កម្ពុជា ចិន ឯកភាពគ្នាប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិនមកកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កម្ពុជា-ចិន ក៏បានឯកភាពគ្នា ផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។

នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការវាង លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅទីស្តីការក្រសួងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នូវកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា នាពេលកន្លងមក ក្នុងនោះ រួមមាន ទី១ ការដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ទី២ ការបង្កើត “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និងទី៣ ច្រករបៀងមច្ឆានិងអង្ករ” ដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានរដ្ឋចិន Xi Jinping បានឯកភាពគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ភាគីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវជំនួបប្រ​កបដោយផ្លែផ្ការវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានរដ្ឋចិន Xi Jinping និងលោកនាយករដ្ឋមន្ត្រី Li Chang។  ក្នុងឱកាសទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ប្រទេសចិនចំនួន២លើក កន្លងមក ថ្មីៗនេះ។

ភាគីទាំងពីរក៏បានឯកភាពគ្នាផ្តួចផ្តើម នូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់​តែច្រើនថែមទៀត៕

Indonesia plans to expand tourist tax policy

The Indonesian government is planning to impose taxes on foreign tourists in five super-priority tourist destinations.

Deputy Minister of Tourism and Creative Economy Vinsensius Jemadu said in the near future, international tourist taxation will not only be applied on the island of Bali but also in the five destinations of Lake Toba (North Sumatra province), Borobudur Temple (Central Java), Mandalika (West Nusa Tenggara), Labuan Bajo (East Nusa Tenggara), and Likupang (North Sulawesi).
Vinsensius mentioned that the tax for foreign tourists will start to be implemented in Bali in February 2024.

The next destinations for similar implementation will be determined based on assessments of three aspects, namely accessibility, amenities, and attractions.

The official said he believes that the flat tax of 150,000 Rupiah (approximately US$10) for foreign tourists on Bali is considered a globally-oriented policy, as it has been carried out in many countries worldwide, with Indonesia being one of the later adopters.

Vinsensius emphasized that tourism tax should go hand in hand with the quality improvement of services and hotels.

He also expressed hopes that Bali would become a model for other tourist destinations in Indonesia.Source: Vnexpress

រដ្ឋាភិបាលឥណ្ឌូនេសុីគ្រោងយកពន្ធពីភ្ញៀវទេសចរបរទេស ក្នុងគោលដៅទេសចរណ៍ចំនួន៥បន្ថែមទៀត

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងសារពត៌មានVNexpress បានចុះផ្សាយឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងយកពន្ធលើភ្ញៀវទេសចរបរទេសនៅក្នុងគោលដៅទេសចរណ៍អាទិភាពកំពូលចំនួន៥បន្ថែមទៀត បន្ទាប់ពីកោះបាលី។

លោក Vinsensius Jemadu អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត បានលើកឡើងថា នាពេលខាងមុខ ពន្ធទេសចរណ៍អន្តរជាតិនឹងមិនត្រឹមតែត្រូវបានអនុវត្តនៅលើកោះបាលីប៉ុណ្ណោះទេ តែថែមទាំងអនុវត្តនៅក្នុងគោលដៅចំនួន៥បន្ថែមទៀត ដូចជាបឹងតូបា (ខេត្តស៊ូម៉ាត្រាខាងជើង) ប្រាសាទបូរ៉ូប៊ូឌូរ (កោះជ្វាកណ្តាល) តំបន់រមណីយដ្ឋានឆ្នេរសមុទ្រ Mandalika កោះLabuan Bajo និងឆ្នេរសមុទ្រ Likupang។

លោក Vinsensius បានគូសបញ្ជាក់ថា ការយកពន្ធពីភ្ញៀវទេសចរបរទេសនឹងចាប់ផ្តើមអនុវត្តនៅកោះបាលីក្នុងខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ចំំណែក គោលដៅបន្ទាប់ៗសម្រាប់ការអនុវត្តយកពន្ធស្រដៀងគ្នានេះនឹងត្រូវបានកំណត់ឡើង ដោយផ្អែកលើការវាយតម្លៃលើទិដ្ឋភាពចំនួន៣គឺភាពងាយស្រួលនៃការចូលទៅកាន់សម្រស់ និងភាពទាក់ទាញ។

មន្ត្រីរូបនេះបានអះអាងថា លោកជឿជាក់ថា ការយកពន្ធចំនួន១៥០.០០០រូពី (ប្រហែល១០ដុល្លារអាមេរិក) ពីភ្ញៀវទេសចរបរទេសនៅលើកោះបាលីត្រូវបានចាត់ទុកថា ជាគោលនយោបាយតម្រង់ទិសជាសកល ដូចដែលវាត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ដោយឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលទើបតែអនុវត្តប៉ុណ្ណោះ។

លោក Vinsensius បានសង្កត់ធ្ងន់ថា ពន្ធលើវិស័យទេសចរណ៍គួរតែដើរទន្ទឹមគ្នាជាមួយនឹងការកែលម្អគុណភាពនៃសេវាកម្ម និងសណ្ឋាគារ។ លោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា កោះបាលីនឹងក្លាយជាគំរូសម្រាប់តំបន់ទេសចរណ៍ផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

១០ខែដើមឆ្នាំ២០២៣ ឧទ្យានបុរាណអង្គរ ទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិ២៥៦ភាគរយ

តែម សុខុម
ភ្នំពេញៈ ឧទ្យានបុរាណអង្គរ ដ៏ល្បីរន្ទឺរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន៦០២.៥៧០នាក់អំឡុងពេល១០ខែដើមឆ្នាំ២០២៣ ដោយកើនឡើង២៥៦%។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត Angkor Enterprise បានឱ្យដឹងថា ឧទ្យានបុរាណអង្គរ រកប្រាក់ចំណូលបានចំនួន២៧,៨៨លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាអំឡុងពីខែមករា ដល់ខែតុលា ឆ្នាំនេះ ដោយកើនឡើង៣១២%។

គ្រាន់តែក្នុងខែតុលា ឧទ្យានបុរាណអង្គរ ទទួលបានភ្ញៀវទេសចរបរទេសចំនួន៦៣.០០៩នាក់ ដោយទទួលបានប្រាក់ចំណូលចំនួន២,៩២លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនា។

លោក តុប សុភ័គ រដ្ឋលេខាធិការក្រសួងទេសចរណ៍មានជំនឿយ៉ាងមុតមាំថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ វិនិយោគដោយចិន ដែលបានបើកដំណើរការធ្វើអាជីវកម្មកាលពីថ្ងៃទី១៦ ខែតុលា នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកកាន់ឧទ្យានបុរាណអង្គរ។

លោកថ្លែងប្រាប់ពីភ្នាក់ងារព័ត៌មាន Xinhua ថា “អាកាសយានដ្ឋានអន្តរជាតិនេះពិតជាមានសារៈសំខាន់ណាស់ចំពោះការជួយជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា”។ លោកបានបន្ថែមទៀតថា “យើងសង្ឃឹមថា អាកាសយានដ្ឋាននេះនឹងទាក់ទាញបានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះនាំភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនមកកាន់ខេត្តសៀមរាប ដែលជាទឹកដីអង្គរ”៕ Xinhua ៕

Xi chairs rare meeting to ‘resolve risks’ in China’s finance sector

Chinese President Xi Jinping chaired a key meeting this week aimed at resolving “risks” in the country’s finance sector, state media reported Tuesday (Oct 31), as the world’s number two economy struggles to shore up post-pandemic growth.

Typically held twice a decade but last convened in 2017, the conference offers insight into the policymaking direction currently being pursued by Communist Party leadership.

This year’s National Financial Work Conference focused on the need to “strengthen financial supervision … guard against and resolve risks and unswervingly promote finance with Chinese characteristics”, official broadcaster CCTV said.

Beijing has charted an uncertain recovery from the COVID-19 pandemic as weak consumption and a slow-motion housing crisis weigh on growth.

China’s economy grew at a faster-than-expected 4.9 per cent in the third quarter, but Beijing still faces an uphill battle to achieve its stated annual target of around five per cent.

The two-day finance conference concluded on the same day that factory activity fell back into decline, as October data showed that the official manufacturing purchasing managers’ index had fallen.

A key measure of factory output, the index stood at 49.5 in October, below the 50-point mark separating expansion from contraction.

Among the biggest challenges now looming over China are woes in the embattled property sector, long a core driver of growth but which has recently been threatened by the severe debt of leading firms Evergrande and Country Garden.

At the conference, officials called for meeting “the reasonable financing needs of real estate enterprises… building a new model of real estate development,” said CCTV.

Beijing said last week it would issue one trillion yuan (US$137 billion) of sovereign bonds to boost infrastructure spending, having announced a series of targeted measures over recent months to kickstart economic activity. Source: AFP/fs

ក្រុមហ៊ុនចិនធំមួយ សម្រេចបោះទុនវិនិយោគជាមួយ ទុនប្រមាណ ៥០០លានដុល្លារ នៅកម្ពុជា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបឱ្យដឹង​ថា មានក្រុមហ៊ុនធំមួយរបស់ចិន សម្រេចចិត្តមកវិនិយោគនៅកម្ពុជាជាមួយទុនប្រមាណ ៥០០លាន​ដុល្លារ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ការសម្រេចចិត្តរបស់ក្រុមហ៊ុនចិនក្នុងការមកវិនិយោគនេះ បន្ទាប់​ពីរូបលោកបានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងបានពន្យល់ពីលក្ខខណ្ឌ និងទិដ្ឋភាព អំណោយផល​មួយ​ចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។

កាលពីខែតុលា កន្លងទៅនេះ បន្ទាប់ពីបញ្ចប់ការងារអមដំណើរ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុង​ប៉េ​កាំង ប្រទេសចិនហើយនោះ លោកឧប​នាយក​​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តដំណើរទស្សនកិច្ចនៅតាមក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់ចិន ដើម្បីស្វះស្វែងរកការវិនិយោគពីក្រុមហ៊ុនទាំងនោះមកកាន់កម្ពុជា។ក្នុងរយៈពេលទស្សនកិច្ចចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន។ ក្នុងជំនួបជាមួយក្រុមហ៊ុនទាំងនេះ លោកឧបនាយក​រដ្ឋ​មន្ត្រី បានពន្យល់ពីគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស​នយោ​​បាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការ​វិនិ យោគ​នៅ​​កម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញសក្តានុពល និងលក្ខខណ្ឌអំណោយ​ផល​នានា ចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មានក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានបង្ហើបពីលទ្ធផលផ្លែផ្កាមួយចំនួនជុំវិញដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសចិននោះ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា ក្រោយដំណើរទស្សនកិច្ចនោះ មានក្រុម​ហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា។ លោក បានឱ្យដឹងថា ដើមឡើយ​ក្រុមហ៊ុននោះ បានពិចារណាក្នុងការជ្រើសប្រទេសចំនួន៣ សម្រាប់ការវិនិយោគរួមមាន កម្ពុជា ថៃ និង​ម៉ា​ឡេស៊ី។ ប៉ុន្តែក្រោយពីបានស្តាប់ការពន្យល់របស់លោក ក្រុមហ៊ុននោះ ក៏សម្រេចមកវិនិយោគនៅកម្ពុជា​តែ​ម្តង។លោក ស៊ុន ចាន់ថុល សហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានបញ្ជាក់យ៉ាងដូច្នេះ «យើង​ខ្ញុំបានទៅដល់ ហើយជួបប្រធានក្រុមហ៊ុនពន្យល់ពីសក្តានុពលនៃការដាក់ទុន​វិនិយោគនៅ​កម្ពុជា​។ ហេតុដូចម្តេច​ដែល​គាត់​ត្រូវ ឬគួរតែមកវិនិយោគនៅកម្ពុជា? ក្រោយពីពន្យល់គាត់ក្បោះក្បាយហើយ ពេល​នោះគាត់ [ប្រធាន​ក្រុមហ៊ុន] មើលមុខខ្ញុំ ហើយគាត់ថា [ខ្ញុំសម្រេចចិត្តនឹងដាក់ទុននៅកម្ពុជា ខ្ញុំអត់​ទៅ​ប្រទេសផ្សេងទេ។ ដាក់ទុននៅកម្ពុជា ៥០០លានដុល្លារ]»។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រុមហ៊ុននោះ កំពុងពិចារណាថា ត្រូវជ្រើសរើសវិនិយោគ​នៅ​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង៕

​នាយករដ្ឋមន្ត្រី​ Sr​e​t​t​h​a​ ​T​h​a​v​i​sin​ ​​ស្នើ​ឲ្យ​មានការ​កែ​សម្រួល​យុទ្ធសាស្ត្រ​ចរចា​ជាមួយ​កម្ពុជា​លើ​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​ (O​CA​) ​នៅ​ឈូងសមុទ្រ​ថៃ

​រដ្ឋាភិបាល​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ Sr​e​t​t​h​a​ ​T​h​a​v​i​sin​ ​បាន​ស្នើ​ឲ្យ​មានការ​កែ​សម្រួល​យុទ្ធសាស្ត្រ​ចរចា​ជាមួយ​កម្ពុជា​លើ​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​ (O​CA​) ​នៅ​ឈូងសមុទ្រ​ថៃ​។​

​ការ​កែ​សម្រួល​ក្របខណ្ឌ​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ថៃ​-​កម្ពុជា​ ​ឆ្នាំ​២​០​០​១​ ​មាន​គោលបំណង​ពន្លឿន​កិច្ចពិភាក្សា​ ​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្តីពី​ការ​ទាញ​យក​ធនធាន​ប្រេង​រួមគ្នា​។​
លោក​ ​P​i​rap​an​ S​a​lira​t​h​a​v​i​b​hag​a​ ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​របស់​លោក​នឹង​ផ្តោត​លើ​ការចរចា​ឡើងវិញ​ជាមួយ​កម្ពុជា​ស្តីពី​តំបន់​ត្រួត​ស៊ីគ្នា​នេះ​ ​ដោយ​សង្កត់ធ្ងន់​លើ​ការ​អភិវឌ្ឍ​រួមគ្នា​ជាជាង​ការកំណត់​ព្រំ​ដែនសមុទ្រ​។​

​លោក​បាន​បន្ត​ថា​ “​យើង​ត្រូវការ​ថាមពល​ពី​តំបន់​នេះ​ ​មិនមែន​ទាមទារ​ការបែងចែក​ដែនសមុទ្រ​នោះ​ទេ​។​ ​នេះ​ជា​កិច្ចការ​លំបាក​ ​និង​ត្រូវការ​ពេលវេលា​ដើម្បី​ដោះស្រាយ​ ​ដោយសារ​គ្មាន​ប្រទេស​ណា​អាច​ទទួលយក​ការផ្លាស់ប្តូរ​ព្រំដែន​របស់​ខ្លួន​ដោយ​ងាយ​នោះ​ទេ​”​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​ថៃ​ ​និង​កម្ពុជា​បាន​ទាមទារ​តំបន់​នេះ​ ​និង​ដែនសមុទ្រ​រៀងៗខ្លួន​នៅ​ពេលវេលា​ផ្សេងៗ​គ្នា​ ​ហើយ​ការ​ទាមទារ​គឺ​ផ្អែកលើ​ច្បាប់​ផ្សេងៗ​គ្នា​។​ “​ប្រទេស​ទាំងពីរ​ទាមទារ​ដោយ​ស្រប​ច្បាប់​ ​ដូច្នេះ​វា​ពិតជា​ពិបាក​ក្នុង​ការវិនិច្ឆ័យ​ថា​អ្នកណា​ត្រូវ​ ​ឬ​ខុស​”​។​ “​ប្រសិនបើ​យើង​មិន​អាច​ដោះស្រាយ​វិវាទ​បាន​ដោយ​ងាយ​ទេ​នោះ​ ​តើ​បានអ្វី​មកវិញ​នៅពេលដែល​ធ្វើឲ្យ​វា​កាន់តែ​ស្មុគ​ស្មាញ​ដោយ​ការ​ភ្ជាប់​បញ្ហា​ទាំងពីរ​ជាមួយគ្នា​។​​អនុស្សរណៈ​យោគ​យល់គ្នា​ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​អតីត​រដ្ឋមន្ត្រីការបរទេស​ថៃ​ ​លោក​ Sur​a​k​i​art​ ​Sat​h​i​r​a​thai​ ​និង​អតីតប្រធាន​អាជ្ញាធរ​ប្រេង​ជាតិ​កម្ពុជា​ ​លោក​ ​សុខ​ ​អាន​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​០​១​ ​នៅ​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ការចរចា​ស្តីពី​ការកំណត់​ព្រំដែន​ទឹក​សមុទ្រ​ ​និង​ការ​អភិវឌ្ឍន៍​រួមគ្នា​នៃ​ធនធាន​ប្រេង​ត្រូវតែ​ធ្វើឡើង​ក្នុង​ពេល​ដំណាលគ្នា​ជា​កញ្ចប់​ដែល​មិន​អាច​បំបែក​បាន​។​

​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​ដែល​មាន​ប្រវែង​ ​២​៦​,​០​០​០​ ​គីឡូ​ម៉ែត្រការ៉េ​ ​ស្ថិតនៅ​ក្នុង​ឈូងសមុទ្រ​ថៃ​ ​ដែល​មាន​ផ្ទុក​ឧស្ម័នធម្មជាតិ​រហូតដល់​១​១​ ទ្រ៊ី​លាន​ហ្វី​ត​គូ​ប​ ​ព្រមទាំង​បរិមាណ​ប្រេង​ច្រើន​ទៀត​។​ ​វា​ត្រូវ​បាន​កំណត់​នៅ​ភាគ​ខាងលិច​ ​នៅពេលដែល​កម្ពុជា​បាន​ទាមទារ​ដែនសមុទ្រ​របស់​ខ្លួន​នៅ​ឆ្នាំ​១​៩​៧​២​ ​និង​នៅ​ភាគ​ខាងកើត​ ​ដូចដែល​ប្រទេស​ថៃ​បាន​ទាមទារ​នៅ​ឆ្នាំ​ ​១​៩​៧​៣​។​

​ប្រទេស​ទាំងពីរ​បាន​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាំងពី​ទសវត្សរ៍​ឆ្នាំ​១​៩​៩​០​ ​មក​ម្ល៉េះ​ ​ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ណាមួយ​ឡើយ​រហូតដល់​ដើម​សតវត្ស​ទី​២​១​។​ ​រដ្ឋាភិបាល​ថៃ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ថា​ក់​ស៊ី​ន​ ​ស៊ីណា​វ៉ា​ត្រា​ ​និង​កម្ពុជាក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ឈាន​ដល់​ការ​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​ ​២​០​២​១​ដើម្បី​កំណត់​តំបន់​ខាងលើ​រយៈទទឹង​១​១​ ​ដឺ​ក្រេ​ខាងជើង​សម្រាប់​ការកំណត់​ព្រំដែន​ ​និង​ខាងក្រោម​បន្ទាត់​សម្រាប់​ការ​អភិវឌ្ឍ​រួមគ្នា​។​

​អនុស្សរណៈ​ក៏បាន​បង្កើត​គណៈកម្មាធិការ​បច្ចេកទេស​រួម​ (J​T​C) ​និង​អនុ​គណៈកម្មាធិការ​ជា​យន្ត​ការ​សម្រាប់​ការចរចា​ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ ​ក៏ដូចជា​ការ​ទាញ​យក​ធនធានធម្មជាតិ​រួមគ្នា​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​បាន​ស្ថិត​ក្នុង​ហា​និ​ភ័យ​នៃ​ការ​ត្រូវ​បាន​លុបចោល​ក្នុង​ឆ្នាំ​ ​២​០​០​៩​ ​នៅពេលដែល​គណៈរដ្ឋមន្ត្រី​ថៃ​ក្រោម​ការ​​​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ ​A​b​his​it​ ​V​e​jj​a​j​i​v​a​ ​បាន​បោះឆ្នោត​ច្រានចោល​ឯកសារ​នេះ​ ​បន្ទាប់ពី​មានការ​ផ្ទុះ​ជម្លោះ​រវាងប្រទេស​ទាំងពីរ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​។​ ​ពេល​នោះ​ ​A​b​his​it​ ​ក៏​សម្តែង​ការ​មិន​ពេញចិត្ត​នៅពេលដែល​លោក​ ​T​h​a​k​sin​ ​ត្រូវបានតែងតាំងជា​ទីប្រឹក្សា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​ជម្លោះ​ផលប្រយោជន៍​ ​ដោយសារ​ឯកសារ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​អំឡុង​រដ្ឋាភិបាល​របស់​លោក​ថា​ក់​ស៊ី​ន​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​អនុស្សរណៈ​យោគយល់​នេះ​បាន​រស់រាន​មានជីវិត​នៅពេលដែល​រដ្ឋាភិបាល​របស់​លោកស្រី​ ​Y​in​g​luck​ ​Shin​a​w​at​r​a​ ​បាន​ច្រានចោល​សេចក្តី​ស​ម្រេ​ចិត្ត​ដែល​បាន​ធ្វើ​កាលពី​លើក​មុន​ ​ហើយ​បាន​បញ្ជាក់​សារ​ជាថ្មី​ថា​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​ជា​ឯកសារ​មូលដ្ឋាន​សម្រាប់​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​។​ ​ពេល​នោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​បាន​មាន​ភាព​ប្រសើរ​ឡើងវិញ​ ​ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោកស្រី​យី​ង​ឡាក់​មិនបាន​សម្រេច​នូវ​វឌ្ឍនភាព​ណាមួយ​លើ​បញ្ហា​នេះ​ទេ​ ​ដោយពេល​នោះ​មាន​បញ្ហា​ក្នុង​ប្រទេស​ជាច្រើន​ដែល​ទាមទារ​អោយ​លោកស្រី​ដោះស្រាយ​។​

​រដ្ឋាភិបាល​របស់​ឧត្តមសេនីយ​ ​Pray​u​t​ C​h​an​-o-c​h​a​ ​បាន​ទម្លាក់​លោកស្រី​ ​Y​in​g​luck​ ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២​០​១​៤​។​ ​រដ្ឋាភិបាល​ថ្មី​គ្រាន់តែ​បង្កើត​គណៈកម្មាធិការ​បច្ចេកទេស​រួម​មួយ​ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ​P​raw​it​ ​W​on​g​su​wan​ ​នៅ​ចុង​ឆ្នាំ​២​០​២​២​។​ ​ក្រោយ​បាន​បង្កើត​ក្រុម​ការងារ​ពីរ​នៅ​ក្រោម​គណៈកម្មាធិការ​របស់​លោក​ ​ប៉ុន្តែ​មិន​មានឱកាស​បន្ត​ការចរចា​ជាមួយ​កម្ពុជា​ ​ខណៈ​ដែល​រដ្ឋាភិបាល​របស់​លោក​ទទួលបរាជ័យ​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ឧសភា​ឆ្នាំនេះ​។​

​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រីការបរទេស​ ​លោក​ ​Par​n​pre​e​ B​a​h​i​d​d​h​a​-Nuk​ar​a​ ​បាន​និយាយ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​ភ្នំពេញ​កាលពី​ចុង​ខែកញ្ញា​ថា​ ​រដ្ឋាភិបាល​របស់​លោក​ចាំបាច់​ត្រូវ​បង្កើត​គណៈកម្មាធិការ​បច្ចេកទេស​រួម​ថ្មី​មួយ​ ​មុន​ពេល​ចាប់ផ្តើម​ការចរចា​លើ​បញ្ហា​តំបន់​ត្រួត​ស៊ីគ្នា​ជាមួយ​កម្ពុជា​។​

​គេ​នៅ​មិនទាន់​ដឹង​ថា​តើ​នរណា​នឹង​ត្រូវ​បញ្ចូល​ក្នុង​គណៈកម្មាធិការ​នេះ​ ​ហើយ​ថា​តើ​វា​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រសួងការបរទេស​ ​ឬ​ក្រសួង​ថាមពល​ដែរ​ឬទេ​។​ ​P​i​rap​an​ ​ដែល​ជា​មេដឹកនាំ​គណបក្ស​ ​United​ ​Thai​ ​Nation​ ​ទំនងជា​ចង់​ទទួល​ធ្វើការងារ​នេះ​។​ ​លោក​បាន​ស្នើ​អោយ​ដក​បញ្ហា​ថាមពល​ចេញពី​ការចរចា​ព្រំ​ដែនសមុទ្រ​។​ ​លោក​បាន​បន្ត​ថា​ វិ​ស​័​យ​ឯកជន​ដែល​ចាប់អារម្មណ៍​លើ​ថាមពល​ ​គួរតែ​ចូលរួម​ក្នុង​ការចរចា​នេះ​។​

​លោក​បាន​លើកឡើង​ទៀត​ថា​ “​ក្រសួងការបរទេស​មិន​មាន​ភារកិច្ច​ទាក់ទង​នឹង​បញ្ហា​ថាមពល​នោះ​ទេ​” ​ហើយ​បាន​បន្ថែម​ថា​ ​ការចរចា​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ​ ​ប្រសិនបើ​បញ្ហា​ថាមពល​ ​និង​បញ្ហា​ដែនដី​ត្រូវ​បាន​ភ្ជាប់​ជាមួយគ្នា​។​

​P​i​c​h​a​i​ N​a​rip​t​hap​an​ ​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ ​និង​ជា​សមាជិក​សំខាន់​នៃ​គណបក្ស​ភឿ​ថៃ​បាន​និយាយ​ថា​ ​ការចរចា​គួរតែ​ផ្តោត​លើ​បញ្ហា​ថាមពល​ ​និង​គម្រោង​អភិវឌ្ឍ​រួមគ្នា​ ​ដោយសារ​ថាមពល​គឺជា​បញ្ហា​បន្ទាន់​មួយ​ ​ខណៈ​ដែល​ប្រជាជន​កំពុង​ចំណាយ​ខ្ពស់​លើ​តម្លៃ​ថាមពល​។​

​លោក​បាន​បន្ថែម​ថា​ ​ប្រសិនបើ​ប្រទេស​ទាំងពីរ​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្តីពី​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​នៅ​ថ្ងៃនេះ​ក៏ដោយ​ ​វា​នឹង​ត្រូវការ​ពេល​យ៉ាងហោចណាស់​ប្រាំ​បី​ឆ្នាំ​ដើម្បី​ទាញ​យក​ឧស្ម័នធម្មជាតិ​សម្រាប់​យកទៅ​ប្រើប្រាស់​។​

​កិច្ចពិភាក្សា​ការងារ​ចុងក្រោយ​រវាង​លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​និង​ឯកអគ្គរដ្ឋទូត​ថៃ​នៅ​ភ្នំពេញ​ ​លោក​ C​herd​k​i​at​ ​At​t​h​a​korn ​កាលពី​ចុង​ខែកញ្ញា​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ​មកកាន់​កម្ពុជា​ ​បាន​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័​យ​ថាមពល​ ​និង​ប្រេងឥន្ធនៈ​។​ ​

ក្រសួងរតនាគារអាមេរិក គ្រោងខ្ចីលុយ៧៧៦ពាន់លានដុល្លារ នៅត្រីមាសទី៤ ចុងឆ្នាំនេះជាចំនួនច្រើនបំផុតមិនធ្លាប់មាន

តែម សុខុម

ញូវយ៉កៈ ក្រសួងរតនាគារអាមេរិក និយាយថា ខ្លួនរំពឹងខ្ចីលុយ៧៧៦ពាន់លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំនេះ ជាចំនួនច្រើនបំផុតដែលរដ្ឋាភិបាលអាមេរិក មិនធ្លាប់ខ្ចីនៅក្នុងត្រីមាសចុងក្រោយ។

ការប៉ាន់ប្រមាណនេះគឺតិចជាង៧៦ពាន់លានដុល្លារ បើធៀបនឹងតួលេខដែលក្រសួងរតនាគារអាមេរិក ប៉ាន់ប្រមាណអំឡុងខែសីហា ដោយសារការប្រមូលពន្ធបានខ្ពស់ជាងការរំពឹងទុកក្នុងខែតុលា។

ក្រុមមន្ត្រីរតនាគារបានទម្លាយប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ ទី៣០ ខែតុលា ថា មួយអន្លើ នោះដោយសារតែការប្រមូលពន្ធពីរពលរដ្ឋ និងក្រុមហ៊ុនសាជីវកម្មក្នុងបណ្ដារដ្ឋដូចជារដ្ឋកាលីហ្វ័រញ៉ា ជាដើម ទីដែលឱសានវាទនៃការប្រមូលពន្ធត្រូវបានពន្យារពេលបន្ថែមដោយសារអាកាសធាតុមិនអំណោយផល។U.S. Treasury: History, IRS, Treasury Bills and Bondsការប៉ាន់ប្រមាណថ្មីរបស់ក្រសួងរតនាគារ នេះនឹងជាការជូនដំណឹងអំពីទំហំនៃការដេញថ្លៃក្រដាសប្រាក់ និងសញ្ញាប័ណ្ណដែលសេចក្ដីលម្អិតនឹងត្រូវក្រសួងរតនាគារបញ្ចេញនៅព្រឹកថ្ងៃពុធ ទី០១ វិច្ឆិកា។

ការប៉ាន់ប្រមាណថ្មីនេះទំនងជាមានន័យថា ក្រសួងរតនាគារនឹងបោះផ្សាយសញ្ញាប័ណ្ណក្នុងត្រីមាសទី៤ តិចជាងអ្វីដែលបណ្ដាវិនិយោគិនបានត្រៀមខ្លួន។ ជាធម្មតា នៅពេលក្រសួងរតនាគារបោះផ្សាយសញ្ញាប័ណ្ណច្រើន វានឹងធ្វើឱ្យតម្លៃសញ្ញាប័ណ្ណធ្លាក់ចុះដែលផ្ទុយមកវិញវានឹងធ្វើឱ្យផលបត្ររតនាគារកើនឡើង៕ CNN៕

បក្សកុម្មុយនីស្តចិន នឹងដើរតួនាទីកាន់តែធំនៅក្នុងការដឹកនាំឧស្សាហកម្មហិរញ្ញវត្ថុទំហំ៦១ទ្រីលានដុល្លាររបស់ប្រទេស

ដោយៈ តែម សុខុម

ប៉េកាំងៈ បក្សកុម្មុយនីស្តចិន នឹងបង្កើនការដឹកនាំលើឧស្សាហកម្មហិរញ្ញវត្ថុទំហំ៦១ទ្រីលានដុល្លារ របស់ប្រទេសចិន និងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យបំណុលក្នុងស្រុក។

ដោយលើកឡើងពីសន្និសីទស្ដីពី ការងារហិរញ្ញវត្ថុថ្នាក់ជាតិ (National Financial Work Conference) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ និងទី៣១ ខែតុលា សារព័ត៌មានរដ្ឋចិន បានឱ្យដឹងថា ប្រទេសចិន នឹងរក្សាភាពជាអ្នកដឹកនាំបែបមជ្ឈការ និងឯកភាវូបនីយកម្មរបស់បក្សកុម្មុយនីស្តចិន លើការងារហិរញ្ញវត្ថុ។

សន្និសីទដ៏មានសារៈសំខាន់ ដែលមានការចូលរួមពីប្រធានា​ធិបតីចិន លោក ស៊ី ជីនភីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ខាងលើនេះឱ្យដឹងថា ប្រទេសចិន នឹងបង្កើតយន្តការមួយសម្រាប់ដោះស្រាយហានិភ័យបំណុលក្នុងស្រុក និងការគ្រប់គ្រងបំណុលរបស់រដ្ឋបាលមូលដ្ឋាន។

យន្តការនេះ ក៏នឹងជួយដល់តម្រូវការហិរញ្ញប្បទាន សមស្របសម្រាប់ក្រុមហ៊ុនអចលនទ្រព្យគ្រប់ប្រភេទ និងបន្តគោលនយោបាយនានាដែលមានគោលដៅ បំពេញតម្រូវការលំនៅឋានផងដែរ។

ដោយរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ១៩៩៧ សន្និសីទនេះត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះឥទ្ធិពលរបស់វាដែលមានទៅលើការវិវឌ្ឍ នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ដោយបានកំណត់ការតម្រង់ទិស សម្រាប់ការធ្វើកំណែទម្រង់ធំៗ នៅរយៈពេល៥ឆ្នាំបន្ទាប់។

ជាធម្មតា សន្និសីទនេះត្រូវបានរៀបចំឡើង រៀងរាល់៥ឆ្នាំម្ដង។ ទោះជាយ៉ាងណា សន្និសីទនេះមិនបានប្រារព្ធឡើងទេ នៅក្នុងឆ្នាំ២០២២ ដោយការប្រារព្ធឡើងលើកចុងក្រោយ គឺនៅក្នុងឆ្នាំ២០១៧៕ Reuters ៕

IMFព្យាករណ៍សេដ្ឋកិច្ចកម្ពុជាកើនឡើង៥.៣ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំ២០២៤

ដោយៈសុផល
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៥.៣ភាគរយ នៅឆ្នាំ២០២៣ និង៦ភាគរយ នៅឆ្នាំ២០២៤។នេះបើតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។

របាការណ៍របស់ IMF បានលើកឡើងថា កំណើននេះ ដោយ​សារការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ និងកំណើននៃការនាំចេញបន្ទះសូឡា និងគ្រឿងបន្គុំអគ្គិសនី ដែល​ជាកត្តាជំរុញកំណើនដ៏សំខាន់។ តែការនាំចេញសម្លៀកបំពាក់ នៅតែមានភាពទន់ខ្សោយ ដោយបង្ហាញសញ្ញា នៃការងើបឡើងវិញតិចតួច ក្នុងប៉ុន្មានខែថ្មីៗនេះ។

ចំណែក​វិស័យ​សំណង់​វិញ បានបង្ហាញការងើបឡើងវិញយឺតយ៉ាវ។អតិផរណាបានស្ទុះងើបឡើងវិញដល់ ៣.៨% ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយសារតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកាន់តែខ្ពស់។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ អតិផរណាត្រូវបានគេព្យា​ករណ៍ថា ស្ថិតក្នុងកម្រិតជាមធ្យម២.៣ភាគរយ ហើយអាចនឹងឈានដល់៣ភាគរយ នៅឆ្នាំ២០២៤ ដោយសារកើនឡើងនៃតម្លៃទំនិញបន្ថែម។ចំណែកឱនភាពគណនីចរន្តបានរួមតូច នៅឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតជាបណ្តើរៗ ដោយសារតែការងើបឡើងវិញយ៉ាងខ្លាំង ​នៃការ​នាំចេញ​ផលិតផលមិនមែនកាត់ដេរ ទេសចរណ៍ និងលំហូរផ្ទេរប្រាក់។

ចំណែកទុនបម្រុងអន្តរជាតិ ត្រូវបានគេរំពឹងថានឹងនៅតែមានស្ថិរភាព។ រីឯបំណុលសាធារណៈ ត្រូវបាន​គេព្យាករណ៍ថា នឹងកើនឡើងក្នុងកម្រិតមធ្យម ក្នុងកំឡុង១ទសវត្សរ៍ចុងក្រោយនេះ ហើយហានិភ័យនៃវិបត្តិបំណុល នៅតែមានកម្រិតទាប៕