កោះហាន តំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិមិនគួរមើលរំលង នៃទឹកដីខេត្តស្ទឹងត្រែង

ដោយៈ គង់ សូរិយា

        ស្ទឹងត្រែងៈ ជីវចម្រុះ ដើមឈើដែលមានឬសវែងអន្លាយ ជាមួយឆ្នេរ និងពំនូកខ្សាច់តូចៗ នៅលើដងទន្លេរមេគង្គ បានក្លាយជាទស្សនី​យកម្មភាពមួយដ៏មនោរម្យ សម្រាប់តំបន់ទេសចរណ៍កោះហាន។

យោងតាមការបង្ហាញរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា សហគមន៍អេកូទេសចរណ៍ “សម្រស់កោះហាន” ស្ថិតលើដីកោះក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល២៤គីឡូ​ម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍។

១ អ្នកទស្សនាអាចមកលេងតំបន់ទេសចរណ៍នេះ អាចទស្សនានូវសក្តានុពលធម្មជាតិជាច្រើនដូចជា•  ជិះទូកមើលព្រៃលិចទឹក សត្វស្លាបទឹកទន្លេមេគង្គ និងឡើងភ្នំ។ •  ទស្សនារូបសំណាក់ថ្មពាក់ព័ន្ធរឿងព្រេង (ថ្មកំបោរ)។ •  បោះតង់ មើលថ្ងៃលិច និងជិះទូកកៃយ៉ាក់តាមព្រៃលិចទឹក។ •  ពិសារអាហារប្រចាំតំបន់ ដែលរៀបចំដោយសហគមន៍ផ្ទាល់។ •  ស្នាក់នៅផ្ទះស្នាក់សហគមន៍ និងរៀនសូត្រពីជីវភាពរស់នៅអ្នកលើកោះ

២. សេវាកម្មរបស់សហគមន៍មាន •  សេវាម្ហូបអាហារ •  សេវាផ្ទះស្នាក់សហគមន៍•  សេវាអ្នកនាំភ្ញៀវ•  សេវាទូកដឹកភ្ញៀវ•  សេវាបោះតង់លើកោះ•  ជិះទូកកៃយ៉ាក់•  សេវាសន្តិសុខសណ្ដាប់ធ្នាប់៕

គំរោងវិនិយោគលើសារៈមន្ទីរឌីជីថលនៅខេត្តសៀមរាបត្រៀម បញ្ចប់នៅខែមិនាខាងមុខ

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ថ្នាក់ដឹកនាំក្រុមហ៊ុនបានបង្ហើបឲ្យដឹងថា គំរោងវិនិយោគសារៈមន្ទីរឌីជីថល នៅក្រុងសៀមរាប ខេត្តសៀមរាបនឹងបញ្ចប់ នៅខែមិនាខាងមុខនេះ។

ព័ត៌មាននេះត្រូវបានលើកឡើងដោយ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក អំពីគម្រោងវិនិយោគសាងសង់សារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីដើមសប្តាហ៍នេះ។ក្នុងជំនួបនោះ លោកកែ ប៊ិនសូរស្មី បានជម្រាបជូនអភិបាលខេត្តថា គម្រោង​វិនិយោគបេតិក​ភណ្ឌបែបទំនើបនេះ មានការចូលរួមសហការ ដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ ក្នុងប្រទេសបារាំង ដែលនឹងចេញជារូបរាងផ្លូវការ នៅអំឡុងខែមីនា​ ឆ្នាំ២០២៥ខាងមុខនេះ។ជាមួយគ្នានេះ​ ​ លោកប្រាក់ សោភ័ណ អភិបាលខេត្ត បាន​សម្តែងនូវការចាប់អារម្មណ៍ជាខ្លាំង លើគម្រោងវិនិយោគនេះ ហើយបានធ្វើការគាំទ្រ​ ព្រមទាំងសង្ឃឹមថា គម្រោងនឹងអាចលេចចេញជារូបរាង តាមការគ្រោងទុក​ ក្នុងពេលឆាប់ៗនេះ​៕

China Is Building World’s First “Super Dam” Along The Yarlung Zangbo River

China is the undisputed world champion of dam building. Not only do they have more working large dams than every other country in the world, but they also hold the record for the largest capacity hydroelectric power station in operation: the Three Gorges Dam on the Yangtze River. Now, the East Asian superpower is in the process of creating the world’s first super dam, set to bust all previous records.

China first announced the so-called super dam’s construction back in 2021 When the National People’s Congress approved the country’s 14th Five-Year Plan.

The dam will sit in the lower reaches of the Yarlung Zangbo River, known as the Brahmaputra River in India, among the foothills of the Himalayas in the Tibet Autonomous Region. The river carves along the Yarlung Zangbo Grand Canyon, the deepest canyon in the world that stretches for 504.6 kilometers (313.5 miles) in length, just slightly longer than the Grand Canyon in the US.

It aims to exploit the huge amount of potential energy that’s held within the rivers and cliffs of this epically expansive region. In total, it could harness triple the amount of hydroelectric power currently captured by the Three Gorges power stations, according to state media.

The government has justified the plan by saying it will help China achieve its goal of reaching peak carbon emissions peak by 2030 and carbon neutrality by 2060. Source: Iflscience

ការស្ថាបនាផ្លួវជាតិលេខ៣១កំពុងសម្រេចបានវឌ្ឍនភាព

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់ និងធានាបានគុណភាពតាមស្តង់ដារបច្ចេកទេស។

ការចុះពិនិត្យស្ថានភាពផ្លូវនេះដឹកនាំដោយលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធផងដែរ។

ការចុះត្រួតពិនិត្យនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីតាមដានការងារបច្ចេកទេស សាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅ ស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គិតត្រឹមខែមករា ឆ្នាំ២០២៤ វឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ បានសម្រេចលទ្ធផលការងារសរុបប្រមាណ៤០% ក្នុងនោះមានដូចជា (១). ការងារសាងសង់តួថ្នល់ Sub-grade ៨៤,២៦%  (២). ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base  ៦៩,៩០% (៣). ស្រទាប់គ្រឹះសំរាំង Base-Course ៤៦.៤៦% (៤).ការងារសាងសង់លូមូល (Pipe Culvert) សម្រេចបាន ៨៧,៨៤%  និងការសាងសង់លូជ្រុង (Box Culvert) សម្រេចបាន៩០.៩១%។

ដោយឡែកផ្លូវវាងទីប្រជុំជនចំនួនពីរកន្លែង ទី១ នៅផ្សារអង្គរជ័យ ការសាងសង់សម្រេចបាន១៧% (កំពុងធ្វើការងារ Embankment) និងទី២ នៅផ្សារបន្ទាយមាស សម្រេចបាន៤៥%(កំពុងធ្វើការងារ Subbase ជាន់ទី២)។

ផ្លូវនេះមានប្រវែងសរុបប្រមាណប្រវែង៥៣,៥៣៩ គ.ម គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)៕

 

 

Oklahoma City wants to steal New York’s thunder with new tallest skyscraper in US

The tallest building in the U.S. could be built in … Oklahoma City? OK.

California developer Scot Matteson announced plans last month to expand a planned Boardwalk At Bricktown development by adding a 134-story tower standing at 1,750 feet. That would have put the tower slightly shorter than the 1,776-foot-tall Freedom Tower at One World Trade Center in New York City.

But now Matteson has set his sights even higher. His investment and development company last week announced plans to increase the height for the Legends Tower to 1,907 feet tall – a symbolic figure in that Oklahoma became a state in 1907.

If the plan succeeds, the Legends Tower would be the tallest building in the U.S. and the fifth tallest in the world, the developers say. The tallest is the Burj Khalifa in Dubai, which is 2,716 feet tall.

The new tower also would be more than twice as tall as Oklahoma City’s current largest building, the 50-story Devon Energy Center. Finished in 2012, it’s also the tallest building in the state.

Developer says building would be ‘an iconic destination’Pointing to a period of growth, Matteson said in a statement that Oklahoma City is “well-positioned to support large-scale projects like the one envisioned for Bricktown.”

“We believe that this development will be an iconic destination for the city, further driving the expansion and diversification of the growing economy, drawing in investment, new businesses, and jobs,” he said. “It’s a dynamic environment and we hope to see The Boardwalk at Bricktown stand as the pride of Oklahoma City.” Spurce: USA Today

ក្រសួងធនធានទឹកនឹងប្រែក្លាយតំបន់ស្នូល៣នៃបឹងទន្លេសាប ជាតំបន់រក្សាទុកទឹកនិងជាផ្លូវដឹកជញ្ជូនដ៏សំខាន់

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមបានលើកឡើងនូវផែនការមួយចំនួន ដើម្បីប្រែក្លាយតំបន់ស្នូលសំខាន់ៗនៃបឹងទន្លេសាបជាតំបន់ស្តុកទឹក និងជាផ្លូវដឹកជញ្ជូនដ៏សំខាន់នាពេលអនាគត។

រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមលោកចាន់ ស៊ីណាត បានមានប្រសាសន៍ឲ្យដឹងថា ក្រសួងនឹងអនុវត្តន៍នូវយុទ្ធសាស្រ្តខាងលើនៅក្នុងតំបន់៣ នៃបឹងទន្លេសាបឱ្យបានលទ្ធផលល្អ ដោយធ្វើការកសាង ប្រព័ន្ធប្រឡាយព្រំខណ្ឌសីមា រវាងតំបន់២ និងតំបន់៣ ដែលជាប្រព័ន្ធប្រឡាយដ៏មានសារសំខាន់ ក្នុងការរក្សាទឹកទុក ក្នុងពេលអាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំង និងធ្វើជាផ្លូវគមនាគមន៍តាមផ្លូវទឹក ប្រកបដោយសក្តានុពលផងដែរ។លោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យលើការវិវឌ្ឍថ្មីៗ នាពេលបច្ចុប្បន្ននៅក្នុងតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រសុ្រកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍​សាត់ ដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួង មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ​ក្នុងមូលដ្ឋានទាំងអស់។

លោកចាន់ ស៊ីណាតបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ដើម្បីធ្វើការវាយតម្លៃប្រកបដោយសុក្រឹតភាព និងមានប្រសិទ្ធភាពខ្ពស់ ឈានទៅកសាង និងអនុវត្តនូវយុទ្ធសាស្ត្រពង្រឹង និងពង្រីកការគ្រប់គ្រង និងប្រើប្រាស់វិស័យធនធានទឹក ដ៏សម្បូរបែបរបស់បឹងទន្លេសាប ក្នុងពេលដ៏ខ្លីខាងមុខ ដោយធានាឱ្យបាននូវសន្តិសុខទឹកលើគ្រប់វិស័យសម្រាប់ខេត្តពោធិ៍សាត់ ដែលយ៉ាងហោចណាស់អាចស្រោចស្រពផ្ទៃដី បានទំហំប្រមាណ៣០,០០០ហិកតាបន្ថែមទៀត៕

ប្រទេសថៃ និងឡាវ គ្រោងពង្រីកសេវាកម្មរថភ្លើងចេញពីទីក្រុងបាងកកទៅដល់ទីក្រុងវៀងចន្ទន៍ ក្នុងខែមេសាខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ប្រទេសថៃ(SRT) គ្រោងនឹងពង្រីកសេវាកម្មរថភ្លើងបាងកក -ណងខៃ(Bangkok-Nong Khai)របស់ខ្លួន ទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងខែមេសាខាងមុខ។

លោក Pichet Kunadhamraks អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវដែកបានលើកឡើងថា រថភ្លើងនឹងចាប់ផ្តើមបើកដំណើរការជាបណ្តោះអាសន្ន ចេញពីស្ថានីយ៍ Thanaleng រួចឆ្លងកាត់ព្រំដែនក្នុងប្រទេសឡាវ ឆ្ពោះទៅកាន់ស្ថានីយ៍ Khamsavath ក្នុងទីក្រុងវៀងចន្ទន៍នៅខែមីនា ដើម្បីត្រៀមរៀបចំពង្រីកសេវាកម្មបន្ថែមទៀតនៅក្នុងខែមេសា។

លោកបានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុន SRT បាននិងកំពុងបើកដំណើរការ រថភ្លើងចេញពីស្ថានីយ៍ Nong Khai ទៅកាន់ស្ថានីយ៍ Thanaleng ក្នុងប្រទេសឡាវ រួចទៅហើយ ខណៈជំហានចុងក្រោយគឺជាការធ្វើដំណើរចេញពីស្ថានីយ៍ Thanaleng ទៅស្ថានីយ៍ Khamsavath ក្នុងរដ្ឋធានីវៀងចន្ទន៍។

ស្ថានីយ៍ Nong Khai មានចម្ងាយ១៣គីឡូម៉ែត្រពីស្ថានីយ៍ Khamsavath ។ រីឯ សំបុត្រធ្វើដំណើរ នឹងមានតម្លៃប្រហែល១,៧ដុល្លារទៅ២ដុល្លារ ដោយចំណាយពេលលើការធ្វើដំណើរ ប្រហែល២០នាទី។

បច្ចុប្បន្ននេះ អាជ្ញាធរថៃ និងឡាវ កំពុងធ្វើការរួមគ្នាលើព័ត៌មានលម្អិតនៃនីតិវិធីអន្តោប្រវេសន៍។ អាជ្ញាធរនៃប្រទេសទាំង២ លើកឡើងថា ការត្រួតពិនិត្យឯកសារ គួរតែត្រូវបានធ្វើឡើងតែម្តងប៉ុណ្ណោះ ទាំងនៅទីក្រុងណងខៃ ឬទីក្រុងវៀងចន្ទន៍ ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ។

នៅពេលដែលសេវាកម្មចាប់ផ្តើមបើកដំណើរការ សេវារថភ្លើងបាងកក-ណងខៃ ដែលចេញដំណើរពីស្ថានីយ Krung Thep Aphiwat Central Terminal នឹងត្រូវប្តូរឈ្មោះទៅជាសេវារថភ្លើងបាងកក-វៀងចន្ទន៍ជំនួសវិញ៕

First in Cambodia! Prince Happiness Plaza to House Five-Star Serviced Apartment in partnership with Radisson Hotel Group

On February 7th, Prince Real Estate Group officially announced the partnership between Radisson Hotel Group and Prince Happiness Plaza . Scheduled to open by Q1 2026, a stylish Radisson RED Phnom Penh and the upper-upscale Radisson Blu Hotel & Residences will represent Radisson Hotel Group’s debut into the Cambodian market.

In attendance at the occasion were Secretary of state and Head of Cabinet, Mr. Seng Meng Hong, Chief Development Officer, Asia Pacific, Radisson Hotel Group, Mr. Ramzy Fenianos, Prince Real Estate Group CEO, Mr. Edward Lee, representatives from the hospitality industry, as well as a number of media outlets.The 250-key upper-upscale Radisson Blu Hotel & Residences Phnom Penh will cater to discerning corporate travelers on extended stays with a total of 160 well-appointed guestrooms and serviced apartments, as well as 90 branded residences, ranging from the 40sqm Deluxe Studio Residences to the 210sqm Three-Bedroom Residences, all of which will feature premium amenities and panoramic views of the skyline and river.The design-led Radisson RED Hotel Phnom Penh will attract business and leisure guests seeking stays inspired by the upbeat spirit of this dynamic city. This upscale lifestyle hotel will comprise 200 keys, ranging from modern Deluxe Rooms to the spacious One-Bedroom Suites. The two properties will also share an all-day restaurant, lobby lounge, spa and gym. Corporate travelers and digital nomads can take advantage of a casual co-working space, reading lounge and event venues that that will host both business meetings and social celebrations. The collaboration with Radisson to introduce the first Radisson Blu branded hotel and residences in Cambodia will make Prince Happiness Plaza a top choice for property investment as well as ownership by virtue of its steady rent returns. With full-fledged facilities, the Radisson Blu Hotel & Residences Phnom Penh will be the latest addition to the high-end property scene as another option for urban elites with an appetite for class.

Mr. Lee stated at the ceremony that together with Radisson Hotel Group, Prince Happiness Plaza will continue to explore the hospitality market in Phnom Penh to offer unparalleled services to both domestic guests and overseas visitors, to create a new template for quality business travel lifestyle and to ultimately contribute to Phnom Penh’s influence in the region. Meanwhile, the value of apartment property and rent prospect will be optimized under the management of Radisson Blu, bringing more options for owners. This is also a new step forward by PREG.Mr. Fenianos said: “We are thrilled to announce this important partnership, which provides the perfect opportunity for Radisson Hotel Group to make its debut in Cambodia. This is a key emerging market with vast potential for business and leisure travel, so this dual-branded development will add considerable value to our company’s rapidly expanding portfolio in South East Asia.”.Mr. Seng Meng Hong stated that Prince Happiness Plaza, which is developed by one of the leading property developers in Cambodia – Prince Real Estate Group, shows great prospect in boosting the tourism industry, and the partnership with Radisson demonstrates their faith in Cambodia’s tourism sector.The ceremony culminated in the contract signing by Mr. Lee and Mr. Fenianos, with a roomful of guests as witness of a new chapter for Prince Happiness Plaza. For more information about Prince Happiness Plaza, contact us at 023951666/023952666.

Prince Happiness Plaza (link to website):

Prince Happiness Plaza is located at the junction of three arteries of Phnom Penh – Monivong Boulevard, Hun Sen Boulevard and Road 271, with landmarks like the National Museum, Independent Monument and Royal Palace as well as embassies of Australia, Japan, Thailand, Russia and Malaysia in its vicinity.

The complex building comprises a Grade A office building, shopping mall and five-star hotel. It is visioned as a combination of residences, offices, hospitality and shopping.

The development also features a hotel-style lobby, rooftop bar (900M2), infinite pool (700M2) and gym (496M2) that are designed by the highest standard in the market.

Prince Happiness Plaza offers studios, one-bedroom and two-bedroom apartments that range from 32 M2 to 96 M2. Its value is further enhanced by the addition of a five-star serviced apartment and many a flagship retail stores to come, making it one of the best options of property investment in Phnom Penh.

About Radisson Hotel Group:

Radisson Hotel Group is an international hotel group, operating in EMEA and APAC with over 1,270 hotels in operation and under development in +90 countries. The international hotel group is rapidly expanding with a plan to significantly grow the portfolio. The Group’s overarching brand promise is Every Moment Matters with a signature Yes I Can! service ethos.

The Radisson family of brands portfolio includes Radisson Collection, art’otel, Radisson Blu, Radisson, Radisson RED, Radisson Individuals, Park Plaza, Park Inn by Radisson, Country Inn & Suites by Radisson, and prizeotel brought together under one commercial umbrella brand Radisson Hotels.

ដំបូងគេនៅកម្ពុជា! Prince Happiness Plaza ចាប់ដៃគូជាមួយ Radisson Hotel Group ដើម្បីបង្កើតអាផាតម៉ិនលំដាប់ផ្កាយប្រាំ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុន Prince Real Estate Group បានប្រកាសជាផ្លូវការនូវភាពជាដៃគូរវាង Prince Happiness Plaza និង Radisson Hotel Group ដែលគ្រោងនឹងបើកដំណើរការ នៅត្រីមាសទី1 ឆ្នាំ 2026។

សណ្ឋាគារ Radisson RED Phnom Penh និងសណ្ឋាគារ Radisson Blu Hotel & Residences គឺជាម៉ាកយីហោតំណាងឲ្យ Radisson Hotel Group ក្នុងការបោះជំហានចូលក្នុងទីផ្សាររបស់កម្ពុជា។

លោកសេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងទេសចរណ៍ លោក Ramzy Fenianos ប្រធានផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីបាស៊ីហ្វិកនៃ Radisson Hotel Group លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group តំណាងពាក់ព័ន្ធក្នុងវិស័យបដិសណ្ឋារកិច្ច និងមិត្តអ្នកសារព័ត៌មានបានអញ្ជើញចូលរួម និងធ្វើជាសាក្ខីភាពក្នុងកម្មវិធីដ៏អស្ចារ្យនេះកាលពីព្រឹកថ្ងៃទី៧ កុម្ភៈកន្លងមកនេះ។Radisson Blu Hotel & Residences Phnom Penh នឹងផ្តល់ឱ្យភ្ញៀវទេសចរធុរកិច្ច នូវបន្ទប់ស្នាក់នៅប្រណិតចំនួន 250 ដែលក្នុងនោះ បន្ទប់ចំនួន160 ត្រូវបានរៀបចំយ៉ាងល្អប្រណិត និងបន្ទប់ចំនួន 90 ទៀតជាបន្ទប់ស្នាក់បែបម៉ាកយីហោ ដោយបន្ទប់ Deluxe Studio Residences មានទំហំ40 ម៉ែត្រការ៉េ ដល់បន្ទប់ស្នាក់មានបន្ទប់គេង 3 ដែលមានទំហំ 210 ម៉ែត្រការ៉េ ជាមួយនឹងស្កាយបារ និងអាងហែលទឹកលើអាកាស ដែលអាចឱ្យភ្ញៀវគយគន់ទេសភាពលើវេហា និងដងទន្លេបានយ៉ាងល្អប្រសើរ។

សណ្ឋាគារ Radisson RED Hotel Phnom Penh ដែលមានការឌីហ្សាញទំនើបនាំមុខគេ នឹងទាក់ទាញភ្ញៀវទេសចរបែបធុរកិច្ចនិងភ្ញៀវធ្វើដំណើរកម្សាន្តឲ្យមកស្នាក់នៅ ដើម្បីទទួលបានភាពស្រស់ស្អាតនៃទីក្រុង។ សណ្ឋាគារទាន់សម័យមួយនេះ មានបន្ទប់ចំនួន 200 ដែលរួមមានបន្ទប់Deluxe Room និងបន្ទប់ស្វីតគ្រែមួយ ដ៏ទំនើបទាន់សម័យ។សណ្ឋាគារទាំងពីរនេះ ក៏មានភោជនីយដ្ឋានពេញមួយថ្ងៃ សាលទទួលភ្ញៀវ ស្ប៉ា និងកន្លែងហាត់ប្រាណផងដែរ។ ភ្ញៀវទេសចរអាចប្រើប្រាស់កន្លែងការងាររួម កន្លែងអានសៀវភៅ និងកន្លែងរៀបចំព្រឹត្តិ​ការណ៍ សម្រាប់ការប្រជុំបែបធុរកិច្ច និងការទំនាក់ទំនងក្នុងសង្គមផងដែរ។ការសហការជាមួយ Radisson ដើម្បីនាំយកម៉ាកសណ្ឋាគារ Radisson Blu Hotel & Residences ចូលក្នុងប្រទេសកម្ពុជាលើកដំបូងគេនេះ នឹងធ្វើឱ្យ Prince Happiness Plaza ក្លាយជាជម្រើសទីមួយសម្រាប់ការវិនិយោគលើអចលនទ្រព្យ ក៏ដូចជា ភាពជាម្ចាស់ ដោយសារតម្លៃជួលថេររបស់វា។ ជាមួយនឹងគ្រឿងបរិក្ខារពេញលេញ សណ្ឋាគារ Radisson Blu Hotel & Residences Phnom Penh នឹងក្លាយជាការផ្តល់ជូនបន្ថែមថ្មីបំផុត ក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ ដែលជាជម្រើសមួយផ្សេងទៀត សម្រាប់អភិជនក្នុងទីក្រុងដែលស្វែងរកការរស់នៅប្រកបដោយឧត្តមភាព។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ក្នុងពិធីនេះថា កិច្ចសហប្រតិបត្តិការរវាង Prince Happiness Plaza និង Radisson Hotel Group នឹងពង្រីកបន្ថែមទៀត នូវអាជីវកម្មផ្នែកសណ្ឋាគារលំដាប់ខ្ពស់ នៅក្នុងរាជធានីភ្នំពេញ និងផ្តល់នូវសេវាកម្ម concierge ស្តង់ដារពិភពលោក និងអន្តរជាតិដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស តាមរយៈសម្ព័ន្ធភាពដ៏រឹងមាំ ក្នុងគោលបំណងបង្កើតជាគំរូថ្មីនៃជីវិតរស់នៅ និងទេសចរណ៍ ដែលមានគុណភាពខ្ពស់នៅក្នុងតំបន់។ក្នុងពេលជាមួយគ្នានេះ ប្រាក់ចំណូលពីការជួលខុនដូដែលមានស្ថិរភាព ដែលធ្វើការគ្រប់គ្រងដោយ Radisson Blu នឹងផ្តល់ជាជម្រើសកាន់តែច្រើនដល់អតិថិជន ហើយវាក៏ជាការបោះជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន Prince Real Estate Group ផងដែរ។

លោក Ramzy Fenianos បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់ Radisson Hotel Group នៅកម្ពុជា។ កម្ពុជាគឺជាទីផ្សារដែលមានការរីកចម្រើនមួយ និងមានសក្ដានុពលធំធេងសម្រាប់អាជីវកម្ម និងការធ្វើដំណើរកម្សាន្ត ដូច្នេះការអភិវឌ្ឍម៉ាកយីហោទាំងពីរនេះ នឹងបន្ថែមតម្លៃយ៉ាងខ្លាំងដល់ផលបត្រ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស របស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ជាមួយគ្នានេះ លោកសេង ម៉េងហុង បានមានប្រសាសន៍ថា Prince Happiness Plaza គឺជាគម្រោងអចលនទ្រព្យ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។ លោកបន្តថា “កិច្ចសហប្រតិបត្តិការជាមួយ Radisson លើកនេះ នឹងជួយជំរុញការអភិវឌ្ឍក្នុងសចរណ៍របស់កម្ពុជា”។ដោយមានការចូលរួមពីភ្ញៀវកិត្តិយសទាំងអស់ លោក Edward Lee និងលោក Ramzy Fenianos បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងថតរូបជាក្រុម ដើម្បីជាសក្ខីភាពនៃការបើកទំព័រថ្មីសម្រាប់ Prince Happiness Plaza ។
សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖ 023951666 / 023952666

Prince Happiness Plaza (តំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់គម្រោង Prince Happiness Plaza)
Prince Happiness Plaza មានទីតាំងនៅត្រង់ចំណុចប្រសព្វនៃមហាវិថីធំៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីកងយុទ្ធពលខេមរភូមិន្ទ និងមហាវិថីសម្តេចតេជោហ៊ុនសែន ដោយមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ នៅជុំវិញគម្រោងមានទីតាំងសំខាន់ៗជាច្រើន ដូចជា វិមានឯករាជ្យ សារមន្ទីរជាតិ និងព្រះបរមរាជវាំង ព្រមទាំងស្ថានទូតនៃប្រទេសជាច្រើនដូចជា អូស្ត្រាលី ជប៉ុន ថៃ រុស្សី និងម៉ាឡេស៊ី។ល។

គម្រោងនេះមានទម្រង់អាជីវកម្មជាច្រើនប្រភេទ ដូចជាអគារការិយាល័យកម្រិត5A ផ្សារទំនើបលំដាប់កំពូល និងសណ្ឋាគារលំដា​ប់ផ្កាយប្រាំលំដាប់ថ្នាក់អន្តរជាតិ។ វាក៏ជាតំបន់ពាណិជ្ជកម្មអន្តរជាតិលំដាប់ខ្ពស់ដំបូងគេ នៅក្នុងរាជធានីភ្នំពេញ ដែលរួមបញ្ចូល “លំនៅឋាន + ការិយាល័យ + បដិសណ្ឋារកិច្ច + ផ្សារទំនើប”។

លើសពីនេះ សាលធំបែបសណ្ឋាគារ ស្កាយបារទំហំ900 ម៉ែត្រការ៉េ អាងហែលទឹកលើអាកាសទំហំ700 ម៉ែត្រការ៉េ និងកន្លែងហាត់ប្រាណទំហំ496ម៉ែត្រការ៉េ ដែលត្រូវបានឌីហ្សាញស្របតាមស្តង់ដារកំពូលក្នុងទីផ្សារ។

Prince Happiness Plaza មានផ្តល់ជូននូវបន្ទប់ខុនដូដែលមានទំហំប្រមាណ32-96 ម៉ែត្រការ៉េ ដែលមានទាំងបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេងមួយ និងបន្ទប់គេងពីរដែលមានផាសុកភាព និងទាន់សម័យ។ យើងបង្កើតជីវិតរស់នៅដ៏ថ្លៃថ្នូរមួយ សម្រាប់ឥស្សរជនក្នុងទីក្រុងភ្នំពេញ។ Prince Happiness Plazaផ្តល់នូវតម្លៃបន្ថែមតាមរយៈអាផាតម៉ិន បែបសណ្ឋាគារលំដាប់ផ្កាយប្រាំ និងហាងទំនិញម៉ាកល្បីៗដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ Prince Happiness Plaza គឺជាជម្រើសដ៏ល្អបំផុតមួយ សម្រាប់ការវិនិយោគនៅទីក្រុងភ្នំពេញ។

អំពី Radisson Hotel Group
Radisson Hotel Group គឺជាក្រុមសណ្ឋាគារអន្តរជាតិមួយ ដែលកំពុងប្រតិបត្តិការនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ដែលមានសណ្ឋាគារជាង1,270 នៅក្នុងប្រទេសជាង90 ។ ក្រុមសណ្ឋាគារអន្តរជាតិមួយនេះ កំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ជាមួយនឹងផែនការបង្កើន ផលប័ត្ររបស់ខ្លួនក្នុងកម្រិតធំមួយ។ ការសន្យាម៉ាកយីហោដ៏សំខាន់បំផុតរបស់ Radisson គឺ Every Moment Matters ជាមួយនិងស្មារតីសេវាកម្ម ” Yes I Can!” ។

ម៉ាករបស់ Radisson រួមមាន Radisson Collection, art’otel, Radisson Blu, Radisson, Radisson RED, Radisson Individuals, Park Plaza, Park Inn by Radisson, Country Inn & Suites by Radisson៕

ប្រទេសចិន កំពុងបើកដំណើរការសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតទី១របស់ពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេស​ចិន​ គឺ​ជា​ម្ចាស់​ជើង​ឯក​​ ដែលបំបែកកំណត់ត្រា ក្នុង​ការ​សាង​សង់​ទំនប់វារីអគ្គិសនី ធំបំផុតនៅលើពិភព​លោក ជាពិសេស ចិនបានសាងសង់ទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពធំជាងគេ និងកំពុងបើកដំណើរការនាពេលបច្ចុប្បន្ន គឺទំនប់ Three Gorges នៅលើទន្លេ Yangtze។

នៅពេលនេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងទី២ នៅលើពិភពលោកមួយនេះ កំពុងដំណើរការសាងសង់ ទំនប់វារីអគ្គិសនីធំជាងគេបង្អស់របស់ពិភពលោក ដើម្បីបំបែកកំណត់ត្រាសារជាថ្មីម្តងទៀត។

ទំនប់វារីអគ្គិសនីនេះ នឹងស្ថិតនៅផ្នែកខាងក្រោមនៃទន្លេ Yarlung Zangbo ដែលត្រូវបានគេស្គាល់ថា ជាទន្លេ Brahmaputra ក្នុងប្រទេសឥណ្ឌា ស្ថិតក្នុងចន្លោះជើងភ្នំហិម៉ាឡៃ ក្នុងតំបន់ស្វយ័តទីបេ។

ទន្លេ Yarlung Zangbo ហូរឆ្លង​កាត់​តំបន់​ទីបេ ដែលមានចម្ងាយ​ប្រហែល១.៦០០គីឡូម៉ែត្រ​ ហើយ​បន្ទាប់​មក​ហូរ​ចូល​ទៅ​កាន់ប្រទេស​ឥណ្ឌា។ ទឹក​ទន្លេ​នេះ ហូរ​កាត់រដ្ឋ Arunachal Pradesh ដែលស្ថិតនៅភាគឦសាន ប្រទេសឥណ្ឌា មុន​ពេល​ហូរ​ចូល​ទន្លេ Brahmaputra ប្រទេស​បង់ក្លាដែស។

ផែនការ​របស់​ប្រទេស​ចិន ដើម្បី​សាងសង់​ទំ នប់​វារីអគ្គិសនី ឆ្លង​កាត់​ទន្លេ Yarlung Zangbo បាន​បង្កឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា និងបង់ក្លាដែស ​ដែល​ជា​ប្រទេស​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទំនប់​វារីអគ្គិសនី​តែ​មួយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលចិនបានព្យាយាមបង្ហាញពីភាពត្រឹមត្រូវនៃគម្រោងរបស់ខ្លួន ដោយគូសបញ្ជាក់ថា ការកសាងទំនប់នេះនឹងជួយឱ្យប្រទេសចិន សម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនរបស់ខ្លួន នៅត្រឹមឆ្នាំ២០៦០ខាងមុខ។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងធនធានទឹករបស់ប្រទេសឥណ្ឌាបានបញ្ជាក់ប្រាប់កាសែត Al Jazeera ថា ខ្លួនកំពុងរៀបចំគម្រោងសាងសង់ គម្រោងថាមពល១០ជីហ្គាវ៉ាត់ នៅលើដៃទន្លេ Brahmaputra ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃទំនប់វារីអគ្គិសនីរបស់ប្រទេសចិន៕