“ឆ្នេរសមុទ្រកោងកាង”ការផ្តល់ទំនុកចិត្តពីអ្នកអភិវឌ្ឍន៍បានធ្វើឲ្យគំរោងសម្រេចបានតាមផែនការ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ចុងសប្តាហ៍មុន ខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តកែប និងបានឆៀងចូលកម្សាន្ត នៅក្នុងគំរោងឆ្នេរសមុទ្រកោងកាង ដែលជាគំរោងលំហែរកាយដ៏ប្រណីតនៅក្នុងខេត្តកែប។

រថយន្តដឹកដី បានបើកបរចុះឡើងៗដើម្បីចាក់បំពេញដី ខណៈរថយន្តកិនពង្រាបថ្នល់ បានធ្វើសកម្មភាពព្រមគ្នាផងដែរ មុនពេលផ្លូវក្នុងគំរោងនេះរៀបចំចាក់ថ្មម៉ិច។

យើងបានជិះអូរប័រទឹក ទៅឆ្លងកាត់ព្រៃកោងកាងខៀវស្រងាត់ មុនទៅដល់សមុទ្រធំ ដែលអាចទស្សនាទីក្រុងកែប និងសម្រស់សមុទ្រពេលថ្ងៃរៀបលិចព៌ណមាសដ៏ឆើតឆាយ។

អ្នកទិញដីក្នុងគំរោងនេះ បាននាំមិត្តភ័ក្តពួកគេទៅបោះតង់ និងចេញស្ទូចត្រី ខណៈយុវវ័យមួយចំនួន បាននាំគូស្នេហ៍ដើរកំសាន្ត និងសាសងលើស្ពានឈើប្រវែង៥០០ម៉ែត្រ ខណៈស្ពានឈើដ៏វែងមួយទៀតប្រវែងជាង១០០០ម៉ែត្រ បាននិងកំពុងត្រៀមតភ្ជា ប់មកកាន់សហគមន៍ព្រៃកោងកាង នៅក្នុងគំរោងនេះ ដែលជាគំរោងមួយផ្សារភ្ជាប់់ ជាមួយសហគមន៍អូរក្រសារ ក្នុងក្រុងកែប។

ការទិញដីលំហែររបស់ប្រជាពលរដ្ឋខ្មែរ និងអ្នកនិយមសំរាកលំហែរកាយចុងសប្តាហ៍ គួរជ្រើសរើសគំរោងមួយដែលផ្សារភ្ជាប់ជាមួយបរិស្ថាន ធម្មជាតិ និងជាគំរោងដែលបានគិតគូរដល់អ្នកទិញពិតប្រាកដ ជាជាងគំរោងដែលគ្រាន់តែបោះបង្គោលលក់ហើយ ដើរចេញដោយមិនរវីរវល់ជាមួយអតិថិជននៅពេលក្រោយ។

ការសំរាកលំហែរកាយចុងសប្តាហ៍ ជាមួយមិត្តភ័ក្ត ស្ទូចត្រី និងអាចចុះចាប់  ក្តាម បង្គារ អាំងគ្រឿងសមុទ្រជាមួយមិត្តភ័ក្ត ពិសេសការគេងក្នុងតង់ជាប់មាត់សមុទ្រ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ ពិតជាមានភាពមនោរម្យ និងអារម្មណ៍ស្រស់ស្រាយ ហើយកន្លែងដែលលោកអ្នកអាចធ្វើរឿងទាំងនេះបាន គឺគំរោងឆ្នេរសមុទ្រកោងកាង។

ជាមួយនឹងទំនុកចិត្ត ដែលផ្តល់ជូនពីអ្នកអភិវឌ្ឍន៍គំរោងបូកគោលែន​១ បូកគោលែន២ និងបូកគោលែន៣ គំរោងឆ្នេរសមុទ្រកោងកាង និងគំរោងឋានសួគ៌លំហែរ បានធ្វើឲ្យគំរោងស្ថិតក្នុងក្រុងកែប ដែលកំពុងអភិវឌ្ឈ

ន៍ស្របតាមផែនការមេរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែបជាតំបន់លំហែរកាយកម្រិតខ្ពស់ បានធ្វើឲ្យគំរោងឆ្នេរសមុទ្រកោងកាង ទទួលបានការទិញពីអតិថិជន ក្នុងនិងក្រៅប្រទេសរហូតដល់៦៥ភាគរយ។

អ្នកនាងម៉ី ម៉ី ប្រធានផ្នែកទីផ្សារនៃគំរោងឆ្នេរសមុទ្រកោងកាង បាននាំ​ក្រុមការងាររបស់យើងដើរលើស្ពានឈើ ​ដែលសាងសង់អមជាមួយព្រៃកោងកាង និងជិះអូរប័រទស្សនាថ្ងៃរៀបលិច និងបានប្រាប់យើងថា “អ្នកមកទិញគំរោងនេះ បាននិយាយតៗគ្នា និងនាំមិត្តភ័ក្តរបស់ពួកគេមកទិញជាបន្តបន្ទាប់ ហើយពួកគេតែងតែមកបោះតង់ ស្ទូចត្រីកំសាន្តនៅទីនេះរៀងរាល់ចុងសប្តាហ៍។

អ្នកនាងបន្តថា “ការអភិវឌ្ឍន៍របស់យើង គឺផ្សារភ្ជាប់និងរួមចំណែកថែររក្សាបរិស្ថាន ព្រោះបរិស្ថានមានសារៈសំខាន់ណាស់ ក្នុងការផ្សារភ្ជាប់ជីវិតជាមួយនឹងធម្មជាតិ”។ អ្នកនាងបន្តថា “ការរីកចម្រើនរបស់ខេត្តកែប តែងតែផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ ហេតុនេះទើបគំរោងនេះបាននិងកំពុងអភិវឌ្ឍន៍ ស្របតាមនិន្នាការអភិវឌ្ឍន៍របស់រដ្ឋាភិបាល”៕

  

អាជ្ញាធរខេត្តព្រះសីហនុសម្របសម្រួលការងាររវាងប្រជាពលរដ្ឋនិងអ្នកអភិវឌ្ឍន៍បុរីវីអាយភី

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កាលពីសប្តាហ៍មុន លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីនេះ។

បុរីនេះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាព តំណាងភាគីពាក់ព័ន្ធ តំណាងបងប្អូនប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន បុរី វីអាយភី។

បន្ទាប់ពីមានមតិលើកឡើងរបស់តំណាងក្រុមហ៊ុន បុរី វីអាយភី តំណា​ងបងប្អូនប្រជាពលរដ្ឋ និងភាគីម្ចាស់បំណុល អង្គប្រជុំបានសម្រេចដូចខាងក្រោម ទី១ ដោយសារការជជែកពិភាក្សា ដោះស្រាយគ្នានាថ្ងៃនេះ ភាគីម្ចាស់បំណុល ដែលក្រុមហ៊ុន បុរី វីអាយភី បានជំពាក់ មិនអាចសម្រេចចិត្តក្នុងការរកដំណោះស្រាយ ច្បាស់លាស់ណាមួយនៅឡើយ។ ដូចនេះរដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់កម្មវិធីប្រជុំដោះស្រាយម្តងទៀត នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយអញ្ជើញតំណាងបងប្អូនប្រជាពលរដ្ឋ តំណាងម្ចាស់ក្រុមហ៊ុនបុរី វីអាយភី និងម្ចាស់បំណុលទាំង៣ រួមមាន លោកជំទាវ សេង វួចលាង លោកឧកញ៉ា លី ហាក់ ឈន សៀកលាង ចូលរួមប្រជុំដោយផ្ទាល់ ដើម្បីពិគ្រោះគ្នារកដំណោះស្រាយ។

ទី២ រដ្ឋបាលខេត្តព្រះសីហនុ ខិតខំសម្របសម្រួលឱ្យមានការស្រុះស្រួលគ្នារវាងភាគីពាក់ព័ន្ធ ដើម្បីចង់បានការសាងសង់ បន្តជូនអតិថិជនដែលបានបង់ប្រាក់ជូនក្រុមហ៊ុនរួចរាល់ហើយ៕

សម្ដេចតេជាៈកម្ពុជានឹងអភិវឌ្ឍន៍ផ្លូវដែកដែលមានស្រាប់​ទៅជាផ្លូវ ល្បឿនលឿនទាំងអស់

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថានៅពេលអនាគត កម្ពុជានឹងអភិវឌ្ឍន៍ផ្លូវដែក ដែលមានស្រាប់នេះ ទៅជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់ ដើម្បីជំរុញការដឹកជញ្ជូនក្នុងប្រទេសបានលឿនរហ័ស និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរីកចម្រើន។

សម្ដេចតេបានមានប្រសាសន៍ក្នុងពិធីចែកសញ្ញាបត្រដល់ក្រុមនិស្សិត​នៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី២៧ កុម្ភៈនេះបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវល្បឿនលឿនមួយហើយ ហើយនឹងគ្រោងបើកការដ្ឋានសាងសង់ផ្លូវល្បឿ​នលឿនមួយទៀតពីភ្នំពេញទៅបាវិត ដែលធ្វើឱ្យការដឹកជញ្ជូន ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានជំរើស ដោយពលរដ្ឋអាចធ្វើដំណើរតាមផ្លូវល្បឿនលឿនបង់ប្រាក់ ឬក៏ផ្លូវធម្មតាដោយមិនបង់ថ្លៃ។

សម្តេចបន្តថា “ប៉ុន្តែយ៉ាងណាក្រោយពីផ្លូវល្បឿនលឿនទី១ របស់យើងបានសាងសង់រួច និងដាក់ដំណើរការឃើញថា ប្រជាពលរដ្ឋភាគច្រើនបានជ្រើសរើសយកផ្លូវល្បឿនលឿន សម្រាប់ការធ្វើដំណើររបស់ខ្លួន ពីព្រោះវាលឿនប្រើពេលខ្លី និងចំណាយតិចជាងការធ្វើដំណើរតាមផ្លូវធម្មតា បើទោះបីផ្លូវល្បឿនលឿនបង់ថ្លែក៏ដោយ”។

សម្ដេចតេជោបន្ថែមថា កម្ពុជាបានសិក្សាផ្លូវរថភ្លើងល្បឿនលឿនមួយរួចហើយ ពីភ្នំពេញទៅប៉ោយប៉ែត ហើយក៏កំពុងរកថវិកា ដើម្បីមកវិនិយោគលើផ្លូវរថភ្លើងមួយនេះផងដែរ ។ ក្រៅពីនេះសម្ដេច ក៏បានជំរុញឱ្យសិក្សាលើផ្លូវដែក ដែលមានស្រាប់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ។

សម្ដេចបន្ថែមទៀតថា ដោយសារតែកម្ពុជា បានអភិវឌ្ឍន៍ខ្លួនលឿនរហ័សបែបនេះ បានធ្វើឱ្យកម្ពុជានឹងចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលឆាប់ៗនេះ ប៉ុន្តែនៅពេលប្រទេសកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាក៏ព្រួយបារម្ភពីការផ្ដល់ឥណទាន ដោយអត្រាការប្រាក់ខ្ពស់ឬកម្ចីឥណទានសម្បទានដោយគិតអត្រាការប្រាក់។

យ៉ាងណាសម្ដេចបានស្នើសុំ ប្រទេសមួយចំនួនរួចហើយថា នៅពេលកម្ពុជារួចផុតពីប្រទេសអភិវឌ្ឍន៍ សូមបន្តផ្ដល់អនុគ្រោះលើកម្ចីអភិវឌ្ឍន៍នានាដដែល ពីព្រោះកម្ចីទាំងនោះ គឺកម្ពុជាយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ៕

 

Carriers upbeat on recovery prospects Airlines anticipate increase in flights servicing China to be a significant driver

Airlines are optimistic about recovery this year, with an expansion of services to China being a key driver, following a significant improvement in 2022, particularly during the fourth quarter.

Santisuk Klongchaiya, chief executive of SET-listed Asia Aviation (AAV) and Thai AirAsia (TAA), said after resuming China routes in January this year, the airline expects to regain 28% of pre-Covid-pandemic capacity to the mainland within the first quarter. The company plans to ramp up services to China to 40 flights per week this quarter.

TAA has already resumed flights to Guangzhou, Chongqing, Shenzhen, Kunming, Hangzhou, Nanjing
and Changsha.

By the end of this year, TAA aims to increase services to China to 110 flights per week, getting closer to the 140 flights per week recorded in 2019.

Of 53 aircraft in its fleet, he said TAA plans to start operating 45 jets in the first quarter, gradually increasing capacity to 48 and then 50 aircraft in the second and third quarters, respectively.
Full utilisation of the entire fleet is projected by the final quarter, said Mr Santisuk.

The passenger target for this year is 20 million, double the tally of 9.95 million recorded in 2022 and closer to the 22.2 million passengers registered in 2019.

He said the projections are based in part on positive momentum from the fourth quarter of 2022, when the airline posted revenue of 12.5 billion baht, a surge of 481% year-on-year, with 4.06 million passengers. This increase was mainly attributed to pent-up demand.

The fourth quarter last year was the first time in 11 quarters that AAV secured positive earnings before interest, taxes, depreciation and amortisation, totalling 1.62 billion baht.

The company posted a net loss of 8.2 billion baht for 2022, attributed to currency exchange and derivative losses. This was an improvement upon the net loss of 11.9 billion baht recorded in 2021.

Meanwhile, Bangkok Airways Plc reported stronger passenger numbers in 2022, with 2.7 million people on its 29,892 flights, representing increases of 395% and 244%, respectively, year-on-year.

The airline returned 3.4 million seats into service, reaching 40.4% of its pre-pandemic capacity, which helped improve total revenue to 7 billion baht, growing 125% year-on-year.

Though the firm reported an operating loss of 889 million baht, it was 64.9% lower than the loss recorded in 2021.

Bangkok Airways estimates China’s reopening will create a positive impact for the aviation industry this year, as border reopenings in many other countries help secure rapid growth last year.

Source: Bangkok Post

តើគម្រោង “ខ្សែក្រវាត់មួយ ផ្លូវមួយ” ដ៏មហិច្ឆតារបស់មហាយក្សចិនបានវិវឌ្ឍន៍ដល់ណាហើយមកទល់ពេលនេះ?

ដោយៈ សុខុម

អន្តរជាតិ: “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” (BRI) ឬដែលគេស្គាល់ថា “ខ្សែក្រវាត់មួយ ផ្លូវមួយ” (One Belt One Road) របស់មហាយក្សចិន គឺជាគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសកលមួយ ដែលរដ្ឋាភិបាលចិន បានអនុម័តក្នុងឆ្នាំ២០១៣។

ទោះជាយ៉ាងណា តើគម្រោងប្រកបដោយមហិច្ឆតាដ៏ធំនេះ វិវឌ្ឍន៍ដល់ណាហើយគិតមកទល់បច្ចុប្បន្ន?។

គម្រោង “ខ្សែក្រវាត់មួយ ផ្លូវមួយ” ហាក់មានសន្ទុះយឺតយ៉ាវ ខណៈការផ្តល់ឥណទានដាំក្បាលចុះខ្លាំង ហើយគម្រោងអភិវឌ្ឍន៍នានាបានជាប់គាំង ដោយបង្ខំឱ្យប្រធានាធិបតីចិន លោកស៊ី ជីនភីង គិតគូរឡើងវិញលើគំនិតផ្តួចផ្តើមនេះ ដែលលោកធ្លាប់ពោលសរសើរថាជា “គម្រោងប្រចាំសតវត្សរ៍”។ នេះបើយោងគេហទំព័រ Foreign Policy (FP) បានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។

បន្ទាប់ពីចំណាយប្រាក់អស់រាប់រយពាន់លានដុល្លារ ក្រុមអ្នកជំនាញនិយាយថា ការផ្តល់កម្ចីឥណទានរបស់ប្រទេសចិន សម្រាប់គម្រោងអភិវឌ្ឍន៍នានានៃ “ខ្សែក្រវាត់មួយ ផ្លូវមួយ” បានដាំក្បាលចុះខ្លាំង ដែលភាគច្រើនដោយសារវិបត្តិកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ផ្ទាល់តែម្ដង។

ទន្ទឹមនេះការគាំទ្រក៏ធ្លាក់ចុះខ្លាំងផងដែរ នៅពេលបណ្ដាប្រទេសដៃគូជាប់ផុងក្នុងបំណុល ហើយគម្រោងនានាត្រូវជាប់គាំង ដែលឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់ ចំពោះអនាគតនៃគំនិតផ្តួចផ្តើមដ៏ធំនេះ។

លោក Bradley Parks នាយកប្រតិបត្តិនៃក្រុមស្រាវជ្រាវ AidData នៅមហាវិទ្យាល័យ William and Mary College ក្នុងសហរដ្ឋអាមេរិក បានលើកឡើងថា ក្នុងឆ្នាំ២០២២ ចំនួន៦០ភាគរយ នៃកម្ចីឥណទានក្រៅប្រទេសរបស់ប្រទេសចិន ត្រូវបានផ្ដល់ឱ្យដល់បណ្ដាអ្នកខ្ចី ដែលមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹង៥%ក្នុងឆ្នាំ២០១០។

ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានចាប់ផ្ដើមដាក់ចេញគំនិតផ្ដួលផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” ក្នុងឆ្នាំ២០១៣ ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលមួយ នឹងពង្រីកដល់ជាង១៤០ប្រទេស ដើម្បីពង្រី​កឥទ្ធិពលរបស់មហាយក្សចិន។

ដោយសារមើលឃើញពីទំហំ និងវិសាលភាពដ៏ធំធេងរបស់វាមជ្ឈ​ដ្ឋា​នជាច្រើនយល់ថា វាជានឹងរីកកាន់តែធំ និងកាន់តែរឹងមាំ។ ប៉ុន្តែចក្ខុវិស័យរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក៏នៅតែស្រពិចស្រពិលដែរ ដោយធ្វើឱ្យមានការពិនិត្យពិច័យកាន់តែខ្លាំងឡើង និងបង្កភាពចម្រូងចម្រាសជុំវិញគំនិតផ្តួចផ្តើមនេះ៕ Foreign Policy៕

China to expand financial support for home rentals amid broader support for the property market

China is planning to improve the supply of and access to housing rentals through greater credit support and expanding the financial channels available for leasing as the country seeks to stabilise the property sector and address problems among some demographics, particularly young home seekers.

The 17 measures, introduced in a draft released on Friday, would enhance financial institutions’ capacity for lending to firms that lease residential property, according to a statement by the People’s Bank of China and China Banking and Insurance Regulatory Commission.

The plan aims to expand the means through which related companies can raise money, allowing them to issue bonds to fund the construction, purchase and operation of home rentals.

A programme launching real estate investment trust products may pilot in multiple regions including the Xiongan New Area, Hainan Free Trade Port, and Shenzhen, with a priority on funding long-term housing rental businesses, the statement said.

The draft plan is open to public consultation through March 26.

Meanwhile, the PBOC is also working to facilitate mergers and acquisitions in the real estate sector and improve financial services for young people and new city transplants, according to a separate report from the bank on Friday.

“The essence of those measures is to establish a sound financial support system for the housing rental market,” said Yan Yuejin, director of Shanghai-based E-house China Research and Development Institute.

The loan issuance measures are diversified and cover nearly all types of housing rentals, he said.

“The loan issuance for rental housing groups would also encourage enterprises to buy vacancies to enhance their rental housing supply in the future,” he added.

Source: The SCMP

អ្នកជំនាញៈឆ្នាំ២០២៣ជាការបើកទំព័រថ្មីនៃទីផ្សារអចលនទ្រព្យកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៣នេះរំពឹងនឹងមានកំណើនលូតលាស់ល្អប្រសើរឡើងវិញ បើធៀបនឹងឆ្នាំ២០២២។

អ្នកជំនាញបានបង្ហាញ ពីទស្សនវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣ ដោយប្រៀបប្រដូចនឹងការបើកទំព័រថ្មីមួយ ប្រកបដោយក្តីសង្ឃឹមលើទីផ្សារមួយនេះ។

លោក ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុន INVA Real Estate Investment and Valuation បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កន្លងមកនៅក្នុងឆ្នាំ២០២២ វិស័យអចលនទ្រព្យស្ថិតនៅក្នុងគំនាបមួយ អ្នកដែលមានតម្រូវការ ក្នុងការទិញអចលនវត្ថុមិនហ៊ានសម្រេចចិត្ត ក្នុងការទិញ ដែលនេះហើយជាកត្តាមួយជំរុញឱ្យការទិញមានការធ្លាក់ចុះ។

លោកលើកឡើងថា នៅក្នុងឆ្នាំ២០២៣គឺជាទំព័រថ្មីមួយ នៃទស្សនវិស័យទីផ្សារអចលនទ្រព្យកម្ពុជា ដោយសារក្តីសង្ឃឹមលំហូរវិនិយោគទុនបរទេ​សនឹងអាចវិលត្រលប់មកវិញច្រើនជាងមុន។

លោកបន្តថា “ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ គឺជាឆ្នាំមួយដែលខ្ញុំជឿថា ក្នុងរយៈពេលមួយឆ្នាំដែលតឹងខ្លាំង ក្នុងឆ្នាំ២០២២នេះ វាធ្វើឱ្យឆ្នាំ២០២៣ គឺជាឆ្នាំបើកទំព័រថ្មីសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកទិញគាត់នឹងចាប់ផ្ដើមគិតឡើងវិញ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ”។

អ្នកជំនាញរូបនេះ បានបន្ថែមទៀតថា “នៅក្នុងឆ្នាំ២០២៣នេះ វិនិយោគិនបរទេស នឹងចូលប្រទេសកម្ពុជាយើងកាន់តែច្រើន ហើយសម្លឹងរកមើលឱកាសវិនិយោគ ព្រោះថាតម្លៃពលកម្មនៅប្រទេសកម្ពុជា មានតម្លៃទាប ដែលនេះជាឱកាសក្នុងការទាក់ទាញ វិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា”។

ជាមួយគ្នានេះ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៣ នឹងអាចមានកំណើនល្អប្រសើរឡើងវិញមួយកម្រិតបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយសម្រាប់វិស័យអចលនទ្រព្យ។

លោកស្រីបញ្ជាក់ថា “ដោយសារការបើកប្រទេសរបស់ចិន ដែលអាចឱ្យមានការធ្វើដំណើរចេញ ចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័ក របស់ចិន នឹងជួយស្តារ និងជំរុញកំណើនវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ”៕

ប្រទេសចិនដាក់ឱ្យដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុប ជាប្រវត្តិសាស្រ្តហើយ

ដោយៈ សុខុម

ប៉េកាំង: ទីក្រុងឡាងហ្វាង (Langfang) ដែលស្ថិតសក្នុងខេត្តហឺប៉ី (Hebei) នៃប្រទេសចិន ភាគខាងជើង បានចាប់ផ្ដើមដាក់ឱ្យដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដំបូងបង្អស់របស់ខ្លួន ដោយបានចេញដំណើរជើងទី១ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឱ្យដឹងថា រថភ្លើងដឹកទំនិញ ដែលផ្ទុកទូកុងតឺន័រប្រវែង១២,២ម៉ែត្រចំនួន៥៥ទូនេះ នឹងបញ្ចប់ការធ្វើដំណើររបស់ខ្លួន ក្នុងចម្ងាយផ្លូវ៧.៨០០គីឡូម៉ែត្រ។

រថភ្លើងនេះនឹងចាកចេញពីប្រទេសចិន ដោយឆ្លងកាត់ផែស្ងួត Erenhot Port ក្នុងតំបន់ភ្នំស្វយ័ត Inner Mongolia នៃប្រទេសចិន និងឆ្លងកាត់ប្រទេសម៉ុងហ្គោលី ហើយទីបំផុតចូលទៅដល់គោលដៅរបស់ខ្លួននៅក្រុងមូលស្គូ ប្រទេសរុស្ស៊ីនៅរយៈពេល១៧ថ្ងៃក្រោយ។

ទំនិញដែលមានតម្លៃរាប់លានដុល្លារអាមេរិកនេះ ភាគច្រើនរួមមានផលិតផលឧស្សាហកម្មធុនស្រាល អាហារ សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលផលិតដោយបណ្ដាក្រុមហ៊ុន ក្នុងស្រុកក្នុងក្រុងឡាងហ្វាង និងបណ្ដាក្រុមហ៊ុននាំចូល និងនាំចេញនៅក្នុងតំបន់ជុំវិញនោះ។

គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់នៃទីក្រុងនេះ ឡាងហ្វាង បានលើកឡើងថា សេវាកម្មរថភ្លើងដឹកទំនិញ មានសារសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍតំបន់ប៉េកាំង-ធានជីង-ហឺប៉ី (Beijing-Tianjin-Hebei) និងជំរុញគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”៕ Xinhua៕

សម្តេចតេជោ៖ ក្រុមហ៊ុនអាល្លឺម៉ង់ចង់មកវិនិយោគរោងចក្រផលិតរថយន្តនៅប្រទេសកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោពីរោងចក្រដំឡើងរថយន្តដែលមានស្រាប់នៅក្នុងប្រទេសសព្វថ្ងៃនេះ ក្រុមហ៊ុនអាល្លឺម៉ង់នានាបានបង្ហាញចំណាប់អារម្មណ៍មកបណ្តាក់ទុនបង្កើតរោងចក្ររថយន្ត ក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងជំនួបរវាងសម្ដេច និងប្រធានាធិបតីអាល្លឺម៉ង លោក Frank-Walter Steinmeier ជាមួយធុរកិច្ចអាល្លឺម៉ង កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ នាពេលនោះ ក្រុមអ្នកវិនិយោគអាល្លឺម៉ងបានបង្ហើបពីបំណងចង់បើករោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

សម្តេចតេជោបានបន្តថា “បណ្ដាក្រុមហ៊ុនធំៗ ដែលធ្វើដំណើរជាមួយប្រធានាធិបតីអាល្លឺម៉ង់មក គាត់និយាយអំពីគោលបំណងនៃការយករថយន្ត គេហៅថា ក្រុមហ៊ុនរថយន្ត ផលិតរថយន្ដ មកដំឡើងនៅប្រទេសកម្ពុជា។ ខ្ញុំស្វាគមន៍អំពីបញ្ហាហ្នឹង”។

ស្របពេលជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងថា លំហូរនៃវិនិយោគិនលើវិស័យនេះ ទាមទារឱ្យមានតម្រូវការនៃបញ្ហាបច្ចេកទេស កាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ ព្រោះអ្វី មួយផ្នែកតម្រូវការក្នុងស្រុក ដែលកំពុងមានស្រាប់ ប៉ុន្តែមួយផ្នែកទៀត ការទាក់ទាញវិនិយោគ ដើម្បីឱ្យមកកាន់ទីនេះ។

យោងតាមប្រសាសន៍របស់សម្តេចតេជោ បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើន រួមមាន ក្រុមហ៊ុនក្រុមហ៊ុនហ្វត ហ៊ីយ៉ាន់ដាយ និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន តូយ៉ូតា នៅតំបន់សេដ្ឋកិច្ចភ្នំពេញបន្ថែមទៀត៕

អ្នកឧកញ៉ា សុខ គង់ ចែករំលែកយុទ្ធសាស្ត្រជោគជ័យជំនួញ៥ចំណុច

ដោយ: Property Area

ភ្នំពេញ: អ្នកឧកញ៉ា សុខ គង់ ជាអ្នកជំនួញដ៏ជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ាបានឆ្លងកាត់បទពិសោធន៍ជាច្រើន ទាំងក្នុងការធ្វើជំនួញ ការដឹកនាំ និងគ្រប់គ្រងការងារ។ អ្នកឧកញ៉ាបានចែករំលែកយុទ្ធសាស្ត្រចំនួន៥ ដើម្បីដឹកនាំអាជីវកម្មមួយឲ្យជោគជ័យ។

១. ដឹកនាំជំនួញកុំរួញជើងដៃ ទោះយប់ទោះថ្ងៃប្រឹងគិតប្រឹងធ្វើ

ដើម្បីផ្ដល់ជំនឿចិត្តដល់អតិថិជន ដើម្បីបង្ហាញពីការទទួលខុសត្រូវ និង កសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ យើងត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំ ងកាយកម្លាំងចិត្ត។

ក្រៅពីការដឹកនាំ យើងត្រូវចុះអនុវត្តផ្ទាល់ដោយខ្លួនឯងពេញដៃ ពេញជើង ទុកជាបទពិសោធងរៀនពីការងារផង ជាពិសេសការបង្កើតអាជីវកម្ម តូចតាចដំបូងៗ ដែលយើងមិនអាចចំណាយលុយជួលបុគ្គលិក និងខ្លួនឯង អង្គុយចាំធ្វើតែថៅកែនោះទេ។ លើសពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម យើងមិនត្រូវខ្លាចនឿយហត់ ត្រូវការការសម្រាកសៅរ៍អាទិត្យនោះឡើយ។ ឱ្យតែនៅមានខ្លាំង ម៉ោងណាក៏ជាម៉ោងការងារ ម៉ោងរកលុយចំណេញរបស់យើងដែរ។

២. ច្នៃប្រតិដ្ឋបង្កើតថ្មី រកនឹកប្រឹងច្នៃ ឱ្យប្លែកឱ្យល្អ

ការធ្វើអាជីវកម្ម ត្រូវមានភាពរស់រវើក បត់បែន និងត្រូវមានអ្វីដែលថ្មី សម្រាប់អតិថិជន។ ឆ្លើយតបនឹងកាលៈទេសៈ ឬតម្រូវការអតិថិជន ភាពថ្មីនៃ អាជីវកម្ម គេអាចធ្វើវឌ្ឍនភាពផលិតផលមានស្រាប់ ឬបង្កើតថ្មី។

៣. ព្យាយាមកុំបោះបង់ ពុះពារតម្រង់ សម្រេចគោលដៅ

រាល់កិច្ចការទាំងអស់សុទ្ធតែមានផលលំបាករបស់វា បើជំនួញឬអាជីវកម្មកាន់តែធំ ការលំបាក ភាពស្មុគស្មាញ ក៏អាចកាន់តែធំ កាន់តែច្រើនដែរ ឧបសគ្គ នឹងកើតមាននៅថ្ងៃណាមួយមិនខាន។ ម្ចាស់អាជីវកម្មត្រូវត្រៀមខ្លួនដោះស្រាយ ត្រូវមានការតាំងចិត្តខ្ពស់។

ការងារចាប់ផ្តើម បើជួបស្ថានភាពតានតឹង ក៏មិនត្រូវបោះបង់ទេ ត្រូវតែព្យាយាម និងរកដំណោះស្រាយ ត្រួសត្រាយបន្តដំណើរទៅមុខ ដើម្បីសម្រេចគោលដៅ។ បញ្ហាអ្វីក៏មានច្រកចេញដែរ គ្រាន់តែពេលខ្លះ យើងរកមិនទាន់ជួបប៉ុណ្ណោះ។ ត្រូវគិតវិជ្ជមាន ជឿជាក់លើខ្លួនឯងថាយើងអាច ធ្វើបានសម្រេចគោលដៅឱ្យបាន នោះយើងនឹងជោគជ័យ នឹងជួបផលវិជ្ជមាន ទទួលបានផ្លែផ្កាមិនខាន។ ដូច្នេះសេចក្ដីព្យាយាមដោយគិតវិជ្ជមាន គឺជាចំណុចសំខាន់ក្នុងការបំបែកឧបសគ្គ។

៤- កាំបិតមិនមុតត្រូវប្រឹងសំលៀង សំលៀងរឿយៗគង់តែនឹងមុត

គ្មាននរណាកើតមកចេះនោះទេ ហើយក៏គ្មានការចាប់ផ្តើមណា ចេញពី ភាពជោគជ័យនោះដែរ អ្វីៗវានឹងចាប់ផ្ដើមពីការត្រួសត្រាយ ការខិតខំប្រឹងប្រែងដុសខាត់។ ចំណេះដឹង ដែលមានកម្រិត ត្រូវប្រឹងរៀនសូត្រ រៀនសូត្រពីសាលា រៀនសូត្រពីសង្គម រៀនសូត្រពីបទពិសោធទាំងល្អ ទាំងមិនល្អរបស់ខ្លួនឯង របស់អ្នកដទៃ នោះគឺសុទ្ធតែជាគ្រូ។

មនុស្សចាស់ នៅតែជួបបទពិសោធថ្មី ការស្រាវជ្រាវរកឃើញថ្មី ការវិវឌ្ឍគ្មានទីបញ្ចប់។ ដូច្នេះយើងមិនអាចសំលៀងកាំបិតម្តង ប្រើមួយជីវិតនោះទេ គឺត្រូវសំលៀងផង ប្រើផង បើមិនទាន់មុត ត្រូវសំលៀងទៀត។

៥. ចាត់ទុកបុគ្គលិក គឺជាសមាជិកគ្រួសារ

បុគ្គលិកដែលធ្វើការឱ្យយើង គឺរួមចំណែករកប្រយោជន៍ឱ្យយើងជាម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុន។ ការស្រឡាញ់រាប់អាន ការយកចិត្តទុកដាក់ ការផ្តល់ កម្លាំងចិត្ត ផ្តល់ផលប្រយោជន៍ ផ្តល់ឱកាសរស់ ផ្ដល់ការអប់រំណែនាំ ការអធ្យាស្រ័យ ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ពួកគេ គេនឹងស្រឡាញ់ក្រុមហ៊ុនដូច ជាគ្រួសារ ចាត់ទុកថ្នាក់ដឹកនាំគឺជាឪពុកម្តាយ មិត្តរួមការងារ គឺជាបងប្អូន នោះគឺជាកម្លាំងសាមគ្គី។

ទោះយ៉ាងណា លក្ខន្តិកៈផ្ទៃក្នុងស្ថាប័ន ច្បាប់ប្រទេស ច្បាប់ការងារ យើងនៅតែត្រូវយកមកអនុវត្ត ទាំងពេលសេចក្តីសុខ ទាំងពេលមានបញ្ហា។

ថៅកែល្អត្រូវការបុគ្គលិកល្អ បុគ្គលិកល្អក៏ត្រូវការថៅកែល្អដែរ ហេតុនេះត្រូវចិត្តទូលាយកុំចង្អៀតចង្អល់ពេក តែមិនខ្ជះខ្ជាយត្រូវចេះថ្លឹងថ្លែង។ ម្យ៉ាងទៀត ក្នុងនាមជាថៅកែ ត្រូវស្គាល់និស្ស័យកូនចៅ ស្គាល់ជំនាញបុគ្គលិក និងប្រើគេឱ្យបានសមស្រប គេក៏សប្បាយចិត្ត នោះការងារមានប្រសិទ្ធភាពកាន់តែខ្ពស់៕