ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេស និងពិនិត្យលើចំណុចដែលអាចជាកត្តាប្រឈម ដល់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
មានការចូលរួមពី តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុនអ៊ីឌីស៊ីជូតា ខេមបូឌា និងមន្ត្រីពាក់ព័ន្ធ ជាសមាជិកគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ផងដែរ។
អង្គប្រជុំបានបន្តពិភាក្សាយ៉ាងផុសផុល ដោយបានលើកឡើងនូវសំណូមពរ និងដំណោះស្រាយមួយចំនួនរួមមានៈ កំណត់កាលបរិច្ឆេទជាក់លាក់ ក្នុងការជ្រើសរើសទីប្រឹក្សាបច្ចេកទេស សិក្សាលម្អិតគម្រោងសាងសង់ស្ពាន និងការសហការគ្នារវាងក្រសួង និងក្រុមហ៊ុន ព្រមទាំងភាគីពាក់ព័ន្ធ។
ក្នុងនោះដែរក្រុមហ៊ុន ក៏យល់ស្របផ្តល់ជូនមកក្រសួង នូវប្លង់សិក្សាលម្អិត ការសាងសង់ចំណតរថយន្តក្រោមដី ដើម្បីបានជាធាតុចូលសម្រាប់ទីប្រឹក្សាបច្ចេកទេស ធ្វើការសិក្សាលម្អិតគម្រោងស្ពាននេះ សំដៅបង្កើនប្រសិទ្ធភាព និងបញ្ចៀសបានកត្តា ដែលអាចប្រឈមដល់គម្រោង។
ជាលទ្ធផល កិច្ចប្រជុំសម្រេចដាក់ចេញ កាលវិភាគការងារសម្រាប់បញ្ចប់ការសិក្សាហេតុប៉ះពាល់ និងទទួលបានធាតុចូលសម្រាប់បន្តការសិក្សាលម្អិតបរិស្ថាន និងសង្គមបន្ថែមទៀត ដែលនឹងសម្រួលដល់ការសិក្សាគ្រប់ជ្រុងជ្រោយ និងទទួលបានលទ្ធផលល្អប្រសើរ៕






លោកបន្តថា “យើងបានត្រៀមដីមួយចំនួនរួចហើយ ដើម្បីធ្វើកិច្ចការនេះ ហើយយើងត្រូវការអ្នកមានធនធាន ដើម្បីចូលរួមក្នុងកិច្ចការនេះ”។ លោកបន្តថា “ការដាំដុះ និងធ្វើកសិកម្មរបស់យើង ដើម្បីទាក់ទាញភ្ញៀវទៅទស្សនា និងផ្គត់ផ្គង់ទីផ្សារ”។
លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា ដោយសារយើងមិនមានជំនាញផ្នែកសិកម្មកន្លងមក ទើបយើងខ្វះក្រុមការងារជំនាញនេះ ដោយយើងមានទុនសម្រាប់ពួកគាត់ ហើយពេលចិញ្ចឹមបានលក់មកឲ្យយើង និងលក់លើទីផ្សារ ហើយចែកផលចំណេញគ្នា។ លោកបន្តថា ការងារនេះ យើងត្រូវការផ្គុំគ្នា ទើបបានលទ្ឋផលល្អ មកសហការធ្វើការងារនេះបាន និងទទួលបានជោគជ័យរួមគ្នា។
លោកបន្តថា “សម្រាប់កសិផលនានា យើងអាចយកកែច្នៃសម្ងួត ធ្វើជ្រក់ និងសាច់យើងអាចធ្វើងៀតបោះចូលទីផ្សារ”៕








លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី បានថ្លែងនៅក្នុងពិធីបើក ការដ្ឋានសាងសង់ កាលពីថ្ងៃអង្គារម្សិលមិញនេះថា “នៅពេលដែលការសាងសង់បញ្ចប់រួចរាល់ ទីលាន NS Square នឹងក្លាយជា landmark ជាតិសម្រាប់ប្រជាជនសិង្ហបុរីទាំងអស់”។
លោកបញ្ជាក់ថា ទីលាន NS Square នេះ នឹងក្លាយជាគ្រឿងអលង្ការដ៏ស្រស់ស្អាតមួយផ្សេងទៀត ដើម្បីលម្អទេសភាពផ្ទៃមេឃដ៏គួរឱ្យចាប់អារម្មណ៍នៅជុំវិញឆ្នេរសមុទ្រ Marina Bay។