ដោយៈ តែម សុខុម
ហាណូយៈ នាយកដ្ឋានផ្លូវថ្នល់វៀតណាម បានស្នើឱ្យក្រសួងដឹកជញ្ជូនជួសជុលកែលម្អផ្លូវជាតិ៣ខ្សែ ដែលតភ្ជាប់ប្រទេសវៀតណាម ជាមួយប្រទសឡាវ ភាគខាងជើង និងប្រទេសចិន ភាគខាងត្បូង។ ការកែលំអរនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការតភ្ជាប់តាមច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែន។
សារព័ត៌មាន Vietnam News បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែតុលា ថា ប្រសិនបើត្រូវបានអនុម័ត គម្រោងជួសជុលនេះនឹងប្រើប្រាស់ ប្រាក់កម្ចីពីធនាគារពិភពលោក ហើយនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។
គម្រោងនេះ នឹងមានទុនវិនិយោគសរុប ប្រមាណ៣៤០លានដុល្លារអាមេរិក ដែលក្នុងនោះ៣១៥លានដុល្លារអាមេរិក ជាកម្ចីបានពីធនាគារពិភពលោក។ ផ្លូវជាតិដែលនឹងត្រូវជួសជុល កែលម្អរួមមានផ្លូវជាតិលេខ២៧៩ (National Highway 279) ផ្លូវជាតិលេខ៤H (National Highway 4H) និងផ្លូវជាតិលេខ២១៧ (National Highway 217) ដែលមានប្រវែងសរុបជាង១៨០គីឡូម៉ែត្រ។
ការជួសជុលកែលម្អផ្លូវទាំងនេះ និងនវានុវត្តន៍ថ្មីត្រូវបានរំពឹងថានឹងជួយសម្រួលចរាចរណ៍ បំពេញបានតម្រូវការដឹកជញ្ជូន ដែលកើនឡើង និងកាត់បន្ថយចម្ងាយរវាងច្រកព្រំដែន និងកំពង់ផែសមុទ្ររវាងប្រទេសវៀតណាម ប្រទេសឡាវ ភាគខាងជើង និងប្រទេសចិន ភាគខាងត្បូង។
យោងតាមក្រុមប្រឹក្សាភិបាល នៃគម្រោងនេះឱ្យដឹងថា ផ្លូវទាំងនេះ ក៏នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការបំពុលបរិស្ថាន និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ Xinhua៕


លើសពីនេះ ធនាគារហត្ថាបញ្ជាក់ថា ខ្លួនប្រកាន់ខ្ជាប់ជានិច្ចនូវវិជ្ជាជីវៈក្នុងការធ្វើអាជីវកម្ម និងជាគ្រឹះស្ថានដែលបម្រើសេវាហិរញ្ញវត្ថុប្រកបដោយភាពកក់ក្ដៅ តម្លាភាព និងសុក្រឹតភាព ដើម្បីការរីកចម្រើនរបស់សាធារណជនទូទៅ។



អំឡុងពេលពីខែមករា ដល់ខែកញ្ញា គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) បានបញ្ចេញថវិកាជាង១៥,៩ពាន់លានដុល្លារអាមេរិក ដោយកើនឡើង២,២%បើធៀបនឹងឆ្នាំមុន។ នេះក៏បង្ហាញពីកំណើន០,៩% បើធៀបនឹងរយៈពេល៨ខែដើមឆ្នាំនេះផងដែរ។វិនិយោគិនបរទេស បានចាក់បញ្ចូលដើមទុនចូល ទៅក្នុងវិស័យសេដ្ឋកិច្ចចំនួន១៩ ក្នុងចំណោមវិស័យសេដ្ឋកិច្ចចំនួន២១។
ឧស្សាហកម្មផលិត និងកែច្នៃបានទាក់ទាញការវិនិយោគពីបរទេ សច្រើនជាងគេ ជាមួយនឹងទឹកប្រាក់ជិត២៧៣,៩ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៦០,២%នៃដើមទុនសរុប។ បន្ទាប់មកគឺអចលនទ្រព្យជាមួយនឹងទឹកប្រាក់ ប្រមាណ៦៧,៤%ពាន់លានដុល្លារអាមេរិក ហើយការផលិត និងចែកចាយអគ្គិសនី ដែលមានទំហំ៣៨,៤ពាន់លានដុល្លារអាមេរិក។




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថា ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មកររោងចក្រកាត់ដេរ ជាច្រើនពាន់នាក់ក្នុងរាជធានីភ្នំពេញថា “រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានផ្តល់ជំនួយជាសាច់ប្រាក់ សរុបចំនួន១,២ពាន់លានដុល្លារ ដល់ប្រជាពល រដ្ឋប្រមាណ៤,៨លាននាក់ ហើយកម្មវិធីទាំងនេះនឹងនៅតែបន្ត”។

លោកបន្តថា “នេះជាករណីធ្ងន់ធ្ងរបំផុត ដែលរដ្ឋាភិបាលគួរមានអន្តរាគមន៍ និងចំណាត់ការបន្ទាន់បន្ថែមទៀត”។
លោកបន្តថា “នៅតំបន់អាស៊ាន ដូចជា ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សឹង្ហបុរី ក៏មានបញ្ហា គឺមួយវគ្គរួចហើយ ប៉ុន្តែដល់ចេញវគ្គទី២ គឺរឿងខាងលើនេះ បានធ្វើឲ្យមានផលលំបាកធ្ងន់ធ្ងរមែនទែនសម្រាប់កម្ពុជា”។

