តើ​តម្លៃ​អាផាត​មុិន​នៅ​ទីក្រុង​ធំៗ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​?​

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអាផាតមុិននៅតាមបណ្តាទីក្រុងធំៗនៅក្នុងទ្វីបអឺរ៉ុបមានតម្លៃខ្ពស់កប់ពពក។ តួយ៉ាង គិតត្រឹមខែឧសភានេះ តម្លៃអាផាតមុិននៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីសមានទំហំទឹកប្រាក់ចំនួន២៣.៣៤២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ចំណែក តម្លៃអាផាតមុិននៅទីក្រុងឡុងដិ៍ នៃប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ចំនួន១៩.០៩៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈ តម្លៃអាផាតមុិននៅទីក្រុងប៉ារីស នៃប្រទេសបារាំងមានទំហំទឹកប្រាក់ចំនួន១៤.៩២៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិននៅទីក្រុងមូស្គូ នៃប្រទេសរុស្សុីមានទំហំទឹកប្រាក់ចំនួន១៩.០៩៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈ តម្លៃអាផាតមុិននៅទីក្រុងប៉ារីស នៃប្រទេសបារាំងមានទំហំទឹកប្រាក់ចំនួន១១.៧៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិននៅទីក្រុង Oslo នៃប្រទេសន័រវេសមានទំហំទឹកប្រាក់ចំនួន១១.៧២៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈ តម្លៃអាផាតមុិននៅទីក្រុង Milan នៃប្រទេសអ៊ីតាលីមានទំហំទឹកប្រាក់ចំនួន១០.៨១៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិននៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញមានទំហំទឹកប្រាក់ចំនួន៩.១៩៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈ តម្លៃអាផាតមុិននៅទីក្រុង Berlin នៃប្រទេសអាល្លឺម៉ង់មានទំហំទឹកប្រាក់ចំនួន៨.៥៤៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិននៅទីក្រុង Lisbon នៃប្រទេសព័រទុយហ្កាល់មានទំហំទឹកប្រាក់ចំនួន៧.៧៣១ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈ តម្លៃអាផាតមុិននៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្សុិកមានទំហំទឹកប្រាក់ចំនួន៥.០៦៤ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Numbeo៕

ខេត្ត​ព្រះសីហនុ​ស្វាគមន៍​រោង​ចក្រ​កែ​ច្នៃ​លោហធាតុ​ជា​គ្រឿង​បង្គុំ​សម្រាប់​ធ្វើ​អាគុយ​រថយន្ត​១​ដំបូង​គេ​

ដោយៈ ចំណាន

ខេត្តព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បាន​ដឹកនាំ​មន្ត្រីជំនាញ​ពាក់ព័ន្ធ​ ចុះពិនិត្យ​ទីតាំងស្នើសុំចុះ​បញ្ជីគម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​លោហធាតុ​ ជាគ្រឿង​បង្គុំ​សម្រាប់ធ្វើអាគុយរថយន្ត របស់ក្រុមហ៊ុនភូ ហ្វេង ញូអេនើជី ថេកណូឡូជី ឯ.ក. (Pu Feng New Energy Technology Co.,LTD)។

រោងចក្រនេះ មានទីតាំងនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រោងចក្រកែច្នៃលោហធាតុនេះ មានទីផ្សារគោលដៅនៅប្រទេសចិន។

តាមការបញ្ជាក់ពីម្ចាស់សំណើ នៅពេលពេញសមត្ថភាព រោងចក្រនេះ នឹងមានតម្រូវការកម្លាំងពលកម្មសរុប ប្រមាណ១០០នាក់ផងដែរ។

ក្រោមយន្តការថែទាំអ្នកវិនិយោគ លោកអភិបាលរងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយសម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។

ជាមួយគ្នានោះ លោកក៏បានសំណូមពរឱ្យក្រុមហ៊ុន ផ្តោតលើចំណុចមួយចំនួនដូចជា ទី១ ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក​ និងកម្មករឱ្យបានត្រឹមត្រូវ ទី២ រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ៕

ក្រសួង​​ពាណិជ្ជកម្ម​ពិភាក្សា​លើ​យន្ត​ការ​លើក​ទឹក​ចិត្ត​វិនិយោគិន​បរទេស​ និង​ការ​ជំរុញ​អភិវឌ្ឍ​បន្ថែម​លើ​វិស័យ​វាយណភ័ណ្ឌ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោកជំទាវចម និម្មល និងវិស័យឯកជនបានបើកកិច្ចពិភាក្សា ទាក់ទងនឹងយន្តការលើកទឹកចិត្តវិនិយោ​គិនបរទេស និងជម្រុញការអភិវឌ្ឍវិស័យវាយណភ័ណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរ។

កិច្ចពិភាក្សានេះធ្វើឡើង ក្នុងឱកាស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោកEnjoy Ho ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកប្រធានសមាគម បានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការបន្តធ្វើការរួមគ្នា ដើម្បីជំរុញកំណើននៃការនាំចេញរបស់កម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងបានពិភាក្សាស៊ីជម្រៅ ដើម្បីពិនិត្យលើយន្តការលើកទឹកចិត្តវិនិយោគិនបរទេស និងការជំរុញអភិវឌ្ឍបន្ថែម លើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា៕

ទី​ផ្សារ​លំ​នៅ​ឋាន​នៅ​ប្រទេស​ចិន​បង្ហាញ​សញ្ញា​ដាំ​ក្បាល​ចុះ​ដល់​បាត​ ខណៈ​តម្លៃ​ផ្ទះ​នៅ​ទី​ក្រុង​ធំៗ​កម្រើក​ឡើង​វិញ​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ប្រទេសចិនបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពេលខ្លះ តម្លៃផ្ទះឈប់ធ្លាក់ចុះមួយរយៈពេលខ្លី ដែលធ្វើឱ្យគេសង្ឃឹមថា វិបត្តិនឹងបញ្ចប់។ ប៉ុន្តែជារៀងរាល់ពេល តម្លៃផ្ទះបានចាប់ផ្តើមធ្លាក់ចុះម្តងទៀត។

យ៉ាងណាមិញ បន្ទាប់ពីតម្លៃផ្ទះនៅក្នុងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិនមានស្ថិរភាពនៅដើមឆ្នាំ២០២៦ ក្រុមអ្នកជំនាញកំពុងជជែកវែកញែកថា តើទីផ្សារបានដាំក្បាលចុះដល់បាតហើយឬនៅ ឬអាចបន្តធ្លាក់ចុះឡើតវិញសាជាថ្មី។

តម្លៃផ្ទះនៅក្នុងទីក្រុងធំៗទាំង៤ របស់ប្រទេសចិន រួមមាន ទីក្រុងប៉េកាំង សៀងហៃ សិនជិន និងក្វាងចូវ បានកើនឡើងប្រហែល២ភាគរយរវាងខែកុម្ភៈ និងខែមេសា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា តម្លៃផ្ទះនៅតែធ្លាក់ចុះប្រហែល៣៨ភាគរយបើរាប់គិតចាប់តាំងពីឆ្នាំ២០២១។

ការធ្លាក់ចុះនៃតម្លៃផ្ទះបានធ្វើឱ្យគ្រួសារពលរដ្ឋចិនជាច្រើនរងផលប៉ះពាល់ ខណៈមនុស្សជាច្រើនបានវិនិយោគប្រាក់សន្សំភាគច្រើនរបស់ពួកគេទៅលើអចលនទ្រព្យ ដោយជឿថា ផ្ទះ ជាមធ្យោបាយសុវត្ថិភាពមួយដើម្បីកសាងទ្រព្យសម្បត្តិ។ ផ្ទុយទៅវិញ មនុស្សជាច្រើនបានខាតបង់ប្រាក់យ៉ាងច្រើន នៅពេលវិស័យនេះដាំក្បាលចុះ។

ក្រុមអ្នកវិភាគមួយចំនួនកំពុងមានសង្ឃឹមកាន់តែខ្លាំងឡើង ហើយជឿជាក់ថា ទីផ្សារលំនៅឋានរបស់ប្រទេសចិនអាចនឹងឈានដល់ចំណុចរបត់មួយ ជាពិសេសនៅទីក្រុងសៀងហៃ និងទីក្រុងសិនជិន។

ទីក្រុងសៀងហៃបានដាក់ចេញគោលនយោបាយផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលផងដែរ ដែលអនុញ្ញាតឱ្យអ្នកទិញផ្ទះអាចខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាបជាងមុន តាមរយៈមូលនិធិលំនៅឋានក្រុង។

លោក Karl Choi អ្នកជំនាញមកពីធនាគារ Bank of America បានលើកឡើងថា វិធានការខាងលើនេះស្រដៀងគ្នាទៅនឹងការកាត់បន្ថយអត្រាការប្រាក់ ពីព្រោះការខ្ចីប្រាក់ផ្ទះកាន់តែមានភាពងាយស្រួលជាងមុន។

លោកជឿជាក់ថា តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនអាចឈប់ធ្លាក់ចុះ ហើយមានស្ថិរភាពនៅឆមាសទីពីរនៃឆ្នាំនេះ ហើយភាពប្រសើរឡើងនឹងរីករាលដាលដល់ទីក្រុងតូចៗនៅឆ្នាំ២០២៧ខាងមុខ៕ប្រភព: NYTIMES៕

រដ្ឋ​មន្រ្តី​លើក​ឡើង​ពី​សារ​សំខាន់​នៃ​ការ​សម្រប​សម្រួល​ការ​ឆ្លង​កាត់​របស់​ភ្ញៀវ​ទេសចរណ៍​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​

ដោយៈ ចំណាន

    ភ្នំពេញៈ ការសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេ​សចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារ​អន្តរ​ជាតិទូទាំងប្រទេស គឺជាកិច្ចការអាទិភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនភ្ញៀវទេសចរ។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួងសម្រប​សម្រួល​ការ​ធ្វើដំ​ណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅ​តំបន់ច្រកទ្វារ​ព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (ឬហៅកាត់ថា “គ.អ.ច.ទ.”)ក្នុងគោលបំណងដើម្បីបង្ហាញ​សមា​ស​ភាពអនុប្រធាន សមាជិក សមាជិកា នៃគ.អ.ច.ទ. ស្តាប់រ​បាយកា​រណ៍អំពីវឌ្ឍនភាពការងារ សម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូន​ភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិ និង​ច្រក​ទ្វារអន្តរជាតិ។

កិច្ចប្រជុំក៏បាននិងពិនិត្យ ពិភាក្សា ក្តាប់បញ្ហាប្រឈម និងសំណូ​មពរនានា សំដៅស្វែងរកដំណោះស្រាយ ​ដែលពាក់ព័ន្ធនឹងការសម្រួ​ល​ការធ្វើដំណើររបស់ភ្ញៀវទេសចរ នៅតាមច្រកទ្វារ ព្រមទាំងពិភាក្សា​លើការសម្របសម្រួល ក្នុងការអនុវត្តសាកល្បង ការលើកលែង​ទិដ្ឋា​ការដល់ពលរដ្ឋចិនរយៈពេល៤ខែ នៅឆ្នាំ២០២៦ នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណដ៏ខ្ពង់​ខ្ពស់ គោរពជូនសម្ដេចមហាបវរធិតបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្ន​ភាពសមាសភាព គ.អ.ច.ទ. ថ្មី ព្រមទាំងបានគូសបញ្ជាក់ផងដែរថា គ.អ.ច.ទ ត្រូវបានបង្កើតឡើងក្នុងគោលបំណង​ ដើម្បីសម្រួល​ការធ្វើ​ដំណើរ​ចូល-ចេញ​របស់ភ្ញៀវទេសចរ តាមរយៈការផ្តល់ភាពកាន់​តែ​ងាយ​ស្រួល​កាត់បន្ថយរបាំង មិនចាំបាច់​ដែលធ្វើឱ្យប៉ះពាល់ដល់ការ​ធ្វើដំណើរចេញ-ចូល លុបបំបាត់ ក៏ដូចជាបោសសម្អាត​ភាពអសកម្ម​ទាំងឡាយ ដែលនាំឱ្យប៉ះពាល់និងរំខានដល់ការធ្វើដំណើរ ​និងការដឹក​ជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរ ជាពិសេសដោះស្រាយរាល់​ពាក្យ​បណ្ដឹងរបស់ភ្ញៀវទេសចរ ទាក់ទងនឹងបញ្ហាដែលកើតមានឡើងនៅ​តាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស៕

ជា​មួយ​មនុស្ស​ជាង​១​លាន​នាក់​ ឱកាស​នៃ​ការ​អភិវឌ្ឍ ​និង​បញ្ហា​ត្រូវ​ពិនិត្យ​មុន​សម្រេច​ចិត្ត​បោះ​ទុន​វិនិយោគ​នៅ​ខេត្ត​បាត់​ដំ​បង​

ដោយៈ ចំណាន

    បាត់ដំបងៈ ខេត្តបាត់ដំបន់ គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗបំផុតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានសក្តានុពលលើវិស័យកសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្ត។

យោងតាមទិន្នន័យរដ្ឋបាលខេត្តបាត់ដំបង មានស្រុក/ក្រុង៖ សរុប១៤ មានឃុំ/សង្កាត់ សរុបប្រហែល១០៣ និងមានភូមិចន្លោះពី ៨១០-៨៤៤ភូមិ អាស្រ័យលើសំណុំទិន្នន័យរបស់រដ្ឋាភិបាល/ឆ្នាំដែលបានប្រើប្រាស់។

សម្រាប់ឆ្នាំ២០២៦ ខេត្តបាត់ដំបន់គឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានតម្លៃរយៈពេលវែង គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងប្រទេសកម្ពុជា ពីព្រោះវារួមបញ្ចូលគ្នានូវវិស័យកសិកម្ម ភស្តុភារកម្ម ទេស​ចរណ៍ និងតម្លៃដីសមរម្យ។

វិស័យល្អបំផុត មិនចាំបាច់ជាអចលនទ្រព្យប្រណីតនោះទេ ប៉ុន្តែជាវិស័យដែលទាក់ទងនឹងផលិតកម្ម ម្ហូបអាហារ និងពាណិជ្ជកម្មក្នុងតំបន់។

១. កសិ-កែច្នៃ និងការផលិតម្ហូបអាហារ

ដោយសារខេត្តបាត់ដំបង គឺជាបេះដូងកសិកម្មរបស់ប្រទេសកម្ពុ

ជា ជាពិសេសសម្រាប់អង្ករ ដំឡូងមី ពោត ផ្លែឈើ និងបន្លែ។ ឱកាសដ៏ធំបំផុត មិនត្រឹមតែជាការធ្វើស្រែចម្ការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផលិតផលកែច្នៃ និងវេចខ្ចប់ក្នុងស្រុកទៀតផង។

ឧទាហរណ៍ ការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងវេចខ្ចប់នាំចេញ។ រោងចក្រផ្លែឈើស្ងួត កែច្នៃដំឡូងមី ផលិតកម្មចំណីសត្វ ឃ្លាំងស្តុកទុកក្នុងទូរត្រជាក់ ការនាំចេញកសិកម្មសរីរាង្គ។

តើហេតុអ្វីបានជាវិស័យទាំងនេះមានភាណរឹងមាំ? ចម្លើយគឺ

បាត់ដំបង មានការផ្គត់ផ្គង់កសិកម្មច្រើន កម្ពុជាចង់បានការនាំចេញដែលមានតម្លៃបន្ថែមច្រើនជាងផលិតផលឆៅ។ តម្រូវការផលិតផលម្ហូបអាហាររបស់ចិន និងអាស៊ានកំពុងកើនឡើង។ រដ្ឋាភិបាល និងវិនិយោគិនបរទេសកំពុងគាំទ្រ ឧស្សាហកម្មកសិ-ឧស្សាហកម្ម។

នេះប្រហែលជាការវិនិយោគ “សេដ្ឋកិច្ចពិត” ដ៏ល្អបំផុតនៅបាត់ដំបន់សម្រាប់រយៈពេល៥ទៅ១០ឆ្នាំខាងមុខ។

២. ភស្តុភារកម្ម និងឃ្លាំង

បាត់ដំបន់មានទីតាំងយុទ្ធសាស្ត្រនៅជាប់ផ្លូវជាតិលេខ ជាមួយនឹងការតភ្ជាប់ផ្លូវដែក និងការតភ្ជាប់ជាមួយច្រករបៀងសៀមរាប។

ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ កំពុងធ្វើអោយប្រសើរឡើងនូវការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម។

គំរោងវិនិយោគដែលមាឱកាសល្អរួមមានដូចជា ឃ្លាំងរថយន្តដឹកទំនិញ ភស្តុភារកម្មកសិកម្ម ឃ្លាំង មជ្ឈមណ្ឌលចែកចាយ ភស្តុភារកម្មខ្សែសង្វាក់ត្រជាក់។

អ្នកជំនាញបានមើលឃើញថា វិស័យនេះអាចរីកចម្រើនយ៉ាងខ្លាំងប្រសិនបើកម្ពុជាបង្កើនការនាំចេញ និងពាណិជ្ជកម្មក្នុងតំបន់។

៣. ធនាគារដីមានតម្លៃសមរម្យ

តម្លៃដីនៅខេត្តបាត់ដំបន់ នៅតែមានតម្លៃថោកជាង រាជធានីភ្នំពេញ ខេត្តសៀមរាប និងបណ្តាខេត្តជាប់ឆ្នេរសមុទ្រ។

យុទ្ធសាស្ត្រល្អសម្រាប់វិនិយោគជាធម្មតា អ្នកជំនាញចង្អុលបង្ហាញគឺគួរផ្តោតតំបន់ នៅជិតផ្លូវក្រវ៉ាត់ក្រុង ឬផ្លូវហាយវេ នៅជិតតំបន់កសិ-ឧស្សាហកម្ម នៅជិតសាកលវិទ្យាល័យ ឬតំបន់ពង្រីកទីក្រុង។

ខេត្តបាត់ដំបង គឺស័ក្តិសមជាងសម្រាប់អ្នកវិនិយោគដែលអត់ធ្មត់ជាងការរំពឹងទុករហ័ស។

តាដំបងក្រញ៉ូង ទីរួមខេត្តបាត់ដង ក្រុងបាត់ដំបង
តាដំបងក្រញ៉ូង ទីរួមខេត្តបាត់ដង ក្រុងបាត់ដំបង

៤. ទេសចរណ៍ និងបដិសណ្ឋារកិច្ចបែបប៊ូទិក

ទេសចរណ៍មានទំហំតូចជាងសៀមរាប ប៉ុន្តែខេត្តបាត់ដំបន់មានលក្ខណៈពិសេសមួយចំនួនផងដែរដូចជា ស្ថាបត្យកម្មអាណានិគមបារាំង ទេសភាពសិល្បៈ និងវប្បធម៌ របៀបរស់នៅតាមមាត់ស្ទឹងសង្កែ ទេសចរណ៍ធម្មជាតិ និងភាពទាក់ទាញនៃការធ្វើដំណើរផ្លូវឆ្ងាយ។

អ្នកធ្វើដំណើរអន្តរជាតិកាន់តែស្វែងរក “ប្រទេសកម្ពុជាពិតប្រា​កដ” មិនត្រឹមតែអង្គរវត្តប៉ុណ្ណោះទេ។

ហេតុនេះកាលានុវត្តន៍ភាពនេះ ផ្តល់ឱកាសកាន់តែប្រសើរ ដល់ការវិនិយោគសណ្ឋាគារប៊ូទិក ហាងកាហ្វេមាត់ទន្លេ រមណីយដ្ឋានធម្មជាតិ  ផ្ទះសំណាក់ដែលមានប្រធានបទសិល្បៈ ទេសចរណ៍វប្បធម៌ក្នុងស្រុក។

៥. ថាមពលកកើតឡើងវិញ និងសេវាប្រើប្រាស់

    វិស័យទាំងពីរនេះ មានសក្តានុពលថាមពលព្រះអាទិត្យ នៅភាគខាងលិច ប្រទេសកម្ពុជាកំពុងកើនឡើង។ ខេត្តបាត់ដំបន់មានដីទំនេរ និងតម្រូវការឧស្សាហកម្មកើនឡើង ហើយតំបន់គួរឱ្យចាប់អារម្មណ៍មានដូចជា កសិដ្ឋានថាមពលព្រះអាទិត្យ។ ថាមពលព្រះអាទិត្យលើដំបូលសម្រាប់រោងចក្រ ប្រព័ន្ធទឹក ការគ្រប់គ្រងកាកសំណល់ ប្រព័ន្ធថាមពលកសិកម្ម។

អ្វីគួរឲ្យកត់សម្គាល់ គឺការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកថ្មីៗនេះ ក៏បង្ហាញពីការអភិវឌ្ឍទីក្រុង និងតម្រូវការសេវាប្រើប្រាស់ ដែលកំពុងកើនឡើងផងដែរ៕

ទីរួមខេត្តបាត់ដង ក្រុងបាត់ដំបង
ទីរួមខេត្តបាត់ដង ក្រុងបាត់ដំបង

តើ​អចលន​ទ្រព្យ​ប្រភេទ​ណា​គួរ​វិនិយោគ​ និង​មាន​សក្តា​នុ​ពល​នៅ​ភាគ​ខាង​លិច​រាជ​ធានី​ភ្នំ​ពេញ​?​

ដោយៈ ចំណាន

    កណ្តាលៈ ជាមួយសក្តានុពលនៃការតភ្ជាប់ឥទ្ធិពលពីរាជធានីភ្នំពេញ ភាគខាងលិចរាជធានីបាន និងកំពុងមានកំណើនប្រជាជន កាន់តែរឹងម ជាមួយនឹងអត្រាប្រជាសាស្រ្តកើនឡើងជាប្រចាំ។

ប្រសិនជាគិតពីតំបន់ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវជាតិលេខ៥១ និងផ្នែកខ្លះនៃផ្លូវជាតិលេខ៤១ តំបន់ភាគខាងលិចរាជធានីមានប្រជាជនរស់នៅ និងចូលមកធ្វើការចល័តប្រមាណ១លាននាក់។

ភាគខ្លាំងខាងប្រជាសាស្រ្តនេះ បានធ្វើឲ្យអ្នកវិភាគ និងតាមដានដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យឯករាជ្យ លោកយិន លាងគង់សហស្ថាបនិកគេហទ័ព័រព័ត៌មាន អចលនទ្រព្យឈានមុខគេនៅកម្ពុជា បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កំណើនរីកចម្រើននៃវិស័យឧស្សាហកម្ម និងកំណើនប្រជាពលរដ្ឋ បាននិងកំពុងធ្វើឲ្យតំបន់ភាគខាងលិចរាជធានី កាន់តែមានសក្តានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។

លោកបានមានប្រសាសន៍ថា ប្រភេទអចលនទ្រព្យខ្នាតមធ្យម តម្លៃសមរម្យ និងទីផ្សារលក់រាយ មានឱកាសក្នុងការរីកចម្រើនខ្ពស់ពិសេសតំបន់ក្បែរផ្សារ សាលារៀន និងទីតាំងនៅជិតបុរីធំៗ។

លោកបន្តថា ជាមួយគ្នានេះ អចលនទ្រព្យដែលភ្ជាប់ជាមួយឧស្សាហកម្មក៏មានសក្តានុពលខ្ពស់ផងដែរ ស្របពេលរោងចក្រ និងរោងចក្រដំឡើង កំពុងរីកចម្រើននៅជុំវិញទីក្រុងភ្នំពេញ និងខេត្តក្បែរៗ។

តាមការព្យាករណ៍ នៅឆ្នាំ២០៣៦ ភាគខាងលិចទីក្រុងភ្នំពេញ អាចភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយតំបន់សេដ្ឋកិច្ចពិសេសជាមួយផលិតកម្មស្រាល ការផ្គុំរថយន្ត ឧទ្យានដឹកជញ្ជូន អាជីវកម្មនាំចេញ។

ចំណែកអចលនទ្រព្យដែលបម្រើកម្មករ និងអាជីវកម្មអាចដំណើរការបានល្អ។

ភាគខាងលិចនៃទីក្រុងភ្នំពេញ ទំនងជាមានការរីកចម្រើនយឺតជាងអ្វី ដែលអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអះអាង ប៉ុន្តែខ្លាំងជាងការរំពឹងទុករបស់មនុស្សជាច្រើនក្នុងរយៈពេល១០ឆ្នាំ។

លោកយិន លាងគង់បានបន្តថា អ្នកឈ្នះធំបំផុតប្រហែលជាមិនមែនជាការវិនិយោគអគារប្រណីតទេ ផ្ទុយទៅវិញគំរោងដីឡូតិ៍ដឹកជញ្ជូន លំនៅដ្ឋានមានតម្លៃសមរម្យ អចលនទ្រព្យគាំទ្រឧស្សាហកម្មនិងអចលនទ្រព្យសហគមន៍ពាណិជ្ជកម្ម អាចក្លាយជាទ្រព្យសកម្មដែលមានដំណើរការខ្លាំងបំផុត។

គំរូកំណើនអាចមើលទៅកាន់តែជិត ទៅនឹងការពង្រីកទីក្រុងបាងកកខាងក្រៅ ឬទីក្រុងហូជីមិញខាងក្រៅ ឧស្សាហកម្មរីកចម្រើនទៅមុន ហេដ្ឋារចនាសម្ព័ន្ធទីពីរ ចំនួនប្រជាជនទីស្ថិតនៅលំដាប់បី ហើយនិន្នាការទីផ្សារសម្រាប់ អចលនទ្រព្យពាណិជ្ជកម្ម ដែលមានតម្លៃខ្ពស់នឹងមានសក្តានុពលនៅពេលក្រោយ។

ជាមួយគ្នានេះ តំបន់នៅជិតផ្លូវក្រវ៉ាត់ក្រុងលេខ៣ និងផ្លូវជាតិលេខ៤ កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សជាពិសេស។

អ្នកវិភាគទីក្រុងជាច្រើនរំពឹងថា នៅឆ្នាំ២០៣០ ២០៣៦ តំបន់ទាំងពីរនេះ អាចបញ្ចូលគ្នាបន្តិចម្តងៗ ទៅជាច្រករបៀងទីក្រុងភាគខាងលិចធំជាងនៃរាជធានីភ្នំពេញ៕

ជប៉ុន​ជួយ​រៀប​ចំ​គម្រោង​អភិវឌ្ឍន៍​យន្ត​ការ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​ ទី​ក្រុង​ចម្រុះ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA)បានចូលរួមសិក្សា និងបង្ហាញលទ្ធផលនៃគម្រោងដឹកជញ្ជូនចម្រុះនៅរាជធានីភ្នំពេញ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ទទួលជួបពិភាក្សាការងារជាមួយលោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជាស្ដីពី វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍យន្តការ គ្រប់​គ្រងការដឹកជញ្ជូនទីក្រុងចម្រុះ ក្នុងរាជធានីភ្នំពេញ (Project for Development of Integrated Urban Transport Management Mechanism in Phnom Penh City)ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអ្នកជំនាញ JICA និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍យន្តការគ្រប់គ្រងការដឹកជញ្ជូនទីក្រុងចម្រុះ ក្នុងរាជធានីភ្នំពេញ ដែលមានគោលដៅចម្បងក្នុងការរៀបចំផែនការមេដឹកជញ្ជូនទីក្រុង ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ។

កិច្ចប្រជុំនេះក៏ដើម្បីប្រមូលធាតុចូលបន្ថែម និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដោយកាត់បន្ថយការកកស្ទះចរាចរណ៍ ការធ្វើប្រសើរឱ្យឡើង ការដឹកជញ្ជូននៅក្នុងទីក្រុង តាមរយៈការសិក្សាពីលទ្ធភាពបន្ថែម លើមធ្យោបាយធ្វើដំណើរក្នុងទីក្រុង សមស្របទៅនឹងការរីកចម្រើននៃសង្គម -សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជា
លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជា

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណទីភ្នាក់ងារ JICA និងអ្នកជំនាញរបស់JICA ដែលបានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការមេនេះ ហើយលោកជំទាវបានផ្តល់នូវធាតុចូល និងចំណុចពិចារណាសំខាន់ៗមួយចំនួន ដែលនឹងចូលរួមចំណែកឱ្យការរៀបចំ គម្រោងនេះកាន់តែមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងសមស្របទៅនឹងការវិវឌ្ឍរីកចម្រើននៃទីក្រុងភ្នំពេញ ធ្វើយ៉ាងណាឱ្យគម្រោងរៀបចំផែនការមេនេះភាពស៊ីសង្វាក់គ្នា ទៅនឹងទិសដៅផែនការគម្រោងឆ្នាំ២០៥០៕

ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
គំរូរថភ្លើងក្រោមដី
គំរូរថភ្លើងក្រោមដី

ក្រឡេក​មើល​អាគារខ្ពស់​កប់​ពពក​ទាំង​៥​នៅ​ក្នុង​បណ្តា​ប្រទេស​ ទាំង​១១​នៃ​តំបន់​អាស៊ាន​

ដោយៈ ស៊ីវ ម៉េង

    អន្តរជាតិៈ បណ្តាប្រទេសជាច្រើន បានពង្រីកការអភិវឌ្ឍន៍អចល​នទ្រព្យ និងពង្រីកសក្តានុពលរបស់ខ្លួន ជាមួយនឹងការសាងសង់អាគារកប់ពពក ដើម្បីបង្ហាញអំណាចសេដ្ឋកិច្ចរបស់ខ្លួន។

តោះមកក្រឡេកមើលអាគារខ្ពស់ៗ កប់ពពកទាំង៥នៅតំបន់អាស៊ាន ដែលមានដូចជា

១. Merdeka 118

វាជាអាគារខ្ពស់បំផុតនៅអាស៊ាន និងខ្ពស់ជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពី Burj Khalifa និងមានទីតាំងនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។

អាគារនេះត្រូវបានវិនិយោគ បង្កើតឡើងដោយក្រុមហ៊ុនជាតិម៉ាឡេស៊ី PNB។ វាជាតំណាងឱ្យមហិច្ឆតារបស់ប្រទេសម៉ាឡេស៊ី ក្នុងការក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងទេសចរណ៍សកល។

អាគារដ៏ខ្ពស់នេះ មានកំពស់៦៧៨,៩ម៉ែត្រ ដែលរួមបញ្ចូលនូវការិយាល័យ សណ្ឋាគារប្រណីត ផ្សារទំនើប នាវាសង្កេត និងកន្លែងសាធារណៈ។

២. អគារសម្គាល់81

វាក៏អគារខ្ពស់បំផុតរបស់ប្រទេសវៀតណាម និងជានិមិត្តរូបដ៏រឹងមាំបំផុតមួយ នៃការកើនឡើងសេដ្ឋកិច្ចរបស់វៀតណាម។

អាគារដ៏ខ្ពស់នេះ ត្រូវបានវិនិយោគឡើងដោយ Vingroup តាមរយៈ Vinhomes Central Parkនាទីក្រុងហូ ជីម៉ិញ ប្រទេសវៀតណាម ដែលមានកំពស់៤៦១,២ម៉ែត្រ។

ស្ថាបត្យកម្មដ៏ប្រណីតនេះ រួមបញ្ចូលទាំងលំនៅដ្ឋានប្រណីត សណ្ឋាគារ ការិយាល័យ និងហាងលក់រាយ។

៣. ប៉ម Petronas

ធ្លាប់ជាអគារភ្លោះខ្ពស់បំផុតនៅលើពិភពលោក ចាប់ពីឆ្នាំ 1998–2004។ដែលមានកំពស់៤៥១,៩ម៉ែត្រ។

ទោះជាយ៉ាងណា វានៅតែត្រូវបានចាត់ទុកថា ជាអគារខ្ពស់ៗដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។

អាគារនេះ ល្បីល្បាញដោយសារស្ពានអាកាស និងស្ថាបត្យកម្មដែលបំផុសគំនិតដោយសាសនាអ៊ីស្លាម។

៤. The Exchange 106

អាគារមួយនេះ មានទីតាំងនៅក្នុងស្រុកហិរញ្ញវត្ថុថ្មី របស់ប្រទេសម៉ាឡេស៊ី TRX (Tun Razak Exchange)មានកំពស់៤៤៥,៥ម៉ែត្រ។

ផ្តោតសំខាន់លើហិរញ្ញវត្ថុអន្តរជាតិ និងកន្លែងការិយាល័យលំដាប់ខ្ពស់។ បង្ហាញពីតួនាទីរបស់ទីក្រុងគូឡាឡាំពួរ ជារដ្ឋធានីអគារខ្ពស់ៗរបស់អាស៊ាន។

៥. អគារ Autograph Tower

អគារខ្ពស់បំផុតនៅឥណ្ឌូនេស៊ី និងអឌ្ឍគោលខាងត្បូង។

គំរោងនេះ ជាផ្នែកមួយនៃការអភិវឌ្ឍចម្រុះដ៏ធំសម្បើម Thamrin Nine ដែលមានកំពស់៣៨២,៩ម៉ែត្រ។

អាគារដ៏ស្រស់ស្អាតនេះ តំណាងឱ្យសារៈសំខាន់ផ្នែកហិរញ្ញវត្ថុ និងអាជីវកម្ម ដែលកំពុងកើនឡើងរបស់ទីក្រុងហ្សាកាតា។

តាមរយៈទិន្នន័យនេះ បានបង្ហាញថា ឥឡូវនេះ ប្រទេសម៉ាឡេស៊ីច្បាស់ជានាំមុខគេនៅអាស៊ាន ក្នុងអគារខ្ពស់ៗចំនួន៣ ក្នុងចំណោមអគារខ្ពស់បំផុតទាំង៥គឺនៅទីក្រុងគូឡាឡាំពួរ។

ប្រទេសម៉ាឡេស៊ី បានវិនិយោគយ៉ាងច្រើន នៅក្នុងសង្កាត់ហិរញ្ញវត្ថុ និងគម្រោងធំៗដ៏ល្បីល្បាញ។

ចំណែកប្រទេសវៀតណាម និងឥណ្ឌូនេស៊ីកំពុងតាមទាន់គម្រោងនៅទីក្រុងហូជីមិញ និងហ្សាកាតាយ៉ាងឆាប់រហ័ស។

អ្នកវិភាគជាច្រើននិយាយថា អគារខ្ពស់ៗរបស់អាស៊ានមិនត្រឹមតែនិយាយអំពីអចលនទ្រព្យទៀតទេ។ ឥឡូវនេះពួកគេផ្តោតគឺ គម្រោងម៉ាកយីហោជាតិ កន្លែងទាក់ទាញទេសចរណ៍។ និមិត្តសញ្ញាមជ្ឈម​ណ្ឌលហិរញ្ញវត្ថុ និងសូចនាករទំនុកចិត្តវិនិយោគរយៈពេលវែង៕

តើផ្លូវជាតិលេខ១១ឆ្លងកាត់ខេត្តណាខ្លះ?

ដោយៈ ចំណាន

    ព្រៃវែងៈ ផ្លូវជាតិលេខ១១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួ​លដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍។

ក្រសួងសាធារណការបានឲ្យដឹងថា ផ្លូវនេះក៏ដើរតួនាទីសំខាន់ក្នុងការជួយសម្រូលការដឹកជញ្ជូនកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ លើសពីនេះទៅទៀត ផ្លូវនេះថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ នាពេលអនាគតផងដែរ។

ផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឹង) ដែលមានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែងដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ។

ផ្លូវជាតិនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕