ទីក្រុងសុិនជិនក្លាយជាទីក្រុងបន្ទាប់ទី២របស់ប្រទេសចិន ដែលប្រកាសបន្ធូរបន្ថយច្បាប់កម្ចីទិញផ្ទះលើកដំបូង

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ទីក្រុងសុិនជិន (Shenzhen) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធដោយនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យប្រជាជនទទួលយកប្រាក់កម្ចីអនុគ្រោះសម្រាប់ការទិញផ្ទះដំបូងដោយមិនគិតពីកំណត់ត្រាឥណទានរបស់ពួកគេចាប់ពីថ្ងៃទី៣១ ខែសីហា។

ទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ប្រទេសចិន ក្លាយជាទីក្រុងលំដាប់ធំទី២ហើយ ដែលប្រកាសបន្ធូរបន្ថយច្បាប់លើប្រាក់កម្ចីទិញផ្ទះ។

នេះបើយោងតាមសារពត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ។

ចំណាត់នេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរចិនបានអំពាវនាវដល់ទីក្រុងនានាកាលពីថ្ងៃសុក្រសប្តាហ៍មុន ឱ្យពង្រីកនិយមន័យនៃប្រាក់កម្ចីទិញផ្ទះដំបូងដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងមានបញ្ហានេះឡើងវិញ។

ចំណែកឯ ទីក្រុងក្វាងចូវ (Guangzhou) គឺជាទីក្រុងធំដំបូងគេនៅប្រទេសចិន ដែលឆ្លើយតប និងបន្ធូរបន្ថយការទប់ស្កាត់លើប្រាក់កម្ចី។

បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិន គ្របដណ្តប់ជាង៣០ភាគរយ នៃGDPរបស់ប្រទេសចិន ដែលនេះជាសមាមាត្រធំបំផុតនៅលើពិភពលោក។

វិស័យអចលនទ្រព្យចិនបានដាំក្បាលចុះយ៉ាងខ្លាំង និងប្រឈមហានិភ័យនៃការដួលរលំ ក្រោយពីផ្ទុះឡើងនូវវិបត្តិជាច្រើនដូចជា វិបត្តិបំណុល ដែលអ្នកអភិវឌ្ឍជាច្រើនបានខកខានទូទាត់សង និងមិនមានហិរញ្ញប្បទានដើម្បីបញ្ចប់គម្រោងសាងសង់អចលនទ្រព្យរបស់ពួកគេបាន៕

រដ្ឋាភិបាលជប៉ុន គ្រោងដាក់ចេញការឧបត្ថម្ភធននៅខែក្រោយដើម្បីបញ្ចុះថ្លៃប្រេងសាំង

តែម សុខុម

តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃពុធ ទី៣០ ខែសីហា បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន គ្រោងដាក់ចេញការឧបត្ថម្ភធនថ្មីៗនៅខែក្រោយដើម្បីបញ្ចុះថ្លៃប្រេងសាំងដែលបានរួមចំណែកធ្វើឱ្យអតិផរណាហក់ឡើងខ្ពស់។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បាននិយាយក្នុងថ្ងៃដដែលថា តម្លៃលក់រាយជាមធ្យមទូទាំងប្រទេសសម្រាប់ប្រេងសាំងធម្មតាបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន គឺ១,២៧ដុល្លារអាមេរិក ក្នុងមួយលីត្រក្នុងសប្តាហ៍គិតត្រឹមថ្ងៃទី២៨ ខែសីហា ដែលជាការឡើងថ្លៃ១៥សប្ដាហ៍ជាប់ៗគ្នា។

លោក Fumio Kishida បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “តាមរយៈវិធានការនេះ យើងមានគោលដៅធ្វើឱ្យថ្លៃប្រេងសាំងធ្លាក់ចុះមកនៅត្រឹម១,២០ដុល្លារ ក្នុងមួយលីត្រក្នុងខែតុលា។ កម្រិតតម្លៃ១,២០ដុល្លារ គឺប្រហាក់ប្រហែលគ្នានឹងកម្រិតតម្លៃក្នុងខែមីនា ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន”។

អតិផរណានៅក្នុងប្រទេសជប៉ុន បានឡើងដល់៣,១%ក្នុងខែកក្កដា ដោយខ្ពស់ជាងគោលដៅអតិផរណា២%របស់ធនាគារកណ្តាលជប៉ុន សម្រាប់រយៈពេល១៦ខែជាប់ៗគ្នា។

រដ្ឋាភិបាលជប៉ុន បានដាក់ចេញការឧបត្ថម្ភធនលើប្រេងឥន្ធនៈតាំងពីដើមឆ្នាំ២០២២ ប៉ុន្តែបាននិងកំពុងកាត់បន្ថយការគាំទ្របន្តិចម្តងៗក្នុងប៉ុន្មានខែចុងក្រោយនេះ។

លោក Fumio Kishida លើកឡើងថា ប្រសិនបើគ្មានការឧបត្ថម្ភធនទេ ម៉្លេះតម្លៃសាំងនឹងហក់ឡើងដល់១,៣៤ដុល្លារ បាត់ទៅហើយ ហើយរដ្ឋាភិបាលនឹងដាក់ចេញការឧបត្ថម្ភធនចំនួន១០យ៉េន ឬ ០,០៦៩ដុល្លារ បន្ថែមទៀតដើម្បីរក្សាតម្លៃលក់រាយឱ្យនៅត្រឹមប្រមាណ១,២០ដុល្លារ ក្នុងមួយលីត្រ។

លោកបានបន្ថែមថា ជំនួយគាំទ្រថ្មីនេះក៏នឹងគ្របដណ្តប់លើប្រេងសាំង ប្រេងកាត និងប្រេងម៉ាស៊ូតផងដែរ៕ Reuters៕

៧ខែដើមឆ្នាំ២០២៣ កម្ពុជា នាំចេញកៅស៊ូស្ងួតបានប្រមាណ១៨០.០០០តោន

តែម សុខុម

ភ្នំពេញ: របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃពុធ ទី៣០ ខែសីហា បានបង្ហាញថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ កម្ពុជា បាននាំចេញកៅស៊ូស្ងួតចំនួន១៧០,៩៦៨តោន ដោយសម្រេចបានកំណើន៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបង្ហាញថា កម្ពុជា ទទួលបានប្រាក់ចំណូលចំនួន២២៨,៥លានដុល្លារអាមេរិក ពីការនាំចេញកៅស៊ូអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំនេះ ដោយធ្លាក់ចុះ១២,៨%បើធៀបនឹង២៦២,២លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានថ្លែងថា “កៅស៊ូស្ងួតមួយតោនជាមធ្យមមានតម្លៃ១.៣៣៧ដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ គឺធ្លាក់ថ្លៃប្រមាណ២៤៤ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

កម្ពុជា នាំចេញទំនិញកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសចិន។

យោងតាមរបាយការណ៍ដដែលបង្ហាញថា កម្ពុជា បានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន៤០៤.៥៧៨ហិកតា ដោយក្នុងនោះដើមកៅស៊ូនៅលើផ្ទៃដី៣១៥.៣៣២ហិកតាដែលស្មើនឹង៧៨%មានអាយុចាស់គ្រប់គ្រាន់សម្រាប់ជាយកជ័រ៕ Xinhua៕

Asian shares hit two-week high on Fed pause bets, China boost

SINGAPORE : Asian equities rose on Wednesday and the dollar wobbled as weak U.S. labour data bolstered bets that the Federal Reserve was likely done with its interest rate hikes, while beaten-down China stocks rose for a third straight day.

MSCI’s broadest index of Asia-Pacific shares outside Japan rose 0.86 per cent to a two-week top and is on a three-day winning streak. The index though is down 6 per cent in August and set for its worst monthly performance since February.

Japan’s Nikkei was up 0.5 per cent, while the Australia’s S&P/ASX 200 index rose 0.64 per cent.

China shares have gained this week following the announcement of measures to lift investor confidence, including halving the stock trading stamp duty, loosening margin loan rules, and putting the brakes on new listings.
In early trading, the blue-chip CSI 300 Index was 0.3 per cent higher, while Hong Kong’s Hang Seng Index rose 0.75 per cent.

Analysts though see a need for more action from Chinese authorities to sustain the rally.
“It will take more resolute policy measures and a sustainable recovery in earnings in order for the rally to last,” Carlos Casanova, senior economist for Asia at UBP, said. Investors’ focus will be on PMI data from China later this week that will highlight the state of the economy.

Overnight, Wall Street ended sharply higher, while Treasury yields slid to three-week lows after data showed U.S. job openings dropped to the lowest level in nearly 2-1/2 years in July, signalling easing labour market pressures.

“‘Bad news is good news,’ as
the data supported bets for a sooner end of the Fed’s hiking cycle despite the recent hawkish rhetoric of Fed Chair Powell,” Tina Teng, markets analyst at CMC Markets, said in a note.

With the Fed highlighting that the interest rate path will be heavily dependent on data, traders are tweaking their bets based on the latest indicators. Source: Reuters

Cambodia to Launch Flight Routes to India in Early 2024

As Cambodia and India move closer to finalizing a bilateral free trade agreement, residents of both nations can anticipate the introduction of direct flight routes by early next year.

This development aligns with the remarkable growth in diplomatic relations between the two countries in recent times, as highlighted by the Cambodian Ambassador to India, Kuong Koy. He also expressed optimism that direct flights would commence in early 2024.

When this plan becomes a reality, Cambodia stands to benefit significantly, with increased tourism, expanded trade opportunities, and heightened investment prospects, akin to the positive outcomes seen with direct flights between India and other ASEAN member nations.

Given India’s status as a nation with over 1 billion people, countries worldwide, especially ASEAN member states, have actively been seeking a share of India’s lucrative tourism market.

According to Thailand’s Ministry of Tourism and Sports, nearly 990,000 Indians visited Thailand in 2022, second only to Malaysia.

Initial data for the first five months of 2023 places India among the top sources of visitors to Thailand, with more than 600,000 Indian tourists arriving in Thailand up to May. The TAT anticipates welcoming 2 million Indian visitors this year.Source: Laotian Times

All eyes on Country Garden’s cash flow as troubled firm set to report loss

HONG KONG: Just how cash-strapped embattled Country Garden Holdings is will be the focus when China’s largest private property developer is due to report its first-half results on Wednesday.

The liquidity stress in the company became public this month after it missed two dollar coupon payments and sought to extend an onshore private bond repayment, deepening contagion fears in China’s struggling property sector, and the wider economy.

Country Garden’s total liabilities stood at about $194 billion at the end of 2022. It has already flagged a net loss of up to 55 billion yuan ($7.55 billion) in the first six months, a staggering slide from the 6.7 billion yuan loss it posted in the second half of 2022 and from the net profit of 1.9 billion yuan it posted a year earlier.

Like its peers, the company, which was China’s largest property developer by sales volumes until this year, has been hurt by a drop in margins as property sales and the value of the homes themselves plummeted in China’s slowing economy. Lower sales, coupled with tighter access to fresh funding in recent years, worsened its cash squeeze.

An analyst with a foreign investment bank said investors were looking for details on short-term debt and new bank loans to better understand Country Garden’s cashflow.

Because most of its funds are locked up in the escrow accounts of project contractors to ensure the delivery of homes over the next two years, there is little cash left for repaying debt at the group level, a company official said.

About 60 per cent of the company’s total onshore bonds mature over the remaining months of the year, and if the company is able to extend its repayment deadlines, it could be able to improve its operations and cashflow, the official added. They declined to be named because they were not authorised to speak to media.

JP Morgan has estimated it would cost about 316 billion yuan to finish all the company’s projects under construction, including both

sold and unsold flats.

Country Garden declined to comment ahead of its earnings. The company will also not hold meetings with analysts and the media after the earnings announcement, the first time it skips these conferences in many years.

Source: Reuters

កម្មវិធីទិញទំនិញតាមអនឡាញ Temu កំពុងពង្រីកខ្លួននៅ តំបន់អាស៊ីដើម្បីប្រជែងជាមួយAlibaba និង Tiktok

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផ្តល់កម្មវិធីទិញទំនិញតាមអនឡាញ Temu ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកមេ PDD Holdings បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងប្រទេសហ្វីលីពីន ដើម្បីចាប់ផ្តើមពង្រីកខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

តំបន់អាស៊ី គឺជាទីដែល ក្រុមហ៊ុនTemu ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយក្រុមហ៊ុន Alibaba Group Holding Unit Lazada ក្រុមហ៊ុន ByteDance’s TikTok Shop និងក្រុមហ៊ុន Shopee ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

កាលពីចុងសប្តាហ៍កន្លងទៅ Temu បានធ្វើការបើកសម្ពោធដ៏ធំរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ជាទីដែលក្រុមហ៊ុនបានផ្តល់ជូននូវទំនិញលក់បញ្ចុះតម្លៃ រហូតដល់ទៅ៩០ភាគរយ ដូចជា អាវយឺត ស្កុតមុខ២ និងទូដាក់សម្ភារៈផ្ទះបាយ និងឧបករណ៍ប្រើប្រាស់។

ការបង្ហាញខ្លួនលើកដំបូងរបស់ Temu នៅក្នុងប្រទេសហ្វីលីពីន បញ្ជាក់ពីការពង្រីកអាជីវកម្ម ជាយុទ្ធសាស្រ្តរបស់ខ្លួន នៅទូទាំងតំបន់អាស៊ី បន្ទាប់ពីក្រុមហ៊ុនបានវាយលុក ចូលទៅកាន់ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងកាលពីខែមុន។

Temu បានបញ្ជូនការស្ទង់មតិមួយ ទៅកាន់ពាណិជ្ជករអនឡាញ ដោយសាកសួរថា តើវេទិកាណាខ្លះ ដែលពួកគេបាននិងកំពុងប្រើប្រាស់រួចមកហើយ នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

Temu ដែលបច្ចុប្បន្នកំពុងបង្ហាញវត្តមាន នៅក្នុងបណ្តាប្រទេសជាង៣៨ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេកាលពីថ្ងៃចន្ទម្សិលមិញនោះទេ៕

ទីផ្សារអាផាតម៉ិននិងខុនដូនៅហាណូយកំពុងជួបវិបត្តិខ្វះ ចំណតយានយន្ត

ដោយៈ តែម សុខុម

ហាណូយ: អ្នកស្នាក់នៅក្នុងអាផាតម៉ិន ឬខុនដូ នៅទីក្រុងហាណូ​យ ប្រទេសវៀតណាម ត្រូវចំណាយប្រាក់ច្រើនដល់ទៅ៤.២០០ដុល្លារអាមេរិក លើចំណតក្នុងអគារដែលពួកគេស្នាក់នៅ ដោយសារតែគ្មានទីធ្លាគ្រប់គ្រាន់សម្រាប់ចតរថយន្ត។

ក្នុងរយៈពេល២ឆ្នាំមកនេះ វាជាលើកទី១ ហើយដែលស្ត្រីឈ្មោះ ហ្វួង លិញ (Phuong Linh) អាចចតរថយន្តរបស់នាង នៅជាន់ក្រោមដីនៃអគារអាផាតម៉ិន ដែលនាងស្នាក់នៅក្នុងសង្កាត់ហាដុង (Ha Dong) ក្រុងហាណូយ បន្ទាប់ពីនាងបានបង់ប្រាក់ចំនួន៨៣០ដុល្លារអាមេរិក ទៅឱ្យអ្នកជិតខាងម្នាក់ដែលទើបតែរើចេញ។

ដោយសារតែទីធ្លា មានកំណត់នៅជាន់ក្រោមដី ស្ត្រីរូបនេះបានបង្ខំចិត្តចតរថយន្តរបស់នាង នៅចំណតកន្លែងផ្សេងក្នុងសង្កាត់ហាដុង (Ha Dong) ចាប់តាំងពីនាងផ្លាស់មករស់នៅ ក្នុងអគារអាផាតម៉ិននេះ។

មានតែម្ចាស់រថយន្ត ដែលបានចុះឈ្មោះមុនគេប៉ុណ្ណោះ ដែលមានសិទ្ធិចតរថយន្តរបស់ខ្លួននៅជាន់ក្រោមដី ហើយនៅពេលពួកគេរើចេញ អ្នកស្នាក់នៅផ្សេងទៀតដូចស្ត្រីឈ្មោះ ហ្វួង លិញ (Phuong Linh) ជាដើមត្រូវប្រញាប់ប្រញាល់ ទិញសិទ្ធិប្រើប្រាស់ចំណតទំនេរនោះឱ្យបានមុនគេ។

នេះមានន័យថា បន្ថែមពីលើការទិញចំណតផ្ទាល់ខ្លួន ពីអ្នកមុនក្នុងទឹកប្រាក់៨៣០ដុល្លារអាមេរិក ស្ត្រីរូបនេះក៏នៅតែត្រូវត្រូវបង់ថ្លៃចតរថយន្តប្រចាំខែផងដែរ។

ស្ត្រីរូបនេះនិយាយថា “ខ្ញុំត្រូវចំណាយលុយច្រើនណាស់ ប៉ុន្តែខ្ញុំយល់ថាខ្លួនឯងមានសំណាង។ មានអ្នកស្នាក់ចំនួន៣០នាក់ផ្សេងទៀតដូចជាខ្ញុំដែរ កំពុងរង់ចាំចំណតទំនេរបន្ទាប់”។

រឿងរ៉ាវស្រដៀងរឿងស្ត្រីឈ្មោះ ហ្វួង លិញ (Phuong Linh) បានកើតឡើងកាន់តែច្រើន នៅក្នុងទីក្រុងហាណូយ ដែលមានប្រជាជនរស់នៅចំនួន៨,៤លាននាក់ និងជាទីដែលចំនួនខុនដូ និងរថយន្តបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ម៉ាញ់ ឌុង (Manh Dung) ដែលរស់នៅក្នុងសង្កាត់ណាម ទូ លៀម (Nam Tu Liem) កាលពីខែមុនបានទិញរថយន្តប្រភេទ SUV មួយគ្រឿង ប៉ុន្តែគាត់ទើបតែដឹងថា បន្ទាប់ពីការទិញរថយន្តរួច គឺគ្មានចំណតរថយន្តនៅសល់ ក្នុងអាគារអាផាតម៉ិនរបស់គាត់ឡើយ។

គាត់និយាយបន្តថា អ្នកស្នាក់នៅជិត១០០នាក់ កំពុងរង់ចាំចំណតទំនេរបន្ទាប់។

ដោយប្រើប្រាស់បណ្ដាញអ្នកស្គាល់គ្នា បុរសរូបនេះបានទាក់ទងទៅអ្នកគ្រប់គ្រងអគារម្នាក់ ហើយក៏ទទួលបានចំណតរថយន្តផ្ទាល់ខ្លួនក្នុងតម្លៃ២.០៧៥ដុល្លារអាមេរិក។ ការព្រមព្រៀងគ្នាននេះធ្វើឡើងក្រៅផ្លូវការ។

អ្នកគ្រប់គ្រងរូបនោះនិយាយថា ប្រសិនបើគាត់រើចេញនៅថ្ងៃអនាគត គាត់អាចលក់ចំណតនេះចេញវិញបាន ក្នុងតម្លៃប្រហាក់ប្រហែលគ្នា ព្រោះចំណតរថយន្តក្នុងអគារនេះ តែងតែមានតម្រូវការជានិច្ច។

ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បានកំណត់ទុកចំណតរថយន្ត នៅជាន់ក្រោមដីនៃអគាររបស់ពួកគេ ប៉ុន្តែកំណើនរថយន្តនៅក្នុងទីក្រុងនេះបានធ្វើឱ្យចំណតរថយន្ត ដែលចំនួនមានកំណត់ ក្លាយជាអចលនទ្រព្យដ៏មានតម្លៃ។

ដូច្នេះក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន យកថ្លៃខ្ពស់ខ្លាំងសម្រាប់កន្លែងចតរថយន្ត។ តួយ៉ាងក្រុមហ៊ុនមួយ ដែលអភិវឌ្ឍខុនដូមួយកម្ពស់៤០ជាន់ នៅសង្កាត់ហាដុង (Ha Dong) កាលពីដើមឆ្នាំនេះបានយកថ្លៃ៩.១៣០ដុល្លារអាមេរិក សម្រាប់កិច្ចសន្យាជួលចំណតរថយន្តផ្ទាល់ខ្លួនរយៈពេល២០ឆ្នាំ។

ក្រុមហ៊ុននេះ ក៏ផ្តល់ជម្រើសលក់ចំណតរថយន្តផ្ទាល់ខ្លួន ជាអចិន្ត្រៃយ៍ ក្នុងតម្លៃ១៦.៦០០ដុល្លារអាមេរិកផងដែរ សម្រាប់រថយន្តប្រភេទ Sedan និងប្រមាណ២០.៧៥០ដុល្លារអាមេរិក សម្រាប់រថយន្តប្រភេទ SUV៕ VN Express៕

អូ ស៊ី អាយ ស៊ីទទួលពានរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០២៣ ពី Property Guru

ដោយៈ សហការី

      ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អូ ស៊ី អាយ ស៊ី ជាក្រុមហ៊ុនអចលទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា ដែលពេលថ្មីៗកន្លងទៅនេះ អូ ស៊ី អាយ ស៊ី បានទទួលនូវពានរង្វាន់កិត្តិយស ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេ ​ប្រចាំឆ្នាំ២០២៣ (Best Developer 2023​)។

ចំណែក​គម្រោងដាយមិន បេ ហ្គាដិន (​Diamond Bay Garden) ដែលអភិវឌ្ឍដោយ អូ ស៊ី អាយ ស៊ី ក៏ទទួលបាននូវពានរង្វាន់ចំនួនពីរផងដែរ គឺ​ (១) ពានរង្វាន់អភិវឌ្ឍខុនដូល្អជាងគេ ក្នុងប្រទេសកម្ពុជា​ប្រចាំឆ្នាំ ២០២៣ (Best Condo Development 2023)​ និង (២) ​ពានរង្វាន់ខុនដូ មានទេសភាពជាប់ដងទន្លេរស្អាតជាងគេ ក្នុងប្រទេ​សកម្ពុជាប្រចាំឆ្នាំ ២០២៣​ (Best Waterfront Condo 2023)​។​

ជ័យលាភី ដែល​ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី ទទួលបានក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានរៀបចំឡើង និងផ្ដល់ជូនដោយ Property Guru​មកពីប្រទេស សិង្ហ បុរី ដែលបានមើលឃើញនូវស្នាដៃ ភាពច្នៃប្រឌិត លទ្ធផល ក៏ដូចជា ការគាំទ្ររបស់អតិថិជន ដែលបង្ហាញឱ្យឃើញថាក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បានរួមចំនែកលើការអភិវឌ្ឍ និងលើកស្ទួយវិស័យអចលនទ្រព្យ នៅកម្ពុជាអស់ជាង២៣ឆ្នាំមកហើយ និងកំពុងបន្តបេសកកម្ម ក្នុងវិស័យអចលនទ្រព្យ ឱ្យកាន់តែមានភាពរីកចំរើនឡើង ប្រកបដោយចេរភាព។​

ក្នុងដំណើរនៃការបន្តបេសកកម្មនេះ គម្រោងខុនដូ​ ដាយមិន បេ​ ហ្គាដិន​ (Diamond Bay Garden) ដែលទទួលបានពានរង្វាន់ចំនួនពីរ គឺជាគម្រោងខុនដូ ចុងក្រោយគេ ដែលត្រូវបានអភិវឌ្ឍឡើងស្ថិតនៅទីតាំង ដ៏មានសក្ដានុពល ស្ថិតនៅកណ្ដាលទីក្រុងកោះពេជ្រ ហ៊ុំព័ទ្ធដោយអគារពាណិជ្ជកម្ម និងអគារតូចធំជាច្រើន ជាពិសេសនៅក្បែ ស្ពានឆ្លងទន្លេ ដែលតភ្ជាប់កោះពេជ្រ ទៅកាន់កោះនរា ដែលត្រៀមសម្ភោធដាក់ឱ្យប្រើប្រាស់នាដំណាច់ឆ្នាំ ២០២៣ខាងមុខនេះ។

ដាយមិន បេ​ ហ្គាដិន​ មានអគារសរុបចំនួន៣ មានបន្ទប់សរុប ១,៥០០យូនីត បំពាក់មកជាមួយគ្រឿងបរិក្ខាទំនើប មានសុវត្ថិភាព និងមានផាសុខភាព អមមកជាមួយទេសភាព ដ៏ត្រកាល នៃដងទន្លេទាំង ៤ និងអាចទស្សនាសម្រស់រាជធានីភ្នំពេញ បាន៣៦០ដឺក្រេ។ បច្ចុប្បន្ននេះ ដាយមិន បេ ហ្គាដិន បានប្រកាសដាក់លក់ហើយ ក្រោមការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលគ្រោងនឹងសម្ភោធន៍ជាផ្លូវការនាដំណាច់ឆ្នាំនេះផងដែរ។

នាឱកាសចូលរួមកម្មវិធីនោះ លោក TEA Theirry  អនុប្រធាននៃ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បានបង្ហាញចំណាប់អារម្មណ៍ថា “យើងខ្ញុំពិតជាមានសេចក្តីត្រេកអរ ដែលគណៈកម្មាធិការ សុទ្ធសឹងជាអ្នកជំនាញផ្នែកវិស័យអចលទ្រព្យ បានធ្វើការកោតសរសើរ ​ទៅលើកិច្ចខិតខំប្រឹងប្រែង និងភាពឆ្នៃប្រឌិត ដែលយើងខ្ញុំបានសំរិតសំរាំងក្នុងការអភិវឌ្ឍគម្រោង ដាយមិន បេ ហ្គាដិន ជាពិសេសជ្រើសរើសទីតាំងដែលល្អឥតខ្ចោះ ជាមួយទេសភាពដងទន្លេ។

លោកបន្តថា អូ ស៊ី អាយ ស៊ី ពិតជាមានកិត្តិយសបំផុត ដែលបានឈ្នះពានរង្វាន់ដល់ទៅ៣ ដែលជ័យលាភីនេះ ប្រៀបបានជាកេរតំណែ​លដ៏សំខាន់ និងអស្ចារ្យមួយ ស្ថិតក្រោមម្លប់របស់ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិក ក្រុមហ៊ុនអូ ស៊ី អាយ ស៊ី ដែលរូបលោក បានលះបង់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសវិស័យអចលទ្រព្យជាងពីរសតវត្សចុងក្រោយមកនេះ”។

លោកបានបន្ថែមទៀតថា​ “ជាមួយការទទួលស្គាល់ នូវភាពជោគ​ជ័យមួយនេះពី Property Guru ខ្ញុំបាទសូមយកឱកាសដ៏មានតម្លៃនេះ ថ្លែងអំណរគុណដល់ ដៃគូសហការណ៍ទាំងរដ្ឋ និងឯកជន អតិថិជនទាំងអស់ ដែលនៅតែបន្តគាំទ្រ និងជឿជាក់​មកលើក្រុមហ៊ុន ​  ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងក្រុមហ៊ុន រហូតមកដល់ចំណុចនេះ”។ លោកបន្ថែមថា “​យើងមានជំនឿយ៉ាងមុតមាំថា រាល់សកម្មភាព និងបេសកកម្ម ដែលក្រុមហ៊ុនបានកសាងមក​ គឺជាកត្តាជំរុញភាពរីកចម្រើន របស់ប្រទេសកម្ពុជា​ ហើយពានរង្វាន់ទាំងនេះ និងកាន់តែលើកទឹកចិត្តឱ្យ យើងខ្ញុំបន្តការអភិវឌ្ឍ ស្ថាបត្យកម្មសំណង់ នៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ​ទ្វេរដងទៅទៀត”។

ការឈ្នះពានរង្វាន់ជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេ​ប្រចាំឆ្នាំ ២០២៣ (Best Developer 2023​) នេះ គឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញឱ្យ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បន្តបំរើអតិថិជននៅ​ក្នុងវិស័យអចលទ្រព្យ ប្រកបដោយភាពជឿជាក់ មានទំនុកចិត្តខ្ពស់ ពោពេញដោយភាពឆ្នៃប្រឌិតខ្ពស់ ក៏ដូចជាបន្តកសាង និងស្ថាបនាប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើនឡើង៕

 

ធនាគារហត្ថាចូលរួមបរិច្ចាកថវិកាសាងសង់សាលាមតេយ្យ សហគមន៍តាមរយៈNBC

ដោយៈ គង់ សូរិយា

      កំពង់ធំៈ ធនាគារពាណិជ្ជហត្ថា ដែលជាធនាគារដ៏ធំមួយនៅកម្ពុជាបានចូលរួមកសាងសាលាមេតេយ្យសហគមន៍ តាមរយៈធនាគារជាតិនៃកម្ពុជា។

ប្រធានអគ្គនាយកធនាគារហត្ថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារហត្ថាបានឲ្យដឹងថា ធនាគារ ហត្ថា ម.ក មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមបរិច្ចាគថវិកាមួយចំនួន តាមរយៈធនាគារជាតិនៃកម្ពុជា ក្នុងការសាងសង់មត្តេយ្យសហគមន៍ ភូមិអំពុះ និងភូមិកាលមេឃ នៅក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលចំណេះដឹង មូលដ្ឋានដល់សិស្សានុសិស្ស ស្របទៅតាមទស្សនវិស័យ និងបេសកកម្មរបស់កិច្ចការងារ ទំនួលខុសត្រូវសង្គមរបស់ធនាគារហត្ថា។

ធនាគារហត្ថាតែងតែបានចូលរួម ក្នុងសកម្មភាពសង្គមជាច្រើន ដើម្បីលើកកំពស់ ការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាជួយដល់ការងារដសង្គមដទៃទៀត។

ធនាគារហត្ថាបាន និងកំពុងក្លាយជាធនាគារធំមួយ ក្នុងចំណោ​មធនាគារឈានមុខធំៗទាំង៥នៅកម្ពុជា បន្ទាប់ពីស្ថាប័ននេះបានលក់ជូនដល់ធនាគារក្រុងស្រ៊ី ដែលមានមូលដ្ឋាននៅប្រទេសថៃ៕