ការផ្គត់ផ្គង់ខុនដូក្នុងទីផ្សារអចលនទ្រព្យក្រុងហូជីម៉ិញដាំក្បាល ចុះខ្លាំងក្នុងឆ្នាំនេះ

ដោយៈ សុខុម

ហូជីមិញ: ការផ្គត់ផ្គង់ខុនដូក្នុងទីផ្សារអចលនទ្រព្យ ក្រុងហូជីមិញ នៃប្រទេសវៀតណាម នឹងធ្លាក់ចុះឈានដល់កម្រិតទាបមិនធ្លាប់មាននៅឆ្នាំ២០២៣ ជាមួយនឹងការផ្គត់ផ្គង់ខខុនដូ ត្រឹមប្រមាណ៩.០០០យូនីតប៉ុណ្ណោះពីគម្រោងចំនួន២០០។

ក្រុមអ្នកជំនាញលើកឡើងថា ចំនួននេះគឺទាបជាងចំនួនផ្គត់ផ្គង់ខុនដូនៅទីក្រុងហាណូយ ហើយស្មើប្រមាណ១ ភាគ៤ប៉ុណ្ណោះនៃការផ្គត់ផ្គង់ខុនដូក្នុងជីក្រុងហូជីមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។

របាយការណ៍មួយពីក្រុមហ៊ុន ផ្ដល់សេវាកម្មអចលនទ្រព្យ CBRE បានបង្ហាញថា ក្នុងចំនួននៃការផ្គត់ផ្គង់នេះ ប្រភេទខុនដូលំដាប់ខ្ពស់ នឹងបន្តគ្រប់បណ្ដប់រហូតដល់ទៅ៧៥% នៃចំណែកទីផ្សារ។

របាយការណ៍ដដែលបង្ហាញថា ខុនដូប្រភេទប្រណីត នឹងគ្របដណ្ដប់ចំណែកទីផ្សារ១២% ខណៈខុនដូកម្រិតមធ្យមនឹងគ្របដណ្ដប់ចំណែកទីផ្សារ១២%ដូចគ្នា។

ការផ្គត់ផ្គង់ភាគច្រើនក្នុងពេលអនាគត នឹងចេញពីដំណាក់កាលបន្តបន្ទាប់ នៃគម្រោងដែលបានចាប់ផ្ដើមរួចហើយ ហើយមានតែ៦ប៉ុណ្ណោះ ក្នុងចំណោមគម្រោង ដែលត្រូវបានរំពឹងទុកចំនួន២០ គឺជាគម្រោងដែលបើកលក់ដំបូង។

យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា តំបន់ភាគខាងកើតគឺជាទិសដៅអភិវឌ្ឍន៍ ដ៏ចម្បងនៃទីក្រុងហូជីមិញ ដោយគ្របដណ្ដប់រហូតដល់ទៅជាង៤៨%នៃការផ្គត់ផ្គង់សរុប។

ទន្ទឹមនេះ តំបន់ភាគខាងលិចនៃទីក្រុងហូជីមិញ ត្រូវបានព្យាករថាជាតំបន់ ដែលទទួលបានការចុះអារម្មណ៍ថ្មី ជាមួយនឹងការផ្គត់ផ្គង់ខុនដូជាង២.០០០យូនីតនៅលើទីផ្សារ ដោយភាគច្រើនស្ថិតនៅក្នុងសង្កាត់ Binh Tan។

សង្កាត់ Hoc Mon ក៏ត្រូវបានរំពឹងថា នឹងស្វាគមន៍គម្រោងខុនដូពាណិជ្ជកម្មដំបូងរបស់ខ្លួនផងដែរ ជាមួយនឹងការផ្គត់ផ្គង់ជិត៨០០យូនីត៕ Vietnam News៕

Taiwan’s Foxconn eyes new iPhone factories in India

BENGALURU — Taiwanese contract manufacturer Foxconn wants to expand its manufacturing presence in India as part of a push to diversify production outside China amid simmering tensions between Washington and Beijing.

A delegation led by Chairman and CEO Young Liu visited the southern Indian states of Telangana and Karnataka this week to identify sites for new production facilities.

Karnataka chief minister Basavaraj Bommai and Rajeev Chandrasekhar, India’s junior minister for electronics and technology, said in separate tweets on Friday that Foxconn will set up a plant to manufacture iPhones on the outskirts of Bengaluru, often referred to as the Silicon Valley of India.

Apple phones to be built in a new 300 acre factory in Karnataka,” Chandrasekhar said in a tweet, while Bommai said “… apart from creating 100,000 jobs, it will create a whole lot of opportunities for Karnataka.”

The Foxconn delegation visited a 300-acre site less than 50 kilometers from the city’s international airport, according to state government officials who declined to be identified. The company, formally known as Hon Hai Precision Industry, may invest more than $500 million in the Karnataka factory, they said.

The announcement on iPhone manufacturing in Karnataka comes a day after K.T. Rama Rao, the industries and commerce minister of neighboring Telangana state, confirmed Foxconn investment there

Source: Nikkei Asia

GGGIគ្រោងសិក្សាលើកកំពស់គុណភាពខ្យល់នៅទីក្រុងសំខាន់ចំនួន២របស់កម្ពុជា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គ្រោងនឹងសិក្សា អំពីគម្រោងលើកកម្ពស់គុណភាពខ្យល់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប នៃខេត្តសៀមរាប។

ការសិក្សាគម្រោងនេះ គ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ាន់ស្មានថា នឹងត្រូវចំណាយរយៈពេលសិក្សាចំនួន២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD។

ព៌តមានដ៏សំខាន់នេះ ត្រូវបានលើកឡើងដោយកញ្ញាShomi Kim តំំណាងវិទ្យាស្ថានGGGI ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារ​ណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៦ មិនាកន្លងមកនេះ។

លើសពីនេះគម្រោងសិក្សាទាក់ទង នឹងការគ្រប់គ្រងកាកសំណ​ល់ និងលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ ក៏ត្រូវបានបញ្ចូលទៅក្នុងផែនការរបស់វិទ្យាស្ថាន ក្នុងពេលខាងមុខផងដែរ។

ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិ​នបើការសិក្សាសម្រេចបាន លទ្ធផលជោគជ័យតាមការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានសម្តែងនូវសុទិដ្ឋនិយម និងឆន្ទៈក្នុងការគាំទ្រ លើរាល់សកម្មភាពដែលវិទ្យាស្ថានកំពុង ក៏ដូចជាគ្រោងនឹងអនុវត្តនាពេលអនាគត នៅក្នុងប្រទេសកម្ពុជា។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោ​យ​ថាមពលអគ្គិសនី លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើន ការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថាន ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន។

ទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយ បញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើន នៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។

ប្រតិភូGGGI បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើគម្រោងអភិវឌ្ឍន៍នានា ដែលទាក់ទងនឹងការលើកកម្ពស់អនាម័យ បរិស្ថាន និងបានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការងារមួយនេះ ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គឺជាអង្គការអន្តររដ្ឋាភិបាល អន្តរជាតិ មានមូលដ្ឋានលើសន្ធិសញ្ញា ដែលគាំទ្រ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងនិរន្តរភាព នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន៕

លោកចូ បៃដិន គ្រោងនឹងរឹតបន្តឹងច្បាប់ស្តីពីការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: រដ្ឋបាលលោក ចូ បៃដិនគ្រោងរឹតបន្តឹងច្បាប់លើការវិនិយោគក្រៅប្រទេសមួយចំនួន ដោយក្រុមហ៊ុនអាមេរិក ដើម្បីកំណត់សមត្ថភាពរបស់ចិន ក្នុងការទទួលបានបច្ចេកវិទ្យា ដែលអាចធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពយោធារបស់ខ្លួន។ នេះបើយោងតាមមន្ត្រីអាមេរិកមួយរូបដែលដឹងអំពីការពិភាក្សានោះ។

បទបញ្ជាប្រតិបត្តិ ដែលនឹងចេញក្នុងពេលឆាប់ៗនេះ ពីប្រធានា​ធិបតីអាមេរិក លោក ចូ បៃដិន នឹងដាក់កម្រិតលើការវិនិយោគរបស់អាមេរិកលើបច្ចេកវិទ្យាទំនើបដែលមានកម្មវិធីសន្តិសុខជាតិ ដូចជាសមត្ថភាពយោធាជំនាន់ក្រោយ ដែលអាចជួយឱ្យប្រទេសចិន កែលម្អល្បឿន និងភាពត្រឹមត្រូវនៃការសម្រេចចិត្តយោធា។  នេះ​បើ​តាម​មន្ត្រី​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អត្ថាធិប្បាយ ​និង​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

សកម្មភាព ដែលត្រូវបានរំពឹងទុកនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយថ្មីបង្អស់របស់សេតវិមាន ដើម្បីកំណត់គោលដៅលើវិស័យយោធា និងបច្ចេកវិទ្យារបស់ប្រទេសចិន ស្របពេលដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ច ទាំង២កាន់តែអាក្រក់ទៅ។

កាលពីខែតុលា ឆ្នាំ២០២២ រដ្ឋបាលសហរដ្ឋអាមេរិក បានដាក់ការត្រួតពិនិត្យការនាំចេញ ដើម្បីកំណត់សមត្ថភាពរបស់ចិន ក្នុងការទទួលបានបន្ទះឈីបកម្រិតខ្ពស់ ដែលអាមេរិកអះអាងថា ចិនអាចប្រើវាដើម្បីធ្វើអាវុធ ប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស កែលម្អល្បឿន និងភាពត្រឹមត្រូវនៃភស្តុភារយោធារបស់ខ្លួន។

ទំនាក់ទំនងដ៏ស្មុគ្រស្មាញនេះ កាន់តែតានតឹងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ បាឡុងចារកម្មចិនកាលពីខែមុន ។

រដ្ឋបាលលោក ចូ បៃដិន ក៏បានផ្សព្វផ្សាយជាសាធារណៈនូវការរកឃើញរបស់ចារកម្មសហរដ្ឋអាមេរិក ដែលបង្កើនការព្រួយបារម្ភថា ទីក្រុងប៉េកាំង កំពុងថ្លឹងថ្លែងក្នុងការផ្តល់អាវុធ ដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ។

ភាពតានតឹងត្រូវបានបង្ហាញឱ្យឃើញ ខណៈក្រុមអ្នកការទូតកំពូលមកពីក្រុមប្រទេសG20 បានបញ្ចប់កិច្ចប្រជុំដ៏ចម្រូងចម្រាសមួយ ក្នុងទីក្រុងញូវដែលីកាលពីថ្ងៃព្រហស្បតិ៍ ដោយមិនមានការឯកភាពគ្នា លើសង្គ្រាមនៅអ៊ុយក្រែន និងការព្រួយបារម្ភអំពីឥទ្ធិពលរបស់ប្រទេសចិន ដែលបានគ្របដណ្ដប់លើកិច្ចពិភាក្សាជាច្រើន៕

គម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងដាក់ឱ្យហោះសាកល្បង ស្របនឹងផ្លូវល្បឿនលឿនទី២បើកការដ្ឋាន

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ឆ្នាំ២០២៣ជាឆ្នាំដែលកម្ពុជា ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ដោយគម្រោងធំៗចំនួន បានចាប់ផ្ដើមនិងសម្រេចបាននៅក្នុងឆ្នាំនេះ។

ជាក់ស្ដែងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងនឹងបញ្ចប់នៅក្រោយចូលឆ្នាំខ្មែរ២០២៣នេះ ហើយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរក៏គ្រោងនឹងបញ្ចប់និងដាក់ឱ្យហោះហើរសាកល្បងនៅអំឡុងខែមិថុនា ឆ្នាំ ២០២៣នេះដែរ ។ នៅអំឡុងខែមិថុនានោះដែរកម្ពុជា ក៏គ្រោងនឹងបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនទី២ តភ្ជាប់ពីភ្នំពេញទៅបាវិត។

នៅក្នុងជំនួបជាមួយសម្ដេចតេជោហ៊ុន សែននាយរកដ្ឋមន្ត្រីនៃ កម្ពុជា លោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group សាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ បានជម្រាបពីវឌ្ឍនភាពនៃការសាងសង់ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កាលពី​ល្ងាចថ្ងៃទី៦ មិនា លោកLiu Minglin បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឱ្យហោះ សាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។

លោក Liu Minglin ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីបំណង ចង់ធ្វើការផ្សព្វផ្សាយ អំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ឲ្យបានទូលំទូលាយ ដើម្បីជាការទាក់ទាញទេស​ចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា ហើយលោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោក ដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យ នៅក្នុងខេត្តសៀមរាបទៀតផង ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍ​នភាពនៃការសាងសង់ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឱ្យការសាងសង់នោះ ត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការហោះហើរ។

សម្តេចតេជោបានមានប្រសាសន៍ថា “ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដា ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក”។ សម្តេចបន្តថា “ពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ”។

សម្តេចតេជោក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ ដើម្បីទាក់ទាញឱ្យមានការហោះហើរ មកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាប និងចង់វិនិយោគលើវិស័យ ថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប៕

GGGIអះអាងថា កម្ពុជាអាចអនុវត្តន៍បាននូវការផ្តល់សេវាកម្ម រថយន្តក្រុងអគ្គិសនី

ដោយៈ ច្រាយ ចំណាន

    ភ្នំពេញៈ វិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute – GGGI) បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។

ការលើកឡើង​បែបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ

២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារ​ណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដឹកនាំដោយកញ្ញា Shomi Kim, តំណាង GGGI ប្រចាំកម្ពុជា។

ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ តំណាងវិទ្យាស្ថានកំណើនបៃតងសកល (GGGI) បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី ឱ្យបានជ្រាបពីគម្រោងដែលវិទ្យាស្ថាន កំពុងអនុវត្តន៍ និងគម្រោងដែលគ្រោងនឹងអនុវត្ត នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះការសិក្សាបឋមសមិទ្ធិលទ្ធភាព (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រា​ស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។

ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបាន លទ្ធផលជោគជ័យតាមការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានសម្តែងនូវសុទិដ្ឋនិយម និងឆន្ទៈក្នុងការគាំទ្រ លើរាល់សកម្មភាពដែលវិទ្យាស្ថានកំពុង ក៏ដូចជាគ្រោងនឹងអនុវត្តនាពេលអនាគត នៅក្នុងប្រទេសកម្ពុជា។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយ​ថាមពលអគ្គិសនី លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើន ការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថាន ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន។

ទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយ បញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើន នៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។

ប្រតិភូGGGI បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើគម្រោងអភិវឌ្ឍន៍នានា ដែលទាក់ទងនឹងការលើកកម្ពស់អនាម័យ បរិស្ថាន និងបានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការងារមួយនេះ ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គឺជាអង្គការអន្តររដ្ឋាភិបាល អន្តរជាតិ មានមូលដ្ឋានលើសន្ធិសញ្ញា ដែលគាំទ្រ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងនិរន្តរភាព នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើសុឆន្ទៈថា កំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៃបរិស្ថាន មិនគ្រាន់តែជាគោលបំណងដែលស្របនោះទេ ការរួមបញ្ចូលនៃកោលគំនិតទាំងពីរនេះ គឺចាំបាច់ សម្រាប់អនាគតរបស់មនុស្សជាតិ។

វិទ្យាស្ថាន GGGI ធ្វើការជាមួយដៃគូក្នុងវិស័យសាធារណៈ និងឯកជន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក ដើម្បីជំរុញកំណើនបៃតង ឱ្យទៅជាស្នូលនៃផែនការសេដ្ឋកិច្ច។ កម្ពុជាតាមរយៈក្រសួងបរិស្ថាន គឺជាសមាជិកដំបូងនៃវិទ្យាស្ថានGGGI ផងដែរ៕

មង្គលវីឡា ព្រៃវែងបុរីគំរោងទីក្រុងរណបតូចមួយកំពុងលើកកំពស់សក្តានុពលខេត្តព្រៃវែង

ដោយៈ គង់ សូរិយា

    ព្រៃវែងៈ ជាអតីតទឹកដី ដែលមានប្រវត្តិក្រីក្រ ប៉ុន្តែការរីកចម្រើន​សេដ្ឋកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងទម្រង់ផ្ការីក បានធ្វើឲ្យខេត្តព្រៃវែង មានការរីកចម្រថើន និងទាក់ទាញគំរោងវិនិយោគជាបន្តបន្ទាប់។

ជាមួយនឹងដំណើរការរៀបចំឯកសារ និតិវិធីនានា ដើម្បីឈានទៅបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ បាវិតនៅពាក់កណ្តាលឆ្នាំនេះ ខេត្តព្រៃវែងត្រូវបានគិតគូ ពីអ្នករៀបចំប្លង់របស់ខ្សែផ្លូវនេះ ដើម្បីលើកកំពស់សក្តានុពលសេដ្ឋកិច្ច និងការរីក​ចម្រើននៅក្នុងខេត្តនេះ។

ជាអ្នកអភិវឌ្ឍន៍ពោរពេញដោយបទពិសោធន៍ និងជាអ្នកសិក្សាផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មទីក្រុង លោកឌិន សុមេធារិទ្ឋបានចំ ណាយពេល និងធនធានរាប់លានដុល្លារជាមួយដៃគូ ដើម្បីកសាងកូនទីក្រុងតូចមួយ នៅតំបន់ទីប្រជុំជនស្រុកស្វាយអន្ទរ ក្នុងទំហំដីជាង៥០ហិកតា។

គំរោងដែលបានដាក់ឈ្មោះមង្គលវីឡា-ព្រៃវែងបុរី មានទីតាំងនៅចំចំណុចប្រសព្វគ្នារវាង្ ផ្លូវជាតិនលខ៨ និង្ផ្លូវជាតិលេខ១១ ជាទីប្រជុំជន និងជាតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

  

ក្នុងទស្សនវិស័យវែងឆ្ងាយ និងផ្តល់នូវភាពសុខដុមដល់មូលដ្ឋាន​និងផ្តល់ឲ្យអ្នកមូលដ្ឋានទទួលបានផលប្រយោជន៍ផងនោះ លោកឌិន សុមេធារិទ្ឋបាននិងកំពុងរៀបចំបុរីនេះ ដោយឈរលើមូលដ្ឋានសេដ្ឋកិច្ច និងទាញយកផលប្រយោជន៍សេដ្ឋកិច្ច របស់ប្រជាជនមូលដ្ឋាន តាមរយៈការបង្កើតផ្សារសហគមន៍ ដែលអនុញ្ញាត្តឲ្យប្រជាពលរដ្ឋអាចយកកសិផល មកលក់ដូរដោយឥតគិតថ្លៃ កសាងនូវរមណីយដ្ឋាន ដែលសាធារណៈជនអាចចូលទស្សនា លេងកំសាន្ត ទទួលទានអា​ហារ មានហាងកាហ្វេ មានផ្សារទំនើបបែបសហគមន៍ និងផ្ទះអាជីវកម្ម ដីឡូត័លំហែរ និងផ្ទះវីឡាសម្រាកលំហែរកាយ នៅជាប់មាត់បឹងល្វឹង​ល្វើយ ដែលផ្តល់នូវបរិយាកាស ប្រកបដោយសុខដុមរមនាដល់អ្នកស្នាក់នៅក្នុងគំរោងនេះផងដែរ។

លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ថា យើងអភិវឌ្ឈន៍គំរោងនេះឡើង គឺដើម្បីឲ្យប្រជាពលរដ្ឋមូលដ្ឋាន ទទួលបាននូវស្តង់ដា និងជីវិតរស់នៅ ដូចប្រជាជននៅរាជធានីភ្នំពេញ ដែលពួកគេមានផ្សារ មានហាងកាហ្វេទំនើប មានរមណីដ្ឋានលំហែរ និងអាចទិញផ្ទះ សម្រា​ប់ប្រកបអាជីវកម្មបាន៕

អ្នកជំនាញបីរូបលើកឡើងថា ការទិញខុនដូសម្រាប់ជួលទទួលបានផលចំណេញពីការវិនិយោគខ្ពស់

   ដោយៈ ជេស៊ីកា

    ភ្នំពេញៈ ក្រុមអ្នកជំនាញបានលើកឡើងស្រដៀងគ្នាថា ការទិញខុនដូទុកសម្រាប់ជួល ជាការវិនិយោគមួយដែលល្អ ព្រោះផលចំណេ​ញពីការវិនិយោគមានអត្រាខ្ពស់។

អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមកាលពីរសៀលថ្ងៃទី៦ មិនាថា បើធៀបនឹងអចលនទ្រព្យដទៃទៀត ចំណូលពីការជួលខុនដូ អាចទទួលបានផលចំណេញ ពីការវិនិយោគប្រមាណ៦ភាគរយក្នុងមួយឆ្នាំ ខណៈអចលនទ្រព្យដទៃទៀតទទួលបានផលចំណេញ៤ ទៅ៥ភាគរយ។

អ្នកស្រីបន្តថា “ប៉ុន្តែអ្វីសំខាន់គឺអ្នកវិនិយោគ ត្រូវរើសខុនដូឲ្យត្រូវ គឺត្រួវទាំងគុណភាព ត្រូវនឹងតម្លៃ ត្រូវទាំងទីតាំង និងពាក់ព័ន្ឋនឹងគំរោងខុនដូផងដែរ”។ អ្នកស្រីបន្តថា “ប្រសិនជាទិញខុនដូ គ្មានគុណភាព មិនមានអតិថិជនចង់ជួលនោះទេ ដែលគុណភាពនៅទីនេះគឺសំដៅដល់គុណភាពសំណង់ ការឌីសាញ និងគុណភាពនៃការគ្រប់​គ្រង និងតម្លៃខុនដូផងដែរ”។

ជាមួយគ្នានេះ លោកញឹម រាសីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យWH ដែលផ្តល់សេវាកម្មដែលជាអ្នកជំនាញគ្រប់គ្រងទ្រព្យជំនួសដើម្បីរកចំណូលជួលជូនម្ចាស់ បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅក្នុងទីផ្សារជួល ខុនដូមានភាពល្អប្រសើរ ដោយសារតែខុនដូភាគច្រើននៅក្នុងទីក្រុង ដែលយើងជួលបានតម្លៃល្អ អាស្រ័យលើទីតាំង អ្នកអភិវឌ្ឈន៍ និងសេវាកម្មគ្រប់គ្រង។

លោកបន្តថា “ខុនដូ មានភាពប្រកួតប្រជែង ជាមួយសេវាអាផាតម៉ិន ប៉ុន្តែខុនដូល្អ ដោយសារយូនីតនិមួយៗដោយសារយូនីតនិមួយៗមានទំហំសមល្មម ជាអាគារថ្មីៗល្អ និងមានសេវាកម្ម បំរើឲ្យការរស់នៅងាយស្រួល ដូចជា កន្លែងហាត់ប្រាណ ស្ទីម សោណា ភោជនីយដ្ឋានជាដើម”។ លោកបន្តថា “ភ្ញៀវចាប់អារម្មណ៍ជួលខុនដូកាន់តែច្រើន ពិសេសខុនដូដែលមានសេវាកម្មគ្រប់គ្រងល្អ គឺសេវាកម្មល្អដូចសេវាកម្មអាផាតម៉ិន”។

លោកញឹម រាសីបានបន្តថា ជាមួយគ្នានេះ ការផ្គត់ផ្គង់ច្រើនក្នុងទីផ្សារ ក៏បានធ្វើឲ្យទីផ្សារមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែផលចំណេញនៅតែខ្ពស់ ដែលមានរហូតដល់៩ ទៅ១២ភាគរយ”។ លោកបន្តថា “ជាក់ស្តែងគំរោងJ Tower ដែលមានបន្ទប់គេង២ និងបីបន្ទប់គេង និងPen House តម្លៃមិនបានស្រុតចុះនោះទេ ដោយសារមិនមានការប្រកួតប្រជែងច្រើន”។

លោកញឹម រាសីបានបន្តទៀតថា ការជួលផ្ទះភាគច្រើន មាននៅក្នុងបុរីធំៗដួចជា បុរីប៉េង ហួត និងផ្ទះដែលអាចប្រកបអាជីវកម្មបាន ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន សម្រាប់អ្នកធ្វើការភាគច្រើនគាត់នៅខុនដូ តែក្រុមគ្រួសារដែលមានសមាជិកច្រើន ពួកគេជ្រើសរើសជួលនៅតាមបុរីផងដែរ។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការទិញខុនដូទុកសំរាប់ជួលក្នុងកាលៈទេសៈបែបនេះ មានភាពល្អប្រសើរណាស់ដោយ​សារអ្នកទិញទទួលបានតម្លៃល្អ និងអត្រាជួលទទួលបានតម្លៃខ្ពស់។

លោកបន្តថា “ជនបរទេសមួយចំនួន ពួកគេកំពុងមើលគំរោងមួយចំនួន ដើម្បីទិញ៥០ទៅ១០០យូនីត ឬ១អាគារ ដើម្បីរៀបចំជាសណ្ឋា​គារឬខុនដូថែល”។ លោកបន្តថា “អត្រាចំណេញពីការវិនិយោគខុនដូសម្រាប់ជួល មានអត្រាចន្លោះពី៦ទៅ១២ភាគរយក្នុងមួយឆ្នាំ”៕

ក្រុមហ៊ុនចិនត្រៀមដីទំហំ១០០០ហិកតាសាងសង់Airport Cityនៅតំបន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប

 

   ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយ គឺYunnan Investment Group បានត្រៀមដីទំហំ១០០០ហិកតា ដើម្បីសាងសង់ទីក្រុងថ្មីមួយ នៅតំបន់ព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

    ព៌តមាននេះ ត្រូវបានលើកឡើង នៅក្នុងជំនួបជាមួយសម្ដេចតេជោហ៊ុន សែននាយរកដ្ឋមន្ត្រីនៃកម្ពុជា និងលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group សាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ បានជម្រាបពីវឌ្ឍនភាពនៃការសាងសង់ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កាលពី​ល្ងាចថ្ងៃទី៦ មិនាកន្លងមកនេះ។

លោកLiu Minglin បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឱ្យហោះ សាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។

លោកLiu Minglin បានមានប្រសាសន៍ឲ្យដឹងថា នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកា​សយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ១,០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋានផងដែរ។

យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានផ្ញើរជូន លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តី​ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មុនដំំណើរទស្សនកិច្ចេរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប -អង្គរបានចំណាយទុនរហូតដល់ជាង១០០០លានដុល្លារអាមេរិក ខណៈដំបូងឡើយក្រុមហ៊ុនចិន គ្រោងចំណាយទុន​វិនិយោគ​​៨៨០លានដុល្លារអាមេរិកប៉ុណ្ណោះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិ​កម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មី។

លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ការសាងសង់ទីក្រុងអាកាសយានដ្ឋានឬAirport City ជាផ្នែកមួយនៃការវិនិយោគរបស់ក្រុមហ៊ុនYunnan Investment Group ព្រោះធម្មតាការសាងសង់ព្រលានយន្តហោះ មិនងាយរកផលចំណេញបានលឿននោះទេ ហេតុនេះក្រុមហ៊ុនត្រូ​វអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលទីក្រុងថ្មីមួយ ដើម្បីទទួលបដិសណ្ឋារកិច្ចភ្ញ់​វទេសចរណ៍ជាតិ អន្តរជាតិ ដែលត្រូវស្នាក់នៅ ហូបចុក នៅពេលពួកគេសំរាក និងធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះនេះ៕

Shares in Vietnam developers rally on roll back in corporate bond reform

HANOI : Shares in Vietnamese property developers rose on Monday after the government amended corporate bond regulations in a bid to ease pressure on a sector squeezed by a credit crunch – in a change that temporarily rolls back parts of a major market reform adopted last year.

The move came as some corporate bond issuers, particularly in the real estate sector, face liquidity difficulties and a crackdown that has seen the arrest of high-profile business executives and the tightening in September of rules on the trading of privately placed corporate bonds.

The reforms, which were meant to increase investors’ protection in a largely unregulated market, were welcomed by international institutions as a way of
boosting market confidence.

Shares of Vinhomes, Vietnam’s largest property developer, rose 4.6 per cent, while share sin the second-biggest listed developer, No Va Land, were up 6.8 per cent by midday on Monday.

Companies redeemed 210.83 trillion dong ($8.9 billion) of bonds in 2022, up 46 per cent against 2021, according to the Vietnam Bond Market Association.

Under the amended regulations, domestic bond issuers can now negotiate with bondholders to make principal and interest payments in assets, instead of only cash, and extend bond maturities by up to two years.
Compulsory credit ratings will also not be required, at least until the end of this year.

An official at an international Institution, who declined to be named because of rules on speaking to media, said the overhaul meant retail investors might continue to purchase bonds based on the yield and the issuer’s reputation without understanding the underlying risks.

Can Van Luc, a government adviser and an economist at the Bank for Investment and Development of Vietnam, said the temporary changes were “expected to remove most of the problems related to bonds maturing this year and next year.”

However, he said bond issuers should brace for the reintroduction of tighter measures next year.

Source: Reuters