US companies to announce investments of over US$1 billion in the Philippines

MANILA: US companies are set to announce investments amounting to more than US$1 billion dollars in the Philippines, United States Commerce Secretary Gina Raimondo said during an official visit to Manila on
Monday (Mar 11).

The investments would be in areas like solar energy, electric vehicles and digitisation, she said, adding that US companies were eager to do business in the Southeast Asian country.

Raimondo is in Manila for a two-day trade and investment mission on behalf of President Joe Biden. Her delegation includes top officials from companies like GreenFire Energy, Google Asia Pacific, Visa, United Airlines and KKR.

The White House in January
said a trade mission would be sent to boost U.S. companies’ contribution to key Philippine sectors including infrastructure, clean energy, critical minerals, agriculture and the innovation economy.

The Philippines and the United States are longstanding allies bounded by a 73-year old mutual defence treaty.

Philippine President Ferdinand Marcos Jr has sought to deepen relations beyond defence cooperation to include economic partnerships.

“The US-Philippine alliance is iron clad,” Raimondo said at a joint briefing with Philippine officials. “It is sustained over 72 years, and we remain steadfast friends and increasingly, partners in prosperity.” Source: Reuters/ec

កម្មវិធី“ម៉ាឡេស៊ីផ្ទះទី២របស់ខ្ញុំ”ទាក់ទាញបានជនជាតិចិន រាប់ម៉ឺននាក់ គិតត្រឹមដើមឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ គម្រោងទិដ្ឋាការស្នាក់នៅពេលចូលនិវត្តន៍ របស់ប្រទេសម៉ាឡេស៊ីទាក់ទាញបានអ្នកកាន់លិខិតឆ្លងដែន សកម្មជាង៥៦.០០០នាក់  ខណៈភាគច្រើនជាជនជាតិចិន។

លោក Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី  នៅថ្ងៃចន្ទ ទី១១ ខែមីនា បានអះអាងថា ចំនួនជនជាតិចិន គ្របដណ្តប់ភាគច្រើនបំផុត នៃចំនួនអ្នកកាន់លិខិតឆ្លង​ដែនសកម្មសរុប ក្រោមគម្រោង “ម៉ាឡេស៊ីផ្ទះទី២របស់ខ្ញុំ”(MM2H) ចំនួន២៤.៧៦៥នាក់។

ចំនួននេះតំណាងឱ្យប្រហែល៤៤ភាគរយ នៃចំនួនអ្នកកាន់លិខិតឆ្លងដែនសកម្មសរុប។

បន្ទាប់​ពីពលរដ្ឋចិនគឺ ពលរដ្ឋអូស្ត្រាលី មាន៩.២៦៥នាក់ ពល​រដ្ឋកូរ៉េ​ខាង​ត្បូងមាន៤.៩៤០នាក់ ពលរដ្ឋជប៉ុនមាន៤.៧៣៣នាក់ ពលរដ្ឋបង់ក្លាដែសមាន៣.៦០៤នាក់ និងពលរដ្ឋអង់គ្លេសមាន២.២៣៤នាក់។នេះបើយោងតាមសារពត៌មានMalay Mail។

ដោយឡែក គេក៏សង្កេតឃើញមាន អ្នកកាន់លិខិតឆ្លងដែនសកម្ម ក្រោមគម្រោង “ម៉ាឡេស៊ី ផ្ទះទី២របស់ខ្ញុំ”(MM2H) ជាង១.០០០នាក់ មកពីកោះតៃវ៉ាន់ សហរដ្ឋអាមេរិក សិង្ហបុរី ក៏ដូចជាប្រទេសឥណ្ឌាផងដែរ។

លោក Tiong បានអះអាងថា “ក្រសួងទេសចរណ៍ រួមជាមួយនឹងក្រសួងមហាផ្ទៃ និងនាយកដ្ឋានអន្តោប្រវេសន៍ កំពុងកែសម្រួល និងលម្អិតសំណើនីមួយៗ ដើម្បីកែលម្អតម្រូវការកម្មវិធី ដោយគិតគូរពីធាតុចូល និងមតិកែលម្អពីភាគីពាក់ព័ន្ធ។ ដូច្នេះចំនួន  អ្នកចូលរួមអាចកើនឡើង ដោយលើកទឹកចិត្ត ចំពោះការមកដល់នៃភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសមកកាន់ប្រទេសម៉ាឡេស៊ី”។

កាលពីខែធ្នូ ឆ្នាំមុន ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានបង្ហាញកំណែទម្រង់នៃកម្មវិធី“ម៉ាឡេស៊ី ផ្ទះទី២របស់ខ្ញុំ” តាមរយៈការធ្វើបច្ចុប្បន្នភាពលើតម្រូវការហិរញ្ញវត្ថុ។

គោលការណ៍ណែនាំ ដែលបានកែសម្រួល បានគូសបញ្ជាក់ពីការផ្លាស់ប្តូរជាច្រើន ចំពោះលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន រួមទាំងចំនួនប្រាក់បញ្ញើមានកាលកំណត់ ក៏ដូចជាអាយុអប្បបរមារបស់អ្នកដាក់ពាក្យ។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក Tiong បានមានប្រសា​សន៍ថា “ការផ្លាស់ប្តូរណាមួយចំពោះគម្រោងនេះ នឹងត្រូវបញ្ចប់រួចរាល់នៅកម្រិតក្រសួង មុនពេលបញ្ជូន ទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីអនុម័ត”។

លោកបន្ថែមថា “ដើម្បីរក្សាសន្តិសុខជាតិ បេក្ខជនត្រូវដាក់លិខិតបញ្ជាក់ពីភាពស្អាតស្អំ មិនធ្លាប់ប្រព្រឹត្តខុសច្បាប់ សម្រាប់សាមីខ្លួន និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ដែលចេញនិងផ្ទៀងផ្ទាត់ដោយអា​ជ្ញា​ធរនៅក្នុងប្រទេសដើមកំណើត ឬប្រទេសដែលរស់នៅបច្ចុប្បន្ន”៕

Vietnam’s GDP to reach nearly 470 bln USD in 2024: IMF

Vietnam’s gross domestic product (GDP) is forecast to reach about 469.7 billion U.S. dollars by the end of 2024, ranking the fifth in Southeast Asia, Vietnam News reported Thursday, citing the International Monetary Fund (IMF).

Indonesia, Thailand, Singapore and the Philippines have taken the leading positions in the forecast.

According to IMF, Vietnam’s GDP was estimated to have reached about 433.3 billion dollars in 2023, which was the fifth highest in Southeast Asia.

The UK’s independent Center for Economics and Business Research predicted that Vietnam’s economic ranking may increase rapidly in the future. The country will rise to the 24th position by 2033, with an economy of 1.05 trillion dollars.

By 2038, with an expected GDP scale of 1.56 trillion dollars, Vietnam will rise to the 21st position, surpassing other economies in the ASEAN region, the center said. Source: Xinhua

សេដ្ឋវិទូនិងមេSME ទទួលស្គាល់នូវសារៈសំខាន់នៃការអភិវឌ្ឈជំនាញដើម្បីជម្រុញកំណើនសេដ្ឋកិច្ច

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកវិភាគសេដ្ឋកិច្ចបាន​លើកឡើងថា កម្ពុជា​ត្រូវតែ​ខិតខំ​អភិវឌ្ឍ​សមត្ថ​ភាព​ជំនាញ និង​ត្រូវធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន ​ដើម្បី​ទទួល​បាន​តម្លៃបន្ថែម​កាន់តែច្រើន។ ​

លោកបណ្ឌិតគី សេរីវឌ្ឈន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ ក្នុងកិច្ចពិភាក្សា​តុមូល​ស្តីពី “​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ឆ្នាំ ​២០២៤”ដែលបានរៀបចំឡើងក្នុងសប្តាហ៍នេះថា ក្នុងអំឡុងពេលបដិវត្តឧស្សាហកម្មទី៤ នេះកម្ពុជាត្រូវតែខិតខំអភិវឌ្ឍន៍ សមត្ថភាពកម្លាំងពលកម្មរបស់ខ្លួន ឱ្យខ្លាំង ដើម្បីអាចទាក់ទាញ និងចាប់យកការមកដល់របស់រោងចក្រ/សហគ្រាសដែលប្រើបច្ចេកវិទ្យាទំនើបៗ។លោកពន្យល់ថា “ការធ្វើបែបនេះ នឹងជួយឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈបរិបទនៃខឿនឧស្សាហកម្មកម្ពុជា ក្នុង   រយៈពេលជិត៣០ឆ្នាំមកនេះ (ចាប់តាំងពីឆ្នាំ ១៩៩៦) គឺពឹងផ្អែកភាគច្រើន លើការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ”។

លោកគី សេរីវឌ្ឈន៍បានបន្តថា ជាមួយនឹងការវិវឌ្ឍសង្គម-សេដ្ឋកិច្ច គឺកម្ពុជាដល់ពេលហើយ ក្នុងការធ្វើឱ្យខឿនឧស្សាហកម្មរបស់ខ្លួនកាន់តែទំនើប និងទទួលបានតម្លៃបន្ថែមច្រើនជាងមុន។ នេះជាដំណាក់កាលដែលកម្ពុជា គួរងាកពីវិស័យមួយចំនួន ដែលផ្តល់តម្លៃបន្ថែមទាប ទៅរកឧស្សាហកម្មផ្តល់តម្លៃបន្ថែមខ្ពស់។

លោក​លើក​ឧទាហរណ៍​ថា បើ​កម្ពុជា​ទិញ​ក្រណាត់ ​ពី​ក្រៅប្រទេ​ស​មក​ចំណាយ​អស់៥​ពាន់​លាន​ដុល្លារ ហើយ​ពេល​កែច្នៃ​រួច​អាច​លក់​ទៅវិញ​បាន​ចន្លោះ​ពី១០-១២​ ពាន់​លាន​ដុល្លារ ដូច្នេះ​តម្លៃបន្ថែម​ដែល​កម្ពុជា​បង្កើតបាន​គឺ​ជាង​ទ្វេដង ប៉ុន្តែ​ប្រសិន​បើ​អាច​ចាប់យក ឬ​បង្កើត​ឧស្សាហកម្ម​ថ្មី​ណា ​ដែល​ផ្តល់​តម្លៃបន្ថែម​កាន់តែ​ខ្ពស់ គឺ​ត្រូវតែ​ពិចារ​ណា និង​ខិតខំ​ចាប់យក​ឱ្យបាន​។​ ផលិតកម្ម​សំខាន់ៗ​ទាំង​នោះ ​មានដូចជា ឧស្សាហកម្ម​ផលិត​គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បង្គុំ​រថយន្ត ជាដើម​។​លោកគី សេរីវឌ្ឈន៍បានបន្តថា​ ​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ (​ជំនាញ​អេ​ឡិច​​ត្រូ​និក​)​ គឺ​យើង​អាច​ទិញ​ឧ​បករ​ណ៍​/​សម្ភារ​មក​អស់​ចំនួន១០០​ដុល្លារ ប៉ុន្តែ​យើង​លក់​វិញ​បាន៥០០​ដុល្លារ អីចឹង​វា​គុណ​នឹង៥​ដង​។ វិស័យ​កាត់ដេរ​អាច​គុណ​នឹង​ ២ ប៉ុន្តែ​ឧស្សាហកម្ម​អេឡិចត្រូនិក អាច​គុណ​នឹង៥អីចឹង​ចំនួន៤ដែល​លើស គឺ​បានមក​អំពី​ចំណេះ និង​ជំនាញ​។លោកបញ្ជាក់ទៀតថា “​ចំណេះ ជំនាញ គឺ​បង្កើត​តម្លៃបន្ថែម​ខ្ពស់”។​

លោក​ទទួល​ស្គាល់​ថា កម្ពុជា​នៅ​ប្រឈម​នឹង​កង្វះ​ធនធានមនុស្ស​ជាច្រើន​ ដើម្បី​អាច​ទាញយក​វត្ថុធាតុដើម ​ដែលមាន​ក្នុងស្រុក មក​កែច្នៃ ​ដើម្បី​ដាក់បញ្ចូល​ទៅ ក្នុង​ចង្វាក់​ផលិតកម្ម​សម្រេច​។​

បើតាម​សេដ្ឋវិទូ​ខាងលើ ការ​ពង្រឹងសមត្ថភាព​នេះ​ គួរតែ​ធ្វើ​ចាប់ពី​ថ្នាក់ក្រោម ​(​កម្រិត​បឋមសិក្សា​)​ រហូតដល់​កម្រិត​មហា​វិទ្យាល័យ ឬ​ជំនាញ​ឯក​ទេស​ណាមួយ​។ លោក​បន្តថា “នៅពេល​កម្ពុ​ជាមាន​ធនធានមនុស្ស​ ដែលមាន​គុណភាព​ពិត​ប្រាកដ ​កាន់តែច្រើន​ឱកាស​ក្នុងការ​ទាក់ទាញ​ រោងចក្រ​ផលិត​ផលិតផល​សម្រេច ​ក៏បាន​កាន់តែ​ច្រើន​ផងដែរ”​។​

ជាមួយគ្នានេះ ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ លោកឧកញ៉ាតែ តាំង​ប៉ បាន​ទទួលស្គាល់ថា ចំណេះដឹង និង​បច្ចេកទេស​ ​ពិតជា​សំខាន់​ណាស់​ក្នុងការ​ជំរុញ និង​លើកកម្ពស់​សមត្ថភាព​ផលិតកម្ម​។ នៅពេល​ផលិត​កម្ម ​ក្នុងស្រុក​ផលិត​បាន​កាន់តែច្រើន និង​មាន​គុណភាព​កាន់តែ​ល្អ​នោះ ទីផ្សារ​របស់​វា​ក៏មាន​ទំហំ​កាន់តែ​ធំ​ដែរ​។លោក​បន្តថា ទោះយ៉ាងណា​អ្វីៗ ​អាច​ដំណើរការ​ទៅមុខ​បាន​លឿន គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​គាំទ្រ ​ផលិតផល​ក្នុងស្រុក រួមគ្នា​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ជំរុញ​ការនាំចេញ ឱ្យ​បាន​កាន់តែច្រើន​។​

រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ បណ្តុះបណ្តាល​​វិជ្ជាជីវៈកាលពី​ឆ្នាំ​ ២០២៣ បានដាក់​ចេញ​នូវ​កម្មវិធី​ បណ្តុះ​​បណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជា​ជីវៈ​ដល់​យុវជន មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​ប្រ​មាណ១,៥​ លាន​នាក់ ក្នុងន័យ​ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធ​ភាព​ការងារ​នៅ​កន្លែង​ការងារ ក៏ដូចជា ​ត្រៀម​ចាប់យក​ឱកាស​ការងារ​ថ្មីៗ ​ដែល​នឹង​មកដល់​នាពេលខាងមុខ​។

ការអភិវឌ្ឍ​ធន​ធាន​មនុស្ស គឺជា​អាទិភាព​គន្លឹះ​ទាំង​ ៥ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ ដែល​រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​៕

Hong Kong weekend home transactions jump to three-year high

Hong Kong’s 10 biggest residential estates saw transactions rise to the highest in three years last weekend, according to Centaline Property Agency Ltd, as the market continued to benefit from recent easing steps.

A total of 37 apartments changed hands on the weekend, up 48% from a week earlier. Hong Kong property buyers have been rushing to snap up homes after the government removed extra property levies last month to boost the market.

The relaxation of cooling measures will likely stimulate housing demand, although high interest rates and ample near-term supply will cloud the recovery for prices, according to S&P Global Ratings. UBS Group AG expects home prices to decline by 5% in 2024 despite the policy change.

Secondary home prices in the week ended March 3, which included four days after the lifting of the curbs on Feb. 28, fell 0.8% from a week earlier, the latest Centaline data show.

Foreign buyers and existing-home owners no longer have to pay higher taxes on transactions. Instead, everyone is subject to the regular rate capped at 4.25%. In addition, mortgage rules were eased to allow some homebuyers to purchase properties with smaller down payments.

Hong Kong’s new-home sales surged 10 times in the first five days after the government removed the cooling measures compared with two months ago, according to Midland Realty.

Henderson Land Development Co.’s latest housing project also benefited from the tax cuts. The developer sold almost 200 apartments in a few hours on Thursday after applications were oversubscribed by 34 times. Source: CNBCTV18

តម្រូវការលំនៅដ្ឋាននៅទីក្រុងហុងកុង កំពុងស្ទុះងើបឡើងវិញលឿន ខណៈតម្លៃផ្ទះរំពឹងបន្តធ្លាក់ចុះ

ដោយ: គង់ លាងហួរ

ហុងកុង: យោងតាមក្រុមហ៊ុនអចលនទ្រព្យ Centaline Property Agency Ltd បានឱ្យដឹងថា ប្រតិបត្តិការលក់លំនៅដ្ឋាននៅទីក្រុងហុងកុង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៣ឆ្នាំកាលពីចុងសប្តាហ៍មុន ក្រោយពីរដ្ឋបាលហុងកុងបានដាក់ចេញវិធានការថ្មី។

អាផាតម៉ិនសរុបចំនួន៣៧យូនីត ត្រូវបានលក់ចេញនៅចុងសប្តាហ៍មុន កើនឡើង៤៨% បើធៀបនឹងមួយសប្តាហ៍មុននេះទៀត។ អតិថិជនកំពុងសម្រុកទិញផ្ទះនៅក្រុងហុងកុង បន្ទាប់ពីតំបន់រដ្ឋបាលពិសេសមួយនេះ បានប្រកាសលុបចោលការយកពន្ធបន្ថែម កាលពីខែមុន ដើម្បីជំរុញទីផ្សារអចលនទ្រព្យ។

ការបន្ធូរបន្ថយវិធានការពន្ធ ដោយរដ្ឋបាលហុងកុង នឹងជំរុញតម្រូវការលំនៅដ្ឋាន ប៉ុន្តែកម្រិតអត្រាការប្រាក់ខ្ពស់ និងការផ្គត់ផ្គង់ច្រើនគ្រប់គ្រាន់ក្នុងរយៈពេលខ្លី នឹងធ្វើឱ្យតម្លៃផ្ទះបន្តធ្លាក់ចុះ៥ភាគរយនៅក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការព្យាករណ៍ដោយ UBS Group AG ដែលជាធនាគារវិនិយោគពហុជាតិសាសន៍ និងជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ដែលមូលដ្ឋាននៅប្រទេសស្វីស។អតិថិជនបរទេស និងម្ចាស់ផ្ទះដែលមានស្រាប់ លែងត្រូវបង់ពន្ធខ្ពស់លើប្រតិបត្តិការរបស់ពួកគេទៀតហើយ។ លើសពីនេះ ច្បាប់កម្ចីទិញផ្ទះត្រូវបានបន្ធូរបន្ថយ ដើម្បីអនុញ្ញាតឱ្យអ្នកទិញផ្ទះមួយចំនួនអាចទិញអចលនទ្រព្យ ជាមួយនឹងការបង់ប្រាក់កក់តិចជាងមុន។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ Midland Realty បានឱ្យដឹងថា ការលក់ផ្ទះថ្មីនៅទីក្រុងហុងកុង បានកើនឡើង១០ដង ក្នុងរយៈពេល៥ថ្ងៃដំបូង បន្ទាប់ពីរដ្ឋបាលហុងកុង បានលុបចោលវិធានការពន្ធប្រថាប់ត្រា បើធៀបនឹង២ខែមុន។

ជាមួយគ្នានេះ គម្រោងលំនៅដ្ឋានចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Henderson Land Development Co. ក៏ទទួលបានអត្ថប្រយោជន៍ពីការកាត់ពន្ធនេះផងដែរ។ តួយ៉ាង ក្រុមហ៊ុននេះបានលក់អាផាតមុិនជិត២០០យូនីត នៅក្នុងរយៈពេលត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ថ្មីៗនេះ។

អត្រាពន្ធដែលត្រូវលុបចោលនោះ រួមមាន ពន្ធប្រថាប់ត្រាចំនួន៧,៥ភាគរយ ចំពោះអ្នកទិញផ្ទះ ដែលមិនមែនជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង។ ទន្ទឹមនឹងនេះ ពន្ធចុះបញ្ជី៧,៥ភាគរយសម្រា​ប់អ្នកទិញផ្ទះទីពីរ និងពន្ធចុះបញ្ជី១០ ទៅ១២ភាគរយសម្រាប់អ្នកលក់ផ្ទះក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីទិញ ក៏ត្រូវបានលុបចោលផងដែរ៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគតម្លៃជិត១២០០លានដុល្លារ ក្នុងខែកុម្ភៈ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត គម្រោង​វិនិយោគ​ចំនួន៣៧ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជិត១,២០០​លាន​ដុល្លារ​អាមេរិក ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ កាលពី​ខែកុម្ភៈ​កន្លងទៅនេះ។

ទិន្នន័យបានបន្តថា ​ក្នុង​រយៈពេល៦ខែ (​ពី​ខែ​ ៨ ឆ្នាំ​ ២០២៣ ដល់​ខែ​១ ឆ្នាំ​២០២៤) រដ្ឋាភិបាល​អាណត្តិ​ទី​៧ មានការ​អនុម័ត​គម្រោ​ង​វិនិយោគ​ថ្មីៗ ក្នុង​ទឹក​ជិត​៤​ពាន់​លាន​ដុល្លារ​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​១២ ខែមីនា ឆ្នាំ​ ២០២៤ បាន​បង្ហាញថា កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២៤ CDC​ បានអនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្មចំនួន៣៧គម្រោង (​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន២៤ ក្នុងនោះ​មាន​គម្រោង​ពង្រីក​ផលិត​កម្ម​ចំនួ១​ និង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១៣គម្រោង ក្នុងនោះ​មាន​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន១​។

CDCបានបន្តថា គម្រោង​វិនិយោគ ​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​ប្រចាំខែ​ នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​រួមមាន​៖ គម្រោង​វិនិយោគ​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក អានុភាព១៥០ MW តាម​រូបភាពBOT ដែលមានទីតាំង​ស្ថិតនៅ​ខេត្តកោះកុង ក្នុង​ទុនវិនិយោគ​ប្រមាណ៤៤០លាន​ដុល្លារ​, គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុភារ​កម្ម​កំពង់ឆ្នាំង ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង ក្នុង​ទុនវិនិយោគ​ប្រមាណ១០៨​លាន​ដុល្លារ​។

គម្រោង និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ក្នុង​ទុនវិនិយោគ​ប្រមាណ​ជាង១០៧លាន​ដុល្លារ​ គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ក្នុង​ទុនវិនិយោគ​ប្រមាណ៣០លាន​ដុល្លារ ដែល​គម្រោង​ទាំង​២​នេះ ​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។​

 គម្រោង​វិនិយោគ ដែល​លេចធ្លោ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​វិញ CDCបានបញ្ជាក់ថា ​ជា​គម្រោង​ពង្រីក​ផលិតកម្ម ​របស់​គម្រោង​វិនិយោគ​ផលិត​សំបក​កង់​រថយន្ត ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ ជាន ពុ ចាយ នៅ​ខេត្តស្វាយរៀង ក្នុង​ទុនវិនិយោគ​បន្ថែម​ប្រមាណ២១២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បន្ថែម​បាន​ចំនួន៦៥៥កន្លែង​។​

CDCបានបង្ហាញ​សុទិដ្ឋិនិយម​ថា​ “កម្ពុជា​នឹង​ក្លាយទៅជា​ទីតាំង​ដែលមាន​ភាព​អំណោយផល ​សម្រាប់​គាំទ្រ​ដល់​ការរីកលូតលាស់​នៃ​គម្រោង​វិនិយោគ​លើ​គ្រប់​វិស័យ”​។

នៅក្នុង​កម្មវិធី​ផ្គូផ្គង​ធុរកិច្ច​កម្ពុជា​-​ឥណ្ឌា ដែល​សហការ​រៀបចំឡើង​ដោយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​, សមាគម​សភាពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា​, និង Basic Chemicals, Cosmetics & Dyes Export Promotion Council នា​ថ្ងៃទី ​១៣ ខែមីនា​ លោក សួន សុផល អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា បាន​លើកឡើងថា កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង ​ក្នុង​គោលបំណង​ធ្វើ​សន្ធានកម្ម​រវាង​ធុរជន និង​វិនិយោគិន​ក្នុងស្រុក​ជាមួយ​សហគ្រាស​ ដែល​មកពី​ប្រទេស​ឥណ្ឌា សំដៅ​ពង្រឹង និង​ពង្រីក​ការផ្សារភ្ជាប់​បណ្តាញ​លើ​ប្រតិបត្តិការ​ធុរកិច្ច​។​

លោក​បាន​បញ្ជាក់ថា “​កម្មវិធី​មាន​សារៈសំខាន់​ណាស់ ជាពិសេ​ស​ការជ្រើសរើស​កម្ពុជា​ ជា​គោលដៅ​នៃ​ទស្សនកិច្ច​ការងារ​ រប​ស់​គណៈប្រតិភូ ​ដែល​ប្រកប​របរ​លើ​សារធាតុ​គីមី​ ដែល​បម្រើ​ដល់​ខ្សែ​ច្រ​វាក់​ផលិតកម្ម​នៃ​រោងចក្រ និង​កម្មន្តសាល”។

សម្តេចធិបតីហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃកម្ពុជាបានថថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលីកាលពីពេលថ្មីៗនេះថា ក្នុង​រយៈពេល៦​ខែ នៃ​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​វិនិយោគិន​បរទេស ​នៅ​រាល់ពេល​ធ្វើដំណើរ​ទស្សន​កិច្ច​ ទៅ​ក្រៅប្រទេស គឺ​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា ដោយ​ក្នុង​រយៈពេល​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័ត​គម្រោង​ថ្មីៗ​ ១៧២​ គម្រោង ដែលមាន​ទុនវិនិយោគ​ជិត​៤​ពាន់​លាន​ដុល្លារ ដោយ​នៅពេល​គម្រោង​ទាំងនេះ​បញ្ចប់ គឺអាច​បង្កើត​ការងារ​បាន​១៩ម៉ឺន​កន្លែង ​ជូន​ប្រជាពលរដ្ឋ​។​

លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិ​ត្យសភាកម្ពុជា យល់ឃើញថា ការបំពេញ​កិច្ចការងារ​ របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ទទួលបាន​លទ្ធផល​ គួរ​ជាទី​គាប់ប្រសើរ​មិន​ចាញ់​រាជរដ្ឋាភិបាល​អាណត្តិ​មុនៗ​នោះទេ ខណៈដែល​លោក​មើលឃើញថា ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ចំពោះ​ការទាក់ទាញ​អ្នកវិនិយោគ​ពី​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​។​

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានឲ្យដឹងផងដែរថា នៅក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២៤ វិនិយោគិន​ក្នុងស្រុក ​បាន​គ្របដណ្ដប់​ទុនវិនិយោគ​សរុប ចំនួន៥៨,៤១% ខណៈពេល​ទុនវិនិយោគ​ មាន​ប្រភព​មកពី​ប្រទេស​ចិន​ មាន​ចំនួន៣៣,១៩​ ភាគរយ​, ប្រទេស​សិង្ហ​បុរី មាន​ចំនួន៤,៣១​ ភាគរយ​, និង​ប្រទេស​វៀតណាម​មាន​ចំនួន៤,០៩ភាគរយ​៕

តើទីផ្សារជួលខុនដូ និងអាផាតម៉ិននៅទីក្រុងភ្នំពេញកំពុងមាន សភាពដូចម្តេច?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ខុនដូ បានក្លាយជាផ្នែកមួយ នៃការប្រជែងជាមួយទីផ្សារជួលអាផាតម៉ិននៅទីក្រុងភ្នំពេញ ខណៈចំនួនផ្គត់ផ្គង់ខុនដូជាច្រើនបានដាក់ចូលទីផ្សារ។

អ្នកជំនាញក្នុងវិស័យនេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចដថ្ងៃទី១៤ មិនានេះថា ដោយសារលំហូរអ្នកវិនិយោគ និងទេសចរណ៍នៅមានកម្រិត ព្រមទាំងការកើនឡើងនូវការផ្គត់ផ្គង់ខុនដូ នៅក្នុងទីផ្សារ បានធ្វើឲ្យអត្រាគ្របដណ្តប់ការប្រើប្រាស់ ក្នុងទីផ្សារជួលមានប្រមា​ណ៨០ភាគរយ នៃយូនីតសរុបក្នុងទីផ្សារ។លោកបន្តថា “មុនវិបត្តិកូវីដ១៩ អត្រាគ្របដណ្តប់ការប្រើប្រាស់មានចន្លោះ៩០ទៅ៩៥ភាគរយ ប៉ុន្តែតម្លៃជួលហាក់ស្ថិតនៅក្នុងសភា​ពទ្រឹង”។ លោកបន្តថា “ខុនដូកំពុងប្រកួតប្រជែង ដែលមានភាពប្រហាក់ប្រហែលនឹងអាផាតម៉ិន ស្របពេលការសាងសង់អាផាតម៉ិននៅក្នុងទីផ្សារមានចំនួនទាប”។

លោកប៉ូ អ៊ាវគង់បានបន្តថា អត្រាគ្របដណ្តប់ការប្រើប្រាស់ខុនដូ និងអាផាតម៉ិន ស្ថិតនៅក្នុងចន្លោះខុសគ្នាផងដែរ អាស្រ័យលើតំបន់ ដូចជា តំបន់ទួលទំពូង អត្រាគ្របដណ្តប់ការប្រើប្រាស់បានធ្លាក់ចុះ ធៀបនឹងតំបន់បឹងកេងកង១ និងតំបន់មួយចំនួនទៀតស្ថិតនៅក្នុងខ័ណ្ឌចំការមន៕

ន.អ.ប. ប្រកាសឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ចំនួន១២ដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ក្នុងនោះមានគំរោងរបស់ឧកញ៉ាមួយរូប

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន អ ប)កាលពីថ្ងៃទី១៤ មិនា បានប្រកាសឈ្មោះ ក្រុមហ៊ុន/គំរោងអភិវឌ្ឍន៍ដីឡូត៍ចំនួន១២ ដែលបានអភិវឌ្ឍន៍ឡើង ដោយគ្មានអាជ្ញាប័ណ្ណពីស្ថាប័នខាងលើនេះ។

យោងតាមសេចក្តីជូនដំណឹង និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.)ដែលបានប្រកាសនៅថ្ងៃទី១២ មិនាបានឲ្យដឹងថា ក្រុមហ៊ុន/ គម្រោងអភិវឌ្ឍអចលនវត្ថុចំនួន៤ ដូចមានឈ្មោះក្នុងតារា​ងខាងក្រោម បានធ្វើអាជីវកម្មអភិវឌ្ឍដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណពី​ន.អ.ប. ។

សេចក្តីជូនដំណឹងដដែលបានបន្តថា ដូចនេះសូមសាធារណៈជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ក្នុងការលក់ ទិញ ឬជួលចូលរួមធ្វើអាជីវកម្មឬពាក់ព័ន្ឋជាមួយនឹងក្រុមហ៊ុន/គំរោងអភិវឌ្ឍន៍អចលនវត្ថុ ដែលគ្មានអាជ្ញាប័ណ្ណទាំង១២ខាងលើ ដែលអាចធ្វើឲ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ឋជាដើម។

គំរោងទាំងនោះរួមមានដូចជា ទី១ ក្រុមហ៊ុនស្កាយ ហ្គាឡាក់ស៊ីអ៊ិនវេសម៉ិន ឯ ក គំរោងដីឡូត៍ “ស្កាយ ហ្គាឡាក់ស៊ី” ទី២ គំរោងដីឡូត៍ ទីក្រុងមាស ទី៣ ក្រុមហ៊ុនធីឌីអចលនទ្រព្យសៀមរាប អង្គរ ឯ ក គំរោងដីឡូត៍ថ្មី ក្រុងតាខ្មៅ ទី៤ គំរោងដីឡូត៍ សបួរមាស ទី៥ ក្រុមហ៊ុន ដែនដី អង្គរ អ៊ិមផាយអឺ ឯ ក “គំរោងដែនដី អាណាចក្រអង្គរ” ទី៦ ក្រុមហ៊ុនខេ ភី រៀលអេស្ទេត ឯ ក ទី៧ គំរោងដីឡូត៍ម៉ន ដានី។

ទី៨ ក្រុមហ៊ុនកំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ ក គំរោងកំពត រីវើផាក ទី៩ ក្រុមហ៊ុនកំពត ហ្រ្គីនលែន ប្រផឹធី ឯ ក គំរោងចំការលំហែរកាយ ទី១០ ក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ​ឯ ក គំរោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង” ទី១១ ក្រុមហ៊ុនដាប់បិល ណាញ ឯ ក គំរោង “មរតកទំព័រមាស” ទី១២ ក្រុមហ៊ុនវិចិត្រ ដារា អេនធើប្រាយ ឯ ក “គំរោងបុរីរីស៊ត មណ្ឌលគិរី”៕

កម្ពុជាចាប់ផ្តើមព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យអចលនវត្ថុ ឆ្នាំ២០២១-២០៣០

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ និយ័តករអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងបញ្ចាំ រួមនឹងសមាគមពាក់ព័ន្ឋបានបើកកិច្ចប្រជុំធំមួយ ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យអចលនវត្ថុ ២០២១-២០៣០​។

លោក​ សន​ សៀប ប្រធានសមាគម និងថ្នាក់ដឹកនាំនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចូលរួមប្រជុំផ្តល់យោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍវិស័យអចលនវត្ថុ ឆ្នាំ២០២១-២០៣០ របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំប្រជុំដោយ លោកជូ វណ្ណៈ អគ្គនាយ​កនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ​ អមដោយអគ្គរង​ មន្រ្តីជំនាញ និងមានសមាសភាពចូលរួមពីស្ថាប័នពាក់ព័ន្ធផ្សេងៗ​ ដូចជា៖ មន្រ្តីជំនាញមកពីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ធដារ សាលាក្រុងរាជធានីភ្នំពេញ និងសមាគមអ្នកសាងសង់កម្ពុជា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន ១.សេចក្តីផ្តើម ២.ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពវិស័យអចលនវត្ថុ និងបញ្ចាំ។ ៣.ចក្ខុវិស័យ គោលបំណង និងគោលដៅ និង៤.ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យអចលនវត្ថុ និងបញ្ចាំ ឆ្នាំ២០២១-២០៣០។

ថ្នាក់ដឹកនាំសមាគមមួយរូប ដែលបានចួលរួមក្នុងកិច្ចប្រជុំនេះបានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលស្ថិតក្រោមសេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងធ្វើការងារយ៉ាងសកម្ម លើការលុបបំបាត់នូវអ្នកគួកជេ ដែលគ្មានអាជ្ញាប័ណ្ណនៅក្នុងទីផ្សារ ដែលជាការរឹតបន្តឹងមួយ ដើម្បីជួយលើកកំពស់អ្នកនៅក្នុងវិស័យនេះ ដែលមានជំនាញនិងក្រុមហ៊ុនច្បាស់លាស់ និងជួយអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យនេះឲ្យ​មានការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ៕