PTTEP expands footprint in Malaysia

PTT Exploration and Production Plc (PTTEP) continues to expand its reach as it seeks new sources of petroleum in Malaysia in cooperation with two Malaysian firms.

The exploration arm of the energy conglomerate PTT Plc has formed a joint venture with the Malaysian state oil and gas group Petronas and Petroleum Sarawak Exploration & Production Sdn (PSEP) to start offshore exploration in petroleum block SK325, located off the coast of Sarawak, a Malaysian state in northern Borneo.

Initial studies of subsurface data from the site covering 3,602 square kilometres indicated oil and gas potential, the companies said.

“We are delighted to join [Petronas] and PSEP in this promising exploration opportunity,” said Montri Rawanchaikul, chief executive of PTTEP.

“The investment not only demonstrates PTTEP’s commitment to driving growth in strategic focus areas, but also strengthens our partnership with Petronas and PSEP.”

PTTEP, through its wholly owned subsidiary PTTEP Sarawak Oil, holds a 32.5% share in the joint venture, with 60% share belonging to Petronas, the operator of the project, and 7.5% held by PSEP.

The partners plan to conduct a 3D seismic survey and other technical studies this year and next to assess the potential for petroleum production.

Successful petroleum discoveries have been made in surrounding blocks, including the PTTEP-operated SK309 and SK311.

PTTEP has not disclosed its exploration expenses for the SK325 project. The money is to be allocated under its five-year investment budget worth US$29.1 billion, scheduled for use between 2023 and 2027.

Source: Bangkok Post

ក្រុមហ៊ុនប្រេងលំដាប់យក្ស PTT ពង្រីកកិច្ចសហការជាមួយប្រទេសជិតខាងដើម្បីពង្រីកការរុករកប្រេង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រេងខ្នាតយក្សPTT Exploration and Production Plc (PTTEP) បន្តពង្រីកវិសាលភាពរបស់ខ្លួន និងស្វែងរកប្រភពប្រេងថ្មី នៅក្នុងប្រទេសម៉ាឡេស៊ី ដោយសហការជាមួយក្រុមហ៊ុនម៉ាឡេស៊ីចំនួន២។

ក្រុមហ៊ុនថាមពល PTT Plc បានបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋម៉ាឡេស៊ីPetronas និងក្រុមហ៊ុនPetroleum Sarawak Exploration & Production Sdn (PSEP) ដើម្បីចាប់ផ្តើមការរុករកប្រេង នៅឯនាយសមុទ្រក្នុងប្លុក SK325 ដែលមានទីតាំងនៅឆ្នេរសមុទ្រសារ៉ាវ៉ាក។

លោក Montri Rawanchaikul នាយកប្រតិបត្តិនៃក្រុមហ៊ុន PTTEP បានមានប្រសាសន៍ថា “យើងរីករាយដែលបានចូលរួមជាមួយក្រុមហ៊ុន Petronas និង PSEP នៅក្នុងឱកាសរុករកប្រេង ដ៏មានសក្តានុពលនេះ”។

លោកបានបន្តថា “ការវិនិយោគនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនPTTEP ក្នុងការជំរុញកំណើននៅក្នុងតំបន់ ផ្តោតជាយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពជាដៃគូរបស់យើង ជាមួយក្រុមហ៊ុន Petronas និង PSEP ផងដែរ”។

ក្រុមហ៊ុនមេ PTTEP តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន PTTEP Sarawak Oil កាន់កាប់ភាគហ៊ុន៣២,៥ភាគរយ ក្នុងការបណ្តាក់ទុនរួមគ្នា ដោយភាគហ៊ុន៦០ភាគរយ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Petronas ដែលជាប្រតិបត្តិករនៃគម្រោង និង៧,៥ភាគរយកាន់កាប់ដោយក្រុមហ៊ុន PSEP ។

ក្រុមហ៊ុនដៃគូទាំងនេះ គ្រោងនឹងធ្វើការស្ទង់មតិរញ្ជួយដី3D និងការសិក្សាបច្ចេកទេសផ្សេងទៀតនៅឆ្នាំនេះ និងបន្ទាប់ដើម្បីវាយតម្លៃសក្តានុពលសម្រាប់ការផលិតប្រេង។

ការរុករកឃើញប្រេងឥន្ធនៈដោយជោគជ័យ ត្រូវបានធ្វើឡើងនៅក្នុងប្លុកជុំវិញ រួមទាំងប្លុក SK309 និងប្លុក SK311 ដែលដំណើរការដោយក្រុមហ៊ុន PTTEP ។

កាលពីមុននេះ ក្រុមហ៊ុន PTTEP ធ្លាប់បានចុះហត្ថលេខាលើកិច្ចសន្យាចែករំលែកផលិតកម្មជាមួយក្រុមហ៊ុន Petronas សម្រាប់ការរុករកប្រេងនៅឯនាយសមុទ្រនៅក្នុងប្លុក SK325 ក្នុងឆ្នាំ២០២២ផងដែរ។

ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន PTTEP មិន​បាន​បង្ហាញ​ពី​ថ្លៃចំណាយ​លើ​ការ​រុក​រក​របស់​ខ្លួន​សម្រាប់​គម្រោង SK325 នោះទេ។  ប្រាក់នោះនឹងត្រូវបែងចែក នៅក្រោមថវិកាវិនិយោគរយៈពេល៥ឆ្នាំ របស់ក្រុមហ៊ុន ដែលមានតម្លៃ២៩,១ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងប្រើប្រាស់នៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៧៕

លោកស្រីតាំង ហួរ នៅតែមានសុទិដ្ឋិនិយមពីទីផ្សារអចលនទ្រព្យ

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceនិងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រីតាំង ហួរបានសម្តែងសុទិដ្ឋិនិយម ពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងមានសភាពប្រសើរបន្តិចម្តងៗនាពេលឆាប់ៗនេះ។

លោកស្រីបានមានប្រសាសន៍ឲ្យដឹង បណ្តាញតេឡេក្រាម កាលពីដើម​សប្តាហ៍នេះថា ការរីកចម្រើននៃទីផ្សារនេះ កំពុងបន្តទោះបីជាមានសញ្ញាយឺតយ៉ាវបន្តិចក្តី ប៉ុន្តែនិន្នាការទីផ្សារនៅតែដំណើរការទៅមុខ ដោយ​សកម្មភាពទិញ លក់ ជួលនៅតែបន្តមាននៅក្​នុងសកម្មភាព និងចរន្តទីផ្សារ។

លោកស្រីតាំង ហួរបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមថាទីផ្សារនេះ នៅតែមានសញ្ញា កាន់តែល្អប្រសើរនាពេលខាងមុខ ដោយសារកត្តាសំខាន់ៗមួយចំនួន”។ លោកស្រីបន្តថា “កត្តាសំខាន់ៗទាំងនោះ រួមមានកិច្ចប្រជុំកំពូលអាស៊ាន ដ៏ជោគជ័យកាលពីចុងឆ្នាំមុន កម្ពុជាត្រៀមរៀបចំកីឡាស៊ី ហ្គេម កំណើនសេដ្ឋកិច្ចកម្ពុជានៅតែល្អប្រសើរ ការបើកឡើងវិញនូវសេដ្ឋកិច្ច​របស់ចិនជាដើម”។

លោកស្រីបន្តថា ក្នុងស្ថានភាពនេះ យើងនៅតែមានសង្ឃឹម និងជឿជាក់ក្នុងទីផ្សារ ដោយសារចរន្តទិញលក់នៅក្នុងតំបន់ទីក្រុង និងជាយក្រុងនៅតែមានតម្រូវការ ហេតុនេះវិស័យនេះនឹងមិនជាប់គាំងឬស្លាប់នោះទេ បើទោះជាស្ថានភាពទីផ្សារមានសភាពយឺតយ៉ាវបន្តិចក្តី៕

ធនាគារ ហត្ថា រៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព»

ខេត្តបាត់ដំបង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្ដាញធំបំផុតលំដាប់ទី២​ ផ្អែកលើសាខាប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ​២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព»​ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនាថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ​ក្នុងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង របស់ ធនាគារ ហត្ថា សរុបប្រមាណ​ ៥០០នាក់។

កម្មវិធីមហាសន្និបាតប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង អបអរសាទរសមិទ្ធផលដែល ធនាគារ ហត្ថា សម្រេចបាននៅ​ឆ្នាំ២០២២ ​ ដៅផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣​ ក៏ដូចជាសម្ដែងការកោតសរសើរចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពេញមួយឆ្នាំ រហូតសម្រេចបានភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់ស្ថាប័ន។ ទន្ទឹមគ្នានេះដែរ​ កម្មវិធីនេះមានគោលបំណងក្នុងការរៀបចំជាវេទិកាមួយដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃ ធនាគារ ហត្ថា អាចជួបជុំសំណេះសំណាលក្រោមបរិយាកាសប្រកបដោយភាពសោមនស្សរីករាយ​ ដើម្បីបង្កើនស្មារតីសហការគ្នា សាមគ្គីភាព និងភាតរភាព ក្នុងនាមជាសមាជិកនៃមហាគ្រួសារ ធនាគារ ហត្ថា ព្រម​ទាំង​ផ្សាភ្ជាប់ការតាំង​ចិត្តក្នុង​ការ​សម្រេច​​ផែនការក្នុង​​ឆ្នាំថ្មី។

 

ថ្លែងក្នុងកម្មវិធីមហាសន្និបាតលើកទី២៥នេះ លោក ឧកញ៉ា​ ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង​ ចំពោះសមិទ្ធផលដែល មហាគ្រួសារ ធនាគារ ហត្ថា យើងសម្រេចបានក្នុងឆ្នាំ២០២២ រួមមាន ការដាក់ចេញនូវផលិតផលថ្មីៗ​ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន ការបង្កើននូវគុណភាពផលិតផលដែលមានស្រាប់ ការពង្រីកវិសាលភាពនៃបណ្ដាញដៃគូពាណិជ្ជករ KHQR ទូទាំងប្រទេស ការបន្តសហការជាមួយដៃគូអាជីវកម្ម និងពិសេសបំផុតគឺការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដូចជាកម្មវិធី Hattha Mobile ជំនាន់ទី៣ ជាដើម ដែលជាការបោះជំហានផ្នែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍ ដែលជំរុញឱ្យសេវាកម្មធនាគាររបស់យើងកាន់តែមានភាពរស់រវើក ទំនើប និងរហ័ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយប្រសិទ្ធភាព និងជាទីគាប់ចិត្តបំផុត។»

 

ក្រៅពីសមិទ្ធផលខាងលើ ​ធនាគារ ហត្ថា ​បានសម្រេចនូវលទ្ធផលហិរញ្ញវត្ថុនាដំណាច់ខែធ្នូ ឆ្នាំ២០២២ បានយ៉ាងល្អប្រសើរ ដែលក្នុងនោះមាន​ ប្រាក់ចំណេញសុទ្ធចំនួន ៧៣,៣៧៦ លានដុល្លារអាមេរិក (បើគិតតាមប្រព័ន្ធ CIFRS) ផលប័ត្រប្រាក់បញ្ញើសន្សំសរុប ១.៣៣១ លានដុល្លារអាមេរិក និងសំពាធឥណទាន ១.៩៣៦លាន ដុល្លារអាមេរិក។​

 

លោក ឧកញ៉ា​ ហួត អៀងតុង  បានបន្តថា៖​ «ឆ្នាំ២០២២ កន្លងមកនេះ ចាត់ទុកថាជាឆ្នាំដែលប្រកបដោយភាពតានតឹងមួយក្នុងដំណើរការអាជីវកម្មរបស់ ធនាគារ ហត្ថា ហើយក៏ជាឆ្នាំដែលយើងទទួលបានបទពិសោធល្អៗជាច្រើន ដែលផ្ដល់នូវមេរៀន និងនាវានុវត្តន៍ថ្មីៗ ដើម្បីបន្តពង្រឹង និងពង្រីកអាជីវកម្មរបស់យើងឆ្ពោះទៅរកភាពថ្កុំថ្កើង និងចីរភាពប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាព។»

 

ភាពជោគជ័យដ៏ត្រចះត្រចង់ទាំងអស់នេះបានលេចចេញជាផ្លែផ្កា កំឡុងពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈម​បណ្ដាលពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក៏ដូចជាការយាយីមកលើខ្សែសង្វាក់ពាណិជ្ជកម្មពិភពលោកពីសំណាក់មេរោគកូវីដបំប្លែងថ្មី ទន្ទឹមពេលដែលវិស័យសំខាន់ៗទូទាំងពិភពលោកបាននិងកំពុងត្រូវបានស្រោចស្រង់ពីវិបត្តិកូវីដដ៏វែងអន្លាយ។ នេះសរបញ្ជាក់ឱ្យឃើញពីភាពឈ្លាសវៃនៃការដឹកនាំត្រួសត្រាយផ្លូវប្រកបដោយថាមវន្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ធនាគារ ហត្ថា ការសាមគ្គីជាធ្លុងមួយរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយក៏បង្ហាញពីភាពរឹងមាំរបស់ ធនាគារ ហត្ថា ក្នុងនាមជាធនាគារចាស់ទុំ និងឈានមុខគេមួយរបស់ប្រទេសកម្ពុជា។

លោកបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំ និងនៅតែមានសុទិដ្ឋិនិយមខ្ពស់ថាសមិទ្ធផលជាច្រើននឹងកើតឡើងក្នុងឆ្នាំថ្មីនេះ ហើយយើងទាំងអស់គ្នាប្រាកដជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តការងាររបស់ខ្លួនដោយភាពអង់អាច ការប្តេជ្ញាចិត្ត និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើនអាជីវកម្មរបស់យើង ឱ្យសម្រេចតាមផែនការឆ្នាំ២០២៣  ហើយនឹងនាំមកនូវភាពរុងរឿង កេរ្តិ៍ឈ្មោះល្បាញល្បី ភាពរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាព ជូនដល់ធនាគារ ហត្ថា ដើម្បីសាងអនាគតដ៏ប្រសើរ។»

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ ជាផ្លូវការ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជិត ៣០ឆ្នាំ។ គិតត្រឹមខែមករា ឆ្នាំ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៤៣ កន្លែង មានអតិថិជន បើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង . ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបជាង . ពាន់លានដុល្លារអាមេរិក អតិថិជនប្រើប្រាស់កាតអេធីអឹមរបស់ ធនាគារ ហត្ថា មានសរុបជាង ១០០.០០០ នាក់ និងអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុប ចំនួនជាង ១៤0.00០ នាក់។

ធនាគារ ហត្ថា​ ផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស​ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។ បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារ​ពាណិជ្ជធំ​ជាងគេ​លំដាប់​ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុត នៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុ​ដ៏ធំ​មួយ​ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

ទីផ្សារលំនៅដ្ឋាននៅខេត្តកោះកុងមានសក្តានុពល ស្របពេលកំនើនជីវភាពប្រជាពលរដ្ឋប្រសើរឡើង

 

    ដោយៈ គង់ សូរិយា

       កោះកុងៈ ស្របពេលជីវភាពប្រជាពលរដ្ឋប្រសើរឡើង ជាមួយនឹងកំនើ់ននៃការវិនិយោគ ក្រុមហ៊ុនក្នុងស្រុកមួយបានសម្រេចចិត្ត បោះទុនវិនិយោ គបុរីធំមួយ ដើម្បីផ្តល់ឱកាសអាជីវកម្ម និងលំនៅដ្ឋានបែបស៊ីវិល័័យដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ។

ដោយសម្លឹងមើលឃើញសក្តានុពលនេះ អ្នកអភិវឌ្ឍន៍ក្នុងស្រុក បានចាប់យកសក្តានុពល និងឱកាសវិនិយោគនៅខេត្តកោះកុង ដែលជាខេត្តធ្លាប់ដាច់ស្រយាលមួយ ប៉ុន្តែបច្ចុ​ប្បន្នខេត្តនេះមានការអភិវឌ្ឈលឿន និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។​

សាងសង់ឡើងលើទំហំដី៣ហិកតា បុរីYCG បាននិងកំពុងទទួលបាន​ការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ដោយសារបុរីនេះ សាងសង់ជាមួយរចនាបទម៉ូតផ្ទះសហសម័យ ដែលអ្នកអភិវឌ្ឍន៍ផ្តោតលើគុណភាព សោភ័ណភាព និងប្រណីតភាព។

លោកតាំង ទិត្យសុវណ្ណអគ្គនាយកបុរីYCGបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយបានសិក្សាពីសក្តានុពល និងតម្រូវការរបស់អតិថិជនច្បាស់លាស់ ក្រុមហ៊ុនបានសម្រេចចិត្តសាងសង់ផ្ទះ ជាង២០០ ដែលផ្ទះមានច្រើនប្រភេទដូចជា ប្រភេទផ្ទះអាជីវកម្មទំនើប link house , shop house ដែលស្ថិតនៅទីតាំងអាចរស់នៅបានផង និងប្រកបអាជីវកម្មផង។

បុរីYCG មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

លោកតាំង ទិត្យសុវណ្ណបានបន្តថា ដោយសារតម្រូវការ និងការចាប់អារម្មណ៍ខ្ពស់ពីប្រជាពលរដ្ឋ សព្វថ្ងៃក្រុមហ៊ុនបានសាងសង់ គម្រោងបានបើកលក់ចំនួន២ប្លុក និងលក់បានតាមផែនការ ដែលបានដាក់ចេញដោយក្រុមហ៊ុន។ លោកបន្តថា ការសាងសង់គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់ទៅតាមដំណាក់កាលជាក់ស្ដែង អាស្រ័យលើមូលដ្ឋានសេដ្ឋកិច្ចជាតិនិងអន្តរជាតិ។

លោកបន្តថា បុរីYCG ត្រូវបានសាងសង់នៅទីតាំងមួយ ដែលមានភូមិសាស្រ្តល្អបំផុតនាពេលបច្ចុប្បន្ន ដែលលាទសន្ធឹងជាប់ព្រំដែនសមុទ្រ និងព្រំដែនថៃ។ ការអភិវឌ្ឍលូតលាស់ហូរហែរ ភ្ជាប់ទៅនឹងខ្សែរផ្លូវល្បឿនលឿន ផែស្ងួតផែទឹក និងជាទីក្រុងគុជនាថ្ងៃខាងមុខ។ អតិថិជនដែលជាអ្នកប្រកបអាជីវកម្មផ្ទាល់ នៅក្នុងតំបន់នោះដែលមានលទ្ធភាព។

បុរីYCGបានដាក់លក់ក្នុងតម្លៃពិសេស ចាប់ពីជាង៧ម៉ឺនដុល្លារអាមេរិកឡើងទៅ ជាមួយនឹងលក្ខខ័ណ្ឌ បង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន៕

   

លោកបណ្ឌិតហ៊ុន ម៉ាណែត៖ វិស័យអចលនទ្រព្យបន្តដើរតួសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ដោយ៖ Property Area

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមក។

ថ្លែងក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃគម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence) របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិតបានមានប្រសាសន៍ថា ការបន្តរីកចម្រើនលូតលាស់ នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយ ដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបណ្ឌិតបានបន្តថា ខណៈពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញប្រកបដោយក្តីសង្ឃឹម ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើន នៃកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ជាពិសេស ការកើនឡើងនៃចំនួនប្រជាជន ដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើងនូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹងបរិស្ថាននៃការរស់នៅ។

 

លោកបណ្ឌិតបានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ នៅក្រោយការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចឡើងវិញ។ តាមរយៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ៥,២ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ៥,៦ភាគរយ នៅក្នុងឆ្នាំ២០២៣។ តួលេខនេះ គឺស្ថិតលើគន្លងឆ្ពោះទៅកាន់កំណើន កាលពីមុនវិបត្តិនៃជំងឺកូវីដ១៩។

លោកបណ្ឌិតបញ្ជាក់ថា តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមកផងដែរ។ ដូច្នេះការបន្តរីកចម្រើនលូតលាស់ នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយ ដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អាជ្ញាធរក្រុងហុងកុង ចេញច្បាប់ថ្មីមិនអនុញ្ញាតការលក់ដីឱ្យទៅអ្នកទិញណាដែលបង្កបញ្ហា

ដោយៈ សុខុម

ហុងកុង: អចលនទ្រព្យនៅក្រុងហុងកុង ត្រូវបានគេទទួលស្គាល់ថាមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក ប៉ុន្តែអ្វីដែលបណ្ដាវិនិយោគិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសប្តាហ៍នេះ គឺមិនមែនភ្ញាក់ផ្អើលចំពោះតម្លៃខ្ពស់កប់ពពកនោះឡើយ។

ការដេញថ្លៃជាសាធារណៈមួយ បានទម្លាយសេចក្ដីលម្អិតអំពីការលក់ដីរបស់រដ្ឋាភិបាលក្នុងសង្កាត់ Kowloon នៃក្រុងហុងកុង ដែលចែងថា អ្នកទិញនឹងបាត់បង់សិទ្ធិទិញ អចលនទ្រព្យនៅក្នុងទីក្រុងនេះ ប្រសិនបើរកឃើ​ញថា ពួកគេឬ ក្រុមហ៊ុនមេរបស់ពួកគេ ចូលរួមក្នុងសកម្មភាពដែល “បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ” ឬ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

សារព័ត៌មាន CNN បានចុះកាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ថា នៅពេលកាសែតជាភាសាចិន Hong Kong Economic Times បានចុះផ្សាយជាលើកដំបូងអំពីការដាក់បញ្ចូលចំណុច សន្តិសុខជាតិនេះកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ សន្ទស្សន៍អចលនទ្រព្យHang Seng ដែលជាអ្នកតាមដានសកម្មភាព របស់បណ្ដាក្រុមហ៊ុនអចលនទ្រព្យ ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនហុងកុង បានធ្លាក់ចុះដល់ទៅ៤,៩%។

ប៉ុន្តែទោះជាយ៉ាងណា សន្ទស្សន៍ផ្សារហ៊ុននេះ បានងើបឡើងវិញបន្តិចនៅថ្ងៃបន្ទាប់។

ច្បាប់សន្តិសុខដែលមានវិសាលភាពដ៏ធំទូលាយ និងដែលដាក់ទោសទណ្ឌចំពោះសកម្មភាពបំបែកខ្លួន វិទ្ធង្សនា សកម្មភាពភេរវករ និងការឃុបឃិតជាមួយកងកម្លាំងបរទេសនេះ ត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ និងត្រូវជាប់ពន្ធនាគារអតិបរមាមួយជីវិត។

ជាលទ្ធផល បណ្ដារដ្ឋាភិបាលបរទេស និងអង្គការសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំងចំពោះច្បាប់នេះ។

ជាការឆ្លើយតប អាជ្ញាធរហុងកុង បានអះអាងម្ដងហើយម្ដងទៀតថា ច្បាប់នេះបានជួយស្ដារសណ្ដាប់ធ្នាប់ និងស្ថរិភាព បន្ទាប់ពីផ្ទុះមហាបាតុកម្មប្រឆាំងរដ្ឋាភិបាល និងមហាបាតុកម្ម គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងនេះក្នុងឆ្នាំ២០១៩៕ CNN៕

ដំណឹងល្អៈខេត្តកំពង់ឆ្នាំងត្រៀមស្វាគមន៍កំពង់ផែពហុបំណងធំមួយ នាពេលខាងមុខ

 ដោយៈ គង់ សូរិយា

       កំពង់ឆ្នាំងៈ អាចចាត់ទុកជាដំណឹងល្អមួយ សម្រាប់មូលដ្ឋានទឹកដី ខេត្តកំពង់ឆ្នាំង ខណៈក្រុមហ៊ុនធំមួយគ្រោងបោះទុន វិនោយោគសាងសង់កំពង់ផែពហុបំណង គ្របដណ្តប់លើទំហំដីជាង១០០ហិកតា។

កំពង់ផែពហុបំណង ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នឹងលេចជារូបរាងនាពេលខាងមុខនេះ ដើម្បីជួយជំរុញការដឹក ជញ្ជូនផ្លូវទឹក ជាពិសេស ជួយផ្តល់ការងារបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាជននៅក្នុងខេត្តនិង បណ្តាខេត្តនៅជាប់បឹងទន្លេសាប។

ប្រធានក្រុមហ៊ុន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.ក លោក ប្រាក់ វុទ្ធី បានមានប្រសាសន៍ឱ្យដឹងថា ការអភិវឌ្ឍនៅតំបន់នេះ គឺរៀបចំជា៣ដំណា​ក់កាលធំៗ ដែលជំហានទី១ នឹងធ្វើឱ្យដំណើរការអាជីវកម្ម ជំហានទី២ ការរៀបចំឱ្យមានមណ្ឌលសន្និធិប្រេង និងជំហានទី៣ ការរៀបចំជាកំពង់ផែទេសចរណ៍ និង តំបន់សេដ្ឋកិច្ចពិសេស។

ជាមួយគ្នានេះ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសា​សន៍បញ្ជាក់ថា កំពង់ផែថ្មីនេះ ពិតជាមានសារសំខាន់បំផុត សម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក្នុងការលក់នូវកសិផលរបស់ខ្លួន ព្រោះថាកំពង់ផែថ្មីនេះ ទទួលទិញ និងបែងចែកកសិផលទៅទូទាំងប្រទេស និងក្រៅប្រទេស ដែលនឹង ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ៕

 

អ្នកជំនាញកម្ពុជា ចិននឹងចែករំលែករបៀបរកស៊ីរបស់ចិនក្នុងវិស័យ អចលនទ្រព្យនៅកម្ពុជា

 ដោយៈ សហការី

ភ្នំពេញៈ កាន់តែមានសញ្ញាវិជ្ជមាន នៃការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រោយពីប្រទេសចិនបានប្រកាស ពីការបើកប្រទេសបើកទូលាយឱ្យវិនិយោគិន និងទេសចរចេញចូលដោយសេរីឡើងវិញ។

ជាក់ស្ដែងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក និងក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសចិន បានចាប់ផ្ដើមសហការគ្នា ក្នុងការបង្ហាញពីសក្ដានុពល និងពីរបៀបរកស៊ី លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Lucky Realty ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយ មកពីប្រទេសចិន​ Ming Sheung Landmark Property Development Co.,Ltd បានប្រកាសថា ខ្លួននឹងធ្វើសិក្ខាសាលាធំមួយ និយាយពីរបៀបរកស៊ីក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលសិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខនេះ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនLucky Realty បានមានប្រ​សា​សន៍ថា គោលបំណងនៃការធ្វើសិក្ខាសាលានេះ គឺដើម្បីផ្សារភ្ជាប់រវាងអ្នករកស៊ី ក្នុងប្រទេសកម្ពុជា និងអ្នកវិនិយោគមកពីប្រទេសចិន។ បច្ចុប្បន្ននេះទំនាក់ទំនងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរមានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ”។ លោកបន្តថា “ដូច្នេះក្នុងនាមជាអ្នករកស៊ីក្នុងប្រទេសកម្ពុជា ក៏ចង់ឱ្យមានទំនាក់ទំនងល្អ និងយល់គ្នាអោយកាន់តែច្បាស់ រវាងអ្នករកស៊ីក្នុងប្រទេសកម្ពុជា និងអ្នករកស៊ីក្នុងប្រទេសចិនផងដែរ”។

លោកបន្តថា កន្លងមកប្រជាជននៃប្រទេសកម្ពុជា យើងមួយចំនួននៅមិនទាន់បានយល់ដឹងស៊ីជម្រៅ ទូលំទូលាយនៅឡើយ ពីវិនិយោគិនជនជាតិចិន។ ដូច្នេះដើម្បីឱ្យពួកគាត់យល់កាន់តែច្បាស់ យើងត្រូវមានការផ្សារភ្ជាប់រវាងប្រជាជនចិន និងប្រជាជនកម្ពុជា និងអាចយល់ពីគ្នាកាន់តែច្បាស់នោះ នឹងធ្វើឱ្យទំនាក់ទំនង នៃការរកស៊ីរបស់យើង កាន់តែល្អប្រសើរបន្ថែមទៀត  ដោយទី ១. ស្វែងយល់ពីអត្តចរិត និងរបៀបរកស៊ីក្នុងវិស័យអចលនទ្រព្យរបស់ជនជាតិចិន។

២.របៀបរកដៃគូ និង​របៀបសហការជាមួយវិនិយោគចិន  និងទី៣របៀបធ្វើការជាមួយវិនិយោគិនចិន ។

ទំនាក់ទំនង​ចុះឈ្មោះ តាមរយៈលេខទូរស័ព្ទ 093 273 268 (telegram), 012 584 210,  93 77 81 81៕

  

 

 

Indonesia Welcomes Timor-Leste into ASEAN

President Joko “Jokowi” Widodo of Indonesia welcomed Timor-Leste as a member of ASEAN to enhance greater cooperation between the neighboring countries this week.

Taur Matan Ruak, the Prime Minister of Timor-Leste was in Jakarta for a state visit, following a visit by Timor-Leste’s President Ramos Horta in July 2022.

PM Ruak was welcomed at the Bogor Palace in West Java after the half-island nation had joined the association of nations in principle during the ASEAN Summit last year.

As of November 2022, ASEAN had agreed to allow Timor-Leste to be a member in principle, also allowing the country’s representatives to observe high-status ASEAN meetings.

Mr. Ramos-Horta has long campaigned for his country’s membership with ASEAN, submitting an application in 2011.

Following the meeting, Indonesia and Timor-Leste have also agreed to speed up the land border settlement and expect to strengthen their economic ties, with Indonesia having already invested USD 818 million into the nation.

Indonesia invaded the former Portuguese colony in 1975 and the then-province of East Timor only gained full independence in 2002 after a long and bloody struggle to end an often brutal occupation.

Source: Laotian Times