តំបន់​សេដ្ឋ​កិច្ច​ពិសេស​មួយ​នៅ​ក្រុង​បាវិត​បាន​ស្វាគមន៍​​គម្រោង​វិនិយោគ​ចំនួន​២​

ដោយៈ ចំណាន

    ស្វាយរៀងៈ ខេត្តស្វាយរៀងបានស្វាគមន៍ ក្រុមហ៊ុនធំៗចំនួនពីររបស់ចិន ក្នុងការដាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) នាពេលឆាប់ៗខាងមុខនេះ។

គំរោងវិនិយោគនព បានបង្ហាញនូវការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្ត។

ការបង្ហាញចំណាប់អារម្មណ៍វិនិយោគ ក្នុងខេត្តស្វាយរៀងនេះ ធ្វើឡើងក្នុងឱកាសដែលអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចការងារនៅខេត្តសានដុង និងនៅក្រុងZibo នៃសាធាររដ្ឋប្រជាមានិតប្រទេសចិន ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភាឆ្នាំ២០២៦នេះ។ លោកប៉េង ពោធិ៍សា បានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន ចូលរួមកម្មវិធី “Shandong International Friendship Cities Cooperation and Exchange Week and 7th China-CEEC Local Leaders’ Meeting) និងកម្មវិធីវេទិការពិភាក្សារវាងថ្នាក់ដឹកនាំខេត្ត ក្រុងសម្ព័ន្ធមិត្តនៅទីក្រុងជីណាន (Jinan)ខេត្តសានទុង (Shandong)។

ទន្ទឹមគ្នានេះ លោកបានជួបប្រជុំជាមួយថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានានៅក្រោមប្រធានបទ “Meet you in Zibo”និងធ្វើបទបង្ហាញស្តីពី សក្តានុពលរបស់ខេត្តស្វាយរៀង ដើម្បីទាក់ទាញអ្នកវិនិយោគ ននិងចូលរួមជំនួបពិភាក្សាការងារ ជាមួយអ្នកវិនិយោគនៅខេត្តសានដុង។

លោកប៉េង ពោធិ៍សា បានថ្លែងនូវក្តីរីករាយ ដែលបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំខេត្តសានដុង និងដៃគូវិនិយោគនានា ដែលមានចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ជាពិសេសខេត្តស្វាយរៀង។

លោកបានបន្ថែមថា រដ្ឋបាលខេត្តសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនចំនួនពីរ ដែលបានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) នាពេលឆាប់ៗខាងមុខនេះ។ ទាំងនេះបានស្តែងឱ្យឃើញ បានកាន់តែច្បាស់នូវការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលជាការបោះជំហានទៅមុខមួយទៀតក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្ត។

ក្រុមហ៊ុនទាំងពីរ ដែលបានសម្រេចដាក់ទុនវិនិយោគ នៅក្នុងតំបន់ឈីលូ រួមមាន ១-Shanghai Qixiang New Materials Technology Co.,Ltd. ២Runze Packaging Materials Co,.Ltd. ជាក្រុមហ៊ុនផលិតវត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ ទៅដល់រោងចក្រផលិតសំបកកង់ឡាន៕

Ministry of Tourism and Wuhan Central Group Strengthen Partnership

By MoT

        Phnom Penh. Ministry of Tourism and Wuhan Central Group Strengthen Partnership and Cooperation on Training Tourism Professionals to International Standards through the Signing of a Memorandum of Understanding.

 

H.E. Huot Hak, Minister of Tourism, granted a courtesy call to Mr. Li Jun, General Manager of Wuhan Central Group of the People’s Republic of China, to discuss cooperation on training tourism professionals and the signing of a Memorandum of Understanding on cooperation with the Ministry’s vocational training school.

 

During the meeting, Mr. Li Jun expresses his deep gratitude to the Minister and the leaders of the Ministry of Tourism for their warm welcome and expressed his interest in Cambodia’s attractive tourism potential, especially cultural, historical and natural tourism, which has the potential to attract Chinese and international tourists.

The company also highlighted its commitment to participating in the development of human resources and improving the quality of tourism professional training in Cambodia through cooperation with the Ministry’s vocational tourism school and educational institutions in China to contribute to the sustainable development of tourism in line with the goal of improving the quality of tourism services and the competitiveness of Cambodia’s tourism sector.

In response, H.E. Minister highly appreciated and thanked Wuhan Central Group for its initiative and active participation in supporting tourism development and human resource training in Cambodia, which is an important factor in improving the quality of tourism services to international standards and the competitiveness of Cambodian tourism.

បណ្តា​អ្នក​វិនិយោគ​ងាក​ទៅ​រក​ឱកាស​ផ្នែក​ភស្តុ​ភារ​កម្ម​ ឧស្សាហកម្ម​ និង​លំនៅ​ឋាន​ក្នុង​ទីក្រុង​នៅ​តំបន់​អាស៊ាន​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលកំពុងផ្លាស់ប្តូរការវិនិយោគលើអចលនទ្រព្យនៅទូទាំងតំបន់អាស៊ាន។

បណ្តាវិនិយោគិនកំពុងផ្តោតលើផ្នែកដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដូចជា ភស្តុភារកម្ម អចលនទ្រព្យឧស្សាហកម្ម លំនៅឋាន និងបដិសណ្ឋារកិច្ច។

ក្នុងនោះ ប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនកំពុងទទួលបានអត្ថប្រយោជន៍ពីកំណើនផលិតកម្ម ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ការសិក្សានេះនេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ របស់សមាគមអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក (Aprea) ដោយផ្អែកលើការវិភាគពីក្រុមអ្នកជំនាញក្នុងឧស្សាហកម្ម អ្នកប្រឹក្សាយោបល់ និងអ្នកអភិវឌ្ឍន៍។

យោងតាមលោក Chris Marriott នាយកប្រតិបត្តិក្រុមហ៊ុន Savills ទទួលបន្ទុកតំបន់អាស៊ាន បានឱ្យដឹងថា ផ្នែកដឹកជញ្ជូន មជ្ឈមណ្ឌលទិន្នន័យ និងលំនៅឋានក្នុងទីក្រុងដែលមានតម្លៃសមរម្យ ត្រូវបានគេរំពឹងថា នឹងក្លាយជាគោលដៅទាក់ទាញវិនិយោគដ៏មានភាពធន់បំផុតនៅក្នុងតំបន់ក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ។

និន្នាការទាំងនេះកំពុងកើតឡើង ស្របពេលមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ ថ្លៃដើមលើការខ្ចីប្រាក់មានកម្រិតខ្ពស់ និងការព្រួយបារម្ភអំពីតម្លៃថាមពល អតិផរណា និងទំនុកចិត្តរបស់វិនិយោគិន។

លោក Marriott បានកត់សម្គាល់ថា ការបែកខ្ញែកគ្នាកាន់តែខ្លាំងនៃបរិយាកាសសកលលោក កំពុងជំរុញការផ្លាស់ប្តូរទីផ្សារអចលនទ្រព្យរយៈពេលវែងនៅតំបន់អាស៊ាន ដោយពង្រឹងចំណាប់អារម្មណ៍របស់វិនិយោគិនលើអចលនទ្រព្យ ដែលគាំទ្រដោយកំណើនសេដ្ឋកិច្ចក្នុងស្រុក និងពាណិជ្ជកម្មក្នុងតំបន់៕ប្រភព: Edgeprop៕

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជួយ​អភិវឌ្ឍហេដ្ឋា​រចនា​សម័ន្ធ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

ដោយៈ ចំណាន

    ភ្នំពេញៈ ភាពជាដៃគូអភិវឌ្ឍដ៏រឹងមាំ និងដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងវិស័យទេសចរណ៍កម្ពុជាឱ្យប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ទស្សនៈកម្រិត ថ្នាក់រដ្ឋមន្រ្តីជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំលោកស្រីLisa Wright នាយកប្រតិបត្តិប្រចាំតំបន់អំពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។ ​

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងថ្នាក់ដឹកនាំរបស់ធនាគារនេះ ដែ​លតែងតែគំាទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការជាមួ​យរាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិទាំងអស់ចាប់តាំងពីអាណត្តិក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកហួត ហាក់ ក៏បានថ្លែងអំណរគុណចំពោះភាពជាដៃគូជាពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនឹងក្រសួងទេសចរណ៍កន្លងមក ដែលបានសម្រេចដោយជោគជ័យ នូវគម្រោងអភិវឌ្ឍដ៏មានសារៈសំខាន់ជាច្រើន សម្រាប់បម្រើវិស័យអេកូទេសច​រណ៍ ការបង្កើតការងារ និងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្នភាព ជាក់ស្តែងគឺកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលត្រូវបានបើកសម្តោធដាក់ឱ្យប្រើប្រាស់ដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

លើសពីនេះកាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ ក៏បានទទួលនូវគម្រោងអភិវឌ្ឍន៍ថ្មីបន្ថែម ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោង ជួយវិស័យទេសចរណ៍ពិសេសៗ និងក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលនឹងជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តសំខាន់ៗ ដែលជាគោលដៅទេសចរណ៍ សម្រាប់ជួយជំរុញជីវភាព និងបង្កើតការងារនៅនឹងកន្លែង និងការអភិរក្សតំបន់បន្ថែមទៀត៕

លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍
លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំលោកស្រីLisa Wright នាយកប្រតិបត្តិប្រចាំតំបន់
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំលោកស្រីLisa Wright នាយកប្រតិបត្តិប្រចាំតំបន់

ទីផ្សារ​អចលនទ្រព្យ​លំ​នៅ​ឋាន​របស់​ប្រទេស​វៀតណាម​អាច​ប្រឈម​មុខ​នឹង​សេណារីយ៉ូ​ចំនួន​៣

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលំនៅឋានរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដោយការផ្គត់ផ្គង់ថ្មីកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងដើមឆ្នាំ។

និន្នាការនេះលេចឡើង ស្របពេលការព្យាករណ៍អំពីម៉ាក្រូសេដ្ឋកិច្ចបង្ហាញសញ្ញាស្ថិរភាពជាងមុន បើទោះបីជាការគ្រប់គ្រងគោលនយោបាយនៅតែមានការប្រុងប្រយ័ត្នយ៉ាងណាក្តី។

លោកស្រី Nguyen Thi Kim Thoa អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន Dat Xanh Services បានអះអាងថា ទីផ្សារអាចប្រឈមសេណារីយ៉ូចំនួនបី អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាល។

សេណារីយ៉ូទី១: កំណើនរឹងមាំ ដោយការផ្គត់ផ្គង់នឹងកើនឡើងចន្លោះពី៤០ភាគរយទៅ៥០ភាគរយ និងតម្លៃលំនៅឋានកើនឡើង ពី១០ភាគរយទៅ១៥ភាគរយ។ អត្រាការប្រាក់នឹងស្ថិតក្នុងរង្វង់ចន្លោះពី៩ភាគរយទៅ១១ភាគរយ ហើយអត្រាស្រូបយក (absorption rates)អាចហក់ឡើងដល់ ៥០ទៅ៦០ភាគរយ។ ការណ៍នេះនឹងតម្រូវឱ្យមានគោលនយោបាយឥណទានកាន់តែងាយស្រួល និងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច។

សេណារីយ៉ូទី២: កំណើនមធ្យម ដោយការផ្គត់ផ្គង់នឹងកើនឡើងចន្លោះពី៣០ភាគរយទៅ៤០ភាគរយ និងតម្លៃលំនៅឋានកើនឡើងចន្លោះពី ២ភាគរយទៅ៥ភាគរយ។ អត្រាការប្រាក់នឹងមានចន្លោះពី ១០ទៅ១២% ខណៈពេលដែលអត្រាស្រូបយកនឹងមានចន្លោះពី ៣០ទៅ៤០%។

សេណារីយ៉ូទី៣: សកម្មភាពទីផ្សារធ្លាក់ចុះ ដោយសារថ្លៃដើមមូលធនខ្ពស់ និងគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង។ ការផ្គត់ផ្គង់នឹងកើនឡើងត្រឹមតែ២០ទៅ៣០% តម្លៃនឹងនៅថេរ ឬធ្លាក់ចុះបន្តិច ហើយអត្រាការប្រាក់អាចកើនឡើងដល់ ១២ទៅ១៤%៕

រដ្ឋបាលខេត្តផ្សព្វផ្សាយពីទាក់ទងនឹងពន្ធអចលនទ្រព្យចំនួន៦ប្រភេទ

ដោយៈ ម៉ាណា

    សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានបើកសិក្ខាសាលាផ្សព្វ​ផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីមិនបានប្រើប្រាស់ ពន្ធលើចំណេញមូលធន ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងពន្ធលើមធ្យោបា​យដឹកជញ្ជូន។

កិច្ចប្រជុំនេះដឹកនាំដោយលោកលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ សិក្ខាសាលានេះផ្តល់ជូនដល់អាជ្ញាធរ ស្រុ​ក/ក្រុង សង្កាត់/ភូមិ និងតាមបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងជម្រុញដល់ការផ្សព្វផ្សាយបន្តជូនដល់ អ្នកជាប់ពន្ធ និងសាធារណជន ឱ្យកាន់តែយល់ច្បាស់ពីប្រភេទពន្ធទាំងនេះ សម្រាប់ជាគុណប្រយោ​ជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ រៀបចំឡើងដោយសាខាពន្ធដារខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពី លោកប្រធានសាខាពន្ធដាខេត្តសៀមរាប តំណាងមន្ទីរដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ខេត្ត

នៅក្នុងសិក្ខាសាលាខាងលើ លោកអភិបាលរងខេត្ត បានធ្វើការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃសាខាពន្ធដារខត្តសៀមរាបទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងការប្តេជ្ញាចិត្តខ្ពស់ក្នុង ការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ រហូតសម្រេចបាននូវសមិទ្ធផលជោគជ័យ ដ៏ឧត្តុងឧត្តមគួរជាទីមោទនៈ។

ជាពិសេស តែងតែបំពេញការងារយ៉ាងលឿនឆាប់រហ័ស ប្រកប​ដោយឆន្ទៈមុះមុត និងមានភាពបុរេសកម្ម ក្នុងការអនុវត្តការងារប្រក​បដោយប្រសិទ្ធភាព។

បន្ថែមពីលើនេះទៀត លោកអភិបាលរងខេត្តបានក៏បានស្នើដល់ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបា​លក្រុង-ស្រុក លោក អភិបាលនៃគណៈ-អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ទាំងអស់ បន្តការយកចិត្តទុកដាក់ខ្ពស់ ពង្រឹងកិច្ចសហការជាមួយសាខាពន្ធដារខេត្ត ក្នុងការជំរុញការប្រមូលពន្ធលើវិស័យអច​លនទ្រព្យមានជាអាទិ៍ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើចំនេញមូលធន ពន្ធលើថ្លៃឈ្នួលអចលទ្រព្យ និងជំរុញការប្រមូលពន្ធដទៃទៀត។

បន្ទាប់ពីបានបញ្ចប់សិក្ខាសាលាខាងលើ លោកអភិបាលរងខេត្តមានជំនឿយ៉ាងមុតមាំថា សិក្ខាសាលា នាថ្ងៃនេះ នឹងផ្តល់នូវការយល់ដឹងថ្មីៗបន្ថែមទៀត ជាពិសេសនោះ គឺលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យអចនទ្រព្យ ដើម្បីបន្តពង្រឹងកិច្ចសហការ នៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យបានគ្រប់ចំនួន ឬលើសពីផែនការដែលបានកំណត់និយាយជារួម និងនិយាយដោយឡែក នៅសាខាពន្ធដារខេត្តសៀមរាប ឱ្យអស់សក្តានុពល និងចូលរួមផ្តល់សេវាសាធារណៈពាក់ព័ន្ធ ជូនដល់ប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត៕

វេទិកា​ផ្គត់​ផ្គង់​សកល​ត្រូវ​បាន​រៀប​ចំ​នៅ​ប្រទេស​ចិន​ជាមួយ​ការ​បង្ហាញ​សក្តានុពល​និង​កាលានុវត្តន៍​ភាព​វិនិយោគ​នៅ​កម្ពុជា

ដោយៈ ចំណាន

    ប្រទេសចិនៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមវេទិកាផ្គូផ្គងការផ្គត់ផ្គង់សកល ក្នុងកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពី ការវិនិយោគនិងពាណិជ្ជកម្មចិនភាគខាងលិច (8th WCIFIT) នៅទីក្រុងឆុងឈីង។

គណៈប្រតិភូកម្ពុជារួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា-ចិន អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាចំនួន៩បានចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ស្តីពី ការវិនិយោគនិងពាណិជ្ជកម្មចិនភាគខាងលិច (8th WCIFIT) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្ត្រអភិវឌ្ឍន៍ភាគខាងលិច និងរង្វង់សេដ្ឋកិច្ចឆឹងទូ-ឆុងឈីង ដើម្បីផ្គូផ្គងភាពជាដៃគូ ការតភ្ជាប់សកល និងការពង្រឹងឥទ្ធិពលឧស្សាហកម្ម ផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ យានយន្តភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ, គ្រឿងបង្គុំយានយន្ត, ការកែច្នៃផលិតផលកសិកម្ម, ភស្តុភារកម្មទំនើប, សុខាភិបាល, និងថាមពលបៃតង។

នៅក្នុងពិធីបើកវេទិកា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃ ក.អ.ក. បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងការបង្កបរិយាកាសដ៏រស់រវើក ជាមួយកិច្ចសម្រួលវិនិយោគ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក.។

លោកហ៊ាង សុទ្ធាយុទ្ឌបានរំលេចពីការបង្ក បរិយាកាសវិនិយោគអំណោយផល តាមរយៈការអនុញ្ញាតឱ្យវិនិយោគិនបរទេស ទទួលបានការកាន់កាប់សិទ្ធិវិនិយោគ១០០% អនុញ្ញាតឱ្យមានលំហូរប្រាក់ដោយសេរី ការពារពីការធ្វើជាតូបនីយកម្ម និងគ្មានការរើសអើងចំពោះវិនិយោគិនបរទេស។

ជាងនេះទៅទៀត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ទទួលបានការលើកលែងពន្ធ លើប្រាក់ចំណេញរហូតដល់ ៩ឆ្នាំ ការលើកលែងពន្ធគយ ពន្ធអាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ធុករដ្ឋ សម្រាប់សកម្មភាពវិនិយោគ ដែលភ្ជាប់ការស្រាវ​ជ្រាវ-អភិវឌ្ឍន៍ ការអភិវឌ្ឍធនធានមនុស្ស និងឧស្សាហកម្មគាំទ្រ ជាដើម។ល។

កម្ពុជាបានធ្វើទំនើបកម្ម និងសាមញ្ញកម្មការផ្តល់សេវាសាធារណៈ ជាមួយនឹងការដាក់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ដោយបានប្រែក្លាយនីតិវិធីចុះបញ្ជីវិនិយោគបែបប្រពៃណីលើក្រដាស ទៅជាឌីជីថលពីចម្ងាយ ទូទាត់តាមឌីជីថល កាត់បន្ថយការជួបផ្ទាល់ និងការចំណាយមិនចាំបាច់នានា។

គ្រប់ឯកសារចាប់ពីការដាក់ពាក្យស្នើសុំ រហូតដល់ការចេញវិញ្ញាបនបត្រ ត្រូវបានប្រើហត្ថលេខា និងត្រាអេឡិចត្រូនិក ដោយមាន QR Code ភ្ជាប់ទៅកាន់ដែន verify.gov.kh ធ្វើឱ្យឯកសារឌីជីថលទាំងនេះ មានតម្លៃជាឯកសារច្បាប់ដើម និងមានផ្ទុកព័ត៌មានចាំបាច់ពីការវិនិយោគរបស់ក្រុមហ៊ុន។

ប្រព័ន្ធcdcIPM នេះ មានសមត្ថភាពកត់ត្រាដំណើរការការងាររបស់មន្ត្រីអន្តរក្រសួង -ស្ថាប័នជាឌីជីថល និងផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចតាមដាន គ្រប់ដំណាក់កាលនៃការផ្តល់សេវា តាមរយៈការស្គេនQR Code លើវិក្កយបត្របង់ប្រាក់ ព្រមទាំងការជូនដំណឹងតាមរយៈ E-mail និង Telegram ផងដែរ។

ក្រៅពីការទាក់ទាញវិនិយោគ និងសម្រួលនីតិវិធីនានា កម្ពុជាក៏បានយកចិត្តទុកដាក់ លើការពិគ្រោះយោបល់ និងការដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន ជាមួយយន្តការនៃកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD) ដោយមានការសហការយ៉ាងជិតស្និត ជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។

តាមរយៈទិន្នន័យនៃចំនួន វិនិយោគពីបរទេសនៅកម្ពុជា បានបង្ហាញឱ្យឃើញថា ការវិនិយោគពីប្រទេសចិនមានចំនួនខ្ពស់ និងនៅតែបន្តកើនឡើង។ តួលេខនេះបានបង្ហាញពីទំនុកចិត្ត ដ៏មុតមាំរបស់វិនិយោគិនចិន មកលើបរិយាកាសវិនិយោគ និងរាជរដ្ឋាភិបាលកម្ពុជា។

លោកអគ្គលេខាធិការរង បានយកឱកាសនៃវេទិកានេះ ធ្វើការអញ្ជើញសហគ្រិន អ្នកផ្គត់ផ្គង់ និងវិនិយោគិនចិនទាំងអស់ ពិចារណាលើការជ្រើសរើសកម្ពុជា ជាគោលដៅបន្ទាប់ សម្រាប់ការវិនិយោគរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ ពីការតភ្ជាប់ទៅទីផ្សារក្នុងតំបន់អាស៊ាន ដែលមានប្រជាជនជាង៦០០លាននាក់ និងទៅកាន់សកលលោក។

នៅក្នុងវេទិកាផ្គូផ្គងនេះ ក៏មានក្រុមហ៊ុនសហគ្រាសមួយចំនួន បានចូលមកសាកសួរព័ត៌មាន និងធ្វើការប្រឹក្សាយោបល់នៅ នឹងកន្លែង តាមបណ្តាតុរបស់ក្រុមការងារ គណៈប្រតិភូរបស់កម្ពុជាផងដែរ៕

គំរោង TIA CITY​ ចាប់​ផ្តើម​បើក​លក់​អគារ​ពាណិជ្ជកម្ម​ដំបូង​គេ​កម្ពស់​៥​ជាន់​ ដំណាក់​កាល Pre-Sale ត្រឹម​តែ​១២​អគារ​តែ​ប៉ុណ្ណោះ!​

ដោយៈ ឡាឌី

    ភ្នំពេញៈ  គំរោងបុរីធី អាយ អេ​ ស៊ីធី អភិវឌ្ឍន៍ដោយក្រុមហ៊ុនOCIC បានប្រកាសបើកលក់ ដំណាក់កាលPre-Sale ប្រភេទអគារពាណិជ្ជកម្ម (Commercial Building)កម្ពស់ខ្ពស់រហូត៥ ជាន់ ជាមួយតម្លៃពិសេស សម្រាប់តែ១២អគារប៉ុណ្ណោះ។

ក្រុមហ៊ុនក៏នឹងត្រៀមប្រគល់ជូន ដល់អតិថិជនសម្រាប់ស្នាក់នៅ និងប្រកបអាជីវកម្ម ក្នុងបំណាច់ឆ្នាំ២០២៦នេះ។

តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ កំពុងក្លាយជាចំណុចកណ្ដា​លនៃដង្ហើមសេដ្ឋកិច្ចថ្មី ដែលមាន មេដែកឆក់ធំៗដូចជា ព្រលានយន្តហោះអន្តរជាតិតេជោ គម្រោងអភិវឌ្ឍន៍ចម្រុះវិស័យ ការដឹកជញ្ជូន ដែលធានាបាននូវ ចរាចរណ៍មនុស្សយ៉ាងច្រើនកុះករ ដោយគម្រោង អគារពាណិជ្ជកម្មកម្ពស់៥ជាន់ ស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ លើមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ក្បែរព្រលានយន្តហោះអន្តរជាតិតេជោ បានប្រកាសបើកលក់ដំណាក់កាលដំបូង (Pre-Sale) ចាប់ពីថ្ងៃនេះ ជាមួយនឹងការផ្ដល់តម្ពៃពិសេស មិនធ្លាប់មានសម្រាប់ វិនិយោគិន មានត្រឹមតែ១២អគារដំបូង ពីគម្រោងធី អាយ អេ ស៊ីធី របស់ក្រុមហ៊ុន​អភិវឌ្ឍអចលទ្រព្យ ដ៏ធំប្រចាំប្រទេសកម្ពុជា គឺក្រុមហ៊ុនអូ ស៊ី អាយ ស៊ី (OCIC)​។

គម្រោង អគាពាណិជ្ជកម្ម នេះ ស្ថិតនៅទីតាំងដ៏មានសក្តានុពលបំផុត ដែលជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់តភ្ជាប់តំបន់សំខាន់ៗ ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ឆ្ពោះទៅកាន់ពិភពលោក។

អគារពាណិជ្ជកម្ម (Commercial Building) ស្ថិតនៅលើមហាវិថី៦០ម៉ែត្រ មិនត្រឹមតែផ្ដល់នូវភាពងាយស្រួល ក្នុងការធ្វើដំណើរនោះទេ ប៉ុន្តែវាគឺជាតំបន់ដែលប្រមូលផ្ដុំ ទៅដោយចរាចរណ៍មមាញឹក និងលំហូរអតិថិជនកកកុញ ដែលជាកត្តាចម្បងក្នុងការជំរុញឱ្យអាជីវកម្មរីកដុះដាល និងតម្លៃអចលនទ្រព្យកើនឡើងទ្វេរដង ក្នុងរយៈពេលដ៏ខ្លី។

ដើម្បីឆ្លើយតប ទៅនឹងតម្រូវការនៃអាជីវកម្មរបស់ វិនិយោគិន គម្រោងនេះត្រូវបានសម្រិតសម្រាំងយ៉ាងលម្អិត ជាមួយរចនាបទអគារតាមស្ទីលអឺរ៉ុបសម័យទំនើប។

កម្ពស់អគាររហូតដល់៥ជាន់ មានទំហំទទឹងធំរហូតដល់៦ម៉ែត្រ និងបណ្ដោយវែងរហូតដល់២០ម៉ែត្រ ដែលសក្តិសមសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារShowroom គ្លីនិក និងអាផាតមិន (Apartment​) ជាដើម។

ក្រុមហ៊ុននឹងមានបន្ថែមជូន ជណ្ដើរយន្ត១គ្រឿងភ្លាមៗ ក្នុងឱកាស Pre-Sale នេះតែប៉ុណ្ណោះ ជាមួយការបង់ប្រាក់មានភាពងាយស្រួលខ្លាំង ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់របស់វិនិយោគិន។

ក្រុមហ៊ុនក៏មានការផ្ដល់កម្ចីរហូតដល់៩០% នៃតម្លៃអគារ ពីធនាគារ កាណាឌីយ៉ា ក.អ ក្រោមអត្រាការប្រាក់ពិសេស មិនធ្លាប់មាន និងរយៈពេលកម្ចីវែងរហូតដល់២៥ឆ្នាំ។

ព័ត៌មានបន្ថែម៖ សម្រាប់លោក អ្នកដែលមានបំណងចង់ស្វែងយល់កាន់តែច្បាស់ពីគម្រោង ឬចង់អញ្ជើញទៅពិនិត្យទីតាំងផ្ទាល់ សូមទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមរយៈ 011 888 501–

  • 011 888 502​, 087 88 512។

សូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ ដែលមាន2ទីតាំង៖

1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ៦០ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។

Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A

សូមចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ៖-Facebook: https://www.facebook.com/profile.php?id=61555283248818  -Telegram: https://t.me/tiacity

-TikTok: https://www.tiktok.com/@tia.city?lang=en

អាជ្ញាធរ​ពិភាក្សា​ពី​ការ​ទប់​ស្តាក់​ការ​សាង​សង់​សំណង់ និង​ការ​ខុស​ច្បាប់​ផ្សេងៗ​នៅ​ក្នុង​ភូមិ​ទាំង​១១៤​នៅ​តំបន់​អង្គរ​

ដោយៈ ម៉ាណា

    សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីការទប់ស្តាក់ការសាងសង់សំណង់ និងការខុសច្បាប់ផ្សេងៗនៅក្នុងភូមិទាំង១១៤ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោ​កអង្គរ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការទប់ស្កាត់ការសាងសង់សំណង់ និងការ្យខុសច្បាប់ផ្សេងៗ នៅក្នុងភូមិទាំង ១១៤ភូមិ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក លោកអភិបាលខេត្តបានធ្វើការណែនាំលើយន្តការការងារមួយចំនួនដូចជា ១-ប្រជុំផ្សព្វផ្សាយ និងធ្វើបទបង្ហាញពាក់ព័ន្ធ នឹងសេចក្តីព្រាងស្តីពី ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដល់អាជ្ញាធរក្រុង ស្រុក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

២-អាជ្ញាធរមូលដ្ឋាន ត្រូវទប់ស្កាត់ និងហាមឃាត់ដាច់ខាតចំពោះ​ការសាងសង់សំណង់ថ្មីលើទីតាំងថ្មី ការឈូសឆាយដីព្រៃ…នៅក្នុងតំបន់ក្រហម និងទប់ស្កាត់ការវិលត្រលប់ របស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញ ពីតំបន់អង្គរទៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន៕

ក្រសួង​ចុះ​ MoU ជា​មួយ​ក្រុម​ហ៊ុន​ចិន​ដើម្បី​ពង្រឹង​ធន​ធាន​មនុស្ស​លើ​វិស័យ​នេះ​

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wuhan Central Group ពង្រឹងភាពជាដៃគូ សហប្រតិបត្តិការលើការបណ្តុះជំនាញវិជ្ជាជីវៈទេសចរណ៍ ជាស្តង់ដាអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Li Jun អគ្គនាយកក្រុមហ៊ុនWuhan Central Group នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងការចុះអនុស្សារណៈ នៃការយោគយល់គ្នាស្តីកិ ច្ចសហប្រតិបត្តិការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបពិភាក្សានេះ លោក Li Jun បានបង្ហាញការចាប់អារម្មណ៍ ចំពោះសក្តានុពលវិស័យទេសចរណ៍ ដ៏ទាក់ទាញរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានសក្តានុពល ទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិ។

ភាគីក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងស្ថាប័នអប់រំនានានៅប្រទេសចិន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ស្របតាមទិសដៅ នៃការលើកកម្ពស់គុណភាពសេវាកម្មទេស​ចរណ៍ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើម និងការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុនWuhan Central Group ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ដែលជាកត្តាសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា៕