ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបាននិងកំពុងមើលទៅភាគខាងកើត នៃរាជធានីភ្នំពេញ ប្រកបដោយសុទិដ្ឋិនិយមជាងមុន ដោយសារការកសាង និងត្រៀមវិនិយោគហេដ្ឋារចនាសម្ព័ន្ឋធំៗ។
អគ្គនាយកក្រុមហ៊ុនCentury21 Mekong និងជាអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៧ កក្កដានេះថា តំបន់ភាគខាងកើករាជធានីភ្នំពេញ នឹងមានសក្តានុពលខ្លាំង ដោយសារការតភ្ជាប់ លើការអភិវឌ្ឍន៍ទីក្រុងរណបកោះនរា របស់ក្រុមហ៊ុនOCIC ការសាងសង់ទីក្រុងអរិយក្សត្រ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។
លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ កំពុងដំណើរការបន្តិចម្តងៗ ខណៈស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងត្រៀមសាងសង់នាពេលខាងមុខ នឹងជួយលើកកំពស់សក្តានុពលតំបន់នេះបន្ថែមទៀត”។លោកបន្តថា “លើសពីនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ក៏បាននិងកំពុងជួយលើកកំពស់ក្តានុពលតំបន់នេះផងដែរ”។
ទោះជាយ៉ាងណាតម្លៃដីធ្លីនៅតំបន់នេះ ស្ថិតនៅសភាពទ្រឹងដោយសារបញ្ហារបស់ពិភពលោកមួយចំនួន ដែលកំពុងប៉ះពាល់ដល់កម្ពុជានិងបណ្តាប្រទេសនានា។ នេះបើតាមការលើកឡើងរបស់លោកច្រឹក សុខនីម។
លោកបន្តថា ការសាងសង់បញ្ចប់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងត្រៀមសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ភាគខាងកើត របស់រដ្ឋាភិបាលនាពេលអនាគត ក៏បាននិងកំពុងលើកកំពស់មុខមាត់តំបន់នេះផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKFA Foundationបានមានប្រសាសន៍ឲ្យដឹងផងដែរថា ហេដ្ឋារចនាសម្ព័ន្ឋបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ដល់ការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ ពិសេសគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ គំរោងសាងសង់ផ្លូវល្បឿនលឿន ការសាងសង់ស្ពានតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលអនាគត នឹងជម្រុញការរីកចម្រើនតំបន់នេះកាន់តែខ្លាំង។
លោកបន្តថា “គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ពិតជាបាននិងកំពុងហុចដល់ដល់ប្រជាពលរដ្ឋ តាមរយៈការរីកចម្រើនសេដ្ឋកិច្ច និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល”។
ជាមួយគ្នានេះ តំបន់ផ្លូវជាតិលេខ៨ ដែលបានពង្រីកជាបួនគន្លងនៅផ្នែកខ្លះ ក៏បាននិងកំពុងហុចផល ដល់ការអភិវឌ្ឍន៍របស់វិស័យឯកជនផងដែរ។
លោកថាន់ ចាន់ណាអគ្គនាយកបុរីចាន់ណាលែន បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់វិហារសួគ៌ កំពុងមានការរីកចម្រើនលឿន ខណៈប្រជាពលរដ្ឋមករស់នៅតំបន់នេះ កាន់តែច្រើន ដោយសារការវិនិយោគរបស់រដ្ឋាភិបាល លើហេដ្ឋារចនាសម្ព័ន្ឋកើនឡើងជាប្រចាំ។
លោកបន្តថា “បច្ចុប្បន្នការសាងសង់បុរី កំពុងដំណើរការទៅមុខ ហើយអ្នកវិនិយោគជាច្រើនទៀត បាននិងកំពុងសម្លឹងមកកាន់តំបន់នេះ”៕


លោកបន្តទៀតថា “មានប្រទេសជាច្រើនស្ថិតនៅក្រោមកិច្ចព្រមព្រៀង RCEPនេះ ហើយជាមួយការអនុគ្រោះពន្ធ យើងរំពឹងថា កម្ពុជានឹងទទួលបានការបញ្ជាទិញបន្ថែមទៀតចំពោះផលិតផល GFT ពីបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP ទាំងនោះ”។ទីផ្សារសំខាន់ៗនាពេលបច្ចុប្បន្នសម្រាប់នាំចេញទំនិញ GFT របស់កម្ពុជាគឺអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ការអត្ថាធិប្បាយរបស់លោក លី ឃុនថៃបានកើតឡើង បន្ទាប់ពីកម្ពុជាបានកត់ត្រាការធ្លាក់ចុះស្ទើរតែមួយភាគប្រាំនៃការនាំចេញផលិតផល GFT ក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ២០២៣នេះ។
ឧស្សាហកម្មទំនិញ GFT គឺជាប្រភពរកប្រាក់ចំណូលពីបរទេសដ៏ធំបំផុតសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល១.១០០កន្លែង និងមានបុគ្គលិកធ្វើការប្រហែល៧៥០.០០០នាក់ ដែលភាគច្រើនជាស្ត្រី។
ស្របពេលដែល អត្រាស្នាក់នៅសណ្ឋាគារបច្ចុប្បន្ន មានកម្រិតទាបត្រឹមតែ៣០.ទៅ៤០% ម្ចាស់សណ្ឋាគារនានាកំពុងមានក្តីសង្ឃឹមថា ព្រឹត្តិការណ៍ Pattaya Travel Mart 2023 ដែលនឹងរៀបចំឡើងនាពេលខាងមុខអាចផ្តល់សន្ទុះដល់អាជីវកម្មរបស់ពួកគេ។
ក្នុងនោះ ទីក្រុងសៀមរាបទទួលបានពិន្ទុពីអ្នកអានទស្សនាវដ្តី Travel+Leisure ចំនួន៨៨,៨០ពិន្ទុ បើធៀបទៅនឹងពិន្ទុពេញចំនួន១០០។
ខាងក្រោមនេះគឺជាឈ្មោះទីក្រុងដ៏ល្អបំផុតចំនួន១៤ផ្សេងទៀត នៅក្នុងតំបន់អាសុី ដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីរបស់ទស្សនាវដ្តីអាមេរិកខាងលើ៖
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អប្រសើរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាដ៏សំខាន់ដែលលើកទឹកចិត្តបន្ថែមទៀតឱ្យអ្នកវិនិយោគចិន មកបោះទុនវិនិយោគនៅកម្ពុជា។




លោក Thanavath បានមានប្រសាសន៍ថា “ទាំងអ្នកជំនួញ និងអ្នកប្រើប្រាស់កំពុងឃ្លាំមើលយ៉ាងដិតដល់ នូវការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មី ដែលអាចទាមទារសំឡេង នៃការបោះឆ្នោតគាំទ្រជាច្រើន”។
សម្តេចតេជោបានស្នើឱ្យអគ្គរាជទូតបារាំង ប្រចាំកម្ពុជាជួយទាក់ទាញភ្ញៀវទេសចរជនជាតិបារាំង មកលេងកម្ពុជាកាន់តែច្រើន ដោយអញ្ជើញមកដាក់កម្រងផ្កា និងអុជធូបដើម្បីគោរពវិញ្ញានក្ខន្ធ ដល់ជនជាតិបារាំង និងខ្មែរបានបូជាជីវិត ក្នុងសម័យសង្គ្រាមលោកលើកទី១។សម្តេចបានបញ្ជាក់ថា “នេះជាចំណុចល្អនៃទំនាក់ទំនងល្អរបស់យើងដែលជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន”។
