Singapore to require gradual use of low-carbon jet fuel from 2026

Aviation hub Singapore will require airlines departing from the city-state to use sustainable aviation fuel (SAF) from 2026 as part of industry plans to cut carbon emissions, the transport minister said Monday.

But as the environmentally friendly fuel is three to five times more expensive than conventional jet fuel, authorities will introduce a levy on tickets to help cushion costs, Chee Hong Tat told an aviation summit.

Aviation is responsible for between two and 3% of global CO2 emissions but it is one of the most difficult industries to decarbonize.SAFs are produced from renewable biomass and waste resources and can comprise up to 50% of jet fuel mixes.

They are seen as the main tool for decarbonizing the aviation sector, but the technology is still in its infancy and production remains expensive.

“To kickstart SAF adoption in Singapore, we will require flights departing Singapore to use SAF from 2026,” Chee said in a speech.

Airliners will be required to use a jet fuel mix that is 1% SAF that year, gradually increasing to between 3 and 5% by 2030, he added.

“This will provide an important demand signal to fuel producers and give them the incentive to invest in new SAF production facilities,” Chee said.

To partially offset the cost, Singapore will collect a levy that varies depending on the distance traveled and the travel class.

Starting in 2026, an economy ticket on a direct flight from Singapore to London could increase by Sg$16 ($12), according to Chee.
Passengers with premium tickets will pay higher levies.

“We will monitor global developments and the wider availability and adoption of SAF in the next few years, before deciding on the SAF target beyond 2026,” Chee said.

The International Civil Aviation Organization has set a goal for the industry to achieve net zero carbon emissions by 2050, and SAF is key to reaching that target.

An “overly ambitious” target “will hurt our air hub and our economy, and raise the cost of travel for passengers,” he said at the summit, which is being held on the eve of the Singapore Airshow, Asia’s biggest aviation event.

Willie Walsh, director-general of the International Air Transport Association, called for increased SAF production through government incentives to meet demand.

He said that while passenger traffic surged 175% from 2000 to 2019, the global aviation industry’s carbon footprint rose by only 54%, an encouraging sign. Source: AFP

សិង្ហបុរីគ្រោងយកពន្ធលើថ្លៃសំបុត្រយន្តហោះ ស្របពេលក្រុមហ៊ុនអាកាសចរណ៍នឹងប្តូរមកប្រើប្រាស់ថាមពលថ្មី នៅឆ្នាំ២០២៦

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសសិង្ហបុរី គ្រោងតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ ប្រកបដោយនិរន្តរភាព (SAF) ចាប់ពីឆ្នាំ២០២៦តទៅ ដែលជាផ្នែកមួយនៃផែនការឧស្សាហកម្ម ដើម្បីចូលរួមជួយកាត់បន្ថយការបំភាយកាបូន។

លោក Chee Hong Tat រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី បានថ្លែងប្រាប់កិច្ចប្រជុំកំពូល អាកាសចរណ៍មួយកាលពីពេលថ្មីៗនេះ ថា “ដោយសារតែប្រេងឥន្ធនៈ ដែលមិនប៉ះពាល់ដល់បរិស្ថាន(SAF) មានតម្លៃថ្លៃជាងប្រេងឥន្ធនៈធម្មតា ចន្លោះពី៣ ទៅ៥ដង ហេតុនេះ អាជ្ញាធរ នឹងយកពន្ធលើសំបុត្រធ្វើដំណើរ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ក្រុមហ៊ុនអាកាសចរណ៍”។លោក Chee បានមានប្រសាសន៍បន្តថា ក្រុមហ៊ុនអាកាសចរណ៍នានា នឹងត្រូវប្រើប្រាស់ល្បាយឥន្ធនៈយន្តហោះ ដែលមានលាយផ្សំប្រេងឥន្ធនៈ ដែលមិនប៉ះពាល់ដល់បរិស្ថាន(SAF) ចំនួន១ភាគរយនៅឆ្នាំ២០២៦ ហើយបង្កើនបន្តិចម្តងៗដល់ចន្លោះពី៣ ទៅ៥ភាគរយនៅឆ្នាំ២០៣០ខាងមុខ។

វិស័យអាកាសចរណ៍បានចូលរួមចំណែក ក្នុងការបំភាយឧស្ម័នកាបូនិច (CO2) ចន្លោះពី២ ទៅ៣ភាគរយ នៅទូទាំងពិភពលោក ហើយវាក៏ជាឧស្សាហកម្មដ៏លំបាកបំផុតមួយ ក្នុងការកាត់បន្ថយការបំភាយកាបូនផងដែរ។

ប្រេងឥន្ធនៈ SAFs ត្រូវបានផលិតចេញពីជីវម៉ាស់ និងធនធានកាកសំណល់ដែលអាចកកើតឡើងវិញបាន។ ប្រេងឥន្ធនៈ SAFs ត្រូវបានគេមើលឃើញថា ជាមធ្យោបាយដ៏សំខាន់មួយ សម្រាប់កាត់បន្ថយការបំភាយកាបូន ក្នុងវិស័យអាកាសចរណ៍ ប៉ុន្តែបច្ចេកវិទ្យានេះនៅមិនទាន់រីកចម្រើនខ្លាំងនៅឡើយ ហើយការផលិតក៏នៅតែមានតម្លៃថ្លៃខ្លាំងផងដែរ។

ជាមួយគ្នានេះ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ  (ICAO) បានដាក់ចេញគោលដៅ សម្រាប់ឧស្សាហកម្មអាកាសចរណ៍ ដែលត្រូវសម្រេចឱ្យបាន នូវការបំភាយកាបូនសូន្យនៅត្រឹមឆ្នាំ ២០៥០ ហើយប្រេងឥន្ធនៈSAF គឺជាគន្លឹះដ៏សំខាន់មួយ ដែលអាចជួយសម្រេ​ចបានគោលដៅនោះ៕

US firms keen to diversify supply chains, ‘supercharge’ Thai investments, says US commerce secretary

BANGKOK: Thailand is a top priority for U.S. multinational firms looking to diversify supply chains, and they are ready to “supercharge” investments into the country, U.S. Commerce Secretary Gina Raimondo said on Wednesday.

Speaking at an event in Bangkok, Raimondo said areas like electric vehicles, semiconductors and digital sectors were of particular interest.

“As U.S. multinationals look to diversify their supply chains, Thailand is increasingly a place that comes to the top of the list,” Raimondo said.

“Right now, not only do we not produce enough semiconductors… Production of semiconductors is dangerously concentrated in one or two countries in the world. So we’re all in this together.”

She also said the Indo-Pacific Economic Framework was seeing “great” progress, with agreements reached on supply chains, decarbonisation, infrastructure and good governance.

Raimondo said Thailand and other Indo-Pacific countries stood to gain from the framework and would be prioritised for semiconductors investments.

Raimondo visited the Philippines earlier this week, during which she said U.S. companies were set to announce investments amounting to more than $1 billion in the country, a staunch U.S. ally. The investments will span areas like solar energy, electric vehicles and digitisation, she said. Source: Reuters

ធនាគារកាន់តែច្រើនទទួលយកការទូទាត់សម្រាប់អាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រពាណិជ្ជកម្ម

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ដោយ​ផ្តោត​លើ​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ ​និង​ការ​លើក​ក​ម្ពស់​ភាព​ងាយស្រួល​ ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ ​និង​វិញ្ញា​បន​ប​ត្រ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​កំពុង​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ធនាគារ​សាធារណៈ​កម្ពុជា​ ​និង​ធនាគារ​ព្រី​ន​ស៍ និងធនាគារជាច្រើនទៀត។

ជាមួយគ្នានេះ ក្រសួង​បាន​នឹង​កំពុង​ធ្វើការ​ចរចា​បន្ថែម​ទៀត​ជាមួយ​ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​ ​និង​ធនាគារ​ហ្វី​លី​ព​។

លោក​​ប៉ែន​ សុ​វិជាតិ​ ​អ្នកនាំពាក្យ​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​មានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា​“​នាយកដ្ឋាន​នាំចេញ​-​នាំចូល​ ​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បាន​ចូលរួម​ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ (​Cam​bo​d​i​a​ ​National​ ​Single​ ​Window​-CNS​W​) ​តាមរយៈ​សេចក្តីប្រកាស​ស្តីពី ​ការ​ដាក់ពាក្យ​ស្នើសុំ​សាកល្បង​នូវ​អាជ្ញាប័ណ្ណ​នាំចេញ​-​នាំចូល​ ​ព្រមទាំង​វិញ្ញា​បន​ប​ត្រ​ត្បូងពេជ្រ​មិនទាន់​កែច្នៃ​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​។​លោក​បន្ត​ថា​ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទូទាត់ ​តាម​អេ​ឡិច​ត្រូនិ​ក​សម្រាប់​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ ​នាយកដ្ឋាន​នាំចេញ​-​នាំចូល​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ ​ជាច្រើន​ជាមួយ​ធនាគារ​ដៃគូ​ ​និង​ទទួលយក​ការ​ទូទាត់​ជា​ផ្លូវការ ​តាមរយៈ​ធនាគារ​វី​ង​ ​ធនាគារ​កាណាដា​ ​និង​ធនាគារ​វ​ឌ្ឍនៈ​។​

លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​បន្ត​ទៀត​ថា​ ​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​ ​និង​វិញ្ញា​បន​ប​ត្រ​នេះ​ វិ​ស័យ​ឯកជន ​ត្រូវ​បង់ថ្លៃ​សេវា​ជូន​រដ្ឋាភិបាល​ ​ដែល​ជាទូទៅ​ទទួលយក​សាច់ប្រាក់​នា​ពេល​កន្លងមក​ ​ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ពេលវេលា​ ​ការធ្វើដំណើរ​ ​និង​ថ្លៃ​ឯកសារ​ ​ក្រសួង ​ក៏បាន​ព្យាយាម​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​។​

លោកបន្តថា​ “​ថ្មីៗ​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​និង​កំពុង​ភ្ជាប់​ជាមួយ​ធនាគារ​សាធារណៈ​កម្ពុជា​ ​និង​ធនាគារ​ព្រី​ន​ស៍ ​ហើយនឹង​ទទួលយក​ការ​ទូទាត់ ​តាមរយៈ​ធនាគារ​ទាំងពីរ​នេះ ​ក្នុងពេលឆាប់ៗ​នេះ​”។​ លោកបន្ថែមថា “​ដើម្បី​ជំរុញ​ភាព​ងាយស្រួល​បន្ថែម​ទៀត​ ​យើង​កំពុង​ធ្វើ​ការសិក្សា​លទ្ធភាព​ ​និង​ចរចា​ជាមួយ​ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​ ​និង​ធនាគារ​ហ្វី​លី​ព​ ​ផង​ដែរ”។​

លោក​បាន​បន្ត​ថា​ ​សម្រាប់​បេសកកម្ម​បន្ទាប់​ ​ក្រសួង​ពាណិជ្ជកម្ម​ ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ ​ការបញ្ជូន​ទិន្នន័យ​វិញ្ញា​បន​ប​ត្រ​ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អា​ស៊ាន​ ​ទម្រង់​អេ​ឡិច​ត្រូនិ​ច​ ​e​-​Form​ ​D​ (​AT​I​G​A​ ​e​-​Form​ ​D​) ​ដែល​ជា​គម្រោង​ពន្លឿន​ការ​បញ្ចេញ​ទំនិញ​ពី​គយ​ ​និង​ឯកសារ​ប្រកាស​គយ​អា​ស៊ាន​ (​A​SEA​N ​Customs Declaration​ ​Document​ -​A​C​D​D​) ​ដែល​ជា​ប្រព័ន្ធ​មួយ​ ដើម្បី​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ព័ត៌មាន​ នៃ​ការប្រកាស​ការនាំចេញ​ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ ​នៅ​ក្នុង​ខែ​មករា​ឆ្នាំមុន​។​

តាមរយៈ​ការណែនាំ​នៃ​ដំណោះស្រាយ ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ច​ ​ដំណោះស្រាយ​អន​ឡា​ញ​នឹង​បង្កើន​ល្បឿន​ ​និង​តម្លា​ភាព​នៃ​នីតិវិធី​ពាណិជ្ជកម្ម​អន្តរជាតិ​ ​កាត់បន្ថយ​ការ​ចំណាយ​ ​និង​ផ្តល់​នូវ​ភាព​ស៊ី​សង្វាក់​គ្នា​ ​និង​ភាព​ប្រាកដប្រជា​ដល់​ដំណើរការ​ទាំងមូល​ ​ចាប់ពី​ការ​ចាប់ផ្តើម​នៃ​តម្រូវ​ការ​បទ​ប្បញ្ញត្តិ ​រហូតដល់​ការ​បញ្ចេញ​ទំនិញ​ទំនិញ​។​

កិច្ចប្រជុំ​លើក​ទី​២​ ​របស់​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ ​ដែល​ធ្វើឡើង​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​មានតែ​ក្រសួង​ចំនួន​៦​​ប៉ុណ្ណោះ​ ដែល​មានការ​ពាក់ព័ន្ធ​ ​ដូចជា​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ក្រសួងសុខាភិបាល​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​និង​នេសាទ​ ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​និង​ក្រសួង​ពាណិជ្ជកម្ម​។​

ក្រសួង​ទាំង​៦​ ​ត្រូវ​បាន​តភ្ជាប់​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ (​AS​Y​CUD​A​) ដោយ​ចុះឈ្មោះ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ ​ក្នុង​គោលបំណង​ចូលរួម​ នៅ​ក្នុង​ច្រកចេញ​ចូល​តែមួយ​របស់​អា​ស៊ាន​ (​Asian​ ​Single​ ​Window​-​AS​W​)​៕

វិនិយោគិនចិន និងថៃស្វែងរកឱកាសវិនិយោគក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មឈើដាំនៅកម្ពុជា

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកនុត អ៊ុនវ័ណរ៉ា បានទទួលជួបជាមួយតំណាងក្រុមហ៊ុន China National Offshore Oil Corporation (CNOOC)និងក្រុមហ៊ុនថៃ ដើម្បីពិភាក្សាពីកាលានុវត្តន៍ភាព និងឱកាសវិនិយោគនៅកម្ពុជា។

ប្រតិភូវិនិយោគិនដឹកនៃដោយលោក Zhang Ruochen អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ និងក្រុមហ៊ុន Cambodian Natural Gas ដឹកនាំដោយលោកស្រីNiu Liyun អនុប្រធានក្រុមហ៊ុន និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មឈើដាំ Paper Tree (Cambodia) Co., Ltd. ដឹកនាំដោយលោក Yuenyong Subsaud ប្រធានទទួលបន្ទុកផ្នែកដាំដុះ និងផលិតកម្ម។

តំណាងក្រុមហ៊ុន CNOOC បានបង្ហាញពីចំណាប់អារម្មណ៍ពីការវិវត្តរីកចម្រើនរបស់កម្ពុជា និងបានជម្រាបជូនពីបំណងស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ននៅកម្ពុជា ដែលក្នុងនោះរួមមានទីតាំងស្តុកទុក ហេដ្ឋារចនាសម្ព័ន្ធចែកចាយ និងរោងចក្រអគ្គិសនី ដែលប្រើប្រាស់ឧស្ម័ន ដែលការវិនិយោគនេះ នឹងចូលរួមចំណែកបំពេញដល់តម្រូវការថាមពលរបស់កម្ពុជានៅពេលខាងមុខ។

ក្នុងជំនួបប្រជុំនៅថ្ងៃដដែលនេះ តំណាងក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd ដែលមកពីប្រទេសថៃ ក៏បានជម្រាបជូនពីសកម្មភាពរបស់ក្រុមហ៊ុននាពេលកន្លងមក ក្នុងការបណ្តាក់ទុនវិនិយោគឧស្សាហកម្មដំណាំឈើដាំនៅកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រ ធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើ រួចធ្វើការនាំចេញ។

ក្រុមហ៊ុនបានជម្រាបជូនពីបំណង ចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលឆាប់ៗ ខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុក ក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។

លោកអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនទាំង៣ ដែលបានមកធ្វើការសិក្សាស្វែងយល់នូវកាលានុវត្តភាពវិនិយោគ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយបានជម្រាបជូនពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្ត និងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុន ហើយដែលក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការទទួលបន្ទុកវិនិយោគនឹងត្រៀមខ្លួនជានិច្ច ក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រដល់ដំណើប្រតិបត្តិការវិនិយោគ របស់ក្រុមហ៊ុនឲ្យទទួលបានជោគជ័យ៕

ក្រុមហ៊ុនអាមេរិកគ្រោងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្តល់អាទិភាពខ្ពស់ចំពោះការវិនិយោគនៅក្នុងប្រទេសថៃ

ដោយ: គង់ លាងហួរ

បាងកក: រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានអះអាងថា ប្រទេសថៃគឺជាអាទិភាពចម្បងមួយសម្រាប់ក្រុមហ៊ុន ពហុជាតិរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។

លោកស្រីបានមានប្រសាសន៍បន្តថា ក្រុមហ៊ុនអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីចាក់បញ្ចូលទឹកប្រាក់វិនិយោគ បន្ថែមទៀតចូលទៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The Nation។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងទីក្រុងបាងកក លោកស្រី Raimondo បានលើកឡើងថា ក្រុមហ៊ុនអាមេរិកមានការចាប់អារម្មណ៍ជាពិសេសចំពោះវិស័យសំខាន់ៗ ដូចជាយានជំនិះអគ្គិសនី គ្រឿងអេឡិចត្រូនិក និងវិស័យឌីជីថល ។លោកស្រី Raimondo បានបញ្ជាក់ថា “ស្របពេលដែលក្រុមហ៊ុនពហុជាតិសាសន៍ របស់សហរដ្ឋអាមេរិក កំពុងខិតខំធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ប្រទេសថៃបានក្លាយជាអាទិភាព នៃគោលដៅវិនិយោគថ្មីរបស់ពួកគេ”។

លោកស្រីក៏បានគូសរំលេចផងដែរ អំពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងមានការវិវឌ្ឍន៍ដ៏អស្ចារ្យ ដោយសម្រេចបានកិច្ចព្រមព្រៀងស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ ការកាត់បន្ថយកាបូន ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អ។ លោកស្រី Raimondo បានបញ្ជាក់បន្ថែមថា “ប្រទេសថៃ និងបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត  នឹងទទួលបានផលប្រយោ ជន៍ពីក្របខ័ណ្ឌនេះ ហើយប្រទេសថៃនឹងត្រូវបានផ្តល់អាទិភាព សម្រា ប់ការវិនិយោគផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់”៕

តើជនបរទេសភាគច្រើនទិញអាផាតម៉ិននៅប្រទេសវៀតណាមក្នុងគោលបំណងអ្វី?

ដោយ: គង់ លាងហួរ

ហាណូយ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា​ ជនបរទេសភាគច្រើនដែលទិញអាផាតម៉ិន នៅប្រទេ​សវៀតណាម ជាពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយរំពឹងថា តម្លៃអាផាតម៉ិននឹងបន្តហក់ឡើងថ្លៃ។

យោងតាមរបាយការណ៍ក្រោមចំណងជើងថា “ពីរទសវត្សរ៍នៃការអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសវៀតណាម” ដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ក្រុមហ៊ុន CBRE Vietnam បានអះអាងថា ការដាក់ចេញនូវច្បាប់ថ្មីមួយ កាលពីឆ្នាំ២០១៥ ដែលអនុញ្ញាតឱ្យជនបរទេសអាចទិញអាផាតម៉ិនលំនៅដ្ឋាន បានជួយធ្វើពិពិធកម្មទិដ្ឋភាពអ្នកទិញ។របាយការណ៍នេះ បានដកស្រង់ទិន្នន័យ ពីក្រសួងសំណង់របស់ប្រទេសវៀតណាមដែលបង្ហាញថា អ្នកទិញជាជនជាតិបរទេសចំនួន៣.០០០នាក់ត្រូវបានកត់ត្រា នៅក្នុងប្រទេសវៀតណាម ចាប់ពីឆ្នាំ២០១៥ ដល់ត្រីមាសទី៣ កាលពីឆ្នាំមុន។

របាយការណ៍ដដែលនេះបានបន្តឱ្យដឹងទៀតថា ចំនួន៩០% នៃជនបរទេសសរុប គឺជាអ្នកទិញខុនដូ ហើយចំនួន៧៥% មកប្រភពមកពីទីផ្សារនៅតំបន់អាស៊ី រួមមានដូចជា ប្រទេសចិន ហុងកុង កូរ៉េខាងត្បូង តៃវ៉ាន់ និងសិង្ហបុរី។

របាយការណ៍ខាងលើរបស់ក្រុមហ៊ុន CBRE បានគូសបញ្ជាក់ថា “ការទិញសម្រាប់ការវិនិយោគ នៅតែជាយុទ្ធសាស្រ្តដ៏ពេញនិយមបំផុតសម្រាប់ជនបរទេស ដែលទិញអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងប្រទេសវៀតណាម”។

ក្រុមហ៊ុនCBRE បានអះអាងទៀតថា គេសង្កេតឃើញមានជនជាតិបរទេសតិចតួចណាស់ ដែលភាគច្រើនជាអ្នករស់នៅរយៈពេលវែង បានទិញអចលនទ្រព្យលំនៅដ្ឋាន នៅប្រទេសវៀតណាមសម្រា​ប់ប្រើប្រាស់ដោយខ្លួនឯង៕

ផ្លូវជាតិលេខ៦នឹងពង្រីកជា៤គន្លង ពីព្រលានយន្តហោះថ្មីមកកាន់ក្រុងសៀមរាប

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ ក្រសួងសាធារ​ណៈការ និងដឹកជញ្ជូនបាននិងកំពុងសម្រេចពង្រីកផ្លូ​វជាតិលេខ៦ ពីច្រកចូលព្រលានយន្តហោះសៀមរាបថ្មី មកកាន់ក្រុងសៀមរាប។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកខាន់ ម៉ាណេរ កាលពីសប្តាហ៍មុន បានចូលរួមធ្វើបទបង្ហាញក្នុងនាមក្រសួ​ងសាធារណការ និងដឹកជញ្ជូន ស្តីពីគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៦ ជាបួនគន្លង។

ការពង្រីកនេះធ្វើឡើងនៅចំណុច ចាប់ពីផ្លូវច្រកចូលព្រលានយន្តហោះថ្មី មកក្រុងសៀមរាប ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ និងប្រជុំពេញអង្គលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក(ICC-Angkor/Sambor Prei Kuk)៕

រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារលើគម្រោងប្រតិបត្តិការកំពង់ផែអន្តរជាតិកំពត

ដោយៈ គង់ សូរិយាា

        ភ្នំពេញៈ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហ៊ួរ អភិបាលក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

អង្គប្រជុំបានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការ កំពង់ផែអន្តរជាតិកំពត របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដែលគ្រោងនឹងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាអភិបាលក្រុមហ៊ុន បានគោរពស្នើសុំអនុសាសន៍ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួង សំដៅឱ្យការរៀបចំគម្រោងប្រតិបត្តិការកំពង់ផែ អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមនីតិវិធី និងបទដ្ឋានគតិយុត្តដែលបានកំណត់៕

ធនាគារAIIBផ្តល់ហិរញ្ញប្បទានដល់គំរោងហេដ្ឋារចនាសម្ព័ន្ឋ ទីក្រុងនៅខេត្តចំនួន៤

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ឋអាស៊ី(AIIB)បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋដល់ទីក្រុង នៃខេត្តចំនួន៤នៅកម្ពុជា។ទីក្រុងទាំងនៃខេត្តបួន រួមមាន ខេត្តកំពង់ចាម តាកែវ កំពង់ឆ្នាំង និងខេត្តព្រៃវែង។

លោកហេង ណនររដ្ឋលេខាធិការថក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែង ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន ដោយបានគូសបញ្ជាក់ពីសារសំខាន់ នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដែលផ្តោតជាសំខាន់ លើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្រុងនៅកម្ពុជា ក្នុងនោះរួមមានការសាងសង់ ប្រព័ន្ធការពារទឹកជំនន់ បណ្តាញលូ និងអាងចម្រោះទឹកកខ្វក់ ដោយនឹងត្រូវអនុវត្តន៍ក្នុងខេត្តចំនួនបួន រួមមាន៖ កំពង់ឆ្នាំង កំពង់ចាម តាកែវ និងព្រៃវែង។

កិច្ចប្រជុំពិភាក្សាស្តីពី គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Urban Infrastructure Development Project) នៅកម្ពុជានេះស្ថិតក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។

នេះជាកិច្ចប្រជុំដំបូង លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅកម្ពុជា ក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមពីលោក លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកា អង្គភាពគ្រប់គ្រងគម្រោង ក្នុងគោលបំណងដើម្បីប្រកាសសុពលភាព សមាសភាពអង្គភាពគ្រប់គ្រងគម្រោងនេះ។

លោកហេង ណន បាន​ស្នើឱ្យប្រធានគ្រប់គ្រងគម្រោងរួសរាន់ រៀបចំសេចក្តីព្រាងផែនការសកម្មភាព ស្របទៅតាមការណែនាំ នៃលិខិតបទដ្ឋានគតិយុត្តជាធរមាន និងស្នើឱ្យសមាជិក សមាជិកា នៃអង្គភាពគ្រប់​គ្រងគម្រោងទាំងអស់ ត្រូវខិតខំអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព​ និងប្រកបដោយគុណភាព ស្របតាមសេចក្តីទុកចិត្ត និងគោលបំណងរបស់ថ្នាក់ដឹកនាំ៕