តម្លៃផ្ទះនៅសហរដ្ឋអាមេរិកហក់ឡើងខ្ពស់ហួសលទ្ធភាពរកប្រាក់ចំណូលរបស់ពលរដ្ឋ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមអ្នកជំនាញបានលើកឡើងថា កត្តាជាច្រើន រួមទាំងការកើនឡើងខ្ពស់ នៃអត្រាការប្រាក់លើកម្ចីទិញផ្ទះកំពុងប៉ះពាល់ដល់លទ្ធភាពទិញផ្ទះ សម្រាប់ប្រជាពលរដ្ឋអាមេរិកជាច្រើនគ្រួសារ។

យោងតាមរបាយការណ៍ថ្មីៗនេះ ចេញផ្សាយដោយក្រុមហ៊ុន Zillow Group បានបង្ហាញថា កាលពីជិត៤ឆ្នាំមុន គ្រួសារដែលរកចំណូលបាន៥៩.០០០ដុល្លារក្នុងមួយឆ្នាំ អាចមានលទ្ធភាពខ្ចីប្រាក់កម្ចីថ្មី ដោយមិនចាំបាច់ចំណាយជាង៣០% នៃប្រាក់ចំណូលប្រចាំខែរបស់ពួកគេ និងត្រូវបង់ប្រាក់កក់ត្រឹមតែ១០%ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី បរិបទខាងលើបានប្រែប្រួល ខណៈដែលនៅឆ្នាំ២០២៤នេះ គ្រួសារខ្នាតតូចរកចំណូលបានប្រហែល៨១.០០០ដុល្លារក្នុងមួយឆ្នាំ កើនឡើងពី៦៦.០០០ដុល្លារក្នុងឆ្នាំ២០២០ ប៉ុន្តែប្រាក់ឈ្នួលនៅតែមិនអាចកើនឡើង ទាន់ថ្លៃផ្ទះនោះទេ។

លោក Orphe Divounguy សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Zillow Group បានអះអាងថា “ចាប់តាំងពីខែមករាឆ្នាំ២០២០មក ការទូទាត់ប្រាក់កម្ចីទិញផ្ទះ ជាលក្ខណៈគ្រួសារខ្នាតតូច នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងជិតទ្វេរដង”។

យោងតាមក្រុមហ៊ុន ​​Zillow បានឱ្យដឹងថា សព្វថ្ងៃនេះ អ្នកមានបំណងទិញផ្ទះ ត្រូវរកប្រាក់ចំណូលឱ្យបាន ប្រហែល១០៦.៥០០ដុល្លារក្នុងមួយឆ្នាំ ទើបមានលទ្ធភាពទិញផ្ទះគ្រួសារខ្នាតតូចមួយ នៅសហរដ្ឋអាមេរិក ដែលកើនឡើង៨០% បើធៀបនឹងខែមករា ឆ្នាំ២០២០។

យោងតាមលោក C. Kirabo Jackson សេដ្ឋវិទូ និងជាសមាជិកក្រុមប្រឹក្សាសេតវិមានផ្នែកសេដ្ឋកិច្ចបានឱ្យដឹងថា គម្លាតរវាងតម្លៃលំនៅដ្ឋាន និងប្រាក់ឈ្នួល បាននិងកំពុងឃ្លាតចេញឆ្ងាយពីគ្នាជាបណ្តើរៗក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ការផ្គត់ផ្គង់នៅមានកម្រិត គឺជាមូលហេតុចម្បងមួយទៀត នៅពីក្រោយការហក់ឡើងខ្ពស់កប់ពពក នៃតម្លៃផ្ទះនៅសហរដ្ឋអាមេរិក ខណៈផ្ទះ ដែលត្រូវបានដាក់លក់នៅលើទីផ្សារ មានចំនួនកាន់តែតិចទៅៗ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងយ៉ាងគំហុក។

យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ចំនួនលំនៅដ្ឋាន ដែលត្រូវបានសាងសង់ថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បាននិងកំពុងធ្លាក់ចុះ ហើយការផ្គត់ផ្គង់ថយចុះ ដោយសារបទប្បញ្ញត្តិនៃការប្រើប្រាស់ដី និងការកំណត់តំបន់(Zoning)ដ៏តឹងរ៉ឹង៕

ប្រធានក្រុមហ៊ុនរដ្ឋចិនអះអាងថា វិស័យបច្ចេកវិទ្យារថភ្លើងរបស់ប្រទេសចិនបានឈានមុខគេក្នុងពិភពលោក

ដោយ: គង់ លាងហួរ

ប៉េកាំង: លោក Liu Zhenfang ប្រធានក្រុមហ៊ុន China State Railway Group ដែលដំណើរការប្រព័ន្ធផ្លូវដែកជាតិ បានអះអាងថា ប្រទេសចិន គ្រោងនឹងពន្លឿនការស្រាវជ្រាវ ការច្នៃប្រឌិត និងការអភិ វឌ្ឍន៍បច្ចេកវិទ្យាស្នូលសំខាន់ៗនៅឆ្នាំ២០២៤នេះ។

លោកលើកឡើងថា “យើងនឹងផ្តោតលើការអភិវឌ្ឍន៍រថភ្លើងល្បឿនលឿន ដែលមានសមត្ថភាពធ្វើដំណើរ ក្នុងល្បឿន៤៥០គីឡូ ម៉ែត្រក្នុងមួយម៉ោង និងបច្ចេកវិទ្យារថភ្លើងល្បឿនលឿនឆ្លាតវៃ”។

លោកLiu បានបន្តថា ក្រុមហ៊ុននឹងបន្តលើកកម្ពស់ការស្រាវ​ជ្រាវដោយឯករាជ្យ និងកម្មវិធីឧស្សាហកម្មបច្ចេកវិទ្យាស្នូល សំខាន់ៗនៅឆ្នាំនេះ ដោយបង្កើនការពឹងផ្អែកលើខ្លួនឯង នៅក្នុងវិស័យបច្ចេកវិទ្យាផ្លូវដែក។

លោក​បានបញ្ជាក់ថា “ការ​បង្កើត​ច្នៃប្រឌិតបច្ចេកវិទ្យា​ អាច​ជំរុញ​ឧស្សាហកម្ម​ថ្មី គំរូ​ថ្មីនិង​សន្ទុះ​ថ្មី​។ វាគឺជាធាតុស្នូលសម្រាប់ការអភិវឌ្ឍន៍កម្លាំងផលិតភាពថ្មី ដែលមានគុណភាព”។

លោកបានគូសរំលេចថា ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនគឺជាឧទាហរណ៍ដ៏ជោគជ័យ នៃការច្នៃប្រឌិតដោយឯករាជ្យ នៅក្នុងប្រទេសរបស់យើង ហើយកម្រិតបច្ចេកវិទ្យាទាំងមូល នៃផ្លូវដែករបស់ប្រទេសចិនបានឈានមុខគេក្នុងពិភពលោក។

លើសពីនេះ នៅ​ឆ្នាំ​២០២៥ខាងមុខ ក្រុម​ហ៊ុន China State Railway Group គ្រោង​នឹង​បង្ហាញ​រថភ្លើង​ទំនើប​មួយ​ទៀត​ ឈ្មោះ CR450 ដែលមាន​ល្បឿន​ប្រតិបត្តិការ​ចំនួន៤០០គីឡូម៉ែត្រ ​ក្នុង​មួយ​ម៉ោង និង​ល្បឿន​ពិសោធន៍​ចំនួន៤៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

លោក​បាន​បន្ថែមថា​ “នៅ​ឆ្នាំ ២០២៣ សម្ព័ន្ធភាព​ដើម្បី​លើក​កម្ពស់​ការ​ច្នៃប្រឌិត​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​ផ្លូវដែក​ត្រូវ​បាន​បង្កើត​ឡើង ហើយគម្រោងច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់រថភ្លើង CR450 សម្រេចបាននូវរបកគំហើញសំខាន់ៗ”៕

Homebuyers need to earn 80% more than in 2020 to afford a house in this market. It’s not just due to high mortgage rates

Factors beyond high mortgage rates are affecting housing affordability for many Americans, according to experts.

Almost four years ago, a household earning $59,000 annually could afford a new mortgage without spending more than 30% of their monthly income and with a 10% down payment, according to a recent report by Zillow Group.

That is no longer the case today.
While the typical household in 2024 makes about $81,000 a year, up from $66,000 in 2020, wages have not kept up with housing costs.

“Since January of 2020, the typical mortgage payment on the typical home in the U.S. has nearly doubled,” said Orphe Divounguy, a senior economist at Zillow.

Nowadays, potential homebuyers need to make about $106,500 a year in order to afford the typical home today, an 80% increase from January 2020, according to Zillow.

The connection between housing costs and wages has been gradually separating over the years, according to C. Kirabo Jackson, an economist and member of the White House Council of Economic Advisers.

“Around the mid-’90s, you start to see housing prices sort of separate from median wages in a way that kind of made housing less and less affordable for people who are in the market,” Jackson said.

Tight supply is another reason behind unaffordability. Fewer homes available on the market for would-be buyers keeps real estate prices elevated and, in some local markets, the shortage makes prices climb higher.

The number of new housing units built throughout the years has been declining, and the low supply is rooted in restrictive land-use and zoning regulations, according to experts.

Source: CNBC

កម្ពុជា ចិនពិភាក្សាអំពីយន្តការសហប្រតិបត្តិការលើវិស័យផ្លូវដែករវាងប្រទេសទាំងពីរ

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកជំទាវកុយ សុដានីបានចូលរួមកិច្ចប្រជុំពិភាក្សាការងារលើយន្ដការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិនជាមួយគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC)។

កិច្ចប្រជុំកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ កុយ សុដានី បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធនឹងការងារផ្លូវដែក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Cloud Meetings) ជាមួយគណៈប្រតិភូ នៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ដឹកនាំដោយលោកស្រី Zhang Jianhua អគ្គនាយករងមូលធនបរទេស និងវិនិយោគក្រៅប្រទេស ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស តំណាងក្រសួងពាណិជ្ជកម្ម តំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន តំណាងរដ្ឋបាលផ្លូវដែកជាតិចិន និងតំណាងក្រុមហ៊ុន China Railway SIYUAN Survey and Design Group Co., Ltd។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជជែកពិភាក្សាអំពីការជំរុញអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ស្ដីពី ការបង្កើតយន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់ អំពីកិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍវិស័យផ្លូវដែក រវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីទាំងពីរបានឯកភាព លើចំណុចសំខាន់ៗមួយចំនួន រួមមាន ១)ការអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារបស់គណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤ និង ២)ការជួយគាំទ្រ ដល់កម្មវិធីបណ្ដុះបណ្ដាលសមត្ថភាព ដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ នឹងការងារផ្លូវដែកនៅកម្ពុជា សម្រាប់ការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវដែក។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើ រ និងវាយតម្លៃខ្ពស់ ចំពោះការជួយគាំទ្ររបស់ភាគីចិន ជាពិសេសគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) នៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ផ្លូវដែក នៅកម្ពុជា និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការបន្ត និងការអញ្ជើញមកបំពេ ញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារបស់គណៈប្រតិភូ និងជំនាញការចិននាពេលខាងមុខ៕

ខេត្តអានយ៉ាង ប្រទេសវៀតណាមគ្រោងកែលម្អច្រកទ្វារព្រំដែនជាមួយកម្ពុជាដើម្បីជម្រុញលំហូរពាណិជ្ជកម្ម

ដោយ: គង់ លាងហួរ

អន្តរជាតិ: គណៈកម្មាធិការប្រជាជន ខេត្តអានយ៉ាង (An Giang​) ភាគខាងត្បូងប្រទេសវៀតណាម បានរៀបចំសន្និសីទមួយកាលពីថ្ងៃទី១៤ ខែមីនា ដើម្បីពិនិត្យកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយខេត្តតាកែវ ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ និងដាក់ចេញនូវទិសដៅសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤នេះ។

ឆ្លៀតក្នុងឱកាសនោះ លោក Le Van Phuoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang  បានបង្ហាញពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម ឆ្លងព្រំដែនរវាងប្រទេសទាំង២។

លោក​ Le Van Phuoc បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម ​បាន​អនុម័ត​រួច ខេត្ត​An Giang នឹង​រៀបចំ​សំណើ​កែ​លម្អ​ ច្រក​ទ្វារ​ព្រំដែន​ទ្វេរភាគី បាក់ដាយ(Bac Dai) ឱ្យក្លាយទៅជា​ច្រក​ព្រំដែន​ដ៏សំខាន់មួយរវាងខេត្តទាំង២។An Giang, Cambodia’s province outline plan for continued cooperation hinh anh 1ជាមួយគ្នានេះ រដ្ឋបាលខេត្តអានយ៉ាង និងខេត្តតាកែវ គ្រោងរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងសកម្មភាពរត់ពន្ធ ព្រមទាំងធ្វើសកម្ម​ភាពល្បាតរួមគ្នា និងដោះស្រាយសកម្មភាពខុសច្បាប់ ដូចជាការដាំដុះ និងការទន្ទ្រានយកដីឆ្លងកាត់ព្រំដែន។

ជាងនេះទៅទៀត មន្ទីរពេទ្យស្រុក ក្រុង និងទីក្រុងក្នុងខេត្ត An Giang នឹងរក្សាគោលនយោបាយរបស់ខ្លួន ក្នុងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាពលរដ្ឋកម្ពុជា។

ម្យ៉ាងទៀតភាគីទាំង២ បានប្តេជ្ញាបន្តប្រមូលអដ្ឋិធាតុទាហានស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសមរភូមិកម្ពុជា ក្នុងស្មារតីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់នីតិវិធីឆ្លងកាត់ព្រំដែន ធានាចលនារបស់ប្រជាពលរដ្ឋ យានយន្ត និងសកម្មភាពផ្សេងៗទៀតប្រកបដោយភាពរលូន។

កាលពីឆ្នាំ២០២៣កន្លងទៅ ទំហំនៃការនាំចេញ និងការនាំចូលសរុប តាមរយៈច្រកទ្វារអន្តរជាតិទិញបៀន-ភ្នំដិន  និងច្រកទ្វារ វិញហូយដុង-កំពង់ក្រសាំង រវាងខេត្តទាំងពីរ សម្រេចបានទឹកប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក៕

តំបន់អាស៊ីនឹងនាំមុខគេក្នុងការសម្រេចបានកំណើនសេដ្ឋីច្រើន ជាងគេបំផុត ក្នុងរយៈពេល៥ឆ្នាំខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករថា ចំនួនសេដ្ឋី ឬអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ (UHNWIs) នឹងកើនឡើង២៨,១ភាគរយ នៅទូទាំងពិភពលោក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយតំបន់អាស៊ីនឹងនាំមុខគេ។

កាលពីឆ្នាំ២០២៣កន្លងទៅ ចំនួនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ (UHNWIs) នៅទូទាំងពិភពលោក  បានកើនឡើង៤,២ភាគរយដល់៦២៩.៦១៩ បើធៀបនឹងចំនួន៦០១.៣០០នាក់ ក្នុងឆ្នាំ២០២២។

អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬជាភាសាអង់គ្លេសហៅថា Ultra high-net-worth individual(UHNWIs) សំដៅទៅលើបុគ្គលទាំងឡាយណា ដែលមានទ្រព្យសម្បត្តិ ចាប់ពី៣០លានដុល្លារអាមេរិកឡើងទៅ។

ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងនឹងលើកយកតែបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកចំនួន៥ប៉ុណ្ណោះ មកនិយាយរៀបរាប់។

តួយ៉ាងបណ្តាប្រទេសទាំង៥ ដែលនឹងសម្រេចបានកំណើនខ្ពស់ជាងគេបំផុត នៃចំនួនអ្នកមានទ្រព្យស្តុកសម្ភ  ក្នុងរយៈពេល៥ឆ្នាំខាងមុខ រួមមាន ដូចជា ប្រទេសឥណ្ឌា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម។

ក្នុងរយៈពេល៥ឆ្នាំខាងមុខ ចំនួនអ្នកមានទ្រព្យស្តុកស្តម្ភនៅប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងកើនឡើង៥០% រីឯចំនួនអ្នកមានទ្រព្យស្តុកស្តម្ភនៅប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង៤៧%។

ចំណែក ចំនួនអ្នកមានទ្រព្យស្តុកស្តម្ភ នៅប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងកើនឡើង៣៤,៦% តាមពីក្រោយដោយចំនួនអ្នកមានទ្រព្យស្តុកស្តម្ភនៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងកើនឡើង៣៤,១​ភាគរយ។ បន្ទាប់មកគឺប្រទេសវៀតណាម ដែលនឹងកើនឡើង៣០% ក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

សារពត៌មានAFP បានចាត់ទុកទីក្រុងកោះពេជ្រ ជាទីក្រុងប៉ារីសថ្មីសម្រាប់អភិជន

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មានបារាំង AFP បានចុះផ្សាយអត្ថបទមួយស្តីអំពីទីក្រុងរណបកោះពេជ្រ ដោយដាក់ចំណងជើងថា “ការបង្កើតទីក្រុងប៉ារីសថ្មីនៅទីក្រុងភ្នំពេញ សម្រាប់អ្នកមាន”ឬហៅជាភាសាអង់​គ្លេសថា “Recreating Paris in Phnom Penh — for the rich”។

ទីក្រុងរណបកោះពេជ្រ គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ប្រណីតដ៏ធំមួយ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ដែលសាងសង់តាមលំនាំអគារ និងមហាវិថីនានានៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

លោកហេង សុខារិទ្ធ មានវ័យ ៤៩ ឆ្នាំ ដែល​បាន​ទិញ​យូនីតផ្ទះបែបអាជីវកម្ម​ក្នុង​គម្រោងElysee ដែល​ដាក់​ឈ្មោះ​តាម​វិថី Champs-Elysees ក្នុង​ទីក្រុង​ប៉ារីស បាន​ថ្លែងប្រាប់សារពត៌មានបារាំង AFP ថា​ “អគារ​នេះពិត​ជា​ស្អាតណាស់ ហើយវាជាប្រភពនៃមោទនភាព នៅពេល​ដែល​យើង​មាន​អគារ​បែប​នេះ​នៅ​កម្ពុជា”។

ក្រុមហ៊ុន OCIC ដែលជាអ្នកអភិវឌ្ឍន៍គម្រោងទីក្រុងរណបកោះពេជ្រ បានប្រែក្លាយតំបន់ ដែលធ្លាប់ជាវាលភក់នៅលើកោះមួយ ទៅជាតំបន់ដែលមានអគារខ្ពស់ៗ មានសាលារៀនលំដាប់អន្តរជាតិ និងមានមន្ទីរពេទ្យល្អៗ។

ក្រុមហ៊ុនOCICបានបណ្តាក់ទុនចំនួន៤០០លានដុល្លារ នៅក្នុងគម្រោង Elysee ដែលបានចាប់ផ្តើមដំណើរការដំបូង ក្នុងឆ្នាំ២០១៥ ដោយគម្រោងនេះ ត្រូវបានសាងសង់ជិតរួចរាល់ហើយ។

កោះពេជ្រ បានក្លាយជានិមិត្តរូប នៃការចាប់កំណើតឡើងវិញរបស់រាជធានីភ្នំពេញ បន្ទាប់ពីហែលឆ្លងកាត់ជម្លោះ អស់ជាច្រើនទស​វត្សរ៍ មុននឹងបានបញ្ចប់នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយបច្ចុប្បន្ន កម្ពុជា​ គឺជាប្រទេសដែលមាន​សេដ្ឋកិច្ច ​លូតលាស់​លឿន​បំផុត​មួយ​នៅ​តំបន់អាស៊ី​ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ។

តម្លៃយូនីតក្នុងអគារ Elysee ខ្នាតធំអាចហក់ឡើងដល់១.៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ  ខណៈដែលផលទុនជាតិសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ មានត្រឹមតែជាង១.៦០០ដុល្លារប៉ុណ្ណោះ។ រីឯ ប្រាក់ឈ្នួលអប្បបរមា នៅក្នុងវិស័យកាត់ដេរ មានចំនួនជាង២០០ដុល្លារក្នុងមួយខែ។

ប៉ុន្តែទោះបីជាមានលក្ខខណ្ឌ មិនអំណោយផលទាំងនេះយ៉ាងណាក្តី ក៏ចំនួនជាង៨០ភាគរយ នៃអគារចំនួន២២៩យូនីត ត្រូវបានលក់ចេញរួចមកហើយ។ នេះបើយោងតាមការលើកឡើងរបស់លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC។

លោក Thierry Tea បាន​ប្រាប់សារពត៌មាន AFP ថា​ “យើងស្វាគមន៍យ៉ាងកក់ក្តៅ ប្រសិនបើ​អតិថិជន​ចង់​ទិញឬជួល ដើម្បី​ទទួលបានផលចំណេញត្រឡប់​​មកវិញពីការវិនិយោគ”។ លោកបន្តថា “កម្ពុជាមានសក្តានុពលច្រើនណាស់ ដែលអាចផ្តល់ជូនពួកគេ ហើយរាជធានីភ្នំពេញ គឺជាទីក្រុងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស”។ នៅមិនឆ្ងាយប៉ុន្មានពីកោះពេជ្រ គេសង្កេតឃើញ ផ្សារទំនើបមួយ ដែលមានហាងប្រណីតតូចៗចំនួន៧៥ហាង ដែលគ្រោងនឹងបើកដាក់ឱ្យដំណើរការ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោក Pierre Balsan នាយកគ្រប់គ្រងក្រុមហ៊ុន Bluebell ប្រចាំនៅប្រទេសកម្ពុជា ដែលស្ថិតនៅពីក្រោយគម្រោងអភិវឌ្ឍន៍ផ្សារទំនើបបានមានប្រសាសន៍ឱ្យដឹងថា “ប្រទេសកម្ពុជា គឺជាទីតាំងព្រំដែនថ្មីសម្រាប់ម៉ាកយីហោប្រណីតៗ”។

ទោះជាយ៉ាងនេះក្តី លោកបានប្រាប់សារពត៌មានAFP ថា “បញ្ហា​ប្រឈមចម្បង ដែលត្រូវដំណោះស្រាយ គឺព្យាយាមផ្លាស់ប្តូរការយល់ឃើញរបស់អ្នកគ្រប់គ្រង ម៉ាកយីហោអំពីប្រទេសកម្ពុជា និងរូបភាពនៃប្រទេសកម្ពុជា”៕

សម្តេចធិបតីកំណត់អាយុកាលអាជ្ញាប័ណគំរោងអភិវឌ្ឍន៍ទេសចរណ៍និងជម្រុញការការពារធនធានធម្មជាតិ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។

       ជាមួយគ្នានេះ សម្តេចធិបតីបានបញ្ជាក់ថា ចំពោះម្ចាស់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចណា ដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ ដែលបានកំណត់ត្រូវដកយកអាជ្ញាបណ្ណមកវិញ។

សម្តេចបន្ថែមថា វិធានការនេះគឺដើម្បីធានាថា គម្រោងទេសច​រណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដូចនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រង ការទន្ទ្រានតំបន់ព្រៃលិចទឹក នៅជុំវិញបឹង ទន្លេរ​សាប និងដោះស្រាយបញ្ហាឱ្យចប់ ប្រកបដោយប្រសិទ្ធភាព និងធានានិរន្តរភាពផងដែរ។

កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រឹងពង្រឹងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈយកចិត្តទុកដាក់ ការពារតំបន់ព្រៃលិចទឹក ទាំងទឹកសាប និងប្រៃ ធ្វើយ៉ាងណាការពារកេរ្តិ៍តំណែល និងធនធានធម្មជាតិឱ្យបានគង់វង្សផងដែរ៕

អ្នកជំនាញបង្ហាញសុទិដ្ឋិនិយមពីការហោះហើរត្រលប់មកវិញរបស់ ក្រុមហ៊ុនអាកាសចរណ៍ឡាវនៅសប្តាហ៍ក្រោយ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នក​នៅក្នុង​ឧស្សា​​ហ​កម្មអាកាសចរណ៍ ​បាន​ស្វាគមន៍​ការចាប់ផ្ដើម​ការហោះហើរ​ត្រង់​ឡើងវិញ ​ជាមួយ​ប្រទេស​ឡាវ​ បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​​១៩ ក៏ដូចជា​ វិបត្តិ​សេដ្ឋកិច្ច​ដែល​ប៉ះពាល់ ​ដល់​លំហូរ​ទេសចរណ៍​រវាង​ប្រទេសទាំងពីរនេះ​។​

អ្នក​នាំពាក្យ​ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល (SSCA) លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ថា ជាមួយ​ការ​ប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​ប្រទេស​ទាំង២ ​នៅក្នុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី៣ នៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែតុលា ឆ្នាំមុន ក៏ដូចជា​ការ​ស្ទុះ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​ នៃ​វិស័យ​ទេសចរណ៍ ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ឡាវ នឹង​ចាប់ផ្ដើម​ការហោះហើរ​ត្រង់​ជាថ្មី​ពី​ទីក្រុង​វៀងចន្ទន៍ មក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​នៅ​ថ្ងៃទី​១៩ ខែមីនា​សប្តាហ៍​ក្រោយនេះ​។​

លោក​ពន្យល់ថា​ កន្លងមក​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ​ក៏បាន​ដំណើរការ​ជើងហោះហើរ​ត្រង់ ​លើផ្លូវ​ហោះហើរ​ រវាង​ទីក្រុង​វៀងចន្ទន៍​-​ភ្នំពេញ​-​វៀងចន្ទន៍ ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ដល់​ពាក់​កណ្តាល​ទស​​វត្សរ៍​ឆ្នាំ​ ២០០០ ប៉ុន្តែ​ដោយសារ​កត្តា​ទីផ្សារ ​ជើងហោះហើរ​លើផ្លូវ​នេះ​ ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ​បាន​អនុវត្ត​សិទ្ធិ​របស់ខ្លួន ​ក្នុងការ​ហោះហើរ​លើផ្លូវ​នេះ ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (​កិច្ចព្រមព្រៀង​សហការ​ជើងហោះហើរ​)​។

លោកបន្តថា “ឥឡូវនេះ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ នឹង​នៅតែ​បន្ត​ប្រតិបត្តិការ​ជើងហោះហើរ​ត្រង់ ​រវាង​ហ្លួងព្រះបាង​-​ប៉ាក់​សេ​-​សៀមរាប​-​ប៉ាក់​សេ​-​លួង​ព្រះ​បាង​ ចំនួន៣​ដង ​ក្នុង​១​សប្តាហ៍​”។​

លោក​ សរ សារិន អនុប្រធាន​សមាគមភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) និង​ជា​ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Tovtrip​ ដែលជា​គេហទំព័រ និង​កម្មវិធី​រៀបចំ​ដំណើរ​កម្សាន្ត ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យដឹងផងដែរថា ការចាប់ផ្ដើម​ជាថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ កំពុង​ឆ្លុះបញ្ចាំង​ពី​ភាពប្រសើរឡើង​ នៃ​វិស័យ​ទេសចរណ៍​នៅពេល​បច្ចុប្បន្ន ​បន្ទាប់ពី​វិស័យ​មួយ​នេះ បាន​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​វិបត្តិ​សុខភាព​សកល​។​

លោក​បញ្ជាក់ថា “​យើង​សង្កេតឃើញថា ចាប់តាំងពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ត្រូវបាន​ទប់ស្កាត់ ចំនួន​ភ្ញៀវ​​ទេសចរ​មកពី​តំបន់ ជាពិសេស​មកពី​ប្រទេសជិតខាង​របស់​យើង ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​បើ​ធៀប​នឹង​តំបន់​ផ្សេងទៀត​”។

លោក​បញ្ជាក់ថា​ ការ​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ រប​ស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​មួយ​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​បម្រើ​លំហូរ​ភ្ញៀវទេសចរ និង​ពាណិជ្ជករ ​រវាង​ប្រទេសជិតខាង​អាស៊ាន​ទាំង​ ២ ​របស់​យើង​​។​

ចំណែកលោក​ ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) បាន​លើកឡើងថា ការចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​រប​ស់​ហ៊ុន​អាកាសចរណ៍​នេះ ​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍ ​ដែល​កំពុង​ស្ទុះ​ងើបឡើង​​វិញ​បន្តិច​ម្តងៗ ​បន្ទាប់ពី​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

លោកបញ្ជាក់ថា “យើង​មើលឃើញថា កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាច្រើន​មកពី​តំបន់​កាលពី ពេលកន្លងមក ដូច្នេះ​ការចាប់ផ្ដើម​ដំណើរការ​ឡើងវិញ នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ឡាវ​នេះ ក៏​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​ នៃ​តម្រូវការ​ជើងហោះហើរ​ រវាង​ប្រទេស​ទាំង​២​ផងដែរ”​។

​លោកស៊ីន ចាន់​សេរី​វុត្ថាបានឲ្យដឹងទៀតថា SSCA បានចេញ​លិខិតអនុញ្ញាត​ហោះហើរ ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​មួយ​នេះ​កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ​២០២៤ ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវទេស​ចរ និង​វិនិយោគិន​បរទេស​។

លោក​បាន​បន្តថា​ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ​ក៏បាន​ប្រកាស​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ថ្មី ​ក្នុង​តំបន់​ដោយ​ហោះហើរ​រវាង​សុវណ្ណ​កេ​ត ​បាងកក ​វៀងចន្ទន៍ ​-​ភ្នំពេញ និង​វៀងចន្ទន៍​-​ដា​ណា​ង​ប្រទេស​វៀតណាម​។

លោកបញ្ជាក់ថា “ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ សង្ឃឹម និង​ជឿ​ជាក់​ថា ភ្ញៀវទេសចរ​កម្ពុជា និង​បរទេស​នឹង​គាំទ្រ​ជើងហោះហើរ​ត្រង់នេះ​។ ក្នុង​រយៈពេល​វែង​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ ក៏មាន​គម្រោង​ត​ភ្ជាប់​ផ្លូវ​ហោះហើរ​នេះ ​ទៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​”។​

កម្ពុជា​ស្វាគមន៍​ភ្ញៀវ​បរទេស​ជាង​៥,៤​លាន​នាក់ ​កាលពី​ឆ្នាំ ​២០២៣​ កើនឡើង​ជិត​១៤០​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ២០២២ ក្នុងនោះ​ភ្ញៀវទេសចរ​ មកពី​ប្រទេស​អាស៊ី​ចំនួន​៤​ មាន​ចំនួន​ជិត​៧០ភាគរយ​នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចុះផ្សាយអត្ថបទលើកតម្កើងលោក ស៊ី ជីនពីង ជាអ្នកកែទម្រង់ទីផ្សារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានលើកសរសើរលោកប្រធានាធិបតីចិន ស៊ី ជីនពីង ថា ជាអ្នកធ្វើកែទម្រង់ទីផ្សារ ក្នុងយុគសម័យថ្មី ប្រៀបស្មើរនឹងអតីតមេដឹកនាំកំពូលចិន គឺលោកតេងស៊ាវពីង (Deng Xiaoping)។

អត្ថបទ ដែលមានជិត៦.០០០ពាក្យ ត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែមីនា ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ជាភាសាអង់គ្លេស បានលើកតម្កើង លោកស៊ី ជីនពីង ថា ជា “អ្នកកែទម្រង់ដ៏ឆ្នើមម្នាក់ទៀត ”បន្ទាប់ពីលោក Deng ដែលបានដឹកនាំការបើកចំហរបស់ប្រទេសចិន នៅចុងសតវត្សទី២០ ហើយបានប្រែក្លាយចិនទៅជាមហាអំណាចសេដ្ឋកិច្ច។

អត្ថបទដ៏វែងអន្លាយនោះ បានរៀបរាប់លម្អិតអំពីសមិទ្ធិផលរបស់លោក ស៊ី ក្នុងការធ្វើកំណែទម្រង់ទីផ្សារ និងសេដ្ឋកិច្ចក្នុងរយៈពេល២ទសវត្សរ៍កន្លងមក រួមទាំងការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋ ជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា និងការទាក់ទាញការវិនិយោគបរទេ​ស ដូចជា ក្រុ​មហ៊ុនសំណង់ Tesla Gigafactoryជាដើម។

ការ​លើកតម្កើងលោក ស៊ី ជីនពីង ជា​អ្នក​ធ្វើ​កំណែ​ទម្រង់​ ហាក់​មាន​ចេតនា​ ដើម្បីស្តារទំនុក​ចិត្ត​លើ​សេដ្ឋកិច្ច​ចិនឡើងវិញ។

អត្ថបទដែលមានជិត៦.០០០ពាក្យនេះ ត្រូវបានចុះផ្សាយមួយថ្ងៃ បន្ទាប់ពីការបិទកិច្ចប្រជុំសភាជាតិ ប្រចាំឆ្នាំរបស់ប្រទេសចិននៅទីក្រុងប៉េកាំង។

នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំរបស់បក្សកុម្មុយនិស្តចិនបានបង្ហាញនូវគោលដៅកំណើនសេដ្ឋកិច្ច ប្រកបដោយមហិច្ឆិតាសម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់ប្រមាណ៥% ប៉ុន្តែគោលដៅកំណើននេះ បានជំរុញឱ្យមានការជជែកវែកញែក ក្នុងចំណោមក្រុមសេដ្ឋវិទូមួយចំនួន។

ជាមួយគ្នានេះ ក្រុមមន្ត្រីបក្សបានសង្កត់ធ្ងន់ លើតួនាទីស្នូលរបស់លោក ស៊ី ជីនពីង ក្នុងការដឹកនាំសេដ្ឋកិច្ចចេញពីជំងឺរាតត្បាត ទោះបីជាការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចចិន មិនមានសន្ទុះខ្លាំងដូចការរំពឹងទុកយ៉ាងណាក្តី។

អត្ថបទរបស់សារពត៌មាន Xinhua បានសរសេរថា ការថ្លែងរបស់លោក ស៊ី ជីនពីង ក្នុងអំឡុងសម័យប្រជុំសភាប្រចាំឆ្នាំ បានលុបបំបាត់ការព្រួយបារម្ភ អំពីសេដ្ឋកិច្ចចិន ដែលកំពុងបាត់បង់សន្ទុះ។

អត្ថបទនោះក៏បានគូសរំលេចផងដែរ នូវសន្និបាតបក្សមួយ ដែលបានកោះប្រជុំក្នុងឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់លោក ស៊ី ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប្រៀបដូចជាកិច្ចប្រជុំ ដែលដឹកនាំដោយលោក Deng ក្នុងឆ្នាំ១៩៧៨ នៅពេលដែលលោកបានដឹកនាំប្រទេសចិន ឈានជើងចូលយុគសម័យកំណែទម្រង់។

ទីភ្នាកងារសារពត៌មាន Xinhua បានបន្ថែមថា “ព្រឹត្តិការណ៍ឆ្នាំ២០១៣ បានកត់សម្គាល់ពីការចាប់ផ្តើមនៃយុគសម័យថ្មី នៃកំណែទម្រង់របស់លោក ស៊ី ជីនពីង បន្ទាប់ពីលោកតេង ស៊ីវពីង”៕