ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាគ្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីគោះទ្វារអ្នកធុរកិច្ចអាមេរិក មកធ្វើការវិនិយោគនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះក្នុងជំនួបជាមួយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី២២ កុម្ភៈកន្លងមកនេះ។
លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនជាព័ត៌មានដល់គណៈប្រតិភូ អំពីគម្រោងគោះទ្វាវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែមទៀត វិនិយោគិនរបស់សហរដ្ឋអាមេរិក ចូលមកវិនិយោគបន្ថែមលើក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។
ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម ពីសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន អំពីទស្សនវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការធ្វើទំនើបកម្មប្រព័ន្ធចុះ បញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ក្នុងគោលដៅសម្រួលដល់វិនិយោគិនក្នុងការស្នើសុំគម្រោងវិនិយោគ តាមរយៈប្រព័ន្ធអនឡាញឱ្យបានកាន់តែប្រសើរ។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ មានសមាជិកប្រមាណ២៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងកម្ពុជាជាសមាជិកផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ៕



ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ការវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងជម្រុញសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនផងដែរ។
លោកបន្តថា ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនធំៗបានសិក្សាដែលនឹងចូលមកកាន់ទីក្រុងនេះនាពេលខាងមុខ ហើយភាពអំណោយផលនៃទីតាំងជាប់នឹងរាជធានីភ្នំពេញ ពិសេសការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលនឹងសាងសង់នាពេលខាងមុខ អាចនឹងធ្វើឲ្យការអភិវឌ្ឈទីក្រុងនេះលឿន និងឆាប់រហ័ស ស្របពេលក្រុងកំពុងរៀបចំប្លង់គោលអភិវឌ្ឈន៍ និងការរៀបចំប្លង់ប្រព័ន្ឋដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។
ប្រជាពលរដ្ឋកម្ពុជា អាចកាន់កាប់អចលនទ្រព្យ បានយ៉ាងពេញលេញ ដោយហេតុថានីតិវិធីច្បាប់ទាំងអស់ ត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវ ប៉ុន្តែសម្រាប់វិនិយោគិនបរទេស ខុនដូ និងអាផាតម៉ិនដែលបានសាងសង់រួច ក្រោយឆ្នាំ២០១០ អាចរកបានសម្រាប់ការទិញបរទេស ក្រោមគម្រោងប្លង់កម្មសិទ្ធិរួម ហើយខុនដូនៅតែជាអចលនទ្រព្យដែលមានតម្រូវការច្រើនបំផុត ប៉ុន្តែផ្ទះដែលល្អ ដែលទិញពីអ្នកអភិវឌ្ឍន៍ល្បីឈ្មោះគឺជាការផ្លាស់ប្តូរថ្មីៗបំផុត។

លោកបញ្ជាក់ថា “គិតចាប់តាំងពីខែតុលា រហូតដល់ខែកុម្ភៈនេះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ បានកើនឡើងខ្ពស់ឡើងវិញ ជាសញ្ញានៃការផ្តល់ក្តីសង្ឃឹម និងស្របគ្នានឹងការរំពឹងទុករបស់ក្រសួងទេសចរណ៍”។




អ្នកអភិវឌ្ឍន៍រូបនេះបាននិយាយថា តាំងពីជួបវិបត្តិកូវីដ១៩ រហូតដល់វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការលក់ផ្ទះ និងដីធ្លី ក៏ដូចជាទីផ្សារដីឡូត៏ជាដើម បានជួបបញ្ហាទាំងអស់គ្នា គ្រាន់តែអ្នកខ្លះជួបបញ្ហាតិច។ អ្នកខ្លះជួបបញ្ហាច្រើនប៉ុណ្ណោះ ប៉ុន្តែបើនិយាយថាគ្មានអ្នកណាមិនជួបនោះ គឺមិនពិតនោះឡើយ ។
នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉លនៅកម្ពុជា លោក Tsuboya Masayuki បានលើកឡើងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគ លើផ្សារទំនើបសរុបមានទឹកប្រាក់េជាង៧០០លានដុល្លាររួចមកហើយ។
The official figures show prices declining at the highest rate since nine years ago.

