អ្នកជំនាញៈដីស្ថិតនៅតំបន់សម្រាប់សាងសង់រមណីយដ្ឋាននៅតាមបណ្តាខេត្តមានតម្រូវការច្រើន

ដោយៈ ស៊ីវ ម៉េង

      ភ្នំពេញៈ អ្នកជំនាញដីធ្លី លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងថា ដីស្ថិតនៅជាប់មាត់ព្រែក បឹង និងភ្នំ ជាតំបន់ដែលមានចំណាប់អារម្មណ៍ខ្ពស់។

លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី១៧ មិនានេះថា បច្ចុប្បន្នមានអ្នកវិនិយោគរមណីយដ្ឋានលំហែរកាយច្រើន ដែលធ្វើឲ្យដីដែលមានទីតាំងជិតភ្នំ បឹង ព្រែកជាដើម មានតម្រូវការកើនឡើងពីអ្នកវិនិយោគ។

លោកស្រីបន្តថា “ដីនៅជាប់តំបន់បែបនេះ មានតម្លៃធូរថ្លៃនៅឡើយ ហើយអ្នកេវិនិយោគភាគច្រើនផ្តោតលើដី ដែលមានតម្លៃក្រោម​ទីផ្សារផងដែរ។ លោកស្រីបន្តថា “ប្រជាជនចាប់ផ្តើមស្វែងរកការលំហែរកាន់តែច្រើន ចាប់តាំងពីមានវិបត្តិកូវីដ១៩ ដោយសារជីវភាពរបស់ពួកគេប្រសើរឡើង”។

ដីដែលមានទីតាំងអំណោយផល មានដូចជា ខេត្តកណ្តាល កំពត កែប ព្រះសីហនុ ខេត្តកោះកុង កំពង់ស្ពឺ និងតំបន់មួយចំនួនទៀត។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា តម្រូវ​ការដីលំហែរ នៅមានចំនួនខ្ពស់ ដោយសារជីវភាពប្រជាពលរដ្ឋកាន់​តែល្អប្រសើរ និងមានចំណូល​ចិត្តស្វែងរកការលំហែរ បន្ទាប់ពីពួកគេសំរាកការនឿយហត់ពីការងារ។

លោកបន្តថា “អតិថិជនប្រមាណ១លាននាក់ នៅត្រូវការដីលំហែ​រ ដែលមានស្តង់ដា និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្របនឹងការលំហែរពិតប្រាកដ”។

ចំណែកលោកឌិន សុមេធារិទ្ឋអ្នកអភិវឌ្ឍន៍គំរោងភូមិផ្កាត្រកួនបានមានប្រសាសន៍ឲ្យដឹងផងដែរថា និន្នាការសាងសង់រមណីយដ្ឋាន លំហែរកាយកំពុងកើនឡើង ប៉ុន្តែបច្ចុប្បន្ននេះ យើងត្រូវការបែបផែន​នៃការលំហែរពិតប្រាកដ និងស្របតាមស្តង់ដាអន្តរជាតិ។

លោកបន្តថា “ការវិនិយោគរមណីយដ្ឋាន លំហែរកាយរបស់យើង គឺបំពេញនូវអ្វីដែលយើងមិនទាន់បានបំពេញ ខណៈនៅកម្ពុជាមិនទាន់មានរមណីយដ្ឋានលំហែរកាយ តាមស្តង់ដាអន្តរជាតិច្រើននៅឡើយ”៕

China Feb new home prices rise at fastest pace since July 2021

BEIJING : China’s February new home prices rose at the fastest pace since July 2021, official data showed on Thursday, as Beijing’s move to reopen the economy and supportive property sector policies boosted demand.

New home prices in February edged up 0.3 percent month-on-month from a 0.1 percent gain in January, according to Reuters calculations based on National Bureau of Statistics (NBS) data.

In annual terms, prices fell 1.2 percent, marking the slowest pace in seven months. Prices shrank 1.5 percent in January on an annual basis, with the rate of decline unchanged from December.

Since mid-2021, the sector has grappled with a liquidity crisis, with many developers delaying or defaulting on debt payments as they struggle to sell apartments and raise funds.

The outlook in China’s property sector, once a major economic growth driver, has been improving, buoyed by the government’s abrupt U-turn on its zero-COVID policy in December.

In February, 55 among 70 cities surveyed by the NBS saw growth in new home prices month on month, up from 36 the previous month, according to the bureau’s data.

Official data for January-February on Wednesday also showed much narrower declines in home sales, developer investment, and construction starts, suggesting the real estate sector was stabilizing.

Local governments continued to step up efforts to boost demand this year with around 30 cities optimizing policies on provident housing funds, such as allowing smaller down payments and more loans.

By the end of 2022, outstanding mortgages grew by just 1.2 percent to 38.8 trillion yuan ($5.6 trillion), decelerating by 10 percentage points from the end of the previous year, according to central bank data.

Source: Reuters

លោកឧកញ៉ាគីម ហ៊ាងបង្ហើបពីចំណេះដឹងសំខាន់ចំនួន៣ដែលវិនិយោគិនអចលនទ្រព្យគួរដឹងនិងស្វែងយល់

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ជាអ្នកមានចំណេះដឹង បទពិសោធន៍ និងក្លាយជាអ្នកអភិវឌ្ឍយ៉ាងលេចធ្លោ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia តែងតែបើកចិត្តទូលាយ ក្នុងការចែករំលែកចំណេះដឹងដល់អ្នកចង់ប្រឡូកក្នុងវិស័យអចលនវត្ថុ។

តើ​មុននឹ​ងសម្រេចចិត្តវិនិយោគអចលនទ្រព្យ​ អ្នកចង់ប្រឡូកក្នុងវិស័យនេះ គួរ​តែមានចំណេះដឹងអ្វីខ្លះ?​

លោកឧកញ៉ា​ គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកវិនិយោគ អភិវឌ្ឍក្នុងវិស័យអចលនទ្រព្យល្បីឈ្មោះ​មួយរូប ​នៅកម្ពុជា បាន​ចែក​រំលែក​នូវ​បទពិសោធន៍របស់ខ្លួន ​និ​ងប្រាប់ពីចំណេះដឹង​ដែលគួរតែមាន​ មុននឹង​សម្រេចចិត្តវិនិយោគ ដែលអាចទទួលបានផលនៅក្នុងវិស័យមួយនេះ។​

ចំណេះដឹង​សំខាន់ៗ ដែល​វិនិយោគិន​អចលនទ្រព្យ ​គួរតែមាន​ នោះ ​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​

ការ​មាន​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​នេះ ​នឹង​ជួយ​ដល់​វិនិយោគិន​​ឱ្យ​ដឹងពីតម្រូវការ​ទីផ្សារ ​និងការ​អភិវឌ្ឍឱ្យ​ចំ​ទិស​ដៅតែម្ដង​។ ពាក្យថា​ចំណេះដឹង​ផ្នែកសេដ្ឋកិច្ច គឺត្រូវ​យល់​ពីបរិបទ នៃសេដ្ឋកិច្ច​ប្រទេស​យើង សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ចំណេះដឹង​ពិភពលោក​។ ពេល​ដែលយើងបានដឹងពីចំណេះដឹងទាំងនេះហើយ វាអាចឱ្យយើង​បានត្រៀមខ្លួន​ និងបានដឹងពីតម្រូវការ​ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

ចំណេះដឹងផ្នែកនយោបាយ

ក្រៅពីចំណេះដឹង​ផ្នែកសេដ្ឋកិច្ច អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ត្រូវ​មានចំណេះដឹង​មួយ​ទៀ​ត ​​​​​​គឺចំណេះដឹង​ផ្នែក​នយោបាយ។ អ្នករកស៊ី​ក៏ត្រូវតែមានចំណេះដឹង​ផ្នែកនេះដែរ ហើយបើសិនជា​ពា​ណិ​ជ្ជករ​ទាំង​ឡាយ​ណា មិនយល់ដឹងពីផ្នែក​នយោបាយ​ មិនតាមដាន​នយោបាយ វា​នឹងគ្រោះថ្នាក់។

ប្រ​ទេ​ស​​ជាច្រើ​នក្នុងពិភពលោក ​គឺនយោបាយ​ដឹកនាំ​សេដ្ឋកិច្ច​ ​ជាពិសេស​ប្រទេស​ក្នុង​តំបន់អាស៊ាន និ​ងបណ្ដា​ប្រទេស​នៅអាស៊ី ។អ្នករកស៊ី​អ្នកជំនួញ​ គឺត្រូវ​ដើរតាមនយោបាយ និងដឹងថាថាតើនយោបាយបត់ទៅណា​ ត្រូវចេះបត់ទៅតាមហ្នឹង​​ដែរ។

ចំណេះដឹងផ្នែកប្រជាសាស្រ្ត និងភូមិសាស្រ្ត

លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាង បានបន្ថែមថា​ ក្រៅពី​សេដ្ឋកិច្ច​ និងនយោបាយ អ្នកអភិវឌ្ឍន៍ក៏ត្រូវមានចំណេះដឹងមួយទៀត​ គឺ​កត្តា​​ប្រជាសាស្ត្រ និ​ងភូមិសាស្ត្រ ។

លោកបានលើកជាឧទាហរណ៍ថា ​មុននឹងការធ្វើអភិវឌ្ឍន៍គម្រោងអ្វីមួយ​ ត្រូវ​សិក្សា​ពីកត្តា​ប្រ​ជាសាស្ត្រ​ជាមុន​សិន ​ទើប​គម្រោងនោះ​អាចទទួល​បានជោគជ័យ​ ជាពិសេស ​អ្នកអភិវឌ្ឍន៍​ក៏ត្រូវ​តែ​ចេះមើលពីភូមិសាស្ត្រ​ នៃតំបន់​នីមួយ​ៗផងដែរ មុននឹង​បណ្ដាក់ទុនវិនិយោគ​លើគម្រោងអ្វីមួយ៕

Changi Airport regains crown, named world’s best airport for 12th time

Changi Airport has been named the world’s best airport for the 12th time by London-based research firm Skytrax, regaining its crown after losing out in 2021 and 2022 amid the Covid-19 pandemic.

The airport was also named best in Asia, best in the world for leisure amenities, and best in the world for airport dining at the 2023 World Airport Awards ceremony held at the Passenger Terminal Expo in Amsterdam on Wednesday.

Hamad International Airport in Doha, Qatar, came in second overall, followed by Haneda Airport in Tokyo, Japan.

Meanwhile, Crowne Plaza Changi Airport bagged the world’s best airport hotel title for the eighth year in a row at Wednesday’s event.

The awards were given out based on a global survey conducted by Skytrax between August 2022 and February 2023.

Travellers were asked to rate airports according to their experience at different points, including check-in, arrival, shopping, security and immigration, and departure at the gate.

Changi Airport held the top spot for eight consecutive years from 2013 to 2020 – the longest winning streak since the World Airport Awards were first given out in 2000. But it fell behind Hamad International Airport and Haneda Airport in 2021 and 2022.

Source: The Nation

តម្លៃផ្ទះថ្មីនៅខែកុម្ភៈរបស់ប្រទេសចិន ហក់ឡើងក្នុងល្បឿន លឿនបំផុតបើគិតចាប់តាំងពីឆ្នាំ២០២១

ដោយ: គង់ លាងហួរ

ប៉េកាំង: តម្លៃផ្ទះថ្មី ក្នុងខែកុម្ភៈរបស់ប្រទេសចិន បានកើនឡើងក្នុងល្បឿនលឿនបំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។

កំណើននេះ កើតមានឡើងដោយសារចំណាត់ការរបស់ទីក្រុងប៉េកាំង ក្នុងការបើកសេដ្ឋកិច្ចឡើងវិញ និងគោលនយោបាយ លើកកំពស់វិស័យអចលនទ្រព្យ ដែលគាំទ្របានជំរុញតម្រូវការ។

តម្លៃផ្ទះថ្មីនៅក្នុងខែកុម្ភៈបានកើនឡើង០,៣ភាគរយ ពីមួយខែទៅមួយខែ ពីការកើនឡើង០,១ភាគរយ នៅក្នុងខែមករា។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) ។

នៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំ តម្លៃផ្ទះបានធ្លាក់ចុះ១,២ភាគរយ ដែលនេះ ជាល្បឿនយឺតបំផុតក្នុងរយៈពេល៧ខែ។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១មក វិស័យនេះបានជួបវិបត្តិសាច់ប្រាក់ ដោយអ្នកអភិវឌ្ឍន៍ជាច្រើនបានពន្យារពេល ឬខកខានសងបំណុល ខណៈដែលពួកគេពិបាក ក្នុងការលក់អាផាតម៉ិន និងប្រមូលមូលនិធិ។

ទស្សនវិស័យនៅក្នុងវិស័យអចលនទ្រព្យ របស់ប្រទេសចិន ដែលធ្លាប់ជាកត្តាជំរុញកំណើនដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចបាននិងកំពុងមានភាពប្រសើរឡើង។

នៅក្នុងខែកុម្ភៈ ទីក្រុងចំនួន៥៥ ក្នុងចំណោមទីក្រុងចំនួន៧០ ដែលត្រូវបានអង្កេត ដោយការិយាល័យស្ថិតិជាតិ (NBS) បានមើលឃើញពីកំណើនតម្លៃផ្ទះថ្មីប្រចាំខែ ពោលគឺកើនឡើងពីទីក្រុងចំនួន៣៦ កាលពីខែមករា ។

លើសពីនេះ ទិន្នន័យផ្លូវការសម្រាប់ខែមករា ដល់ខែកុម្ភៈ ក៏បានបង្ហាញពីការធ្លាក់ចុះតិចតួច នៃការលក់ផ្ទះ ការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ និងការចាប់ផ្តើមសាងសង់ឡើងវិញ ដែលជាសញ្ញាបង្ហាញថាវិស័យអចលនទ្រព្យកំពុងមានស្ថិរភាពផងដែរ៕

កត្តាអំណោយផលបួន បានជម្រុញការលក់បុរីវិមានសំណាង

ដោយៈ ស៊ីវ ម៉េង

      ភ្នំពេញៈ ទីតាំងពិតជាមានសារៈសំខាន់ សម្រាប់ផ្តល់ឲ្យការរស់នៅមានផាសុខភាព និងងាយស្រួលក្នុងការធ្វើដំណើរចេញចូល និងផ្សារភ្ជាប់ជាមួយនឹងតំបន់ជុំវិញ។

ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម បានធ្វើឲ្យនគរូបនីយកម្មរីកចម្រើនលឿន និងជម្រុញឲ្យអំណាចនៃការទិញកើនឡើង។

ជាមួយនឹងទស្សនវិស័យវែងឆ្ងាយ និងសិក្សាពីទឹកចិត្ត និងរសនិយមរបស់អតិថិជនច្បាស់លាស់ អ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានជ្រើសរើស យកតំបន់ភាគខាងជើងរាជធានីភ្នំពេញ សម្រាប់អភិវឌ្ឍន៍បុរីនេះ លើផ្ទៃដីទំហំ២៥ហិកតា។

បុរីវិមានសំណាង ស្ថិតនៅលើទីតាំងអំណោយផលជាច្រើនដូចជា ទី១ ជាតំបន់ស្ថិតនៅជាប់ផ្ទៃបឹង និងដងព្រែកធម្មជាតិដ៏ស្រស់ស្អាត ដែលផ្តល់ឲ្យបរិយាកាសរស់នៅមានភាពស្រស់ស្រាយ ទី២ ជាតំបន់ដែលប្រមូលផ្តុំ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារGlobal House, AEON Mall2 , Makro, ទី៣ ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿន និងជាប់នឹងរមណីយដ្ឋានធម្មជាតិចំនួន២ គឺរមណីយដ្ឋានភ្នំរាប និងភ្នំប្រសិទ្ឋត្រៃយ៍ត្រឹង ទី៤ ជាទីតាំង ដែលអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិកំពុងចាប់អារម្មណ៍ ដោយសារវាស្ថិតនៅជិតពហុកីឡដ្ឋានមរតកតេជោ សួនសត្វសាហ្វារីវើលដ៏ជាដើម។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា និន្នាការរបស់អ្នកមានជីវភាពធូរធារ កាន់តែឆ្ពោះទៅកាន់ភាគខាងជើងរាជធានី ដោយសារតំបន់នេះមា​នការអភិវឌ្ឍលឿន ជាតំបន់ ដែលក្រសួងស្ថាប័នរដ្ឋកាន់តែច្រើនជ្រើសរើស បោះទីតាំងនៅតំបន់នេះ។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយសាររសនិយម និងចំនួនអ្នកមាននៅកម្ពុជាកើនឡើង បានធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តវិនិយោគបុរីលំដាប់អភិជននេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកជំទាវបានបន្តថា “យើងបានគិតគូ ទាំងសោភ័ណភាពសំ​ណ​ង់ រចនាបទម៉ូតផ្ទះ គុណភាពនៃការឌីសាញក្នុងគំរោង ត្រូវបានផ្ចិតផ្ចង់ និងសំរិតសំរាំងបំផុត ដើម្បីបំពេញចិត្ត និងក្តីស្រម័យរបស់អភិជននានា”៕

អាកាសយានដ្ឋានសិង្ហបុរី Changi ជាប់ឈ្មោះជាព្រលានយន្តហោះដ៏ល្អបំផុតលើពិភពលោកលើកទី១២

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនស្រាវជ្រាវ Skytrax ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានចាត់ថ្នាក់អាកាសយានដ្ឋាន Changi ជាអាកាសយានដ្ឋាន ដ៏ល្អបំផុតរបស់ពិភពលោកជាលើកទី១២។

អាកាសយានដ្ឋាននេះ ទទួលបានមកុដរបស់ខ្លួនឡើងវិញ បន្ទា​ប់ពីបាត់បង់នៅឆ្នាំ២០២១ និងឆ្នាំ២០២២។

នៅពិធីប្រគល់ពានរង្វាន់ អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៣ ដែលធ្វើឡើងនៅឯពិព័រណ៌ស្ថានីយ៍ អ្នកដំណើរនៅទីក្រុង Amsterdam អាកាសយានដ្ឋាន Changi ក៏ត្រូវបានគេដាក់ឈ្មោះថា ជាអាកាសយានដ្ឋានដ៏ល្អ បំផុតនៅតំបន់អាស៊ី ល្អបំផុតនៅក្នុងពិភពលោក សម្រាប់កន្លែងកម្សាន្ត និងល្អបំផុតនៅក្នុងពិភពលោក សម្រាប់ការទទួលទានអាហារនៅអាកាសយានដ្ឋាន។

ចំណែកអាកាសយានដ្ឋានអន្តរជាតិ Hamad នៅទីក្រុងដូហា ប្រទេសកាតា ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់មកគឺអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋាន Crowne Plaza Changi បានជាប់ឈ្មោះជាសណ្ឋាគារ អាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំទី៨ជាប់ៗគ្នា នៅក្នុងព្រឹត្តិការណ៍នោះផងដែរ។

ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនដោយផ្អែកលើ ការស្ទង់មតិសកល ដែលរៀបចំធ្វើឡើងដោយក្រុមហ៊ុន Skytrax រវាងខែសីហា ឆ្នាំ២០២២ និងខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្រុមអ្នកធ្វើដំណើរត្រូវបានស្នើសុំ ឱ្យវាយតម្លៃលើអាកាសយានដ្ឋាននានា ដោយយោងទៅតាមបទពិសោធន៍របស់ពួកគេ នៅចំណុចផ្សេងៗគ្នា រួមទាំងការចុះឈ្មោះ ការមកដល់ ការដើរទិញឥវ៉ាន់ សន្តិសុខ អន្តោប្រវេសន៍ និងការចាកចេញនៅច្រកទ្វារផងដែរ។

អាកាសយានដ្ឋានChangi បានកាន់កាប់តំណែងកំពូលសម្រាប់រយៈពេល៨ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលជាការឈ្នះពានរង្វាន់ រយៈពេលវែងបំផុតចាប់តាំងពីពានរង្វាន់ World Airport Awards ត្រូវបានផ្តល់ឱ្យជាលើកដំបូងក្នុងឆ្នាំ២០០០។

ទោះបីជាយ៉ាងនេះក្តី អាកាសយានដ្ឋាន Changi ធ្លាប់បានធ្លាក់ចំណាត់ថ្នាក់ នៅពីក្រោយអាកាសយានដ្ឋានអន្តរជាតិ Hamad និងអាកាសយានដ្ឋាន Haneda ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ចំពេលមានការផ្ទុះឡើងនៃវិបត្តិកូវីដ-១៩ផងដែរ៕

ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងសភាពាណិជ្ជកម្មបានចូលរួមកិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចសន្ទនាគោលនយោ​បាយតាមវិស័យនៅកម្ពុជា។

កិច្ចសន្ទនានេះ ដឹកនាំដោយលោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិ​ជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ាគិត ម៉េង និងថ្នាក់ដឹកនាំសភា ពាណិ​ជ្ជកម្មជាច្រើនទៀត។

លោកស្រី Jyotsana Varma នាយកតំបន់ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍កម្ពុជា នឹងថ្នាក់ដឹកនាំតំណាងពីក្រសួង-ស្ថាប័នរដ្ឋ តំណាងទូត ដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងអ្នកជំនាញតាមវិស័យ ក្នុងវិស័យកសិកម្ម រ៉ែថាមពល អប់រំ និងវិស័យអភិវឌ្ឍន៍នានា និងតំណាងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមតាមវិស័យជាច្រើនបាន​ចូលរួមផងដែរ។

គោលបំណងនៃកិច្ចសន្ទនានេះគឺដើម្បី វាយតម្លៃ និងកំណត់ទិសដៅយុទ្ធសាស្រ្ត និងវិធានការណ៍គោលនយោបាយ សំដៅសម្រេ​ចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។

កិច្ចសន្ទនាគោលនយាបាយតាមវិស័យ នៅកម្ពុជានេះ នឹងត្រូវរៀបចំដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន ១. ការអភិវឌ្ឍន៍ជំនាញ ២. ការអប់រំ ៣. វិស័យថាមពល ៤. វិស័យកសិកម្ម៕

ក្រុមហ៊ុនថាមពល Keppel Energy ទទួលបានសិទ្ធិនាំចូលអគ្គិសនីទំហំ១ជីហ្គាវ៉ាត់ពីកម្ពុជាទៅកាន់សិង្ហបុរី

ដោយៈ សុខុម

សិង្ហបុរី: អាជ្ញាធរទីផ្សារថាមពល (EMA) របស់សិង្ហបុរី បានប្រ​កាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ថា ក្រុមហ៊ុនថាមពល Keppel Energy ទទួលការអនុម័តដោយមានលក្ខខណ្ឌ ដើម្បីនាំចូលថាមពលអគ្គិសនីទំហំ១ជីហ្គាវ៉ាត់ (GW) ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី។

អគ្គិសនីនឹងត្រូវបញ្ជូនពីកម្ពុជា ទៅកាន់សិង្ហបុរី តាមរយៈខ្សែកាបក្រោមសមុទ្រថ្មីៗ ដែលមានប្រវែងជាង១.០០០គីឡូម៉ែត្រ។ ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA អ្នកនាំពាក្យក្រុមហ៊ុន Keppel Infrastructure ដែលជាក្រុមហ៊ុនមេរបស់ Keppel Energy បញ្ជាក់ថា គម្រោងនេះ នឹងតម្រូវឱ្យធ្វើការជួសជុលកែលម្អលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី។

អ្នកនាំពាក្យដដែលនិយាយថា “ការធ្វើផែនការ និងការអនុវត្តគឺជាដំណើរការច្រើនជំហាន រួមទាំងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងជាកម្មវត្ថុ នៃការងារអភិវឌ្ឍន៍នាពេលអនាគត ដែលអាចទទួលអនុវត្តន៍ ដោយក្រុមហ៊ុនដាច់ដោយឡែកៗ”។

អ្នកនាំពាក្យអាជ្ញាធរទីផ្សារថាមពល (EMA) បានប្រាប់សារព័ត៌មាន CNA ថា ការអនុម័តដោយមានលក្ខខណ្ឌ សម្រាប់ក្រុមហ៊ុនថាមពលសិង្ហបុរី Keppel Energy គឺជាការអនុម័តដំបូងដោយអាជ្ញាធរ EMA សម្រាប់ការនាំចូលអគ្គិសនីទ្រង់ទ្រង់ធំបែបនេះ។

អាជ្ញាធរ EMA និយាយថា វាជា “ព្រឹត្តិការណ៍ដ៏សំខាន់” សម្រាប់ប្រទេសសិង្ហបុរី ដែលមានមហិច្ឆតានាំចូលអគ្គិសនី ដែលមានកាបូនទាបរហូតដល់៤ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០២៥។

ជាផ្នែកនៃចំណាត់ការនេះ ក្រុមហ៊ុន Keppel Energy កាលពីថ្ងៃពុធ ទី១៥ ខែមីនា បានចុះកិច្ចព្រមព្រៀងទិញ និងនាំចេញថាម​ពលរយៈពេលវែងជាមួយក្រុមហ៊ុន Royal Group Power (RGP) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ឱ្យក្រុមហ៊ុន RGP ផ្គត់ផ្គង់ និងនាំចេញ ហើយក្រុមហ៊ុន Keppel Energy នាំចូលថាមពលអគ្គិសនីកាបូនទាប ទៅកាន់ប្រទេសសិង្ហបុរី៕  CNA៕

អ្នកវិភាគអន្តរជាតិលើកឡើងពីគោលនយោបាយការបរទេសកម្ពុជា ជាមួយចិន និងអាមេរិក

អន្តរជាតិៈ  ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានប្រទេសទាំង២ហៅថាជា “មិត្តដែកថែប” ខណៈចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា និងចាប់តាំងពីឆ្នាំ២០១២មក ចិនបានវ៉ាដាច់ជប៉ុន ក្លាយជាអ្នកផ្ដល់ជំនួយ និងកម្ចីអភិវឌ្ឍន៍ដ៏ធំបំផុតសម្រាប់កម្ពុជា។

ដោយសារតែទំនាក់ទំនងមិត្តដែកថែបនេះឯង នៅពេលដែលកម្ពុជា ទទួលយកញញួរជាប្រធានអាស៊ាន កាលពីចុងឆ្នាំ២០២១ វាបានធ្វើឱ្យមនុស្សមួយចំនួនគិតថា កិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងទទួលបរាជ័យ។

ប៉ុន្តែផ្ទុយពីការគិតបែបនេះ កម្ពុជាបានធ្វើឱ្យគេភ្ញាក់ផ្អើល តាមរយៈការបង្ហាញការអនុវត្តគោល “នយោបាយបរទេស ប្រកបដោយឯករាជ្យភាព” អំឡុងកាន់តំណែងជាប្រធានអាស៊ានពេញមួយ ឆ្នាំ២០២២ មិនចំណុះឱ្យបរទេស រាប់ទាំងចិនផងដែរ។

កម្ពុជាបានចាប់ផ្ដើមតំណែងជាប្រធានអាស៊ាន ជាមួយការបំពេ​ញទស្សនកិច្ច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេស មីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២២ ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំរបបសឹក លោក មីន អោងឡាំង។ នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូង ធ្វើឡើងដោយមេដឹកនាំអាស៊ាន ចាប់តាំងពីផ្ទុះរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ របស់លោកស្រី អោង សានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។

ជាការពិតណាស់ ដំណើរទស្សនកិច្ចនេះ មិនអាចជំរុញឱ្យលោក មីន អោងឡាំង អនុវត្តតាមផែនការសន្តិភាព៥ចំណុចរបស់អាស៊ាននោះទេ ហើយនេះក៏ប្រហែលជារឿង ដែលគេដឹងជាមុនផងដែរ ពីព្រោះថាវិបត្តិនៅមីយ៉ាន់ម៉ា មានភាពស្មុគស្មាញខ្លាំង ដែលសូម្បីតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏មិនអាចដោះស្រាយបានផង ដោយសារតែវាមានជាប់ពាក់ព័ន្ធ នឹងជម្លោះផលប្រយោជន៍ របស់ពួកមហាអំណាច។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២២ ប្រមុខការទូត កម្ពុជារូបនេះបានគូសបញ្ជាក់ដូច្នេះថា “ខ្ញុំគ្រាន់តែជាបេសកជនម្នាក់ប៉ុណ្ណោះ។ ខ្ញុំមិនមែនជា Superman​ ទេ ហើយខ្ញុំគិតថាបើទោះជា Superman ក៏មិនអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ភ្លាមៗបាន​នោះដែរ”។

តែទោះជាយ៉ាងណាក៏ដោយ រឿងមួយដែលគេមិនអាចប្រកែកបាន នោះគឺដំណើរទស្សនកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បាននាំឱ្យមានការដោះលែង អតីតឯកអគ្គរដ្ឋទូតអង់​គ្លេស អ្នកកាសែតជប៉ុន និងពលរដ្ឋអូស្ត្រាលីម្នាក់ ឈ្មោះSean Turnell ដែលបានជាប់ពន្ធនាគារអស់រយៈពេលជាង៦៥០ថ្ងៃ នៅមីយ៉ាន់ម៉ា។

សូម្បីតែនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese ក៏បានអរគុណ និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាផងដែរ។ នៅបន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិតសកម្មជនប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០២២ កម្ពុជាបានផ្លាស់ប្ដូរវិធី ដោះស្រាយបញ្ហា និងយុទ្ធសាស្ត្រការទូតរបស់ខ្លួន ដើម្បីការពារ ក៏ដូចជា រក្សាតុល្យភាពផលប្រយោជន៍ជាតិ ភាពជាមេដឹកនាំនៅក្នុងតំបន់ និងឥទ្ធិពលចិន តាមរយៈការចូលរួមជាមួយសមភាគីអាស៊ាន និងបន្តមិនអញ្ជើញរដ្ឋបាល របបសឹកចូលរួមក្នុងកិច្ចប្រជុំអាស៊ាន។

Photos from the WTO Aid for Trade Global Review 2019 photo gallery may be reproduced provided attribution is given to the WTO and the WTO is informed. Photos: © WTO/Jay Louvion

នយោបាយការទូតឯករាជ្យរបស់កម្ពុជា បានលេចចេញជារូបរាងកាន់តែច្បាស់ នៅពេលត្រូវដោះស្រាយជាមួយសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។

ជារឿងដ៏ភ្ញាក់ផ្អើល កម្ពុជាបានប្រកាន់ជំហរ មិនផ្លាស់ប្ដូរ ក្នុងការថ្កោលទោស សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ហើយថែមទាំងបានបោះឆ្នោតគាំទ្រ លើដំណោះស្រាយមហាសន្និបាត អង្គការសហប្រជាជាតិស្ដីពីអធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន នៅខែមីនា និងខែតុលា ឆ្នាំ២០២២ទៀតផង។

នៅពេលនោះ មនុស្សខ្លះប្រហែលជាអាចគិតថា កម្ពុជាអាចនឹងដើរតាមចិនដែលជាមិត្តដែកថែប ដោយបដិសេធថ្កោលទោសទង្វើរបស់រុស្ស៉ី ឬក៏អាចប្រកាន់ យកជំហរអព្យាក្រឹត ក៏ព្រោះតែមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ មិនគួរណាឡើយ កម្ពុជាប្រកាន់ជំហរចូលរួមជាមួយលោកខាងលិចសោះ។

មិនត្រឹមតែគាំទ្រខាងការទូតប៉ុណ្ណោះទេ កម្ពុជាបានផ្ដល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលបច្ចេ​កទេសដោះគ្រាប់មីន ដល់អ្នកជំនាញអ៊ុយក្រែន។ លើសពីនេះទៅទៀត កម្ពុជាបានជួយសម្រួលឱ្យអ៊ុយក្រែន បានចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិអាស៊ាន (TAC)។

ទោះជា TAC មើលទៅគ្រាន់តែជានិមិត្តរូបក៏ដោយ ក៏ប៉ុន្តែការចូលរួមរបស់អ៊ុយក្រែន ក្នុងសន្ធិសញ្ញានេះគឺជាសារមួយយ៉ាងរឹងមាំផ្ញើទៅកាន់ទីក្រុងមូស្គូថា អាស៊ានគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃ រដ្ឋជាសមាជិកUN​ទាំងអស់ ហើយដែលនេះជាគោលការណ៍ស្នូលរបស់TAC។

ដោយធ្វើដូច្នេះ កម្ពុជាអាចផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ និងបណ្ដាប្រទេសដទៃ ពីការទទួលស្គាល់អធិបតេយ្យ និងបូរណភាពទឹកកម្ពុជា ជាពិសេសក្នុងករណីមានវិវាទព្រំដែន ជាមួយប្រទេសក្បែរខាង។ នៅក្នុងអាណត្តិជាប្រធានអាស៊ាន នយោបាយការទូតឯករាជ្យរបស់កម្ពុជាបានបង្ហាញថា “ទោះជាមិត្តក៏ដោយ ក៏ផលប្រយោជន៍ត្រូវបែងចែងគ្នាឱ្យច្បាស់” ហើយក៏មិនអាចយកទំនាក់ទំនង មកបង្គាប់ឱ្យកម្ពុជាត្រូវធ្វើបែបនេះ ឬត្រូវធ្វើបែបនោះឡើយ។

នេះជាទិសដៅវិជ្ជមានមួយ សម្រាប់គោលនយោបាយការបរ​ទេសកម្ពុជា និងជាជោគជ័យ ដ៏មានសក្ដានុពលសម្រាប់កម្ពុជា។ បើតាមការស្ទង់មតិមួយក្នុងឆ្នាំ២០២៣នេះ ធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី ប្រជាជនកម្ពុជា ដែលត្រូវបានសម្ភាសន៍ មានច្រើនជាង៩០ភាគរយឯណោះ បានបង្ហាញការគាំទ្រ ដល់ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះសង្រ្គា​មនៅអ៊ុយក្រែន។ នេះគឺជាអត្រាខ្ពស់បំផុតមួយ នៅក្នុងចំណោម ប្រទេសជាសមាជិកអាស៊ានទាំងអស់ និងជាពិសេសខ្ពស់ជាងឥណ្ឌូណេស៊ី ដែលបច្ចុប្បន្នជាប្រធានអាស៊ានជាប្រធាន G20 កាលពីឆ្នាំ២០២២ ទៅទៀត។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ថែមទាំងបានដឹកនាំយុទ្ធនាការការទូតដោយផ្ទាល់ បំពេញទស្សនកិច្ចដោយផ្ទាល់នៅរុស្ស៉ី និងអ៊ុយក្រែន ដើម្បីសាកល្បងសម្របសម្រួល រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ប៉ុន្តែទទួលបានអត្រាគាំទ្រត្រឹមតែ ៥១.២ភាគរយប៉ុណ្ណោះ។

ចំណែកឯសិង្ហបុរី ដែលជាសមាជិកអាស៊ានតែមួយគត់ បានដា​ក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៉ី ទទួលបានការគាំទ្រពីប្រជាជន៦៨.៣ភាគរយ ខណៈថៃដែលបោះឆ្នោតអនុបវាទ ដំណោះស្រាយថ្កោលទោសការកាត់យកទឹកដីអ៊ុយក្រែន ដោយរុស្ស៉ី ទទួលបានការគាំទ្រ ២៦.៤ភាគរយ។

ចំណាត់ការរបស់កម្ពុជា ចំពោះសង្រ្គាមនៅអ៊ុយក្រែន វាមិនមែនជាការសម្រេចចិត្ត ដោយតក់ក្រហល់នោះទេ ប៉ុន្តែវាត្រូវបានធ្វើឡើងប្រកបដោយការគណនា ខាងយុទ្ធសាស្រ្តដោយប្រុងប្រយ័ត្ន ក្នុងការអនុវត្ត ការទូតឯករាជ្យ និងការពារប្រយោជន៍ជាតិ ហើយនយោបាយការទូតបែបនេះ អាចនឹងត្រូវបន្សល់ទុក ទៅអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយ។

ទោះបីជាកម្ពុជា ត្រូវការប្រយោជន៍សេដ្ឋកិច្ចពីចិន តែក៏មិនចាំបាច់អី ត្រូវធ្វើឱ្យខ្លួនឯងពឹងផ្អែកទាំងស្រុងទៅលើចិន ឬត្រូវធ្វើតាមបង្គាប់របស់ចិននោះដែរ។

ក្រៅតែពីចិន កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួ​យប្រទេសដទៃផងដែរ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីឆ្នាំ២០២២ជាមួយកូរ៉េខាងត្បូង ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលបានចូលជាធរមាន ក៏ត្រូវបានគេរំពឹងដែរថា នឹងជួយបង្កើនការវិនិយោគបរទេសដោយផ្ទាល់ ទៅកាន់កម្ពុជា។

នៅក្នុងបរិបទភូមិសាស្ត្រនយោបាយសព្វថ្ងៃ ដើម្បីអនាគតសេដ្ឋកិច្ច និងសន្តិសុខ ប្រទេសណាក៏ដោយ ក៏មិនអាចពង្រឹងទំនាក់ទំនង ឬផ្ដេកផ្ដួលលើទំនាក់ទំនង ជាមួយមហាអំណាចតែមួយគត់ឡើយ ។​ម្លោះហើយ អ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជាគួរតែបន្ត “ធ្វើពិពិធកម្មនយោបាយការបរទេស” របស់ខ្លួន និងបង្ហាញថា កម្ពុជានឹងមិនយកពងមាន់របស់ខ្លួនទាំងអស់ ទៅដាក់ក្នុងកន្ត្រករបស់ចិននោះទេ៕