កម្ពុជា និងសាធារណរដ្ឋកូរ៉េ ពង្រឹងទំនាក់ទំនងទ្វេរភាគីកាន់តែស៊ីជម្រៅដើម្បីឈានទៅកាន់កម្រិតថ្មីមួយទៀត

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកត្តម Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសឯកឧត្តមអនុរដ្ឋមន្តី បំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត យ៉ាងជ្រាលជ្រៅចំពោះការបញ្ចប់ប្រកបដោយ ជោគជ័យនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី៥ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយបានដាក់ចេញនូវទិសដៅសកម្មភាពថ្មី ដើម្បីបង្កើននិងធ្វើឱ្យស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ដោយសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជា និងវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជនប្រចាំឆ្នាំ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពលរបស់ យន្តការទាំងនោះ ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋកូរ៉េជាមិត្ត ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដែលបានរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ដោយរំលឹកពីអាណត្តិការទូត របស់លោកនៅរាជធានីភ្នំពេញ កាលពីមួយទសវត្សរ៍មុន ឯកឧត្តមអនុរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់កម្ពុជា។

ការកើនឡើងនៃចំនួនអគារខ្ពស់ៗ ព្រមទាំងកំណើនក្នុងស្រុកដ៏រឹងមាំ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍដ៏គួរ ឱ្យកត់សម្គាល់របស់កម្ពុជា។លោកអនុរដ្ឋមន្ដ្រី Chang Ho-jin បានគូសបញ្ជាក់ថា កម្ពុជា បានក្លាយជាដៃគូ សហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ធំបំផុត របស់សាធា​រណរដ្ឋកូរ៉េក្នុងឆ្នាំនេះ។

ភាគីទាំងពីរបានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈាន ដល់កម្រិតថ្មីមួយទៀត ពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ និង លើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េបន្ថែមទៀត មកបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងផលិតកម្ម ព្រមទាំងសក​ម្មភាពផ្តល់តម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើបច្ចេកវិទ្យា ទំនើបរបស់កូរ៉េ។ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់ ដែលការណ៍នេះនឹងបញ្ជូនសញ្ញាលើកទឹកចិត្តដល់វិស័យឯកជន។ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម ព្រមទាំងបញ្ហានៅឧបទ្វីបកូរ៉េផងដែរ៕

តើក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ពិភពលោក Saudi Aramco មានប្រវត្តិនៃការកកើតឡើងចាប់តាំងពីឆ្នាំណា និងមានទ្រព្យសកម្មច្រើនប៉ុណ្ណា?

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅពិភពអារ៉ាប់ ផលិតកម្មប្រេងជាផលិតកម្មដ៏ធំបំផុតមួយនៅលើពិភពលោក និងជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់ ក្នុងនោះក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco គឺជាក្រុមហ៊ុនចម្រាញ់ប្រេងធំលំដាប់ទី១នៅលើពិភពលោក។

តើក្រុមហ៊ុន Saudi Aramco មានប្រវត្តិបែបណា?នៅដើមទសវត្សឆ្នាំ ១៩៣០ ក្រុមហ៊ុនប្រេងអាមេរិក បានចាប់ផ្តើមមកចរចាជាមួយរដ្ឋាភិបាលអារ៉ាបីសាអ៊ូឌីត ដើម្បីទទួលបានសិទ្ធិរុករកប្រេងនៅក្នុងប្រទេសនេះបន្ទាប់ពីបានរកឃើញអណ្តូងប្រេងនៅប្រទេសបារ៉ែន ដែលជាប្រទេសជិតខាង។

ក្រុមហ៊ុនមួយ បានទទួលសម្បទានពេញលេញពីរដ្ឋាភិបាលអារ៉ាបីសាអ៊ូឌីតសម្រាប់ការរុករកប្រេងនៅឆ្នាំ ១៩៣៣។ ក្រុមហ៊ុននោះ ដំបូងឡើយមិនមែនមានឈ្មោះថា Aramco នោះទេ លុះរហូតដល់ឆ្នាំ ១៩៤៤ ទើបបានក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ថាជា Aramco។ដោយឡែក ពាក្យថា Aramco នេះ គឺជាអក្សរកាត់របស់ Arabian-American Oil Company ដែលមានន័យថា ក្រុមហ៊ុនប្រេងអាមេរិក-អារ៉ាប់។

អណ្តូងប្រេងដំបូងគេ ដែលក្រុមហ៊ុននេះបានរុករកឃើញ គឺស្ថិតក្នុងតំបន់ Dimam ជិតទីក្រុង Dhahran ស្ថិតនៅភាគខាងកើត នៃប្រទេសនេះហើយបាននាំចេញប្រេងជាលើកដំបូងរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៣៩។

នៅដើមទសវត្សឆ្នាំ ១៩៤០ ក្រុមហ៊ុនប្រេងអាមេរិកមួយនេះ បានចាប់ផ្តើមប្រែក្លាយបន្តិចម្តងៗទៅជាក្រុមហ៊ុន រដ្ឋវិញ ដោយបានចាប់ផ្តើមពីការប្តូរឈ្មោះក្រុមហ៊ុនរុករងប្រេងទៅជាក្រុមហ៊ុនប្រេង អាមេរិក-អារ៉ាប់វិញ នៅឆ្នាំ ១៩៤៤ ដែលហៅកាត់ថា Aramco។ ខណៈពេលនោះ Aramco បានបន្តការងាររបស់ខ្លួន និងបានពង្រីក វិសាលភាព ពីការរុករក រហូតដល់ការចម្រាញ់ និងទីផ្សារ។ ជាមួយគ្នានេះ Aramco បានចាប់ផ្តើមរកឃើញ អណ្តូងប្រេងថ្មីៗជាច្រើនកន្លែងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃផលិតកម្មប្រេង វាបានក្លាយជាការចាំបាច់សម្រាប់ក្រុមហ៊ុននេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងវិស័យចែកចាយផងដែរ។ ដូច្នេះនៅឆ្នាំ១៩៥០ ក្រុមហ៊ុន Aramco បានសាងសងបំពង់បង្ហូរប្រេងឆ្លងកាត់ពិភពអារ៉ាប់ ទៅកាន់តំបន់អ៊ីរ៉ុប។ បំពង់បង្ហូរប្រេងនេះមានឈ្មោះថា Tabline។ វាមានប្រវែង ១.២១២ គីឡូម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា ជាបំពង់បង្ហូរប្រេងវែងជាងគេលើពិភពលោក។

នៅឆ្នាំ ១៩៥៨ ផលិតកម្មប្រេងឆៅរបស់ក្រុមហ៊ុនអារ៉ាមកូ បានឈានលើសពី១លានបារ៉ែលក្នុងមួយថ្ងៃ។ លុះដល់ឆ្នាំ ១៩៦២ ក្រុមហ៊ុនមួយនេះ ក៏បានសម្រេចសមទ្ធិផលមួយទៀតយ៉ាងសំខាន់ គឺការសម្រេចបាននូវផលិតកម្មប្រេងឆៅចំនួន ៥ពាន់លានបារ៉ែល។គិតត្រឹមឆ្នាំ ១៩៧៣ រដ្ឋាភិបាលអារ៉ាបីសាអ៊ូឌីត បានកាន់កាប់ភាគហ៊ុនចំនួន ២៥% របស់ Aramco និងបានទិញថែមរហូតដល់ ៦០% នៅឆ្នាំបន្ទាប់។

លុះដល់ឆ្នាំ១៩៨០ ទើបរដ្ឋាភិបាលអារ៉ាបិសាអ៊ូឌីត អាចកាន់កាប់ក្រុមហ៊ុនយក្សមួយនេះបានទាំងស្រុង។ មួយឆ្នាំបន្ទាប់ពីក្រុមហ៊ុនមួយនេះបានធ្លាក់ក្នុងដៃរបស់ រដ្ឋទាំងស្រុង ក្រុមហ៊ុនបានវិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត ពីក្រុមហ៊ុនផលិត និងនាំចេញប្រេងទៅជាក្រុមហ៊ុនប្រេងចម្រុះ។

Aramco ជាក្រុមហ៊ុនផលិត និងនាំចេញប្រេងឆៅធំលំដាប់ទីមួយលើពិភពលោក។ ក្រុមហ៊ុននេះ អាចផលិតប្រេងបាន១២លានប៉ារ៉ែលក្នុងមួយថ្ងៃ ដែលនេះមានន័យថា១បារ៉ែល ក្នុងចំណោម៨បារ៉ែលផ្សេងទៀត ដែលនាំចេញទៅផ្គត់ផ្គង់លើទីផ្សាររបស់ពិភពលោក គឺជារបស់ក្រុមហ៊ុន Aramco ពោលគឺក្រុមហ៊ុនបានចូលរួម ១២,៥% នៃទិន្នផលប្រេងសរុបរបស់ពិភពលោក។

Aramco មាននាវាដឹកជញ្ជូនប្រេងផ្ទាល់ខ្លួន ទៅកាន់ប្រទេសទាំងអស់នៃពិភពលោក ហើយនាវាទាំងនោះ គឺជានាវាធំលំដាប់ទី២ នាពេលបច្ចុប្បន្ននេះ។លើសពីនេះ Aramco ក៏គ្រប់គ្រងប្រេងបម្រុងចំនួន២៦៥ពាន់លានបារ៉ែល (១៥% នៃធនធានបម្រុងរបស់ពិភពលោក) និងហ្គាស់បម្រុងចំនួន២៨៨ពាន់ពាន់លានហ្វីតគូបផងដែរ។

ក្រុមហ៊ុន Saudi Aramco រកប្រាក់ចំណូលបានប្រហែល៥៣៥,១៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។ នេះគឺកើនឡើងពីប្រហែល៣៥៩,១៨ពាន់លានដុល្លារកាលពីឆ្នាំ២០២១។

ក្រុមហ៊ុនប្រេងខ្នាតយក្សមួយនេះមានទ្រព្យសកម្មសរុបចំនួន៦៦៤,៧៨ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២ និងមានបុគ្គលិកប្រមាណ៦៦.៨០០នាក់គិតត្រឹមខែមិថុនា ឆ្នាំ២០២០៕

សម្តេចធិបតី ហ៊ុន ម៉ាណែត: អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាកាតាលីករជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងកាលពីថ្ងៃអង្គារថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នឹងក្លាយជាកាតាលីករសម្រាប់ជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ដោយស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E មួយនេះ គ្របដណ្តប់លើផ្ទៃដី៧០០ហិកតា និងបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែតុលា។សម្តេចបានគូសបញ្ជាក់នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយនៅក្នុងបណ្តាញសង្គម Telegram ផ្លូវការ ថា “អាកាសយានដ្ឋាននេះនឹងក្លាយទៅជាសក្តានុពលដ៏រឹងមាំ និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបជាពិសេស និងសម្រាប់ឧស្សាហកម្មទេសចរណ៍ទាំងមូលក្នុងប្រទេសផងដែរ”។សម្តេចបាន បន្ថែមថា “វាក៏នឹងអាចទាក់ទាញអ្នកវិនិយោគ ក៏ដូចជាផ្តល់អត្ថប្រយោជន៍ ខាងផ្នែកសេដ្ឋកិច្ច ដល់ប្រជាជនក្នុងតំបន់ផងដែរ”។សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាការលាយបញ្ចូលគ្នានៃវប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ។សម្តេចបានបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនេះបានជួយលើកកម្ពស់ការតភ្ជាប់ និងប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារក្នុងប្រទេសកម្ពុជា។

លោក ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឱ្យដឹងថា ជាមួយនឹងផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ អាកាសយានដ្ឋាន (SAI) អាចទទួលជើងហោះហើរចម្ងាយឆ្ងាយមកពីជុំវិញពិភពលោក។លោកបន្ថែមថា “យើងសង្ឃឹមថា អាកាសយានដ្ឋានថ្មីនេះនឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដើម្បីធ្វើប្រតិបត្តិការជើងហោះហើរត្រង់របស់ពួកគេទៅកាន់ខេត្តសៀមរាប”៕

សណ្ឋាគារតម្លៃ៣,៧ពាន់លានដុល្លារនៅ Las Vegas ត្រៀមបើកឆាប់ៗនេះ ក្រោយប្រើពេលសាងសង់ជាង២០ឆ្មាំ

តែម សុខុម

ញូវយ៉កៈ ក្រុមហ៊ុនសណ្ឋាគារដ៏ល្បីល្បាញបំផុតមួយនៅសហរដ្ឋអាមេរិក គ្រោងបើកដំណើរការសណ្ឋាគារ និងរីហ្សតមួយតម្លៃ៣,៧ពាន់លានដុល្លារ នៅ Las Vegas ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយប្រើពេលសាងសង់២៣ឆ្នាំ។

សណ្ឋាគារ និងរីហ្សត Fontainebleau Las Vegas នឹងក្លាយជាសាខាសណ្ឋាគារ និងរីហ្សត Fontainebleau Miami Beach ដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៥៤ ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជារីហ្សតគោលដៅទេសចរណ៍ដំបូងរបស់សហរដ្ឋអាមេរិក។A rendering of the Fontainebleau Las Vegas' Monogram Suite shows off high style for high-rollers.យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២៥ តុលា ឱ្យដឹងថា សណ្ឋាគារ និងរីហ្សតខាងលើនេះនឹងបើកដំណើរការនៅថ្ងៃទី១៣ ខែធ្នូ ចុងឆ្នាំនេះលើផ្ទៃដីជាង១០,១ហិកតានៅ Las Vegas។

សណ្ឋាគារ និងរីហ្សតដែលមានបន្ទប់គេងចំនួន៣.៦៤៤បន្ទប់នេះបានចាប់ផ្ដើមការសាងសង់ក្នុងឆ្នាំ២០០៧ ក្រោយពីលោក Jeffrey Soffer ដែលជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Fontainebleau Development បានទិញដីនេះក្នុងឆ្នាំ២០០០។Designed by the London-based David Collins Studio, the suites feature design nods to the original mid-century modern Fontainebleau Miami Beach.ទោះជាយ៉ាងណា ការសាងសង់បានផ្អាកដំណើរការក្នុងឆ្នាំ២០០៨ ដោយសារផ្ទុះវិបត្តិសេដ្ឋកិច្ចពិភពលោក។ក្រោយពីវិបត្តិនេះបានបញ្ចប់ទៅ ការសាងសង់ក៏បានបន្តឡើងវិញ ហើយរយៈពេល១២ឆ្នាំរាប់ចាប់ពីរការចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០០៧ ការងារសាងសង់សម្រេចបាន៧០%។

នៅទីបំផុត កិច្ចព្រមព្រៀងជាច្រើនបានធ្វើឱ្យគម្រោងសាងសង់នេះចាប់ផ្ដើមឡើងវិញនៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ បន្តិចរហូតមកទល់បច្ចុប្បន្ន ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងពេលពេលដ៏ខ្លីខាងមុខ៕ CNN៕

អបអរសាទរ!!! ទីក្រុងបាត់ដំបងត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រឌិត” ផ្នែកម្ហូបអាហារ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងសារអបអរសាទរទីក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវបានអង្គការយូណេស្កូចុះក្នុង «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ (UNESCO Creative Cities Network ឬហៅកាត់ថា UCCN)» ផ្នែកម្ហូបអាហារ (Gastronomy)។ ខ្លឹមសារលម្អិត មានផ្សាយក្នុងគេហទំព័ររបស់អង្គការយូណេស្កូ៕

Thai Prime Minister Visits Laos: New Infrastructure Projects in the Pipeline

As he landed in Vientiane, PM Srettha was welcomed by his Lao counterpart and a delegation of high-ranking Lao diplomats. During initial talks, Srettha proposed the building of a new railway bridge linking Nong Khai, Thailand, and Vientiane, Laos, across the Mekong River.

The move would facilitate bilateral trade and improve cross-country transport. The Thai PM is willing to provide financial support to Laos should the project move forward.The Thai Prime Minister will preside over the opening ceremony of the Vientiane Train Station (Khamsavath). The train station is the result of a joint project between Thailand and Laos through the Neighboring Countries Economic Development Cooperation Agency (NEDA).The officials will also have bilateral meetings to discuss cooperation in several areas, including trade, investment, tourism, and security. They will also discuss strategic partnership for growth and sustainable development.

On the agenda, there are further talks between Srettha to the President of Laos and the General Secretary of the Lao People’s Revolutionary Party Thongloun Sisoulith.
In his busy schedule Srettha will also have to make time for an in-person meet up with President of the National Assembly of the Lao PDR Xaysompone Phomvihane.

Since the establishment of their diplomatic relations in 1950, Laos and Thailand have increasingly strengthened their ties and bilateral cooperation. In 2022, they elevated their diplomatic relations to strategic partnership for sustainable growth and development. Source: Laotian Times

ក្រុមហ៊ុនហុងកុងចាប់អារម្មណ៍ក្នុងការពង្រីកទីផ្សាររបស់ខ្លួនមកកាន់តំបន់អាស៊ាន ខណៈវិបត្តិជំងឺរាតត្បាតបានធូរស្រាល

ដោយ: គង់ លាងហួរ

អន្តរជាតិ:តំណាងពាណិជ្ជកម្មថៃ លោកស្រីNalinee Taveesin បានមានប្រសាសន៍ថា ក្រុមហ៊ុនហុងកុង កំពុងបង្ហាញចំណាប់អារម្ម ណ៍ក្នុងការបង្កើតក្រុមហ៊ុនផលិត និងក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេ សថៃ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Ronald Ho នាយកក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង នៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ លោកស្រី Nalinee បានបញ្ជាក់ថា ហុងកុងគឺជាសម្ព័ន្ធមិត្តរបស់ប្រទេសថៃ ក្នុងពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងទេសចរណ៍អស់រយៈពេលជាយូរមកហើយ។

កិច្ចប្រជុំនេះបានធ្វើឡើង បន្ទាប់ពីលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបំពេញទស្សនៈកិច្ច ទៅកាន់ទីក្រុងហុងកុង ដើម្បីជួបអ្នកវិនិយោគ ដែលមានសក្តានុពលកាលពីដើមខែតុលានេះ។ លោកស្រី​ Nalinee បន្ត​ថា កិច្ចប្រជុំ​ក៏​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ការ​រឹត​បន្តឹង​ទំនាក់ទំនង​ពាណិជ្ជកម្មផងដែរ។

លោកស្រីបានអះអាងថា “បន្ទាប់ពីជំងឺរាតត្បាតបានធូរស្រាល ក្រុមហ៊ុនហុងកុង បានចាប់អារម្មណ៍ ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់អាស៊ាន រួមទាំងប្រទេសថៃ ដោយមានក្រុមហ៊ុនហុងកុងចំនួន៣០ កំពុងស្វែងរកឱកាសវិនិយោគ និងបង្កើតមូលដ្ឋានផលិ​ត​កម្ម និងប្រព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសថៃ”។

កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យអ្នកធុរកិច្ចថៃ ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងអ្នកទើបចាប់ផ្តើមអាជីវកម្មថ្មីៗអាចទទួលបានបណ្តាញចែកចាយផលិតផល និងការអភិវឌ្ឍន៍ចំណេះដឹងក្នុងវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។

ក្នុង​ជំនួប​នោះ លោក Ho ក៏​បាន​អញ្ជើញ​លោក សេដ្ឋា ថាវីស៊ីន ទៅ​ចូលរួម​វេទិកា​ហិរញ្ញវត្ថុ​អាស៊ី ​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ខែ​មករា ខាងមុខផងដែរ។ជាមួយគ្នានេះ លោកស្រី Nalinee ក៏បានជួបជាមួយលោក Kevin Yang ប្រធានសមាគមអ្នករចនាម៉ូដហុងកុង ដើម្បីពិភាក្សាអំពីវិធីផ្សព្វផ្សាយសូត្រថៃនៅលើទីផ្សារពិភពលោក។

លោក Yang បានស្នើឱ្យប្រទេសថៃ បង្ហាញប្រវត្តិរឿងរ៉ាវអំពីសូត្ររបស់ខ្លួនទៅកាន់ពិភពលោក ដើម្បីបង្ហាញថា សូត្រមិនត្រឹមតែត្រូវបានគេប្រើប្រាស់ ដើម្បីផលិតសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់សម្រាប់ការតុបតែង និងគ្រឿងសង្ហារឹមតាមរយៈការតាំងពិពណ៌ផងដែរ។ លោក​បាន​បន្ថែមថា ការ​រចនា​រ៉ូប​សូត្រ​ថៃ ​ក៏​គួរ​កាត់​បន្ថយ​ទម្រង់​បែបបទ​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យវាកាន់​តែ​មានភាពទាក់ទាញ សម្រាប់​យុវវ័យ៕

រដ្ឋាភិបាលជប៉ុនវាយតម្លៃថា សេដ្ឋកិច្ចរបស់ខ្លួនកំពុងស្ទុះងើបឡើងវិញក្នុងកម្រិតល្បឿនមធ្យម

ដោយ: គង់ លាងហួរ

តូក្យូ: យោងតាមរបាយការណ៍ប្រចាំខែ ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានរក្សា ការវាយតម្លៃរបស់ខ្លួនថា សេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងស្ទុះងើបឡើងវិញ ក្នុងកម្រិតល្បឿនមធ្យម និងបានព្រមានអំពីហានិភ័យ ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

រដ្ឋាភិបាលជប៉ុនបានរក្សាទស្សនៈរបស់ខ្លួន លើវិស័យសំខាន់ៗភាគច្រើននៃសេដ្ឋកិច្ច រាប់ចាប់តាំងពីការប្រើប្រាស់ឯកជន និងការចំណាយដើមទុន រហូតដល់ការនាំចេញ ដោយរក្សាការវាយតម្លៃដូចគ្នាសម្រាប់រយៈពេល៦ខែជាប់ៗគ្នា។

ក្រុមហ៊ុននានាបានចាត់ទុកលក្ខខណ្ឌ អាជីវកម្មរបស់ពួកគេថា ជាការស្ទុះងើបឡើងវិញ ក្នុងកម្រិតល្បឿនមធ្យម ដែលនេះជាភាពប្រសើរឡើងវិញ ជាលើកដំបូងក្នុងរយៈពេល៣ខែ។ នេះបើយោងតាមរបាយការណ៍ប្រចាំខែតុលា។របាយការណ៍នេះបានបន្តថា ការប្រើប្រាស់ឯកជន និងការវិនិ​យោគអាជីវកម្មកំពុងកើនឡើង ហើយការនាំចេញកំពុងបង្ហាញសញ្ញានៃការកើនឡើងនាពេលថ្មីៗនេះ។

រដ្ឋាភិបាលបានអះអាងថា ទន្ទឹមនឹងនោះ ការយកចិត្តទុកដាក់យ៉ាងពេញលេញ គួរតែត្រូវបានផ្តោតទៅលើការកើនឡើង នៃតម្លៃទំនិញ ស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ និងមូលធន។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើង ក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នា គិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំនេះ ដោយសារកំណើននៃការនាំចេញរថយន្ត និងការមកដល់របស់ភ្ញៀវទេសចរ បានជួយប៉ះប៉ូវដល់ការធ្លាក់ចុះនៃការប្រើប្រាស់។

កំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ បានកើតមានឡើង បន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ច នៅតំបន់អាស៊ីមួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ច ៣,៧ភាគរយនៅក្នុងត្រីមាសទី១ ដែលជាកំណើនលឿនបំផុត គិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០មក៕

លោកឧកញ៉ាហួត អៀងតុងៈធនាគារហត្ថានៅតែមានសុខភាពល្អប្រសើរក្នុងរយៈពេល១០ខែឆ្នាំនេះ

1343072603

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ ប្រតិបត្តិការរបស់ធនាគារនៅតែមានភាពល្អប្រសើរ។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារនេះបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣១ តុលាថា ស្ថានភាពនៃការផ្តល់ឥណទានរបស់ធនាគារ នៅតែដំណើរការធម្មតា ហើយការដាក់ប្រាក់បញ្ញើរ ក៏មានដំណើរការជាប្រក្រតីផងដែរ ប៉ុន្តែមិនមានសញ្ញាកើនឡើងនោះទេ។លោកឧកញ៉ាបានបន្តថា “ក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ យើងមិនសម្រេចបានកំណើនប្រាក់ចំណេញទេ គឺប្រាក់ចំណេញរបស់យើ​ងនឹងថយចុះ”។ លោកបន្តថា “ទោះជាយ៉ាងណា ប្រតិបត្តិការបស់យើងនៅតែដំណើរការជាប្រក្រតី ដោយ​មិនមានសញ្ញាហានិភ័យណាមួយគួរឲ្យបារម្ភនោះទេ”។​

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយនឹងល្បឿននៃការផ្តល់ឥណទានមានសភាពយឺតយ៉ាវ អត្រាសងត្រលប់របស់យើង​ក៏មានការកើនឡើងផងដែរ ប៉ុន្តែកម្រិតនៃហានិភ័យរបស់វា មិនមានអ្វីគួរឲ្យបារម្ភនោះទេ។ លោកបន្តថា យើងបាននិងកំពុងដាក់ចេញ យុទ្ឋសាស្រ្តជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអ្វីៗនឹងមានសភាពកាន់តែប្រសើរឡើង តាមផែនការរបស់យើងនាពេលអនាគត។

ធនាគារហត្ថា បានក្លាយជាធនាគារឈានមុខមួយ នៅកម្ពុជា បន្ទាប់ពីស្ថាប័ននេះ បានលក់ភាគហ៊ុនរបស់ខ្លួន ដល់ធនាគារក្រុងស្រ៊ី ដែលមានមូលដ្ឋាននៅប្រទេសថៃ៕

អភិបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំមិនប្រមូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ពីអ្នកលក់ដូរតូចតាច និងការលក់ដូរចល័តគ្រប់ប្រភេទ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំមួយការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។

ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអនុវត្តនូវសារាចរណែនាំខាងលើ ឲ្យបានម៉ឺងម៉ាត់បំផុត។

ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ ជាប្រចាំដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត ពីអាជីវករនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ គណៈកម្មការផ្សារ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និងអាជីវកម្មប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដូចការងារសំខាន់ៗចំនួន៤ចំណុច។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖