ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋចំនួន១៦ត្រូវបាន ផ្តោតជាអាទិភាព

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ និងជំនាញនានា បានលើកយកគំរោងអាទិភាពសំខាន់ៗចំនួន១៦ ដាក់ជូនអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផសាធារណការ និងដឹកជញ្ជូន។

ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ដល់២៩ កុម្ភៈ មានបទអន្តរាគមន៍ចំនួន១៦ ត្រូវបានលើកយកធ្វើបទបង្ហាញជូនអង្គសន្និបា​ត ពីសំណាក់ថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋាន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តំណាងកំពង់ផែស្វយ័តទាំងពីរ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី/ខេត្ត ទាំង២៥ មានដូចជា ទី១. សមិទ្ធផលការងារពង្រឹងគុណភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដោយតំណាងអគ្គនាយកដ្ឋានសាធារណការ។

ទី២. សមិទ្ធផលការងារអភិវឌ្ឍន៍ ប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។ ទី៣ សមិទ្ធផលការងារគ្រប់គ្រងបច្ចេកទេស ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស។

ទី៤ វឌ្ឍនភាពការងារធ្វើទំនើបកម្ម ប្រព័ន្ធខ្សែផ្លូវរថភ្លើង និងអភិវឌ្ឍខ្សែរថភ្លើងធុនស្រាលនៅកម្ពុជា ដោយតំណាងនាយកដ្ឋានផ្លូវដែក។ ទី៥ សមិទ្ធផលការងារដឹកជញ្ជូនផ្លូវគោក ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទី៦ សមិទ្ធផលការងារភស្តុភារកម្ម ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម។

ទី៧ សមិទ្ធផលការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។ ទី៨ សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយអ្នកតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.)។

ទី៩ សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តភ្នំពេញ ដោយអ្នកតំណាងកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.)។ ទី១០. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី១ រួមមាន ខេត្តព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លើប្រធានបទ ស្ថានីយជញ្ជីងថ្លឹងយានយន្ត យានដ្ឋានជួសជុលកែច្នៃតម្លើងយានយន្ត និងលំហូរការងារ (Process Mapping)។

ទី១១. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី២ រួមមាន ខេត្តកំពង់ស្ពឺ កំពត កែប ព្រះសីហនុ និងកោះកុង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប លើប្រធានបទ គុណភាពការងាររដ្ឋបាល និង គុណភាពហេដ្ឋារចនាសម្ព័ន្ធ។

ទី១២. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៣ រួមមាន ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ប៉ែលិន និងឧត្តរមានជ័យ ដោយលោកប្រធានមន្ទីរសាធា​រណការ និងដឹកជញ្ជូនខេត្តប៉ៃលិន លើប្រធានបទ ការអភិវឌ្ឍធនធានមនុស្ស និង ទំនាក់ទំនងរវាងមន្ត្រីនិងថ្នាក់ដឹកនាំ។

ទី១៣. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៤ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង តាកែវ និងកំពង់ឆ្នាំង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លើប្រធានបទ បច្ចេកវិទ្យាឌីជីថល កម្មវិធី Road Care App ប្រព័ន្ធចុះបញ្ជីយានយន្ត ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងសេវាសាធារណៈ។

ទី១៤ សមិទ្ធផលការងារអភិវឌ្ឍបច្ចេកវិទ្យា ក្នុងវិស័យសាធារ​ណការ និងដឹកជញ្ជូន ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។ ទី១៥. សមិទ្ធផលការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយលោកនាយករង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

ទី១៦ លទ្ធផលនៃការអនុវត្តការងាររបស់ ក្រុមការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលោកប្រធានលេខាធិការដ្ឋាន។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកប៉េង ពោធ៍នា បានលើកយកនូវសំណូមពរ និងបញ្ហាប្រឈមនានាពីគ្រប់អង្គភាពដែលបានលើកឡើង នៅក្នុងបទអន្តរាគមន៍ មកធ្វើការជជែកពិភាក្សាស្វែងរកដំណោះស្រាយ និងបានផ្តល់ជាអនុសាសន៍ដល់សមាជិកសមាជិកា ដើម្បីយកទៅអនុវត្តតាមតួនាទី និងភារកិច្ចការ​ងារឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព ស្របតាមផែន​ការកំណែទម្រង់ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

លោកបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអាទិភាពគន្លឹះផ្សេងៗ ក្នុងការបន្តអភិវឌ្ឍន៍ និងកែលម្អជា បន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីប្រែក្លាយទៅ​ជាប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបម្រើឱ្យការតភ្ជាប់ផ្ទៃ ក្នុងប្រទេសផង និងពង្រីកសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកប្រកបដោយគុណភាព ធានាឱ្យបាននូវការកាត់បន្ថយពេលវេលា និងចំណាយដឹកជញ្ជូន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពល​រដ្ឋឱ្យកាន់ តែល្អប្រសើរឡើង៕

មន្រ្តីជាន់ខ្ពស់កម្ពុជា និងអ្នកជំនាញកូរ៉េពិនិត្យមើលបញ្ហាបរិស្ថាន និងសង្គម នៃគំរោងស្ពានមិត្តភាពកម្ពុជា កូរ៉េ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំ រវាងតំណាងអង្គភាពគ្រប់គ្រងគម្រោង (PMU) ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងក្រុមការងារបរិស្ថាន នៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកូរ៉េ។

លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង  បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំរវាងតំណាងអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) និងក្រុមការងារបរិស្ថាន នៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកូរ៉េ (The Economic Development Co-operation Fund – EDCF)កាលពីចុងខែកុម្ភៈ កន្លងមកនេះ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម បញ្ហាប្រឈម និងផ្តល់យោបល់លើផែនការសកម្មភាពបន្តរបស់ក្រុមការងារបរិស្ថាន នៃ EDCF ។

កិច្ចប្រជុំសម្រេចដាក់ចេញកាលវិភាគ ការងារសម្រា ប់បញ្ចប់ការសិក្សាផលប៉ះពាល់ និងទទួលបានធាតុចូលសម្រាប់បន្តការសិក្សាលម្អិតបរិស្ថាន និងសង្គមបន្ថែមទៀត ដែលនឹងសម្រួលដល់ការសិក្សាគ្រប់ជ្រុងជ្រោយ និងទទួលបានលទ្ធផលល្អប្រសើរ៕

 

ក្រុមហ៊ុនអាកាសចរណ៍Emirates គ្រោងបើកជើងហោះហើរមកកាន់រាជធានីភ្នំពេញឡើងវិញនៅពេលឆាប់ៗ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម គ្រោងបើកជើងហោះហើរប្រចាំថ្ងៃមកកាន់រាជធានីភ្នំពេញឡើងវិញ តាមរយៈប្រទេសសិង្ហបុរី ដោយចាប់ផ្តើមពីថ្ងៃទី១ ខែឧសភាខាងមុខ។

ក្រុមហ៊ុនបញ្ជាក់ថា គោលបំណងនៃការបើកជើងហោះហើរឡើងវិញនេះ គឺដើម្បីជំរុញការតភ្ជាប់របស់ក្រុមហ៊ុនខ្លួន ពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់ទីក្រុងឌូបៃ និងពីទីក្រុងឌូបៃ ឆ្ពោះមកកាន់តំបន់អាស៊ីវិញ និងតភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកម្សាន្តចំនួនពីរនៅក្នុងតំបន់។

លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Emirates បានអត្ថាធិប្បាយថា “ការប្រកាសបើកជើងហោះហើរ ទៅកាន់រាជធានីភ្នំពេញឡើងវិញ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងបណ្តាញនៅតំបន់អាស៊ី ខណៈយើងបន្តបង្កើតឱកាសកាន់តែច្រើន សម្រាប់អ្នកធ្វើដំណើរ ដើម្បីស្វែងរកគោលដៅទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ព្រមទាំងជួយបណ្តាក្រុមហ៊ុនអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំ ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ”។

លោកបន្តថា “យើងសូមអរគុណដល់អាជ្ញាធរកម្ពុជា និងសិង្ហបុរី ដែលបានផ្តល់ការគាំទ្រ ក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ ហើយក្រុមហ៊ុននឹងណែនាំអតិថិជន ទៅកាន់គោលដៅទេសចរណ៍ ដ៏រស់រវើកមួយទៀតនៅលើបណ្តាញរបស់យើង”។

ការបើកសេវាកម្មហោះហើរនេះ នឹងត្រូវដំណើរការជាមួយនឹងយន្តហោះប្រភេទ Boeing 777-300ER។ ជើងហោះហើរឈ្មោះ EK348 របស់ក្រុមហ៊ុន Emirates នឹងចាកចេញពីទីក្រុងឌូបៃទៅកាន់ប្រទេសសិង្ហបុរី។

បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរបន្តពីសិង្ហបុរីឆ្ពោះមកកាន់រាជធានីភ្នំពេញ រួចចាកចេញពីភ្នំពេញឆ្ពោះទៅសិង្ហបុរីវិញ និងចាកចេញបន្តទៅកាន់ទីក្រុងឌូបៃ នៅថ្ងៃបន្ទាប់។

ជាមួយគ្នានេះ ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវអាកាស Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង៣០០តោនក្នុងមួយសប្តាហ៍ ទាំងដឹកចូលមកក្នុង និងដឹកចេញពីរាជធានីភ្នំពេញ ខណៈទំនិញសំខាន់ៗដែលនាំចេញពីទីក្រុងភ្នំពេញ រួមមានដូចជា វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត។

ជាពិសេសជាងនេះទៅទៀត ក្រុមហ៊ុន Emirates នឹងផ្តល់ជូនសេវាកម្មថ្មីដល់អតិថិជន ដែលរួមមាន បន្ទប់ឯកជន First Class ចំនួន៨កៅអី កៅអីអង្គុយបែប Business Class ចំនួន៤២កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន៣១០កៅអី៕

A sign of optimism

PETALING JAYA: The latest Goldman Sachs Group report listing Malaysia as the 25th largest economy in the world by 2040 will not only put the nation on the radar of investors but is a testament that the government’s economic policies are in the right direction, according to economists.

However, they pointed out that timely execution is key to achieving the intended economic targets, adding that the right initiatives and reforms are also needed to ensure Malaysia’s economy would further improve.

UCSI University Malaysia associate professor of finance Liew Chee Yoong told StarBiz that the Goldman Sachs report reflects optimism about Malaysia’s long-term growth potential.

“To realize this potential and address competition from neighboring countries, Malaysia needs to strengthen its economic policies, focusing on innovation, enhancing workforce skills, and improving infrastructure.

“Policies promoting sustainable development and digital economy will also be significant,” said Liew, who is also a research fellow at the Centre for Market Education (CME).

Source: The Star

Hong Kong scraps property cooling measures to revive sluggish market

HONG KONG: Hong Kong has axed all property transaction taxes in a bid to revive the depressed housing market, Financial Secretary Paul Chan said in his annual budget speech Wednesday (Feb 29).

The finance hub’s economy was initially buoyed by China’s post-pandemic reopening but recovery has since slowed and residential property prices are at a multi-year low.

Chan said Hong Kong would scrap three types of stamp duty with immediate effect, reversing measures introduced more than a decade ago to curb speculation and rein in sky-high property prices.

“After prudent consideration of the overall current situation, we decide to cancel all demand-side management measures for residential properties with immediate effect,” Chan told the legislature.

The cancelled taxes include a stamp duty of 15 per cent of the property price imposed on buyers who are not Hong Kong permanent residents and 7.5 per cent on those purchasing a second home.

“No Special Stamp Duty, Buyer’s Stamp Duty or New Residential Stamp Duty needs to be paid for any residential property transactions starting from today,” Chan said.

“We consider that the relevant measures are no longer necessary amidst the current economic and market conditions.”

Hong Kong’s economy is expected to grow 2.5 per cent to 3.5 per cent this year, Chan said. The special administrative region expanded 3.2 per cent in 2023.

Hong Kong’s housing prices, once among the most expensive in the world, have plunged 20 per cent since their 2021 peak, dragged down by fragile market sentiment and a rise in interest rates. Some analysts expect a further 10 per cent drop this year.

Source: Agencies/at

ប្រទេសវៀតណាមវិនិយោគទឹកប្រាក់៣,៧ពាន់លានដុល្លារនៅកម្ពុជា និងប្រទេសឡាវ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទិន្នន័យ​បាន​បង្ហាញ​ថា​ ​គិត​មកដល់ពេលនេះ​ ​វៀតណាម​បាន​វិនិយោគ​ជាង​ ​៣​,​៧​ពាន់​លាន​ដុល្លារ​ ​ក្នុង​គម្រោង​ចំនួន​១​១​០​ ​នៅ​ក្នុង​ខេត្ត​នៃ​ប្រទេស​ឡាវ​ ​និង​កម្ពុជា​ ​ដែល​មាន​ទីតាំងនៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​របស់​ប្រទេស​ទាំង​បី​។​

ក្រសួងផែនការ​ ​និង​វិនិយោគ​វៀតណាម​ (​M​P​I​) ​បាន​បង្ហាញ​ទិន្នន័យ​នៅ​ក្នុង​សន្និសីទ​លើក​ទី​១​៣​ ​ស្តីពី​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​ការ​ជំរុញ​ទេសចរណ៍ ​សម្រាប់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​​-​វៀតណាម​ (C​L​V​) ​ដែល​ប្រព្រឹត្តទៅ​នៅ​ខេត្ត​អាត់​តា​ពើ​ ​ប្រទេស​ឡាវ​ ​នា​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​។​

ព្រឹត្តិការណ៍​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​ប្រទេស​ទាំង​បី​ ​រួម​ជាមួយ​អាជ្ញាធរ​ ​និង​ធុរកិច្ច​នៃ​ខេត្ត​ចំនួន​១​៣​ ​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ C​L​V​ ​គឺ​ខេត្ត​ ​កុន​ ទុ​ម​ ​ខេត្ត​ ​ស៊ែ​ ​ឡាយ​ ​ខេត្ត​ដាក់​ ​ឡាក់​ ​ខេត្ត​ដាក់​ ​ណុង​ ​និង​ខេត្ត​ប៊ិ​ញ​ ហ្វឿ​ក​ ​របស់​វៀតណាម​ ​និង​ខេត្ត​សេ​កុង​ ​ខេត្ត​អាត់​តា​ពើ​ ​ខេត្ត​សាលា​វ៉ាន់​ ​និង​ខេត្ត​ចំប៉ា​សាក់​ ​នៃ​ប្រទេស​ឡាវ​ ​ព្រមទាំង​ខេត្ត​ស្ទឹង​ត្រែង​ ​ខេត្ត​រតនគិរី​ ​ខេត្ត​មណ្ឌលគិរី​ ​និង​ខេត្ត​ក្រចេះ​ ​នៃ​ប្រទេស​កម្ពុជា​។​

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ក្នុងចំណោម​អាជីវកម្ម​ C​L​V​ ​នៅ​តំបន់​ត្រីកោណ​បាន​ទទួល​លទ្ធផលជាក់​លាក់​ ​ប៉ុន្តែ​មិនទាន់​ត្រូវគ្នា​នឹង​សក្តានុពល​ ​កម្លាំង​ ​និង​កិច្ច​សហប្រតិបត្តិការ ​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ទាំង​បី​។​ វិ​ស័យ​សក្តានុពល​មួយ​ចំនួន​ មិន​ត្រូវ​បាន​ផ្តល់​មូលធន​ឱ្យ​បាន​សមរម្យ​ ​លើ​វិ​ស័​យ​កសិ​កម្ម​ ​ថាមពល​ស្អាត​ ​ការរុករក​រ៉ែ​ ​និង​វិ​ស័យ​ទេសចរណ៍​។​

ភាគី​ទាំងអស់​បាន​គូស​បញ្ជាក់​ថា​ ​យើង​នៅតែ​មាន​ឧបសគ្គ​មួយ​ចំនួន​ ​ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​ត្រីកោណ​ ​ដូចជា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​មាន​ក​ម្រិ​ត​ ​កង្វះខាត​ទុន​វិនិយោគ​ ​ការ​លើកទឹកចិត្ត​ក្នុង​ការ​វិនិយោគ​មិន​ច្បាស់លាស់​ ​និង​នីតិវិធី​រដ្ឋបាល​ដ៏​ស្មុគ​ស្មាញ ​លើ​ការ​​​ដឹកជញ្ជូន​ទំនិញ​ ​គយ​ ​និង​ពន្ធ​។​

ដោយ​ស្នើ​ដំណោះស្រាយ​មួយ​ចំនួន​ ចំពោះ​ចំណុច​ខ្វះខាត​ទាំងនោះ​ ​នាយក​ទីភ្នាក់ងារ​វិនិយោគ​បរទេស​របស់​​​ក្រសួងផែនការ​ ​និង​វិនិយោគ​វៀតណាម​ ​លោក​ ​V​u ​Van​ C​h​un​g​ ​បាន​និយាយ​ថា​ ​ប្រទេស​ទាំង​បី ​ចាំបាច់​ត្រូវ​បង្កើត​ការ​លើកទឹកចិត្ត​ជាក់លាក់​ សម្រាប់​តំបន់​សេដ្ឋកិច្ច​សង្គម​ដែល​ជួប​ការលំបាក​ ​ហើយ​ខេត្ត​ដែល​មាន​ទីតាំងនៅ​តំបន់​ត្រីកោណ ​គួរតែ​ទទួល​បាន​អត្ថប្រយោជន៍​ ពី​គោល​នយោបាយ​ដ៏​ល្អ​នេះ​។​

លោក​បាន​កត់​សម្គាល់​ថា​ ​“ក្នុង​ផែនការ​សកម្មភាព​រួម​សម្រាប់​តំបន់​ត្រីកោណ​ ​បណ្តា​ប្រទេស​នានា​គួរតែ​បង្កើត​ តំបន់​ស​ម្ភារៈ​ទ្រង់ទ្រា​យ​ធំ​ ​ដើម្បី​លើកទឹកចិត្ត​អ្នក​វិនិយោគ​មក​ទិញ​ស​ម្ភារៈ ​សាងសង់​រោងចក្រ​កែច្នៃ​ ​និង​នាំចេញ​ផលិតផល​តាម​ដង​ផ្លូវ​ តភ្ជាប់​ខេត្ត​ជាមួយ​ច្រក​ព្រំដែន​ ​និង​កំពង់ផែ​សមុទ្រ​របស់​វៀតណាម​ ​ដើម្បី​ជួយ​ធានា​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​សម្រាប់​តំបន់​ត្រីកោណ​ ​និង​ប្រទេស​ទាំង​បី​ទាំងមូល​”។​

មន្ត្រី​ក៏បាន​ផ្តល់​អនុសាសន៍​ឱ្យ​ទីភ្នាក់ងារ​រដ្ឋ​ C​L​V​ ​ពន្លឿន​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ ​ដើម្បី​សម្រួល​ដល់​សកម្មភាព​វិនិយោគ​ ​និង​អាជីវកម្ម​ ​និង​ធ្វើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ថ្មី​ ដែល​ចាំបាច់​សម្រាប់​ការងារ​ ​ការ​វិនិយោគ​ ​ភាពជា​ដៃគូ​អាជីវកម្ម​ ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ​និង​សាងសង់​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ជាពិសេស​ការ​​​ដឹកជញ្ជូន​ ​អគ្គិសនី​ ​ទឹក​ ​និង​ប្រព័ន្ធ​ធារា​សា​ស្រ្ត ​និង​សម្រួល​នីតិវិធី​គយ​សម្រាប់​ការបញ្ជូន​កម្លាំង​ពលកម្ម​ ​ទំនិញ​ ​ឧបករណ៍​ ​និង​យានជំនិះ​តាម​ច្រក​ព្រំដែន​។​

យោង​តាម​ក្រសួងផែនការ​ ​និង​វិនិយោគ​វៀតណាម​ ​បាន​ឱ្យ​ដឹង​ថា​ ​គម្រោង​ចំនួន​ ​១​១​០​ ​របស់​វៀតណាម​ ​និង​ទំហំ​វិនិយោគ​ដែល​បាន​ចុះបញ្ជី​មាន​ចំនួនជា​ង​​៣​,​៧​ពាន់​លាន​ដុល្លារ​អាមេរិក ​នៅ​ក្នុង​ខេត្ត​នៃ​ប្រទេស​ឡាវ​ ​និង​កម្ពុជា​ ​នៅ​តំបន់​ត្រីកោណ​ ​ដែល​មាន​ចំនួនជា​ង​ ​២​៤​% ​និង​​៤​៤​%​នៃ​គម្រោង​ ​និង​ទុន​វិនិយោគ​សរុប​របស់​ប្រទេស​វៀតណាម​នៅ​ក្នុង​ប្រទេស​ទាំងពីរ​រៀង​គ្នា​។​

​គម្រោង​ទាំងនោះ​មាន​​៦​៥​ ​គម្រោង​ដែល​មាន​តម្លៃ​ជាង​​២ពាន់ ​លាន​ដុល្លារ​ក្នុង​ប្រទេស​ឡាវ​ ​និង​​៤​៥​ ​គម្រោង​ដែល​មាន​តម្លៃ​ជិត​១​,​៧​ ​ពាន់លាន​ដុល្លារ​ក្នុង​ប្រទេស​កម្ពុជា​៕

អារ៉ាប់រួមកំពុងសាងសង់សំណង់ប្រាសាទពីរ៉ាមីតអច្ឆរិយៈ កំពស់រហូតដល់១២០០ម៉ែត្រ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអារ៉ាប់រួម(UAE) កំពុងខិតខំសាងសង់សំណង់ស្ថាបត្យកម្មដ៏អច្ឆរិយៈមួយទៀត ដែលមានឈ្មោះថា ប្រាសា​ទពីរ៉ាមីត Ziggurat នៅក្នុងទីក្រុងឌូបៃ ដែលជារដ្ឋធានីរបស់ខ្លួន។

នៅពេលបញ្ចប់ការសាងសង់រួចរាល់ ប្រាសាទនេះនឹងមានកម្ព​ស់១.២០០ម៉ែត្រ ដោយគ្របដណ្តប់លើទំហំផ្ទៃដី ប្រមាណ០,៨៨ម៉ាយការ៉េ (ប្រហែល២,៣គីឡូម៉ែត្រក្រឡា) និងជាបណ្តុំរស់នៅរបស់ប្រជាជនចំនួន១លាននាក់។

គម្រោងប្រាសាទពីរ៉ាមីត Ziggurat ត្រូវបានប្រកាសឡើងនៅក្នុងឆ្នាំ២០០៨ ហើយប្រាសាទថ្មីនេះត្រូវបានគេរំពឹងថា នឹងវ៉ាដាច់ប្រាសាទពីរ៉ាមីត Giza របស់ប្រទេសអេហ្ស៊ីប គិតទាំងទំហំ និងភាពអស្ចារ្យរបស់វា។

គម្រោងខាងលើ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅឆ្នាំ២០២១ ដោយគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៨ខាងមុខ។ ប្រាសាទនេះត្រូវបានរចនាឡើង តាមលំនាំប្រាសាទពីរ៉ាមីតអេហ្ស៊ីប​បុរាណ និងពីរ៉ាមីត Mayan។

គម្រោងសំណង់ប្រាសាទពីរ៉ាមីត Ziggurat នៅក្នុងទីក្រុងឌូបៃ នឹងប្រកាន់ខ្ជាប់ នូវស្តង់ដារនិរន្តរភាពខ្ពស់បំផុត ដោយយកគម្រូតាមគម្រោងសំណង់ផ្សេងទៀត ដូចជា គម្រោង The Line របស់ប្រទេសអារ៉ាប៊ីសាអូឌីតជាដើម។

គម្រោងនេះនឹងប្រកាន់យកគោលការណ៍ អព្យាក្រឹតកាបូន ហើ​យអ្វីៗទាំងអស់នៅក្នុងប្រាសាទ រាប់ចាប់ពីភ្លើងរហូតដល់ឧបករណ៍ប្រើប្រាស់ នឹងត្រូវបានបំពាក់ដោយប្រភពថាមពល កកើតឡើងវិញ ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងទួរប៊ីនខ្យល់។

នៅក្នុងប្រាសាទពីរ៉ាមីត Ziggurat នឹងរួមមាន កន្លែងស្នាក់នៅ កន្លែងពាណិជ្ជកម្ម និងកន្លែងកម្សាន្តនានា រាប់ចាប់ពីសួនច្បារបៃតងខៀវស្រងាត់ រហូតដល់ទីផ្សារដែលមានមនុស្សច្រើនកុះករ និងកន្លែងដែលមានផាសុកភាព សម្រាប់សម្រាកលំហែកាយផងដែរ។

លោក Ridas Matonis នាយកគ្រប់គ្រងសមាគមអ្នករៀបចំផែនការទីក្រុង Timelinks ដែលរចនាគម្រោងមួយនេះ  បានលើកឡើងថា “សហគមន៍ពីរ៉ាមីត Ziggurat អាចមានថាមពលគ្រប់គ្រាន់ដោយខ្លួនឯងស្ទើរតែទាំងស្រុង ហើយក្រៅពីការប្រើប្រាស់ថាមពលចំហាយទឹកនៅក្នុងអគារ យើងក៏នឹងប្រើប្រាស់បច្ចេកវិទ្យាទួរប៊ីនខ្យល់ ដើម្បីទាញយកធនធានថាមពលធម្មជាតិផងដែរ”៕

​ប្រព័ន្ឋចុះបញ្ជីរអាជីវកម្មដំណាក់កាលទី១សម្រេ​ចបានទឹកប្រាក់ ជាង១០ពាន់លានដុល្លារ

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​បច្ចេកវិទ្យា​ដំណាក់កាល​ទី​១​មាន​អាជីវកម្ម​ចំនួន​៣​៣​.​៩​៨​៦​ ​បាន​ចុះបញ្ជី​ ​ជាមួយនឹង​ដើមទុន​វិនិយោគ​១​០​,​២​២​ ​ពាន់​លាន​ដុល្លារ​។

របាយការណ៍​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​អាជីវកម្ម​សរុប​ចំនួន​​៣​៣​.​៩​៨​៦​ ​ដែល​មាន​ដើមទុន​វិនិយោគ​ចំនួន​១​០​,​២​២​ ​ពាន់​លាន​ដុល្លារ​បាន​ចុះបញ្ជី​ជាមួយនឹង​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​បច្ចេកវិទ្យា​ (​Single​ ​Port​a​l​ ​Phase​ ​I​)​។​

ប្រព័ន្ធ​នេះ​បាន​បម្រុង​ទុក​ចំនួន​១​៨​.​៣​៨​២​ ​នៃ​ឈ្មោះ​ក្រុមហ៊ុន​ ​ដោយ​បន្ថែម​ថា​ ពាក្យ​របស់​ក្រុមហ៊ុន​ចំនួន​ពីរ​ត្រូវ​បាន​បដិសេធ​។​

ប្រភព​ដដែល​បាន​បន្ត​ថា​ វិ​ស័​យ​សំណង់​នាំមុខ​គេ​ចំនួប​​១​១​,​៣​ ​ភាគរយ​នៃ​ការ​វិនិយោគ​សរុប​ ​បន្ទាប់មក​អចល​ន​ទ្រព្យ​​១​០​,​៣​៥​ ​ភាគរយ​ ​សេ​វាស្នា​ក់​នៅ​៩​,​៨​៨​ភាគរយ​ ​សេវា​ប្រឹក្សា​៥​,​៨​៧​​ភាគរយ​ ​និង​វិ​ស័​យ​ផលិតកម្ម​៥​,​៣​១​ ​ភាគរយ​ ​និង​វិ​ស័​យ​ចម្រុះ​មាន​ ​៥​៧​,​២​៩​ ​ភាគរយ​។​

អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​គ្រប់គ្រង​ ដោយ​ស្ត្រី​មាន​ចំនួន​៣​៨​ ​ភាគរយ​នៃ​អាជីវកម្ម​សរុប​។​

ក្រសួង​បាន​អោយ​ដឹង​ទៀត​ថា​ ​រហូត​មកដល់ពេលនេះ​ ​ការ​បង្កើ​ត​ប្រព័ន្ធ​ ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​បាន​រួមចំណែក​កាត់បន្ថយ​នីតិវិធី​​ពេលវេលា​ ​និង​ការ​ចំណាយ​ក្នុង​ការ​ចុះបញ្ជី​អាជីវកម្ម​ ​និង​ផ្តល់​ភាព​ងាយស្រួល ​ក្នុង​ការរៀបចំ​អាជីវកម្ម​ ស្រប​ច្បាប់​របស់​វិ​ស័​យ​ឯកជន​នៅ​កម្ពុជា​។​

បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ប្រព័ន្ធ​នេះ​បាន​រួមបញ្ចូល​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​ការ​ចុះបញ្ជី​ពន្ធ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​និង​ការ​ចេញ​វិញ្ញា​បន​ប​ត្រ​បើក​សហគ្រាស​នៅ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

ដំណាក់កាល​ទី​I​I​ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​នៅ​ថ្ងៃ​ទី​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​និង​ដំណាក់កាល​ទី​​I​I​I​ ​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ៕

រដ្ឋបាលហុងកុងប្រកាសលុបចោលពន្ធប្រថាប់ ត្រាចំនួន៣ប្រភេទលើអចលនទ្រព្យលំនៅដ្ឋាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង បានប្រកាសលុបចោលពន្ធ លើប្រតិបត្តិការអចលនទ្រព្យទាំងអស់ នៅក្នុងគោលបំណង ដើម្បីស្តារទីផ្សារលំនៅដ្ឋាន ដែលកំពុងដាំក្បាលចុះដូចពេលបច្ចុប្បន្ន។

សេដ្ឋកិច្ចហុងកុងត្រូវបានជំរុញ ពីដំបូងដោយសារការបើកព្រំដែនរបស់ប្រទេសចិនឡើងវិញ ក្រោយជំងឺរាតត្បាត ប៉ុន្តែសន្ទុះងើបឡើងវិញបានថយចុះ ចាប់តាំងពីពេលនោះមក ខណៈតម្លៃអចលនទ្រព្យលំនៅដ្ឋានបានដាំក្បាលចុះ ដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

លោក Paul Chan រដ្ឋលេខាធិការ​ហិរញ្ញវត្ថុហុងកុង បានថ្លែងទៅកាន់ក្រុមប្រឹក្សានីតិប្បញ្ញត្តិ យ៉ាងដូច្នេះថា “ទីក្រុងហុងកុងនឹងលុបចោលការបង់ពន្ធប្រថាប់ត្រា៣ប្រភេទ ដោយមានប្រសិទ្ធិភាពភ្លាមៗ និងលុបចោលវិធានការ ទប់ស្កាត់ការទិញទុកលក់ចំណេញ និងទប់មិនឱ្យតម្លៃអចលនទ្រព្យ ហក់ឡើងខ្ពស់កប់ពពក ដែលបានដាក់ចេញកាលពីជាង១ទសវត្សរ៍មុន”។

លោក Chan បានថ្លែងប្រាប់អង្គនីតិបញ្ញត្តិថា “បន្ទាប់ពីពិចារ ណាដោយប្រុងប្រយ័ត្ន លើស្ថានភាពបច្ចុប្បន្នទាំងមូល យើងសម្រេចចិត្តលុបចោលវិធានការ គ្រប់គ្រងផ្នែកតម្រូវការទាំងអស់ សម្រាប់អចលនទ្រព្យលំនៅដ្ឋាន ដោយចូលជាធរមានភ្លាមៗ”។

ពន្ធដែលត្រូវបានលុបចោលនោះ រួមមាន ការយកពន្ធប្រថាប់ត្រាចំនួន១៥ភាគរយ នៃតម្លៃអចលនទ្រព្យ ពីអ្នកទិញដែលមិនមែនជាអ្នករស់នៅអចិន្ត្រៃយ៍ នៅទីក្រុងហុងកុង និងពន្ធប្រថាប់ត្រាចំនួន៧,៥ភាគរយលើអ្នកទិញផ្ទះទីពីរ។

លោក Paul Chan បញ្ជាក់ថា “រាល់ប្រតិបត្តិការអចលនទ្រព្យលំនៅដ្ឋានទាំងអស់ មិនចាំបាច់បង់ពន្ធប្រថាប់ត្រាពិសេស ពន្ធប្រ ថាប់ត្រារបស់អ្នកទិញ ឬពន្ធប្រថាប់ត្រាលំនៅដ្ឋានថ្មីនោះទេ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈនេះ”។

រដ្ឋលេខាធិការហិរញ្ញវត្ថុហុងកុងរូបនេះបន្ថែមថា “យើង​ពិចារ ណាឃើញថា​ វិធានការ​ពាក់ព័ន្ធ​ទាំងអស់នេះ លែង​មានភាពចាំបាច់​ទៀតហើយ​ ស្របពេលដែលស្ថានភាព​សេដ្ឋកិច្ច​ និង​ទីផ្សារ​បច្ចុប្បន្នកំពុងជួបការលំបាក”។

លោក Chan បាន​ឱ្យដឹងទៀតថា សេដ្ឋកិច្ច​របស់​ទីក្រុង​ហុងកុង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ពី២,៥ភាគរយ​ទៅ៣,៥ភាគរយ​នៅ​ឆ្នាំ​២០២៤នេះ ខណៈសេដ្ឋកិច្ចហុងកុង បានកើនឡើង៣,២ភាគរយក្នុងឆ្នាំ២០២៣។

លំនៅដ្ឋាននៅទីក្រុងហុងកុង ដែលធ្លាប់តែមានតម្លៃថ្លៃបំផុតក្នុងពិភពលោកបានធ្លាក់ចុះ២០ភាគរយ ចាប់តាំងពីឆ្នាំ២០២១ ដោយ សារការថយចុះនៃទំនុកចិត្តទីផ្សារ និងការកើនឡើងនៃអត្រាការប្រាក់៕

ក្រោយសម្តេចធិបតីដាក់ចេញកម្មវិធីជម្រុញការវិនិយោគបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគនៅខេត្តព្រះសីហនុ

ដោយៈ ជេស៊ីកា

ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងថា បន្ទាប់ពីការដាក់ចេញកម្មវិធីលើកកំពស់ ការវិនិយោគនៅខេត្តព្រះសីហនុរបស់សម្តេ​ចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៣១ មករាក​ន្លងមក មានម្ចាស់អាគារជាប់គាំង និងអ្នកវិនិយោគមួយចំនួន បានទាក់ទងមកកាន់អគ្គលេខាធិការដ្ឋាន នៃក្រុមការងារជម្រុញការវិនិយោគនៅខេត្តព្រះសីហនុជាបន្តបន្ទាប់។

លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ បានមានប្រសា​សន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ថា នេះជាសញ្ញាវិជ្ជមាន ដែល​មានអ្នកវិនិយោគ និងម្ចាស់អាគារជាប់គាំងមួយចំនួន បានចាប់អារម្ម​ណ៍ ដាក់ពាក្យ និងទំនាក់ទំនងមក ហើយពេលថ្មីៗនេះ ក្រុមការងារជម្រុញការវិនិយោគខេត្ត បានពិនិត្យ និងវិភាគលើការងារមួយចំនួន ដោយបានអនុញ្ញាត្តឲ្យគំរោងជាប់គាំង​នួន២ បានបន្តសកម្មភាពសា​ងសង់ឡើងវិញ។

លោកបន្តថា “ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចស្នូលមួយដ៏មានសារៈសំខាន់សម្រាប់ប្រទេ​ស”។

លោកបានបន្តថា បន្ទាប់ពីឆ្នាំ២០២៤ យើងនឹងមានគោលការ​ណ៍ និងកញ្ខប់លើកទឹកចិត្តបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាអា​គារជាប់គាំងកន្លងមក ដើ​ម្បីឲ្យវិស័យឯកជន បន្តសកម្មភាពវិនិយោគឡើងវិញ។

លោកឡុង ឌីម៉ង់បានបន្តថា ជាមួយគ្នានេះ ក្រុមការងារនគរូបនីយកម្មនៃទីក្រុងស៊ិនជិន ដែលកំពុងជួយរៀបចំខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពហុបំណង យើងរំពឹងនឹងបញ្ចប់ឯកសារ នៅឆមាសទី១ឆ្នាំ២០២៤នេះ។

ខេត្តព្រះសីហនុ បានទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេ​សប្រមាណ៨០០០លានដុល្លារ ត្រឹមក្នុងរយៈពេល៤ឆ្នាំ ក្នុងចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩កន្លងមកនេះ ដែលធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់ទាំងស្រុង ជាមួយវត្តមានអាគារកប់ពពក រាប់រយអាគារនៅទីក្រុង ដែលធ្លាប់ស្ងប់ស្ងាត់មួយនេះ៕