ការងើបឡើងវិញនៃសេដ្ឋកិច្ចចិននឹងជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា និងវៀតណាម

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារហ្វាំងឡង់បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការដកការរឹតបន្តឹងលើជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនអាចបង្កើនការប្រើប្រាស់ឯកជន និងជំរុញលើកស្ទួយដល់ពាណិជ្ជកម្មពិភពលោកផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារនេះបានបង្ហាញថា ការរួមចំណែកនៃការប្រើប្រាស់ឯកជនចំពោះផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត ប៉ុន្តែបច្ចុប្បន្ននេះវាអាចត្រលប់ទៅរកនិន្នាការកំណើនមុនវិបត្តិកូវីដ-១៩ឡើងវិញ។

របាយការណ៍នេះបានបន្តថា “ដោយសារប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេមួយក្នុងពិភពលោក វានឹងជះឥទ្ធិពលយ៉ាងសំខាន់ទៅលើរចនាសម្ព័ន្ធតាមវិស័យ និងភូមិសាស្រ្តនៃពាណិជ្ជកម្មពិភពលោកក្នុងរយៈពេលមធ្យម និងរយៈពេលវែង”។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ប្រទេសចិនបានមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់ការផលិតម្ហូបអាហារ ក៏ដូចជានៅក្នុងវិស័យកសិកម្ម វាយនភ័ណ្ឌ ការថែទាំសុខភាព និងវិស័យសេវាកម្មធ្វើដំណើរផងដែរ។

បណ្តាប្រទេសសេដ្ឋកិច្ចនៅតំបន់អាស៊ីដែលកំពុងរីកចម្រើនដូចជាកម្ពុជា និងវៀតណាម ដែលនាំចេញទំនិញប្រើប្រាស់ទៅកាន់ប្រទេសចិន ត្រៀមនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុត។

ទោះបីជាសហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូអាចមើលឃើញពីការធ្លាក់ចុះកម្រិតមធ្យមនៃការនាំចេញតម្លៃបន្ថែមរបស់ពួកគេទៅកាន់ប្រទេសចិនយ៉ាងណាក្តី ក៏វិស័យកសិកម្ម និងផលិតកម្មស្បៀងរបស់សហរដ្ឋអាមេរិកនឹងកើនឡើងពីការផ្លាស់ប្តូរនេះផងដែរ។

ប្រទេសអុីតាលី និងបារាំងនឹងទទួលបានពីការកើនឡើងនៃតម្រូវការសម្រាប់ផលិតផលម្ហូបអាហារ វាយនភ័ណ្ឌ និងផលិតផលស្បែក ក៏ដូចជាសារធាតុគីមីសម្រាប់អ្នកប្រើប្រាស់។

លើសពីនេះ ការនាំចេញពីប្រទេសអៀរឡង់ និងអេស្បាញទៅកាន់ប្រទេសចិនអាចកើនឡើង ដោយជំរុញពីតម្រូវការសម្រាប់ផលិតផលម្ហូបអាហារ សេវាកម្មផលិតកម្ម និងការធ្វើដំណើរផ្សេងៗទៀត។

របាយការណ៍នេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Bank of Finland Institute for Emerging Economies ដែលជាវិទ្យាស្ថានស្រាវជ្រាវរបស់ធនាគារដែលមានឯកទេសក្នុងសេដ្ឋកិច្ចរបស់ប្រទេសកំពុងរីកចម្រើន៕

ការឡើងថ្លៃខ្ពស់នៃសម្ភារសំណង់កំពុងដាក់សម្ពាធលើឧស្សាហកម្មសាងសង់ក្នុងប្រទេសវៀតណាម

សុខុម

ហាណូយ: ទោះជាមានការរំពឹងទុកថា តម្រូវការដែកធម្មតា និងដែកថែបនឹងកើនឡើងដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការកាត់បន្ថយការផ្គត់ផ្គង់យ៉ាងណាក្ដី ក៏សម្ភារសំណង់នៅតែមានតម្លៃខ្ពស់ដែរ។

បណ្ដាក្រុមហ៊ុនម៉ៅការ និងវិនិយោគិននៅទីក្រុងហាណូយ បានទម្លាយឱ្យដឹងថា តម្លៃស៊ីម៉ងត៍នៅថេរ ប៉ុន្តែសម្ភារសំណង់សំខាន់ៗផ្សេងទៀតដូចជាដែក និងខ្សាច់នៅតែបន្តឡើងថ្លៃ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែមីនា។

និន្នាការនេះបានធ្វើឱ្យក្រុមហ៊ុនសាងសង់នានាលំបាកទទួលយកការងារសាងសង់ក្នុងគម្រោង ដែលត្រូវការប្រើដែកថែបក្នុងបរិមាណច្រើនដោយសារពួកគេភ័យខ្លាចការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើតម្លៃដែកបន្តកើនឡើង។

ជាលទ្ធផល គម្រោងសាងសង់ជាច្រើននៅជាប់គាំងកណ្ដាលទីដោយសារក្រុមហ៊ុនសាងសង់នានាមិនហ៊ានប្រថុយទទួលការងារសាងសង់បង្ហើយ ព្រោះមិនចង់ប្រឈមហានិភ័យហិរញ្ញវត្ថុ។

ចាប់តាំងពីដើមឆ្នាំនេះមក តម្លៃដែករ៉ូឡូ និងដែកថ្នាំងអំពៅបានឡើងថ្លៃរហូតដល់ប្រមាណ៦៧៨ដុល្លារអាមេរិក ក្នុង១តោន។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម រួច ខ្សាច់ក៏បានឡើងថ្លៃយ៉ាងខ្លាំងផងដែរ៕ Vietnam News៕

សញ្ញាវិជ្ជមាន៖ វិស័យអចលនទ្រព្យនៃប្រទេសចិន កាន់តែខិតជិតងើបផុតពីការធ្លាក់ចុះរយៈពេលវែង

សុខុម

ប៉េកាំងៈ វាជាសញ្ញាវិជ្ជមានដ៏គួរឱ្យសាទរដែលវិស័យអចលនទ្រព្យនៃប្រទេសចិន បានសន្ទុះរើបឡើងជាបន្តបន្ទាប់ជិតងើបផុតពីការដាំក្បាលចុះជាច្រើនខែ ខណៈទិន្នន័យផ្លូវការសម្រាប់ខែមករា ដល់ខែកុម្ភៈ កាលពីថ្ងៃពុធ ទី១៥ ខែមីនា បានបង្ហាញថា ការលក់ផ្ទះធ្លាក់ចុះកាន់តែតិចជាងមុន ហើយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ក៏ចាប់ផ្ដើមឡើងវិញ ចំណែកឯការចាប់ផ្ដើមការសាងសង់ក៏ចាប់ផ្ដើមឡើងវិញ។

ទិន្នន័យពីការិយាល័យជាតិស្ថិតិ (NBS) នៃប្រទេសចិន បង្ហាញថា ការលក់ផ្ទះក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣ នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះ៣,៦%បើធៀបនឹងការធ្លាក់ចុះដល់ទៅ២៤%នៅក្នុងឆ្នាំ២០២២ ទាំងមូល។

ការធ្លាក់ចុះកាន់តែតិចនូវការលក់ផ្ទះនេះកើតមានឡើង បន្ទាប់ពីតម្លៃផ្ទះថ្មីបានហក់ឡើងក្នុងខែមករា ដែលជាហក់ឡើងថ្លៃលើកដំបូងក្នុងរយៈពេល១ឆ្នាំមកនេះ ខណៈអ្នកទិញដែលនៅតែប្រុងប្រយ័ត្នបានធូរចិត្តក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញគោលនយោបាយគាំទ្រជាបន្តបន្ទាប់ និងដោយសារការរំពឹងថានឹងមានការដាក់ចេញវិធានការស្ដារសេដ្ឋកិច្ចបន្ថែមទៀត និងការបោះបង់គោលនយោបាយសូន្យ-កូវីដ ដ៏តឹងរ៉ឹងរបស់ប្រទេសចិន។

ការវិនិយោគអចលនទ្រព្យដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងខែមករា ដល់ខែកុម្ភៈ បានធ្លាក់ចុះ៥,៧%បើធៀបនឹងការធ្លាក់ចុះ១២%ក្នុងខែធ្នូ និងការធ្លាក់ចុះ១០%សម្រាប់ឆ្នាំ២០២២ ទាំងមូល។

អ្នកវិភាគរំពឹងថា ការលក់អចលនទ្រព្យនឹងក្លាយជាសូចនាករដំបូងដែលនឹងផ្ដល់សញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យនៃប្រទេសចិន ក្នុងពេលឆាប់ៗនេះ។ អ្នកវិភាគទាំងនោះព្យាករថា ការវិនិយោគអចលនទ្រព្យនឹងងើបឡើងវិញនៅក្នុងឆមាសទី២ ចុងឆ្នាំ២០២៣៕ Reuters៕

ទំហំនៃការវិនិយោគទ្រព្យសកម្មថេររបស់ប្រទេសចិនហក់ឡើងដល់៧៨០ពាន់លានដុល្លារក្នុងរយៈពេល២ខែដំបូង

ដោយ: គង់ លាងហួរ
ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញថា ការវិនិយោគទ្រព្យសកម្មថេររបស់ប្រទេសចិនបានទទួលកំណើនជាលំដាប់ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣នេះនៅក្នុងសញ្ញាថ្មីចុងក្រោយបំផុតនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

ការវិនិយោគលើទ្រព្យសកម្មថេរបានកើនឡើង៥,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់៥,៣៥៧៧ពាន់ពាន់លានយ័ន (ប្រហែល៧៨០ពាន់លានដុល្លារអាមេរិក) ក្នុងខែមករា និងខែកុម្ភៈ បូកបញ្ចូលគ្នា ពោលគឺខ្ពស់ជាងមុន០,៤ភាគរយ ធៀបនឹងអត្រាកំណើនពេញមួយឆ្នាំ២០២២។

នៅក្នុងការវិភាគ ការវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានរាយការណ៍ថា មានការកើនឡើង៩ភាគរយក្នុងរយៈពេលដ៏រុឹងមាំ ហើយការវិនិយោគលើវិស័យផលិតកម្មក៏បានរក្សាសន្ទុះកំណើនផងដែរ ពោលគឺកើនឡើង៨,១ភាគរយ។ ទោះជាយ៉ាងនេះក្តី លំហូរមូលធនក្នុងការអភិវឌ្ឍន៍អចលនទ្រព្យបានធ្លាក់ចុះ៥,៧ភាគរយ។

លោក Fu Linghui អ្នកនាំពាក្យរបស់ការិយាល័យស្ថិតិជាតិ បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានថា ការវិនិយោគនឹងបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយប្រទេសនេះនឹងបង្កើនការវិនិយោគដើម្បីដោះស្រាយបញ្ហានៃការអភិវឌ្ឍ ដែលមិនមានតុល្យភាព។

ចំណែកឯ ការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានហក់ឡើងរហូតដល់ទៅ១៥,១ភាគរយ។ ជាពិសេស ការវិនិយោគលើការផលិត និងសេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង១៦,២ភាគរយ និង១២,៣ភាគរយរៀងៗគ្នា។

ការគាំទ្រដើមទុនកាន់តែច្រើនក៏ត្រូវបានផ្តល់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ ខណៈការវិនិយោគលើវិស័យសុខាភិបាលសាធារណៈ និងការអប់រំបានកើនឡើង១៨,៨ភាគរយ និង៤,៨ភាគរយរៀងៗគ្នា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Fu បានចង្អុលបង្ហាញថា ទីផ្សារអចលនទ្រព្យបានមើលឃើញពីការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួន បើទោះបីជាការវិនិយោគលើអចលនទ្រព្យបន្តធ្លាក់ចុះយ៉ាងណាក្តី។

ការធ្លាក់ចុះនៃការវិនិយោគលើអចលនទ្រព្យបានរួមតូចពី១០ភាគរយកាលពីឆ្នាំមុនមកត្រឹម៥,៧ភាគរយនៅក្នុងខែមករា និងខែកុម្ភៈ ហើយការលក់ផ្ទះក៏បានកត់ត្រាការធ្លាក់ចុះតិចតួចផងដែរទាំងទំហំផ្ទៃក្រឡា និងតម្លៃ។

លោក Fu បានបន្ថែមថា “ទីផ្សារអចលនទ្រព្យនៅតែស្ថិតក្រោមការកែសម្រួល ហើយវានឹងមានស្ថិរភាពជាបណ្តើរៗជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចទាំងមូល និងការរំពឹងទុករបស់ទីផ្សារ”៕

China resumes visa issuance to foreigners Announcement came after Xi was confirmed to a third term as president

BEIJING: China’s visa authorities abroad will resume issuance of all categories of visas to foreigners starting on Wednesday, according to a statement from the Chinese Foreign Ministry on Tuesday.
The decision is made to further facilitate cross-border travel, the statement said.

In addition to new travel documents being reviewed and approved, visas issued before March 28, 2020, that are still valid will once again allow entry to China, according to a notice posted by the Chinse embassy in Washington on Monday.

The updated policy will also allow for the resumption of visa-free travel for those arriving in cruise ships to Shanghai, as well as for certain tourist groups from Hong Kong, Macau and countries within the Asean regional grouping, the notice said.

The move marks the latest step towards reopening China to the outside world, as Beijing gradually breaks with the strict zero-Covid strategy that defined its pandemic response until a few months ago.

China received 65.7 million international visitors in 2019, according to data from the United Nations’ World Tourism Organization (WTO), before the Covid-19 pandemic led the country to seal itself off from the rest of the world.

While most other countries began fully reopening their economies and welcoming international travellers earlier, China only began emerging from its strict Covid containment policies in late 2022, after rare demonstrations against President Xi Jinping’s signature zero-Covid strategy broke out across the country.

Those protests in late November expanded into calls for more political freedoms, with some even calling for Xi to resign, turning into the most widespread opposition to communist rule since the 1989 democracy uprising that the military crushed.

Source: Xinhua News Agency and AFP

 

ប្រទេសចិនប្រកាសផ្តល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេសឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងដែន

ដោយ: គង់ លាងហួរ
ប៉េកាំងៈ ក្រុមអាជ្ញាធរ​ទិដ្ឋាការ​របស់​ប្រទេស​ចិន​នៅ​បរទេស​គ្រោងបន្ត​ផ្តល់​ទិដ្ឋាការ​គ្រប់​ប្រភេទ​ដល់​ជនបរទេស​ចាប់​ពី​ថ្ងៃ​ពុធ​នេះ​ឡើងវិញ។ នេះបើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន​។

សេចក្តី​ថ្លែងការណ៍​នោះបាន​បន្ត​ថា ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​បន្ថែម​ទៀត។

បន្ថែមពីលើឯកសារធ្វើដំណើរថ្មីដែលកំពុងត្រូវបានពិនិត្យ និងអនុម័ត ទិដ្ឋាការដែលបានចេញមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដែលនៅតែមានសុពលភាពនឹងអនុញ្ញាតឱ្យជនបរទេសអាចចូលមកប្រទេសចិនម្តងទៀត ។ នេះបើយោងតាមការជូនដំណឹងរបស់ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទកន្លងទៅ។

គោលនយោបាយ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនេះក៏នឹងអនុញ្ញាតឱ្យបើកការធ្វើដំណើរដោយគ្មានទិដ្ឋាការឡើងវិញសម្រាប់អ្នកដែលមកដល់ តាមកប៉ាល់ទេសចរណ៍ទៅកាន់ទីក្រុងសៀងហៃ ក៏ដូចជាសម្រាប់ក្រុមទេសចរណ៍មួយចំនួនមកពីក្រុងហុងកុង ម៉ាកាវ និងបណ្តាប្រទេសនៅក្នុងក្រុមតំបន់អាស៊ានផងដែរ។

វិធានការនេះគឺជាជំហានចុងក្រោយបំផុតឆ្ពោះទៅរកការបើកប្រទេសចិនឡើងវិញទៅកាន់ពិភពខាងក្រៅ ខណៈទីក្រុងប៉េកាំងបានបំបែកជាបណ្តើរៗជាមួយនឹងយុទ្ធសាស្ត្រសូន្យកូវីដដ៏តឹងរុឹងរបស់ខ្លួន។

យោងតាមទិន្នន័យពីអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (WTO) បានឱ្យដឹងថា ប្រទេសចិនបានទទួលភ្ញៀវអន្តរជាតិចំនួន៦៥,៧លាននាក់ក្នុងឆ្នាំ២០១៩ មុនពេលដែលជំងឺកូវីដ-១៩បាននាំឱ្យប្រទេសនេះបិទខ្លួនចេញពីពិភពលោកទាំងមូល។

ខណៈប្រទេសផ្សេងទៀតភាគច្រើនបានចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញយ៉ាងពេញលេញ និងស្វាគមន៍អ្នកដំណើរអន្តរជាតិមុននេះ ចំណែកប្រទេសចិនទើបតែចាប់ផ្តើមចាកចេញពីគោលនយោបាយទប់ស្កាត់កូវីដដ៏តឹងរុឹងនៅចុងឆ្នាំ២០២២ប៉ុណ្ណោះ បន្ទាប់ពីផ្ទុះបាតុកម្មដ៏កម្រប្រឆាំងនឹងយុទ្ធសាស្ត្រសូន្យកូវីដរបស់រដ្ឋាភិបាលនៅទូទាំងប្រទេស៕

ពលរដ្ឋរាជធានីភ្នំពេញ និង ពលករកូរ៉េចាប់ផ្ដើមស្វែងរកទិញផ្ទះក្នុងតំបន់អរិយក្សត្រ

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញជាច្រើនចាប់ផ្ដើមស្វែងរកទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ជាពិសេសពលរដ្ឋដែលទទួលបានសំណងពីគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ ។នេះបើតាមម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយនៅតំបន់អរិយក្សត្រនិងវិហារសួគ៌ ។

លោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចាន់ណាលែន បានឱ្យដឹងថា ជាការកត់សម្គាល់ចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសចាប់ផ្ដើមគម្រោងសាងសង់ស្ពានឆ្លងទន្លេពី ភ្នំពេញទៅជ្រោយចង្វារនិងពីជ្រោយចង្វារទៅអរិយក្សត្រនោះ ឃើញថាប្រជាពលរដ្ឋដែលទទួលបានសំណងពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋនៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញផ្សេងទៀតបានទៅកាន់តំបន់អរិយក្សត្រក៏ដូចជាតំបន់ក្បែរៗនោះដើម្បីរកទិញផ្ទះស្នាក់នៅ ក្រោយពីស្ពានតភ្ជាប់រួច ។

លោកបន្តថា ក្រៅពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក៏មានបងប្អូនពលករនៅកូរ៉េជាច្រើនបានរកទិញគម្រោងលំនៅឋាននៅតំបន់អរិយក្សត្រច្រើនដែរ ពីព្រោះតែស្ពានឆ្លងទន្លេពីភ្នំពេញ អរិយក្សត្រ គឺជាគម្រោងដែលទទួលបានឥណទានពីសាធារណរដ្ឋកូរ៉េ ហើយគម្រោងនេះក៏ត្រូវបានភាគីកូរ៉េផ្សព្វផ្សាយនៅប្រទេសគេច្រើនដែរ ដែលធ្វើឱ្យបងប្អូនពលករកម្ពុជានៅកូរ៉េចាប់អារម្មណ៍លើការទិញផ្ទះដើម្បីស្នាក់នៅ និងវិនិយោគនៅតំបន់អរិយក្សត្រច្រើន ។

លោកបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនបាននិងកំពុងត្រៀមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទៅតាមកំណើននៃតម្រូវការនៅពេលអនាគតខាងមុខនេះ ហើយក៏រំពឺងថាប្រជាពលរដ្ឋពីភ្នំពេញ និងបណ្ដាខេត្តទៅរស់នៅតំបន់អរិយក្សត្រកាន់តែច្រើន ។ លោកថា”បច្ចុប្បន្ននេះក្រុមហ៊ុនរបស់យើងក៏បាននិងកំពុងត្រៀមអភិវឌ្ឍគម្រោងថ្មីមួយស្របនឹងគម្រោងពីរកន្លងទៅបានលក់អស់និងទទួលបានជោគជ័យត្រចះត្រចង់ ” ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky បានមានប្រសាសន៍ថាគម្រោងស្ពានតភ្ជាប់ភ្នំពេញ អរិយក្សត្រនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងក្រុងអរិយក្សត្រ និងភ្នំពេញកាន់តែខិតជិតគ្នាហើយនឹងធ្វើឱ្យប្រជាពលរដ្ឋនៅអរិយក្សត្រកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរចេញ ចូលភ្នំពេញ ដូចជាការធ្វើដំណើរមកធ្វើការនៅភ្នំពេញនិងត្រលប់ទៅស្នាក់នៅតំបន់អរិយក្សត្រវិញដោយងាយស្រួល ។

បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហើបថា គម្រោងនេះអាចនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងឆ្នាំ ២០២៣នេះ ឬនៅដើមឆ្នាំ២០២៤ខាងមុខ ៕

មាសនៅតែមានហាងឆេង និងតម្រូវការខ្ពស់ ខណៈវិស័យធនាគារនៅសហរដ្ឋអាមេរិក កំពុងជួបចលាចល

សុខុម

បាងកក: តម្លៃមាសនៅតែមានហាងឆេងខ្ពស់លើសពី១.៩០០ដុល្លារអាមេរិក ក្នុង១អោន (Ounce) កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ខណៈមូលធនបានបន្តហូរចេញពីផ្សារហ៊ុននានាទូទាំងពិភពលោកស្របពេលមានការរំពឹងទុកថា ធនាគារអាមរិក មួយទៀតនឹងដួលរលំ។

តម្លៃភាគហ៊ុននៃធនាគារអាមេរិក Financial Republic Bank បានដាំក្បាលចុះជិត៧០%ក្នុងពេលត្រឹមតែមួយយប់ ខណៈភាពហ៊ុនរបស់បណ្ដាធនាគារអាមេរិក ធំៗរួមមានធនាគារ Well Fargo ធនាគារ Bank of America ធនាគារ Citigroup និងធនាគារ JP Morgan ជាដើមបានធ្លាក់ថ្លៃក្រោម១០% នៅពេលប្រធានាធិបតី ចូ បៃឌិន បរាជ័យនៅក្នុងការធានាអះអាងចំពោះទីផ្សារអំពីស្ថិរភាពនៃវិស័យនេះ។

តាមការរំពឹងទុក ធនាគារ Financial Republic Bank ដែលមានមូលដ្ឋាននៅទីក្រុង San Francisco នឹងក្លាយជាធនាគារអាមេរិក ទី៤ ដែលប្រឈមនឹងការបិទទ្វារ បន្ទាប់ពីធនាគារអាមេរិក ចំនួន៣បានដួលរលំជាបន្តបន្ទាប់គ្នាក្នុងរយៈពេលមិនដល់១សប្ដាហ៍ផងនោះ។

វិបត្តិដែលកំពុងកើតមានឡើងនៅក្នុងវិស័យធនាគារបានបណ្ដាលឱ្យក្រុមអ្នកវិភាគព្យាករថា ធនាគារកណ្ដាលអាមេរិក (Federal Reserve) ប្រហែលជាមិនដំឡើងអត្រាការប្រាក់បន្ថែមទៀតទេ នៅពេលធនាគារនេះកោះប្រជុំនៅថ្ងៃទី២២ ខែមីនា។

ការព្យាករនេះបានធ្វើឱ្យរូបិយប័ណ្ណដុល្លារអាមេរិក ធ្លាក់ថ្លៃ នៅពេលសន្ទស្សន៍ប្រាក់ដុល្លារ បានធ្លាក់ចុះ០,៩៥% ខណៈទិន្នផលរតនាគាររយៈពេល១០ឆ្នាំបានបាត់បង់៣,៤៧%កាលពីថ្ងៃទី១៣ ខែមីនា។

បណ្ដាវិនិយោគិនបានសម្រុកទិញមាសទុកជាទ្រព្យដ៏មានសុវត្ថិភាព ស្របពេលមានការព្រួយបារម្ភអំពីស្ថានភាពនៃវិស័យធនាគាររបស់សហរដ្ឋអាមេរិក៕ Bangkok Post៕

ខេត្តកំពង់ស្ពឺត្រៀមផ្តល់ការងារចំនួនជាង៥០០០កន្លែងសំរាប់អ្នកស្វែងរកការងារធ្វើ

  ដោយៈ ម៉ាលីនណា

       កំពង់ស្ពឺៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ស្វែងរកឱកាសការ​ងារថ្មីរបស់កម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារនាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំនូវព្រឹត្តិ​កា​រណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង “បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ”។

ការរៀបចំនេះនឹងធ្វើឡើង នៅថ្ងៃទី១៧ ខែមីនានេះ ដោយមានរោងចក្រ សហគ្រាសធំៗចំនួន៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីចំនួន៥៤៥០នាក់។

ក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុនទាំង៥ ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម ជាច្រើនពាន់នាក់នេះ រួមមាន៖ ក្រុមហ៊ុន ញូវ៉ាយដ៍ អឹភែរឹល ឯ.ក , ក្រុមហ៊ុន ហ្វអេវើ អេហ្វយូធីហ្គាម៉ិន ឯ.ក , ក្រុមហ៊ុន ទ្រីមែន (ខេមបូឌា) ឯ.ក , ក្រុមហ៊ុន អ៊ែជ្យាល៍ ស្វេតថឺ (ខេមបូឌា) និងក្រុមហ៊ុន អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ឯ.ក។

ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់បងប្អូនកម្មករ កម្មការិនី ឲ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និងប្រាក់ចំណូលកម្មករ កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារ ក្នុងពេលរីករាលដាលជំងឺកូវីដ។

ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ នឹងត្រូវរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ មន្ទីរការ​ងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។

បន្ថែមលើនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំបញ្ជូនមជ្ឈមណ្ឌលការងារចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់ មូលដ្ឋានដែលកម្មករ កម្មការិនីកំពុងរស់នៅ ដើម្បីកៀរគរឲ្យមានការចូលរួមកាន់តែច្រើន និងឆាប់ទទួលបានការងារថ្មី តាមរយៈព្រឹត្តិកា​រណ៍នេះ៕

រដ្ឋាភិបាលពន្លឿនរៀបចំខេត្តព្រះសីហនុទៅជាតំបន់ សេដ្ឋកិច្ចពហុបំណង

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផល ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងពាក់ព័ន្ធ វិទ្យាស្ថានUPDIS និងក្រុមជំនាញការ សរុប៩៥ នាក់ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ លើកឡើងអំពីក្របខ័ណ្ឌស្ថាប័ន និងប្រព័ន្ធគោលនយោបាយ (1+1+N) ដែលពាក់ព័ន្ធនឹង ការរៀបចំឯកសារគតិយុត្តរួម១ សម្រាប់គាំទ្រនយោបាយរបស់ខ្លួន គោលនយោបាយឧស្សាហកម្ម១ ដែលនឹងឆ្លើយតបទៅនឹងគោលនយោបាយរួម ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងគោលនយោបាយពិសេសនានា លើការលើកទឹកចិត្តដើម្បីគាំទ្រដល់ដំណើរការទាំងអស់។

បន្ថែមពីនេះ ទៅលើការរៀបចំក្របខណ្ឌស្ថាប័ន លោកអ​ភិបាល បានលើកឡើង អំពីបទពិសោធន៍ជោគជ័យ នៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការធ្វើឯកជនភាវូបនីយកម្ម នៅក្នុងវិស័យមួយចំនួនផងដែរ។

ក្រោមការដឹកនាំរបស់ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងបានផ្តល់មតិយោបល់ប្រកបដោយសារៈសំខាន់ ទៅតាមជំនាញរៀងៗខ្លួន ដើម្បីឱ្យក្រុមការងារវិទ្យាស្ថាន UPDIS ធ្វើការកែសម្រួលសេចក្តីព្រាងរបាយកា​រណ៍ផែនការមេ ដើម្បីឱ្យកាន់តែល្អប្រសើរ។

ក្រុមការងារបានទទួលយកការលើកឡើង និងអនុសាសន៍ណែ​នាំរបស់ឯកឧត្តមប្រធាន ដើម្បីចងក្រងប្រមូលយកធ្វើជាធាតុចូល ក្នុងការកែសម្រួលឱ្យរបាយការណ៍ គោលមានលក្ខណៈកាន់តែស៊ី

ជម្រៅ មានសង្គតិភាព និងគុណភាពកាន់តែល្អប្រសើរ ប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ក្នុងពេលបច្ចុប្បន្ន និងពេលអនាគតបន្ថែមទៀត។

លោកអូ​ន ព័ន្ឋមុនីរ័ត្ន បានកំណត់ចក្ខុវិស័យព្រមទាំងផ្ដល់អនុសាសន៍ណែនាំ ឱ្យក្រុមការងារបង្កើនការយកទុកចិត្តទុកដាក់ ទៅលើការសិក្សា សមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍនីមួយៗ ព្រមទាំងធ្វើការកំណត់ឱ្យបានច្បាស់លាស់អំពីតួនាទីនៃទីតាំង និងតំបន់នីមួយៗផងដែរ៕