Here’s why it’s so hard to find an affordable apartment to rent

Finding a new apartment to rent can be a slog. And with over half of US renters already paying more than 30% of their income — the standard threshold — it is clear there’s an affordability crisis.

Beyond the cost, in many places it is hard to even find apartments to rent, especially in dense Northeastern cities like New York and Boston, where building new housing is very difficult. In cities like these, just the expense of securing an apartment can cost thousands of dollars, even before the rent comes into play.

In New York City, the rental vacancy rate, which is the share of habitable unoccupied units, has dropped to a record low 1.4%. That’s according to a report released February 8, which has been produced every three years since 1965 by the New York City Department of Housing Preservation and Development. The survey was conducted between January
and June 2023.

In Boston, the rental vacancy rate was a very tight 2.6% at the end of last year, according to the Census Bureau. Both cities have some of the highest median rental prices in the nation. Renters in the Boston region will pay a median rent of $2,955 a month for an apartment with two bedrooms or smaller, while those in the greater New York area pay $2,817 a month, according to Realtor.com. Both cities saw rent jump by more than 6% in January from a year ago.The Most Competitive Rental Markets in the USThe latest rental vacancy rate in New York City, as tracked by the city’s housing department, is dramatically lower than the 4.5% pandemic rate, which may have been higher because many tenants fled the city. However, the most recent vacancy rate is also lower than the more typical 3.6% from prior to the pandemic.

And the availability of apartments is even tighter for lower priced apartments, hurting lower-income households already struggling to pay rent. The report found that of the households in New York City earning $25,000 or less, who did not live in public housing or report having a voucher, 86% were severely rent burdened, meaning they paid over half of their income to rent.

Lower vacancy rates favor landlords and often lead to higher rents. Higher vacancy rates favor renters and can lead to price stability — and sometimes cheaper rents. Source: CNN

យន្តហោះប្រភេទC919របស់ប្រទេសចិន បានបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅក្រៅប្រទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: យន្តហោះប្រភេទ C919របស់ប្រទេសចិន  បាន​​ហោះ​ហើរ​ចេញ​ក្រៅ​ប្រទេសជាលើកដំបូងបង្អស់ ដើម្បីចូល​រួម​ព្រឹត្តិការតាំង​ពិព័រណ៍​ Singapore Airshow ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែកុម្ភៈនេះ។

ការបង្ហាញខ្លួនរបស់យន្តហោះ C919 នៅក្រៅប្រទេសជាលើកដំបូងបង្អស់នេះ សរឱ្យឃើញពីសមត្ថភាព ក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន។ យន្តហោះនេះត្រូវបានផលិតឡើង ដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន Comac។

ការរៀបចំកម្មវិធីតាំងពិព័រណ៍ នៅប្រទេសសិង្ហបុរី បានក្លាយជាឱកាសមួយសម្រាប់ប្រទេសចិន  ក្នុងការផ្សព្វផ្សាយអំពីយន្តហោះប្រភេទ C919 របស់ខ្លួន នៅក្រៅប្រទេស។

ជាមួយគ្នានេះ ក្រុមហ៊ុន Airbus បានដាក់តាំងត្រឹមតែយន្តហោះប្រភេទ A350-1000 ប៉ុណ្ណោះ។ រីឯក្រុមហ៊ុន Boeing បានដាក់តាំងយន្តហោះ​យោធោ ​ ដោយមិនដាក់តាំងយន្តហោះ ពាណិជ្ជកម្មរបស់ខ្លួននោះទេ។

ក្រុមហ៊ុន Comac បានចំណាយរយៈពេល១៤ឆ្នាំ ដើម្បីផលិតយន្តហោះប្រភេទ C919  និងបានតេស្តសាកល្បងហោះហើរកាលពីដំណាច់ខែកញ្ញា ឆ្នាំ២០២២។ យន្តហោះ C919 អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ចន្លោះពី១៥៨ ទៅ១៦៩នាក់ និងអាចហោះហើរក្នុងរយៈ​ចម្ងាយ​ជាង៥.៥០០គីឡូម៉ែត្រ។

ទីក្រុងប៉េកាំងបាន​បណ្តាក់ទុនវិនិយោគ​ យ៉ាង​ច្រើន​សន្ធឹកសន្ធា​ប់ ក្នុង​ការ​ផលិត​យន្តហោះក្នុងស្រុក ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន​បរទេសធំៗ ដូចជាBoeing និងAirbus។

កាលពីពេលថ្មីៗនេះ យន្តហោះ​C919 ទើប​តែ​ទទួលបានអាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចិន និងទើបត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ហោះហើរ​ ដោយ​ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines។

យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា បច្ចុប្បន្ននេះ យន្តហោះ C919 ដែលកំពុងប្រតិបត្តិការ នៅប្រទេសចិនមានចំនួន៤គ្រឿងប៉ុណ្ណោះ។  ប៉ុន្តែទោះជាយ៉ាងណាក្តី ស្របពេលដែលវិស័យអាកាសចរណ៍ កំពុងខ្វះខាតយន្តហោះ ដូច្នេះយន្តហោះផលិតដោយចិន កំពុងទាក់ទាញចំណាប់អារម្មណ៍ កាន់តែខ្លាំងពីជុំវិញពិភពលោក៕

Chinese C919 attends Singapore Airshow rehearsal

Chinese passenger jet C919 made a rehearsal flight Sunday in Singapore to prepare for the upcoming airshow.

Five aircraft developed by the Commercial Aircraft Corporation of China, Ltd., including C919, will meet the public at the airshow.
C919 will perform flight demonstrations at the Singapore Airshow 2024, which lasts from Feb. 20 to Feb. 25.

The aerial show attracts aerobatic teams from India, Australia, Indonesia and South
Korea.
Singapore Air Force will send its F-15 fighter jet and Apache attack helicopter to the aerial performances.

The event, attended by over 1,000 participating companies, is expected to attract 50,000 trade attendees from over 50 countries and regions.

Singapore Airshow will set up the country pavilion for Chinese aerospace enterprises for the first time, according to the organizer.  Source: Xinhua

ឯកអគ្គរដ្ឋទូតកូរ៉េបញ្ជាក់ពីកាលបរិច្ឆេទសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេញ អរិយក្សត្រ អាចបើកការដ្ឋាននៅឆ្នាំ២០២៥

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាបានបង្ហើបឲ្យដឹងថា គំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេញ អរិយក្សត្រ នឹងអាចបើកការដ្ឋានសាងសង់ នៅឆ្នាំ២០២៥ខាងមុខ។
ព័ត៌មាននេះ ត្រូវបានលើកឡើងពីលោក. Park Jung-Wookឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកូរ៉េ (The Economic Development Co-operation Fund – EDCF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប៉េង ពោធ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី២១ កុម្ភៈនេះ។

លោកជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃ គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលកំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ដោយរលូន ហើយរំពឹងថានឹងអាចបើកការដ្ឋានសាងសង់បាននាអំឡុងដើមឆ្នាំ២០២៥ ខាងមុខ។

ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ដែលនេះគឺជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistic System Master Plan 2023-2033 – CITLS) ដោយបានកំណត់នូវគម្រោងអាទិភាពចំនួន១៧៤ ត្រូវការទុនវិនិយោគប្រមាណ៣៦,៦ ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

លោករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីកូរ៉េ ពិនិត្យលទ្ធភាព និងឱកាសពិចារណាលើការវិនិយោគ ចំពោះគម្រោងណាមួយ នៅក្នុងផែនការមេខាងលើផងដែរ៕

តើខុនដូនៅក្នុងទីក្រុងបាងកកនិងហាណូយ មានតម្លៃចំនួនប៉ុន្មាន ក្នុងមួយយូនីត?

ដោយៈ គង់ លាងហួរ

អន្តរជាតិ: តម្លៃខុនដូនៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងភូមិសាស្ត្រ និងទំហំយូនីត។

ខាងក្រោមនេះ គឺជាតម្លៃខុនដូ នៅក្នុងទីក្រុងធំៗរបស់ប្រទេសថៃ និងប្រទេសវៀតណាម។

ទី១: ទីក្រុងបាងកក ប្រទេសថៃ
ថៃគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ប្រទេសថៃក៏ជាទីកន្លែង ដែលជនបរទេស ប្រាថ្នាចង់មកតាំងទីលំនៅ នៅពេលពួកគេចូលនិវត្តន៍ផងដែរ។

កាលពីឆ្នាំ២០២៣កន្លងទៅ ថៃជាប់ឈ្មោះជាប្រទេសដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទី១ នៅលើពិភពលោក ហើយបើយើងក្រឡេកមកមើល អំពីតម្លៃអចលនទ្រព្យ នៅរាជធានីមួយនេះវិញ ក៏មិនសូវថោកប៉ុន្មានដែរ។

តួយ៉ាង តម្លៃខុនដូនៅក្នុងប្រទេសថៃ មានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ដោយអាស្រ័យទៅលើកត្តាសំខាន់ៗមួយចំនួន ដូចជា ទំហំយូនីត និងទីតាំងនៃគម្រោងអភិវឌ្ឍន៍ខុនដូទាំងនោះ។

ទំហំជាមធ្យមនៃខុនដូ នៅក្នុងទីក្រុងបាងកក គឺប្រហែល៤០ម៉ែត្រការ៉េ ឬ៤៣០ហ្វីតការ៉េ ប៉ុន្តែវាអាចប្រែប្រួលអាស្រ័យលើទីតាំង និងប្រភេទអគារ។

ជាក់ស្តែង ខុនដូនៅ​ទីក្រុងបាងកក ដែលមានបន្ទប់គេងចំនួន១ មានតម្លៃចាប់ពី៥ម៉ឺនដុល្លារអាមេរិក ទៅដល់២៦៦.០០០លានអាមេរិកក្នុងមួយយូនីត។ រីឯ ខុនដូ​នៅក្នុង​​ទីក្រុងបាងកក ដែលមានបន្ទប់គេងចំនួន២ មានតម្លៃចាប់ពី៨៣.០០០ដុល្លារអាមេរិក ទៅដល់៤០០.០០០ដុល្លារអាមេរិកក្នុងមួយយូនីត។

ចំណែកខុនដូនៅក្នុងទីក្រុងបាងកក ដែលមានបន្ទប់គេងចំនួន៣ មានតម្លៃចាប់ពី១៣៣.០០០ដុល្លារអាមេរិក ឡើងទៅដល់៦៦៧.០០០ដុល្លារអាមេរិកក្នុងមួយយូនីត។

ទី២: ទីក្រុងហាណូយ ប្រទេសវៀតណាម
ទីក្រុងហាណូយ គឺជាឈ្មោះរដ្ឋធានី នៃប្រទេសវៀតណាម និងមានប្រជាជនរស់នៅ ប្រមាណ៥,២៥លាននាក់។ ទីក្រុងហាណូយ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ នៅក្នុងប្រទេសវៀតណាម និងជាមេដែកស្រូបទាញអ្នកវិនិយោគ។

យោងតាមរបាយការណ៍ថ្មីៗនេះបានបង្ហាញថា វិស័យអចលនទ្រព្យគឺជាប្រភពចម្បងទី១ ដែលទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) បានច្រើនជាងគេចូលមកកាន់ប្រទេសវៀតណាម។

បើក្រឡេកមកមើល អចលនទ្រព្យនៅក្នុងទីក្រុងមួយនេះវិញ ក៏មានតម្លៃគួរឱ្យចាប់អារម្មណ៍ផងដែរ ខណៈតម្លៃទាំងនោះអាចប្រែប្រួលអាស្រ័យទៅលើទីតាំង និងទំហំ។

តួយ៉ាង គម្រោងខុនដូ ដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃទីក្រុងហាណូយ អាចមានតម្លៃរហូតដល់ ទៅ១០០លានដុង(៤.០៦៣ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ចំណែក ខុនដូនៅគម្រោង Lumi Hanoi ដែលអភិវឌ្ឍដោយក្រុមហ៊ុន CapitaLand នៅសង្កាត់ Nam Tu Liem កំពុងដាក់លក់ ក្នុងតម្លៃ៧០ ទៅ៩០លានដុង ក្នុងមួយម៉ែត្រការ៉េ។ តម្លៃ​ខុនដូដ៏ខ្ពស់កប់ពពកទាំងនេះ គឺបណ្តាលមកពីការផ្គត់ផ្គង់​ នៅមានកម្រិត និង​ការ​វិនិយោគ​សាងសង់តែខុនដូប្រណីតៗ៕

Malaysia seeks closer cooperation with China’s aviation sector

Malaysia seeks to gain from China’s technology in the aviation sector to play a bigger role in global supply chain in the sector, an official said on Monday.

“China’s fast-growing aerospace industry will bring new opportunities and new dynamics which Malaysia hopes to tap into,” Deputy Minister of Investment, Trade and Industry Liew Chin Tong said in his keynote speech at the Malaysia-China Aviation Forum 2024.

“Malaysia already has a credible and meaningful presence in aviation material and aircraft parts and components manufacturing. We hope to do more and be a more important part of the global supply chain,” he added.

The forum underscores a collaboration that brings together Chinese expertise and Malaysia’s aspiration to be an indispensable part of the global aerospace industry supply chain.

Based on the Malaysian Aerospace Industry Blueprint 2030, Malaysia aims to be the main aerospace nation in Southeast Asia as well as an integral part of the global market by 2030, with an expected annual revenue of 55.2 billion ringgit (11.5 billion U.S. dollars) and over 32,000 high-income jobs created, according to Liew.Source: Xinhua

កំណើនតម្រូវការទីផ្សារអាផាតម៉ិនក្នុងសហរដ្ឋអាមេរិក កំពុងជំរុញឱ្យការជួលហក់ឡើងថ្លៃកប់ពពក

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សាមួយរកឃើញថា ចំនួនជាងពាក់កណ្តាល នៃអ្នកជួលនៅសហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង៣០ភាគរយ នៃប្រាក់ចំណូលសរុបរបស់ពួកគេរួចទៅហើយ ដើម្បីជួលអាផាតម៉ិនថ្មីស្នាក់នៅ។

ក្រៅពីតម្លៃខ្ពស់កប់ពពកហើយនោះ ពលរដ្ឋអាមេរិក ក៏ពិបាកស្វែងរកជួលអាផាតម៉ិនផងដែរ ជាពិសេសនៅក្នុងទីក្រុងភាគឦសាន ដូចជាទីក្រុងញូវយ៉ក និងទីក្រុងបូស្តុនជាដើម ខណៈដែលការសាងសង់លំនៅដ្ឋានថ្មីនៅទីនេះ គឺមានភាពពិបាកណាស់។  នៅក្នុងទីក្រុងទាំង២នេះ គេសង្កេតឃើញថា គ្រាន់តែការចំណាយលើការធានាអាផាតម៉ិនមួយយូនីត អាចមានតម្លៃរាប់ពាន់ដុល្លារ។

អត្រាអាផាតម៉ិន ដែលទុកទំនេរចោលនៅទីក្រុងញូវយ៉ក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរង្វង់១,៤%។  នេះ​បើ​យោង​តាម​របាយការណ៍​ ដែលចេញ​ផ្សាយ​ដោយនាយកដ្ឋាន​អភិរក្ស និង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទីក្រុង​ញូវយ៉ក ដែល​ត្រូវ​បាន​ផលិត​ជា​រៀង​រាល់​៣ឆ្នាំ​ម្តង ចាប់​តាំង​ពី​ឆ្នាំ១៩៦៥មកម្ល៉េះ។នៅទីក្រុងបូស្តុន អត្រាអាផាតម៉ិន ដែលទុកទំនេរចោលគ្មានអ្នកជួល ស្ថិតក្នុងរង្វង់ត្រឹមតែ២,៦% ប៉ុណ្ណោះ គិតត្រឹមចុងឆ្នាំ២០២៣។ នេះបើយោងតាមការិយាល័យជំរឿន។ អាផាតម៉ិននៅក្នុងទីក្រុងទាំង២នេះ មានតម្លៃជួលជាមធ្យមខ្ពស់បំផុត នៅក្នុងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ម្ចាស់អាផាតម៉ិនបានឆ្លៀតដំឡើងថ្លៃជួល ស្របពេលដែលអត្រាទុកទំនេរចោល គ្មានអ្នកជួលបានថយចុះ ដែលការធ្លាក់ចុះនេះបានបញ្ជាក់ថា តម្រូវការជួលមានការកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNN។

អ្នកជួលក្នុងតំបន់ទីក្រុងបូស្តុន ត្រូវបង់ថ្លៃជួលជាមធ្យម២.៩៥៥ដុល្លារ ក្នុងមួយខែ សម្រាប់អាផាតម៉ិន ដែលមានបន្ទប់គេងចំនួនពីរ ឬតូចជាងនេះ ខណៈអ្នកជួលនៅតំបន់ទីក្រុងញូវយ៉ក ត្រូវបង់ប្រាក់ជាមធ្យម២.៨១៧ដុល្លារក្នុងមួយខែ។ នេះបើយោងតាមវេបសាយ ​​Realtor.com។

ជាមួយគ្នានេះ ការផ្គត់ផ្គង់អាផាតម៉ិន ដែលមានតម្លៃថោកសមរម្យ កាន់តែមានតិចតួចបំផុតនៅលើទីផ្សារ ដែលការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់គ្រួសារ ដែលមានប្រាក់ចំណូលទាប ដែលកំពុងជួបការលំបាកក្នុងការទូទាត់ថ្លៃជួលប្រចាំខែ៕

ថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់យក្សជប៉ុនពិភាក្សាពីផែនការរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Shigeo Fukuda ប្រធានគ្រប់គ្រងទូទៅ ផ្នែកតំបន់ឧស្សាហកម្មក្រៅប្រទេស របស់ក្រុមហ៊ុន Sumitomo Corporation Asia & Oceania។

ជំនួបដ៏មានសារៈនេះ មានការសម្របសម្រួល ពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាលើទស្សនទាន និងស្ដាប់មតិយោបល់ របស់វិនិយោគិនជំនាញអភិវឌ្ឍន៍ សួនឧស្សា​ហកម្ម សម្រាប់ការរៀបចំបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ស្របតាមគំនិតផ្តួចផ្តើម របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងទិសដៅធ្វើយ៉ាងណាឱ្យតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ អាចទាក់ទាញវិនិយោគិនជប៉ុន ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែច្រើនបន្ថែមទៀត។

ក្រុមហ៊ុន Sumitomo Corporation គឺជាក្រុមហ៊ុនជប៉ុនដែលវិនិយោគ នៅក្នុងប្រទេសប្រមាណជាង៦៥ប្រទេស ជាមួយបុគ្គលិកសរុបប្រមាណ៧៩ពាន់នាក់ ដែលវិនិយោគលើវិស័យ ផលិតផលដែក ប្រព័ន្ធដឹកជញ្ជូននិងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សា យ និងឌីជីថល អចលនទ្រព្យ និងធនធានរ៉ែ ថាមពល គីមី និងអេឡិចត្រូនិចជាដើម៕

ឆ្នាំថ្មី ម៉ូដផ្ទះដ៏ពេញនិយមបំផុត សម្រាប់ការរស់នៅពោពេញដោយសុភមង្គល……………!

ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតថាការរស់នៅពីមួយសម័យកាលទៅមួយសម័យកាល ម៉ូដផ្ទះមានការរចនាប្លែកៗ កាន់តែទំនើប និងស្រស់ស្អាត​ទៅតាមសម័យកាលនីមួយៗ។ តួយ៉ាង សម្រាប់អតិថិជនដែលមានបំណង និងក្តីប្រាថា្នក្នុងការស្វែងរកផ្ទះក្នុងការរស់នៅជួបជុំគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម មិនថាប្រកបអាជីវកម្ម ឬ ការរស់នៅទេ បុរី ប៉េង ហួត តែងតែផ្តល់ជូននូវអតិថិជនគ្រប់តម្រូវការទាំងអស់។

គួរជម្រាបជូនផងដែរថា បុរី ប៉េង ហួត មានប្រភេទផ្ទះគ្រប់តម្រូវការទាំងអស់រាប់ចាប់ពី ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ដែលសុទ្ធសឹង​តែជា ប្រភេទផ្ទះដែលមានការរចនាល្អឥតខ្ចោះ ទាំងក្នុង និងខាងក្រៅ ស្របតាមតម្រូវការអតិថិជន។​ ក្នុងនោះដែរ យើងសូមណែនាំប្រភេទផ្ទះចំនួន ២ ដែលពេញនិយមខ្លាំង សម្រាប់ការស់នៅ​ដ៏កក់ក្តៅ និងការប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នក។​សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើន ស័ក្តិសមឥតខ្ចោះជាមួយនឹងប្រភេទ វីឡាទោល ចាស្មីនណា​ ម៉ូដឺន ដែលជាវីឡាមានរូបរាង ខាងក្រៅ និងខាងក្នុងធំទូលាយ បែបទាន់សម័យ ដោយមានការរចនាឱ្យស្របតាមការរស់នៅបច្ចុប្បន្ន មានច្រើនបន្ទប់គេង សម្រាប់ការជួបជុំគ្រួសារ បង្កើតស្នាមញញឹមនៃសុភមង្គល។ បន្ថែមពីនោះ វីឡាទោលមួយនេះមានទំហំ 7.5m x 16.2m បន្ទប់គេងចំនួន 4 បន្ទប់ទទួលភ្ញៀវ 1 បន្ទប់ចំអិនអាហារចំនួន 2 និងចំណតរថយន្តដ៏ធំលាយអាចចតរថយន្តបានចំនួន 2គ្រឿងផងដែរ។លើសពីនេះទៀត ​ក្រុមហ៊ុនក៏មានប្រភេទផ្ទះអាជីវកម្ម ដែលជាប្រភេទផ្ទះស័ក្តិសមទាំងការរស់នៅ និងការធ្វើអាជីវកម្ម សម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បើកអាជីវកម្មក្នុងក្តីស្រមៃរបស់ខ្លួន នោះគឺ ហ្សបហោស៍ ម៉ាជេស្ទីក ដែលជាប្រភេទផ្ទះស្ថិតលើដងវីថីពាណិជ្ជកម្ម និងស្ថិតក្នុងតំបន់មានសក្តានុពល។ ប្រភេទផ្ទះអាជីវកម្មមួយនេះ ការរចនាផ្នែកខាងក្រៅ និងខាងក្នុង មានភាពងាយស្រួលក្នុងការដេគ័រ និងការរចនាផ្សេងៗ ឱ្យស្របតាមប្រភេទនៃអាជីវកម្មរបស់លោកអ្នក។ ក្នុងនោះដែរ ផ្ទះមានទំហំ​ 4.5m x 14m បន្ទប់គេងចំនួន 4 បន្ទប់ទទួលភ្ញៀវចំនួន 1 បន្ទប់ទទួលទានអាហារចំនួន 1 បន្ទប់ចំអិនអាហារ 1 និង ចំណតរថយន្តចំនួន 1។ ម្យ៉ាងវិញទៀតកាន់តែពិសេសនោះ គឺ អតិថិជនអាចធ្វើការបង់មុនត្រឹមតែ 5%ប៉ុណ្ណោះ គឺអាចចូលរស់នៅ និងប្រកបអាជីវកម្មបានភ្លាមៗតែម្ដង។ដើម្បី​ជ្រាបពីព័ត៌មានឱ្យ​​កាន់​តែ​ច្បាស់ ​សូម​អញ្ជើញមកកាន់ការិយាល័យលក់ដែលនៅជិតលោកអ្នកបំផុត ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 016 / 017 596 789 ​សហការី​យើង​ខ្ញុំរង់​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត។ ម្យ៉ាងវិញទៀតអតិថិជនក៏អាចទស្សនាផ្ទះគំរូពិត នៅគម្រោង ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) បានដោយសេរី ដោយគ្រាន់តែធ្វើការណាត់ជួបសហការី ដើម្បីទទួលបានឱកាសពិសេស

រដ្ឋាភិបាលមានផែនការកែលំអរ និងសាងសង់អាកាសយានដ្ឋានថ្មីៗចំនួន៧នាពេលអនាគត

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្នុងគោលដៅធ្វើពិពិធកម្មសេដ្ឋកិច្ច ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងបង្កើនលំហូរពាណិជ្ជកម្ម រដ្ឋាភិបាលគ្រោងរៀបចំកែលំអរ និងសាងសង់ព្រលានយន្តហោះថ្មីៗ ចំនួន៧ខេត្តបន្ថែមទៀតនាពេលខាងមុខ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកា​ស​ចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា អាកាសយានដ្ឋានដែលត្រូវកែលំអរ និងសាងសង់អាកាសយានដ្ឋានទាំង៧នោះ ស្ថិតនៅខេត្តចំនួន៧ រួមមាន​អាកាសយានដ្ឋាន ខេត្តមណ្ឌលគិរី អាកាសយានដ្ឋាន ខេត្តស្ទឹងត្រែង អាកាសយានដ្ឋាន ខេត្តបាត់ដំ​បង អាកាសយានដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាកាសយានដ្ឋានកំពង់ឆ្នាំង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងអាកាសយានដ្ឋានកោះរ៉ុង ខេត្តព្រះសីហនុ និងអាកាសយានដ្ឋានកោះកុង។

លោកបន្តថា “ តាមផែនការអាកាសយានដ្ឋាន២ ក្នុងចំណោមគំរោងចំនួន៧ខាងលើ នឹងលេចរូបរាងមុនគេ គឺអាកាសយានដ្ឋានកោះរ៉ុង និងអាកាសយានដ្ឋានក្នុងខេត្តមណ្ឌលគិរី”។ លោកបន្តថា “ផែ​នការនេះនឹងចាប់ផ្តើមចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ខាងមុខ”។

គំរោងនៃផែនការប្រកបដោយមហិច្ឆតានេះ គឺដោយសារទីតាំងទាំងពីរ ជាតំបន់មានសក្តានុពលខ្លាំង លើវិស័យទេសចរណ៍របស់កម្ពុជា។

លោកស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់បន្តថា ជាមួយគ្នានេះ រដ្ឋាភិបាលនឹងជម្រុញធ្វើយ៉ាងណា ឲ្យអាកាសយានដ្ឋានតារាសាគរ ក្លាយជា​អាកាសយានដ្ឋានលំដាប់4F ដែលអាចឲ្យអាកាសយានដ្ឋាននេះ អាចមានសមត្ថភាព ទទួលយន្តហោះខ្នាតធំឲ្យចុះចតបាន។ អាកាស​យានដ្ឋាននេះ បានត្រៀមទុកដីជាង១០០០ហិកតា ដើម្បីពង្រីកព្រលានយន្តហោះនេះ។

លោកបន្តថា “ផែនការនេះ គឺធ្វើយ៉ាងណាពង្រីកសក្តានុពលវិស័យផ្លូវអាកាសរបស់កម្ពុជា ពិសេសទាក់ទាញភ្ញៀវទេស​ចរណ៍អន្តរជាតិមកទស្សនាកម្ពុជា”។ លោកបន្តថា “អាកាសយានដ្ឋានទាំងនេះ នឹងជាមូលដ្ឋានគ្រឹះនៃការតភ្ជាប់ផ្លូវអាកាសចរណ៍”។

យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាញថា កម្ពុជាទទួលបានជើងហោះហើរក្នុងស្រុកជាង៤០០០លើក និងជើងហោះហើរកម្រិតអន្តរជាតិ មានចំនួនជាង​៤០,០០០លើកផងដែរ កាលពីឆ្នាំ២០២៣កន្លងមកនេះ៕