ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD ផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម មានទំហំហិរញ្ញប្បទានកើន ដល់ប្រមាណ៥៩៣លានដុល្លារអាម៉េរិក ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្រនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD ជាមួយលោកដូណាល់ ប្រោន អនុប្រធានរងមូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍កសិកម្ម (IFAD) លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានស្វាគមន៍លោក ដូណាល់ ប្រោន និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការ ចូលរួមចំណែកដ៏សំខាន់របស់ IFAD ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍវិស័យ កសិកម្ម ចាប់ពីឆ្នាំ ១៩៩៣ រហូតមក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការកត់សម្គាល់អំពីការកើនឡើងខ្លាំងនៃទំហំហិរញ្ញប្បទាន សហប្រតិបត្តិការ ដែលកាលពីឆ្នាំ ២០១៣-២០១៨ មានត្រឹមប្រមាណ៩៧លានដុល្លារអាមេរិក និងបានកើនរហូតដល់ប្រមាណ៥៩៣ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២-២០២៧ ។
ការណ៍នេះបង្ហាញនូវទំនាក់ទំនងដ៏ល្អ និងរឹងមាំ ព្រមទាំងមាន លក្ខណៈជាយុទ្ធសាស្រ្ត រវាងកម្ពុជា និងIFAD និងបានថ្លែងអំណរគុណIFAD ចំពោះជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ជាពិសេសក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងនៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា ។
លោកដូណាល់ ប្រោន បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងរហ័សលើគ្រប់វិស័យ ។
លោកបានគូសបញ្ជាក់ឡើងវិញ អំពីជំហរច្បាស់លាស់របស់ IFAD ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តគាំទ្រការ អនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕



CDC បានគូសបញ្ជាក់ថា “ចំនួនប្រមាណ៩៨,០២ភាគរយ នៃលំហូរដើមទុនវិនិយោគសរុប នៅក្នុងខែមេសា ឆ្នាំ២០២៤ គឺមានប្រភពមកពីប្រទេសចិន។ ចំនួន១,០៣% មកពីប្រភពក្នុងស្រុក និងចំនួន០,៩៥% មកពីប្រទេសឥណ្ឌា”។
យោងតាមក្រុមហ៊ុន Colliers បានឱ្យដឹងថា ទីតាំងដ៏ពេញនិយមបំផុត សម្រាប់ការផ្គត់ផ្គង់ខុនដូថ្មី ដែលបានបើកដំណើរការកាលពីឆ្នាំមុន គឺស្ថិតនៅតំបន់ឆ្នេរ Jomtien ដែលមានចំណែកនៃការផ្គត់ផ្គង់ចំនួន៤៣% បន្ទាប់មកគឺតំបន់ភ្នំ Phra Tamnak ដែលមានចំណែកនៃការផ្គត់ផ្គង់ចំនួន២៨% និងទីក្រុង Pattaya City ដែលមានចំណែកនៃការផ្គត់ផ្គង់ចំនួន១៦% ។
ជាក់ស្តែង តម្លៃខុនដូនៅតំបន់ឆ្នេរ Wong Amat បានហក់ឡើងខ្ពស់កប់ពពក ដោយខុនដូនៅក្នុងគម្រោងមួយចំនួន មានតម្លៃ១៨៨.០០០បាត (៥.១១០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯ តម្លៃខុនដូ នៅតាមទីតាំងមាត់ឆ្នេរផ្សេងទៀត ក៏មានកម្រិតខ្ពស់លើសពី១៣៥.០០០បាត(៣.៦៧០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។
ផ្ទុយទៅវិញ ខុនដូនៅតំបន់ឆ្នេរ Jomtien ជាពិសេសនៅតាមបណ្តោយផ្លូវ Jomtien Sai 2 មានតម្លៃតិចជាង៦០.០០០បាត(១.៦៣២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។៕ប្រភព: Bangkok Post៕
It is intended as a practical solution to a very real problem facing the South Asian island nation, the world’s lowest-lying country with an average elevation of just five feet above sea level.
លោកស្រី Houldsworth បានមានប្រសាសន៍ឱ្យដឹងបន្តថា តំបន់អឺរ៉ុបបានរាយការណ៍ពីកំណើន នៃការកក់ជើងហោះហើរចំនួន១០% ខណៈទីផ្សារអាមេរិក នៅតែបន្តស្ថិតក្នុងសភាពទ្រឹង ហើយនិន្នាការបែបនេះ នឹងបន្តកើតឡើងនៅឆ្នាំ២០២៤នេះ។



លោក Koen Olthuis ដែលជាស្ថាបត្យករនាំមុខគេនៃគម្រោងនេះ បានថ្លែងប្រាប់កាសែត Newsweek ថា “មនុស្សនឹងចាប់ផ្តើមទៅរស់នៅទីក្រុងបណ្តែតទឹកនេះ ក្នុងរយៈពេល១៤ខែខាងមុខ។ យើងបានពន្យារពេលបន្តិច ដោយសារតែការប្រជែងផលប្រយោជន៍សេដ្ឋកិច្ចរវាងឥណ្ឌា និងចិន។
ប៉ុន្តែ ពេលនេះ ដំណាក់កាលនៃការសាងសង់ កំពុងបោះពួយទៅមុខយ៉ាងលឿន។ ទីក្រុងបណ្តែតទឹកនេះ នឹងមានអ្នកស្រុករស់នៅប្រហែល២០.០០០នាក់ នៅក្នុងផ្ទះចំនួន៥.០០០ខ្នង ហើយប្រជាជននឹងត្រូវប្រើប្រាស់ទូក ជំនួសរថយន្ត ជាមធ្យោបាយសំខាន់សម្រាប់ការធ្វើដំណើរឆ្លងកាត់ទាំងកោះ និងរវាងដីគោក៕ប្រភព:Newsweek៕


