ធនាគារ ហត្ថាបន្តរក្សាចំណាត់ថ្នាក់ឥណទានរបស់ខ្លួនក្នុងកម្រិត BBB+/Stable ចំនួន ០៦ ឆ្នាំជាប់ៗគ្នា

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរក្សាចំណាត់ថ្នាក់ BBB+ ០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ជាស្ថាប័នមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព។ ចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេដ៏រឹងមាំនៅក្នុងទីផ្សារកម្ពុជា។ សូចនាករសំខាន់ៗជាច្រើនត្រូវបានយកមកវាស់វែង ជាអាទិ៍រួមមាន បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។លោក WEE MUN SENG ប្រធានអគ្គនាយកស្តីទី ធនាគារ ហត្ថា បានមានប្រសាសន៍ថា “ការទទួលបានចំណាត់ថ្នាក់នេះ (BBB+) គឺជាសក្ខីភាពសម្រាប់ ម្ចាស់ភាគហ៊ុន អតិថិជន ព្រមទាំងសាធារណៈជនទាំងអស់របស់ធនាគារ ហត្ថា ថា ធនាគារ ហត្ថា បាននឹងកំពុងដើរតាមទស្សនវិស័យអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់ ប្រកបដោយចីរភាព។”
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

Hattha Bank has maintained its credit rating at BBB+/stable for six consecutive years

Phnom Penh, May 9, 2023: Hattha Bank, a subsidiary of Krungsri (Bank of Ayudhya PCL), the fifth-largest commercial bank in Thailand and a member of the MUFG Global Financial Group, has maintained its credit rating at BBB+/stable for six consecutive years. This rating is based on the company’s clear vision, corporate stability, and indicates that Hattha Bank has a stable business operation and a strong position in the Cambodian market. Many key indicators are taken into consideration, including the nationwide branch network, diverse customer base, robust risk management systems, and strong financial and cash flow management systems.Mr. Wee Mun Seng, Acting President, and CEO of Hattha Bank said “The result of this rating (BBB+) is a testament that proves to our shareholders, customers, and the public that Hattha Bank is pursuing the right business direction with high efficiency and strong stability.”About Hattha Bank:
Hattha Bank, a commercial bank with a presence in Cambodia for 30 years, offers a comprehensive array of financial services to its customers. By the end of 2023, Hattha Bank held the position of the 4th largest commercial bank based on its operational offices. Operating as a subsidiary of Krungsri Bank, the fifth-largest financial group in Thailand with a 78-year history, Hattha Bank benefits from its strategic membership in the Mitsubishi UFJ Financial Group (MUFG), Japan’s largest financial group and one of the world’s largest financial organizations.

India’s small shopping centres turning into ghost malls, says Knight Frank

India’s small malls are increasingly turning into ghost malls as consumers move towards online purchases and bigger shopping centres for a better experience, a consultancy report said on Tuesday.

Mall properties with a vacancy rate of more than 40% have been termed ghost malls.

While there was a 238%
year-on-year increase in the Gross Leasable Area (GLA) of all shopping centres in prime Indian markets in 2023, the number of ghost malls rose to 64 from 57 in 2022, said real estate consultancy Knight Frank India.

Industry analysts said this reflected weak consumer demand and could lead to job losses and economic dislocation, particularly for small retailers and service providers.

Private consumption, accounting for 60% of India’s gross domestic product (GDP), has remained weak, rising 3.5% year-on-year in the last quarter of 2023 while the economy grew 8.4%.

“Many of the small shopping malls are on the verge of closure,” said Gulam Zia, director of Knight Frank after the release of the “Think India Think Retail 2024” report based on a survey of 29 top cities.

There has been a sharp rise in low-performing retail assets with 13.3 million square feet of shopping space remaining vacant, resulting in the loss of 67 billion rupees ($802.5 million) of revenue for developers in 2023, the report said.

Unable to match the convenience and diversity of large shopping centres, many small mall owners are caught in a downward spiral of declining revenue, Zia said.

Among small shopping centres, with an average leasing area of 100,000 square feet, 132 are on the verge of turning into ghost malls – with the vacancy rate rising to 36.2% in 2023 from 33.5% in the previous year, the report said.

However, among bigger shopping malls, with an average leasing area of 500,000 square feet, the vacancy rate remained at 5%, and at 15.5% among middle-level shopping malls, it said.

In the top eight cities, including Delhi, Mumbai and Bengaluru, the total number of shopping malls declined to 263 in 2023, with eight new retail centres added but 16 shut down. Source: Reuters

រដ្ឋាភិបាលថៃចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមចំនួន៧ភាគរយលើទំនិញនាំចូលទាំងអស់ពីបរទេស

ដោយ: គង់ លាងហួរ

បាងកក: លោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃ បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសថៃបានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែម (VAT) ក្នុងអត្រា៧ភាគរយលើទំនិញនាំចូលទាំងអស់ ដោយមិនបែងចែកពីតម្លៃ ចាប់ពីខែឧសភានេះតទៅ។

កាលពីពេលកន្លងទៅ ប្រទេសថៃបានអនុវត្តន៍គោលនយោ បា យលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែម សម្រាប់ទំនិញនាំចូលនីមួយៗ ដែលមានតម្លៃតិចជាង៤០,៥ដុល្លារ។

ទោះជាយ៉ាងនេះក្តី លំហូរទំនិញថោកៗពីប្រទេសចិន ចូលទៅកាន់ទីផ្សារថៃនាពេលថ្មីៗនេះ បានបង្កើតផលចំណេញមិនស្មើភាពគ្នា ដោយសារក្រុមហ៊ុនផលិតក្នុងស្រុក នៅតែត្រូវបង់ពន្ធ។ ដូច្នេះ ប្រទេសថៃ បានសម្រេចចិត្តដាក់ពន្ធតម្លៃបន្ថែម លើទំនិញនាំចូលគ្រប់ប្រភេទចំនួន៧ភាគរយ ចាប់ពីខែឧសភានេះតទៅ ដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មដោយស្មើភាពគ្នា។ទាក់ទិនទៅនឹងបញ្ហានេះ លោក Lavaron Sangsnit បានបញ្ជាក់ថា នាយកដ្ឋានគយនឹងគ្រប់គ្រង ការប្រមូលពន្ធលើតម្លៃបន្ថែមក្នុងដំណាក់កាលដំបូង។ ចំណែកក្នុង​រយៈពេល​វែង ក្រសួង​ហិរញ្ញវត្ថុ​ថៃ ​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹងពន្ធលើតម្លៃបន្ថែម ដើម្បី​អនុញ្ញាតឱ្យនាយកដ្ឋាន​ពន្ធដារ​អាចប្រមូលដោយ​ផ្ទាល់។

ជារៀងរាល់ឆ្នាំ ទំនិញដែលនាំចូលទៅកាន់ប្រទេសថៃ មានចំនួ នជាង៣០លានកញ្ចប់ ដោយក្នុងនោះ ទំនិញជាងពាក់កណ្តាល គឺជាទំនិញថោកៗ ដែលមានតម្លៃមិនលើសពី៤០,៥ដុល្លារ ដែលការណ៍នេះ​ កំពុងជះផល​ប៉ះពាល់​ដល់​ការផលិត​នៅក្នុង​ស្រុក​។

ឆ្លើយតបនឹងចំណាត់ការនេះ ក្រុមសេដ្ឋវិទូថៃលើកឡើងថា វិធានការថ្មីរបស់រដ្ឋាភិបាលថៃ នឹងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រ ជែងនៃអាជីវកម្មក្នុងស្រុក និងគ្រប់គ្រងលំហូរទំនិញចិនថោកៗ ដែលលក់ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា វេទិកា Lazada ឬ វេទិកា Shopeeជាដើម។

កាលពីខែកុម្ភៈកន្លងទៅ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ធ្លាប់បានស្នើឱ្យនាយកដ្ឋានពន្ធដារ និងនាយកដ្ឋានគយបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់លំហូរទំនិញថោកៗ ពីប្រទេសចិនចូលទៅកាន់ទីផ្សារក្នុងស្រុក ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនផលិតកម្មក្នុងស្រុក៕ ប្រភព: Bangkok Post៕

អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកកោតសរសើរការធ្វើទីផ្សារសម្ភាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ហ្សឺណែវៈ លោកDaren TANG អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)បានកោតសរសើរកម្ពុជា ដែលបានធ្វើទីផ្សារសម្គាល់ភុមិសាស្រ្តទំនិញរបស់កម្ពុជា។

       ការលើកឡើងនេះធ្វើឡើងក្នុងជំនួបជាមួយលោកជំទាវចម និម្មលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកជំនួបនោះលោកអគ្គនាយក បានអបអរសាទរកម្ពុជាសម្រាប់កិច្ចខិតខំប្រឹងប្រែង ជាពិសេសក្នុងការចូលរួមលើកកម្ពស់កម្មសិទ្ធិបញ្ញានៅកម្ពុជា និងក្នុងតំបន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ជាមួយគ្នានេះ លោកបានលើកសរសើរពីវឌ្ឍនភាពនៃការធ្វើទីផ្សារទំនិញសម្គាល់ភូមិសាស្រ្តទំនិញ និងការវេចខ្ចប់មានការទាក់ទាញ ដែលបានប្រែក្លាយផលិតផលទាំងនោះ ក្លាយជាផលិត​ផលប្រណិត រួមមាន ផលិតផលម្រេចកំពត អំបិលកំពត-កែប ទឹកឃ្មុំមណ្ឌលគីរី។ល។

បន្ថែមពីនេះ លោក Daren TANG បានស្នើឱ្យកម្ពុជា ចូលរួមអនុវត្តន៍គម្រោងកម្មសិទិ្ធបញ្ញាមួយចំនួន ដែលមានរយៈពេល៨-១២ ខែជាមួយក្រុមគម្រោងពិសេស របស់អង្គការកម្មសិទិ្ធបញ្ញាពិភពលោកក្នុងការជំរុញពាណិជ្ជកម្មតាមរយៈកម្មសិទិ្ធបញ្ញា។

នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ WIPO សម្រាប់ការគាំទ្រកម្ពុជា តាំងពីកម្ពុជាចូលជាសមាជិករបស់អង្គការនេះនៅឆ្នាំ១៩៩៥។

លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាយល់ពីសារៈសំខាន់ នៃកម្មសិទ្ធិបញ្ញាក្នុងការជំរុញពាណិជ្ជកម្ម ក្នុងនោះរួមមានពាណិជ្ជកម្មទំនិញ សេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស ការជំរុញនវានុវត្តន៍ និងការស្រាវ​ជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យាជាដើម។

បានឆ្លៀតឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានស្នើឱ្យមានការជួយពិនិត្យ និងធ្វើវិសោធនកម្មច្បាប់ស្តីពី ពាណិជ្ជសញ្ញា ការអនុវត្តគោលនយោបាយកម្មសិទិ្ធបញ្ញា គម្រោងកម្មសិទិ្ធបញ្ញា ការផ្សព្វ​ផ្សា​យពីអត្ថប្រយោជន៍កម្មសិទិ្ធបញ្ញា ដល់សមាគមកសិកម្ម សមាគមធុរកិច្ច និសិ្សតសកលវិទ្យាល័យ។ល៕

រដ្ឋាភិបាលកំពុងជំរុញស្ថាបនាផ្លូវជនបទគ្រប់កន្លែង ដើម្បីប្រែក្លាយជនបទទៅតំបន់អភិវឌ្ឍន៍រីកចម្រើន

ដោយៈ គង់ ហ្វីអូណា

        តាកែវៈ រដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ កំពុងស្ថាបនាផ្លូវជនបទគ្រប់កន្លែង ដើម្បីប្រែក្លាយតំបន់ជនបទឲ្យមានការអភិវ​ឌ្ឍយ៉ាងឆាប់រហ័ស។

ជាក់ស្តែង ផ្លូវជនបទក្រាលបេតុងចំនួន១ខ្សែ នៅខេត្តកោះកុង និងផ្លូវក្រា​លល្បាយក្រួសចំនួន១ ខ្សែផ្សេងទៀត នៅក្នុងខេត្តតាកែវ ស្ថិត ក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ដោយផ្លូវទាំងនោះបាននឹងកំពុង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងគោលដៅប្រែក្លាយតំបន់ជនបទ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន។

លោកបណ្ឌិតនួន ដាញ៉ិល រដ្ឋលេខាធិការ នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ចំនួន ២គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តកោះកុង ក្នុងនោះសម្រាប់គម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលដី ល្បាយក្រួសចំនួន១ ខ្សែ ប្រវែង៦៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យ ស្ថិតនៅភូមិព្រៃ ឃុំត្នោត ស្រុកបាទី ទៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចំណែកគម្រោងទី២ ការងារស្ថាបនាផ្លូវក្រាល បេតុងចំនួន ១ ខ្សែ ប្រវែង២៧០០ម៉ែត្រ មានទទឹង៨ម៉ែត្រ, និងសំណង់សិល្បការ្យមួយចំនួនទៀត ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលគម្រោងទាំងពីរអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។

បើយោងតាមរបាយការណ៍ វឌ្ឍនភាពការងាររបស់ក្រសួងអភិវ​ឌ្ឍន៍ជនបទបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ ក្រសួងបានស្ថាបនាស្តារ និងកែលម្អផ្លូវជនបទសរុប ប្រវែងជាង៥០ពាន់គីឡូម៉ែត្រ និងបានចងក្រងជាបញ្ជីសារពើភ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងផ្លូវជនបទរួចរា​ល់ក្នុងនោះរួមមាន ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជាង៥០០០គីឡូ ម៉ែត្រ ផ្លូវក្រាលបេតុងប្រវែងជាង១ពាន់គីឡូម៉ែត្រ ផ្លូវល្បាយក្រួសប្រ​វែងជាង៣១ពាន់គីឡូម៉ែត្រ, និងផ្លូវដីសប្រវែង១២ពាន់គីឡូម៉ែត្រ៕

តើផែនការយុទ្ធសាស្ត្រ Made in China ឆ្នាំ២០២៥ របស់ប្រទេសចិនបានសម្រេចបានជោគជ័យដែរឬទេ?

ដោយ: គង់ លាងហួរ

ប៉េកាំង: កាលពីឆ្នាំ២០១៥ ប្រទេសចិនបានដាក់ចេញនូវផែន ការរយៈពេល១០ឆ្នាំ ប្រកបដោយមហិច្ឆតារបស់ខ្លួន ដែលមានឈ្មោះថា “Made in China ឆ្នាំ២០២៥” ដើម្បីសម្រេចបាននូវការពឹងផ្អែកលើខ្លួនឯង ការច្នៃប្រឌិត និងភាពរឹងមាំ នៅក្នុងឧស្សាហកម្មផលិតកម្ម។

នៅពេលដែលផែនការនេះ ទើបតែត្រូវបានដាក់ចេញដំបូងៗ គេសង្កេតឃើញថា រថយន្តភាគច្រើន ដែលបើកបរនៅលើដងផ្លូវរបស់ប្រទេសចិន មានប្រភពមកពីក្រុមហ៊ុនផលិតរថយន្ត លោកខាងលិច ហើយលំហផ្ទៃអាកាសរបស់ចិន ត្រូវបានគ្របដណ្តប់ទាំងស្រុងដោយយន្តហោះ ដែលផលិតដោយក្រុមហ៊ុនអាមេរិក Boeing ឬក្រុមហ៊ុនអឺរ៉ុប Airbus ។

ម្យ៉ាងទៀត នៅពេលនោះ រោងចក្រជាច្រើននៅក្នុងប្រទេសចិន មិនអាចដំណើរការបានឡើយ ប្រសិនបើគ្មានការនាំចូលឧបករណ៍ម៉ាស៊ីនពីបរទេស។  បន្ទះឈីប ប្រព័ន្ធប្រតិបត្តិការ និងសូហ្វវែរនៅក្នុងកុំព្យូទ័រ និងទូរសព្ទចល័តភាគច្រើន មានប្រភពមកពីសហរដ្ឋអាមេរិក ហើយសូម្បីតែ មូលដ្ឋានទិន្នន័យ ដែលប្រើប្រាស់ដោយធនាគារ ក៏ចិនត្រូវពឹងផ្អែក លើក្រុមហ៊ុនសាជីវកម្មពហុជាតិ សម្រាប់ការសរសេរកូដ និងការជួសជុលថែទាំ។

កាលនោះ ប្រទេសចិនឈរនៅចំណាត់ថ្នាក់ទាបប៉ុណ្ណោះ បើគិតពីខ្សែសង្វាក់តម្លៃឧស្សាហកម្មសកល ដោយពេលនោះ ប្រទេសចិនត្រឹមតែអាចផលិតផលិតផល ដែលមានតម្លៃថោក និងបច្ចេកទេសដើរក្រោយគេ។

ហេតុនេះ នៅឆ្នាំ២០១៥ រដ្ឋាភិបាលចិន បានដាក់ចេញផែនការយុទ្ធសាស្ត្រ  “Made in China ឆ្នាំ២០២៥” ដើម្បីផ្លាស់ប្តូរស្ថានភាពបែបនេះ តាមរយៈការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីផលិតផលិតផល ដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងមានតម្លៃខ្ពស់។

នៅក្នុង​ឆ្នាំ២០១៨ អតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ព្យាយាម​រារាំង​ផែនការ​របស់​ចិន​ ដោយ​ការ​ចាប់ផ្តើម​សង្រ្គាម​ពាណិជ្ជកម្ម។ រដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ព្រមទាំងដំឡើងពន្ធ និងធ្វើការស៊ើបអង្កេតទូទាំងប្រទេស ដើម្បីវែករកអ្នកវិទ្យាសាស្ត្រ ដែលសហការជាមួយប្រទេសចិន។

បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានឡើងកាន់តំណែងនៅឆ្នាំ២០២១ លោកបានឈានទៅមុខមួយជំហានទៀត ដោយដាក់វិធានការ ដូចជា ការហាមឃាត់មិនឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកលក់ ឬផលិតបន្ទះឈីបនៅប្រទេសចិន។

ជាក់ស្តែង ចាប់តាំងពីការផ្ទុះឡើង នៃសង្រ្គាមពាណិជ្ជកម្មមក រដ្ឋាភិបាលចិន បានបដិសេធសុំមិនពិភាក្សា ជាសាធារណៈអំពីផែន​ការ “Made in China ឆ្នាំ២០២៥”របស់ខ្លួនតទៅទៀតឡើយ។

ប៉ុន្តែបើផ្អែកលើសៀវភៅផ្លូវការ ដែលបានបោះពុម្ពផ្សាយ កាលពី១ទសវត្សរ៍មុន និងប្រភពផ្សេងទៀត កាសែត South China Morning Post បានដកស្រង់ចងក្រង បានជាង២៦០គោលដៅ ដែលបានស្នើឡើងពីមុននៅក្រោមផែនការនេះ។

ជាមួយគ្នានេះ យោងតាមការវិភាគបានបញ្ជាក់ឱ្យឃើញថា ចំនួនជាង៨៦ភាគរយ នៃគោលដៅទាំងនេះត្រូវបានសម្រេច ដោយខ្លះទៀត ទំនងជានឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ។  ទន្ទឹមនឹងនោះ គោលដៅមួយចំនួនដូចជា រថយន្តអគ្គិសនី (EV) និង ការផលិតថាមពលកកើតឡើងវិញ ត្រូវបានសម្រេចដោយជោគជ័យ៕ប្រភព:SCMP៕

ផ្សារទំនើបតូចៗជាច្រើននៅក្នុងប្រទេសឥណ្ឌា កំពុងប្រឈមមុខ នឹងការបិទទ្វារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារ​ទំនើប​តូចៗ​នៅប្រទេស​ឥណ្ឌា ​កំពុង​ប្រែក្លាយជាទីផ្សារខ្មោច ព្រោះមានសភាពស្ងាត់ជ្រងំ ខណៈ​អ្នក​ប្រើ​ប្រាស់ងាក​ទៅ​ទិញ​ទំនិញតាម​អ៊ីនធឺណិត និង​មជ្ឈមណ្ឌល​លក់​ទំនិញ​ធំ​ៗ ដើម្បីទទួ លបានបទ​ពិសោធ​ដ៏​ល្អ​ប្រសើរ។

ផ្សារទំនើបទាំងឡាយណា ដែលមានអត្រាទីតាំងលក់រាយ ដែ លគេទុកទំនេរចោលលើសពី៤០ភាគរយ ត្រូវបានគេហៅថាជា ផ្សារទំនើបខ្មោច“Ghost malls”។

យោងតាមរបាយការណ៍ថ្មីចុងក្រោយ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank India បានបង្ហាញថា ចំនួនផ្សារទំនើបខ្មោចនៅប្រទេស ដែលមានប្រជាជនច្រើនជាងគេ នៅលើពិភពលោកមួយនេះ បានកើនឡើងដល់៦៤ទីតាំង ក្នុងឆ្នាំ២០២៣ បើធៀបនឹង៥៧ទីតាំងក្នុងឆ្នាំ២០២២។

ស្របពេលជាមួយគ្នានេះ ផ្ទៃក្រឡាសម្រាប់ជួល(Gross Leasable Area) នៅផ្សារទំនើបទាំងអស់ នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ បានកើនឡើងក្នុងអត្រា២៣៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២។

ក្រុមអ្នកវិភាគឧស្សាហកម្មបានលើកឡើងថា ការណ៍នេះឆ្លុះបញ្ចាំងពីការថយចុះ នៃតម្រូវការអ្នកប្រើប្រាស់ ហើយអាចនាំឱ្យមានការបាត់បង់ការងារ និងផលវិបាកផ្នែកសេដ្ឋកិច្ច ជាពិសេសសម្រាប់អ្នកលក់រាយខ្នាតតូច និងអ្នកផ្តល់សេវាកម្ម។

ការប្រើប្រាស់ឯកជន ដែលមានចំណែកស្មើនឹង៦០% នៃផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌា នៅតែមានកម្រិតទាប ដោយកើនឡើងត្រឹមតែ៣,៥%ប៉ុណ្ណោះ ក្នុងត្រីមាសទី៤ ឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈដែលសេដ្ឋកិច្ចបានកើនឡើង៨,៤%។

បន្ទាប់ពីចេញផ្សាយរបាយការណ៍ “Think India Think Retail ” ឆ្នាំ២០២៤ ដោយផ្អែកលើការស្ទង់មតិ លើទីក្រុងកំពូលចំនួន២៩ លោក Gulam Zia នាយកក្រុមហ៊ុន Knight Frank ប្រចាំប្រទេសឥណ្ឌា បានលើកឡើងថា ផ្សារទំនើបតូចៗជាច្រើន កំពុងប្រឈមមុខនឹងការបិទទ្វារ៕ប្រភព: Reuters៕

ខេត្តព្រះសីហនុកំពុងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ

        ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ បានចាត់ទុកខេត្តព្រះសីហនុ កំពុងឈានមុខគេ ក្នុងការ​ទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា។

ខេត្តនេះបាននិងកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវ​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយជាអាទិភាពចំនួន៦ចំណុច និង​វិធានការ​គន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងនាម​ជា​ខេត្ត​កំពុង​ឈាន​មុខ​លើ​វិស័យសេដ្ឋកិច្ច នៃតំបន់ឆ្នេរនេះ ខេត្តព្រះសីហនុគួររៀបចំក្រុង ឱ្យមាន​លក្ខណៈ​ស្តង់ដា​រួម​មួយ ដោយគិតគូរអំពីលំហសាធារណៈ ដោយមានផ្លូវថ្មើរជើង សម្រាប់​ប្រជាព​លរដ្ឋ​ហាត់​ប្រាណ​ ដើម្បី​សុខភាព មានដើមឈើ មានភាពបៃតងនោះ នាពេលខាងមុខ​ ទីក្រុង​នឹង​មាន​សោភ័ណ​ភាព​កាន់​តែ​ស្រស់ស្អាត ទាក់ទាញ ផ្តល់នូវផាសុកភាព និងងាយស្រួលក្នុងការរស់នៅ។

លោកសាយ សំអាល់ ក៏បានជំរុញអាជ្ញាធរខេត្ត ឱ្យគិតគូរយកចិត្តទុកដាក់ ក្នុងការ​ថែ​រក្សា​សន្តិសុខ និងសុវត្ថិភាពឱ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និង​អន្តរជាតិដែលមកកំសាន្ត ឬមកបណ្ដាក់ទុនវិនិយោគ ក្នុងខេត្តព្រះសីហនុ ជាមួ​យ​នឹង​ការ​ខិតខំ​ពន្លឿន​ការ​ចុះបញ្ជីដីធ្លីជាប្រព័ន្ធ។

គោលនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលរួមមានទី១ ការពង្រីក​សេវា​ថែ​ទាំ​សុខភាព ទី២ ការបណ្តុះបណ្តាលជំនា​ញវិជ្ជាជីវៈ និងបច្ចេកទេស ទី៣ ការធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធីជាតិជំនួយសង្គម, ទី៤ ការដាក់ចេញយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍ​សេដ្ឋកិច្ច​​ក្រៅប្រព័ន្ធ, ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅ​លើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និងទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមាន​សកម្ម​ភាព​កសិ​កម្ម​នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ៕

គម្រោងសាងសង់ស្ពានភ្នំពេញ អរិយក្សត្រតម្លៃជាង២៤០លានដុល្លារស្ថិតកំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ​អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានបង្ហើបឲ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ​ តភ្ជាប់​ពី​ចំណុច​ផ្សាររាត្រី ​ឆ្ពោះទៅ​តំបន់​អរិយក្ស​ត្រ​​ កំពុងស្ថិតក្នុង​ដំណាក់​កាល​ជ្រើសរើស ក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេ​ស ដែល​បានជាប់ក្នុងដំណាក់កាលជម្រុះ​កាលពីពេល​កន្លង​ទៅ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា នៅមានដំណាក់កាលនីតិវិធីផ្សេងៗទៀត មុននឹងអាចឈាន​ទៅដល់​ការ​កំណត់​កាលបរិច្ឆេទ បើកការដ្ឋានសាងសង់ ដោយពុំទាន់អាចកំណត់ ពេលវេលាជាក់​លាក់បាន​នៅ​ឡើយនោះទេ។​

គម្រោងសាងសង់ស្ពានថ្មីនេះ ទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េ និងបានចុះហត្ថលេខា ក្នុងទំហំទឹកប្រាក់ជិត២៤៦លានដុល្លារ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

លោក ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាបានឱ្យដឹងកាលពីពេលកន្លងមកថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ រំពឹងថា នឹងបើកការដ្ឋាននៅ​ដើម​ឆ្នាំ២០២៥ ខាងមុខ​។

តាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១​តភ្ជាប់ពីខាង​មុខ​ផ្សាររាត្រី ឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លង​កាត់ទន្លេ​មេគង្គទៅអរិយក្សត្រ។

រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េបានដាក់ក្តីសង្ឃឹមថា ស្ពា​ន​នេះ នឹងជួយរួមចំណែកដល់​ការ​អភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ ហើយប្រទេសទាំងពីរ នឹង​បន្តពង្រីកកិច្ច​សហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់​ទាញ​​ក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីក​លើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែក​ដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គ៕