ដោយ: គង់ លាងហួរ
ក្រុងឡុងដ៍: រដ្ឋាភិបាលអង់គ្លេស បានពន្យារពេលការត្រួតពិនិត្យបញ្ហាសុខភាព និងសុវត្ថិភាព លើការនាំចូលអាហារពីសហភាពអឺរ៉ុបជាលើកទី៥ក្នុងរយៈពេល៣ឆ្នាំ ស្របពេលមានការព្រួយបារម្ភថា ការត្រួតពិនិត្យបន្ថែម នឹងជំរុញឱ្យតម្លៃអាហារកើនឡើង និងរំខានដល់ការផ្គត់ផ្គង់សំខាន់ៗ។
ការពន្យារពេលចុងក្រោយបំផុតនេះបង្ហាញថា ចក្រភពអង់គ្លេសនៅតែពិបាកទប់ទល់នឹងផលវិបាក នៃការចាកចេញពីសហភាពអឺរ៉ុប កាលពីខែមករា ឆ្នាំ២០២០ ដែលបានបង្កើនថ្លៃចំណាយលើអាជីវកម្មរបស់ប្រទេសអង់គ្លេស និងបានធ្វើឱ្យពាណិជ្ជកម្ម ការវិនិយោគ និងចុងក្រោយគឺកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ។
Brexit បានជំរុញឱ្យអតិផរណាហក់ឡើងខ្ពស់កប់ពពក នៅចក្រភពអង់គ្លេសរួចមកហើយ តាមរយៈការមិនយល់ស្របគ្នា ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដ៏សំខាន់បំផុតរបស់ប្រទេសនេះ ដោយធ្វើឱ្យប្រាក់ផោនធ្លាក់ថ្លៃ និងជំរុញឱ្យការនាំចូលមានតម្លៃថ្លៃជាងមុន។ Brexit គឺជាការដកខ្លួនរបស់ចក្រភពអង់គ្លេស (UK) ចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
យោងតាមការសិក្សាថ្មីៗនេះ ដោយសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍បានរកឃើញថា Brexit ទទួលខុសត្រូវចំពោះអតិផរណាតម្លៃម្ហូបអាហាររបស់ចក្រភពអង់គ្លេសប្រហែល១/៣ ចាប់តាំងពីឆ្នាំ២០១៩ ដោយបន្ថែមទឹកប្រាក់ជិត៧ពាន់លានផោន (៨,៨ពាន់លានដុល្លារ) ទៅក្នុងវិក័យប័ត្រគ្រឿងទេស។រដ្ឋាភិបាលអង់គ្លេស មានការព្រួយបារម្ភ និងអន្ទះសារយ៉ាងខ្លាំង ដើម្បីជៀសវាងចំពោះការធ្វើអ្វីមួយ ដែលអាចបង្កឲ្យបញ្ហាវិវឌ្ឍកាន់តែអាក្រក់។
យោងតាមសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានបង្ហាញថា ការត្រួតពិនិត្យព្រំដែន លើការនាំចូលស្បៀងអាហារ ពីសហភាពអឺរ៉ុប ដែលផ្គត់ផ្គង់២៨% នៃអាហារប្រើប្រាស់ក្នុងចក្រភពអង់គ្លេស អាចរំខានដល់ការផ្គត់ផ្គង់។រដ្ឋាភិបាលបានអះអាង កាលពីថ្ងៃអង្គារកន្លងមកថា “ការពន្យារពេលលើកាលកំណត់ នឹងផ្តល់ពេលវេលាបន្ថែម ដល់ភាគីពាក់ព័ន្ធដើម្បីរៀបចំសម្រាប់ការត្រួតពិនិត្យថ្មី”៕



លោកបន្តថា “ក្រៅពីផ្លូវថ្មីដែលស្ថាបនារួចរាល់ ក្នុងគម្រោងមិនមានការសាងសង់ផ្លូវថ្មីបន្ថែម ដោយត្រូវប្រើប្រាស់ផ្លូវចាស់ ដែលមានស្រាប់ដដែល”។
បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ សម្រាប់គម្រោងអភិវឌ្ឍន៍បន្ថែម ព្រលានថ្មីនេះ លោកមិនអាចកំណត់បាននោះទេ គឺអាស្រ័យស្ថានភាពជាក់ស្តែងនៃកំណើនភ្ញៀវទេសចរ។







វិទ្យាស្ថាន CDRI មានមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ (CPARD) ដែលមានអ្នកស្រាវជ្រាវមានបទពិសោធន៍ មានជំនាញផ្នែកសេដ្ឋកិច្ច កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍន៍ និងប្រើប្រាស់ឧបករណ៍បរិមាណនិងគុណភាពប្រកបដោយភាពច្នៃប្រឌិត ដើម្បីសិក្សាពីបញ្ហាសំខាន់ៗជាច្រើនក្នុងវិស័យកសិកម្ម រួមទាំងអាហារូបត្ថម្ភនិងសុវត្ថិភាពចំណីអាហារ ខ្សែចង្វាក់តម្លៃកសិកម្ម និរន្តរភាពកសិកម្ម ការអភិវឌ្ឍកសិកម្មនិងការលើកកម្ពស់ជីវភាពរស់នៅជនបទ៕
លោកលើកឡើងថា គណបក្សរបស់លោកក៏បានកំណត់គោលដៅសាងសង់អាកាសយានដ្ឋានថ្មីៗផងដែរនៅឈៀងម៉ៃ និងភូកេត ដែលជាគោលដៅដ៏សំខាន់ពីរសម្រាប់អ្នកធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ។នៅឈៀងម៉ៃ អាកាសយានដ្ឋានថ្មីនឹងធ្វើឱ្យភ្ញៀវទេសចរធ្វើដំណើរទៅមកអំឡុងពេលយប់កាន់តែមានផាសុកភាព។ លោកបានគូសបញ្ជាក់ថា អាកាសយានដ្ឋានដែលមានស្រាប់នៅមានកម្រិតនៅឡើយ ឬគ្មានលក្ខណសម្បត្តិល្អគ្រប់គ្រាន់។






