ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន Strategic Realty Investment Co., Ltd ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយសព្វថ្ងៃនេះ វាគឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលប្រកបដោយភាពច្នៃប្រឌិត និងមានភាពពិសេសប្លែកតែមួយគត់។
ដោយមានជំនាញជាសកល នៅក្នុងទីផ្សារ មហិច្ឆតាដ៏រឹងមាំ និងការជំរុញក្នុងការច្នៃប្រឌិត ក្រុមហ៊ុន Strategic Realty Investment Co., Ltd បាននិងកំពុងផ្តោតលើភាពរីកចម្រើន ការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ និងរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។
ជាមួយគ្នានេះ ស្តង់ដារខ្ពស់បំផុតនៃការរចនា និងសំណង់ និរន្តរភាព ការផ្តល់ត្រឡប់ទៅកាន់សហគមន៍ ធម្មជាតិ និងការបង្កើតឱកាសការងារ និងការវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើល គឺជាកម្លាំងជំរុញមួយរបស់ក្រុមហ៊ុន Strategic Realty Investment Co., Ltd។
លើសពីនេះ គុណតម្លៃរបស់ក្រុមហ៊ុន SRI គឺរក្សាការវិនិយោគ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ជាមួយនឹងកម្រិតខ្ពស់បំផុតនៃនិរន្តរភាព ការគោរព និងសុចរិតភាព។ បច្ចុប្បន្ន ក្រុមហ៊ុន Strategic Realty Investment Co., Ltd ផ្តល់ជូនសេវាកម្មចំនួន៤ ដូចជា ដំណោះស្រាយវិនិយោគជាយុទ្ធសាស្ត្រ ទ្រព្យសម្បត្តិឯកជន និងពាណិជ្ជកម្ម ការអភិវឌ្ឍន៍គម្រោង និងផ្តល់ឱកាសភាពជាដៃគូ។
ក្រុមហ៊ុននេះ ក៏ជាសមាជិករបស់ស្ថាប័នចំនួន៤ ដូចជាសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា សមាគមវិនិយោគិនននានុវត្តន៍ និងអភិវឌ្ឍន៍ និងVMOVE CLUB។
ទន្ទឹមគ្នានេះ ក្រុមហ៊ុន SRI មានដៃគូសហការគ្នាចំនួន៦ ដូចជា ក្រុមហ៊ុនASEAN REALTOR Inc. ក្រុមហ៊ុន V.BUILDCC ក្រុមហ៊ុន ID CAPITAL ក្រុមហ៊ុន TOMNOR ក្រុមហ៊ុន ANATA និងធនាគារ Chief Bank។បច្ចុប្បន្ន ក្រុមហ៊ុនSRI កំពុងបង្កើតគំនិតទីក្រុងអេកូឡូស៊ីដ៏ពិសេសមួយនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានឈ្មោះថា គម្រោង Banteay Srey Eco City។ គម្រោង Banteay Srey Eco City គឺជាគម្រោងប្រើប្រាស់ចម្រុះខ្នាតយក្ស និងដ៏សំបូរបែប ដែលលាតសន្ធឹងលើផ្ទៃដីជាង៣០០ហិកតានៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នៅក្នុងគម្រោងធំនេះ រួមមានដូចជា កន្លែងអាជីវកម្មចំនួន១២០ សាលារៀនចំនួន២ សាកលវិទ្យាល័យលំដាប់អន្តរជាតិចំនួន១ កីឡដ្ឋានបាល់ទាត់ ដែលអាចផ្ទុកអ្នកទស្សនាបាន២៥.០០០នាក់ ផ្ទះវីឡាចំនួន៤១០យូនីត ផ្ទះចំនួន៣០០យូនីត ផ្ទះអាជីវកម្មចំនួន១៦០យូនីត និងកោះឋានសួគ៌ជាដើម។
លើសពីនេះ ក្រុមហ៊ុនកំពុងសាងសង់ផ្ទះវីឡាបែបខ្មែរ សួនច្បារ សួនផ្កា ទីលានកីឡា ផ្ទះលំហែរកាយ និងកន្លែងញុំាអាហារ ជាមួយនឹងគំនិតបង្កើតថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានលក្ខណៈខុសប្លែកពីខេត្តដទៃ ក៏ដូចជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
បន្ថែមពីនោះ គម្រោង Banteay Srei Eco City នឹងនាំមកជូនបន្ថែមទៀតនូវ អន្តេវាសិកដ្ឋាន ភោជនីយដ្ឋានប្រណីត សួនកុមារ ផ្សារទំនើប មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងមជ្ឈមណ្ឌលសន្និបាត សកម្មភាពជិះទូកកម្សាន្ត ផ្សារ ផ្លូវ៣០ម៉ែត្រ និងរបស់ជាច្រើនផ្សេងទៀត៕


លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៤ តុលាថា ស្ថានភាពបច្ចុប្បន្ន ទីផ្សារខុនដូចាប់ផ្តើមមានភាពប្រសើរឡើង បើធៀបនឹងត្រីមាសទី២ឆ្នាំនេះ។ លោកបន្តថា ស្ថានភាពទីផ្សារ មានភាពប្រសើរ ប៉ុន្តែមិនកើនឡើងជាដុំកំភួននោះទេ វាងើបឡើងតិចៗ។
ការផ្គត់ផ្គង់ខុនដូនៅទីផ្សារបច្ចុប្បន្ន មានប្រមាណ៥០,០០០យូនីត ដែលបាននិងកំពុងដាក់ចូលក្នុងទីផ្សារ ដែលគេមើលឃើញថា ចំនួនការផ្គត់ផ្គង់ហាក់លើសតម្រូវការ ប៉ុន្តែអ្នកជំនាញថា ទីផ្សារនៅតែស្រូបយកតម្រូវការល្អប្រសើរនៅឡើយ។
លោក Thapana បានបន្តថា “ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ យើងបាននិងកំពុងចាត់វិធានការ ដើម្បីពង្រឹងម៉ាកយីហោ និងទីតាំងទីផ្សាររបស់យើង នៅគ្រប់ផ្នែកអាជីវកម្មរបស់យើង ដើម្បីបង្កើនការប្រកួតប្រជែង”។
លោក Michael Chye Hin Fah ប្រធានក្រុមផលិតផលស្រាបៀររបស់ក្រុមហ៊ុនThaiBev បានមានប្រសាសន៍ថា ក្រុមហ៊ុន ThaiBev កំពុងសាងសង់រោងចក្រផលិតស្រាបៀរ ដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងបញ្ចប់ ក្នុងរយៈពេល២ឆ្នាំខាងមុខ។








លោក Guozhong បានចង្អុលបង្ហាញថា ក្រុមហ៊ុន General Tires Technology ដែលមានរោងចក្រផលិតសំបកកង់ នៅក្នុងប្រទេសចិន និងប្រទេសថៃផងដែរនោះ ត្រូវការកៅស៊ូប្រមាណ៣០.០០០តោនក្នុងមួយឆ្នាំ ដើម្បីផលិតសំបកកង់ចន្លោះពី៦ពាន់ទៅ៧សំបកក្នុងមួយថ្ងៃ និងនាំចេញសំបកកង់ចំនួន២០កុងតឺន័រ ទៅកាន់ទីផ្សារទាំងនោះ។

ការឱ្យដឹងបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោកនាំកិច្ចប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ដែលមានការចូលរួមពីស្នងការដ្ឋានរាជធានី, ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី, កងកម្លាំងនៃអធិការដ្ឋានទាំង១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានឱ្យដឹងថា “ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។ ក្រោយស្ពាន២នេះ ស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។
លោកបានបន្ថែមថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មានបើកការដ្ឋានសាងសង់ ស្ពានអាកាសព្រះមុនីវង្ស គឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះ ចាប់ផ្តើមដំណើរការកំណាត់ផ្លូវមួយនេះ កាន់តែស្ទះខ្លាំងឡើងថែមទៀត។ ដូច្នេះហើយ ទើបជាបន្តបន្ទាប់មកនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រជុំពិភាក្សា រកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេសនៅរង្វង់មូលក្បាលថ្នាល់ និងនៅមុខក្រសួងមហាផ្ទៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកកស្ទះចរាចរណ៍ នៅតែបន្តកើតមានហើយយើងក៏នៅតែបន្តការដោះស្រាយ។
លោកបន្តទៀតថា ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍នៅចំណុចខាងលើនេះ។ លោកបានណែនាំឱ្យកម្លាំង មានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាត ចំពោះរថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះយើងមានផ្លូវវាងអោយពួកគាត់ហើយ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើសេចក្តីជូនដំណឹងភ្លាម ដើម្បីឱ្យពួកគាត់ជ្រាបព័ត៌មាន និងបានវាងចេញពីតំបន់កកស្ទះនេះ។