Chinese buyers ready to scoop up ‘better value’ Thailand property for investment, retirement as travel resumes between the 2 countries

As flights resume between China and Thailand, Shanghai resident Eri Chen is planning on visiting Bangkok and Chiang Mai in mid-March to look for homes to invest in and maybe even retire to. Rising home prices and cost of living in Shanghai, China’s commercial hub, have prompted him to think about retiring in Thailand.

Instead of spending at least 4 million yuan (US$574,000) just to live on the outskirts of Shanghai, or double that amount for an average unit in the city’s urban areas, Chen finds a home in downtown Bangkok for around 600,000 yuan a lot more appealing.

Moreover, investment in a property in Thailand might yield attractive results. “The interest offered on deposits in China is low.

I want to make an investment that gets me a higher yield, so that I have more money to spend when I retire,” he says. Chen did not reveal his age, but said he is close to retiring.

“Property investment in Bangkok is definitely better value than other cities,” he adds. “I also want to see if Chiang Mai is as great a place for retirement as people say.”

Thailand has long been a favourite destination of Chinese tourists – flight bookings went up by 67 per cent in February compared with a month earlier, Trip.com data shows. In fact, soon after China lifted its Covid-19 control measures in late December, online searches for flights from China to Thailand soared by 176 per cent.

Thailand too is doing its bit to draw more Chinese tourists. It is granting Chinese passport holders a 30-day visa on arrival until the end of March, making it one of the first countries to expect an influx of returning Chinese tourists.

The country’s tourism authority said it welcomed 161,540 Chinese tourists between January 1 and February 15, and expects the number to reach 300,000 in the first three months of this year, then 5 million for the whole year.

Source: The SCMP

រដ្ឋាភិបាលឡាវ លើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរទៅពី កម្ពុជា និង១៥ប្រទេសផ្សេងទៀត

ដោយៈ សុខុម

វៀងចន្ទន៍: ប្រសិនបើអ្នកមានគម្រោង ធ្វើដំណើរទៅកាន់ប្រ​ទេសឡាវនៅពេលឆាប់ៗនេះ វានឹងជាដំណឹងដ៏ល្អគួរឱ្យរីករាយ ដែលឡាវ ប្រកាសលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ដែលធ្វើដំណើរទៅពីកម្ពុជា និង១៥ប្រទេសផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែមីនា។

ការលើកលែងទិដ្ឋាការ ដ៏គួរកត់សម្គាលបំផុតនេះ គឺសម្រាប់ពលរដ្ឋ ដែលមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលរួមមានកម្ពុជា ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

ពលរដ្ឋនៃប្រទេសទាំងនេះ ត្រូវបានអនុញ្ញាតឱ្យចូលប្រទេសឡាវ ដោយមិនចាំបាច់មានទិដ្ឋាការរហូតដល់៣០ថ្ងៃ ឱ្យតែពួកគេបំពេញបានតាមលក្ខខណ្ឌ តម្រូវជាក់លាក់មួយចំនួន ដូចជាមានលិខិតឆ្លងដែនត្រឹមត្រូវ និងសំបុត្រត្រលប់មកវិញជាដើម។

ប្រទេសផ្សេងៗទៀត ដែលទទួលបានការលើកលែងទិដ្ឋាការទៅកាន់ប្រទេសឡាវ ដែរនោះរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង ស្វីស លុចសំបួ រុស្ស៊ី និងម៉ុងហ្គោលី ដែលទទួលបានការអនុញ្ញាតឱ្យស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់១៥ថ្ងៃ ទៅ២១ថ្ងៃអាស្រ័យលើប្រទេសនីមួយៗ។

បន្ថែមពីលើនេះ ប្រទេសបេឡារូស ចិន កូរ៉េខាងជើង និងគុយបា ក៏ទទួលបានការលើកលែងជាក់លាក់ផងដែរ សម្រាប់អ្នកកាន់លិខិ​តឆ្លងដែនប្រភេទមួយចំនួន ដូចជាលិខិតឆ្លងដែនការទូត ឬលិខិតឆ្លង​ដែនផ្លូវការជាដើម៕ Laotian Times៕

ប្រធានាធិបតីចិន លោកស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅចុងខែនេះដើម្បីអ្វី?

ដោយៈ សុខុម

ប៉េកាំង: អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ថា ប្រធានា​ធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅចុងខែនេះ ដើម្បីរឹតចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងដើម្បីបុព្វហេតុស្វែងរកសន្តិភាព។

លោក ស៊ី ជីនភីង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានាធិបតី ស៊ី ជីនភីង បានរក្សាទំនាក់ទំនងល្អ ស្អិតរមួត ជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន។

លោក Wang Wenbin បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រ​ចាំថ្ងៃថា ក្រោមការដឹកនាំ និងការចង្អុលបង្ហាញរបស់មេដឹកនាំទាំងពីរ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេ​សរុស្ស៊ី សម្រាប់យុគសម័យថ្មី សម្រេចបាននូវការអភិវឌ្ឍប្រកបដោ​យចីរភាព និងស្ថិរភាព។

អ្នកនាំពាក្យដដែលបានបន្ថែមថា ប្រទេសទាំងពីរបានរកឃើញមាគ៌ានៃទំនាក់ទំនងដ៏ល្អ រវាងប្រទេសធំៗ ដែលផ្ដល់ការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងភាពជាអ្នកជិតខាងល្អដែលជាគំរូដ៏ល្អ សម្រាប់ទំនាក់ទំនងអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង នឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយលោក វ៉្លាឌីមៀ ពូទីន លើបញ្ហាទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗដែលមានការព្រួយបារម្ភរួមគ្នា ជំរុញការសម្របសម្រួលជាយុទ្ធសាស្ត្រទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំងជំរុញជាថ្មី ដើម្បីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

អ្នកនាំពាក្យបានបន្ថែមថា ក្រៅពីរឹតចំណងមិត្តភាព បង្កើនកិច្ចសហប្រតិបត្តិ ដែលផ្ដល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីបុព្វហេតុស្វែងរកសន្តិភាពផងដែរ។

អ្នកនាំពាក្យគូសបញ្ជាក់ថា “ប្រទេសចិន នឹងបន្តរក្សាវត្ថុបំណង និងជំហរដ៏ត្រឹមត្រូវរបស់ខ្លួន ចំពោះវិបត្តិអ៊ុយក្រែន និងដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព”៕ Xinhua៕

អ្នកធុរកិច្ចចិនជាច្រើនត្រៀមទិញអចលនទ្រព្យនៅប្រទេសថៃ សម្រាប់វិនិយោគ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ខណៈមានការបើកជើងហោះហើរឡើងវិញ រវាងប្រទេសចិន និងប្រទេសថៃ លោក Eri Chen អ្នកស្រុកសៀងហៃ គ្រោងនឹងទៅទស្សនាទីក្រុងបាងកក និងឈៀងម៉ៃ នៅពាក់កណ្តាលខែមីនានេះ ដើម្បីស្វែងរកទិញផ្ទះសម្រាប់វិនិយោគ ហើយប្រហែលជាទិញសម្រាប់ពេលចូលនិវត្តន៍ផងដែរ។

ការកើនឡើងនៃតម្លៃផ្ទះ និងថ្លៃរស់នៅសម្រាប់ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ប្រទេសចិន បានជំរុញឱ្យលោ​ក Eri Chen គិតគូរអំពីការសម្រាកពេលចូលនិវត្តន៍នៅប្រទេសថៃ។

ជំនួសឱ្យការចំណាយ៥៧៤.០០០ដុល្លារអាមេរិក ដើម្បីរស់នៅជាយក្រុងសៀងហៃ ឬបង្កើនទ្វេរដងនៃការចំណាយនោះសម្រាប់ទិញយូនីតមធ្យម នៅក្នុងតំបន់ទីក្រុងសៀងហៃ លោក Chen កំពុងស្វែងរកផ្ទះមួយនៅកណ្តាលទីក្រុងបាងកក ក្នុងតម្លៃប្រហែល៦០០.០០០យ័ន។

ជាងនេះទៅទៀត ការវិនិយោគលើអចលនទ្រព្យ ក្នុងប្រទេសថៃ អាចផ្តល់លទ្ធផលគួរឱ្យទាក់ទាញ។

លោក Chen បានមានប្រសាសន៍ថា “ការប្រាក់ដែលផ្តល់ជូនលើប្រាក់បញ្ញើ ក្នុងប្រទេសចិនមានកម្រិតទាប ហើយខ្ញុំ​ចង់​ធ្វើ​ការ​វិនិយោគ ​ដែល​អាចទទួល​បាន​ទិន្នផល​ខ្ពស់ ដើម្បី​ឱ្យ​ខ្ញុំ​មាន​ប្រាក់​ច្រើន​សម្រាប់​ចំណាយ​នៅពេល​ដែលខ្ញុំ​ចូល​និវត្តន៍”។

លោក​បន្ថែម​ថា​ ការ​វិនិយោគ​អចលនទ្រព្យ ​នៅ​ទីក្រុង​បាងកក​ពិតជា​មាន​តម្លៃ​ល្អ​ជាង​ទីក្រុង​ផ្សេង​ទៀត ហើយលោកក៏ចង់ឃើញដែរថា តើឈៀងម៉ៃ ជាកន្លែងដ៏ល្អសម្រាប់ចូលនិវត្តន៍ ដូចមនុស្សនិយាយដែរឬអត់។

យោងតាមទិន្នន័យរបស់ភ្នាក់ងារទេសចរណ៍ អនឡាញអន្តរជាតិTrip.com បានបង្ហាញ​ថា ប្រទេស​ថៃ​ជា​គោលដៅ​ដែល​ភ្ញៀវ​ទេសចរ​ចិន ​ពេញ​ចិត្ត​ជា​យូរ​មក​ហើយ ដោយ​ការ​កក់​សំបុត្រ​យន្តហោះ ​បាន​កើន​ឡើង៦៧ភាគរយ​ក្នុង​ខែ​កុម្ភៈ បើ​ធៀប​នឹង​ខែ​មករា។

ជាការពិត ភ្លាមៗបន្ទាប់ពីប្រទេសចិន បានដកវិធានការត្រួតពិនិត្យកូវីដ-១៩របស់ខ្លួននៅចុងខែធ្នូ ការស្វែងរកតាមអ៊ីនធឺណិតសម្រាប់ជើងហោះហើរពីប្រទេសចិន ទៅកាន់ប្រទេសថៃ បានកើនឡើង១៧៦ភាគរយ។

ប្រទេសថៃ​ក៏​កំពុង​ធ្វើ​នុយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​បាន​ច្រើនផងដែរ ដោយប្រទេសនេះកំពុងផ្តល់ឱ្យអ្នកកាន់លិខិតឆ្ល​ងដែនចិននូវវីសា ឬទិដ្ឋាការរយៈពេល៣០ថ្ងៃ នៅពេលមកដល់រហូតដល់ចុងខែមីនានេះ៕

សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតទី១របស់កម្ពុជា  ខណៈប្រទេសចិន

ដោយ: គង់ លាងហួរ

ភ្នំពេញ: សហរដ្ឋអាមេរិក នៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់កម្ពុជា ជាមួយនឹងចំណែក៣៤,៤ភាគរយ ទោះជាការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសនេះ បានធ្លាក់ចុះ២០,២ភាគរយ ដែលមានទំហំទឹកប្រាក់១,១២ពាន់លានដុល្លារ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២យ៉ាងណាក្តី។

សម្រាប់រយៈពេល២ខែដំបូង ឆ្នាំ២០២៣នេះ វៀតណាមនៅតែជាទីផ្សារធំទីពីរសម្រាប់កម្ពុជា ខណៈការនាំចេញទៅកាន់ប្រទេសនេះឈានដល់៤៩១លានដុល្លារ កើនឡើង៣៦,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្ននេះ វៀតណាម​មាន​ចំណែក១៥ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា។

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន ដែលជាទីផ្សារប្រពៃណីមួយផ្សេងទៀត សម្រាប់ប្រទេសនេះ បានធ្លាក់ចុះ៥,៥ភាគរយសម្រាប់ខែមករា និងខែកុម្ភៈមកនៅត្រឹម១៩៨លានដុល្លារ។

ប្រទេស​ចិន​មាន​ចំណែក៦ភាគរយ ​ក្នុង​ការ​នាំ​ចេញ​ពី​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ ប្រទេសចិនជា​ទីផ្សារ​ធំ​ទី​៥ សម្រាប់​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ជប៉ុន និង​ប្រទេសថៃ​។

កម្ពុជាបាននាំចេញទំនិញមានតម្លៃ២០៦លានដុល្លារ ទៅកាន់ប្រទេសជប៉ុន និង២០៤លានដុល្លារ ទៅកាន់ប្រទេសថៃក្នុងអំឡុងខែមករាដល់ខែកុម្ភៈ កើនឡើង១,៧ភាគរយ និង១៣,៤ភាគរយរៀងៗគ្នា បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។

ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសឥណ្ឌា សម្រាប់រយៈពេលនេះ បានបង្ហាញពីកំណើន គួរឱ្យកត់សម្គាល់ចំនួន១០៣,៩ភាគរយ ដែលឈានដល់២៧លានដុល្លារ ដោយកម្ពុជា​នាំចេញ​ផលិត​ផល​វាយនភណ្ឌ លោហធាតុ និង​សរសៃ​ទៅ​កាន់ប្រទេសឥណ្ឌា​ជា​ចម្បង។

ទន្ទឹមនឹងនេះ ប្រទេសថៃគ្រោងនឹងរៀបចំ សកម្មភាពជាបន្តបន្ទាប់ ដើម្បីជំរុញការនាំចេញនៅឆ្នាំនេះ ហើយកម្ពុជាគឺជាទីផ្សារគោលដៅមួយ ក្នុងចំណោមទីផ្សារគោលដៅ បន្ថែមលើប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហើយប្រទេសនេះ ក៏មានគោលបំណងពង្រីកទីផ្សាររបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងប្រទេ​សចិនផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ កាលពីពេលថ្មីៗនេះថា “ការធ្វើពិពិធកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារកាន់តែច្រើន ក៏ជាកត្តានយោបាយសម្រាប់កម្ពុជាផងដែរ”៕

កម្ពុជាស្នើប៉ាគីស្ថានភ្ជាប់ជើងហោះហើរត្រង់ ដើម្បីជំរុញភ្ញៀវ ទេសចរ និងការវិនិយោគ

  ដោយៈ វឌ្ឍនៈ

ភំ្នពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិបានស្នើទៅភាគី ប៉ាគីស្ថានតាមរយៈលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា ជួយជំរុញវិស័យឯកជនពីប្រទេសប៉ាគីស្ថាន មកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា។

វិស័យដែលបានលើកឡើងខាងលើរួមមាន វិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ ជាពិសេសអាហារហាឡាល់ ដើម្បីបម្រើទីផ្សារក្នុងស្រុក និង នាំចេញ និងចង់ឱ្យមានជើងហោះហើរត្រង់ ពីប៉ាគីស្ថានមកកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងការវិនិយោគនៃប្រទេសទាំងពីរ។

សំណើរនេះ ត្រូវបានធ្វើឡើងក្នុងជំនួប រវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា នៅថ្ងៃទី១៧ មីនា ២០២៣ នាទីស្ដីការក្រសួងពាណិជ្ជកម្ម ។

លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មទ្វេភាគីមានទំហំតិចតួចនៅឡើយ ប៉ុន្តែប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើន ដើម្បីធ្វើឱ្យរីកចម្រើនទាក់ទង នឹងពាណិជ្ជកម្ម និងការវិនិយោគ ។

លោកក៏បានបង្ហាញពីសក្ដានុពលរបស់កម្ពុជា ទៅកាន់ប៉ាគីស្ថានថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀ​ងRCEP ដែលកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួម (CEPA) ទើបតែត្រូវបានប្រកាសពីការបញ្ចប់ការចរចា។ ដូច្នេះ វិនិយោគិនប៉ាគីស្ថានអាចមកបណ្តាក់ទុននៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពី FTA ទាំងនេះ ដើម្បីលើកកម្ពស់ការនាំចេញ។

ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិ បានស្នើឱ្យស្វែងរកពីលទ្ធភាព ក្នុងការពង្រឹងកំណើននៃពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយលើកទឹកចិត្តសភាពាណិជ្ជកម្ម សមាគមធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយគ្នា ដើម្បីពង្រីកឱកាសបណ្តាញអាជីវកម្ម តាមរយៈកិច្ចសន្ទនា B2B រួមទាំង ការផ្គូផ្គងពាណិជ្ជកម្ម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ ពីតម្រូវការទីផ្សារនាំចេញ និង​ជំរុញការបណ្តាក់ទុនអាជីវកម្មរួមគ្នា។

ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប៉ាគីស្ថាន មានវិស័យសក្តានុពលមួយចំនួន ដូចជា វាយនភណ្ឌ ថ្មម៉ាប ជាដើម ហើយប៉ាគីស្ថានបាននាំចូលប្រេងដូងយ៉ាងច្រើន ពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម។  បន្ថែមពីលើនេះ ប៉ាគីស្ថាន អាចមានលទ្ធភាណផ្តល់ជំនួយបច្ចេកទេសក្នុងការចិញ្ចឹមសត្វ បើកម្ពុជាមានតម្រូវការ៕

អតីតប្រធានUNTAC កោតសរសើរសមត្ថភាពរបស់នាយ ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត

   ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អតីតប្រធានកងកំលាំងសហប្រជាជាតិ​ មករៀបចំការបោះឆ្នោតនៅកម្ពុជា (UNTAC) នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ លោកយ៉ាស៊ូស៊ី អាកាស៊ីបានកោតសរសើរសមត្ថភាព និងភាពឈ្លាសវៃរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត។

លោកបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ពិសេសមួយេរបស់ស្ថានីយ៍ទូរទស្សន៍BTV កាលពីពេលថ្មីៗនេះថា “កាលពីប៉ុ​ន្មានឆ្នាំមុន លោកហ៊ុន ម៉ាណែត បានមកជួបខ្ញុំ និងបាននាំមនុស្សវ័យក្មេង ស្របាលៗលោកជាច្រើនមកជួបខ្ញុំផងដែរ”។

លោកបន្តថា “ខ្ញុំបានជួបលោកហ៊ុន ម៉ាណែត ខ្ញុំបានមើលឃើញថា លោកជាយុវជនដ៏មានសក្តានុពល មានសមត្ថភាពខ្លាំង ដូចលោកឪពុកគាត់នោះដែរ គាត់មានចំណេះដឹងខ្ពស់ ព្រោះគាត់បានរៀននៅបរទេស”។

លោកបន្តថា លោកបណ្ឌិតហ៊ុន ម៉ាណែតបានចេញពីសាលាខ្ពស់បំផុត ហេតុនេះនៅពេលខ្ញុំបានជួបលោក ខ្ញុំគិតថាគាត់នឹងដឹកនាំ​ប្រទេសបានល្អ បានដូចឪពុករបស់លោក”។

លោកបណ្ឌិតនាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែតត្រូវបានមហាសន្និបាតគណៈបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសរើសជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត កាលពីពេលថ្មីៗនេះ ដោយសារលោ​កបណ្ឌិតជាយុវជន ពោរពេញដោយសក្តានុពល មានទាំងចំណេះដឹង ទេពកោសល្យ បទពិសោធន៍ និងកម្រិតប្រជាប្រិយភាពរបស់លោកក្នុងស្រទាប់មហាជន៕

 

អគ្គនាយកសារព័តមាន Property Area Asia និង Cambodia Financial time លោកយិន លាងគង់ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»

(ភ្នំពេញ)៖ ក្នុងនាមអគ្គនាយកសារព័តមាន Property Area Asia និង Cambodia Financial time លោកយិន លាងគង់ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។

ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។

ខ្ញុំបាទ សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហរគាំទ្រឯកឧត្ត​មបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំបាទ សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ទីផ្សារអចលនទ្រព្យនៅខេត្តឈៀងម៉ៃ កំពុងហក់ឡើងខ្លាំងនៅដើមឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅខេត្តឈៀងម៉ៃ ត្រូវបានកំណ​ត់ សម្រាប់ការកើនឡើងដ៏សំខាន់ ដែលជំរុញដោយកំណើនទេស​ចរណ៍ និងការហូរចូលនៃអតិថិជនចិន បន្ទាប់ពីប្រទេសទាំង២បានបើកព្រំដែនរបស់ពួកគេឡើងវិញ។

លោក Predikorn Buranupakorn នាយកប្រតិបត្តិនៃក្រុមហ៊ុន Ornsirin Holding ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅខេត្តឈៀងម៉ៃបានមានប្រសាសន៍ថា “ក្រុមហ៊ុនមានទំនុកចិត្តថា ទីផ្សារអច​លនទ្រព្យរបស់ខេត្តនេះ នឹងមើលឃើញពីការកើនឡើងដ៏រ៉ឹងមាំនៅឆ្នាំ២០២៣នេះ”។

លោកបានបន្តថា ភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលមានឯកទេសក្នុងទីផ្សារបរទេស និងប្រទេសចិន បានណែនាំយើងឱ្យបន្តអភិវឌ្ឍគម្រោងលំនៅដ្ឋានថ្មីៗ ដោយពួកគេលើកឡើងពីកម្រិតខ្ពស់នៃចំណាប់អារម្មណ៍ និងតម្រូវការរបស់អតិថិជន។

យោងតាមការវិភាគរបស់ក្រុមអ្នកជំនាញ ទាំងអស់នោះបានឱ្យដឹងថា អតិថិជនជាច្រើនកំពុងរង់ចាំទិញលំនៅដ្ឋាន នៅក្នុងទីក្រុងឈៀងម៉ៃ ដែលធ្វើឱ្យនេះក្លាយជាឱកាសមួយ ដើម្បីបើកដំណើរការគម្រោងថ្មីៗ។

គម្រោងខុនដូរបស់ក្រុមហ៊ុន Ornsirin Holding បានស្រូបយក ការបញ្ជាទិញយ៉ាងច្រើន ដែលភាគច្រើនត្រូវបានជំរុញដោយអតិថិជនជនជាតិចិន រហូតដល់គម្រោងទាំងពីររបស់ខ្លួន ឈានដល់កម្រិតកូតាបរទេសអតិបរមា។

លោក Predikorn បានថ្លែងក្នុងសិក្ខាសាលាទីផ្សារអចលនទ្រព្យថា “Ornsirin គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អស់រយៈពេល១៧ឆ្នាំ  ហើយក្រុមហ៊ុនមានសុទិដ្ឋិនិយម នៅឆ្នាំ២០២៣នេះ ជាមួយនឹងផែនការ ចាប់ផ្តើមគម្រោងលំនៅដ្ឋានថ្មីចំនួន៤ ដែលមានតម្លៃសរុប៥ពាន់លានបាតនៅខេត្តឈៀងម៉ៃ”។

លោកបានបន្ថែមថា “ទីផ្សារអចលនទ្រព្យកំពុងត្រៀមខ្លួនសម្រា​ប់ការស្ទុះងើបឡើងវិញដ៏រ៉ឹងមាំ ដោយផ្អែកលើសូចនាករវិជ្ជមាន រួមទាំងការកើនឡើងនៃចំនួនអតិថិជនចិន និងការងើបឡើងវិញនៃវិស័យទេសចរណ៍ទាំងមូល”។

លោកបានអះអាងថា “សណ្ឋាគាររបស់យើង បានទទួលលំហូរនៃការកក់យ៉ាងលឿន ពីភ្ញៀវទេសចរចិនត្រឹមតែ៣០នាទី បន្ទាប់ពីប្រទេសចិន បានប្រកាសកាលបរិច្ឆេទបើកដំណើរការឡើងវិញ ដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃអត្រាស្នាក់នៅពី៤០ភាគរយក្នុងឆ្នាំ២០២២ រហូតដល់ទៅ៧០-៨០ភាគរយ នៅដើមឆ្នាំ២០២៣នេះ”៕

អាល្លឺម៉ង់ជួយរៀបចំយុទ្ឋសាស្រ្ត៦ដំណាក់កាល ដើម្បីប្រែក្លាយខ័ណ្ឌច្បារអំពៅជាលំនៅដ្ឋានបៃតង

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ  អាល្លឺម៉ង់ ជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅ ជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ។

ព៌តមាននេះ បានលើកឡើងតាមរយៈសិក្ខាសាលាស្តីពី “គម្រោ​ងលំនៅដ្ឋាន ដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ដែលបានធ្វើ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

គម្រោង Build4People ស្ថិតក្នុងក្របខណ្ឌដៃគូសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយទទួលបានការគាំទ្របន្ថែមពីបុរីប៉េង ហួត។

គម្រោងនេះ បានរៀបចំបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួម ក្នុងការចែករំលែកបទពិសោធន៍ ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ។

សិក្ខាសាលាដែលបានរយៈពេល៥ថ្ងៃនេះ ក៏បានរំលេចចេញនូវយុទ្ធសាស្ត្រ៦ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងដំណាក់កាលដំបូង ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅ ជាតំបន់លំនៅឋានមានចីរភាពរួមមាន

១. ការរៀបចំក្រុងតាមបែបសមាហរណកម្មរួមមាន

  • ការជ្រើសរើសទីតាំង
  • ការវិភាគទីតាំង (តំបន់សំបូរខ្យល់ត្រជាក់, សណ្ឋានដី…)។
  • បំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
  • ការប្រើប្រាស់ចម្រុះ ប្រកបដោយតុល្យភាព/ ហេដ្ឋារចនាសម្ព័ន្ធសង្គ​ម។
  • រៀបចំទីធ្លាសាធារណៈសម្រាប់មនុស្សគ្រប់គ្នា។

២. ហេដ្ឋារចនាសម្ព័ន្ធខៀវបៃតងរួមមាន

  • ការរៀបចំក្រុង ដែលឆ្លើយតបទៅនឹងកត្តាអាកាសធាតុ។
  • ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធខៀវ និងបៃតងនៅក្នុងទីក្រុងជាឧបករណ៍សម្រាប់រៀបចំក្រុង។

៣. ការផ្លាស់ទីប្រកបដោយចីរភាព

  • ការអភិវឌ្ឍដែលគិតគូរ ពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
  • រួមចំណែក ដល់ការកសាងសហគមន៍លំនៅដ្ឋាន ដែលមានការប្រើប្រាស់រថយន្តតិចជាងមុន។
  • បរិយាកាសមេត្រីភាពសម្រាប់ថ្មើរជើង និងអ្នកជិះកង់។
  • គាំទ្រដល់ការប្រើប្រាស់យានជំនិះ ដែលប្រើប្រាស់ឥន្ធនៈពីប្រភពផ្សេងៗ។
  • ការធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយរួមគ្នា

៤. ការការពារអាកាសធាតុ និងរំហូរថាមពល

  • រៀបចំសហគមន៍លំនៅឋាន និងអគារដែលសន្សំសំចៃថាមពល។
  • រៀបចំរដ្ឋបាលខណ្ឌផ្តោតលើវដ្ឋជីវិត
  • ជំរុញឱ្យមានការកសាងសហគមន៍លំនៅឋាន ដែលមានលក្ខណៈវិលជុំ។

៥. បរិយាបន្នសង្គម និងសេដ្ឋកិច្ចមូលដ្ឋាន

  • ឆ្លើយតបចំពោះតម្រូវការលំនៅឋាន
  • ជំរុញឱ្យមានការចូលរួម និងភាពចម្រុះនៅក្នុងសង្គម។
  • ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន
  • ចំណាយក្នុងវដ្តជីវិតជាឧបករណ៍ សម្រាប់ធ្វើការរៀបចំក្រុង

៦. អភិបាលកិច្ច និងការចូលរួម

  • បញ្ជូលការគ្រប់គ្រង និងការតាមដានដំណើរការ
  • ការចូលរួមរបស់សហគមន៍មូលដ្ឋាន
  • បញ្ជូលគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ការកំណត់ចេញជាយុទ្ធសាស្ត្រនេះ បានសម្ភាស៍ជាមួយនឹងអ្នកជំនាញ និងសិក្សាលើបញ្ហាការអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព ដោយបានលើកយក បុរីប៉េង ហួត មកធ្វើគំរូថែមទៀតផង៕