រាជធានីខេត្តចំនួន៤ទាក់ទាញគម្រោងវិនិយោគបរទេសបានច្រើនបំផុត

ដោយ៖ សុផារី

ភ្នំពេញ៖ ឆ្នាំ២០១៩ត្រូវបានវាយតម្លៃថា ជាឆ្នាំដែលមានការវិនិយោគមកកាន់ប្រទេសកម្ពុជា ឈានដល់កម្រិតកំពូល មុនធ្លាក់ចុះខ្លាំងនៅក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺ។ រហូតមកទល់ឆ្នាំ២០២១ គម្រោងវិនិយោគចាប់ផ្តើមមានការកើនឡើងវិញបណ្តើរៗ។

 

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា រាជធានីខេត្តក្រុងសំខាន់ៗចំនួន៤ ទាក់ទាញបានលំហូរទុនវិនិយោគពីបរទេសច្រើនបំផុត រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប និងកំពង់ស្ពឺ។

បើយោងតាម “សន្ទស្សន៍លទ្ធផល FDI ផ្ទៃក្នុងឆ្នាំ២០២២” របស់ Investment Monitor ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ប្រឈមនឹងវិបត្តិកូវីដ១៩ ការវិនិយោគផ្ទាល់ពីបរទេសបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ដោយតួលេខគម្រោងបានធ្លាក់ចុះ៦៥,១ភាគរយ មកនៅត្រឹម១៨គម្រោង ហើយនៅឆ្នាំ២០២១ ដែលធ្លាក់ចុះបន្ថែមទៀតដល់១៥គម្រោងតែប៉ុណ្ណោះ។ ក្នុងនោះទីតាំងវិនិយោគ ដែលច្រើនបំផុតគឺ រាជធានីភ្នំពេញមានចំនួន៨គម្រោង ខេត្ត​ព្រះសីហនុ ជាប់​ចំណាត់​ថ្នាក់​លេខ២ ខណៈ​ក្រុង​សៀមរាប និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ជាប់​ចំណាត់​ថ្នាក់​លេខ៣។

 

របាយការណ៍នេះឱ្យដឹងថា នៅក្នុងឆ្នាំ២០២១កន្លងមក ប្រទេសដែលនាំយកទុនវិនិយោគ FDI មកកាន់ប្រទេសកម្ពុជាច្រើនជាងគេ រួមមានប្រទេសសិង្ហបុរិ ចិន សហរដ្ឋអាមេរិក មីយ៉ាន់ម៉ា ហុងកុង និងហូឡង់។​

 

របាយការណ៍ស្តីពីការវិនិយោគពិភពលោកឆ្នាំ២០២០ របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ បានឱ្យដឹងថា នៅក្នុងលក្ខខណ្ឌនៃការវិនិយោគទុន ចំនួននេះបានកើនឡើង១៥,៥ភាគរយ លើសឆ្នាំ២០១៨ ដល់ទៅ៣,៧ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ខាងលើ វិស័យទេសចរណ៍ បន្តជាវិស័យឈានមុខគេ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាក្នុងរយៈពេលបីឆ្នាំជាប់គ្នា ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ផងដែរ។ ចំណាត់ថ្នាក់ទី២ គឺធុរកិច្ច និងសេវាកម្ម វិជ្ជាជីវៈ (Business and professional services) ដែលបានត្រលប់ទៅកម្រិតឆ្នាំ២០១៩ ដោយមានគម្រោងចំនួន៣ នៅឆ្នាំ២០២១ និងធ្លាក់ចុះដល់ចំនួន២គម្រោង ក្នុងឆ្នាំ២០២០។ ចំណែក ទីផ្សារឧស្សាហកម្មកៅស៊ូ ក៏បានទាក់ទាញគម្រោងវិនិយោគចំនួនពីរគម្រោង កើនឡើងពី០គម្រោងក្នុងឆ្នាំ២០១៩ និង២០២០។

 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បានមានប្រសាសន៍កាលពីដើមសប្តាហ៍នេះថា កម្រិតការចាក់វ៉ាក់សាំងខ្ពស់ និងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យបានជួយកម្ពុជាឱ្យវិលទៅកាន់គន្លងកំណើនលឿនជាងការរំពឹងទុក។

 

លោក​បាន​បញ្ជាក់​ថា ​​”​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជាមាន​ភាព​ធន់ ​និង​រឹងមាំ​ សម្រាប់​កំណើន​ ដោយ​មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើន​បានដាក់ដំណើរការ​ផង​ដែរ​”៕

ប្រទេសកម្ពុជាប្រើប្រាស់ម៉ាស៊ីនទំនើបក្នុងការត្រួតពិនិត្យគុណភាពស្ពាននៅទូទាំងប្រទេស

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនទំនើបតម្លៃ៨០ម៉ឺនដុល្លារ ជាលើកទីមួយមិនធ្លាប់មានពីមុនមក ក្នុងការត្រួតពិនិត្យគុណភាពស្ពាន និងថែទាំស្ពាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមកាងារ នាំយករថយន្តភ្ជាប់ជាមួយនឹងម៉ាស៊ីនទំទើប ដែលមានជាលើកទី១នៅកម្ពុជា ចុះត្រួតពិនិត្យលើគុណភាពស្ពានព្រែកតាមាក់ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីបានស្វែងយល់បន្ថែមពីគុណភាពស្ពាន និងការប្រើប្រាស់គ្រឿងចក្រ ទំនើបមួយនេះក្នុងការថែទាំស្ពាន។

ឆ្លើយតបនឹងការសាកសួរពីគុណភាពស្ពានក្រោយធ្វើការចុះត្រួតពិនិត្យរួច លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រោយធ្វើការចុះត្រួតពិនិត្យរួច ឃើញមានបញ្ហាប្រេះស្រាំតិចតួច ហើយមន្ត្រីជំនាញក្រសួង ក៏បានបញ្ជាក់ប្រាប់ដល់ក្រុមហ៊ុនសាងសង់ ឱ្យបានដឹងរួចហើយដែរ ដើម្បីធ្វើការជួលជុលឡើងវិញ។

លោកទេសរដ្ឋមន្ត្រី បានអះអាងដែរថា ស្ពានព្រែកតាមាក់នេះ ក៏បានដាក់ប្រព័ន្ធសិនសឺររួចហើយដែរ ដើម្បីបានដឹកពីភាពញ័ររង្គើពេលមានរថយន្តបើកឆ្លងកាត់ ក្រោយមានរថយន្តដែលភ្ជាប់នឹងឧបករណ៍ទំនើរនេះ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រថយន្តដែលបានភ្ជាប់នឹងម៉ាស៊ីនទំនើបនេះមានតម្លៃ៨០ម៉ឺនដុល្លារ ដែលបានប្រើប្រាស់ថវិកាជាតិទិញ ដើម្បីទុកសម្រាប់ធ្វើការត្រួតពិនិត្យលើ​គុណភាពស្ពាន ផ្នែកខាងក្រោម ដើម្បីអាចដឹកថា ស្ពាននេះមានស្នាមប្រេះស្រាំ ខូចខាតឬអត់ ខណៈពេលដែលមិនទាន់មានរថយន្តនេះ គឺមានភាពពិបាកខ្លាំងណាស់ នៅពេលដែលចង់ចុះមើលបាតស្ពានម្តង ហើយរថយន្តទំនើបនេះមានសមត្ថភាពខ្ពស់ ដែលផ្ទុកមនុស្សបានចំនួន១០នាក់ ដើម្បីចុះពិនិត្យមើលបាតស្ពានបានយ៉ាងងាយស្រួលផងដែរ៕

 

លោកហ៊ុន ម៉ានី៖ សហគ្រិននិងវិស័យឯកជនជា ”កាតាលីករ” ដ៏សំខាន់ដល់ការអភិវឌ្ឍជាតិ

ដោយ៖ សហការី

ភ្នំពេញ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានលើកឡើងពីតួនាទីដ៏សំខាន់របស់ សហគ្រិន និងវិស័យឯកជន ដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។

សហគ្រិន និងវិស័យឯកជន ដែលលោកហៅថា ជា ”កាតាលីករ” ដ៏សំខាន់ដល់ការអភិវឌ្ឍជាតិ តាមរយៈការស្រូបទាញចំណូល ជាពិសេសការបង្កើតការងារនៅក្នុងប្រទេស ក៏ដូចជាឱកាសក្នុងការក្លាយខ្លួនជាសហគ្រិនដល់យុវជនជំនាន់ក្រោយផងដែរ។

លោកបានមានប្រសាសន៍ថា “ខ្ញុំពិតជាសូមចូលរួមអបអរសាទរដល់ CEO Master Club ចំពោះសមិទ្ធផលក្នុងការចូលរួមបណ្តុះបណ្តាលសហគ្រិនភាពដល់ម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា។ វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតប្រាក់ចំណូល ការងារ ក៏ដូចជាការចែករំលែកចំណេះដឹង បទពិសោធន៍ដល់យុវជនក្នុងការត្រៀមខ្លួនចូលក្នុងវិស័យធុរកិច្ច”។

លោកក៏បានថ្លែងអំណរគុណដល់សមាជិក CEO Master Club ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណាក់កាលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបានចូលរួមជាការបរិច្ចាគធនធានជាសម្ភារៈបរិក្ខាក្តី ឬជាស្បៀងអាហារក្តី តែម្យ៉ាងទៀតគឺការចូលរួម អត់ធ្មត់ និងយោគយល់ក្នុងដំណាក់កាលបិទខ្ទប់ដែលនេះបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ធ្វើឱ្យយើងអាចគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា និងប្រកបដោយជោគជ័យ។

ក្នុងឱកាសនោះ ជាមួយនឹងការអបអរសាទរចំពោះជោគជ័យរបស់ខ្លួន លោកបានជូនពរដល់សហគ្រិនម្នាក់ៗឱ្យទទួលបានជោគជ័យបន្តថែមទៀត។ ជោគជ័យរបស់យើងម្នាក់ៗ ក៏នឹងក្លាយជាជោគជ័យរបស់សង្គមជាតិរបស់យើងផងដែរ៕

Singapore replaces China as Cambodia’s top FDI source

Phnom Penh: Singapore has replaced China as the leading investing country in Cambodia in 2021, accounting for six projects, or 40 percent of Cambodia’s inward FDI, revealed the Investment Monitor’s ‘2022 Inward FDI Performance Index’, released recently.

 

China, which held the top position in both 2019 and 2020, dropped to joint second, alongside the US, recording three projects. Myanmar, Hong Kong and the Netherlands made up the remaining investments.

 

According to a report by Investment Monitor, titled ‘Cambodia punches above its weight in attracting FDI,’ the Kingdom is also the third most attractive investment location for foreign money in Asia Pacific after Singapore and New Zealand.

 

“Cambodia is a lesser-known FDI location in South East Asia, must compete against the likes of Singapore and Vietnam to attract inward investment. Despite the stiff competition it has managed to win more than its fair share of greenfield projects,” the report said.

 

The Index measures a country’s inward investment levels against its gross domestic product (GDP) using GlobalData’s FDI Projects Database, which tracks greenfield projects. “This means that Cambodia, with a score of 3.26, received more than three times its fair share of inward greenfield FDI compared with what could be expected given its level of GDP. In that regard, Cambodia is punching well above its weight in FDI terms,” the report said.

 

According to it, FDI peaked in Cambodia in 2019, with 43 projects. In terms of capital investment, this represented a 15.5 percent increase over 2018 figures, to $3.7 billion, said the UN Conference on Trade and Development’s 2020 World Investment Report.

 

FDI experienced a steep decline in 2020 due to the global coronavirus pandemic, with project numbers dropping by 65.1 percent to 18. In 2021, it fell further to 15.

 

The majority of inward FDI in 2021 went to the country’s capital Phnom Penh which recorded eight investments. Coastal city Sihanoukville ranked second, while Siem Reap and Aoral district in Kampong Speu province ranked joint third.

 

Tourism, the leading sector for FDI in Cambodia in 2019 and 2020, remained top in 2021 too, ranking joint first alongside business and professional services.

 

Business and professional services returned to its 2019 level of three projects in 2021, having dipped to two projects in 2020. Rubber, which previously recorded no investments in 2019 and 2020, ranked joint third for FDI into Cambodia in 2021 with two investments.

 

Rubber was also the leading sector in terms of job creation and capital investment, with China-based conglomerate Hodo Group announcing the investment of $300 million to open a tyre factory in Sihanoukville. The new facility is expected to create 1,600 new jobs when it becomes operational soon and will be located at Sihanoukville Special Economic Zone.

 

GlobalData’s FDI projects database shows that Asia-Pacific was the top source market for investment in Cambodia accounting for 11 out of the 15 FDI projects. North America invested in three projects and western Europe, one.

 

Of the 15 projects recorded in 2021, 14 were new FDI projects while only one was an expansion investment, showing that Cambodia is significantly above the global average when it comes to attracting greenfield FDI.

 

Cambodia has recorded more FDI projects thus far in 2022 than the full year in 2021.

 

Cambodia has emerged as one of the fastest-growing economies with per capita income now reaching close to $1,900 compared to $260 in the late 1990s. Similarly, poverty rates have dropped from 54 percent in 1993 to less than 10 percent in 2019.

 

The government also launched an online registration system whereby new companies can get approval within eight working days. In October 2021, authorities put a new law in place to help strengthen investments.

 

Cambodia now offers no limits on shareholding and allows 100 percent foreign ownership for companies setting up operations in the country.

 

The Kingdom also signed free trade agreements with China and South Korea this year to promote Cambodian exports and encourage further FDI. China and Cambodia have pledged to increase bilateral trade to $10 billion by 2023, up from $8 billion in 2021.

These initiatives are expected to help Cambodia achieve its ambitious plan to become a high-middle-income country by 2030.

 

Senior economist and Director General of the Institute of China Studies at Royal Academy of Cambodia, K Y Sereyvath told Khmer Times that the high level of vaccination and successful Covid-19 management has helped Cambodia to get back into the growth trajectory sooner than expected. “The country’s economic structure is resilient and strong for growth with many FTAs in place as well,” he noted.

Source: Khmer Times

ក្នុងរយៈពេល១ខែផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានយានយន្តឆ្លងកាត់ចំនួនជិត៤៤ម៉ឺនគ្រឿង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែតុលា ដែលបើកដំណើរការសាកល្បងដោយមិនគិតថ្លៃ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុទទួលបានយានយន្តឆ្លងកាត់ផ្លូវចំនួនជិត៤៤ម៉ឺនគ្រឿង។ នេះបើតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២២នេះ។

គិតចាប់ពីម៉ោង៧ព្រឹកនៃថ្ងៃទី០១ ខែតុលា ដល់ម៉ោង២៤យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ការកត់ត្រាដោយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿន បានឱ្យដឹងថា មានយានយន្តឆ្លងកាត់ផ្លូវល្បឿនលឿនចំនួន៤៣៧.៣៨១គ្រឿង ដោយចេញចូលតាមស្ថានីយ៍ទាំង៨ទីតាំង។

នៅក្នុងរយៈពេល១ខែនេះ នៅលើផ្លូវល្បឿនលឿនភ្នំពេញ ក៏មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១៩ករណី ឬស្មើនឹង០,០០៤ភាគរយ បើធៀបនឹងទំហំចរាចរណ៍ឆ្លងកាត់។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងផងដែរថា ក្រុមហ៊ុនផ្លូវល្បឿនលឿនបានចាប់ផ្ដើមគិតថ្លៃសេវាធ្វើដំណើរហើយចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹកតទៅ។ សេវាធ្វើដំណើរនឹងត្រូវគណនា តាមចម្ងាយជាក់ស្ដែងនៃការបើកបរ និងតាមប្រភេទយានយន្ត ហើយក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន២០ភាគរយ ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ក្នុងរយៈពេលមួយ១ឆ្នាំ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្ដីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌ ក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ  និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើដំណើររបស់បងប្អូនប្រកប ដោយភាពសប្បាយរីករាយ ។

ក្រលេកទៅមើលស្ថានភាពទេសចរណ៍នៅក្នុងខេត្តព្រះសីហនុឯណោះវិញ ក្នុងរយៈពេល១ខែពេញនៃខែតុលា ក៏មានកំណើនភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តយ៉ាងច្រើនផងដែរ ដែលបានជំរុញឱ្យអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះមានភាពរស់រវើកឡើងវិញទាំងសេវាកម្ម អាហារនិងភេសជ្ជៈ និងសេវាកម្មស្នាក់នៅ៕

វិនិយោគិនសិង្ហបុរីវ៉ាឈ្នះចិន ក្លាយជាប្រទេសនាំទុនវិនិយោគច្រើនជាងគេមកកាន់ប្រទេសកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសសិង្ហបុរីបានវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសវិនិយោគឈានមុខគេ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ដោយមានចំនួនគម្រោងចំនួន៦ ឬស្មើនឹង៤០ភាគរយនៃ FDI ផ្ទៃក្នុងរបស់កម្ពុជា។ នេះបើយោងតាម “សន្ទស្សន៍លទ្ធផល FDI ផ្ទៃក្នុងឆ្នាំ២០២២” ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។

ប្រទេសចិន ដែលធ្លាប់ជាប្រទេសនាំមុខគេ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ បានធ្លាក់ចុះមកនៅលំដាប់ទីពីរ ស្មើគ្នានឹងសហរដ្ឋអាមេរិក ដោយប្រទេសទាំងពីរ បានកត់ត្រាគម្រោងវិនិយោគសរុបចំនួនបីដូចគ្នា។ ចំណែក ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងហូឡង់រួមចំណែកទុនការវិនិយោគផ្សេងទៀត។

យោងតាមរបាយការណ៍របស់ Investment Monitor ដែលមានចំណងជើងថា “កម្ពុជាមានសក្តានុពលលើសពីទម្ងន់របស់ខ្លួន ក្នុងការទាក់ទាញ FDI” បានបង្ហាញថា “កម្ពុជាមានទីតាំងវិនិយោគ ដ៏ទាក់ទាញបំផុតទីបី ក្នុងការទាក់ទាញវិនិយោគទុនបរទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទា​ប់ពីសិង្ហបុរី និងនូវែលសេឡង់”។

របាយការណ៍នេះបានឱ្យដឹងថា “ប្រទេសកម្ពុជា គឺជាទីតាំងលំហូរ FDI ដែលមិនសូវមានគេស្គាល់ច្រើននៅឡើយ ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរី និងវៀតណាម ដើម្បីទាក់ទាញការវិនិយោគចូលមកខាងក្នុងប្រទេស។ យ៉ាងណាក្តី ទោះ​បីជាមានការប្រកួតប្រជែងខ្លាំងក្តី ក៏កម្ពុជានៅតែអាចទទួលបានជោគជ័យ នៃផ្នែកគម្រោងបៃតងរបស់ខ្លួន”។

សន្ទស្សន៍ខាងលើនេះ វាស់វែងកម្រិតវិនិយោគផ្ទៃក្នុង ធៀបនឹងផលិត​ផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ដោយប្រើមូលដ្ឋានទិន្នន័យគម្រោង FDI របស់ GlobalData ដែលតាមដានគម្រោងទីធ្លាបៃតង។ នេះមានន័យថា ប្រទេសកម្ពុជា ដែលទទួលបានពិន្ទុ៣,២៦ ទទួលបានចំណែកវិនិយោគបៃតងច្រើនជាងបីដងធៀប នឹងអ្វីដែលអាចរំពឹងទុកនៃ GDP របស់ខ្លួន៕

ដំណឹងល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងចូលជាធរមាននៅថ្ងៃទី០១ខែក្រោយ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បន្ទាប់ពីបានចរចា និងពិនិត្យឯកសារអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីបំផុតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។

នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាជាន់ខ្ពស់ស្ដីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ-ខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ខណៈបច្ចុប្បន្នកម្ពុជាកំពុងបន្តពិនិត្យលទ្ធភាព ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូប្រទេសផ្សេងៗទៀត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងក៏ត្រូវបានរដ្ឋសភាកូរ៉េខាងត្បូងផ្ដល់សច្ចាប័នរួចហើយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមានកាលខែមករា ឆ្នាំ២០២២ ស្របពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានលើកឡើងផងដែរថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយដៃគូរបស់ខ្លួន នឹងទាញប្រយោជន៍ដល់កម្ពុជា ក្នុងការជំរុញឱ្យមានការវិនិយោគទៅវិញទៅមក ហើយកម្ពុជានឹងទទួលបានការវិនិយោគបន្ថែម ពីប្រទេសដៃគូកិច្ចព្រមព្រៀង បង្កើនទំហំនៃការនាំចេញទំនិញរបស់ខ្លួន ទៅកាន់ប្រទេសកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថែមផងដែរ។

 

ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជានិងកូរ៉េ ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម៕

ដំណឹងល្អ តម្លៃប្រេងសាំងធម្មតារក្សានៅ៤.២៥០រៀលដដែល ចំណែកម៉ាស៊ូតចុះថ្លៃ៥០រៀល

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសថា តម្លៃប្រេងសាំងធម្មតា លក់ក្នុងមួយលីត្រ៤.២៥០រៀល ដដែល ចំណែកប្រេងម៉ាស៊ូតចុះថ្លៃ៥.១៥០០រៀល។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកានេះ បានឱ្យដឹងថា ប្រេងសាំងបន្តរក្សាតម្លៃដដែល ខណៈម៉ាស៊ូតចុះថ្លៃ៥០រៀល ក្នុងមួយលីត្រ បើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

China Evergrande unit gets notice for $4.48 billion loan from Shengjing Bank

Debt-laden property developer China Evergrande Group said on Tuesday its unit received a notice of enforcement for unrecoverable funds from Shengjing Bank Co Ltd.

The bank said it failed to recover funds totalling 32.595 billion yuan ($4.48 billion), which was provided to the unit from 2020 to 2021, according to Evergrande.

In early September, state-owned companies of the Chinese northestern city of Shenyang bought Evergrande’s shareholding in Shengjing Bank in an auction for 7.3 billion yuan.

The Evergrande unit’s 30.99 per cent stake in Xinjiang Guanghui Industry Investment Group, which it had pledged to the bank has now been enforced, the notice said.

Evergrande, which has about $300 billion in debt, said the pledged equity interest has not been auctioned or sold to a third party.

($1 = 7.2680 Chinese yuan renminbi)

រដ្ឋបាលខេត្តកោះកុងបង្ហាញតំបន់អេកូធម្មជាតិដ៏ស្រស់ស្អាតនៅក្នុងដែនដីរបស់ខ្លួនដើម្បីទាក់ទាញទេសចរណ៍

ដោយៈ ថាវី

ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុងបានបង្ហាញនូវទីតាំង ដែលមានសក្តានុ

ពលទេសចរណ៍ធម្មជាតិ ក្នុងទឹកដីខេត្តនេះដល់សាធារណៈជន ដែលអាចទៅសំរាកលំហែរចុងសប្តាហ៍បាន។

អ្នកជំនាញទេសចរណ៍ បានហៅទឹកដីខេត្តកោះកុងជា “ឋានសួគ៌ធម្មជាតិ” ដែលមិនទាន់ទាញយកមកប្រើប្រាស់ អស់សក្តានុពលនៅឡើយ។ទន្ទឹម​នឹង​កន្លែង​ដ៏​ច្រើន​សម្បូរ​បែប​នេះ​ ខេត្ត​កោះ​កុង​ ​មាន​ ៥​កន្លែង​ ​ជា​គោល​ដៅ​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។

១. កោះ​តាតៃ

រមណីយដ្ឋាន តាតៃ ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​តាតៃ ឃុំ​តាតៃ ស្រុក​ស្មាច់មានជ័យ​ ខេត្ត​កោះកុង។ ភ្ញៀវទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​ អាច​ទទួល​បាន​ភាព​អំណោយ​ទាន​ពី​ធម្មជាតិ​ រុក្ខជាតិ សត្វព្រៃ​ទស្សនា​ពី​តំបន់​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត នៃ​ធម្មជាតិ​​ពណ៌បៃតង លាយឡំ​ជា​មួយ​នឹងសម្លេង​សត្វ​យំ ផ្តល់​នូវ​ភាព​មនោរម្យ ​ដល់​ដំណើរ​កម្សាន្ត​នៅ​ទី​នោះ​ ធ្វើ​ឱ្យ​តំបន់​នេះ​សម្បូរ​ទៅ​ដោយភ្ញៀវទេសចរ​ទៅ​ទស្សនាឥតដាច់។

២.​ កោះ​ស្តេច

រមណីយដ្ឋាន​កោះ​ស្តេច មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង ជា​កន្លែង​​គួរ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ទេសចរ។ អំឡុង​ពេល​ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ទៅ​លេង​កម្សាន្ត​ អាច​ជួល​ទូក​ជិះ​​ស្ទូច​ត្រី​ មុជ​ទឹក​សមុទ្រ​ មើល​ផ្កា​ថ្ម ប្រព័ន្ធ​ជីវចម្រុះ​ នៅ​បាត​សមុទ្រ ព្រម​ទាំង​មាន​​ទូក​យន្ត​សម្រាប់​ដឹក​អ្នក​ទេសចរ​ជាតិ និង អន្តរជាតិ ពី​កោះ​ស្ដេច​ទៅ​ទស្សនា​​តំបន់​កោះ​នានា ឋិត​នៅ​ប្រជុំ​កោះ​ក្បែរ​ៗ​នោះ​ទៀត​ផង​។

មួយ​វិញ​ទៀត​ នៅ​រមណីយដ្ឋាន​ កោះស្ដេច​ ភ្ញៀវ​ទេសចរ​​ នៅ​ពេល​ល្ងាច​អាច​មើល​ថ្ងៃ​រៀប​លិច​យ៉ាង​ស្រស់​ស្អាត ដែល​ជាទី​កម្សាន្ត​ អាច​បន្ធូរ​អារម្មណ៍​ ឬ​ចង់​ទទួល​បាន​អារម្មណ៍​បែប​ធម្មជាតិ​។

៣. ព្រៃ​កោង​កាង

ព្រៃ​កោង​កាង​ ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​​ ​មាន​ទី​តាំង​ស្ថិត​នៅ​ឃុំ​ពាម​ក្រ​សាប ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង។ តាម​រយៈ​ព្រៃ​កោង​កាង អាច​ទាញ​យក​ទេសចរ​ទៅ​លេង​ទី​នោះ​បាន​យ៉ាង​ច្រើន​កុះ​ករ ដោយ​អាច​ឱ្យ​អ្នក​លេងកម្សាន្ត​ទទួល​បាន ​នៅ​ទស្សនីយភាព​ដូច​ជា ព្រៃ​លិច​ទឹក​ប្រៃ​ដែល​ជា​សក្ដានុពល​ទេសចរណ៍​ដ៏​សំខាន់​មួយ ដោយ​សារ​នៅ​ទី​នោះ​ជា​ជម្រក​សត្វ​ក្នុង​ទឹក ​សត្វ​ស្លាប​ និង​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ជីវៈ​ចម្រុះ​ជា​ច្រើន​ប្រភេទ។

ម្យ៉ាង​វិញ​ទៀត​នៅ​ទី​នោះ​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ គយ​គន់​ទេសភាព​ព្រៃ​កោងកាង​ពណ៌ ​បៃ​តង​ខ្ចី​ ទស្សនា​ជីវៈ​ចម្រុះ ​ជា​ច្រើន​ប្រភេទ ​ដែល​រស់​នៅ​ក្នុង​ព្រៃ​កោងកាង ហើយ​អាច​ស្រូប​យក​ខ្យល់​ជំនោរ​សមុទ្រ​បរិសុទ្ធ​។

៤. ឆ្នេរ​នេសាទ

ឆ្នេរ​នេសាទ ជា​កន្លែង​ទេសចរណ៍​ ដែល​មាន​ទឹក​សមុទ្រ​ខៀវ​ស្រងាត់ ឆ្នេរ​ខ្សាច់​សក្បុស​ ក្រោម​ម្លប់​ដើម​ដូង​ត្រជាក់ ​ព្រម​ទាំង​ជា​ទី​កន្លែង​មួយ​អាច​ស្រូប​យក​ខ្យល់​អាកាស មុជ​ទឹក​លេង​កម្សាន្ត​យ៉ាង​រីករាយ ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​នេសាទ ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង។ ​

ឆ្នេរ​នេសាទ​ក៏​សម្បូរ​ដោយ​ដើម​ដូង​ខ្ពស់​ៗ រំលេច​ឱ្យ​ឃើញ​នូវ​ទេសភាព​ដ៏​ស្រស់​ត្រកាល ជាពិសេស​នៅ​ពេល​ព្រះអាទិត្យរៀប​លិច ដែល​ធ្វើ​ឱ្យ​សម្រស់​ឆ្នេរ​កាន់​តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​។ លើស​ពី​នេះ​​ទៅ​ទៀត ភ្ញៀវ​ទេសចរ​ក៏​អាច​កុម្ម៉ង់​ម្ហូប​អាហារ​ ស្នាក់​នៅ​ផ្ទះ​លំហែ​កាយ​សម្រាប់​ភ្ញៀវ ដែល​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ថែម​ទៀត​ផង។

៥ រមណីយដ្ឋានខ្នងផ្សារ

ខ្នង​ផ្សារ​ ជា​កន្លែង​ទេសចរណ៍​ធម្មជាតិ​មួយ​ប្រសព្វ​មុំ បី​ភ្ជាប់​ខេត្ត​៣ កំពង់​ស្ពឺ កោះកុង និង​ពោធិ៍សាត់ ភាគ​និរតី នៃ កម្ពុជា។ នៅ​ខ្នង​ផ្សារ ជា​តំបន់​មួយ ​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ក្រាស់​ ជ្រលង​ភ្នំខ្ពស់ វាលស្មៅ ហើយ​ក៏​ជា​ជម្រក​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​នៅ​ទី​នោះ។

ភ្ញៀវ​ទេសចរ​អាច​ចំណាយ​ពេល​ពី៥ ទៅ​៧ម៉ោង តាម​ល្បឿន​នៃ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។ ភ្ញៀវ​ដែល​បាន​​ទៅ​ដល់​ខ្នង​ផ្សារ​តែង​សរសើរ​ ឬ​ឱ្យ​ឈ្មោះ​ថា​ “ឋាន​សួគ៌​ធម្មជាតិ” ព្រោះ​ ​ទេសភាព​នៅ​ទីនោះ​ស្រស់​ស្អាត​ ខ្យល់​អាកាស​បរិសុទ្ធ ​ពេល​ទៅ​ដល់​កំពូល​ភ្នំ អាច​មើល​ឃើញ​ពី​ទេសភាព​ជុំវិញ​ភ្នំ​​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត ​ខៀវ​ស្រងាត់ ខ្យល់​បក​ប៉ះ​កាយ សម្លឹង​មើល​ទៅ​ឆ្ងាយ​បន្តិច​ ពពកហោះ​កាត់​ព្រៃ​យ៉ាង​ក្រាស់ ជា​រស​ជាតិ​ថ្មី​មួយ​៕

ប្រភព រដ្ឋបាលខេត្តកោះកុង(អត្ថបទដោយ ថាវី)៕