ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេសុី បង្ហាញសញ្ញាស្ថិរភាព ក្នុងឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Malaysia រំពឹងថា ស្ថានភាពរបស់វិស័យអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេសុី នឹងបន្តរក្សាបាននូវស្ថិរភាពនៅឆ្នាំ២០២៤នេះ។

ក្រុមហ៊ុនមានសុទិដ្ឋិនិយមបែបនេះ ដោយហេតុថាឆ្នាំ២០២៣ បានបង្ហាញពីដំណើរការដែលអាចទុកចិត្តបានទាំងក្នុងស្ថានភាពសេដ្ឋកិច្ច និងឧស្សាហកម្មអចលនទ្រព្យ។

យោងតាមការស្ទង់មតិទំនុកចិត្តលើការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មម៉ាឡេស៊ី(CREISS) បង្ហាញថា តម្រូវការលំនៅដ្ឋាន និងសណ្ឋាគារនៅតំបន់ Klang Valley រដ្ឋ Penang និងរដ្ឋ Sabah បានហក់ឡើងខ្ពស់ ស្របពេលមានកំណើនភ្ញៀវទេសចរ និងការងើបឡើងវិញក្រោយជំងឺរាតត្បាតនៃឧស្សាហកម្មសណ្ឋាគារ។ចំណែកឯ តម្រូវការនៅលើទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្ម និងឧស្សាហកម្ម ក៏ស្ទុះងើបឡើងវិញផងដែរ ជាពិសេសនៅក្នុងតំបន់មួយចំនួនដូចជារដ្ឋ Johor រដ្ឋ Penang និងតំបន់ Klang Valley។

យោងតាមលោកស្រី Amy Wong នាយកប្រតិបត្តិផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុនអចលនទ្រព្យ Knight Frank Malaysia បានឱ្យដឹងថា ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចឌីជីថល តំបន់ទាំងនេះកំពុងទាក់ទាញអ្នកវិនិយោគ ដែលកំពុងស្វែងរកសក្តានុពលនៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូន និងឧស្សាហកម្ម។

លោកស្រី Wong បានមានប្រសាសន៍បន្តថា “បើយើងក្រឡេកទៅមើលការស្ទង់មតិ ដែលធ្វើឡើងចំពោះអ្នកឆ្លើយសំណួរទាក់ទងនឹងទិដ្ឋភាពនៃការវិនិយោគរវាងឆ្នាំ២០២៤ និងឆ្នាំ២០២៦ បានបង្ហាញពីការកើនឡើងនៃទំនោរឆ្ពោះទៅរកការវិនិយោគបែបថ្មី”។

ទំនោរវិនិយោគថ្មី ដែលគួរឱ្យចាប់អារម្មណ៍ រួមមាន ការវិនិយោគទៅលើការស្នាក់នៅរួម កន្លែងស្នាក់នៅរបស់សិស្ស កន្លែងធ្វើការរួមគ្នា កន្លែងធ្វើការដែលអាចបត់បែនបាន និងឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលទាំងនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរចំណូលចិត្តការងារ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា។

នៅឆ្នាំ២០២៤ ការវិនិយោគនៅក្នុងវិស័យលក់រាយ ការថែទាំសុខភាព ការអប់រំ និងស្ថាប័ន ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនខ្ពស់។ នេះបើយោងតាមការលើកឡើងរបស់អ្នកចូលរួមការស្ទង់មតិ។

ការស្ទង់មតិខាងលើ ក៏បានគូសបញ្ជាក់ផងដែរពីការព្យាករណ៍ជាវិជ្ជមានសម្រាប់តម្លៃជួលក្នុងទីផ្សារអចលនទ្រព្យបែបឧស្សាហកម្ម ភស្តុភារ សណ្ឋាគារ និងលំហែកាយ។

លោកស្រី Amy Wong បានបន្ថែមថា “ដោយពិចារណាទៅលើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានភាពធន់ និងហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងកើតឡើង ដូច្នេះ ដំណើរការនៃទីផ្សារអចលនទ្រព្យម៉ាឡេសុី ត្រូវបានគេរំពឹងថា នឹងមានកម្រិតមធ្យមក្នុងឆ្នាំ២០២៤នេះ”៕

China says it will improve home sales in ‘forceful’, ‘orderly’ way

BEIJING: China will improve home sales in a “forceful” and “orderly” way, Minister of Housing and Urban-Rural Development Ni Hong said on Saturday (Mar 9), as weak demand in the country’s beleaguered residential property market persists.

The property sector has lurched from one crisis to another since 2021 after a regulatory crackdown on high leverage among developers triggered a liquidity crisis among real estate firms and crushed home-buying sentiment.

Chinese developers including real estate giants China Evergrande Group and Country Garden have defaulted on their debts, many housing projects across China have been left unfinished, and angry buyers who have already paid for their homes have clamoured for official action.

Some developers should be allowed to go bankrupt or restructured according to legal and market-based rules, Ni said told a press conference on the sidelines of the annual meeting of parliament in Beijing.

Premier Li Qiang said this week that China will quicken the development of “a new model” for the troubled sector, focussing on building more affordable housing and meeting demand for homes.

But China will insist that “housing is for living in, not for speculation” when formulating a new development model for the sector, Ni said, reiterating an official line against property speculation. Source: Reuters/ac

មន្ត្រីជាន់ខ្ពស់ៈប្រទេសចិននឹងជំរុញការលក់ផ្ទះ ឱ្យមានប្រសិទ្ធិភាពនិងមានសណ្ដាប់ធ្នាប់ល្អ

ដោយ: គង់ លាងហួរ

ប៉េកាំង: លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ  បានលើកឡើងថា ប្រទេសចិននឹងជំរុញការលក់ផ្ទះ ប្រកបដោយភាពស្វាហាប់ ប្រសិទ្ធិភាព និងមានសណ្តាប់ធ្នាប់ ខណៈតម្រូវការ ក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ នៅតែបន្តធ្លាក់ចុះ។

វិស័យអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចូលវិបត្តិមួយ ទៅវិបត្តិមួយទៀត ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីអាជ្ញាធរចិនបានរឹតបន្តឹងការផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍ ដែលបានបង្កឱ្យមានវិបត្តិសាច់ប្រាក់ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ និងបំផ្លាញទំនុកចិត្តទិញផ្ទះ។

ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗរបស់ប្រទេសចិន រួមមាន ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្ស China Evergrande Group និងក្រុមហ៊ុន Country Garden បានខកខានសងបំណុល ខណៈគម្រោងលំនៅដ្ឋានជាច្រើន នៅទូទាំងប្រទេសចិន ត្រូវបានទុកចោល ហើយអតិថិជន ដែលបានបង់ថ្លៃផ្ទះរបស់ពួកគេរួច បានផ្ទុះកំហឹងតវ៉ា ក្រោ​យពីមិនបានទទួលផ្ទះ ដូចការសន្យារបស់អ្នកអភិវឌ្ឍន៍។

ជុំវិញបញ្ហានេះ លោក Ni Hong បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយនៅខាងក្រៅ កិច្ចប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំងថា អ្នកអភិវឌ្ឍន៍មួយចំនួន គួរតែត្រូវបានអនុញ្ញាតឱ្យក្ស័យធន ឬរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយយោងទៅតាមច្បាប់ និងគោលការណ៍ទីផ្សារ។

ប៉ុន្តែ លោក Ni បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលយើងបង្កើតគំរូអភិវឌ្ឍន៍ថ្មី សម្រាប់វិស័យអចលនទ្រព្យ ប្រទេសចិននឹងចាត់វិធានការដើម្បីធានាឱ្យបានថា “លំនៅដ្ឋានត្រូវទិញសម្រាប់រស់នៅ មិនមែនទិញសម្រាប់ស្តុកទុក លក់យកចំណេញនៅពេលក្រោយនោះទេ”។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសចិននឹងពន្លឿនការអភិវឌ្ឍន៍គំរូថ្មី សម្រា​ប់វិស័យអចលនទ្រព្យ ដែលកំពុងមានបញ្ហា ដោយផ្តោតលើការកសាងលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងបំពេញតម្រូវការផ្ទះ៕

Malaysia boasts 366 skyscrapers as of Jan 3

Malaysia boasts a total of 366 skyscrapers as of Jan 3, securing the fourth position in terms of skyscraper count globally.

Among these impressive structures, 293 soar beyond 150m, with 67 exceeding 200m and six towering over 300m, according to Wikipedia.

Kuala Lumpur hosts the world’s second-tallest building, the Merdeka 118, at 678.9m, with a multi-faceted diamond-shaped facade and unique spire design.

Dubai, which has a population of just over three million, boasts the tallest building in the world, the Burj Khalifa, at 828m.

The term “skyscraper” typically refers to buildings surpassing 150m in height and featuring more than 40 floors.

Leading the global skyscraper race are China with 4,377 structures, followed by the United States with 1,164 and the United Arab Emirates with 545.

Even with a relatively modest land area, Singapore lays claim to 130 skyscrapers, reflecting its vertical urban development.

Skyscrapers offer multifaceted contributions to a country’s economy, from job creation to attracting foreign direct investment.

From the standpoint of real estate development, these towering structures signify substantial investments, generating revenue for developers, construction firms and property management companies.Source: NST Online

សហរដ្ឋអាមេរិកគ្រោងផ្តល់មូលនិធិសាងសង់កំពង់ផែស៊ីវិលនៅលើកោះមួយក្នុងប្រទេសហ្វីលីពីន

ដោយ: គង់ លាងហួរ

ម៉ានីល: សហរដ្ឋអាមេរិកគ្រោងផ្តល់មូលនិធិ ដើម្បីសាងសង់កំពង់ផែស៊ីវិល នៅក្នុងខេត្ត Batanes ដែលជាដែនកោះស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន និងស្ថិតក្បែរកោះតៃវ៉ាន់។

លោកស្រី Marilou Cayco អភិបាលខេត្ត Batanes បានមានប្រសាសន៍ឱ្យដឹងថា កងទ័ពអាមេរិក នឹងធ្វើដំណើរមកដល់នៅចុងខែមេសាខាងមុខ ដើម្បីពិភាក្សាបន្ថែមអំពីការសាងសង់កំពង់ផែថ្មីនេះ។

លោកស្រីបានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា កំពង់ផែនេះអាចជាជម្រើសថ្មីមួយ ជំនួសឱ្យកំពង់ផែដែលមានស្រាប់ នៅផ្នែកខាងលិចនៃកោះ Batan ដែលជាកោះមួយ ស្ថិតក្នុងចំណោមកោះសំខាន់ៗទាំង៣នៅក្នុងខេត្តនេះ។

ដែនកោះ Batanes ដែលជាខេត្តដ៏តូចបំផុតរបស់ប្រទេសហ្វីលីពីន ដែលមានចម្ងាយមិនដល់២០០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងករណីផ្ទុះជម្លោះរវាងប្រទេសចិន និងកោះតៃវ៉ាន់ ខណៈទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ខ្លួន ដែលត្រូវតែបង្រួបបង្រួមឡើងវិញ ដោយកម្លាំងទ័ពប្រសិន បើចាំបាច់។

លោកស្រី Cayco បានអះអាងថា ផែនការសាងសង់កំពង់ផែថ្មី មានគោលបំណងផ្ទុកកម្មករហ្វីលីពីន ដែលភៀសខ្លួនចេញពីកោះតៃវ៉ាន់ ក្នុងករណីមានវិបត្តិផ្ទុះឡើង។

កាលពីខែកុម្ភៈកន្លងទៅ លោកGilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ក៏បានសម្តែងការខ្នះខ្នែង ក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងខេត្ត Batanesផងដែរ។

ខេត្ត​ Batanes ​ត្រូវ​បាន​គេ​កំណត់​ថា​ ជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ សម្រាប់​ធ្វើសមយុទ្ធ​យោធា​រួម ​ប្រចាំ​ឆ្នាំ​រវាង​ហ្វីលីពីន​ និង​សហរដ្ឋ​អាមេរិក ​ក្នុង​ខែ​មេសា និង​ឧសភា ហើយសកម្មភាពនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​តបត​ពី​ប្រទេស​ចិន៕

សម្តេចធិបតីៈ ព្រលានយន្តហោះអន្តរជាតិតេជោចំណាយទុនវិនិយោគជាង១០០០លានដុល្លារ និងសម្រេច៦៦ភាគរយ

        ដោយៈ គង់ សូរិយា

        កណ្តាលៈ  សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​បង្ហាញពីវឌ្ឍនភាព ការសាងសង់ព្រលានយន្តហោះ តេជោក្រុងតាខ្មៅ ដែលបានចំណាយទុនប្រមាណ១០០០លានដុល្លារអាមេរិករួចហើយ។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលនានា រួមទាំងព្រលានយន្តហោះអន្តរជាតិនេះ កើតឡើងទៅបានដោយសារប្រទេសយើងមានសុខសន្តិភាពនិងស្ថិរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា “ដោយសារកត្តាសន្តិភាពនិងស្ថិរភាពនេះហើយ ទើបវិនិយោគិនបរទេសគេមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា”។

សម្តេចធិបតីបានរម្លឹកថា កាលពីអតីតកាល ដោយសារសង្រ្គាមព្រលានយន្តហោះនៅកម្ពុជាត្រូវបានប្រើប្រាស់សម្រាប់តែដឹកមនុស្សចេញពីប្រទេសប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះនៅកម្ពុជាមានភ្ញៀវទេស​ចរចូលមកទស្សនាកម្ពុជា និងមានភ្ញៀវទេសចរក្នុងស្រុកចេញទៅលេងក្រៅប្រទេសផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់មានព្រលានយន្តហោះខ្នាតធំផងដែរ កាលពី៦៥ឆ្នាំមុន ប៉ុន្តែនៅឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាយើង ក៏នឹងបើកដំណើរការព្រលានយន្តហោះខ្នាតធំជាប្រវត្តិសាស្រ្តនេះ នៅប្រទេសយើងផងដែរ។

សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះ អន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុង ពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ។

សម្តេចបញ្ជាក់ថា “ខណៈវឌ្ឍន្នភាព នៃការសាងសងជំហានទី១នេះ សម្រេចបានជាង៦៦ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ប្រមាណ១ពាន់លានដុល្លារហើយ”។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការឆ្ពោះទៅអភិវឌ្ឍន៍ទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺបានប្រើប្រាស់សម្ភារ បច្ចេកទេ​សសទំនើបប្រកបដោយគុណភាពខ្ពស់ ដែលធានាបានការប្រើប្រាស់យូរអង្វែងនិងមានសុវត្ថិភាព។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងវិនិយោគ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ គឺ បានបង្ហាញពីទឹកដីកម្ពុជាមានសុខសន្តិភាព ហើយបានទទួលផលប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

តើប្រទេសណាខ្លះ ដែលមានអគារខ្ពស់ៗកប់ពពកច្រើនជាងគេនៅលើពិភពលោក?

ដោយ: គង់ លាងហួរ

អន្តរជាតិ: គេហទំព័រWikipedia បានឱ្យដឹងថា ប្រទេសដែលមានអគារខ្ពស់ៗ កប់ពពកច្រើនជាងគេនៅលើពិភពលោក គឺប្រទេសចិន ដែលមានចំនួន៤.៣៧៧អគារ បន្ទាប់មកគឺសហរដ្ឋអាមេរិកមាន១.១៦៤អគារ និងប្រទេសអារ៉ាប់រួម(UAE)មាន៥៤៥អគារ។

ប្រទេសម៉ាឡេស៊ី មានអគារខ្ពស់កប់ពពកសរុបចំនួន៣៦៦អគារ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានអគារកប់ពពកច្រើនជាងគេទី៤ ទូទាំងពិភពលោក។

ក្នុង​ចំណោម​សំណង់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ គេសង្កេតឃើញថា អគារចំនួន២៩៣ មានកំពស់លើស​ពី១៥០ម៉ែត្រ អគារចំនួន៦៧ មានកំពស់លើស​ពី២០០ម៉ែត្រ និង​អគារចំនួន៦ទៀត មាន​កំពស់ជាង៣០០ម៉ែត្រ។

ជាពិសេស អគារខ្ពស់ជាងគេលំដាប់ទី២ របស់ពិភពលោក មានទីតាំងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីថែមទៀតផង ដែលមានឈ្មោះថា អគារ Merdeka 118 និងមានកម្ពស់ចំនួន៦៧៨,៩ម៉ែត្រ។

ចំណែក ទីក្រុង​ឌូបៃ​របស់ប្រទេសអារ៉ាប់រួម(UAE) ដែលមាន​ប្រជាជន​ត្រឹមតែ​ជាង​៣លាន​នាក់ មាន​អគារ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក គឺ​អគារBurj Khalifa ដែលមាន​កម្ពស់៨២៨ម៉ែត្រ​។

ជាធម្មតា ពាក្យ “អគារខ្ពស់ៗកប់ពពក ឬហៅជាភាសាអង់គ្លេសថា skyscraper ” សំដៅទៅលើអគារ ដែលមានកម្ពស់លើសពី១៥០ម៉ែត្រ និងមានកំពស់ច្រើនជាង៤០ជាន់។

ជាងនេះទៅទៀត សំណង់អគារខ្ពស់ៗកប់ពពក បានផ្តល់នូវការរួមចំណែកជាច្រើន ដល់សេដ្ឋកិច្ចរបស់ប្រទេសមួយ រាប់ចាប់តាំងពីការបង្កើតការងារ រហូតដល់ការទាក់ទាញលំហូរវិនិយោគ ផ្ទាល់ពីបរទេស(FDI)។

យោងតាមទស្សនទាន នៃការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់អគារខ្ពស់ៗទាំងនេះ បង្ហាញពីការវិនិយោគ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើន បង្កើតប្រាក់ចំណូលសម្រាប់អ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ៕

អ្នកជំនាញបង្ហាញសញ្ញាវិជ្ជមានចំនួន៣សម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាក្នុងដើមត្រីមាសទី១ឆ្នាំនេះ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកវិភាគ និងតាមដាននិន្នាការវិវត្តន៍ ក្នុងវិស័យអចលនទ្រព្យបាន និងកំពុងសង្កេតឃើញសញ្ញាវិជ្ជមានចំនួន៣ ដែលកំពុង  ផ្តល់ក្តីសង្ឃឹមដល់វិស័យនេះ។

       អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី១១ មិនាថា ក្នុងរយៈពេលជាង២ខែដើមឆ្នាំនេះ មានចំណុចវិជ្ជមាន​មួយចំនួន ដែលពាក់ព័ន្ឋនឹងវិស័យសេដ្ឋកិច្ច និយាយដោយឡែក និងនិយាយជារួមវិស័យអចលនទ្រព្យរបស់កម្ពុជា។

       លោកបន្តថា ដោយមានការជម្រុញ និងឆន្ទៈដ៏មុតស្រួចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត ដែលតែងតែចេញទៅជួបជាមួយថ្នាក់ដឹកនាំ និងអ្នកធុរកិច្ចនានានៅបរទេស ជាលទ្ឋផលអ្វីៗ បានលេចចេញជាសញ្ញាវិជ្ជមានបណ្តើរៗហើយ។

ជាក់ស្តែងក្នុងរយៈពេល២ខែដើមឆ្នាំនេះ កម្ពុជាទទួលបានលំហូរទុនវិ​និយោគ ពីបរទេសផ្ទាល់ក្នុងទំហំទឹក​ប្រាក់ជាង១៣០០លានដុល្លារ ដែលនេះជាចំណុចវិជ្ជមានទី១ ព្រោះវិស័យដីធ្លី ឬអចលនទ្រព្យជាកំលាំងចលករមួយ ក្នុងចំណោមកំលាំង​ចលករសំខាន់ៗជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

       ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសនានា ដូចជាប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងចូលរួមជាសមាជិកRCEPបាននិងកំពុងជួយជម្រុញទំហំពាណិជ្ជកម្មកម្ពុជាផងដែរ។លោកប៉ូ អ៊ាវគង់បានបន្តថា “នៅពេលសេដ្ឋកិច្ចយើងស្ទុះងើបឡើងវិញ វាជាសញ្ញាវិជ្ជមានមួយ ដែលផ្តល់នូវមូលដ្ឋានផលិតកម្ម និងបង្កើតការងារដល់ប្រជាពលរដ្ឋ”។ លោកបន្តថា “ចំណុចទី២ គឺអ្នកអភិវឌ្ឍន៍បុរី បាននិងកំពុងផ្លាស់ប្តូរតម្លៃផងដែរ ដែលពួកគេបានទទួ​លយកការពិតនៅក្នុងទីផ្សារ និងបានបញ្ចុះតម្លៃអចលនទ្រព្យរបស់ពួកគេក្នុងចន្លោះ៥ ទៅ១០ភាគរយ”។

 លោកបន្តថា ចំណុចវិជ្ជមានទី៣ គឺអ្នកមានប្រាក់សន្សំ ដែលមានរក្សាទុក បានចាប់ផ្តើមវិនិយោគលើការទិញដី និងអចលនទ្រព្យមួយចំនួននៅក្នុងទីផ្សារឡើងវិញបណ្តើរៗ ដែលអ្នកវិនិយោគខ្លះទិញ សម្រាប់ធ្វើអាជីវកម្ម និងទិញទុកលក់យកផលចំណេញផងដែរ។លោកបន្តថា “ពិតជាមានចលករទិញ លក់អចលនទ្រព្យឡើងវិញនៅឆ្នាំ២០២៤នេះ ដោយសារការរង់ចាំរបស់អ្នកទាំងនោះ បានគិតថា វាជាពេលវេលាល្អក្នុងការចាប់ផ្តើមឡើងវិញ”។ លោកបន្តថា “ប៉ុន្តែទោះជាយ៉ាងណា សកម្មភាព និងទំហំទឹកប្រាក់វិនិយោគមានចំនួននៅមានកម្រិតនៅឡើយ”៕

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo គ្រោងបើកជើងហោះហើរត្រង់ពីទីក្រុងចំនួន២មកកាន់ខេត្តសៀមរាប ក្នុងខែមិថុនាខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo គ្រោងនឹងចាប់ផ្តើមបើកប្រតិបត្តិការហោះហើរត្រង់ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ(SAI)នៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះ។

មន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារ នៃអាកាសយានដ្ឋានសៀមរាប អង្គរ បានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ផែន​ការបើកជើងហោះហើរនេះ ទទួលបានការយល់ព្រមអនុម័ត ពីសំ​ណាក់អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា និងភាគីឥណ្ឌារួចរាល់ហើយផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមួយនេះ គ្រោងនឹងបើកដំណើរការជើងហោះហើរចំនួន២ជើង ក្នុងមួយថ្ងៃ ដែលក្នុងនោះ១ជើងពីទីក្រុង New Delhi និង១ជើងទៀត ពីទីក្រុងBangalore ហោះមកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ។

យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា (MoT) ចំនួនភ្ញៀវទេសចរណ៍ឥណ្ឌា ចូលមកទស្សនាកម្ពុជា បានកើនឡើង៤០% ក្នុងខែមករា ឆ្នាំ២០២៤។ ដូច្នេះហើយ ក្រសួងរំពឹងថា នឹងមានភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើន បន្ទាប់ពីបានបង្កើតជើងហោះហើរត្រង់ពីប្រទេសឥណ្ឌា។

ជាមួយគ្នានេះ ជើងហោះហើរមកពីប្រទេសចិន នឹងកើនឡើងពី២ជើងក្នុងមួយសប្តាហ៍ ទៅដល់៣ជើងក្នុងមួយសប្តាហ៍ នាពេលខាងមុខ។

លើសពីនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប -អង្គរ (SAI) កំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនចិន ក្រុមប្រឹក្សាទេសចរណ៍ចិន និងសមាគមទេសចរណ៍កម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាផងដែរ។

អ្នកនាំពាក្យ និងអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និងក្រុមហ៊ុនEmirate Airline នឹងហោះហើរមកកាន់កម្ពុជានាពេលខាងមុខ។

លោកបន្តថា “វាជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ដែលយើងរំពឹងនឹងទទួលភ្ញៀវអន្តរជាតិ​មកទស្សនាកម្ពុជាកាន់តែច្រើននាពេលខាងមុខ”៕

ថ្នាក់ដឹកនាំ និងសមាជិកជាង២០០០នាក់ប្រចាំតំបន់របស់ក្រុមហ៊ុនERAចូលរួមកិច្ចប្រជុំដ៏ធំនៅសឹង្ហបុរី

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ថ្នាក់ដឹកនាំប្រចាំប្រទេសនៃក្រុមហ៊ុនERA Globalនឹងជួបជុំគ្នាប្រចាំឆ្នាំ ជាមួយសមាជិកជាង២០០០នាក់ នៅប្រទេសសឹង្ហបុរីនៅថ្ងៃទី២១ មិនាខាងមុខនេះ។

ក្នុងចំណោមថ្នាក់ដឹកនាំទាំង១៣រូប ក៏មានវត្តមានអគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាផងដែរ។

លោកខន គង្គបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រា​​ម កាលពីរាត្រីថ្ងៃទី១១ ​មិនាថា នេះជាសន្និសីទអន្តរជាតិរបស់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលថ្នាក់ដឹកនាំERA ទាំងអស់នឹងជួបប្រជុំគ្នានៅសណ្ឋាគារ និងរមណីយដ្ឋានដ៏ល្បីល្បាញMarina Bay Sand ។

លោកបន្តថា “សន្និសីទនេះក៏នឹងមានការចូលរួម ពីបុគ្គលិកថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនERA មកពីតំបន់នេះជាង២០០០នាក់ចូលរួមផងដែរ”។លោកបន្តថា “អ្នកចូលរួមទាំងនោះ ភាគច្រើនជាកម្រិតBillionaire Agent ដែលសន្និសីទនេះ ជាការរឹតបន្តឹងចំណងបទពិសោធន៍ បញ្ហាប្រឈម រឹតបន្តឹង​មិត្តភាព និងកិច្ចសហប្រតិបត្តិការការដាក់ចេញយុទ្ឋសាស្រ្តសម្រាប់ឆ្នាំ២០២៤ និងបណ្តាឆ្នាំទៅមុខទៀត”។

លោកខន គង្គាបានបន្តថា ការរួមសាមគ្គីគ្នាក្នុងមហាគ្រួសារERA Global គឺជាផ្តើមឡើងដោយការចែករំលែក បទពិសោធន៍ ចំណេះដឹង ជួយគ្នាក្នុងការលក់គំរោង ឬយូនីតណាមួយនៅតាមគ្រប់បណ្តាប្រទេស ដែលមានក្រុមហ៊ុនERA មានទីតាំងការិយាល័យ។

លោកបន្តថា “ឲ្យតែមានភ្ញៀវមានតម្រូវការ គឺយើងអាចបំពេញ ការងារលើការទិញ លក់ដល់ពួកគេប្រកបដោយមូលដ្ឋានវិជ្ជាជីវៈនិងក្រមសីលធ៌ម”៕