ក្រសួងសាធារណៈការជ្រើសរើសយកឆ្នាំ២០២៣ ជាឆ្នាំបន្តលើកកំពស់គុណភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ឋ

   ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា មន្ត្រីរាជការទាំងអស់ ក៏បានឯកភាពរួមគ្នាផងដែរដោយកំណត់យកឆ្នាំ២០២៣ ជាឆ្នាំ “បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស”។

លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទសន្និបាតក្រសួងកាលពីរសៀលថ្ងៃទី១៦ កុម្ភៈកន្លងមកនេះ ក្រោមការអញ្ជើញចូលរួមជាអធិបតីពីលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស៊ុន ចាន់ថុលបានបន្តថា ការកំណត់យកប្រធានបទនេះមកធ្វើជាទិសដៅរួម គឺដើម្បីឆ្លើយតបទៅនឹងបរិបទ នៃការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងយោងតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ចូលរួមក្នុងឱកាសនោះ លោកអូន ព័ន្ឋមុនីរ័ត្នបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួន១១ចំណុចធំៗ ដល់អង្គសន្និបាត ដែលមានខ្លឹមសារជាសង្ខេ​បដូចជា ទី១ បន្តជំរុញកិច្ចសហការជិតស្និទ្ធ ជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា និងជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ទី២.ជំរុញការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងដំណើរការសាងសង់ និងគម្រោងជាអាទិភាព និងជាទិសដៅសម្រាប់អនុវត្ត នៅក្នុងឆ្នាំ២០២៣ដើ​ម្បី​បញ្ចប់ឱ្យបានទាន់ពេលតាមផែនការគ្រោងទុក។

ទី៣.យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត។ ទី៤.ជំរុញការសិក្សាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកអាទិភាព។ ទី៥.ជំរុញកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង និងបន្តជំរុញពន្លឿនការរៀបចំ និងអនុម័តច្បាប់, ផែនការយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិបច្ចេកទេសនានា។

ទី៦ជំរុញការរៀបចំ និងអនុម័តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់យានយន្តអគ្គិសនី (EV)។ ទី៧.ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែ ឱ្យកាន់តែល្អប្រសើរឡើង។

ទី៨ ជំរុញការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ទី៩ ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំច្បា​ប់​​ស្តីពី ការដឹកជញ្ជូនផ្លូវគោក ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង កំពង់ផែ; ច្បាប់ស្តីពីផ្លូវដែក; គោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទី១០.បន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធន​ធានមនុស្សថ្នាក់ឧត្តមសិក្សា និងវគ្គជំនាញបច្ចេកទេសសាធារណការ និង ដឹកជញ្ជូន តាមរយៈការបណ្តុះបណ្តាល នៅវិទ្យាស្ថានតេជោសែនសាធារ​ណការ និង ដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍ សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមន្ទីរពិសោធន៍សំណង់ និង សាធារណការ ជាដើម។

ទី១១.បន្តលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរជូនប្រជាជន និង បង្ខិតសេវាសាធារណៈ ឱ្យកាន់តែទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញ និងអនុវត្តន៍ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ផ្តល់សេវាសាធារណៈថ្មីៗ ដែលស្ថិតនៅក្រោមការ- គ្រប់គ្រងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូនបន្ថែមទៀត៕

 

China central bank: will encourage increased lending to private enterprises

BEIJING : China’s central bank said on Wednesday it will encourage financial institutions to increase lending to private enterprises to support the economy, according to a statement released on its website.

The People’s Bank of China will promote steady growth of loans to micro and small businesses and will strengthen financial support to rental housing, it said after an annual financial markets and credit policy work conference, which took place on Feb. 10.

“We will support the high-quality development of the real economy and actively prevent and control risks in key areas of the financial market,” the central bank said.

Chinese banks have been gearing up to enhance credit support to prop up the economy after harsh COVID measures and a crisis in the property sector dragged China’s growth in 2022 to one of its worst rates in nearly half a century.

The central bank will push platform companies’ financial businesses to finish their overhaul and will support healthy development of the companies.

The central bank will orderly promote the two-way opening of the financial market and deepen opening up of bond and derivative markets, it said. The central bank also said it will promote launch of corporate bond management rules and revisions of note rules.

Source: Reuters

ប្រធានាធិបតីឥណ្ឌូនេស៊ីបានស្វាគមន៍ប្រទេសទីម័រខាងកើតជា សមាជិកអាស៊ាន

ដោយ: គង់ លាងហួរ

ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានទទួលស្វាគមន៍ទីម័រខាងកើត ក្នុងនាមជាសមាជិកអាស៊ាន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា រវាងប្រទេសជិតខាងនៅក្នុងសប្តាហ៍នេះ។

លោក Taur Matan Ruak នាយករដ្ឋមន្ត្រីទីម័រខាងកើត បានធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក Ramos Horta ប្រធានាធិបតីទីម័រខាងកើតកាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ។

លោកនាយករដ្ឋមន្ត្រី Taur Matan Ruak ត្រូវបានទទួលស្វាគមន៍នៅឯវិមាន Bogor ក្នុងខេត្ត West Java បន្ទាប់ពីប្រទេសនេះ បានចូលរួមក្នុងសមាគមន៍អាស៊ាន ជាគោលការណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំមុន។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ សមាគមន៍អាស៊ានបានយល់ព្រមអនុ​ ញ្ញាតឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកជាគោលការណ៍ ហើយថែមទាំងអនុញ្ញាត ឱ្យតំណាងរបស់ប្រទេសនេះ ចូលរួមសង្កេតការណ៍ក្នុងកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់ផងដែរ។

លោកប្រធានាធិបតី Ramos-Horta បាន​ធ្វើ​យុទ្ធនាការ​ជា​យូរ​មក​ហើយ​ សម្រាប់​ការ​ចូល​ជា​សមាជិក ​របស់​ប្រទេស​របស់​លោក ​ជាមួយ​អាស៊ាន ដោយ​បាន​ដាក់​ពាក្យ​សុំ​ចូលជាសមាជិកនៅ​ឆ្នាំ២០១១។

បន្ទាប់ពីកិច្ចប្រជុំនេះ ប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើតក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការពន្លឿនការដោះស្រាយព្រំដែនដីគោក និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ ដោយប្រទេសឥណ្ឌូនេស៊ីបានបោះទុនវិនិយោគចំនួន៨១៨លានដុល្លារ នៅក្នុងប្រទេសនេះរួចទៅហើយ៕

ក្រុមហ៊ុនអភិវឌ្ឍន៍បុរីបុស្បាទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន៣ពីសហរដ្ឋអាមេរិក

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនបុស្បា ប្រផឹធី ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យដ៏ឆ្នើមមួយក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់លំដាប់អន្តរជាតិចំនួន៣ ពីLuxury Lifestyle Awards ដែលជាស្ថាប័នជ្រើសរើសពានរង្វាន់ទូទាំងពិភពលោក មានទីតាំងមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ពានរង្វាន់លំដាប់អន្តរជាតិ ដែលក្រុមហ៊ុនបុស្បាទទួលបានពេលនេះ ឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរឹង ពីសំណាក់ក្រុមអ្នកជំនាញរបស់ស្ថាប័ន Luxury Lifestyle Awards មុននឹងសម្រេចប្រគល់ជូនពានរង្វាន់ជូនទាំង៣ ដែលក្នុងនោះរួមមាន៖

  1. ពានរង្វាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ប្រណីតល្អបំផុតនៅកម្ពុជា​ (Best Luxury Real Estate Developer in Cambodia)។
  2. ពានរង្វាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយនិរន្តរភាពល្អបំផុតនៅកម្ពុជា​​ (Best Luxury Sustainable Real Estate Developer in Cambodia)។
  3. ពានរង្វាន់ការអភិវឌ្ឍន៍លំនៅដ្ឋានប្រណីតបំផុតលើ គម្រោង អប្សរមេរា ក្នុងប្រទេសកម្ពុជា។

(Best Luxury Residential Development for Apsor Mera in Cambodia)

ពានរង្វាន់ទាំង៣នេះ គឺជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលបានឲ្យអន្តរជាតិទទួលស្គាល់កម្ពុជាច្រើនជាងមុន ក្នុងនាមជាអ្នកអភិវឌ្ឍន៍លើស័យអចលនទ្រព្យ និងជំរុញវិស័យអចលនទ្រព្យដ៏សកម្មមួយនៅក្នុងប្រទេសកម្ពុជា។

គម្រោងដែលទទួលបានពានរង្វាន់នេះមានឈ្មោះថា “គម្រោង អប្សរមេរា” ដែលបង្កើតលំនៅដ្ឋានប្រណីតៗដូចជា ផ្ទះវីឡាទោល វីឡាភ្លោះ អគារពាណិជ្ជកម្ម និងផ្ទះអាជីវកម្ម។ រីឯការរចនារបស់ផ្ទះវីឡានីមួយៗ មានភាពទំនើបទាន់សម័យ ដែលផ្តល់នូវផាសុកភាពនៃការរស់នៅប្រៀបបានទៅនឹងសណ្ឋាគារលំដាប់ផ្កាយ៥ អមជាមួយការតុបតែងគ្រឿងសំអាង និងការរចនាផ្ទៃខាងក្នុងយ៉ាងល្អប្រណិត។

លើសពីនេះទៅទៀត នៅក្នុងគម្រោង មានរួមបញ្ចូលនូវសួនច្បារដ៏ធំទូលាយ អមជាមួយផ្កាចម្រុះពណ៍ និងបរិយាកាសបរិសុទ្ធ ផ្តល់នូវការរស់នៅប្រកបដោយផាសុកភាព ភាពសប្បាយរីករាយ ព្រមទាំងសម្រាកលំហែកាយគ្រប់ពេលវេលា។

លោកទឹម វណ្ណនី នាយកប្រតិបត្តិក្រុមហ៊ុន​ បុស្បា ប្រផឹធី បានឱ្យដឹងថា ការទទួលបានពានរង្វាន់លំដាប់អន្តរជាតិមួយនេះ គឺជាសមិទ្ធិផលដែលកើតឡើង ចេញពីការ ខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង និងក្រុមការងារទាំងអស់ របស់ក្រុមហ៊ុន បុស្បា ប្រផឹធី ក្នុងគោលបំណងធ្វើឱ្យក្រុមហ៊ុនខ្មែរមួយនេះ ក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ដែលមានស្តង់ដាខ្ពស់ និងជាក្រុមហ៊ុនគំរូសម្រាប់សហគ្រិនទាំងឡាយ។

លោក ទឹម វណ្ណនី បានឱ្យដឹងទៀតថា ទស្សនៈវិស័យរបស់ក្រុមហ៊ុន បុស្បា​ ប្រផឹធី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយភាពស្រស់ស្អាតទូទាំងប្រទេស ហើយក្នុងនោះក្រុមហ៊ុន បុស្បា ប្រផឹធី ក៏មានគោលដៅបង្កើតការងារ ជូនប្រជាពលរដ្ឋកម្ពុជាអោយបាន៣០,០០០នាក់ និងសង់លំនៅដ្ឋានអោយបាន១០,០០០ខ្នង ត្រឹមឆ្នាំ២០៣០ ដែលលំនៅដ្ឋានទាំងអស់របស់យើងនឹងផ្ដល់នូវ ទំនុកចិត្តគុណភាពខ្ពស់ តម្លៃល្អ និងមានម៉ូតផ្ទះស្រស់ស្អាតរំលេចចេញ ពីការច្នៃប្រឌិតខ្ពស់ ដើម្បីជំរុញស្ដង់ដានៃការរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាអោយបានមួយកម្រិតទៀត។

ក្រុមហ៊ុន បុស្បា ប្រផឹធី កំពុងអភិវឌ្ឍលើគម្រោងរបស់ខ្លួនដែល មានឈ្មោះថា “បុស្បា អប្សរមេរា” លើទំហំផ្ទៃដីជាង១០ហិចតា ផ្តោតសំខាន់ទៅលើការសាងសង់គេហដ្ឋានដ៏ល្អប្រណិត ដែលរចនាឡើងប្រកបដោយគុណភាព សោភ័ណ្ឌភាព និងកិត្យានុភាព សម្រាប់ការរស់នៅប្រកបដោយផាសុកភាព និងទិដ្ឋភាពបរិស្ថាន អេកូ ជាមួយនឹងបច្ចេកវិទ្យាទំនើប ស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបឯកជនភាព ពោរពេញទៅដោយភាពថ្លៃថ្នូរ ដែលរួមមានផ្ទះប្រណិតៗ ចំនួន៧៖ វីឡា ហេរ៉ូ, វីឡា អេនជែល, វីឡា ម៉ូឌឺន ធ្វីន, វីឡា ស៊ុបពើ ធ្វីន, ផ្ទះស៊ុបពើ ហ្សបហោ, ផ្ទះហ្សបហោស A & B។

អត្ថបទទាក់ទង៖

 

ធនាគារកណ្តាលចិនគ្រោងជំរុញស្ថាប័នហិរញ្ញវត្ថុឱ្យបង្កើនប្រាក់ កម្ចីដល់ក្រុមហ៊ុនឯកជនដើម្បីជម្រុញសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

ប៉េកាំងៈ យោងតាមធនាគារកណ្តាលរបស់ប្រទេសចិន បានឱ្យដឹងថា ខ្លួននឹងលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុ ឱ្យបង្កើនការផ្តល់ប្រាក់កម្ចី ដល់សហគ្រាសឯកជនដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅលើគេហទំព័ររបស់ធនាគារ។

ធនាគារប្រជាជនចិន នឹងជំរុញកំណើនជាលំដាប់ នៃប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យម ហើយនឹងពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ផ្ទះជួល។ នេះបើយោងតាមការលើកឡើង របស់ធនាគារកណ្តាលចិន បន្ទាប់ពីសន្និសីទទីផ្សារហិរញ្ញវត្ថុប្រចាំឆ្នាំ និងការងារគោលនយោបាយឥណទាន កាលពីថ្ងៃទី១០ ខែកុម្ភៈ។

ធនាគារកណ្តាលបានឱ្យដឹងទៀតថា “យើងនឹងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចពិតប្រាកដ និងការពារយ៉ាងសកម្ម និងគ្រប់គ្រងហានិភ័យនៅក្នុងផ្នែកសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុ”។

ធនាគារកណ្តាលចិនបាន និងកំពុងរៀបចំខ្លួន ក្នុងការបង្កើនការគាំទ្រផ្នែកឥណទាន ដើម្បីជំរុញសេដ្ឋកិច្ច បន្ទាប់ពីវិធានការណ៍កូវីដ និងវិបត្តិអច​លនទ្រព្យ បានអូសទាញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២២ ដល់អត្រាដ៏ទាបបំផុតមួយមិនធ្លាប់មាន ក្នុងរយៈពេលជិតកន្លះសតវត្សរ៍។

ធនាគារកណ្តាលចិន គ្រោងនឹងជំរុញអាជីវកម្មហិរញ្ញវត្ថុ របស់បណ្តាក្រុមហ៊ុន Platform នានា ហើយនឹងគាំទ្រដល់ការអភិវឌ្ឍន៍ក្រុមហ៊ុនប្រកបទៅដោយសុខភាពល្អ។

ធនាគារកណ្តាលចិន ក៏នឹងជំរុញឱ្យមានសណ្តាប់ធ្នាប់ ក្នុងការបើកទីផ្សារហិរញ្ញវត្ថុ២ផ្លូវ និងបើកឱ្យស៊ីជម្រៅនូវទីផ្សារមូលបត្របំណុល។

ធនាគារនេះក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងជំរុញការចាប់ផ្តើម នៃច្បា​ប់គ្រប់គ្រងសញ្ញាប័ណ្ណសាជីវកម្ម និងការកែប្រែច្បាប់ក្រដាសប្រាក់៕

បុរីHK Residenceបាននិងកំពុងទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជន ខណៈម្ចាស់គំរោងកំពុងរៀបចំសាងសង់ផ្ទះតម្លៃកាន់តែសមរម្យ

  ដោយៈ សូរិយា

       ភ្នំពេញៈ ការបង់ប្រាក់ងាយស្រួល ជាមួយជម្រើសដ៏ច្រើន បុរីHK Residenceបាននិងកំពុងសាងសង់ ផ្ទះវីឡាជាប់ដីដ៏ស្រស់ស្អាត និងមានតម្លៃត្រឹម៤៨,០០០ដុល្លារអាមេរិក។

ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍គំរោងនេះ បាននិងកំពុងរៀបចំឌីសាញម៉ូតផ្ទះថ្មី ដែលមានតម្លៃកាន់តែសមរម្យ ជាមួយម៉ូតផ្ទះដ៏ទាក់ទាញផងដែរ។

គម្រោងបុរីHK Residence មានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ មានទំហំរហូតដល់៥ហិចតា ដែលជំហានទី១ កំពុងសាងសង់លើផ្ទៃដីទំហំ២ហិចតាជាមុនសិន ហើយនឹងបន្តពង្រីកការអភិវឌ្ឍបន្ថែ​មទៀត នាពេលខាងមុខ។

លោកចាប ពៅអគ្គនាយកបុរី HK Residenceបានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា បុរីនេះមានប្រភេទផ្ទះវីឡា ដែលមានទំហំផ្ទះ១៣,៥ម៉ែត្រគុណ៧,២ ដែលមាន៣បន្ទប់គេងនិង៣បន្ទប់ទឹក អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា។ ជាពិសេ​ស ផ្លូវនៅក្នុងបុរីមានទំហំចន្លោះពី២០ ទៅ៣០ម៉ែត្រ និងមានសួនច្បារ ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ។ល។

លោកបានបន្តថា “បុរី HK Residence មានទីតាំងស្ថិតនៅក្នុងតំបន់សក្តានុពលខ្ពស់ មិនត្រឹមតែមានទីតាំងនៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ នៅជិតផ្លូវក្រវាត់ក្រុងទី៤ និងទីតាំងរមណី​យដ្ឋានភ្នំតាម៉ៅផងដែរ”។

លោកចាប ពៅបានបន្តថា បន្ថែមលើសនេះ គម្រោងវិនិយោគធំៗជាច្រើនគ្រោងមកបណ្ដាក់ទុន ដូចជា គម្រោងរមណីយដ្ឋានខ្នាតអន្តរជាតិលំដាប់ខ្ពស់ ទំហំជាង៥០ហិចតា និងគម្រោងបុរីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅរបស់អតិថិជន។

លោកអះអាងថា  “ទីតាំងនេះមានសក្តានុពលល្អបំផុតនេះ នឹងជំរុញឱ្យការវិនិយោគនៅលើបុរី HK Residence ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នឹងអាចផ្តល់ផលចំណេញខ្ពស់ មួយគុណនឹងពីរ”។

សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ទិញ អញ្ចើញមកមើលទីតាំងថ្ងៃនេះ នឹងអាចរើសទីតាំងល្អបានមុនគេ។ សម្រាប់ការបង់ប្រាក់ អតិថិជនអាចទទួលបានការសម្រួលឯកសារ រត់ការធ្វើប្លង់ជូន សម្រាប់ការខ្ចីពីធនាគារក្នុងអត្រាការប្រាក់ទាបបំផុត ពីធនាគារដៃគូរជាច្រើនរបស់បុរី៕

 

 

ប្រទេស៤ សន្យានឹងជំរុញវិនិយោគិនរបស់ខ្លួនឱ្យមកបណ្តាក់ទុន នៅកម្ពុជាកាន់តែច្រើន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ចាត់ទុកជា​ដំណឹងល្អមួយសម្រាប់កម្ពុជា ដែលមានប្រទេស​៤បានសន្យា​ថា នឹង​ជំរុញវិនិយោគិន​របស់ខ្លួន​ មកបណ្ដាក់ទុន​នៅកម្ពុជា​បន្ថែមទៀត ក្រោយពីស្ថានភាពកូវីដ១៩មានភាពធូរស្រាលឡើង​វិញ។

ប្រទេស​ទាំង៤នោះ រួមមានប្រទេសស៊ុយអ៊ែត ប្រទេសន័រវ៉េ ប្រទេសដាណឺម៉ាក និងប្រទេសហ្វាំងឡង់ ។ នេះបើតាមការ​បញ្ជាក់របស់អគ្គរាជទូត​និងរដ្ឋទូត​នៃប្រទេស​ទាំង​៤​ ក្នុងជំនួប​ជាមួយ​លោក​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី​១៦ កុម្ភៈ ២០២៣។

លោកបណ្ឌិត អ៉ិត សំហេង បានសំដែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយប្រទេសស៊ុយអែត លើគម្រោងជាច្រើនជាពិសេសទៅលើគម្រោងកសាងសមត្ថភាព ក្នុងការផ្តល់សេវាទីផ្សារការងារ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ តាមរយ:ការលើកកម្ពស់សិទ្ធិការ​ងារ សេរីភាពអង្គការវិជ្ជាជីវ:  និងលក្ខខណ្ឌការងារ ដែលបានជួយគាំទ្រលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និង វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឱ្យទទួលស្គាល់ជាប្រទេស ដែលអនុវត្តបានកាន់តែប្រសើរ អនុលោមទៅតាមបទដ្ឋានការងារអន្តរជាតិ ដែលជាកត្តាដ៏សំខាន់ ក្នុងការផ្តល់នូវជំនឿទុកចិត្ត ដល់បណ្តាអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ទំនិញ។

លោកមានប្រសាសន៍ថា “កម្ពុជាបាននិងកំពុង បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ”។ លោកបន្តថា “កម្ពុជាពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសម្លេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និយោជក ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គាត់ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម កិច្ចព្រមព្រៀងជាសកល (Global Deal Initiative)”។

ជាមួយគ្នានេះ កម្ពុជាក៏ចូលរួមបន្តអនុវត្តន៍ បានយ៉ាងល្អនូវយន្តការត្រីភាគីក្នុងចរចា និងដោះស្រាយបញ្ហានានាប្រកបដោយជោគជ័យ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការបន្តពង្រឹងយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាលសុទ្ធ ជាធាតុផ្សំនៃការកសាងជំនឿទុកចិត្ត របស់អ្នកវិនិយោគទុនប្រទេសទាំងនេះនៅកម្ពុជា។

ឯកអគ្គរាជទូត និងរដ្ឋទូតទាំង៤ បានសំដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានគ្រប់​គ្រងបានយ៉ាងល្អ ដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាជន ហើយឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញពេញលេញលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ ក៏បានសំដែងនូវការកោតសសើរ ចំពោះការវិវត្តន៍រីកចម្រើននៃវិស័យការងារ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឱ្យប្រសើឡើងនូវកិច្ចសន្ទាសង្គម សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ កាត់បន្ថយបាននូវិវាទការងារ មានយន្តការត្រីភាគីច្បាស់លាស់ ដោះស្រាយការងារដោយឯករាជ្យ និងតម្លាភាព។

ឆ្នាំ២០២៣នេះ ជាឆ្នាំដែលកម្ពុជាកំពុងទន្ទឹងរង់ចាំ ការវិលត្រលប់នៃវិនិយោគិនបរទេសចូលមកកម្ពុជាវិញ ជាមួយនឹងរំហូរវិនិយោគទុនពីបរទេ​សចូលមកកម្ពុជាផងដែរ ដោយកម្ពុជាបានត្រៀមខ្លួន និងលក្ខណៈសម្បត្តិមួយចំនួនរង់ចាំស្វាគមន៍ ការមកដល់នៃវិនិយោគិនទាំងអស់៕

និន្នាការធ្លាក់ចុះតម្លៃអចលនទ្រព្យក្នុងទីផ្សារនឹងផ្តល់ឱកាសចំណេញ ដល់អ្នកវិនិយោគ

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងស្ថានភាពទីផ្សារដ៏លំបាក វាបានផ្ដល់ឱកាស និងជម្រើសល្អច្រើន សម្រាប់អ្នកវិនិយោគ ដែលមានធនធានអាចទាញប្រយោជន៍ពីការធ្លាក់ចុះនៃតម្លៃ តួយ៉ាងដូចជាទីផ្សារខុនដូជាដើម។

លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន realestate.com.kh បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា “នៅមុនពេលមានជំងឺកូវីដ១៩ គម្រោងអភិវឌ្ឍន៍មួយចំនួន ត្រូវបានលក់ចេញក្នុងតម្លៃលើសកម្រិតទីផ្សារជាក់ស្តែង។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ តម្លៃនៃទីផ្សារខុនដូបានធ្លាក់ចុះ ដែលធ្វើឱ្យអចលនទ្រព្យកាន់តែមានភាពងាយស្រួល សម្រាប់អ្នកទិញនៅក្នុងប្រទេសកម្ពុជា និងក្រុមអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនឡើង។

លោក O’Sullivan បាននិយាយថា “ទីផ្សារអចលនទ្រព្យកំពុងបង្ហាញសញ្ញាគួរឱ្យចាប់អារម្មណ៍ កើនឡើងកាន់តែច្រើន នៅដើមឆ្នាំនេះ ហើយតម្លៃនៃទីផ្សារនីមួយៗ គឺកាន់តែខិតទៅជិតភាពប្រាកដប្រជា”។លោកបានបន្តថា “នៅពេលនេះ គឺជាពេលវេលាល្អ ជាទីផ្សារសម្រាប់អ្នកទិញនាពេលឥលូវនេះ ដោយសារពួកគាត់មានជម្រើសល្អៗជាច្រើន ដែលអាចធ្វើការពិចារណាទិញបាន”។

លោកបានប៉ាន់ប្រមាណថា ខុនដូចំនួន៤១.០០០យូនីត នឹងត្រូវបានបញ្ចប់ការសាងសង់ រហូតមកទល់នឹងឆ្នាំ២០២៣នេះ ខណៈខុនដូចំនួន៣៤.០០០យូនីតផ្សេងទៀត នឹងត្រូវបញ្ចប់ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ជាមួយគ្នានេះ លោក Marc Townsend អគ្គនាយកក្រុមហ៊ុនជាន់ខ្ពស់CBREប្រចាំតំបន់ បានមានប្រសាសន៍ដោយព្យាករណ៍ថា តម្លៃខុនដូនៅក្នុងប្រទេសកម្ពុជា នឹងបន្ដធ្លាក់នៅក្នុងឆ្នាំ២០២៣។

លោកថា “ដោយសារតែកត្តាខ្វះវិនិយោគិនក្រៅស្រុក ក៏នឹងធ្វើឱ្យតម្លៃខុនដូបន្តធ្លាក់នៅក្នុងឆ្នាំ២០២៣។ ក្រៅពីមិនសូវមានវិនិយោគិនពីបរទេស ចំនួនការផ្គត់ផ្គង់ខុនដូ គឺមានច្រើនហួសកម្រិត ដែលធ្វើឱ្យតម្លៃកាន់តែធ្លាក់ចុះ”។

លោកបន្តថា ម្ចាស់ខុនដូ ភាគច្រើននឹងពន្យារពេលសាងសង់គម្រោង រហូតដល់ពួកគេលក់បានគ្រប់ចំនួន ហើយករណីធ្ងន់ធ្ងរគឺនឹងមិនសង់គម្រោងតែម្ដង។ ដោយឡែក ម្ចាស់គម្រោងដែលសង់រួចហើយ អាចនឹងប្ដូរមុខងារអគារឱ្យទៅជាអ្វីផ្សេង ដើម្បីរកចំណូល។

ជាមួយគ្នានេះ អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនិងប្រឹក្សានៃក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា “ចំនួនអចលនទ្រព្យលក់ប្រញាប់ តម្លៃក្រោមទីផ្សារ រំពឹងថានឹងមានការកើនឡើង ដោយ​សារតែការអត្រាការប្រាក់កើនឡើង និងការយកកម្ចីវិនិយោគមានការលំបា​កជាងមុន។ ប៉ុន្តែក្នុងស្ថានភាពទីផ្សារបែបនេះ ផ្ដល់ឱកាសកម្រសម្រាប់អ្នកវិនិយោគ ដែលមានធនធានអាចទាញប្រយោជន៍ពីការធ្លាក់ចុះនៃតម្លៃ”៕

ក្រសួងទេសចរណ៍កម្ពុជាចាប់ផ្តើមរៀបចំខ្លួនដើម្បីទទួលភ្ញៀវ ទេសចរណ៍ចិន

  ដោយៈ ច្រាយ ចំណាន

       សៀមរាបៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកសុខ សង្វារបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការត្រៀមទទួលទេសចរចិន (China Ready​) និងមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា តំណាងគ្រឹះស្ថា​នអង្គរ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចជា ទី១.ដើម្បីផ្សព្វផ្សាយការត្រៀម ទទួលទេសចរចិនមកខេត្តសៀមរាប នៅដើមខែមីនា ឆ្នាំ២០២៣ ទី២ ជំរុញប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាបដែលទទួលទីផ្សារចិន ពង្រឹងសេវាកម្មទេសចរណ៍ទទួលភ្ញៀវចិន តាមរយៈការស្នើសុំការវាយតម្លៃបញ្ជាក់ កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន ទី៣ ដើ​  ម្បីប្រមូលបញ្ហាប្រឈមនានា របស់ប្រតិបត្តិករទទួលទីផ្សារចិន ក្នុងខេត្តសៀមរាប។

ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ពី ៣-៤លាននាក់ ដែលមានទេសចរចិនពី៨០ម៉ឺន ទៅ១លាននាក់ ក្នុងនោះប្រមាណជិត៣០% នៃទេសចរចិននឹងរំពឹងថា មកទស្សនាខេត្តសៀមរាប ខណៈដែលឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិន តែ១៨,៧៦៣នាក់ កើនឡើង២៣៧.១៦% ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប។

លោកសុខ សង្វារបានបញ្ជាក់ថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣មក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ។

លោកបន្តថា ប៉ុន្តែចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថានឹងមានជើងហោះហើរ ត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់ ដែលកិច្ចការទំាងនេះ ទាមទារឱ្យប្រតិបត្តិករទេសច​រណ៍ ទទួលទីផ្សារចិនទំាងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែង ក្នុងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

លោកក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរ អំពីដំណឹងថ្មីបំផុតដែលទទួលបានពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាល ក្នុងការបញ្ចុះតម្លៃតេស្តPCR សម្រាប់ទេសចរចិនមក១៣០$ មកត្រឹម៥០$វិញ។

ទន្ទឹមនឹងនោះក្រសួងទេសចរណ៍ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនភាពទាក់ទាញទេសចរចិន មកកម្សាន្តគោលដៅ ទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន៕

គំរោងកម្រិតជាតិធំៗចំនួន៤នឹងលើកកំពស់សក្តានុពលសេដ្ឋកិច្ច ខេត្តបាត់ដំបងកាន់តែខ្លាំង

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ការរៀបចំជាប៉ូលសេដ្ឋកិច្ច និងការរៀបចំខ្លួនជាទីក្រុងឆ្លាតវៃ នឹងធ្វើឲ្យទឹកដីខេត្តបាត់ដំបង រីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។

អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ បានរំលេចឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង កំពុងរៀបចំក្រុងបាត់ដំបង ជាក្រុងSmart City និងការរៀបចំប្រព័ន្ធលូ ផ្លូវ ហើយត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលខេត្តបាត់ដំបង ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះខេត្តបាត់ដំបង គ្រោងនឹងបង្កើតផ្លូវរថភ្លើង ល្បឿនលឿនមួយខ្សែបាត់ដំបង ភ្នំពេញ និងព្រលានយន្តហោះប្រភេទ4C រួមនិងកិច្ចអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបន្តថា “គំរោងទាំងអស់នេះ សុទ្ឋតែជាតម្រូវការចាំបាច់របស់ប្រ​ជាពលរដ្ឋ និងវិនិយោគិនទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិធ្វើការដាក់ទុនវិនិយោគ លើគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជា”។

លោកសុខ លូបានលើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយលោក មន្ដសិទ្ធិ៍ ផៃសានធនវ័ត្ន អភិបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ រវាងខេត្ដទាំងពីរ (បាត់ដំបង-ចន្ទបុរី) ឱ្យកាន់តែតែជិតស្និទ្ធិបន្ថែមទៀត។

លោកសុខ លូ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការងាររួមគ្នា ដើម្បីបង្កើនការយោគយល់គ្នា និងមិត្តភាពរវាងខេត្តបាត់ដំបង និងខេត្តចន្ទបុរី ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ហើយចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ គឺជាចំណងមិត្តភាពប្រពៃណីដ៏ល្អ។

លោកបន្តថា តាមរយៈនេះ ខេត្តបាត់ដំបង និងបណ្តាខេត្ត ដែលជាប់ពំ្រដែនជាមួយគ្នា បានជំរុញកិច្ចសហប្រតិបត្តិការគ្នា លើគ្រប់វិស័យ ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងអនុស្សរណៈយោគយល់គ្នារបស់ភាគីទាំងពីរ និងស្របទៅតាមគោលបំណងរួម ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។

ជាមួយគ្នានេះ លោកមន្តសិទ្ធ ផៃសានធនវ័ត្ត អភិបាលខេត្តចន្ទបូរី បានធ្វើការ ស្វាគមន៍ចំពោះកិច្ចការងារសំខាន់ៗ ទាំងអស់របស់កម្ពុជា ដែលកំពុងមានការវិវឌ្ឍន៍ រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយរាល់កិច្ចសហប្រតិបត្តិការដែលធ្លាប់មានកន្លងមក ក្នុងនាមអាជ្ញាធរខេត្តចន្ទបូរី នៅតែបន្តរក្សារគោលជំហរបែបនេះតទៅមុខទៀត ។

លោកបានបញ្ជាក់ថា អាជ្ញាធរខេត្តចន្ទបូរី នឹងបន្តការជួយអន្តរាគមន៍ដល់ពលករកម្ពុជា ដែលបាននឹងកំពុងធ្វើការងារនៅថៃ ពេលជួបនឹងបញ្ហាអ្វីផ្សេងៗ ហើយអាជ្ញាធរខេត្តចន្ទបូរី សន្យានឹងធ្វើកិច្ចប្រតិបត្តិការក្នុងការបង្រ្កា​បបទល្មើសផ្សេងៗ នៅតាមព្រំដែន ក៏ដូចជា បង្រ្កាបបញ្ហាគ្រឿងញៀនឆ្លងដែនផងដែរ ៕