Cambodia’s inflation to be stable amid El Nino, oil price concerns

The Kingdom’s inflation will remain stable in the current year as well as the next year although there are concerns about the inflationary pressures caused by El Nino, high oil price and global economic uncertainties, according to Asean+3 Macroeconomic Research Office (AMRO) Chief Economist, Hoe Ee Khor.This came as AMRO launched its October 2023 economic outlook for the Asean region plus Hong Kong, China, Japan and Korea.

“Cambodia’s inflation will stand at 2.8 percent in the current year and it will grow to 3 percent in the next year as per our estimates. And this is one of the most stable inflation rates in the region,” Hoe said.

However, he warned that there are many concerns despite the country maintaining its inflation under stable limits.

“The country has a highly dollarised economy and the use of US Dollar could bring inflationary pressures from the US economy. The impact of commodity prices on regional inflation will be sharper if the strength of the US dollar relative to the region’s currencies continues.”

He pointed out that El Nino is the wild card for inflation. “El Nino could lead to a price rise for food items owing to less production and restrictive trade practices caused by the climatic phenomenon.”

El Nino is a climate pattern that defines the unusual warming of surface waters across seas, especially in the eastern equatorial Pacific Ocean. La Nina, the colder counterpart of El Nino, is a climate pattern that describes the cooling of surface-ocean water along the tropical west coast of South America.

The last El Nino event occurred in the Kingdom in 2019/2020 with many water bodies including the tributaries of Tonle Sap Lake drying up, creating trouble for farmers and fishermen across provinces. Rice production losses caused by droughts during this period have been estimated at $100 million in the Kingdom. Source: amro

អ្នកឃ្លាំមើល និងអ្នកជំនាញជំរុញឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងអនុម័តយុទ្ធសាស្ត្រចាកចេញពីប្រទេសចិន

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនកូរ៉េខាងត្បូង កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងបង្កើនការវិនិយោគនៅក្នុងទីផ្សារនៅតំបន់អាស៊ីផ្សេងទៀត។

ពិពិធកម្មនេះធ្វើឡើង ក្នុងគោលបំណងកាត់បន្ថយទំហំនៃការខាតបង់ ដែលអាចកើតមានចេញពីការកើនឡើង នៃអនុត្តរភាពរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

ក្រុមអ្នកឃ្លាំមើលឧស្សាហកម្ម និងអ្នកជំនាញបានលើកឡើងថា ក្រុមហ៊ុនកូរ៉េគ្មានជម្រើសអ្វី ក្រៅពីអនុម័តយុទ្ធសាស្ត្រចាកចេញរយៈពេលវែងពីប្រទេសចិន ហើយកាត់បន្ថយការពឹងផ្អែក ការនាំចេញដ៏ធំមកលើប្រទេសនេះបន្តិចម្ដងៗ ដោយសារជម្លោះអនុត្តរភាពសកលកំពុងបង្ហាញសញ្ញាតិចតួចប៉ុណ្ណោះនៃការធូរស្រាល។យោងតាមទិន្នន័យថ្មីៗ ពីក្រសួងពាណិជ្ជកម្មកូរ៉េ ក៏បានបង្ហាញផងដែរថា ចំនួនក្រុមហ៊ុនកូរ៉េ ដែលបានបង្កើតសាខាថ្មីនៅក្នុងប្រទេ សចិន បានធ្លាក់ចុះ១២,១%មកនៅត្រឹម៨៧ក្រុមហ៊ុន ក្នុងឆមាសទីមួយនៃឆ្នាំនេះបើធៀបនឹងឆ្នាំមុន។

ផ្ទុយទៅវិញ ចំនួនក្រុមហ៊ុនកូរ៉េ ដែលបានបង្កើតសាខាថ្មីនៅក្នុងទីផ្សារជប៉ុន បានកើនឡើងដល់១១៨ក្រុមហ៊ុន ក្នុងអំឡុងពេលដូចគ្នា។ នេះ​ជា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៨៩ ដែល​ចំនួន​ក្រុមហ៊ុនកូរ៉េនៅ​ប្រទេស​ជប៉ុន ​មាន​ច្រើន​ជាង​នៅប្រទេស​ចិន។

លោក Kim Dae-jong សាស្ត្រាចារ្យផ្នែករដ្ឋបាលធុរកិច្ចនៅសកលវិទ្យាល័យ Sejong បានមានប្រសាសន៍ថា “ប្រទេសចិន និងហុងកុងគ្របដណ្តប់៣៣ភាគរយ នៃការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងងត្បូង ដែលលើសឆ្ងាយពីមធ្យមភាគសកល១៥ភាគរយ”។

លោកបានបន្តថា “មិនមែនមានតែក្រុមហ៊ុនកូរ៉េនោះទេ ដែលអនុម័ត យុទ្ធសាស្ត្រចាកចេញពីប្រទេសចិន។ ប៉ុន្តែក្រុមហ៊ុនបរទេសផ្សេងៗទៀត ក៏កំពុងប្រើយុទ្ធសាស្រ្តស្រដៀងគ្នានេះដែរ ហើយពួកគេជ្រើសរើសទីតាំងផលិតកម្មថ្មី ផ្សេងទៀតនៅទីក្រុងហុងកុង សិង្ហបុរី និងជប៉ុន”។

លោកបានចង្អុលបង្ហាញថា  ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់កូរ៉េមួយចំនួន មិនអាចបង្កើនការវិនិយោគ របស់ពួកគេនៅទីនោះបានទេ ស្របពេលដែលសហរដ្ឋអាមេរិក ដាក់ចេញនូវច្បាប់តឹងរ៉ឹងប្រឆាំងនឹងផលិតផល ដែលផលិតនៅក្នុងប្រទេសចិន។

លោក​បាន​បន្ថែមថា​ “សម្រាប់​ពេល​នេះ យើង​មិន​មាន​ជម្រើស​ផ្សេង​ទៀត​ទេ ​ក្រៅ​ពី​ស្វែងរក​ទីផ្សារ ​នៅតំបន់អាស៊ី​ផ្សេង​ទៀត​នោះទេ។ ជាឧទាហរណ៍ ក្រុមហ៊ុនកូរ៉េជាច្រើនទៀត ហាក់ដូចជាកំពុងស្វែងរកឱកាសថ្មី នៅក្នុងប្រទេសជប៉ុន ដោយសារទំនាក់ទំនងដ៏ល្អរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូនាពេលថ្មីៗនេះ”៕

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនកំពុងជួយលើក កំពស់សក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: អ្នកជំនាញកម្ពុជាអះអាងថា រយៈពេល១០ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន បានចាក់បញ្ចូ លនូវកម្លាំងដ៏ខ្លាំងក្លា ក្នុងការកសាងសហគមន៍មួយ ដែលមានអនា គតរួមគ្នាសម្រាប់មនុស្សជាតិ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ រក្សាស្ថិរភាពពិភពលោក និងស្ថិរភាពក្នុងតំបន់។នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារពត៌មានរបស់រដ្ឋចិន Xinhua ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា តាមរយៈ BRI ក្នុង១ទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានគាំទ្រយ៉ាងសកម្ម នូវការអភិវ​ឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងតភ្ជាប់សំខាន់ៗ នៅក្នុងតំបន់ជាច្រើន ដោយផ្តល់ឱកាសដល់ប្រទេសនានា ដើម្បីពង្រីកបណ្តាញពាណិជ្ជកម្មរបស់ពួកគេ និងលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច។លោកបានមានប្រសាសន៍បន្តថា គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្រោមគំនិតផ្តួចផ្តើម BRI ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ ក្នុងប្រទេសឡាវ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។

អ្នកជំនាញរូបនេះអះអាងថា BRI បានក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចពិភពលោក ដោយចាក់បញ្ចូលសន្ទុះដ៏រឹងមាំ ក្នុងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
លោកលើកឡើងទៀតថា BRI បានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ផ្តល់អត្ថប្រយោជន៍យ៉ាងធំ ដល់របៀបវារៈនៃការអភិវឌ្ឍរបស់កម្ពុជា និងនាំមកនូវឱកាសសម្រាប់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ BRI បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់របស់កម្ពុជា។ លើសពីនេះ ប្រទេសចិនបាននាំយកទុនវិនិយោគ មកបណ្តាក់នៅកម្ពុជាក្នុងវិស័យជាច្រើន។

លោកបានមានប្រសាសន៍ថា “គម្រោងខ្នាតធំទាំងនោះបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ការតភ្ជាប់ ការធានានូវប្រភពផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព ការលើកកម្ពស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការធ្វើពិពិធកម្មប្រភពនៃកំណើន និងកាត់​បន្ថយការចំណាយលើភស្តុភារក្នុងប្រទេសកម្ពុជា”។តាមរយៈវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលគ្រោងរៀបចំនៅទីក្រុងប៉េកាំង ក្នុងខែតុលានេះ លោកបណ្ឌិត គិន ភា សង្ឃឹមថា វេទិកានេះនឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ ទំនុកចិត្តលើពហុភាគីនិយម និងសក​លភាវូបនីយកម្ម ព្រមទាំងការកសាងសេដ្ឋកិច្ចពិភពលោក បើកចំហ និងពហុនិយម។

លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំជឿជាក់ថា វេទិកានាពេលខាងមុខនេះ នឹងផ្តល់ភាពរឹងមាំថ្មី ដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសដែលចូលរួម និងកំណើនសេដ្ឋកិច្ចរបស់ពិភពលោក”៕

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានបញ្ចប់ការធ្វើតេស្តទទួលជើងហោះហើរសាកល្បងដោយជោគជ័យ

ដោយ: គង់ លាងហួរ
សៀមរាប: រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល កម្ពុជា (SSCA)ប្រកាសថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ប្រទេសកម្ពុជា បានបញ្ចប់ដោយជោគជ័យក្នុងការធ្វើតេស្ត ទទួលជើងហោះហើរសាកល្បងកាលពីថ្ងៃព្រហស្បតិ៍។

SSCA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ បានចូលរួមក្នុងការធ្វើតេស្តនេះ ដូចជាយន្តហោះរបស់ក្រុមហ៊ុន Sky Angkor Airlines បានហោះហើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យន្តហោះក្រុមហ៊ុន Cambodia Airways មកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងយន្តហោះក្រុមហ៊ុន China Eastern Airlines មកពី អាកាសយានដ្ឋានអន្តរជាតិ Kunming របស់ប្រទេសចិន។

សេចក្តីថ្លែងការណ៍បានបន្តថា អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E នេះមានច្រកចំនួន៣៨ ហើយវានឹងអាចផ្ទុកអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន៧លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ និងចំនួន១២លាននាក់ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០៤០។ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០.០០០តោនជារៀងរាល់ឆ្នាំក្នុងឆ្នាំ២០២៤ និង២៦.០០០តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥.៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២.៧០០ជើងក្នុងឆ្នាំ២០៤០។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា ព្រលានយន្តហោះនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាសាខារបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd របស់ប្រទេសចិន។
ព្រលានយន្តហោះសៀមរាបអង្គរស្ថិតក្នុងស្រុកសូទ្រនិគម ដែលលាតសន្ធឹងលើផ្ទៃដីទំហំ៧០០ហិកតា និងមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីឧទ្យានបុរាណវិទ្យាអង្គរ និង៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល កម្ពុជា (SSCA) លោក ស៊ិន ច័ន្ទសេរីវុត្ថា បានមានប្រសាសន៍ថា អាកាសយានដ្ឋានដែលមានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រនេះ អាចគ្រប់គ្រងការចុះចតយន្តហោះគ្រប់ប្រភេទ ហើយវានឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៦ ខែតុលា ជាមួយនឹងពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី១ ខែធ្នូខាងមុខ។លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “នេះគឺជាផ្លែផ្កាមួយទៀតនៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)”៕

ក្រុមហ៊ុនNagaCorp (NagaWorld) រកចំណូលបានជាង២០០លានដុល្លារក្នុងរយៈពេលបីត្រីមាស

ដោយៈ តែម សុខុម

ភ្នំពេញ: ក្រុមហ៊ុន NagaCorp Ltd ដែលជាប្រតិបត្តិកររីហ្សតកាស៊ីណូណាហ្គាវើល (NagaWorld) ផ្តាច់មុខក្នុងរាជធានីភ្នំពេញ បានបញ្ចេញរបាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណូល មុនការបង់ការប្រាក់ មុនបង់ពន្ធ មុនការចំណាយលើការរំលស់ និងការសងបំណុល (EBITDA) ចំនួន២១៥,៤លានដុល្លារអាមេរិក សម្រាប់រយៈពេល៩ខែដំបូងដើមឆ្នាំ២០២៣។

ក្រុមហ៊ុននេះ បានបញ្ជាក់ក្នុងរបាយការណ៍ លទ្ធផលប្រចាំត្រីមាសរបស់ខ្លួន ផ្ញើទៅកាន់ផ្សារមូលបត្រក្រុងហុងកុង (Hong Kong Stock Exchange) កាលពីថ្ងៃអង្គារ ទី៣ ខែតុលា ថា តួលេខនេះបង្ហាញពីកំណើន១៧,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

យោងតាមគេហទំព័រ GGRAsia ចុះផ្សាយកាលពីថ្ងៃព្រហស្បត្ដិ៍ ទី៥ ខែតុលា បង្ហាញថា ក្រុមហ៊ុននេះ មានអាជ្ញាប័ណ្ណកាស៊ីណូផ្តាច់មុខរយៈពេលវែង សម្រាប់រាជធានីភ្នំពេញ តាមរយៈរីហ្សតកាស៊ីណូ NagaWorld របស់ខ្លួន។

របាយការណ៍កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានបញ្ជាក់ថា “គណៈគ្រប់គ្រងជឿជាក់ថា នេះគឺដោយសារតែកំណើនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា”។

ក្រុមហ៊ុន NagaCorp បានលើកឡើងថា ការកើនឡើងប្រាក់ចំណូលក្នុងផ្នែកល្បែង VIP ទំនងជាត្រូវបានផ្សារភ្ជាប់ ទៅនឹងកំនើននៃចំនួនជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕ GGRAsia៕

AMRO វាយតម្លៃថាអតិផរណារបស់កម្ពុជានឹងនៅតែមានស្ថិរភាពសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO) បានវាយតម្លៃថា  អតិផរណារបស់កម្ពុជា នឹងនៅតែមានស្ថិរភាពក្នុងឆ្នាំបច្ចុប្បន្ន ក៏ដូចជាឆ្នាំក្រោយ ទោះបីជាមានការព្រួយបារម្ភ អំពីសម្ពាធអតិផរណា ដែលបណ្តាលមកពីគ្រោះរាំងស្ងួត El Nino តម្លៃប្រេងខ្ពស់ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី។

ការព្យាករនេះបានធ្វើឡើង ស្របពេលដែល AMRO បានដាក់ចេញនូវទស្សនវិស័យសេដ្ឋកិច្ចក្នុងខែតុលា ឆ្នាំ២០២៣ របស់ខ្លួនសម្រាប់តំបន់អាស៊ាន បូករួមទាំងទីក្រុងហុងកុង ចិន ជប៉ុន និងកូរ៉េខាងត្បូង។

លោកHoe Ee Khor ប្រធានក្រុមសេដ្ឋវិទូជាន់ខ្ពស់នៃ AMRO បានមានប្រសាសន៍ថា “អតិផរណារបស់កម្ពុជានឹងឈរនៅកម្រិត២,៨ភាគរយ ក្នុងឆ្នាំបច្ចុប្បន្ន ហើយវានឹងកើនឡើងដល់៣ភាគរយនៅឆ្នាំក្រោយ តាមការប៉ាន់ស្មានរបស់យើង ហើយនេះគឺជាអត្រាអតិផរណា ដែលមានស្ថេរភាពបំផុតនៅក្នុងតំបន់”។ទោះជាយ៉ាងណាក្តី លោកបានព្រមានថា “នៅតែមានការព្រួយបារម្ភជាច្រើន បើទោះបីជាប្រទេសកម្ពុជា អាចរក្សាអត្រាអតិផរណារបស់ខ្លួន ឱ្យស្ថិតក្រោមកម្រិតស្ថិរភាពយ៉ាងណាក្តី”។

លោកលើកឡើងថា “កម្ពុជាមានសេដ្ឋកិច្ច ដែលប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ ហើយការប្រើប្រាស់ប្រាក់ដុល្លារ អាចនាំមកនូវសម្ពាធអតិផរណាពីសេដ្ឋកិច្ចអាមេរិក ហើយឥទ្ធិពលនៃតម្លៃទំនិញលើអតិផរណាក្នុងតំបន់នឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណក្នុងតំបន់នៅតែបន្ត”។

លោក​បាន​ចង្អុល​បង្ហាញ​ទៀតថា គ្រោះរាំងស្ងួត El Nino អាច​នាំ​ឱ្យ​មាន​ការហក់ឡើង​ថ្លៃ​ សម្រាប់​មុខ​ម្ហូប​អាហារ​ ដោយ​សារ​តែ​ការ​ផលិត​មានតិច​ជាង​មុន និង​ការរឹតបន្តឹងពាណិជ្ជកម្ម​ ដែល​បង្ក​ឡើង​ដោយ​បាតុភូត​អាកាសធាតុ។

លោក Hoe ក៏បានលើកឡើងពីការកើនឡើង នៃតម្លៃប្រេងថា ជាកត្តាហានិភ័យអតិផរណា ដ៏សំខាន់មួយផ្សេងទៀតផងដែរ ដោយ​សារកម្ពុជា នាំចូលប្រេងសម្រាប់តម្រូវការភាគច្រើនរបស់ខ្លួន។

យោងតាមការសិក្សារបស់កម្មវិធី ស្បៀងអាហារពិភពលោកបានឱ្យដឹងថា បាតុភូតអាកាសធាតុ El Nino អាចជះឥទ្ធិពលអាក្រក់ដល់ទិន្នផលកសិកម្មរបស់កម្ពុជា ដែលអាចនាំឱ្យមានការកើនឡើងនៃតម្លៃម្ហូបអាហារ។

ទោះជាយ៉ាងនេះក្តី លោក​ Hoe Ee Khor ជឿជាក់ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​រឹងមាំ​ ស្របពេលមានការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ និង​សូចនាករ​វិជ្ជមាន​ទាក់ទង​នឹង​ការ​នាំ​ចេញ និង​វិស័យ​ផលិតកម្ម​ក្នុងប្រទេស​៕

ក្រុមហ៊ុនARCរបស់កាណាដាបានបញ្ចប់ការសិក្សាលើអាជ្ញាប័ណ្ណប្រេង និងឧស្ម័ននៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនAngkor Resources Corp(ARC) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថាមពល​របស់​ក្រុមហ៊ុន​ EnerCam Exploration Ltd (EnerCam) ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កាណាដា ​បានប្រកាស​ពី​ការបញ្ចប់​បេសកកម្ម​របស់ខ្លួន ​លើ​ការវាយតម្លៃ​សហ​គម​ន៍​សម្រាប់​បរិស្ថាន សង្គម អភិបាលកិច្ច ​(ESG) និង​ការទទួល​ខុសត្រូវ​សង្គម​សាជីវកម្ម (CSR)​ លើ​អាជ្ញាប័ណ្ណ​ប្រេង និង​ឧស្ម័នBlock VIII នៅ​កម្ពុជា​។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន ដែលបានចេញផ្សាយ​កាលពី​ថ្ងៃទី​ ៣ ខែតុលា ក្រុមហ៊ុន​មួយ​នេះ ​បាន​ចំណាយពេល២​ឆ្នាំ ដើម្បី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន កែលម្អ និង​បង្កើន​ការបង្កើត​ថាម​ពល​ទាំង​នៅក្នុង​ប្រទេស​កាណាដា និង​កម្ពុជា​។​

ក្រុមហ៊ុន​ឱ្យដឹងថា ជា​ផ្នែក​នៃ​សកម្មភាព​ដំបូង គឺ​បុគ្គលិក​ក្រុមហ៊ុន EnerCam បាន​អនុ​វត្ត​បេសកកម្ម ESG/CSR នៅ​ទូទាំង​ឃុំ​អូរ​បាក់រទេះ ដោយបាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល៥​នាក់ ថ្នាក់ដឹកនាំ​សហគមន៍ រួមទាំង​មេភូមិ មេឃុំ៣​នាក់ និង​តំណាង​សហគមន៍ ៤​ នាក់​។ ស្រដៀង​គ្នា​ទៅនឹង​វិធី​សាស្ត្រ ​នៃប្រតិបត្តិ​ការ​របស់​ពួក​​គេ​នៅក្នុង​សកម្មភាព​រ៉ែ ក្រុមហ៊ុន​បាន​អនុវត្តន៍ ​ការវាយតម្លៃ​តម្រូវ​ការ​សហគមន៍​ ដើម្បី​កំណត់​អាទិភាព​សង្គម បរិស្ថាន ការ​​អប់រំ និង​សុខភាព​នៅក្នុង​តំបន់​ដែល EnerCam ចង់​ធ្វើការ​។​

លោក Mike Weeks ប្រធាន​ក្រុមហ៊ុន EnerCam បានឱ្យដឹងថា ជនជាតិ​កាណាដា​ខាង​​លិច គឺជា​អ្នកជំនាញ​ឧស្សាហ​កម្ម​ថាមពល និង​ពួកគេ​ល្បី ​ខាង​ជួយ​ប្រទេស​ផ្សេងទៀត​ ក្នុងការ​អនុវត្ត​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត និង​ការរីកចម្រើន​ប្រកប​ដោយ​នវានុវត្តន៍​។​

លោក​ថ្លែងថា​ “យើង​ជឿថា ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ឈរលើ​ធនធាន​ថាមពល​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ប្រទេស​នេះ​ត្រូវការ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទាំង​មូល”​។ លោកបន្តថា “លទ្ធផល​នេះ​គឺជា​ឱកាស​ដ៏​ធំធេង​ក្នុងការ​ផលិត​ថា​ម​ពល ហើយ​ក្នុងពេល​ដំណាលគ្នា​នេះ ​ក៏​ផ្ទេរ​ការបណ្តុះបណ្តាល ជំនាញ និង​ដំណោះស្រាយ​បរិ​ស្ថាន​ពី​ប្រទេស​ ១ ទៅ​ប្រទេស ​១​ ទៀតផង​ដែរ​”។​

យោងតាម​ទិន្នន័យ​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​បាន​ចំណាយ​ជាង ៣,៨ ​ពាន់​លាន​ដុល្លារ​ ក្នុងការ​នាំចូល​ផលិតផល​ប្រេង និង​ឧស្ម័ន​ក្នុង​ឆ្នាំ​ ២០២២ ដោយ​សារ​កម្ពុជា ​មិនមាន​ផលិតកម្ម​ប្រេង និង​ឧស្ម័ន ហើយ​ជា​ប្រ​​ទេស​ទិញឥន្ធនៈ​ឧស្ម័ន ​(LPG) និង LNG ក៏ដូចជា​ផលិតផល​ថាមពល​ផ្សេងទៀត​៕

 

តើដីមិនបានប្រើប្រាស់បែបណាត្រូវជាប់ពន្ឋអាករ?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ និងបានដាក់ឱ្យអនុវត្តនៅឆ្នាំ១៩៩៦។ ពន្ធនេះ ជាប្រភេទ​ពន្ធ​ថ្នាក់​ក្រោមជាតិ ដើម្បីថ្នាក់វិការក្រោមជាតិអភិវឌ្ឍថ្នាក់មូលដ្ឋាន។

លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ឲ្យដឹងថា ពន្ធលើដីធ្លីមិនបាន​ប្រើប្រាស់​បង្កើតឡើងក្នុងគោលដៅ មិនឱ្យមនុស្សមួយចំនួនទិញដី ​មកទុកចោល ដើម្បីដំឡើងថ្លៃ។ មួយវិញទៀត ដើម្បីបង្កើត​ផលិតកម្មឱ្យមានសកម្មភាពសេដ្ឋកិច្ច ចូលរួមចំណែកក្នុងការអភិវឌ្ឍ មានតម្រូវការកម្លាំ​ងកម្មផ្តល់ការងារ​ដល់ពលរដ្ឋ។ លើសពីនេះទៀត ការដាក់ចេញប្រភេទពន្ធនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍដីធ្លី ដែលមិនបានប្រើប្រាស់ ឱ្យទៅជាដី​ដែលបានប្រើប្រាស់។លោកបានបន្តទៀតថា ដីធ្លីដែលមិនបានប្រើប្រាស់មានអត្រាពន្ធ២ភាគរយ ដែលជាប្រភេទពន្ធត្រូវបង់ប្រចាំឆ្នាំ ដូចពន្ធអចលនវត្ថុដែរ។ មានន័យថា ត្រូវចាប់ផ្តើមបង់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី ៣០ខែ កញ្ញា បើមិនបង់ពន្ធ ត្រូវទទួលរងទោសពិន័យជាធរមាន។

កន្លងមកម្ចាស់អលចនទ្រព្យដីធ្លីមិនបានប្រើប្រាស់ មិនបាន យល់ដឹងថា ដីប្រភេទណាដែលចាត់ទុកថា ជាដីធ្លីមិនបាន​ប្រើប្រាស់នោះទេ។ នេះជាការបន្ថែមរបស់លោក កែន សម្បត្តិ។
បើតាមអគ្គនាយករងពន្ធដារ មានលក្ខខណ្ឌចំនួន៥ ដែលចាត់ទុកថា ជាដីធ្លីដែលបានប្រើប្រាស់ រួមមាន
ទី១​ ជាដីស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ដែលម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់អចលនទ្រព្យបានរស់នៅ ចាប់ពី១៨៣ថ្ងៃ ឬច្រើន​ជាងនេះ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា នៃឆ្នាំកន្លងមក រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ។
ទី២ ដី ឬអចលនទ្រព្យជួលជាអគារ ឬផ្ទះ ហើយប្រកាសប្រចាំខែនៃការជួល លើស៨០ភាគរយនៃចំនួន១ភាគ១២ ​នៃតម្លៃ​អចលនទ្រព្យ ក្នុងឆ្នាំប្រមូលពន្ធយកទៅគុននឹង ០.០៨។បើគណនាលទ្ធផលឃើញតូចជាងតម្លៃ ដែលប្រកាសប្រចាំខែ មានន័យថា ជាដីដែលបានប្រើប្រាស់ តែបើធំជាងមានន័យថា ជាដីមិនបានប្រើប្រាស់។

ទី៣ ជាដីធ្វើសកម្មភាព​សេដ្ឋកិច្ច ស្របតាមតំបន់កំណត់របស់រដ្ឋ ដោយមាការដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ឬទេសចរណ៍ ដែលចំណូល​បានពីសកម្មភាពនេះ ទទួលបានលើសពី៨០ភាគរយ នៃចំនួន១ភាគ១២នៃតម្លៃដី ក្នុងឆ្នាំប្រមូលពន្ធគណនា​ជាមួយមេគុនដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលទ្ធផលធំជាងអ្វី​ដែលម្ចាស់​អចលនទ្រព្យ ​ទទួលបានចំណូលមានន័យថា ត្រូវចាត់ទុកជាដីធ្លីដែលមិនបានប្រើប្រាស់។

ទី៤ បើសិនជាដីនេះ​ជាកម្មសិទ្ធិរបស់រដ្ឋ ជួលទៅឱ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ហើយស្ថិតនៅក្នុងលក្ខខណ្ឌចំនួនបីខាងលើ ក៏ចាត់ទុកថាជាដីធ្លីបានប្រើប្រាស់ដែរ។
ទី៥ ប្រសិនបើដីស្ថិតនៅក្នុងកិច្ចព្រមព្រៀងវិនិយោគ តែមិនបានប្រើប្រាស់ ដោយសារប្រធានសក្តិ ឬរងគ្រោះ​ដោយប្រ​ការណាមួយ ដូចជាអសន្តិសុខ រងគ្រោះដោយធម្មជាតិ ឬសង្រ្គាម ដោយមានការយល់ព្រមពីក្រសួងជំនាញ នោះគឺមិន​ជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ តែបើមិនជាប់ក្នុងលក្ខខណ្ឌនេះទេ ត្រូវតែមានកាតព្វកិច្ចបង់​ពន្ធលើដីធ្លីមិន​បានប្រើប្រាស់។
លោកបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៧មក ដីដែលមិនបានប្រើប្រាស់ គឺត្រូវជាប់ពន្ធដីធ្លី មិន​បានប្រើប្រាស់ទាំងអស់ ទោះដីនោះមានទំហំប៉ុណ្ណាក៏ដោយ៕

 

អបអរសាទរៈ Guinness Records ទទួលស្គាល់បាបែលយក្សដែលចាប់បាននៅកម្ពុជា “ជាបាបែលធំបំផុតរបស់ពិភពលោក”

ដោយៈ តែម សុខុម

ភ្នំពេញៈ បាបែលទឹកសាបខ្នាតយក្សមួយក្បាល ទម្ងន់៣០០គីឡូក្រាម ដែលគេនេសាទបាននៅឃុំកោះព្រះ ខេត្តស្ទឹងត្រែង ក្នុងទន្លេមេគង្គ កាលពីឆ្នាំមុន ត្រូវបានកំណត់ត្រាឯតទគ្គកម្មពិភពលោក Guinness World Records ទទួលស្គាល់ជាផ្លូវការថា ជាបាបែលទឹកសាបធំបំផុតក្នុងពិភពលោក។

យោងតាមអង្គការអភិរក្ស Wonders of the Mekong ដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានបំពាក់ឧបករណ៍តាមដាន លើបាបែលយក្សដែលមានឈ្មោះថា បូរមី នេះ មុនពេលលែងវាចូលក្នុងទន្លេមេគង្គ វិញកាលពីឆ្នាំមុន។

អង្គការ Wonders of the Mekong  បានសរសេរបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមថា “ចាប់តាំងពីលែងវាចូលក្នុងទន្លេវិញ យើងប្រមូលបានព័ត៌មានដ៏សំខាន់ មិនអាចកាត់ថ្លៃបានអំពីបាបែលយក្សនេះ តាមរយៈឧបករណ៍តាមដាន ស្រូបសំឡេងរបស់យើង ដែលនឹងជួយយើង អាចការពារប្រភេទសត្វដែលជិតផុតពូជនេះ”។
មន្ត្រីមកពីខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានធ្វើការជាមួយអង្គការ Wonders of the Mekong និងវិទ្យាស្ថាន IFReDI ដើម្បីវាស់វែងបាបែលយក្ស ដែលអ្នកនេសាទចាប់បាន កាលពីខែមិថុនា ឆ្នាំ២០២២។

លទ្ធផលនៃការវាស់វែងបង្ហាញថា បាបែលយក្សនេះមានប្រវែង៣,៩៨ម៉ែត្រ គិតពីក្បាលដល់ចុងកន្ទុយ និងមានទទឹងខ្លួន២,២ម៉ែត្រ ហើយមានទម្ងន់៣០០គីឡូក្រាម។

បន្ទាប់ពីវាស់វែង និងថ្លឹងទម្ងន់រួច ឧបករណ៍តាមដានដោយស្រូបសំឡេង ត្រូវបានបំពាក់លើបាបែលយក្សនេះ មុនពេលលែងវាចូលទៅក្នុងទឹកទន្លេវិញ។

លោក សុខ វិជ្ជា អ្នកស្រាវជ្រាវជីវចម្រុះកម្ពុជា បានពន្យល់ថា “បាបែលទាំងនេះ មានតែក្នុងទន្លេមេគង្គក្នុងផ្នែកខ្លះ នៃប្រទេសកម្ពុជា ឡាវ និងថៃ តែប៉ុណ្ណោះ”៕ The Nation៕

ThaiBev to allocate B7bn for domestic, overseas expansion

Thai Beverage (ThaiBev), the Singapore-listed Asean food and beverage company, looks set to spend 7 billion baht to expand its businesses both domestically and internationally in the current fiscal year, which began on Oct 1.

Of the total, 4 billion baht has been allocated to construct a new beverage factory in Cambodia, with 3 billion earmarked for logistics facilities, a biogas factory, and other strategic initiatives, said Thapana Sirivadhanabhakdi, the company’s president and chief executive.

“With the resurgence of tourism and the food and beverage industries, we have been taking steps to reinforce our brand and market positions across our business segments to enhance our competitiveness,” Mr Thapana said. “The company plans to pursue sustainable growth through three strategic pillars: growth, sustainability and enablement.”

Under the growth pillar, ThaiBev wants to diversify its market presence, expand its product portfolio and meet evolving consumer demands.

Michael Chye Hin Fah, head of the company’s beer product group, said ThaiBev is constructing its first beer production plant in Cambodia, which is scheduled to be completed within two years. The facility has a total production capacity of 50 million hectolitres per year.ThaiBev to allocate B7bn for domestic, overseas expansion“This marks the first time ThaiBev will build its own brewery factory in Cambodia, which is the result of the country’s rapid market growth and untapped potential,” said Mr Fah. “With the brewery, Chang beer will eventually capture a 10% market share in the premium beer segment in the long term.”

Regarding ThaiBev’s performance, he said the company’s beer business in Thailand has recovered as economic activities rebound and tourists return.

However, the firm’s business in Vietnam continues to face challenges stemming from weak consumption amid macroeconomic headwinds, said Mr Fah. Improved logistics will facilitate the efficient delivery of beverages produced at the Cambodian factory to the Vietnamese market, he said. Source: Bangkok Post