Air taxi eVTOL completes 1st flight in China

Dubbed an “air taxi”, the eVTOL aircraft completed its first inter-city electric air taxi demonstration flight in South China’s Guangdong province on Feb 27.

The flight started from Shekou Cruise Home port in Shenzhen to Jiuzhou Port in Zhuhai. It took about 20 minutes for the over 55-kilometer trip.
The eVTOL aircraft was developed by a high-tech company AutoFlight and named Prosperity.

With a maximum range of 250 kilometres, the electric-powered Prosperity is capable of carrying five people with a cruise speed of up to 200 kilometres per hour.

Tian Yu, founder, CEO and Co-Chairman of AutoFlight said: “We are thrilled to showcase AutoFlight’s cutting-edge capabilities today in the world’s first cross-sea and inter-city eVTOL demonstration flight.

“Working closely together with the local authorities and partners here, and in other jurisdictions around the world, we will continue to drive this revolution to bring safe, efficient, sustainable and affordable eVTOL flight options to cities around the world.”
Source: China Daily

PropertyGuru lays off 79 employees amid ‘comprehensive review’ of operations

SINGAPORE:Singapore-based property technology company PropertyGuru Group will cut 79 jobs as it undergoes organisational changes.

The layoffs were announced in a letter sent to employees on Tuesday (Feb 27) by PropertyGuru Group CEO and managing director Hari V Krishnan.

“We are undertaking a comprehensive review to re-architect our organisation, ensuring we focus our investments on businesses based on their market potential,” Mr Krishnan wrote in the letter, which was later published on the company’s website.

“This involves continuing to evolve our organisational structure, team composition, operational processes and smartly automating where possible, guided by a clear focus on our identified priorities.”

As part of this process, PropertyGuru will close “operationally non-scalable and non-profitable businesses”, he said.

These include two of their nine branches in Vietnam related to their marketplace business.
The company will also consolidate technology delivery and improve customer support by “redesigning roles across marketing, product and enterprise sales”, he added.

“Volatile market conditions and changing customer needs require us to adapt our strategy so that we can continue to grow sustainably,” Mr Krishnan said.

“It’s essential that we periodically reassess our progress and take proactive steps to future-proof our business.”

“This decision was made after careful and objective identification of the roles for PropertyGuru’s next phase of growth,” he added. Source: CNA

មន្ត្រីជាន់ខ្ពស់:សហរដ្ឋអាមេរិកគឺជាមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ច ពិភពលោកឱ្យសម្រេចបានភាពធន់

ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានលើកឡើងថា កំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់សហរដ្ឋអាមេរិក គឺជាមូលដ្ឋានជំរុញដ៏សំខាន់មួយ សម្រាប់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានអះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងស្ថាប័នផ្សេងទៀត ធ្លាប់បានព្យាករថា សេដ្ឋកិច្ចសកលនឹងដាំក្បាលចុះខ្លាំងបំផុត នៅឆ្នាំ២០២៣ ប៉ុន្តែរឿងបែបនេះមិនបានកើតឡើងឡើយ។
ផ្ទុយទៅវិញ លោកស្រីបញ្ជាក់ថា “កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៣ បានស្ថិតក្នុងកម្រិត៣,១% លើសពីការរំពឹងទុក ហើយអតិផរណាបានធ្លាក់ចុះ ខណៈតម្លៃទំនិញត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ”។
លោកស្រីបានបន្តថា ឆ្ពោះទៅមុខ យើងនៅតែទទួលស្គាល់អំពីហានិភ័យ ដែលទស្សនវិស័យសកលកំពុងប្រឈមមុខ ហើយយើងត្រូវបន្តតាមដាន ដោយប្រុងប្រយ័ត្ននូវបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសមួយចំនួន ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់។

លោកស្រី Yellen បានអះអាងថា ភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក បានគាំទ្រកំណើនសេដ្ឋកិច្ចពិភពលោក ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន ក្នុងការគាំទ្រដល់អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺរាតត្បាត និងការវិនិយោគ លើការផលិតក្នុងស្រុក ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបន្តទៀតថា អត្រាអតិផរណានៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះយ៉ាងគំហុកផងដែរ ហើយទីផ្សារការងារមានភាពរឹងមាំជាប្រវត្តិសាស្ត្រ។ រីឯអត្រាអ្នកគ្មានការងារធ្វើបានថយចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ”។

លោក Yellen បានបញ្ជាក់បន្ថែមថា “ប្រសិនបើវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កើតឡើងនៅឆ្នាំ២០២៣ ដូចដែលអ្នកវិភាគជាច្រើនបានព្យាករណ៍ នោះកំណើនសេដ្ឋកិច្ចសកល នឹងមិនអាចដំនើរការល្អ ហើយអាចស្ថិតក្នុងគ្រោះថ្នាក់ថែមទៀតផង”។ កាលពីខែមករាកន្លងទៅ មូលនិធិ IMF បានបង្កើនការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក នៅក្នុងឆ្នាំ២០២៤នេះ ឡើងដល់៣,១% បើធៀបនឹងការព្យាករណ៍ ក្នុងរង្វង់២,៩ភាគរយកាលពីខែតុលា ឆ្នាំមុន៕

Yellen says global economy remains resilient, lauds US as growth driver

SAO PAULO, Feb 26 (Reuters) – Strong U.S. economic growth has been a “key driver” of better than expected global growth, U.S. Treasury Secretary Janet Yellen will tell a news conference on Tuesday ahead of this week’s meeting of G20 finance officials in Sao Paulo, Brazil.

In excerpts of her remarks released by Treasury, Yellen said the International Monetary Fund and other forecasters had projected a broad-based slowdown in the global economy in 2023 that did not happen.

Instead, growth came in at 3.1%, exceeding expectations, and inflation fell, with prices expected to continue falling this year in about 80% of economies, she said.

“Going forward, we remain cognizant of the risks facing the global outlook and continue to carefully monitor the economic challenges in certain countries, but the global economy remains resilient,” she said.

Yellen said U.S. economic strength had underpinned global growth, fueled by Biden administration policies supporting businesses hit hard by the COVID-19 pandemic and investments in domestic manufacturing, clean energy and infrastructure.

U.S. inflation had also declined significantly from its peak and the U.S. labor market was historically strong, she said, with the prime-age labor force above its pre-pandemic level and the unemployment rate near historic lows.

“Had a U.S. recession come in 2023, like many predicted, global growth would have been thrown off track. While there are risks to our outlook, America’s growth has consistently exceeded projections,” Yellen said.

The IMF last month edged its global growth outlook to 3.1% in 2024, up two-tenths of a percentage point from its October forecast, and left its 2025 forecast unchanged at 3.2%.

Source: Reuters

ក្រុមហ៊ុនអចលនទ្រព្យPropertyGuru គ្រោងបិទសាខាមួយចំនួន និងបន្ថយចំនួនបុគ្គលិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ PropertyGuru Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី គ្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន៧៩រូប ស្របពេលដែលក្រុមហ៊ុន កំពុងឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធស្ថាប័ន។

ការបញ្ឈប់បុគ្គលិកនេះ ត្រូវបានប្រកាសឱ្យដឹង នៅក្នុងលិខិតមួយផ្ញើទៅកាន់បុគ្គលិក កាលពីពេលថ្មីៗនេះ ដោយលោក Hari V Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Group។

លោក Krishnan បានសរសេរនៅក្នុងលិខិតនោះថា “យើងកំពុងធ្វើការពិនិត្យឡើងវិញ យ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំរចនាសម្ព័ន្ធស្ថាប័នរបស់យើងឡើងវិញ ដោយធានាថា យើងផ្តោតលើការវិនិយោគទៅលើអាជីវកម្ម ដោយផ្អែកលើសក្តានុពលទីផ្សារ”។

លោកបន្តថា “រឿងនេះពាក់ព័ន្ធនឹងការបន្តវិវឌ្ឍន៍ ទៅមុខនៃរចនាសម្ព័ន្ធអង្គភាព សមាសភាពក្រុម ដំណើរការប្រតិបត្តិការ និងស្វ័យប្រវត្តិកម្មប្រកប ដោយភាពឆ្លាតវៃតាមដែលអាចធ្វើបាន ព្រមទាំងដឹកនាំ ដោយផ្តោតច្បាស់លាស់លើអាទិភាព ដែលយើងបានកំណត់”។

លោកបញ្ជាក់ទៀតថា “ដើម្បីចូលរួមជាផ្នែកមួយ នៃដំណើរការនេះ ក្រុមហ៊ុន PropertyGuru របស់យើង នឹងបិទសាខាអាជីវកម្មដែលមិនអាចធ្វើមាត្រដ្ឋានបាន និងសាខាអាជីវកម្មដែលមិនរកប្រាក់ចំណេញ”។

តួយ៉ាងក្រុមហ៊ុនបានទម្លាយឱ្យដឹងថា​ សាខា​អាជីវកម្មចំនួន​ពីរ​ក្នុង​ចំណោម​សាខា​អាជីវកម្មចំនួន៩របស់ខ្លួន នៅ​ក្នុង​ប្រទេស​វៀតណាម​ នឹងត្រូវបានបិទទ្វារ។ នេះបើយោងតាមការចុះផ្សាយដោយសា​រពត៌មានCNA។

លោកបានបន្ថែមថា “ក្រុមហ៊ុនក៏នឹងពង្រឹង ការផ្តល់បច្ចេកវិទ្យា និងស្វែងរកការគាំទ្រ ពីអតិថិជនឱ្យបានកាន់តែល្អប្រសើរ តាមរយៈការរៀបចំឡើងវិញ នូវតួនាទីនៅគ្រប់ការធ្វើទីផ្សារ ផលិតផល និងការលក់របស់សហគ្រាស”។

លោកKrishnan បានលើកឡើងថា “ស្របពេលដែលលក្ខ​ខណ្ឌ​ទីផ្សារ និងតម្រូវការអតិថិជនមានភាពប្រែប្រួល។ ដូច្នេះវាទាមទារឱ្យយើងសម្របយុទ្ធសាស្រ្តរបស់យើង ទើបក្រុមហ៊ុនអាចបន្តរីកចម្រើនប្រកបដោយនិរន្តរភាព”។

ការបញ្ឈប់បុគ្គលិកចំនួន៧៩នាក់ ពីការងារតំណាងឱ្យប្រហែល៥ភាគរយ នៃកម្លាំងការងារសរុប របស់ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ PropertyGuru ដ៏ល្បីឈ្មោះរបស់ប្រទេសសិង្ហបុរី៕

តាក់ស៊ីលើអាកាសeVTOL អាចបើកជើងហោះហើរដោយជោគជ័យ ជាមួយល្បឿន២០០គីឡូម៉ែត្រក្នុង១ម៉ោង

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាម​ការ​ចុះ​​ផ្សាយ​ ដោយសារព័ត៌មាន​ចិន China Daily បានឱ្យដឹងថា យន្ត​ហោះ​តាក់​ស៊ី​​អគ្គិសនី​ ដែលមានឈ្មោះ​​​ថា eVTOL ​បាន​បើកជើងហោះ​ហើរ​ ជាលើក​ដំបូង​​បង្អស់ ​នៅក្នុងប្រទេសចិនប្រកបដោយជោគជ័យ។

យន្ត​ហោះ​តាក់​ស៊ី​​អគ្គិសនី eVTOL គឺជាតាក់​ស៊ី​លើ​អាកាស​​ដំបូងគេ ដែលអាចហោះ​ហើរដឹកអ្នកដំណើរ ពី​ទី​ក្រុង​មួយ​ទៅ​ទី​​ក្រុង​មួយ​ទៀតប្រកបដោយ​ជោគ​ជ័យ។ ​​

ប្រភព​ដដែល​បាន​បន្តថា ​តាក់​ស៊ី​លើអាកាសនេះ បាន​បញ្ចប់ការហោះហើរនៅថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ២០២៤ ដោយ​ចាប់ផ្តើម​​ហោះចេញ​ពី​កំពង់​ផែ Shekou ក្នុងទី​ក្រុង​ Shenzhen ​ទៅ​​​កាន់​កំពង់​ផែ​ Jiuzhou ​ក្នុងទី​ក្រុង Zhuhai ដែលមានព្រំ​ដែនជាប់​ទីក្រុងហុង​កុង និងបន្តទៅ​កាន់​​ភាគ​ខាង​ត្បូង​ខេត្ត​ Guandong ជាប់​​ទីក្រុង​ម៉ាកាវ។

ការបើកប្រតិបត្តិ​ការ​ហោះ​ហើរ​នេះ បានចំណាយរយៈ​ពេល​២០នាទី ក្នុង​រយៈ​ចម្ងាយ​ហោះ​ហើរចំនួន៥៥គីឡូ​ម៉ែត្រ​។ យន្តហោះ​តាក់​ស៊ី​​ ដើរ​ដោយ​ថាមពលអគ្គិសនី​​ eVTOL នេះ​ ត្រូវបានផលិតដោយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​​មួយ​ ដែលមានឈ្មោះថា AutoFlight។

យន្តហោះនេះ មាន​សមត្ថភាព​ហោះ​ហើរ ជាមួយរយៈ​ចម្ងាយ​២៥០​គីឡូ​ម៉ែត្រ និង​អាច​​ដឹក​អ្នក​ដំណើរ​បាន​៥នាក់ និងមានសមត្ថភាព​ហោះ​ហើរ ​​ក្នុងល្បឿន​ចំនួន២០០គីឡូ​ម៉ែត្រ ​នៅក្នុងរយៈពេល១ម៉ោង ​។ ​​​​​​​

លោក Tian Yu នាយកប្រតិបត្តិ និងជាសហប្រធាននៃក្រុមហ៊ុន AutoFlight បានថ្លែងថា “យើងមានសេចក្តីរំភើបរីករាយណាស់ ដោ​យបានបង្ហាញ ពីសមត្ថភាពដ៏ទំនើបរបស់ក្រុមហ៊ុន AutoFlight តាមរយៈការបើកជើងហោះហើរ eVTOL ឆ្លងកាត់សមុទ្រ និងអន្តរទីក្រុងដំបូងគេរបស់ពិភពលោក”។

លោកបន្ថែមថា “យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូនៅជុំវិញពិភពលោក ហើយយើងនឹងបន្តជំរុញបដិវត្តន៍នេះ ដើម្បីនាំមកនូវជម្រើសតាក់ស៊ី ហោះហើរលើអាកាសប្រភេទ eVTOL ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងមានតម្លៃសំបុត្រ ធ្វើដំណើរសមរម្យទៅកាន់ទីក្រុងនានា ជុំវិញពិភពលោក”៕

Emirates to restart daily Phnom Penh services via Singapore

Dubai, UAE, 29 February 2024: Emirates will bring back its daily Phnom Penh service starting from 1 May via Singapore, boosting the airline’s Southeast Asian connectivity to/from Dubai, and linking two trade and leisure centres in the region.

Adnan Kazim, Emirates’ Deputy President, and Chief Commercial Officer commented: “The resumption of our Phnom Penh services demonstrates our commitment to strengthening our Southeast Asian network, as we continue to create more opportunities for travellers to explore diverse and culturally rich destinations, and help businesses and exporters of all sizes establish stronger trade connections.

We thank the Cambodian and Singaporean authorities for their support in establishing this new route. We look forward to re-introducing our customers to yet another vibrant destination on our network as they explore the world.”

The service will be operated with a three-class Boeing 777-300ER aircraft.

Emirates’ flight EK348 will depart Dubai at 0230hrs and arrives in Singapore at 1405hrs. The flight will then depart Singapore at 1535hrs arriving in Phnom Penh at 1635hrs. Emirates’ return flight EK349 will leave Phnom Penh at 2050hrs and arrives in Singapore at 2350hrs. The flight will then depart Singapore at 0140hrs the next day arriving in Dubai at 0455hrs. All times are local.

Emirates SkyCargo will also offer cargo bellyhold capacity on the Boeing 777-300ER of more than 300 tonnes per week in and out of Phnom Penh. Main commodities exported from Phnom Penh includes textiles, pharmaceuticals, and other high-value commodities.
The new Emirates services will offer 8 First Class private suites, 42 lie flat seats in Business Class and 310 spacious seats in Economy Class.

Travellers will also be able to enjoy the airline’s award-winning service and industry-leading products across all classes, with regionally-inspired dishes and complimentary beverages and the airline’s ice inflight entertainment system which offers up to 6,500 channels of on-demand entertainment in over 40 languages, including movies, TV shows, and an extensive musical library along with games, audio books and podcasts.

Source: www.emirate.com

ក្រុមហ៊ុនធំមួយគ្រោងបោះទុនជិត៦០០លានដុល្លារអភិវឌ្ឍន៍សណ្ឋាគារលំដាប់ផ្លាយ៥ ជិត៣ពាន់បន្ទប់ នៅក្រុងព្រះសីហនុ

        ដោយៈ ជេស៊ីកា

        ព្រះសីហនុៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តឲ្យក្រុ​មហ៊ុនធំមួយបោះទុនវិនិយោគ៥៧៤លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារ និងរមនីយដ្ឋានប្រណីតមួយនៅខេត្តព្រះសីហនុ។

ការអនុម័តគំរោងនេះ ត្រូវបានធ្វើឡើងអង្គប្រជុំដែលមានការចូលរួមជាអធិបតីពីលោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភកិវឌ្ឍន៍កម្ពុជា លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ឋកាលពីថ្ងៃទី២៨ កុម្ភៈកន្លងមកនេះ។

ការសម្រេចអនុម័តជាគោលការណ៍វិនិយោគនេះ មានពីរក្រុ​មហ៊ុន ទី១.ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ574,000,000 ដុល្លារអាមេរិក។ វិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន2,870 បន្ទប់ នៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២ ក្រុមហ៊ុន  Haoruidar (Cambodia) Co., LTD ដែលគ្រោងបោះទុនវិនិយោគ12,350,190 ដុល្លារអាមេរិក។ ក្រុមហ៊ុននេះ គ្រោងវិនិយោគសាងសង់រោងចក្រ កែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន) នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

កិច្ចប្រជុំដដែលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាព របស់គម្រោងវិនិយោគ ដែលបានដាក់ស្នើមក ក.អ.ក ដើម្បីសុំការអនុម័តផ្តល់គោលការណ៍វិនិយោគ  និងបន្តជំរុញការអភិវឌ្ឍ។

អង្គប្រជុំបានពិភាក្សាលើការវិភាគ សេដ្ឋកិច្ច សង្គម ព្រមទាំងបានកំណត់វិធីសាស្ត្រគ្រប់គ្រង ឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិ​ទ្ធផល ធ្វើយ៉ាងណាទាញប្រយោជន៍ជាតិឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត។

គម្រោងវិនិយោគទាំង២ខាងលើនេះ ទទួលបានការសាទរ និងការវាយតម្លៃថា នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រទេសកម្ពុជា និយាយជារួម និងដោយឡែក៕

គំរោងផ្លូវល្បឿនលឿនទី៣នឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេចនៅចុងត្រីមាសទី២ឆ្នាំនេះ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំក្រុមហ៊ុនចិន CRBC បានបើកកិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សា គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ- សៀមរាប- ប៉ោយប៉ែត ក្រោមយន្តការភាពជាដៃគូ រវាងរដ្ឋ និងឯកជន(PPP)។

លោកឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ- ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ឋកាលពីចុងខែកុម្ភៈកន្លងមកនេះ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេសក្នុងដំណាក់កាលទី១ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពី ការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេ សអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។

ក្រុមហ៊ុនCRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់ នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សា សមិទ្ធិលទ្ធភាពគម្រោង(FS ) ហើយនឹងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេចនាដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយសម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ២០២៤ បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់ នៅខែឧសភា ២០២៤ខាងមុខ៕

ខេត្តសៀមរាបត្រៀមស្វាគមន៍សភាយុវពាណិជ្ជករ៤០០០នាក់មកពីជុំវិញពិភពលោក

ដោយៈ គង់ ហ្វីអូណា

        សៀមរាបៈ  ក្រុមសភាយុវពាណិជ្ជករអន្តរជាតិចំនួន៤,០០០នាក់មកពីជុំវិញពិភពលោក នឹងមកចូលរួមមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប។

ការណ៍នេះបានឱ្យដឹងបែបនេះ នៅក្នុងឱកាសជំនួបពិភាក្សារវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដឹកនាំដោយលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។

ជំនួបនេះគឺដើម្បីពិភាក្សា លើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០២៤ (2024 JCI ASPAC Angkor Cambodia) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់សភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកលី ឧត្តម បានបញ្ជាក់ថា មហាសន្និបាតនេះគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក សភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ប្រមាណ៤,០០០នាក់ មកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។

លោករដ្ឋមន្រ្តី សុខ សូកេន បានបង្ហាញការគាំទ្រចំពោះការរៀបចំមហាសន្និបាតនេះ និងបានចាត់ទុកព្រឹត្តិការណ៍នេះ ជាការចូលរួមចំណែកយ៉ាងធំ ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាប៕