បុរី ប៉េង ហួត ចូលរួមតាំងពិព័រណ៌អចលនទ្រព្យ២០២៣ ជាមួយប្រូម៉ូសិនមហាចំណេញមិនធ្លាប់មាន!

ការតាំងពិព័រណ៍អចលនទ្រព្យ Home & Lifestyle Expo 2023 មានការចូលរួមពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុនលក់ផលិតផល និងសេវាកម្មគ្រប់ប្រភេទជាច្រើន ហើយក្នុងនោះ បុរី ប៉េង ហួត ក៏បានចូលរួមតាំងបង្ហាញគេហដ្ឋានដ៏ប្រណីត និងគម្រោងដ៏សម្បើមរបស់ខ្លួន ព្រមជាមួយប្រូម៉ូសិនដែលមិនធ្លាប់មានពីមកផងដែរ។​

នៅក្នុងកម្មវិធីតាំងពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ បុរី ប៉េង ហួត បានពាំនាំនូវអ្វីដែលពិសេសមិនធ្លាប់មានពីមុនមក ដូចជាការទស្សនាគម្រោងមេ និងផ្ទះគំរូជាច្រើនប្រភេទតាមរយៈបច្ចេកវិទ្យាថ្មី គឺវ៉ែនតា VR ដែលជាបច្ចេកវិទ្យាដំបូងគេសម្រាប់ផ្ដល់ភាពងាយស្រួលដល់អតិថិជនអាចទស្សនាបានផ្ទាល់នៅទីតាំងស្តង់តែម្ដង។
អ្វីដែលកាន់តែពិសេសអស្ចារ្យជាងនេះទៅទៀតនោះគឺ៖

  • ការផ្ដល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ 30,000$
  • បូករួមជាមួយនឹងការបង្វិលកងសំណាងបញ្ចុះតម្លៃបន្ថែមដែលមានទឹកប្រាក់​រហូតដល់ 7000$ ភ្លាមៗ
  • សន្លឹកឆ្នោតផ្សងសំណាងឈ្នះដំណើរកម្សាន្តប្រភេទ Business Class ទៅកាន់ប្រទេសបារាំង-ស្វីស ឬប្រទេសជប៉ុន
  • Voucher ពិសារអាហារបុហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារ
  • ព្រមទាំងប្រូម៉ូសិន Flash Sale រួមជាមួយគោលការណ៍បង់រំលស់ជាមួយធនាគារដៃគូដោយអត្រាការប្រាក់ដ៏ពិសេសបំផុតរហូតដល់ទៅ 3ឆ្នាំឯណោះ។
    គួរបញ្ជាក់ផងដែរ នេះគឺជាឆ្នាំដំបូងដែលបុរី ប៉េង ហួត បានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌ Home & Lifestyle Expo 2023 ហើយការផ្ដល់ជូនដ៏ពិសេស និងការចំណេញសន្ធឹកសន្ធាប់មិនធ្លាប់មាននេះ មានត្រឹមតែរយៈពេលតែ 2ថ្ងៃ​ប៉ុណ្ណោះ គឺនៅថ្ងៃទី12-13 ខែសីហា ឆ្នាំ2023។

ដូច្នេះកុំឱ្យខកខានឱ្យសោះ! សូមអញ្ជើញមកកាន់ស្តង់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មាន និងទទួលបានការផ្តល់ជូនខាងលើ​ ព្រមទាំងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន ព្រោះនៅសល់តែថ្ងៃនេះមួយថ្ងៃទៀតប៉ុណ្ណោះ ចាប់ពីម៉ោង 10:00 ព្រឹករហូតដល់ 8:00យប់ នៅសាលតាំងពិព័រណ៌កោះពេជ្រ ឬទាក់ទងផ្នែកលក់តាមរយៈលេខទូរសព្ទ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ។

 

ក្រុមហ៊ុនផលិតកង់រថយន្ត២ទៀតនឹងចូលមកកម្ពុជា ឆាប់ៗខាងមុខនេះ ខណៈកំពុងចរចាក្នុងការជ្រើសរើសទីតាំងនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេស

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន២ទៀត កំពុងធ្វើការចរចា និងជ្រើសរើសទីតាំង ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ខណៈបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៣ហើយកំពុងវិនិយោគក្នុងឧស្សាហកម្មនេះនៅកម្ពុជា។
លោក ជា វុទ្ធី ថ្លែងបែបនេះធ្វើឡើងនៅក្នុង វេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ ខែសីហានេះ ដើម្បីជំរុញ និងទាក់ទាញការវិនិយោគនៅកម្ពុជា ពីបណ្តាវិនិយោគិនទាំងក្នុង និងក្រៅស្រុក។លោកបន្តថា ក្រុមហ៊ុនចំនួន២នេះ កំពុងស្វែងទីតាំងនៅវិនិយោគ នៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ដែលបច្ចុប្បន្នមាន ចំនួន២៤។
បើតាមអគ្គលេខាធិការរង បច្ចុប្បន្ននេះក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្ត មានចំនួន៣ក្រុមហ៊ុន ដែលមានទីតាំងនៅខេត្តព្រះសីហនុ ខេត្តក្រចេះ និងក្រុងបាវិត ខេត្តស្វាយរៀង។
លោកមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនវិនិយោគទាំង៥ក្រុមហ៊ុននេះ នឹងចូលរួមចំណែកស្រូបកៅស៊ូកម្ពុជា យ៉ាងតិចចំនួនប្រមាណ២សែនតោន ក្នុងមួយឆ្នាំ ស្របពេលដែលបច្ចុប្បន្ននេះ ការផលិតជ័រកៅស៊ូនៅក្នុងទូទាំងប្រទេស បានបរិមាណសរុបជាង៥០ម៉ឺនតោន សម្រាប់ការនាំចេញ។ ក្នុងនោះនាំចេញក្រៅផ្លូវការ ប្រមាណ២០ម៉ឺន និងផ្លូវការប្រមាណ៣០ម៉ឺនតោន។

លោកលើកឡើងបន្តថា «ខ្ញុំបានខិតខំប្រឹងប្រែងដើម្បីពិភាក្សាជាមួយនឹងបណ្តាក្រុមហ៊ុនទាំងអស់នោះ ដើម្បីធ្វើយ៉ាងណាឱ្យទិញជ័រកៅស៊ូនៅកម្ពុជា ដើម្បីយកទៅផលិតសំបកកង់រថយន្ត។ ព្រោះដើម្បីផលិតបានសំបកកង់រថយន្តមួយ គឺយើងត្រូវការគ្រឿងបង្គុំ និងវត្ថុធាតុដើមប្រមាណជាង១០០មុខ។ នៅកម្ពុជាយើង មានតែកៅស៊ូមួយទេ ដែលអាចរួមចំណែកនៅក្នុងខ្សែចង្វាក់នៃការផលិតសំបកកង់រថយន្ត»។

លោកបានឱ្យដឹងបន្តថា មកដល់ពេលនេះ មានតែក្រុមហ៊ុនមួយទេ ដែលបានទិញជ័រកៅស៊ូកម្ពុជា ដែលក្នុងរយៈពេល៥ខែនេះ ក្រុមហ៊ុននេះបានទិញចំនួន១៤០០០តោន ហើយក្រុមហ៊ុនដទៃទៀតបាននាំចូលវត្ថុធាតុដើម ពាក់កណ្តាលសម្រេច ពីប្រទេសជិតខាង។យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទទួលបានថវិកាជាង៣៨៥លានដុល្លារ កើនឡើង៤៣%៕

Dubai’s property transactions surge 44% in H1  

RIYADH: Dubai’s residential sector is on track to record its busiest year yet as the number of property transactions hit its highest half-yearly transactions ever,
according to a new report.

Released by global real estate service provider Savills, the report revealed that transactions surged 44 percent in the first half of 2023 compared to a year earlier to reach 57,700.

The split was 46,100 apartments and 11,600 villas sold during the period, the report indicated.

“Historically, the summer months in the UAE have been known to be slow as many residents travel during the school break,” said Swapnil Pillai, associate director, Middle East research at Savills.

He added: “However, this trend seems to be changing in recent times as Dubai property continues to find favor among residents and international audiences looking for stability amid an uncertain economic
environment.”

In fact, when compared to the five-year average, activity levels are up by 209 percent in the current period, the report showed.

“While it is still early to comment on the overall take-up during the usually slow summer period, early indicators suggest that market activity is likely to remain strong,” Pillai said.

According to the report, villas and townhouses are the most sought-after development type in the emirate. Source: Arab News

Home rents in Hong Kong climb to 18-month high as students and professionals return while interest rates deter buyers

Home rents in Hong Kong climbed to an 18-month high in July as the city’s private housing market entered its peak season, as students and working professionals returned to the city and high interest rates continued to deter renters from becoming buyers.

Rents increased 1.15 per cent in July to 114.02 from a month earlier, according to the Centa-City Rental Index compiled by Centaline Property, which tracks 138 housing estates across the city.

The index has risen 5.45 per cent over the six-month period starting January, when it fell to its lowest level since August 2016.

“Prospective buyers have switched from buying to renting, and the inflow of students and professionals has greatly increased the demand for rental properties,” Yeung Ming-yee, senior associate director at Centaline Property Research, said in a report on Thursday.

“The private housing market has entered the traditional summer leasing peak season, and the number of leasing cases has increased, leading to a steady increase in rents. The rental market continues to be active.”

Centaline expects the index could climb by another 1.74 per cent to 116 in the third quarter, a level not seen since October 2021.

Housing rents have been rising in Hong Kong since the beginning of this year, due largely to an influx of mainland professionals and graduates.Source: SCMP

ប្រទេសអាល្លឺម៉ង់ ប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចវិញ ខណៈឧស្សាហកម្មរថយន្តដាំក្បាលចុះ

ដោយ: គង់ លាងហួរ
ក្រុងឡុងដ៍: ផលិតកម្មឧស្សាហកម្មនៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់អឺរ៉ុបបានធ្លាក់ចុះ១,៥% នៅក្នុងខែមិថុនាធៀបនឹងខែឧសភា ដោយសារវិស័យរថយន្តធ្លាក់ចុះអស់៣,៥%។

ការធ្លាក់ចុះនៃទិន្នផលឧស្សាហកម្មរបស់អាល្លឺម៉ង់ មានភាពចោតខ្លាំងជាងការព្យាកររបស់អ្នកសេដ្ឋកិច្ច និងបង្កើនហានិភ័យដែលថា ការផលិតធន់ធ្ងន់នឹងធ្លាក់ចុះម្តងទៀតនៅឆ្នាំនេះ ដែលអាចធ្វើឱ្យអាល្លឺម៉ង់ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចវិញ។

យោងតាមការិយាល័យស្ថិតិរបស់ប្រទេសអាល្លឺម៉ង់បានបង្ហាញថា ទិន្នផលរបស់វិស័យសំណង់ដែលបានធ្លាក់ចុះ២,៨% ក៏បានជះឥទ្ធិពលអវិជ្ជមានទៅលើផលិតកម្មឧស្សាហកម្មទាំងមូលផងដែរ។

ជាក់ស្តែង ប្រទេសអាល្លឺម៉ង់ទើបតែបានងើបចេញពីវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងខែមេសាដល់ខែមិថុនាប៉ុណ្ណោះ ដោយសារផលិតផលក្នុងស្រុកសរុប (GDP) បានស្ថិតនៅទ្រឹងបើធៀបនឹងត្រីមាសទី១ ប៉ុន្តែទិន្នន័យបណ្តោះអាសន្នចុងក្រោយបង្អស់បង្ហាញថា ភាពប្រសើរឡើងបន្តិចបន្តួចនៃជោគវាសនារបស់សេដ្ឋកិច្ចអាល្លឺម៉ង់ប្រហែលជាមិនស្ថិតស្ថេរនោះទេ។

លោក Franziska Palmas សេដ្ឋវិទូជាន់ខ្ពស់អឺរ៉ុបប្រចាំនៅក្រុមហ៊ុន Capital Economics បានសរសេរក្នុងកំណត់ត្រាមួយថា “យើងរំពឹងថា ការធ្លាក់ចុះនៃទិន្នផលឧស្សាហកម្មគឺជាកត្តាមួយ ដែលអាចបណ្តាលឱ្យមានការធ្លាក់ចុះជាថ្មីនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាល្លឺម៉ង់នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ”។ឧស្សាហកម្មរថយន្ត ដែលគ្របដណ្តប់ប្រហែល៥% នៃសេដ្ឋកិច្ចអាល្លឺម៉ង់កំពុងពិបាកកម្រើកឡើងវិញពីការវាយប្រហារដោយសារវិបត្តិជំងឺរាតត្បាតកូវីដ និងការជាប់គាំងនៃខ្សែសង្វាក់ផ្គត់ផ្គង់៕

ប្រទេសថៃ កំពុងឈឺក្បាល ខណៈបំណុលគ្រួសារដែលខូចកើនជិតដល់៣០ពាន់លានដុល្លារអាមេរិក

តែម សុខុម
បាងកក: ប្រទេសថៃ កំពុងតែឈឺក្បាលពិបាកដោះស្រាយ ខណៈបំណុលគ្រួសារដែលខូច (Bad Household Debt) សម្រាប់ត្រីមាសទី២ ដើមឆ្នាំនេះបានកើនឡើងលើសពី១ទ្រីលានបាត ឬ ២៨,៥ពាន់លានដុល្លារអាមេរិក។

ធនាគារកណ្តាលថៃ (BOT) បានពង្រីកការគ្របដណ្តប់នៃទិន្នន័យបំណុលគ្រួសារនេះដើម្បីរួមបញ្ចូលប្រាក់កម្ចីពីមូលនិធិកម្ចីសម្រាប់និស្សិត (Student Loan Fund) ប្រមាណ១៣,៧៥ពាន់លានដុល្លារអាមេរិក និងកម្ចីសហករណ៍៧,៥៥ពាន់លានដុល្លារអាមេរិក ផងដែរ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី៩ សីហា។

បំណុលកម្ចីទិញផ្ទះទូទាំងប្រទេសថៃ នៅពេលនេះក៏ត្រូវបានបញ្ចូលទៅក្នុងបំណុលគ្រួសារផងដែរ ហើយជាលទ្ធផលធ្វើឱ្យបំណុលគ្រួសារចុងក្រោយបំផុតនៅក្នុងប្រទេសថៃ ឡើងដល់១៧,៦២ទ្រីលានបាត ឬ ៥០១,៤ពាន់លានដុល្លារអាមេរិក។ទោះជាយ៉ាងណា ដោយស្ថិតនៅក្រោមទិន្នន័យថ្មីរបស់ធនាគារកណ្ដាលថៃ (BOT) មានតែ៧០%នៃបំណុលគ្រួសារថៃ ប៉ុណ្ណោះដែលត្រូវបានគ្របដណ្តប់ ខណៈ៣០%ទៀតគ្មានការពិនិត្យតាមដាន។ ដូច្នេះការគ្របដណ្តប់ទិន្នន័យដែលមានលក្ខណៈល្អប្រសើរ គឺមានសារៈសំខាន់សម្រាប់ការដោះស្រាយបំណុលដ៏ទូលំទូលាយ។

យោងតាមលោក ស៊ូរ៉ាពុល អូប៉ាសាទៀន (Surapol Opasatien) នាយកប្រតិបត្តិនៃការិយាល័យឥណទានជាតិ (National Credit Bureau) បានឱ្យដឹងថា បំណុលគ្រួសារសរុបនាពេលបច្ចុប្បន្នមានចំនួន១៧,៦២ទ្រីលានបាត ឬ ៥០១,៤ពាន់លានដុល្លារអាមេរិក ដែលស្មើប្រមាណ៩០,៦%នៃផលទុនជាតិសរុប (GDP)។

ក្នុងចំណោមបំណុលខូច២៨,៥ពាន់លានដុល្លារអាមេរិក មាន៥,៧ពាន់លានដុល្លារអាមេរិក ជាកម្ចីទិញរថយន្ត ៥,១២ពាន់លានដុល្លារអាមេរិក ជាកម្ចីទិញផ្ទះ ៧,១២ពាន់លានដុល្លារអាមេរិក ជាកម្ចីផ្ទាល់ខ្លួន ជាមួយនឹងបំណុលកសិកម្មមានចន្លោះពី១៧ពាន់លានដុល្លារអាមេរិក ទៅ២២,៨ពាន់លានដុល្លារអាមេរិក៕ The Nation៕

ការជួលផ្ទះក្នុងទីក្រុងហុងកុងកើនឡើងដល់កម្រិតខ្ពស់រយៈពេល១៨ខែ ខណៈដែលនិស្សិត និងអ្នកជំនាញវិលហូរចូលមកវិញ

ដោយ: គង់ លាងហួរ
ហុងកុង: ការជួលផ្ទះនៅទីក្រុងហុងកុងបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល១៨ខែ ក្នុងខែកក្កដា ខណៈសិស្ស និស្សិត និងអ្នកជំនាញបានវិលត្រឡប់មកកាន់ទីក្រុងនេះវិញ ហើយអត្រាការប្រាក់ខ្ពស់បានបន្តរារាំងអ្នកជួលមិនឱ្យក្លាយជាអ្នកទិញ។

នេះបើយោងតាមសារពត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។យោងតាមសន្ទស្សន៍នៃការជួល Centa-City ដែលចងក្រងដោយក្រុមហ៊ុន Centaline Property បានឱ្យដឹងថា សន្ទស្សន៍នៃការជួលបានកើនឡើង១,១៥ភាគរយក្នុងខែកក្កដាដល់១១៤,០២ពិន្ទុ បើធៀបនឹងខែមិថុនា។ សន្ទស្សន៍នេះបានកើនឡើង៥,៤៥%ក្នុងរយៈពេល៦ខែចាប់ពីខែមករា។

លោក Yeung Ming-yee នាយករងជាន់ខ្ពស់នៃក្រុមហ៊ុន Centaline Property Research បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា “អតិថិជនបានផ្លាស់ប្តូរពីការទិញមកជាការជួលវិញ ហើយលំហូរចូលនៃនិស្សិត និងអ្នកជំនាញបានបង្កើនតម្រូវការអចលនទ្រព្យសម្រាប់ជួល”។

លោកបានបន្តថា“ទីផ្សារលំនៅដ្ឋានឯកជនបានឈានចូលដល់រដូវកាលកំពូលនៃការជួល ហើយចំនួនករណីជួលបានកើនឡើង ដែលនាំឲ្យមានការកើនឡើងជាលំដាប់នៃការជួល ពោលគឺទីផ្សារជួលនៅតែបន្តមានភាពសកម្ម”។ក្រុមហ៊ុន Centaline រំពឹងថា សន្ទស្សន៍នៃការជួលអាចកើនឡើង១,៧៤ភាគរយទៀតរហូតដល់១១៦ពិន្ទុ នៅក្នុងត្រីមាសទី៣ ដែលជាកម្រិតមិនធ្លាប់បានឃើញមានចាប់តាំងពីខែតុលា ឆ្នាំ២០២១។ការជួលផ្ទះនៅក្នុងទីក្រុងហុងកុងបានកើនឡើង ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ដោយសារការហូរចូលនៃអ្នកជំនាញ និងនិស្សិតបញ្ចប់ការសិក្សានៅប្រទេសចិនដីគោក៕

សហរដ្ឋអាមេរិក គ្រោងចេញច្បាប់ថ្មីដើម្បីបង្ក្រាបការលាងលុយកខ្វក់ក្រោមរូបភាពវិនិយោគលើអចលនទ្រព្យ

តែម សុខុម

ញូវយ៉ក: ក្រសួងរតនាគារអាមេរិក នឹងស្នើឱ្យបង្កើតច្បាប់មួយដែលនឹងបញ្ចប់សកម្មភាពទិញផ្ទះប្រណីតដោយអនាមិកដើម្បីបិទចន្លោះប្រហោង ដែលក្រសួងនេះនិយាយថាអនុញ្ញាតឱ្យក្រុមមហាសេដ្ឋីពុករលួយ ភេរវករ និងឧក្រិដ្ឋជនផ្សេងៗទៀតលាក់បាំងលុយដែលពួកគេរកបានដោយមិនសុចរិត។

ច្បាប់ដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ ត្រូវបានរំពឹងថានឹងតម្រូវឱ្យក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យដូចជាក្រុមហ៊ុនធានារ៉ាប់រងលើកម្មសិទ្ធិអចលនទ្រព្យជាដើម រាយការណ៍អំពីអត្តសញ្ញាណរបស់ម្ចាស់ក្រុមហ៊ុនដែលទិញអចលនទ្រព្យដោយទូទាត់ជាសាច់ប្រាក់ ទៅកាន់បណ្តាញអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសហិរញ្ញវត្ថុ (FinCEN) នៃក្រសួងរតនាគារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ សីហា។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា បណ្តាញអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសហិរញ្ញវត្ថុ (FinCEN) គ្រោងនឹងស្នើច្បាប់នេះនៅខែសីហា នេះបើយោងតាមរបៀបវារៈបទប្បញ្ញត្តិរបស់ខ្លួន។ក្រុមអ្នកតស៊ូមតិប្រឆាំងអំពើពុករលួយ និងក្រុមសមាជិកសភាអាមេរិក បាននិងកំពុងជំរុញឱ្យមានច្បាប់ នេះដែលនឹងជំនួសប្រព័ន្ធរាយការណ៍បច្ចុប្បន្ន។

លោកស្រី ជេណេត យេឡេន (Janet Yellen) រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានលើកឡើងកាលពីខែមីនា ថា ឧក្រិដ្ឋជនបានលាក់កំបាំងប្រាក់ដែលពួកគេរកបានដោយមិនសុចរិត និងអាថ៌កំបាំងជាច្រើនទសវត្សរ៍មកតាមរយៈការវិនិយោគលើអចលនវត្ថុ ហើយថា លុយកខ្វក់ចំនួន២,៣ពាន់លានដុល្លារ ត្រូវបានគេលាងតាមរយៈការវិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០២០៕ Reuters៕

ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Country Garden ខាតបង់ប្រាក់អស់ច្រើនជាងមហាសេដ្ឋីណាៗទាំងអស់ក្នុងបញ្ជីមហាសេដ្ឋី Bloomberg

ដោយ: គង់ លាងហួរ
អន្តរជាតិ: សារពត៌មាន Bloomberg បានរាយការណ៍ថា លោកស្រី Yang Huiyan ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Country Garden បានខាតបង់ទ្រព្យសម្បត្តិអស់ច្រើនជាងមហាសេដ្ឋីនានានៅលើពិភពលោកនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី Yang បានដាំក្បាលចុះ៨៤% ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ឬស្មើនឹងទំហំទឹកប្រាក់ចំនួន២៨,៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។

ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី Yang បច្ចុប្បន្នស្ថិតក្នុងរង្វង់៥,៥ពាន់លានដុល្លារអាមេរិក។ លើសពីនេះ កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងទៅ ប្រធានក្រុមហ៊ុនអចលនទ្រព្យរូបនេះបានខាតបង់លុយអស់រហូតដល់ទៅ៤៩០លានដុល្លារ។ នៅពេលនេះ លោកស្រី Yang បានធ្លាក់មកឈរនៅលំដាប់លេខរៀងទី៤៧៥ ក្នុងតារាងចំណាត់ថ្នាក់មហាសេដ្ឋីដែលចងក្រងដោយកាសែត Bloomberg។

Country Garden ដែលធ្លាប់តែជាក្រុមហ៊ុនអភិវឌ្ឍដ៏ធំបំផុតរបស់ប្រទេសចិន បានខកខានការទូទាត់អត្រាការប្រាក់លើមូលបត្របំណុលចំនួន២ជាប្រាក់ដុល្លារអាមេរិក ដែលធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភ ខណៈវិស័យអចលនទ្រព្យចិនកំពុងស្ថិតក្នុងស្ថានភាពមិនល្អប្រសើរនៅឡើយ។

ទាក់ទិននឹងបញ្ហានេះ សារពត៌មាន CNN នៅមិនទាន់អាចទាក់ទងទៅកាន់ក្រុមហ៊ុន Country Garden ដើម្បីសុំការធ្វើអត្ថាធិប្បាយបាននៅឡើយទេ៕

ការទិញលក់អចលនទ្រព្យនៅទីក្រុងឌូបៃហក់ឡើងរហូតដល់ទៅ៤៤ភាគរយ នៅក្នុងឆមាសទី១

ដោយ: គង់ លាងហួរ
រីយ៉ាដ: យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា វិស័យលំនៅដ្ឋាននៅទីក្រុងឌូបៃកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅបំបែកកំណត់ត្រាឆ្នាំដ៏មមាញឹកបំផុតនៅឡើយ ខណៈចំនួនប្រតិបត្តិការទិញលក់អចលនទ្រព្យបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យសកលលោក Savills បានបង្ហាញថាប្រតិបត្តិការអចលនទ្រព្យនៅក្រុងឌូបៃបានហក់ឡើង៤៤ភាគរយនៅក្នុងឆមាសទី១ រហូតដល់៥៧.៧០០យូនីត បើធៀបទៅនឹងឆ្នាំមុន។

របាយការណ៍ដដែលបានបង្ហាញ ឱ្យដឹងទៀតថា ក្នុងចំណោមប្រតិបត្តិការចំនួន៥៧.៧០០យូនីតនេះ ក្នុងនោះមាន អាផាតមុិន ចំនួន៤៦.១០០យូនីត និង វីឡាចំនួន១១.៦០០យូនីត ដែលបានលក់ចេញក្នុងឆមាសទី១។

លោក Swapnil Pillai នាយករងនៃការស្រាវជ្រាវតំបន់មជ្ឈិមបូព៌ាប្រចាំក្រុមហ៊ុន Savills បានលើកឡើងថា “បើគិតតាមប្រវត្តិសាស្ត្រ ខែរដូវក្តៅនៅប្រទេស UAE ត្រូវបានគេដឹងថាមានភាពយឺតយ៉ាវ ខណៈអ្នកស្រុកជាច្រើនធ្វើដំណើរក្នុងកំឡុងពេលសម្រាកសិក្សា”។

លោកបានបន្ថែមថា “ទោះជាយ៉ាងណាក្តី និន្នាការនេះហាក់ដូចជាកំពុងផ្លាស់ប្តូរក្នុងពេលថ្មីៗនេះ ដោយសារអចលនទ្រព្យនៅទីក្រុងឌូបៃនៅតែបន្តទទួលបានការពេញចិត្តក្នុងចំណោមអ្នកស្រុក និងទស្សនិកជនអន្តរជាតិ ដែលស្វែងរកស្ថិរភាព ស្របពេលបរិយាកាសសេដ្ឋកិច្ចមិនច្បាស់លាស់”៕