Lao Minister of Finance Proposes New Draft Law on Land Tax

The Minister of Finance, Santiphap Phomvihane, proposed a new draft law on land tax during the ongoing 5th Ordinary Session of the 9th National Assembly on 6 July.

The draft, which includes 48 articles, four chapters, and nine sections, is intended to replace the previous land tax collection legislation, which was announced in 2000 and revised in 2007.

Santiphap said that the previous legislation has been in use for more than 16 years and that land tax revenue collection is currently low, inconsistent with the revised legislation, and challenging to implement.

This has led to the need for a new law that is stricter, more specific, and addresses outstanding issues that could not be incorporated in the past.

According to Pathedlao, the new draft law is primarily about defining land tax collection in line with international standards based on the level of economic growth in Laos (GDP), the rate of inflation, and the value of the land tax paid in the past. This will ensure that collection is transparent, fair, effective, and verifiable.

Santiphap said the new land tax law will make it easier to collect taxes with clear, and focused legislation, which will solve the main outstanding issues that have been raised during the ongoing assembly session.

He added that the new land tax law will also increase tax revenue in line with socioeconomic growth and modernize land tax collection conveniently and transparently. Source: Laotian times

រដ្ឋបាលក្រុងបាងកកគ្រោងជីកប្រឡាយថ្មីមួយ សម្រាប់បង្ហូរទឹកជន់លិចទៅក្នុងឈូង សមុទ្រថៃ និងប្រែក្លាយតំបន់ជុំវិញរាជធានីទៅជាតំបន់លំនៅដ្ឋាន

ដោយ: គង់ លាងហួរ
បាងកក: រដ្ឋបាលក្រុងបាងកក (BMA) នឹងអនុញ្ញាតឱ្យមានតំបន់ពាណិជ្ជកម្មបន្ថែមសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ និងប្រែក្លាយតំបន់មាត់សមុទ្រក្នុងទីក្រុងបាងកកទៅជាតំបន់វិស្សមកាលថ្មីនៅក្នុងផែនការទីក្រុងថ្មីរបស់ខ្លួនដែលនឹងចូលជាធរមានចាប់ពីឆ្នាំ២០២៥។

លោក Thaiwut Khankaew ប្រធាននាយកដ្ឋានផែនការទីក្រុង និងអភិវឌ្ឍន៍ទីក្រុង បានបង្ហាញផែនការនេះក្នុងសិក្ខាសាលាស្តីពីអចលនទ្រព្យដែលធ្វើឡើងដោយសារព័ត៌មានជាភាសាថៃ Thansettakij នៅសណ្ឋាគារ Renaissance Bangkok កាលពីថ្ងៃពុធកន្លងទៅ។

លោក Thaiwut បានមានប្រសាសន៍ថា ក្នុងចំណោមការផ្លាស់ប្តូរជាច្រើនចំពោះផែនការទីក្រុង រដ្ឋបាលក្រុងបាងកក (BMA) នឹងអនុវត្តកំណែទម្រង់ដីធ្លីនៅក្នុងស្រុក Bang Khun Thien។លោក Thaiwut បន្តថា រដ្ឋបាលនឹងសាងសង់ទំនប់ដើម្បីការពារការបាក់ដីទំហំ២.៤៧០រ៉ៃនៅលើឆ្នេរសមុទ្រ ហើយខ្លួននឹងអនុញ្ញាតឱ្យមានការអភិវឌ្ឍលំនៅដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋានលើផ្ទៃដីទំហំ៤.៤០០រ៉ៃ ដើម្បីបង្កើតមជ្ឈមណ្ឌលវិស្សមកាលថ្មីសម្រាប់រាជធានីបាងកក។

លោកបាន បន្ថែមទៀតថាកោះRatanakosin នឹងនៅតែជាតំបន់អភិរក្ស ដែលអគារខ្ពស់ៗមិនអាចសាងសង់ នៅទីនោះបាន ហើយតំបន់ជាច្រើននៅជុំវិញរាជធានីនឹងត្រូវបានប្រែក្លាយពីតំបន់កសិកម្មទៅជាតំបន់លំនៅដ្ឋាន។

លើសពីនេះទៀត រដ្ឋបាលក្រុងបាងកក (BMA) នឹងជីកប្រឡាយថ្មីមួយ ដើម្បីបង្ហូរទឹកជន់លិចចូលប្រឡាយព្រះអង្គម្ចាស់ Chaiyanuchit និង ប្រឡាយ Prawet ហើយបន្ទាប់មក បង្ហូរចូលក្នុងឈូងសមុទ្រថៃ៕

BMA to start opening more space for development, including coast, in 2025

The Bangkok Metropolitan Administration (BMA) will permit more commercial zones for property developments and plans to turn 4,004 rai of seaside area in Bangkok Khun Thien into a new vacation zone in its new city plan that will take effect from 2025, a senior official said.

Thaiwut Khankaew, director of the City Planning and Urban Development Department, unveiled the plan during a seminar on property held by Thai-language news outlet Thansettakij at the Renaissance Bangkok Hotel on Wednesday. Thansettakij is part of Nation Group.

Thaiwut said the new city planning act of 2019, which replaced the one enacted in 1975, required the BMA to redraw its city planning from scratch. City residents have been calling on the BMA to update and change the status of many zones due to the city’s expansion and the addition of new residential areas.

The city plan for Bangkok will not expire, but it will be subject to dynamic changes in line with the people’s wishes and rapid urban development due to the expansion of basic infrastructure.

Among the planned changes to the city plan, the BMA will carry out land reform in Bang Khun Thien district, which is located on the coast of the Gulf of Thailand, Thaiwut said.

The BMA will build dams to prevent erosion of 2,470 rai of land on the coast and will allow development of housing estates, hotels and resorts on 4,400 rai of land to create a new vacation centre for the capital, Thaiwut added.

The BMA will also upgrade many zones by changing their status to allow commercial development, Thaiwut added.
Ratanakosin Island will remain a conservation area where high-rise buildings cannot be built, he said. Many areas around the capital will be changed from agricultural to residential zones.

In eastern Bangkok, the BMA will reduce the area of 250 square kilometres for flood retention in Nong Chok and Klong Sam Wa districts to only 50 sq kms, Thaiwut said.
The BMA will dig a new canal to drain flood waters into Prince Chaiyanuchit Canal and Prawet Canal and then the Gulf of Thailand.
Source: The Nation

ការលក់ផ្ទះថ្មីនៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅប្រទេសថៃដាំក្បាលចុះយ៉ាងគំហុកជាពិសេសការលក់ខុនដូ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលំនៅដ្ឋានថៃ បានសង្កេតឃើញការដាំក្បាលចុះយ៉ាងខ្លាំង រហូតដល់ទៅ២៩,១% នៃការលក់ផ្ទះថ្មីនៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ខណៈខុនដូគឺជាកត្តាចម្បងដែលរួមចំណែកដល់លទ្ធផលនេះ។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា ចំនួនលំនៅដ្ឋានទើបលក់ដាច់ថ្មី នៅទីក្រុងបាងកកក្នុងឆមាសទី១ មានចំនួន២១.២៩១យូនីត ដែលមានតម្លៃសរុប១០៥,៧ពាន់លានបាត។

តួលេខខាងលើនេះ តំណាងឱ្យការថយចុះចំនួន២៩,១% បើគិតជាបរិមាណ និងតំណាងឱ្យការថយចុះ២២%គិតជាតម្លៃ បើធៀបទៅនឹងត្រីមាសទីមួយនៃឆ្នាំ២០២២កន្លងទៅ។លោក​Vichai បានបន្ត​ទៀតថា​ “ទីផ្សារ​លំនៅដ្ឋាន​នៅ​ដើម​ឆ្នាំ​នេះ​បាន​ដាំក្បាលចុះ​យ៉ាង​ខ្លាំង ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ជា​ពិសេស​បរិមាណ​លក់​ខុន​ដូ​ មាន​ការ​ថយ​ចុះ​ខ្លាំងគួរ​ឱ្យ​កត់សម្គាល់​”។

នៅក្នុងឆមាសទីមួយ ចំនួនខុនដូដែលទើបនឹងលក់ដាច់បានដាំក្បាលចុះ៤៨,៩% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម៩.៧១០យូនីត ដែលមានតម្លៃសរុបចំនួន៣៦,៧ពាន់លានបាត ដែលថយចុះ៤៥,២ភាគរយបើគិតជាតម្លៃ ។

លោក Vichai បានអះអាងថា “ការដាំក្បាលចុះគួរឱ្យកត់សម្គាល់នេះ អាចបណ្តាលមកពីការហក់ឡើងខ្លាំង នៃការផ្គត់ផ្គង់ខុនដូថ្មី ដែលបានចាប់ផ្តើមឡើងនៅក្នុងត្រីមាសទី១នៃឆ្នាំមុន ជាពិសេ​សការផ្គត់ផ្គង់ផ្នែកនៃខុនដូតម្លៃទាប”។

លោក Vichai បានបន្ថែមថា ចំនួនខុនដូដែលទើបនឹងចេញលក់ថ្មី នៅក្នុងឆមាសទី១ គឺឈានជិតដល់កម្រិត ដែលបានកត់ត្រាទុកមុនការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ទោះបីជាការលក់នៅតែបន្តមានកម្រិតទាបយ៉ាងណាក្តី៕

ការស្ទង់មតិ: ពលរដ្ឋអាមេរិកាំងបន្តបង្ហាញអារម្មណ៍ល្អប្រសើរឡើងវិញចំពោះបញ្ហាសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: យោងតាមការចុះផ្សាយ ដោយសារពត៌មាន CNN បានឱ្យដឹងថា បណ្តាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក បាននិងកំពុងមានអារម្មណ៍ល្អប្រសើរឡើង នៅក្នុងរដូវក្តៅនេះ ដោយសារអតិផរណាបានបន្តធ្លាក់ចុះ។

អារម្មណ៍របស់អ្នកប្រើប្រាស់ ដែលត្រូវបានតាមដានដោយសាកលវិទ្យាល័យ Michigan បានហក់ឡើង១១% នៅក្នុងខែកក្កដាបើធៀបនឹងខែមិថុនា ដោយឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមតួលេខចុងក្រោយនៃទិន្ន​ន័យប្រចាំខែ។

តួលេខនេះ ជាលទ្ធផលដ៏ល្អប្រសើរមួយ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដែលនៅពេលនោះ អារម្មណ៍របស់អ្នកប្រើប្រាស់បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅលើកំណត់ត្រា ហើយអតិផរណាបានឈានដល់កម្រិតខ្ពស់បំផុត រយៈពេល៤ទសវត្សរ៍ក្នុងរង្វង់៩,១% ។

យោងតាមការចេញផ្សាយមួយបានបង្ហាញថា ការរំពឹងទុករបស់ជនជាតិអាមេរិក សម្រាប់អត្រាអតិផរណានៅឆ្នាំខាងមុខ បានកើនដល់អត្រា៣,៤% ពោលគឺស្ថិតនៅក្រោមកម្រិតខ្ពស់៥,៤% បើធៀបនឹងខែមេសា ឆ្នាំ២០២២។
លោក Joanne Hsu នាយកផ្នែកអង្កេតនៃសាកលវិទ្យាល័យ Michigan បានឱ្យដឹងនៅក្នុងការចេញផ្សាយមួយថា “សរុបមកការហក់ឡើងយ៉ាងខ្លាំង នៃមនោសញ្ចេតនាអ្នកប្រើប្រាស់ គឺបណ្តាលមកពីការបន្តថយចុះនៃអតិផរណា រួមជាមួយនឹងស្ថិរភាពនៅក្នុងទីផ្សារការងារផងដែរ”។

យោងតាមការស្ទាបស្ទង់មតិផ្សេងទៀត ក៏បានឆ្លុះបញ្ចាំងពីការកើនឡើងនូវសុទិដ្ឋិនិយមផងដែរ ដែលមួយផ្នែកបណ្តាលមកពីការធ្លាក់ចុះនៃអតិផរណានាពេលថ្មីៗនេះ។ ចំណែក សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ប្រចាំខែ បានកើនឡើងសម្រាប់ខែទី៣ជាប់ៗគ្នា ក្នុងខែកក្កដា។

លើសពីនេះ យោងតាមការស្ទង់មតិទៅលើអ្នកសេដ្ឋកិច្ច និងអ្នកវិភាគ ដែលចេញផ្សាយដោយសមាគមជាតិ សម្រាប់សេដ្ឋកិច្ចធុរកិច្ចនៅសប្តាហ៍នេះបានបង្ហាញផងដែរថា អាជីវកម្មបានរីករាយក្នុងស្ថានភាពសេដ្ឋកិច្ចដែលល្អប្រសើរឡើង ដូចជាការកើនឡើងនៃការលក់ និងប្រាក់ចំណេញ រួមជាមួយនឹងការធ្លាក់ចុះនៃតម្លៃសម្ភារៈជាដើម៕

China’s housing minister urges efforts to strengthen property recovery

BEIJING : China needs more effective implementation measures such as lower home mortgage rates and down payment ratios for first-time home buyers to help spur home purchases, state media quoted a Chinese official as saying.

Speaking at a recent symposium with property developers and construction firms, Ni Hong, minister of housing and urban-rural development, underlined the significance of meeting residents’ essential housing demand and their needs for better living conditions, Xinhua reported late Thursday.

Ni promised efforts to ensure the delivery of presold homes, urging more action across the sector to consolidate the recovery of the property market.

Ni said the ministry has urged building companies and property developers to actively participate in affordable housing projects, the renovation of villages in cities, and public facility construction.

“It is necessary to deepen the structural reform of the housing supply side, strengthen scientific and technological empowerment, improve the quality of housing, and build ‘good houses’ for the people,” he said.Source: reuters

រដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការសហគមន៍តំបន់ការពារធម្មជាតិ”តាតៃក្រោម”ក្នុងខេត្តកោះកុង

(ភ្នំពេញ)៖ ក្រោមការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយក្រសួងបរិស្ថាន តាមប្រកាសលេ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៣។ នេះបើយោងការចេញផ្សាយដោយទំព័រ Facebook ផ្លូវការរបស់ក្រសួងបរិស្ថាន។

សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានទទួលស្គាល់នេះ មានទំហំសរុប ៩៧.៣ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វ ពពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះមានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ការរៀបចំអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នឹងត្រូវរៀបចំស្រប់តាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

គួរបញ្ជាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន៣០ នៅក្នុងខេត្តគោលដៅទាំង ៧រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕

ក្រុមហ៊ុន OCIC កំពុងអភិវឌ្ឍគម្រោងបុរីដ៏ធំមួយនៅភាគខាងកើតនៃខេត្តសៀមរាប

ដោយ: គង់ លាងហួរ

សៀមរាប: ខណៈពេលដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការអភិវឌ្ឍបុរី លើទឹកដីអរិយធម៌ ខេត្តសៀមរាប ក្រុមហ៊ុន OCIC បានកំពុងបន្តអភិវឌ្ឍ បុរី ដែលធំជាងគេ លើផ្ទៃដីសរុបប្រមាណ 70 ហិកតា​ នាភាគខាងកើតនៃខេត្តសៀមរាប ក៏ដូចជាការរួមចំណែកមួយយ៉ាងធំក្នុងការអភិវឌ្ឍលើវិស័យអភិវឌ្ឍលំនៅដ្ឋាន ក្នុងខេត្តសៀមរាប ចាប់ពី បំណាច់ឆ្នាំ 2017 រហូតមកដល់បច្ចុប្បន្ននេះ។ដោយសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ទើបធ្វើអោយបុរីទេសចរណ៍ទទួលបានភាពជោគជ័យ កេរ្តិ៍ឈ្មោះល្បីល្បាញ និងកំពុងប្រែក្លាយជាសហគមន៍ដែលផ្ដល់នូវភាពស៊ីវីល័យ ងាយស្រួល ផាសុកភាព និងសុភមង្គលសម្រាប់អ្នករស់នៅ ដែលបណ្តុំទៅដោយផ្ទះវីឡាទោល ផ្ទះល្វែងអាជីវកម្ម ទីកន្លែងកម្សាន្ត និងការអប់រំ ដែលជាតម្រូវការចាំបាច់ក្នុងការរស់នៅ នាសតវត្សទី21​ នេះ។

ប្លង់មេរបស់បុរីទេសចរណ៍ បានរចនាឡើងពីក្រុមស្ថាបត្យករ ដែលមានជំនាញច្បាស់លាស់​ និងបទពិសោធន៍យូរឆ្នាំ ដែលការសិក្សារប្លង់មេនេះផ្ដោតលើការរស់នៅ ផ្សាភ្ជាប់ជីវិតប្រចាំថ្ងៃ និងធម្មជាតិ ដោយសំដៅយ៉ាងណាអោយអ្នកស្នាក់នៅ ទទួលបានអារម្មណ៍ស្រស់ថ្លា ក្នុងការរស់នៅប្រចាំថ្ងៃ ដែលរំលេចនូវ ធម្មជាតិបៃតង នៅបរិវេណ/លម្ហសាធារណៈ ក៏ដូចជាក្នុងលម្ហឯកជននៃលំនៅដ្ឋាននីមួយៗ។លោក ហង់ វិច្ចិដ្ត្រា​ ប្រធានផ្នែកលក់បុរីទេសចរណ៍ បានលើកឡើងថា  “ ផ្ទះរបស់យើង គឺ លើសពីការសាងសង់នៃ បណ្តុំឥដ្ឋ ស៊ីម៉ងត៍ ប៉ុន្តែគ្រប់ម៉ូតផ្ទះ និងលម្ហសាធារណៈនៃគម្រោងរបស់យើង គឺបានផ្ដោតលើ ការផ្សាភ្ជាប់រវាងសំណង់ រួមនឹងបរិស្ថានធម្មជាតិជុំវិញ ក៏ដូចជាការទ្រទ្រង់ និងគាំទ្រដល់សហគមន៍ក្នុងតំបន់ ដោយបង្កើតអោយមានជាសកម្មភាពជួបជុំលក្ខណៈសហគមន៍ កន្លែងកម្សាន្តសម្រាប់កុមារ ផ្សារបន្លែធម្មជាតិចុងសប្តាហ៍ ដែលផ្គត់ផ្គង់ដោយកសិករក្នុងតំបន់ផ្ទាល់។ ក្នុងពេលដ៏ខ្លីខាងមុខនេះ យើងនឹងជម្រុញបន្ថែមសកម្មភាពពាណិជ្ជកម្ម ផ្ដោតលើសិប្បកម្មដែលធ្វើដោយដៃ និងស្នាដៃបង្កើតថ្មី ដែលនឹងផ្ដល់នូវឱកាសទីផ្សារសម្រាប់សិប្បករ និងអ្នកបង្កើតថ្មី។” លោកបានបន្តទៀតថា “ដោយហេតុផលនេះហើយ ទើបយើងមានទំនុកចិត្តថា តាមរយៈគំនិតផ្តួចផ្តើមនេះ វាមិនត្រឹមតែផ្តល់តម្លៃដល់អ្នករស់នៅក្នុងបុរីទេសចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់គុណតម្លៃសម្រាប់ សហគមន៍បុរីទេសចរណ៍ និងខេត្តសៀមរាបទាំងមូលផងដែរ។”លោក ហង់ វិចិ្ចដ្រ្តា  បានបន្ថែមថា “ដើម្បីអបអរការបើកលក់នូវគម្រោងផ្ទះវីឡាកូនកាត់ម៉ូតថ្មី កម្ពស់ 3 ជាន់ដំបូងគេ ក្រុមហ៊ុនបានផ្ដល់នូវការរំលស់ 100% រហូតដល់25 ឆ្នាំ​ ដោយពុំមានតម្រូវការទ្រព្យបញ្ចាំអ្វីទាំងអស់ លើសពីនេះយើងក៏មាន ការបញ្ចុះតម្លៃពិសេសមិនធ្លាប់មាន សម្រាប់ផ្ទះ 10ខ្នងដំបូងតែប៉ុណ្ណោះ ជាការលើកទឹកចិត្តបន្ថែមដល់អតិថិជនដែលធ្វើការកក់ប្រាក់ក្នុងខែសីហានេះ ក្រុមហ៊ុននឹងផ្ដល់ជូន Promotion អស្ចារ្យ នូវការបង់ប្រាក់ដើមសុទ្ធរហូតដល់ 12 ខែ ”។ ដើម្បីទទួលបាននូវ Promotion នេះសូមទាក់ទងមកកាន់លេខ 077 266 209 ឬ 070 765 222។OCIC គឺជាគម្រោងវិនិយោគចម្រុះឈានមុខគេ ក្នុងប្រទេសកម្ពុជា ដែលកំពុងអភិវឌ្ឍនូវគម្រោងមេសំខាន់ៗ មានដូចជា គម្រោងបុរីទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វា និងទីក្រុងអូឡាំព្យា និងគម្រោងធំៗដទៃទៀត។

រដ្ឋាភិបាលឡាវគ្រោងបង្កើតច្បាប់ពន្ធដីធ្លីថ្មី ដើម្បីសម្របតាមស្តង់ដារអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ

ដោយ: គង់ លាងហួរ
វៀងច័ន្ទ: លោក Santiphap Phomvihane រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសឡាវ បានស្នើសេចក្តីព្រាងច្បាប់ថ្មីមួយ ស្តីពីពន្ធដីធ្លី ក្នុងសម័យប្រជុំសាមញ្ញលើកទី៥ នៃរដ្ឋសភាឡាវ នីតិកាលទី៦ កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ។

សេចក្តីព្រាងច្បាប់នេះ រួមមាន៤៨មាត្រា ៤ជំពូក និង៩ផ្នែក ដែលមានគោលបំណងជំនួសឱ្យច្បាប់ប្រមូលពន្ធដីធ្លីចាស់ ដែលបានប្រកាសក្នុងឆ្នាំ២០០០ និងបានកែសម្រួលក្នុងឆ្នាំ២០០៧។

លោក Santiphap បានមានប្រសាសន៍ថា ច្បាប់ចាស់ត្រូវបានប្រើប្រាស់អស់រយៈពេលជាង១៦ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្ន ការប្រមូលចំណូលពន្ធដីធ្លីមានកម្រិតទាប មិនស្របនឹងច្បាប់ដែលបានកែសម្រួល និងមានបញ្ហាប្រឈមក្នុងការអនុវត្ត។ លោកបន្តថា ដូច្នេះ យើងត្រូវបង្កើតច្បាប់ថ្មីមួយ ដែលកាន់តែតឹងរ៉ឹង និងមានភាពជាក់លាក់ជាងមុន។សេចក្តីព្រាងច្បាប់ថ្មីនេះផ្តោតជាសំខាន់ទៅលើការកំណត់ការប្រមូលពន្ធដីធ្លីស្របតាមស្តង់ដារអន្តរជាតិ ដោយផ្អែកលើកម្រិតនៃកំណើនសេដ្ឋកិច្ចក្នុងប្រទេសឡាវ (GDP) អត្រាអតិផរណា និងតម្លៃនៃពន្ធដីធ្លីដែលបានបង់នាពេលកន្លងមក។ ច្បាប់នេះនឹងធានាថា ការប្រមូលពន្ធមានតម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព និងអាចផ្ទៀងផ្ទាត់បាន។

លោក Santiphap Phomvihane បានបន្ថែមថា ច្បាប់ពន្ធដារថ្មីក៏នឹងបង្កើនចំណូលពន្ធស្របតាមកំណើនសេដ្ឋកិច្ចសង្គម និងធ្វើទំនើបកម្មការប្រមូលពន្ធដីធ្លីប្រកបដោយភាពងាយស្រួល និងមានតម្លាភាព។

ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធដីធ្លី និងតាមដានអ្នកដែលមិនទាន់បានបង់ពន្ធ ច្បាប់ថ្មីនេះនឹងបង្កើតប្រព័ន្ធគ្រប់គ្រង IT ដើម្បីអនុញ្ញាតឱ្យអ្នកបង់ពន្ធមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងធ្វើការទូទាត់ប្រាក់។

លើសពីនេះទៀត លោក Santiphap ក៏បានពិភាក្សាអំពីអត្ថប្រយោជន៍បន្ថែមមួយចំនួននៃច្បាប់ស្តីពីពន្ធដីធ្លីថ្មី ដែលរដ្ឋសភាឡាវកំពុងពិចារណាក្នុងសម័យប្រជុំបច្ចុប្បន្នផងដែរ៕

ការដោះស្រាយវិវាទ ម្ចាស់គម្រោងនិងម្ចាស់ដីរបស់ក្រុមហ៊ុន ម៉ន ដានី បានឈានដល់ការស្រុះស្រួលនឹងគ្នាហើយ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ ដែលបានទិញ លំនៅឋាន និងដីឡូត៍នៅក្នុងតម្រោង២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក។

សេចក្តីប្រកាសព៌តមានរបស់ស្ថាប័ននេះបានបញ្ជាក់ថា ក្រោយពីមានការសម្របសម្រួល អស់ជាច្រើនលើកច្រើនសារ របស់ក្រុមការងារដោះស្រាយវិវាទ ម្ចាស់គម្រោងនិងម្ចាស់ដី នឹងឈានដល់ការស្រុះស្រួលសះជានឹងគ្នា ដោយបានទុកពេលឱ្យមេធាវីតំណាង ភាគីទាំងពីររៀបចំនីតិវិធីលំអិត សម្រាប់ដំណើរការអាជីវកម្ម តម្រោងទី២៩ នេះឡើងវិញ។

ក្នុងន័យនេះ ន.អ.ប នឹងជួនដំណឹងសាជាថ្មី យ៉ាងយូរមុនថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣. អំពីការចាប់ផ្ដើមដំណើរការអាជីវកម្មតម្រោងទី២៩ ឡើងវិញ។ ដូច្នេះ សូមអតិថិជនទាំងអស់បន្តរក្សាភាពស្ងប់ស្ងាត់ ទុកពេលឱ្យនិយ័តករធ្វើការ ជាមួយមេធាវីរបស់ភាគីទាំងពីរ និងមិនត្រូវចូលរួមធ្វើបាតុកម្ម តាមការញុះញង់ របស់ជនខិលខូចមួយចំនួនតូចឡើយ៕