ទីក្រុងរណបធំៗចំនួន៥នៅព័ទ្ឋជុំវិញរាជធានីភ្នំពេញកំពុងជម្រុញការរីកចម្រើននគរូបនីយកម្មយ៉ាងឆាប់រហ័ស

ដោយៈ ជេស៊ីកា

      ភ្នំពេញៈ គំរោងកសាងទីក្រុងរណបធំៗចំនួន៥ នៅព័ទ្ឋជុំវិញរាជធានីភ្នំពេញ បាននិងកំពុងអភិវឌ្ឍន៍ក្នុងសភាពយឺតៗ ដោយសារកត្តាជាច្រើន។

គំរោងដែលបាន និងកំពុងបោះទុនរាប់ពាន់លានដុល្លារ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ដើម្បីពង្រីកមូលដ្ឋានទាក់ទាញវិ​និយោគិនជាតិ អន្តរជាតិ។

ទីក្រុងកោះពេជ្រ

ទីក្រុងកោះពេជ្រ ជាទីក្រុងស្ថិតនៅជាបេះដូងនៃរាជធានី និងបានចាប់ផ្តើមអភិវឌ្ឍន៍មុនគេ។ តំបន់នេះ លេចចេញនូវវត្តមានអគារកប់ពពកជាច្រើន ខណៈក្រុមហ៊ុនOCIC ដែលកំពុងអភិវឌ្ឍគំរោងនេះ បាននិងកំពុងពង្រីកមូលដ្ឋាននៃការវិនិយោគ តាមរយៈការសាងសង់ផ្លូវដើរ និងកសាងផ្សាររាត្រីព័ទ្ឋជុំវិញកោះ ដែលមានទំហំជាង១០០ហិកតានេះ។

ទោះជាយ៉ាងណាវិបត្តិកូវីដ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែន បានធ្វើឲ្យគំរោងធំៗចំនួន២ បានផ្អាកការសាងសង់របស់ពួកគេ គឺគំរោងThe Mesong កំពស់៦៩ជាន់ ដែលវិនិយោគដោយអ្នកធុរកិ​ច្ចហុងកុង បាន​ពន្យាពេលសាងសង់ម្តងហើយម្តងទៀត។

លើសពីនេះ គម្រោងធំមួយទៀត ដែលវិនិយោគដោយក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់១៣០០លានដុល្លារ ក៏បានផ្អាកការសាងសង់ផងដែរ។ លើសពីនេះ រណ្តៅគ្រឹះ ដែលក្រុមហ៊ុនបានជីកពីមុន ត្រូវបានចាក់ដីលុបបំពេញឡើងវិញរួចទៅហើយ ដែលធ្វើឲ្យគំរោងនេះពិបាកស្រម៉ៃដល់ ខណៈវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែនបន្តឆាបឆេះ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករងភាពរង្គោះរង្គើរ។

គំរោងនេះ គ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលអាគារមេក្នុងគំរោងនេះ គ្រោងសាងសង់រហូតដល់កំពស់ជាង៤០០ម៉ែត្រ។ នេះបើតាមការឲ្យដឹងពីលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC។

ទីក្រុងកោះនរា

      ទីក្រុងដែលមានទំហំ១២៥ហិកតានេះ ក៏វិនិយោគដោយក្រុ​ម ហ៊ុនOCICផងដែរ។ ទីក្រុងនេះ គ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។

ទីក្រុងកោះនរា បាននិងកំពុងក្លាយជាLandmarkមួយ នៅទីក្រុងភ្នំពេញ ប្រសិនជាអគារមេកំពស់ជាង៦០០ម៉ែត្រ ដែលបានរចនាឡើងដោយក្រុមហ៊ុនFoster& Partner សាងសង់ពិតប្រាកដនាពេលខាងមុខ។

ទីក្រុងនេះ មិនទាន់មានសកម្មភាពអភិវឌ្ឍ ជាដុំកំភួននៅឡើយទេ ខណៈក្រុមហ៊ុនOCICកំពុងពន្លឿនការ សាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដែលស្ពាននេះនឹងដាក់ឲ្យដំនើរ​ការនៅខែតុលាខាងមុខ។ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។

ទស្សនទាននៃការអភិវឌ្ឍន៍ទីក្រុងកោះនរា មានសភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រផងដែរ។

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត

      ទីក្រុងរណប ដែលមានទន្លេព័ទ្ឋជុំវិញនេះ គ្រោងចំណាយប្រាក់វិនិយោគ រហូតដល់ទំហំ៦០០០លានដុល្លារអាមេរិក ដើម្បីកសាងទីនិងពង្រីកសកម្មភាពសេដ្ឋកិច្ច ឲ្យមានសភាពរសរវើក។

      ទីក្រុងនេះ បាននិងកំពុងលេចចេញនូវ សកម្មភាពពាណិជ្ជកម្ម អគារខ្ពស់ៗមួយចំនួន ស្របពេលផែនការរបស់ក្រុមហ៊ុនOCIC គ្រោ​ងរើសាលពិព៌ណ និងអាពាហ៍ពិពាហ៍នៅទីក្រុងកោះពេជ្រ យកទៅដាក់នៅទីក្រុងនេះ។

បច្ចុប្បន្នភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងកំសាន្តមួយចំនួនបានដំណើរការ និងខ្លះក៏បានបិទទ្វារលែងដំណើរការផងដែរ ដោយ​សារតំបន់នេះ មិនទាន់មានអ្វីទាក់ចិត្តប្រជាជនទៅរស់នៅ និងចំណា​យប្រាក់ច្រើននៅទីនេះនៅឡើយទេ។

ជាក់ស្តែងផ្សារទំនើបមួយ City Walk ដែលវិ​និយោគដោយក្រុមហ៊ុនMorgan Group ក៏បានជាប់គាំងដូចអ្នកវិនិយោគទី១ផងដែរ។

បច្ចុប្បន្នអ្វីដែលជាសមិទ្ឋផល ដ៏គួរឲ្យចាប់អារម្មណ៍ជាងគេ គឺស្ពានយោងដោយខ្សែកាប ឆ្លងកាត់ទន្លេសាបទី១ បាននិងកំពុងត្រៀមបើកដំណើរការ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

លើសពីនេះ ក្រុមហ៊ុនOCIC ក៏បាននិងកំពុងវិនិយោគគំរោងលំនៅដ្ឋាន ជាលក្ខណៈបុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងរណបនេះ ជាបន្តបន្ទាប់ផងដែរ។

ទីក្រុងេរណបតេជោមរកត

      ទីក្រុងរណបនេះ មានផ្ទៃដីទំហំរាប់រយហិកតា បាននិងកំពុងពង្រីកមូលដ្ឋាន សក្តានុពលសេដ្ឋកិច្ចតំបន់ និងជម្រុញភាពទាក់ទាញ​ការអភិវឌ្ឍពីអ្នកវិនិយោគជាតិ អន្តរជាតិផងដែរ។

បច្ចុប្បន្នទីក្រុងរណបនេះ មានគំរោងអភិ​វឌ្ឍន៍ជាច្រើ​ន ដែលបានបញ្ចប់ និងកំពុងសាងសង់ដូចជា វិមានឈ្នះ ឈ្នះ ពហុកីឡដ្ឋាន​មរតកតេជោ សួនសត្វសាហ្វារី វើលដ៏ ទីក្រុងមិត្តភាពកម្ពុជា ចិន និង​បុរីមួយចំនួនទៀត បាននិងកំពុងសាងសង់នៅក្បែរគំរោងនេះ។

ទីក្រុងរណបនេះ កំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនLYP Groupរបស់អ្នកឧកញ៉ាលី យ៉ុងផាត់។

ទីក្រុងរណបING CITY

ប្រែក្លាយជាតំបន់លិចទឹក ដ៏ល្វឹងល្វើយទំហំធំជាងគេនៅរាជធានីភ្នំពេញ ING CITYកំពុងផ្លាស់ប្តូរ មុខមាត់រាជធានីភ្នំពេញយ៉ាងឆាប់រហ័ស ដោយសារទីក្រុងនេះ បាននិងកំពុងក្លាយជាតំបន់CBDមួយ នាពេលប​ច្ចុប្បន្ននេះ តាមរយៈការលេចឡើងនូវវត្តមា​នមជ្ឈមណ្ឌ​លពាណិជ្ជកម្ម ដូចជា ផ្សារទំនើបAEON Mall3 ផ្សារទំនើបជីប ម៉ុង បុរីប៉េង ហួត បុរីមានជ័យ គំរោងបុរីR&F គំរោងខុនដូUrban Village ដែលវិនិយោគដោយក្រុមហ៊ុនHurban Hubជាដើម។

ទីក្រុងរណបនេះ បានលេចឡើង និងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ របស់រដ្ឋាភិបាល ដូចជា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ការពង្រីកផ្លូវជាតិលេខ២ជាដើម៕

ខេត្តព្រះសីហនុ ត្រៀមសម្រាប់ស៊ីហ្គេមនិងធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គ

ដោយៈ គង់ សូរិយា

      ព្រះសីហនុៈ អភិ​បាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន អភិបាលនៅព្រឹកថ្ងៃទី១៦ មិនានេះ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម និងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកកិច្ចប្រជុំ ដោយផ្តោតសំខាន់លើការពង្រឹង និងការលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍សំដៅអភិវឌ្ឍផលិត​ផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ ប្រទេសមហាអនុតំបន់មេគង្គ ឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ។

យុទ្ឋសាស្រ្តទាំងនោះ មានដូចជា ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាត តាមរយៈបច្ចេកវិទ្យា ២.គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី ៣.ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍។

លោកបន្តថា “យើងត្រូវត្រៀមឱ្យបានរួចរាល់ដូចជា ចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ សំដៅនាធាដល់សុខសុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានកាន់តែ ទូលំទូលាយទាំងកម្រិតជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីបង្ហាញគោលដៅទាក់ទាញទេសចរណ៍លើគោក មកទស្សនានឹងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផល ទេសចរណ៍នៅដែនកោះ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ខេត្តព្រះសីហនុផងដែរ។

ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាចំនួន៣ប្រ​ភេទ ១.កីឡាទូកក្ដោង ២.កីឡាប៉ូតូទឹក និងទី៣.បាល់ទះឆ្នេរខ្សាច់។ យើងត្រូវធ្វើការទទួលខុសត្រូវបែងចែកតួនាទី ភារកិច្ចការធ្វើជាម្ចាស់ផ្ទះ និងពិនិត្យទីតាំង នៃការប្រកួតឱ្យបានសមស្រប ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយចែករំលែក និងការចូលរួមគាំទ្រឱ្យបានពេញលេញ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីប្រែក្លាយជាសកម្មភាព ដែលជាមោទនភាពរបស់ខេត្តយើងទាំងអស់គ្នា។

លោកគួច ចំរើនបានបញ្ជាក់ថា ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក៏ជារឿងមួយសំខាន់ ក្នុងការទទួលខុសត្រូវ ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ត្រូវចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅតាមមូលដ្ឋាន ដោយធ្វើការបែងចែកមន្ត្រី និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមកែលម្អសោភណ្ឌភាពនៅតាមមុខផ្ទះ យើងត្រូវចាប់យកឱកា​ស បង្កើតវប្បធម៌ស្នាមញញឹម ជម្រុញឱ្យអ្នកលក់ដូរត្រូវដាក់ស្លាកតម្លៃ ព្រមទាំងលើកទឹកចិត្តអ្នក ដែលបានចូលរួមតាមការណែនាំរបស់អាជ្ញាធរ នេះជាការគាំទ្រសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ និងស៊ីហ្គេមនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព៕

Thailand and EU formally relaunch trade talks

Thailand and the European Union have formally announced the relaunch of negotiations for a free trade agreement (FTA), which had been suspended since the military coup in 2014.

Both sides aim to reach agreement on an “ambitious, modern and balanced free trade agreement, with sustainability at its core”, the European Commission said in a statement posted on its website on Wednesday.

The statement said the two sides aimed to address a wide range of issues such as: market access for goods, services, investment and government procurement; swift and effective sanitary and phyto-sanitary procedures; protection of intellectual property rights including geographical indications, and the removal of obstacles to digital trade and trade in energy and raw materials, thereby supporting digital and green transitions.

The 27-country EU is Thailand’s fourth-largest trading partner after China, the US and Japan.

FTA negotiations were originally launched in 2013 but put on hold after the 2014 coup as the EU protested against what it deemed to be the suspension of democracy.

After a new constitution was approved in 2017 and elections held in 2019, engagement improved, culminating in the signing of a partnership and cooperation agreement in December last year.

In 2022, trade between Thailand and the EU was worth US$41 billion, accounting for 7% of Thailand’s total trade.

Exports to the EU totalled $22.7 billion last year, up 5.2% from the year before. Key export products included computers, computer equipment and components, gems and jewellery, air-conditioners and components, rubber products and electronic circuit boards.

The EU is the third-largest investor in Thailand, representing around 10% of total foreign direct investment (FDI) in the country, and the second-largest destination of Thai FDI, accounting for nearly 14% of total Thai FDI.

Source: Online Reporters

ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនចាប់អារម្មណ៍គំរោងអភិវឌ្ឍន៍  “ភូមិផ្កាត្រកួន”

   ដោយៈ ជេស៊ីកា

       កណ្តាលៈ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការចាប់អារម្ម​ណ៍គំរោងអភិវឌ្ឍន៍ភូមិ “ផ្កាត្រកួន”។

       លោកឌិន សុមេធារិទ្ឋ ជាអ្នកអភិវឌ្ឍន៍គំរោងភូមិផ្កាត្រកួនបានបង្ហោះសារ និងរូបភាពមួយចំនួន ដោយលោកលើកឡើងថា “ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ និងសហការីបានអញ្ជើញពិសារអាហារថ្ងៃត្រង់ នៅភូមិផ្កាត្រកួន។

ភូមិផ្កាត្រកួន បាននិងកំពុងទាក់ទាញ ចំណាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាពលរដ្ឋទូទៅ ក៏ដូចជា ថ្នាក់ដឹកនាំស្ថាប័នជាច្រើន ដែលបានទិញដីក្នុងគំរោងនេះ ដែលបច្ចុប្បន្នភូមិផ្កាត្រកួនបាន ពង្រីកផ្ទៃដីបានប្រមាណ២០០ហិកតា។

ទស្សនទាននៃការអភិវឌ្ឍន៍ភូមិផ្កាត្រកួន ត្រូវបានឌីសាញនិងរៀបចំឡើងដោយលោកឌិន សុមេធារិទ្ឋ ដែលលោកធ្លាប់បានសិក្សាពីផែនការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងនៅប្រទេសថៃ។

គំរោងភូមិផ្កាត្រកួន បាននិងកំពុងអភិវឌ្ឍន៍ចម្រុះ ជាមួយផ្ទះលំហែរ ជាប់មាត់បឹង ទីលានកីឡា ផ្សារសហគមន៍ កន្លែងអុំទូកកាយ៉ាក់ ទីតាំងសម្រាប់ស្ទូចត្រីកំសាន្ត ហាងកាហ្វេជាដើម។

ភូមិផ្កាត្រកួន មានដីលំហែរកាយ ដែលមានទំហំចាប់ពី១៥គុណនឹង២៥ម៉ែត្រ និងធំជាងនេះ ជាមួយនឹងតម្លៃប្រែប្រួលអាស្រ័យលើភូមិសាស្រ្តនិមួយៗ៕

គំរោងឆ្នេរសមុទ្រកោងកាងលក់អស់៧០ភាគរយហើយ ខណៈគំរោងដទៃទៀតត្រៀមបង្ហាញខ្លួន

 ដោយៈ គង់ សូរិយា

       កែបៈ ដោយសារទំនុកចិត្តលើអ្នកអភិវឌ្ឍន៍ និងជាគំរោងដែលបានរៀបចំឡើង តាមស្តង់ដាដីលំហែរពិតប្រាកដ បានធ្វើឲ្យអតិថិជនជាច្រើនបន្តគាំទ្រគំរោងឆ្នេរសមុទ្រកោងកាង។

ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍គំរោងនេះ បាននិងកំពុងត្រៀមបង្ហា​ញគំរោងថ្មីផងដែរ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានអភិវឌ្ឍន៍គំរោងបូកគោលែន១ បូកគោលែន២ បូកគោលែន៣ គំរោងឆ្នេរសមុទ្រកោងកាង និងឋានសួគ៌លំហែរបានមានប្រសាសន៍ថា ជាមួយនឹងផែនការលំអិត ក្រុមហ៊ុនបាននិងកំពុងបំពេញតាមផែនការអភិវឌ្ឍន៍ ដោយភាពច្បាស់លាស់ និងតាមអ្វីដែលយើងបានបង្ហាញ ជាជាងបង្ហាញត្រឹមរូបភាព3D។

លោកបន្តថា “ដោយសារទំនុកចិត្ត បានធ្វើឲ្យអតិថិជនរបស់យើងជួយផ្សព្វផ្សាយពីមាត់មួយ ទៅមាត់មួយ ដោយហៅសាច់ញាតិ​របស់ពួកគេ មកទិញគំរោងយើងបន្តបន្ទាប់”។ លោកបន្តថា “ទំនុកចិត្ត ដែលយើងផ្តល់ឲ្យអតិថិជន គឺដោយសារយើងមានទុនគ្រប់គ្រាន់ មានផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងធ្វើឡើងតាមអ្វីដែលយើងបាន​បង្ហាញដល់អតិថិជន”។

លោកCooler Tanបានបន្តថា ជាមួយទំនុកចិត្តនេះហើយ ទើបយើងអាចរីកចម្រើនជាមួយគ្នា ព្រោះអតិថិជនច្រើនណាស់ ត្រូវការដីលំហែរ ប៉ុន្តែជាដីលំហែរដែលយើងបានអភិវឌ្ឍន៍ពិតប្រាកដ ជាដីលំហែរពិតប្រាកដ។

គំរោងឆ្នេរសមុទ្រកោងកាង ក្រៅពីស្ថិតនៅជាប់ឆ្នេរសមុទ្រក្នុងសង្កាត់អូរក្រសារ ក្រុងកែប យើងបានរៀបចំជីកព្រែក សាងសង់ស្ពានដើរកំសាន្តចំនួន២ មានប្រវែងប្រមាណ២០០០ម៉ែត្រ ដាំដើមដូងជាង៤០០ដើ​ម មានសួនច្បារសម្រាប់លំហែរ និងទេសភាពភ្នំ ព្រមទាំងផ្ទៃសមុទ្រដ៏ស្រស់ស្អាតនាទឹកដី ខេត្តកែប ដែលរាជរដ្ឋាភិបាលបានបញ្ចប់ផែនការមេ ក្នុងការប្រែក្លាយខេត្តនេះ ជាតំបន់លំហែរកាយកម្រិតខ្ពស់៕

   

Recovery of Chinese economy from pandemic set to boost Cambodian and Vietnam’s economies

The lifting of COVID-19 restrictions in China could increase private consumption, boosting global trade, the Bank of Finland said on Tuesday.

According to the bank’s latest report, the contribution of private consumption to gross domestic product (GDP) shrank during the pandemic, but could now return to the pre-COVID-19 trend of growth.

Since China is one of the largest economies in the world, this would have an important impact on the sectoral and geographical structure of global trade in the medium and long-term, the report said.

China has seen a notable increase in demand for food manufacturing, as well as in the agriculture, textiles, health care and travel services sectors, the report said.

Emerging Asian economies such as Cambodia and Vietnam, which export consumer goods to China, are therefore set to benefit the most in relative terms.

Although the United States and the euro area could see a moderate decline in their value-added exports to China, the US agricultural and food manufacturing sectors are set to gain from the shift.

Italy and France would gain from an increase in demand for food products, textiles, and leather products, as well as consumer chemicals. In addition, exports from Ireland and Spain to China could increase, boosted by demand for food products and other manufacturing and travel-related services, according to the report.

The report was carried out by the Bank of Finland Institute for Emerging Economies, the bank’s research institute specializing in emerging economies.

Source: China Daily

រដ្ឋមន្រ្តីកសិក​ម្ម ជម្រុញមន្រ្តីក្រសួងឲ្យធ្វើចំណាត់ថ្នាក់ដីសម្បទានសេដ្ឋកិច្ច និងដកហូតចំពោះអ្នកយកដីទុកចោលមិនអភិវឌ្ឍន៍

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាបានប្រាប់ឲ្យ លេខាធិការដ្ឋានត្រូវធ្វើចំណាត់ថ្នាក់ នៃគម្រោងដីសម្បទានសេដ្ឋកិច្ចឡើងវិញ។

លោកបានជំរុញឲ្យអ្នកទទួលបាន ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវជួយថែរក្សាគម្រោងដែលមានសកម្មភាពល្អ ឱ្យជួយអភិវឌ្ឍប្រទេសជាតិ ហើយត្រូវ​ជួយជំរុញដល់អ្នក ដែលមានសកម្មភាពតិចឱ្យបានប្រសើរឡើង។ ចំណែកគម្រោងដែលមិនមានសកម្មភាព ត្រូវជំនួសដោយគម្រោងថ្មីរបស់វិនិយោគិនថ្មី ដែលមានផែនការវិនិយោគច្បាស់លាស់ និងធ្វើពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍខេត្ត និងលើកស្ទួយសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរត្រូវពង្រឹង និងជំរុញការងារចុះបញ្ជីឱ្យមានប្រសិទ្ធភាព ដោះស្រាយនិងទទួលខុសត្រូវរួមគ្នា ជាពិសេសទប់ស្កាត់ការទន្ទ្រានដីរដ្ឋ។

លោកឌិត ទីណាបានរំឭកជាថ្មីម្តងទៀត ជូនអង្គប្រជុំឱ្យទទួលស្គាល់ពីសារៈសំខាន់ នៃសម្បទានដីសេដ្ឋកិច្ច និងភាពចាំបាច់ដែលត្រូវដោះស្រាយបញ្ហាប្រឈមដែលកើតមាន ដោយស្នើលេខាធិការដ្ឋានរៀបចំឱ្យមានកិច្ចប្រជុំ ទៀងទាត់រាល់៣ខែម្តង ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយរាល់បញ្ហាដែលកើតមានឱ្យបានល្អ និងទាន់ពេលវេលា។

បន្ថែមលើនេះទៀត ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយក្រុមហ៊ុន ត្រូវមានព័ត៌មានច្បាស់លាស់ វាយតម្លៃប្រកបដោយតម្លាភាព ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ រីឯការទទួលចំណូលមិនមែនសា​រពើពន្ធ ត្រូវមានវិធានការពិន័យប្រាក់ក្នុងមួយហិចតា​៥ដុល្លា ចំពោះអ្នកមិនបានបង់ថ្លៃដី​ជូន​រដ្ឋ ដោយប្រើយន្តការសន្ទនាត្រឹមត្រូវ ព្រមទាំងការកំណត់។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៦ មិនានេះ លោកឌិត ទីណាបានលើកទឹកចិត្ត និងទទួលស្វាគមន៍នូវរាល់គំនិតផ្តួចផ្តើម​ទាំងអស់ ​ក៏ដូចជាធាតុចូលបន្ថែម​តាមខេត្តនីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

លោកបញ្ជាក់ថា “ការងារនេះ ត្រូវមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ប្តេជ្ញាធ្វើការសហការរួមគ្នាល្អ ធ្វើការរួមគ្នាដោយឆន្ទៈ និងការទទួលខុសត្រូវ តម្កល់ផលប្រយោជន៍ជាតិជាធំ”។ លោកបន្តថា “ត្រូវយកបញ្ហាប្រឈមដាក់លើតុ នាំគ្នាពិភាក្សារកដំណោះស្រាយឱ្យបានល្អបំផុត។ ចំពោះការវាយតម្លៃចំណាត់ថ្នាក់គម្រោង ត្រូវពិនិត្យមើលឱ្យបានគ្រប់ចំណុច ឱ្យល្អិតល្អន់ ទាន់ពេលវេលា ប្រកបដោយបច្ចេក​ទេស ព្រមទាំងគិតពីពេលវេលានៃការទទួលបានដីផងដែរ”៕

ធនាគារលំដាប់យក្ស Credit Suisse នឹងខ្ចី៥៤ពាន់លានដុល្លារ ពីធនាគារកណ្ដាលស្វីស ដើម្បីបញ្ចៀសវិបត្តិធនាគារពិភពលោក

ដោយៈ សុខុម

អន្តរជាតិ: ធនាគារ Credit Suisse នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា នេះអះអាងថា ខ្លួននឹងខ្ចីប្រាក់រហូតដល់៥៤ពាន់លានដុល្លារ ពីធនាគារកណ្តាលស្វីស ដើម្បីបង្កើនសាច់ប្រាក់ និងទំនុកចិត្តរបស់វិនិយោគិន បន្ទាប់ពីការធ្លាក់ថ្លៃភាគហ៊ុនរបស់ខ្លួន ដែលបានបង្កការព្រួយ​បារម្ភកាន់តែខ្លាំងឡើងថា វិបត្តិធនាគារពិភពលោកអាចនឹងផ្ទុះ ឡើង។

សេចក្តីប្រកាសរបស់ធនាគារស្វីស មួយនេះបានជួយទប់ស្កាត់ការសម្រុកលក់ចេញយ៉ាងគំហុក ក្នុងបណ្ដាទីផ្សារហិរញ្ញវត្ថុនៅអាស៊ី នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា នេះ បន្ទាប់មានការជួញដូរយ៉ាងជ្រួលច្របល់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក កាលពីយប់មិញ ខណៈវិនិយោគិន មានការព្រួយបារម្ភអំពីសុវត្ថិភាព ប្រាក់បញ្ញើរបស់ធនាគារទូទាំងពិភពលោក។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ធនាគារ Credit Suisse បានបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់ជម្រើសមួយ ដើម្បីបញ្ចៀសវិបត្តិធនាគារពិភពលោក នោះគឺខ្ចីប្រាក់ពីធនាគារកណ្តាលស្វីស រហូតដល់៥៤ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហា។

ការបញ្ជាក់នេះធ្វើឡើងក្រោយ ពីមានការធានាអះអាងពីអាជ្ញាធរធនាគារស្វីស កាលពីថ្ងៃពុធ ទី១៥ ខែមីនា ថា ធនាគារ Credit Suisse បំពេញបានតាម “លក្ខខណ្ឌតម្រូវផ្នែកដើមទុន និងសាច់ប្រាក់ ដែលដាក់លើធនាគារជាប្រព័ន្ធ” ហើយថា ធនាគារនេះអាចទទួលបានសាច់ប្រាក់ ពីធនាគារកណ្តាលស្វីសគ្រប់ពេល ប្រសិនបើចាំបាច់។

ធនាគារ Credit Suisse គឺជាធនាគារលំដាប់ពិភពលោកដ៏ធំដំបូងគេ ដែលទទួលបានកម្ចីសង្គ្រោះ ក្នុងគ្រាអាសន្នចាប់តាំងពីវិបត្តិហិរញ្ញវត្ថក្នុងឆ្នាំ២០០៨ ហើយបញ្ហារបស់ធនាគារនេះ បានបង្កឱ្យមានមន្ទិលកាន់តែខ្លាំងឡើងថា តើបណ្ដាធនាគារកណ្តាលទូទាំងពិភពលោក នឹងមានសមត្ថភាពអាចទប់ទល់ វិបត្តិអតិផរណារួចដែរឬទេ ស្របពេលដំឡើងអត្រាការប្រាក់យ៉ាងគំហុក៕ Reuters៕

ជប៉ុនបានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់លើការបន្តបណ្តាក់ ទុនវិនិយោគនៅកម្ពុជា

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ  វិនិយោគិនជប៉ុន បានបង្ហាញពីការចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ស្របនឹងគម្រោងជប៉ុនជាច្រើននៅក្នុងប្រទេសកម្ពុជាក៏ ទទួលបានជោគជ័យដោយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយជំនួបរវាង​ លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក​ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៦មីនា ២០២៣ ។

លោកអ៊ិត សំហេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកម្មការទូតរបស់ អគ្គរាជទូតជប៉ុននៅកម្ពុជា ហើយបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យ  ដែលជប៉ុនបានជួយកម្ពុជារួមចំណែក ក្នុងការកសាង និងថែរក្សាសេ្ថរភាព សន្តិភាព និងការអភិវឌ្ឍ។

លោកបន្តថា “ឆ្នាំនេះគឺជាខួបអនុសាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលរយៈពេ​លកន្លងមកប្រទេសទាំងពីរ បានឆ្លងកាត់ដំណាក់កាលជាច្រើន រហូតទទួលបានការរីកចម្រើនខ្ពស់បំផុត ឈានទៅរកការបង្កើតបាននូវក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ លោកបន្តថា “កម្ពុជាចងចាំជានិច្ចនូវជំនួយរបស់ជប៉ុន ក្នុងការស្វែងរកសន្តិភាព និងសេ្ថរភាពក្នុងឆ្នាំ១៩៩១ និងជំនួយរបស់ជប៉ុនបានចូលរួមចំណែក ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជារហូតមកដល់បច្ចុប្បន្ន កាន់តែរីកចម្រើន”។

ជប៉ុននៅតែជាដៃគូសហប្រតិបត្តិការ ដ៏មានសារៈសំខាន់បំផុតជួយអភិវឌ្ឍន៍ស្ទើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយៈការផ្តល់ឥណទានជំនួយឥតសំណង ដែលក្នុងនោះការបង្កើតឱកាសហ្វឹកហាត់ការងារ ដល់កម្មសិក្សាការី និងពលករកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន, គម្រោង JICA ដែលជួយគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ការផ្តល់សំភារ:សិក្សា និងអ្នកជំនាញឯកទេស និងការផ្តល់ជំនួយតាមគម្រោងផ្សេងទៀត ជាលក្ខណ:ពហុភាគី ដូចជា តាមរយៈគម្រោង អង្គការ ILO/ជប៉ុន ជាដើម ដែលជាកត្តាជួយបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ការកសាងធនធានមនុស្ស និងការទាក់ទាញវិនិយោគយ៉ាងច្រើន មកក្នុងប្រទេសកម្ពុជា បង្កើតបានឱកាសការងារជូនប្រជាជនកម្ពុជា។

លោកUENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់កិច្ច សហប្រតិបត្តិការល្អេ រហូតកសាងបាននូវទំនុកចិត្តជាមួយគ្នា ជាយូរលង់ណាស់មកហើយ ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារប្រទេសឡើងវិញក្រោយពីកម្ពុជាបានឆ្លង កាត់សម័យកាលដ៏លំបាកមួយ រហូតដល់កម្ពុជាទទួលបាន នូវការអភិវឌ្ឍលើគ្រប់វិស័យ កសាងបាននូវទំនុកចិត្តពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ភាពទាក់ទាញបន្ថែមទៀត ដល់អ្នកវិនិយោគទុនមកបណ្តាក់ទុននៅកម្ពុជា ។

ជប៉ុនជាវិនិយោគិន ដែលមានភាពស្មោះត្រង់ និងមានប្រទេសជាច្រើននៅលើពិភពលោក ចង់ឱ្យជប៉ុនទៅវិនិយោគនៅក្នុងប្រទេសរបស់ពួកគេ។ សម្រាប់កម្ពុជា គម្រោងវិនិយោគរបស់ជប៉ុន តែងតែទទួលបានជោគជ័យ និងបន្តដំណើរការដោយរលូន ជាក់ស្ដែងគម្រោ​ងផ្សារទំនើបអ៊ីអន គម្រោងខុនដូ បុរីនិងគម្រោងរោងចក្រឧស្សា​ហកម្មជាដើម ។

លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ជប៉ុនជាប្រទេសដែលបានដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេមួយ ក្នុងចំណោមប្រទេសដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក៏មានប្រទេសជាច្រើនកំពុងចាប់អារម្មណ៍ ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសបន្ទាប់ពីស្ថានភាពកូវីដ១៩បានធូរស្រាលឡើងវិញ៕

ទំហំប្រតិបត្តិការអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីសម្រេចបានដល់៤០ពាន់លានដុល្លារកាលពីឆ្នាំ២០២២

ដោយ: គង់ លាងហួរ

គូឡាឡាំពួរ: ទំហំប្រតិបត្តិការអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីបានកើនឡើង២៣,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ទឹកប្រាក់៤០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិ (NAPIC)។

យោងតាមមជ្ឈមណ្ឌល ​​NAPIC បានឱ្យដឹងទៀតថា ប្រតិបត្តិការអចលនទ្រព្យ លើសពី៣៨៩.០០០ ត្រូវបានកត់ត្រាកាលពីឆ្នាំ២០២២ ពោលគឺកើនឡើង២៩,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

មានប្រតិបត្តិការចំនួន២៤៣.១៩០ តម្លៃ៩៤,២៨ពាន់លានរីងហ្គីត ដែលត្រូវបានកត់ត្រានៅក្នុងរយៈពេលពិនិត្យ ដែលកើនឡើង២២,៣ភាគរយ នៅក្នុងបរិមាណ និង២២,៦ភាគរយនៅក្នុងតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្នែកអចលនទ្រព្យពាណិជ្ជកម្ម បានកត់ត្រាប្រតិបត្តិការចំនួន៣២.៨០៩ ដែលមានតម្លៃ៣២,៦១ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២២ កើនឡើង៤៦,៣ភាគរយ នៅក្នុងបរិមាណ និង១៦,៧ភាគរយ នៅក្នុងតម្លៃធៀបនឹងឆ្នាំ២០២១។

មជ្ឈមណ្ឌល NAPIC បានអះអាងថា “ទីផ្សារអចលនទ្រព្យត្រូវបានគេរំពឹងថា នឹងកើនឡើងស្របតាមកំណើនសេដ្ឋកិច្ចទាប មធ្យម ដែលត្រូវបានព្យាករណ៍ សម្រាប់ឆ្នាំ២០២៣នេះ ដោយសារបរិយា​កាសខាងក្រៅមិនអាចទាយទុកជាមុនបាន”។

ទោះជាយ៉ាងនេះក្តី គោលនយោបាយស្នាក់នៅ ការគាំទ្ររបស់   រដ្ឋាភិបាលជាបន្ត ការអនុវត្តបានល្អនូវវិធានការ ដែលបានគ្រោងទុកទាំងអស់ដែលមានចែងនៅក្នុងថវិកាឆ្នាំ២០២៣ និងការអនុវត្តត្រឹមត្រូវនៃយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមនានា នៅក្រោមផែនការម៉ាឡេស៊ីលើកទី១២ ត្រូវបានគេរំពឹងថានឹងនៅតែបន្តគាំទ្រ ដល់វិស័យអចលនទ្រព្យ៕