អ្វីជាយុទ្ឋសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦ ២០៣០ កម្ពុជាចាប់ផ្តើមនិងចេញដំណើរបែបណា?

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ ជាយន្តការស្វែងរកការបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មថ្មីដ៏រឹងមាំ រស់រវើក និងបរិយាបន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យុទ្ធសាស្រ្តថ្មីនេះធ្វើឡើង តាមរយៈការលើកទឹកចិត្តដល់សហគ្រិននវានុវត្តន៍ និងអាចឱ្យធុរកិច្ចថ្មីអភិវឌ្ឍន៍ ទៅជាសហគ្រាស ដែលមានការប្រកួតប្រជែង និងរីកចម្រើនយ៉ាងឆាប់រហ័ស។

ប្រទេសកម្ពុជាកំពុងឈានឆ្ពោះទៅមុខ ដើម្បីពន្លឿនកំណើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់ខ្លួន ជាមួយនឹងការសន្និដ្ឋានបញ្ចប់យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ ដែលជាគំនិតផ្តួចផ្តើមគោលនយោបាយដ៏សំខាន់មួយ សំដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលតំបន់សម្រាប់នវានុវត្តន៍ សហគ្រិនភាពឌីជីថល និងកំណើ​នសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា។

ការជំរុញនេះកើតឡើង នៅពេលដែលរាជរដ្ឋាភិបាល ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ច ក្រោមរបៀបវារៈបរិវត្តកម្មឌីជីថលដ៏ទូលំទូលាយ និងយុទ្ធសាស្ត្រចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០រយៈពេលវែង។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា ក្របខ័ណ្ឌថ្មីត្រូវបានតាក់​តែងឡើង ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ និងមានការតភ្ជាប់កាន់តែច្រើន ដែលមានសមត្ថភាពគាំទ្រសហគ្រិន ចាប់ពីដំណាក់កាលដំបូងនៃការអភិវឌ្ឍ តាមរយៈការពង្រីកខ្លួន ទៅក្នុងទីផ្សារតំបន់ និងអន្តរជាតិ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានបើកកិច្ចប្រជុំអន្តរក្រសួងមួយ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែឧសភា ដើម្បីពិនិត្យនូវសេចក្តីព្រាងយុទ្ធសាស្ត្រ។ កិច្ចប្រជុំនេះដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ មានគោលបំណងបង្កើត “ប្រព័ន្ធអេកូឡូស៊ីអាជីវកម្មថ្មីដ៏រឹងមាំ រស់រវើក និងបរិយាបន្ននៅក្នុងប្រទេសកម្ពុជា” តាមរយៈការលើកទឹកចិត្ត ដល់សហគ្រិននវានុវត្តន៍ និងអាចឱ្យធុរកិច្ចថ្មីអភិវឌ្ឍន៍ ទៅជាសហគ្រាសដែលមានការប្រកួតប្រជែង និងរីកចម្រើនឆាប់រហ័ស។

មន្ត្រីបានថ្លែងថា យុទ្ធសាស្ត្រនេះ ស្របនឹងយុទ្ធសាស្ត្របញ្ចកោ​ណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព បរិយាបន្ន ធន់នឹងវិបត្តិ និងសមធម៌។ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានគេកំណត់ថា ជាសសរស្តម្ភកណ្តាល នៅក្នុងផែនទីបង្ហាញផ្លូវសេដ្ឋកិច្ច រយៈពេលវែងរបស់ប្រទេសកម្ពុជា ជាពិសេសខណៈពេលដែលកម្ពុជា កំពុងស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន លើសពីវិស័យប្រពៃណីដូចជា សម្លៀកបំពាក់ ទេសចរណ៍ និងសំណង់។

រដ្ឋាភិបាលជឿជាក់ថា ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនផលិតភាព បង្កើតការងារដែលមានតម្លៃខ្ពស់ និងបង្កើតដំណោះស្រាយទីផ្សារថ្មី ចំពោះបញ្ហាប្រឈមក្នុងស្រុក និងតំបន់។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ត្រូវបានប្រគល់ភារកិច្ចឱ្យដឹកនាំ និងសម្របសម្រួលការរៀបចំយុទ្ធសាស្ត្រ ដែលមន្ត្រីពិពណ៌នាថា ជាឯកសារគោលសម្រាប់ការអភិវឌ្ឍនាពេលអនាគត នៃវិស័យធុរកិច្ចថ្មីរបស់ប្រទេសកម្ពុជា។

យុទ្ធសាស្ត្រនេះត្រូវបានគេរំពឹងថា នឹងផ្តោតលើការកសាងបរិយា​កាសអំណោយផល សម្រាប់សហគ្រិន តាមរយៈការគាំទ្រគោលនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទទួលបានហិរញ្ញប្បទាន ការពង្រីកទីផ្សារ និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព។

យុទ្ធសាស្ត្រនេះ ក៏មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការសម្របសម្រួលជាប្រព័ន្ធ ក្នុងចំណោមក្រសួង ស្ថាប័ន វិនិយោគិន និងភាគីពាក់ព័ន្ធវិស័យឯកជន ដើម្បីធានាថាធុរកិច្ចថ្មីអាចរីកចម្រើនប្រក​បដោយចីរភាព។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃនវានុវត្តន៍ និងការទទួលយកបច្ចេកវិទ្យា ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច។

នៅក្នុងសេចក្តីប្រកាស ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកស្រីបានកត់សម្គាល់ថា បទពិសោធន៍របស់ប្រទេសជាច្រើនបានបង្ហាញពីរបៀប ដែលសេដ្ឋកិច្ចដែលដឹកនាំដោយនវានុវត្តន៍អាចធ្វើអោយប្រសើរឡើង នូវភាពប្រកួតប្រជែងជាតិយ៉ាងសំខាន់។

លោកស្រីបញ្ជាក់ថា “យុទ្ធសាស្ត្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញ ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យនេះ”។

លោកស្រី ជា សិរី ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលទទួលបានជោគជ័យ តម្រូវឱ្យមានការគាំទ្រគោលនយោបាយរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន។ ជាពិសេសវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា បានបង្ហាញពីសន្ទុះខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជំរុញដោយការកើនឡើង នៃការជ្រៀតចូលនៃស្មាតហ្វូន ការទទួលយកការទូទាត់ឌីជីថល និងការកែលម្អការតភ្ជាប់អ៊ីនធឺណិត។

តំណាងវិស័យឯកជនបានស្វាគមន៍ ចំពោះការសម្រេចថ្មីៗរបស់រដ្ឋាភិបាល ដោយពណ៌នាថាវាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតទំនុកចិត្តកាន់តែខ្លាំងឡើង ក្នុងចំណោមសហគ្រិន និងវិនិយោគិន។

លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍយុទ្ធសាស្ត្រជាតិធុរកិច្ចថ្មី ដ៏ច្បាស់លាស់មួយ នឹងផ្តល់នូវភាពប្រាកដប្រជា និងទិសដៅសម្រាប់ធុរកិច្ចដែលដំណើរការក្នុងសេដ្ឋកិច្ចឌីជីថល។

លោកបន្តថា “ការបង្កើតយុទ្ធសាស្ត្រជាតិដ៏ច្បាស់លាស់មួយ ផ្តល់នូវភាពប្រាកដប្រជា ដែលវិស័យឯកជនត្រូវការ តាមរយៈគោលនយោបាយ និងអន្តរាគមន៍របស់រដ្ឋាភិបាល”។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ទិដ្ឋភាពធុរកិច្ចថ្មីនៅកម្ពុជា បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការគាំទ្រពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី និងកម្មវិធីសហគ្រិនភាពកាន់តែច្រើនឡើង។

កម្មវិធីដូចជា សហគ្រិនខ្មែរ (Khmer Enterprise) និងកម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា (Startup Cambodia National Program) បានផ្តល់ការគាំទ្រក្នុងវិស័យនានា រួមមានការផ្តល់មូលនិធិសម្រាប់គ្រាប់ពូជ ការណែនាំ ថ្នាលឌីជីថល និងការស្រាវជ្រាវអាជី​វកម្ម។

គំនិតផ្តួចផ្តើមទាំងនេះ ដំណើរការរួមគ្នាជាមួយគោលនយោបាយជាតិដ័ទូលំទូលាយ ដូចជា ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ដែលមានគោលបំណងពន្លឿន ការទទួលយកឌីជីថលនៅទូទាំងសេដ្ឋកិច្ច។

កំណើនធុរកិច្ចថ្មីរបស់ប្រទេស ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យថ្មីពីរបាយការណ៍ Startup Cambodia Insight 2025 ដែលបង្ហាញថាចំនួនធុរកិច្ចថ្មី ដែលបានកត់ត្រាដោយកម្មវិធីជាតិបានកើនឡើងដល់ ២៣៥ ក្នុងឆ្នាំ២០២៥។

លោក តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានថ្លែងថាធុរកិច្ចថ្មី (Startup) កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់នៃផលិតភាព និងការដោះស្រាយបញ្ហា នៅទូទាំងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច។

លោកបានមានប្រសាសន៍នៅក្នុងរបាយការណ៍ Startup Cambodia Insight 2025 ថា “នៅពេលដែលប្រទេសកម្ពុជាជំរុញរបៀបវារៈសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ខ្លួន Startup កាន់​តែដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាអ្នករួមចំណែកដល់ផលិតភាព ការបង្កើតការងារ និងការដោះស្រាយបញ្ហាជាក់ស្តែង”។

បន្ទាប់ពីពិនិត្យ ពិភាក្សា និងបន្ថែមធាតុចូលរួច កិច្ចប្រជុំបានសម្រេចបន្តនីតិវិធីស្នើសុំ ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការអនុវត្ត “សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០” ជាផ្លូវការនាពេលខាងមុខ៕

រដ្ឋមន្រ្តីទេសចរណ៍បង្ហាញពីសារសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថលមានភាពចាំបាច់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល”។

លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបរិវត្តកម្មឌីជីថល របស់ក្រសួងទេសចរណ៍ ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប ព្រមទាំងតាមដាន ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើទិសដៅការងារបន្ត ក្នុងការជំរុញការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែទំនើប ប្រកបដោយនវានុវត្តន៍ និងចីរភាពក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន នាយករងវិទ្យាស្ថាន ព្រមទាំងលោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សរុប ៣៩នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការផ្សព្វ​ផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាព និងសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថាការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ អាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល និងតម្រូវការរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ននិងអនាគត៕

ក្រុមអ្នកមានបន្តទិញអាផាតមុិននៅសង្កាត់ Manhattan របស់ទីក្រុងញូវយ៉ក ទោះបីមានសំណើពន្ធថ្មី

ដោយ: សហសេវិក
អន្តរជាតិ: ការលក់អាផាតមិនប្រណីតនៅសង្កាត់ Manhattan នៃទីក្រុងញូវយ៉កបានកើនឡើងក្នុងរយៈពេល១ខែកន្លងមកនេះ ទោះបីជាមានការជជែកវែកញែកកាន់តែខ្លាំងឡើងលើសំណើពន្ធថ្មីលើការទិញផ្ទះទីពីរយ៉ាងណាក្តី។

កិច្ចសន្យាអាផាតមុិនចំនួន ១៣៣ ដែលមានតម្លៃ៤លានដុល្លារ ឬច្រើនជាងនេះ ក្នុងមួយយូនីតត្រូវបានចុះហត្ថលេខារវាងថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១០ ខែឧសភា បើធៀបនឹងកិច្ចព្រមព្រៀងចំនួន ១៣០ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ស្របពេលជាមួយគ្នានេះ ទំហំទឹកប្រាក់សរុបពីការលក់អាផាតមុិនទាំងនោះ បានកើនឡើងចំនួន១០ភាគរយដល់១,១២ពាន់លានដុល្លារអាមេរិកផងដែរ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CNBC។

ទីផ្សារ​អចលនទ្រព្យ​ប្រណីត​មាន​ភាពរឹងមាំ​ជាពិសេស​សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង។ ការលក់​អាផាតមិន​ដែល​មាន​តម្លៃ​លើស​ពី១០លាន​ដុល្លារ​បាន​កើនឡើង៨០ភាគរយដល់ចំនួន៣៤កិច្ចព្រមព្រៀង។

កំណើននេះសម្រេចបាន ទោះបីជាមានការព្រួយបារម្ភអំពី “pied-à-terre tax” ដែលបានស្នើឡើងដោយលោក Zohran Mamdani អភិបាលក្រុងញូវយ៉កយ៉ាងណាក្តី។

សំណើពន្ធនេះមានគោលបំណងអនុវត្តចំពោះការទិញផ្ទះទីពីរបន្ថែមនៅទីក្រុងញូវយ៉កដែលមានតម្លៃ៥លានដុល្លារ ឬច្រើនជាងនេះ។ ក្រុមអ្នកគាំទ្រសំណើខាងលើអះអាងថា ការធ្វើបែបនេះអាចប្រមូលប្រាក់បាន៥០០លានដុល្លារក្នុងមួយឆ្នាំ និងបង្កើនចំណូលពន្ធពីក្រុមអ្នកមាន។

ផ្ទុយទៅវិញ ក្រុមឈ្មួញជើងសាអចលនទ្រព្យបានជំទាស់នឹងផែនការនេះ ដោយអះអាងថា ការធ្វើបែបនេះអាចរុញច្រានអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភចេញពីទីក្រុងញូវយ៉ក និងជះផលប៉ះពាល់ដល់ការងារ ការចំណាយ និងចំណូលពន្ធ។

ស្រដៀងគ្នានេះ ភ្នាក់ងារអចលនទ្រព្យមួយចំនួនបានលើកឡើងថា អ្នកទិញដែលមានទ្រព្យសម្បត្តិច្រើន កំពុងពន្យារពេលការទិញអាផាតមុិន រហូតដល់ពួកគេដឹងថា តើសំណើពន្ធនេះនឹងត្រូវបានអនុម័តឬអត់៕ប្រភព: CNBC៕

ក្រឡេកប្រទេសចំនួន៣ក្នុងតំបន់អាស៊ាន ដែលវិស័យអចលនទ្រព្យមានភាពលេចធ្លោនៅឆ្នាំ២០២៦នេះ

ដោយៈ ចំណាន

    អន្តរជាតិៈ នៅឆ្នាំ២០២៦ អ្នកវិភាគភាគច្រើន និងរបាយការណ៍អចលនទ្រព្យ ក្នុងតំបន់បានចង្អុលបង្ហាញប្រទេសអាស៊ានទាំង៣ នេះថាជាទីផ្សារអចលនទ្រព្យដែលមានកំណើនខ្លាំងបំផុត។

១. វៀតណាម

វៀតណាមត្រូវបានគេមើលឃើញថា ជាទីផ្សារអចលនទ្រព្យដែលមានកំណើនលឿនបំផុត នៅក្នុងអាស៊ានសម្រាប់ឆ្នាំ ២០២៦។

តើអ្វីជាមូលហេតុពិតប្រាកដ? ការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) ដ៏រឹងមាំប្រហែល៧,៦% ក្នុងចំណោមប្រទេសដែលមានកំណើនខ្ពស់បំផុតនៅក្នុងអាស៊ាន+៣។

បន្ថែមពីលើនេះ ការផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិនបន្តជំរុញសួនឧស្សាហកម្ម ភស្តុភារកម្ម និងតម្រូវការលំនៅដ្ឋាន។

លំហូរចូល FDI យ៉ាងច្រើនចូលទៅក្នុងទីក្រុងដូចជាទីក្រុងហូជីមិញហាណូយ និងខេត្តឧស្សាហកម្មជុំវិញ។ មជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅប្រទេសនេះ កំពុងពង្រីកយ៉ាងឆាប់រហ័ស ប្រៀបដូចជាម៉ាស៊ីនមួយជួយរុញកំណើន និងនគរូបនីយកម្មវណ្ណៈកណ្តាលនៅតែខ្លាំង។

២. ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីនៅតែជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនអចលនទ្រព្យ រយៈពេលវែងធំជាងគេនៅក្នុងអាស៊ាន។

តើអ្វីជាមូលហេតុ? ដោយសារប្រទេសនេះមានសេដ្ឋកិច្ច និងប្រជាជនធំជាងគេនៅអាស៊ីអាគ្នេយ៍។ ការប្រើប្រាស់ក្នុងស្រុកខ្លាំង និងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់តម្រូវការអចលនទ្រព្យ។

ការអភិវឌ្ឍទីក្រុងថ្មី Nusantara បន្តទាក់ទាញចំណាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លី ពិសេសកំណើនជាយក្រុងហ្សាការតានៅតែរឹងមាំ ដោយសារតែការពង្រីកការដឹកជញ្ជូន និងកំណើនប្រជាជន។

តំបន់ឧស្សាហកម្មប្រទេសនេះ ទទួលបានអត្ថប្រយោជន៍ពីការវិនិយោគលើអាគុយEVនិងការផលិត។

៣. សិង្ហបុរី

ទោះបីជាប្រទេសមានផ្ទៃដីតូចក្តី ក៏សិង្ហបុរីមិនមែនជាប្រទេសដែលមានការរីកចម្រើន លឿនបំផុតតាមបរិមាណនោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថា ជាទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ខ្លាំង និងមានសុវត្ថិភាពបំផុតនៅក្នុងអាស៊ានក្នុងឆ្នាំ២០២៦។

តើអ្វីជាមូលហេតុ? ប្រទេសនេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅវិនិយោគកំពូលៗ របស់អាស៊ីប៉ាស៊ីហ្វិកដោយPwC និង CBRE។

តម្រូវការការិយាល័យ លំនៅដ្ឋានប្រណីត និងលក់រាយខ្លាំង។ វិនិយោគិនសកលចាត់ទុកសិង្ហបុរីថាជា “ទីជម្រកសុវត្ថិភាព” ក្នុងអំឡុងពេលមានភាព មិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ។

ការិយាល័យគ្រួសារ និងទ្រព្យសម្បត្តិអន្តរជាតិបន្តហូរចូលមកក្នុងប្រទេស៕

Minister: “Digital Transformation is an Essential Factor for Developing Cambodia’s Tourism Sector

By MoT

Phnom Penh, H.E. HUOT Hak, Minister of Tourism, presided over meeting with the Ministry of Tourism’s Digital Transformation Working Group to review a summary report, monitor and assess work progress, and discuss future directions in promoting the development and implementation of digital technologies to make the tourism sector more modern, innovative, and sustainable, in line with the policies and strategies of the Royal Government of Cambodia.

The meeting was attended by Excellencies, senior ministry leaders, Deputy Directors General, department heads, deputy institute directors, as well as officials and civil servants of the Ministry of Tourism, with a total of 39 participants.

During the meeting, H.E. the Minister emphasized the importance of strengthening administrative efficiency, tourism data management, digital tourism promotion, and the application of new technologies to enhance service quality and improve the competitiveness of Cambodia’s tourism sector.

On this occasion, H.E. the Minister also instructed the working group to continue strengthening capacity building and close cooperation to ensure that digital transformation in the tourism sector can effectively respond to global tourism trends and meet the evolving needs of tourists at present and in the future.

 

ការអភិវឌ្ឍលេចធ្លោកសំខាន់ៗចំនួន៥បាននិងកំពុងបញ្ចេញសកម្មភាព និងបង្ហាញសក្តានុពលនៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតមួយ នៅក្នុងភាគខាងត្បូងនៃរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលនៅជិតខាង។

អាកាសយានដ្ឋានធំៗជាធម្មតាបង្កើត “សេដ្ឋកិច្ចច្រករបៀងអា​កា​សយានដ្ឋាន” ជាមួយនឹងកំណើននៃលំនៅដ្ឋាន ភស្តុភារកម្ម លក់រាយ សណ្ឋាគារ ឃ្លាំង និងមជ្ឈមណ្ឌលទីក្រុងថ្មីៗ។ គំរូនោះឥឡូវនេះកំពុងចាប់ផ្តើមនៅជុំវិញតំបន់អាកាសយានដ្ឋានថ្មី។

ចំណុចសំខាន់ៗទាំងនេះ ជារបៀបដែលវាអាចនាំឱ្យមានកំណើនអចលនទ្រព្យ៖

១. តម្លៃដីធ្លីកើនឡើងជាមុនសិន

មុនពេលខុនដូ និងផ្សារទំនើបកើនឡើង តម្លៃដីធ្លីជាធម្មតាផ្លាស់ប្តូរជាមុនសិន។ តំបន់តាមបណ្តោយផ្លូវសំខាន់ៗ និងបណ្តាស្រុកជុំវិញអាកាសយានដ្ឋាននេះកំពុងទទួលបានផលប្រយោជន៍ និងទាក់ទាញការអភិវឌ្ឍ។

តំបន់ទាំងនោះរួមមានផ្លូវ ៦០ ម៉ែត្រ។ ស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ ច្រករបៀងភ្នំពេញភាគខាងត្បូង ផ្លូវតភ្ជាប់ទៅអាកាសយានដ្ឋាន
បានទាក់ទាញវិនិយោគិន និងអ្នកអភិវឌ្ឍន៍រួចហើយ។

អ្នកវិភាគនិយាយថា ភាពងាយស្រួលចូលដំណើរការ និងសកម្ម​ភាពពាណិជ្ជកម្មនាពេលអនាគត គឺជាហេតុផលសំខាន់ៗ។

ប្រជាជនរំពឹងថា៖
•អ្នកទេសចរកាន់តែច្រើន
•ក្រុមហ៊ុនបរទេសកាន់តែច្រើន
•អាជីវកម្មភស្តុភារកម្ម
•កម្មករអាកាសយានដ្ឋាន
•មជ្ឈមណ្ឌលលក់រាយ
•គម្រោងបដិសណ្ឋារកិច្ច


២. វិស័យភស្តុភារកម្ម និងឃ្លាំងអាចនឹងរីកចម្រើន

អាកាសយានដ្ឋាន មិនត្រឹមតែសម្រាប់អ្នកដំណើរប៉ុណ្ណោះទេ។ ពួកគេបង្កើតតម្រូវការទំនិញ និងភស្តុភារកម្ម។ អាកាសយានដ្ឋាននេះត្រូវបានគ្រោងនឹងក្លាយ ជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទំនិញក្នុងតំបន់ ដែលមានសមត្ថភាព ផ្ទុកអ្នកដំណើររយៈពេលវែងរហូតដល់៥០ លាននាក់នាពេលអនាគត។

និន្នាការ និងសូចនាករនេះ អាចបង្កើនតម្រូវការសម្រាប់ ឃ្លាំង
កន្លែងផ្ទុកត្រជាក់ មជ្ឈមណ្ឌលចែកចាយ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ
សួនឧស្សាហកម្ម។

នេះជាមូលហេតុដែលវិនិយោគិនជាច្រើនជឿថា ភាគខាងត្បូងនៃទីក្រុងភ្នំពេញ និងកណ្តាល អាចក្លាយជារឹងមាំជាងមុនសម្រាប់អចលនទ្រព្យឧស្សាហកម្ម។

៣. ឥទ្ធិពលទីក្រុងរណបថ្មី

អាកាសយានដ្ឋានធំៗច្រើនតែបង្កើត “តំបន់ទីក្រុងថ្មី” នៅខាងក្រៅCBDប្រពៃណី។ ឧទាហរណ៍ស្រដៀងគ្នា ដែលគេមើលឃើញជាគំរូមានដូចជា អាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាងកក។ KLIA ក្នុងទីក្រុងគូឡាឡាំពួរ និងអាកាសយានដ្ឋានឡុងថាញ់ ជិតទីក្រុងហូជីមិញ។

អាកាសយានដ្ឋានភ្នំពេញថ្មី អាចជំរុញការពង្រីកទីក្រុងទៅភាគខាងត្បូងក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខ។

អ្នកជំនាញរំពឹងថានឹងមានកំណើន នៅក្នុងសហគមន៍ដែលមានច្រកទ្វារ។ គម្រោងបុរី។ លំនៅដ្ឋានដែលមានតម្លៃសមរម្យ។ ការអភិវឌ្ឍចម្រុះ តំបន់ពាណិជ្ជកម្ម សណ្ឋាគារ ជាពិសេសនៅជុំវិញតំណភ្ជាប់ដឹកជញ្ជូននាពេលអនាគត។

៤. រូបភាពទេសចរណ៍ និងអន្តរជាតិ

អាកាសយានដ្ឋានទំនើបមួយ ធ្វើអោយប្រសើរឡើងនូវទំនុកចិត្តរបស់វិនិយោគិន និងរូបភាពទេសចរណ៍។ អាកាសយានដ្ឋាននេះមានតម្លៃប្រហែល២ពាន់លានដុល្លារអាមេរិក ហើយត្រូវបានរចនាឡើងដើម្បីដាក់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលទេសចរណ៍ ក្នុងតំបន់ដ៏រឹងមាំមួយ។

និន្នាការ និងសេណារីយោនេះ អាចជួយដល់អាជីវកម្មជាច្រើនដូចជា
•ម៉ាកសណ្ឋាគារអន្តរជាតិ
•ខ្សែសង្វាក់លក់រាយ
•ការវិនិយោគបរទេស
•ទេសចរណ៍MICE(កិច្ចប្រជុំ/ព្រឹត្តិការណ៍)
•តម្រូវការលំនៅដ្ឋានលំដាប់ខ្ពស់

ច្រកទ្វារអន្តរជាតិដ៏រឹងមាំមួយ ជារឿយៗគាំទ្រដល់អចលនទ្រព្យដែលមានតម្លៃខ្ពស់នៅក្បែរនោះ។

. អ្នកឈ្នះធំបំផុតអាចមិនមែនជាខុនដូប្រណីតទេ

នៅឆ្នាំ២០២៦ តម្រូវការខ្លាំងបំផុតរបស់រាជធានីភ្នំពេញ គឺពិតជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងមានប្រាក់ចំណូលមធ្យម ជាជាងការផ្គត់ផ្គង់លើសកម្រិតប្រណីត។

ដូច្នេះនៅជុំវិញអាកាសយានដ្ឋាន វិស័យដែលទទួលបានជោគ​ជ័យបំផុតអាចជា៖
•បុរីដែលមានតម្លៃសមរម្យ
•លំនៅដ្ឋានកម្មករ
•ផ្ទះអាជីវកម្ម
•ឃ្លាំង
•ឧទ្យានដឹកជញ្ជូន
•អចលនទ្រព្យពាណិជ្ជកម្មកម្រិតមធ្យម ជាជាងខុនដូប្រណីតខ្លាំង៕

 

តើ​បន្ទាប់​ពី​ចិន​ចាក​ចេញ តើ​ប្រទេស​ណា​នឹង​ចូល​មក​ជំនួស​លើ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​កម្ពុជា​?​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឥឡូវនេះប្រទេសកម្ពុជា កំពុងព្យាយាមធ្វើពិពិធកម្ម និងទាក់ទាញប្រទេសជាច្រើនទៀត បន្ទាប់ពីការចាកចេញរបស់អ្នកវិនិយោ​គអចលនទ្រព្យមកពីប្រទេសចិន។

ប្រទេសដែលទំនងជាក្លាយជាវិនិយោគិនសំខាន់ៗ បន្ទាប់ពីប្រ​ទេសចិន មានប្រទេសមួយចំនួនកំពុងបង្ហាញភាពលេចធ្លោ។

១. សិង្ហបុរី

ប្រទេសសឹង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខពីររួចហើយ នៅក្នុងរបាយការណ៍ FDI ថ្មីៗជាច្រើន។ មានភាពរឹងមាំនៅក្នុងវិស័យធនាគារ ភស្តុភារកម្ម សួនឧស្សាហកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុ និងទីស្នាក់ការកណ្តាលក្នុងតំបន់។

មូលនិធិសិង្ហបុរីច្រើនតែវិនិយោគដោយស្ងាត់ៗ តាមរយៈក្រុមហ៊ុនកាន់កាប់ភាគហ៊ុន និងដើមទុនស្ថាប័ន។

២. កូរ៉េខាងត្បូង

ក្រុមហ៊ុនកូរ៉េកំពុងពង្រីកខ្លួនក្នុងវិស័យលក់រាយ គ្រឿងអេឡិចត្រូនិច រោងចក្រ អាផាតមិន និងវិស័យអ្នកប្រើប្រាស់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយកូរ៉េខាងត្បូង កំពុងជួយទាក់ទាញការវិនិយោគផ្នែកផលិតកម្ម និងឧស្សាហកម្ម។ វិនិយោគិនកូរ៉េត្រូវបានគេមើលឃើញថាមានរយៈពេលយូរ និងមានស្ថិរភាពជាងដើមទុនវិនិយោគដោយប្រថុយប្រថាន។

៣.​​ ជប៉ុន

ជប៉ុនកំពុងក្លាយជាប្រទេស ដែលមានសារៈសំខាន់ខាងយុទ្ធសាស្ត្រ ពីព្រោះកម្ពុជាចង់បានការពឹងផ្អែកតិចលើប្រទេសចិន។ ការវិនិ​យោ​គរបស់ជប៉ុនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិច និងការអភិវឌ្ឍទីក្រុងដែលមានគុណភាពខ្ពស់។

មេដឹកនាំកម្ពុជាបាននិយាយដោយបើកចំហថា “ពួកគេចង់បានវិនិយោគិនជប៉ុនបន្ថែមទៀត”។

.​​ ម៉ាឡេស៊ី

ម៉ាឡេស៊ីកំពុងបង្កើនការវិនិយោគលើវិស័យធនាគារ អចលនទ្រព្យ ថាមពល និងសេវាកម្ម។ នៅដើមឆ្នាំ ២០២៦ ម៉ាឡេស៊ីគឺជាវិនិយោគិនបរទេសកំពូលៗ មួយរូបនៅក្នុងប្រទេសកម្ពុជា។

៥.​ វៀតណាម

វិនិយោគិនវៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំង នៅជិតខេត្តជាប់ព្រំដែន កសិកម្ម ទូរគមនាគមន៍ ធនាគារ និងពាណិជ្ជកម្មឧស្សាហកម្ម។

វៀតណាមទទួលបានអត្ថប្រយោជន៍ ពីភាពជិតខាងខាងភូមិសាស្ត្រ និងការធ្វើសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ សម្រាប់អចលនទ្រព្យជាពិសេស អនាគតអាចមើលទៅខុសពីសម័យកាល “ការរីកចម្រើននៃខុនដូចិន”ចាស់។

រលកបន្ទាប់ទំនងជាមកពីបណ្តាប្រទេសមួយចំនួនដូចជា
•វិនិយោគិនស្ថាប័នសិង្ហបុរី
•អ្នកអភិវឌ្ឍន៍កូរ៉េ
•ក្រុមឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធជប៉ុន។
•វិនិយោគិនផលិតកម្មក្នុងតំបន់អាស៊ាន

និន្នាការថ្មីនេះមានន័យថា កម្ពុជាអាចផ្លាស់ប្តូរពីគម្រោងកាស៊ីណូ/អចលនទ្រព្យ ដែលមានលក្ខណៈស្មានទុកទៅជា ការវិនិយោគលើរោងចក្រ ភស្តុភារកម្ម ឧទ្យានឧស្សាហកម្ម គម្រោងទីក្រុងចម្រុះ និងហេដ្ឋារចនាសម្ព័ន្ធ៕

តំបន់ណានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកំណើនលើវិស័យឧស្សាហកម្ម?

ដោយៈ ចំណាន

    ភ្នំពេញៈ ការរីកចម្រើនវិស័យឧស្សាហកម្មនៅកម្ពុជា ​ត្រូវបានគេមើលឃើញយ៉ាងច្បាស់ តាមរយៈការមកដល់របស់អ្នកវិនិយោគចិន និងបណ្តាប្រទេសមួយចំនួនទៀត។

តាមការវិភាគរបស់អ្នកជំនាញបានបង្ហាញថា តំបន់ដែលទំនងជាទទួលបានអត្ថប្រយោជន៍ ពីនិន្នាការថ្មីនេះរួមមាន តំបន់ពង្រីកភាគខាងកើត និងខាងត្បូងនៃទីក្រុងភ្នំពេញ ស្ថិតនៅក្នុងខេត្តកណ្តាល
ពិសេសការផ្លាស់ប្តូរឧស្សាហកម្ម/ភស្តុភារកម្មនៅក្រុងព្រះសីហនុ។

តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសSEZ ជាប់ព្រំដែនដូចជាក្រុងបាវិតនិងក្រុងប៉ោយប៉ែត នឹងទាក់ទាញការវិនិយោគជាបន្តបន្ទាប់ផងដែរ។

និន្នាការសំខាន់នៅឆ្នាំ ២០២៦ មិនមែនជាឆ្នាំ “ប្រទេសចិនបាត់ខ្លួន”ទេ ប៉ុន្តែជាប្រទេសកម្ពុជា កាន់តែមានភាពចម្រុះជំនួសឱ្យការពឹងផ្អែកភាគច្រើនលើប្រទេសមួយ។

អ្នកឧកញ៉ាសំ សុខនឿនប្រធានសម្ព័ន្ធក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SAM SN Group បានលើកឡើងថា ការវិនិយោគលើវិស័យឧស្សាហកម្ម បាននិងកំពុងធ្វើឲ្យដីនៅជាយរាជធានី មានតម្រូវការ ប៉ុន្តែតម្លៃមិនទាន់កើនឡើងនៅឡើយទេ។

លោកបន្តថា “តំបន់ជុំវិញរាជធានីភ្នំពេញ ខេត្តកណ្តាល តំបន់ផ្លូវជាតិលេខ៣ ក្រុងព្រះសីហនុ និងក្រុងបាវិតកំពុងទាក់ទាញការវិនិយោគ”៕

 

 

គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅនៃក្រុងបាវិតកំពុង ដាក់ដំណើរការ

ដោយៈ ម៉ាណា

    បាវិតៈ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ បាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់អនាម័យ និងបរិស្ថាន។

ហេដ្ឋារចនាសម្ព័ន្ធនេះ អភិវឌ្ឍន៍ឡើងដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមា សម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

គំរោងនេះជាជំនួយសប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី

(ADB) ក្នុងគោលដៅលើកកំពស់អនាម័យ និងបរិស្ថានកក្នុងទីក្រុង។

អនុគម្រោងនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី២០,៧ ហិកតា ដែលបានសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៦។

ទីលានទុកដាក់សំរាម ត្រូវបានរចនាឡើងជា៥រណ្តៅ ចែកជា៤ដំណាក់កាល ខណៈដែលគម្រោងស្ថិតក្នុងដំណាក់កាលទី១ ត្រូវសាងសង់ចំនួន ២រណ្តៅ អាចផ្ទុកសំរាមបានចំនួន៤២៧,០០០ ម៉ែត្រគូប សម្រាប់ប្រើប្រាស់រយៈពេល៦ឆ្នាំកន្លះ៕

កម្ពុជានឹងរៀបចំFAM TRIPទៅកាន់ប្រទេសអេស្បាញ អឺរ៉ុប និងអាមេរិកឡាទីន

ដោយៈ ចំណាន

ភ្នំពេញៈ កម្ពុជាគ្រោងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជានឹងទៅដល់ប្រជាពលរដ្ឋអេស្ប៉ាញ អឺរ៉ុប និងទ្វីបអាម៉េរិកឡាទីន តាមរយៈ FAM Trip របស់ក្រុមហ៊ុនទេសចរណ៍អេស៉្បាញដ៏ធំ Avasa Travel Group ។

តបតាមការគោរពអញ្ជើញរបស់អ្នករៀបចំ FAM Trip លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការ​ងា​រជាមួយប្រតិភូ FAM Trip ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Avasa Travel Group ពីប្រទេសអេស៉្បាញ និងលោក លោកស្រីជាប្រធានក្រុមហ៊ុនទេសចរណ៍ធំៗ ពីប្រទេសអេស៉្បាញ អឺរ៉ុប និងពីទ្វីបអាម៉េរិកឡាទីន នៅសណ្ឋាគារ Rosewood។

ក្នុងជំនួបដ៏សំខាន់ដល់ការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជាដល់ប្រទេសអេស្ប៉ាញ អឺរ៉ុប និងអាម៉េរិកឡាទីន លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមប្រតិភូ ដែលបានចាប់អាម្មរណ៍ពីសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគ និងជួយបន្តផ្សព្វផ្សាយពីព័ត៌មានពិតជាក់ស្តែងដែលបានជួបក្នុងអំឡុងទស្សនកិច្ចនេះដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនប្រតិភូទាំងអស់ពីសក្តានុពលទេសចរណ៍ ដ៏សំបូរបែបរបស់ប្រទេសកម្ពុជា ដែលជាទីផ្សារកំពុងរះយ៉ាងចិញ្ចែងចិញ្ចាច កត្តាសុខសន្តិភាព ស្ថិរភាពនយោ​បាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការអភិវឌ្ឍន៍លើគ្រប់វិស័យពិសេស គឺហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស ការស្នាក់នៅ និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ល្បីល្បាញ “ស្នាមញញឹមកម្ពុជា” ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែម ពីយន្តការលើកទឹកចិត្ត និងផ្តល់អាទិភាពផ្តល់ជូន ដល់វិនិយោគិនបរទេស ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា៕