Cambodia plays role in mediating crises

Since becoming a member of Asean in 1999, Cambodia has chaired two previous Asean summits – in 2002 and in 2012. The Kingdom is currently hosting its third summit from November 10-13.Independent political observers The Post spoke with said they believe that Cambodia has played an excellent role in mediating regional and global political crises as chair of Asean.

Although Cambodia is a small country, it has been able to negotiate with more powerful nations over contentious issues related to the South China Sea, Korean Peninsula, Myanmar crisis and Russia-Ukraine conflict.

Despite some turbulence this past year, Cambodia has used the Asean forum to realise economic gains for the region by moving free trade deals forward such as the Regional Comprehensive Economic Partnership (Rcep).Puy Kea, a correspondent for the Kyodo News Agency, said Cambodia’s role as Asean chair raised the Kingdom’s profile on the international stage as it is acting as a representative for the entire Aseanregion through other forums.

He said Cambodia has played an important role as a mediator in the internal conflicts of member states, such as the crisis in Myanmar, and now has the opportunity to take its seat next to the US as the co-chair of the Asean-US summit. Even US Secretary of State Antony Blinken, he said, has praised Cambodia and commended it on its leadership of Asean this year.

Kea added that through its chairmanship of Asean, Cambodia was invited to chair the Asean emergency foreign ministers’ meeting on the Myanmar crisis in the Indonesian capital Jakarta at the end of October. Cambodia has also been invited to attend the upcoming G-20 Plenary Meeting in Bali, Indonesia, where it will be able to make its own statements.

“Cambodia as the chair of Asean for the first time in 2002 was successful, but the problem in 2012 was that two countries insisted on using confrontational language about China in the joint statement that Cambodia objected to, which affected the Kingdom’s reputation and caused issues with certain countries, but aside from that it went well,” he said.Kea said the South China Sea dispute seems to have diminished somewhat this year, but the Korean Peninsula remains a contentious issue as North Korea continues to test missiles and make belligerent statements.

However, as Kea sees it, Cambodia and the world are facing three major problems: The Myanmar crisis, the potential China-Taiwan conflict and Russia’s invasion of Ukraine.

At the press conference on the outcomes of the 55th Asean Foreign Ministers’ Meeting and related meetings that Cambodia hosted earlier this year, Minister of Foreign Affairs and International Cooperation Prak Sokhonn acknowledged that the three-day meeting from August 3-5 could not immediately resolve major regional and global issues as some may have desired.Source:The Nations

ស្ពានយោងដោយខ្សែកាបឆ្លងកាត់ទន្លេរសាបដំបូងគេសម្រេចបាន វឌ្ឍនភាព៧៦ភាគរយហើយ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ខ្សែកាប និងសរសរមេរបស់ស្ពានជាច្រើនបាន និងកំពុងត្រៀ​មបញ្ចប់ការសាងសង់ហើយ នៅឡើយតែការតុបតែងលំអរ ដើម្បីបញ្ចប់តាម​ផែនការរបស់ខ្លួន។

គំរោងស្ពានយោងដោយខ្សែកាបនេះ មិនត្រឹមតែដើរតួនាទីសម្រួ​ល​ការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមចំណែកលើកកំពស់សោភ័​ណភាពរាជធានីភ្នំពេញនាពេលរាត្រីផងដែរ។

លោកនីស៊ីហារ៉ា វីរ៉ាស៊នប្រធានគ្រប់គ្រងគំរោងស្ពានយោងដោយខ្សែកាប នៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១០ វិច្ឆិកាកន្លងមកថា​ ការសាងសង់របស់យើង សំរេចបាន៧៦ភាគរយហើយ ដោយបច្ចុប្បន្នខ្សែកាបទាំងអស់ ដែលនៅតាមបង្គោលនិមួយៗយើងបានទាញរួចជាស្ថាពរហើយ។

លោកបន្តថា ចំណែកធ្នឹមបេតុង នៅសល់តែប្រឡោះកណ្តាល នៃSpanនិមួយៗ ដែលគំរោងទាំងមូលនឹងគ្រោងបញ្ចប់ នៅខែមេសាឆ្នាំ២០២៣។

បើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ការសាងសង់ស្ពានយោងដោយខ្សែកាបនេះ ប្រើប្រាស់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបានពីការជួលដីទីក្រុងរណបជ្រោយចង្វារ ដល់ក្រុមហ៊ុនOCIC។ លោកបន្តថា គម្រោងស្ពាននេះ មិនត្រឹមតែជួយរំដោះចរាចរណ៍នោះទេ តែវានឹងជួយលើកកំពស់សោភ័ណភាព និងទាក់ទាញការវិនិយោគ នៅតំបន់ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតផងដែរ។

លោកបន្តថា “ស្ពាននេះមានទទឹងធំ និងមានគន្លងរថយន្តច្រើនដោយមានខ្សែកាបនៅកណ្តាលស្ពា​នឆ្លងកាត់ទន្លេសាប ដែលមានប្រវែងប្រមាណ៥០០ម៉ែត្រនេះ”៕

ក្លោងទ្វារ និងហេដ្ឋារចនាសម្ព័ន្ឋនៃគំរោង “ឋានសួគ៌លំហែរ”កំពុង ពន្លឿនការសាងសង់

 ដោយៈ គង់ សូរិយា

       តាកែវៈ ក្នុងគោលដៅបង្កើនជំនឿទុកចិត្ត និងពង្រីកផែនការអភិវឌ្ឈន៍ ក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងពន្លឿនការកសាងខក្លោងទ្វារ និងហេដ្ឋារចនាសម្ព័ន្ឋនានានៅក្នុងគំរោង “ឋានសួគ៌លំហែរ”។

គំរោងឋានសួគ៌លំហែរ បាននិងកំពុងទទួលការចាប់អារម្មណ៍ពីសាធារណៈជន ដោយសារទំនុកចិត្តរបស់អ្នកចង់បានដី លំហែរលើម្ចាស់អភិ​វ ឌ្ឍ​គំរោងនេះ ដែលបាននិងកំពុងទទួលបានជោគជ័យ លើការរៀបចំគំរោងអភិវឌ្ឍន៍បូកគោលែនទី១ ទី២ ទី៣ និងគំរោងឆ្នេរសមុទ្រកោងកាង។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរីកចម្រើនសេដ្ឋកិច្ច និងជីវភាព​របស់ប្រជាពលរដ្ឋ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរការ​គិត ដោយពីមុនគិតតែហូបឆ្អែត និងមានផ្ទះស្នាក់នៅ ប៉ុន្តែបច្ចុប្បន្នពួកគេមានហូបឆ្អែត មានផ្ទះស្នាក់នៅរួចហើយ ពួកគេត្រូវការទីតាំងលំហែរបន្តទៀត។

លោកបន្តថា “ហេតុនេះទើបខ្ញុំសម្រេចចិត្តវិនិយោគ គំរោងជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់បានដីលំហែរ ពិសេ​សអ្នកទិញដីគំរោងថ្មីនេះ គឺបង់ប្រាក់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។​លោកបន្តថា ជាទីតាំងស្ថិតនៅចន្លោះរមណីយដ្ឋានត្រីមាស និងកំពូលពេជ្រ គំរោងឋានសួគ៌លំហែរ នឹងផ្តល់នូវទស្សនទានអភិវឌ្ឍន៍ថ្មី ដែលមានភាពទាក់ទាញជាមួយទេសភាពជាប់ជើងភ្នំ មានការដាំដើមក្ងោក៤០០ដើម មានសួនទឹកកំសាន្ត និងហេដ្ឋារចនាសម្ព័ន្ឋទាក់ទាញជាច្រើនទៀត”។

បច្ចុប្បន្នការសាងសង់ក្លោងទ្វារ ក្នុងគំរោងនេះសម្រេចបានប្រមាណ៦០ភាគរយហើយ ខណៈផ្លូវចូលក្នុងគំរោងនេះ កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរផងដែរ។

លោកCooler Tanបានបន្តថា យើងរៀបចំផែនការអភិវឌ្ឍន៍ តាម   ស្តង់ដាបុរី និងស្តង់ដារមណីយដ្ឋាន ដើម្បីឲ្យអ្នកទិញគំរោងនេះ មានសុវត្ថិភាព១០០ភាគរយ ដោយក្រុមហ៊ុននឹងផ្តល់ជូននូវសេវាសន្តិសុខ២៤ម៉ោង មានសេវាកម្ម និងការរៀបចំផ្សារភ្ជាប់ជាមួយធម្មជាតិដ៏ស្រស់បំព្រង ដែលអាចឲ្យអ្នកទិញដីក្នុងគំរោងនេះ ទទួលអារម្មណ៍ស្រស់ស្រាយ និងរីករាយជាមួយធម្មជាតិនៅជុំវិញខ្លួន៕

  

សារព៌តមានថៃៈប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលវិបត្តិនានា

ដោយ: លាងហួរ

ភ្នំពេញ: ចាប់តាំងពីប្រទេសកម្ពុជា ចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩មក កម្ពុជាបានធ្វើជាប្រធានកិច្ច ប្រជុំកំពូលអាស៊ានចំនួន២លើករួចមកហើយ ដែលពេលនេះកម្ពុជាកំពុង ធ្វើជាម្ចាស់ផ្ទះនាលើកទី៣ផងដែរ។

ក្រុមអ្នកសង្កេតការណ៍នយោបាយឯករាជ្យ បានមានប្រសាសន៍ថា ពួកគេជឿថាប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងល្អឥតខ្ចោះ ក្នុងការសម្រុះ​សម្រួលវិបត្តិនយោបាយក្នុងតំបន់ និងពិភពលោក ក្នុងឋានៈជាប្រធានអាស៊ាន។

ថ្វីត្បិតតែកម្ពុជាជាប្រទេសតូចក៏ដោយ ក៏ប្រទេសនេះអាចចរចារជាមួ​យប្រទេសដែលមានអំណាចធំជាងខ្លួន ជុំវិញបញ្ហាជម្លោះដែលទាក់ទងនឹងសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ វិបត្តិមីយ៉ាន់ម៉ា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ទោះបីជាមានភាពចលាចលខ្លះកាលពីឆ្នាំ២០២១ ប្រទេសកម្ពុជាបានប្រើប្រាស់វេទិកាអាស៊ាន ដើម្បីសម្រេចបាននូវផលចំណេញសេដ្ឋកិច្ចសម្រាប់តំបន់ ដោយការផ្លាស់ប្តូរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទៅមុខ ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោក ពុយ គា អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូបាន បានមានប្រសាសន៍ថា តួនាទីរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានបានលើកមុខមាត់របស់ប្រទេសលើឆាកអន្តរជាតិ ខណៈដែលខ្លួនកំពុងដើរតួជាអ្នកតំណាងសម្រាប់តំបន់អាស៊ានទាំងមូល តាមរយៈវេទិកាផ្សេងទៀត។

លោកបានមានប្រសាសន៍បន្តថា “កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នងនាមជាអ្នកសម្រុះសម្រួល ក្នុងជម្លោះផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ដូចជាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយបច្ចុប្បន្ននេះកម្ពុជាមានឱកាស ដើម្បីយកអាសនៈរបស់ខ្លួន នៅក្បែរសហរដ្ឋអាមេរិក ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក”។ លោកបន្តថា “សូម្បីតែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ធ្លាប់បានសរសើរកម្ពុជា និងសរសើរចំពោះការដឹកនាំរបស់អាស៊ាននៅឆ្នាំនេះផងដែរ”៕ ប្រភព The Nation៕

សម្តេចតេជោៈ ឯកសារប្រហែល១០០នឹងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញក្នុងសប្តាហ៍នេះ

 ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ានជាមួយមេដឹកនាំ និងដៃគូពាក់ព័ន្ឋ យើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែង ចំនួនប្រហែល១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់យើងនាឆ្នាំតទៅមុខ។

សម្តេចតេជោដែលជាប្រធានអាស៊ាម និងបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤១ និងលើកទី៤១នាព្រឹកថ្ងៃទី១១ វិចច្ឆិកានេះបានថ្លែងថា ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅ សហប្រតិបត្តិការនាពេលអនាគត។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានបង្ហាញជំនឿថា ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងមានគោលបំណងចែករំលែកនូវការយល់ឃើញ ការធ្វើការរួមគ្នា ដើម្បីដោះស្រា​យបញ្ហាប្រឈមរួមក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ខណៈដែលយើងកំពុងសប្បាយរីករាយ ជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គមសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។

សម្តេចបន្តថា “យើងកំពុងស្ថិតនៅលើចំណុចប្រសព្វ ដ៏ស្រពេចស្រ​ពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ”។

សម្តេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងដូច្នេះថា “ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស។ ក្នុងន័យនេះ ខ្ញុំជំនឿថា យើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមខាងលើ”។

សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា “ខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយនឹងមូលបទឆ្នាំនេះ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន”៕

ផ្លូវក្រវ៉ាត់ក្រុងសៀមរាបផ្តល់ក្តីសង្ឃឹមដល់កំណើនតម្លៃដីធ្លីនិងអចលនទ្រព្យក្នុងមូលដ្ឋាន

ដោយៈ សុផារី

សៀមរាបៈ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប ចំនួន២ខ្សែ ដែលត្រូវបានសិក្សាបញ្ចប់ និងគ្រោងបើកការដ្ឋានសាងសង់នាពេលថ្មីៗនេះ ត្រូវបានមើលឃើញថា នឹងជួយជំរុញសក្តានុពលអចលនទ្រព្យ និងជួយសម្រួលដល់ការដឹកជញ្ជូន ក្នុងក្រុងសៀមរាប។

ផ្លូវក្រវាត់ក្រុងខាងជើងមានប្រវែង៥៥គីឡូមែត្រ ជាគម្រោងសាងសង់ក្រោមកម្ចី៤៥,៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ភ្ជាប់តំបន់ពួក ទៅកាន់តំបន់ពាក់ស្នែង ដល់តំបន់រុនតាឯក។ ចំណែកផ្លូវក្រវាត់ក្រុងខាងត្បូង គ្រោងសាងសង់នៅក្រោមឥណទានសម្បទាន៩៤,១លានដុល្លាររបស់កូរ៉េខាងត្បូង តភ្ជាប់ពីផ្លូវជាតិលេខ៦៤ មកកាន់តំបន់ពួក នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់Property Area Asia កាលពីពេលថ្មីៗនេះថា ផ្លូវក្រវាត់ក្រុងនេះជាទស្សនៈវិស័យ សម្រាប់បម្រើឱ្យការសម្រួលចរាចរណ៍ ការដឹកជញ្ជូន និងជួយជំរុញកំណើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានជីវភាពល្អប្រសើរ ព្រមទាំងជាយន្តការនៅក្នុងការអភិ​វ ឌ្ឍនៅក្នុងតំបន់ផ្ទាល់តែម្តង។

លោកមានប្រសាសន៍បន្តថា “តាមរយៈគម្រោងក្រវាត់ក្រុងទាំងពីរនេះនឹងនាំមកនូវការរីកចម្រើន នៃជីវភាពរបស់ប្រជាជន និងសហគមន៍ផ្ទាល់ ជាពិសេសសម្រាប់ទីផ្សារអចលនទ្រព្យ នឹងជំរុញឱ្យមានការរីកចម្រើនមួយកម្រិតបន្ថែមទៀត តាមរយៈការប្រើប្រាស់ដីធ្លី ដែលនឹងជំរុញឱ្យមានកំណើនតម្លៃដីធ្លីខ្ពស់”។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គម្រោងផ្លូវក្រវាត់ក្រុងសៀមរាបទាំងផ្នែកខាងជើង និងខាងត្បូងនេះជាការគិតគូរ ដើម្បីបញ្ចៀ​សចរាចរណ៍របស់រថយន្តធំៗ ធ្វើដំណើរច្រើនពេកនៅក្នុងផ្លូវជាតិលេខ៦ ជាពិសេសត្រង់ចំណុចមុខព្រះរាជដំណាក់ សណ្ឋាគារសុខា និងតំបន់ធ្វើដំណើ​រទៅកាន់ស្រុកក្រឡាញ់។

ក្រៅពីគម្រោងខាងលើ ភាគីពាក់ព័ន្ធកំពុងកសាងសិក្សា និងជំរុញ​គម្រោង​ទីក្រុងឆ្លាតវៃ​នៅក្នុងក្រុង​សៀមរាប ​ខេត្ត​សៀមរាប ឱ្យបាន​នូវ​ក្នុងរយៈពេល​៣ឆ្នាំខាងមុខ​​ ពោលគឺចាប់ពី​ឆ្នាំ២០២២​នេះ ដល់​ចុងត្រីមាស​ទី១ ​ឆ្នាំ២០២៥ ដោយកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ គម្រោង​សាងសង់​ព្រលានយន្តហោះអន្តរជាតិថ្មី ការ​រៀ​បចំបង្កប់នូវប្រព័ន្ធខ្សែភ្លើង និងខ្សែកាប​ក្រោមដី ការបំពាក់ភ្លើងបំភ្លឺសាធារណៈ ​​កា​ររៀ​ប​​​​​​​​​ចំ​ប្រព័ន្ធ​ភ្លើងស​ញ្ញា​ច​រាចរឆ្លាតវៃ និងការបំពាក់ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព ។ល៕

មេដឹកនាំអាស៊ានសម្រេចឲ្យប្រទេសទីម័រឡេស្តចូលជាសមាជិកទី១១

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពលើគោលការណ៍ចំនួន៤ ដូចជា ទី១ ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។

ទី២ ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញា​តឱ្យទីម័រឡេស្តេ ចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័​យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ ទី៣ បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភ របស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

ទី៤ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រ ដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕

តម្លៃប្រេងសាំងឡើងថ្លៃ១៥០រៀល ខណៈប្រេងម៉ាស៊ូតឡើង៥០រៀល រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសថា តម្លៃប្រេងសាំងធម្មតាឡើងថ្លៃ៤,៤០០រៀល ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតឡើង៥,១០០រៀល ដោយអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកានេះ បើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន ប្រេងសាំងឡើងថ្លៃ១៥០រៀល ខណៈប្រេងម៉ាស៊ូតឡើង៥០រៀល ដោយអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា។

ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។ ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

តើសេដ្ឋកិច្ចរបស់ប្រទេសចិននឹងវិវត្តន៍បែបណា ក្រោយពីលោកស៊ី ជីនពីងចូលកាន់អំណាចនៅអាណត្តិទី៣

ដោយ: លាងហួរ

ប៉េកាំង: ក្រោយពីប្រធានាធិបតីចិន លោកស៊ី ជីនពីង បានជាប់ឆ្នោតនៅអាណត្តិទី៣ ជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន(CCP) សេដ្ឋកិច្ចរបស់ប្រទេសចិននាពេលនេះ មានភាពខុសគ្នាដាច់ស្រឡះ ពីសេដ្ឋកិច្ចនៅពេលដែលលោកចូលកាន់ដំណែងកាលពីមួយទសវត្សរ៍មុន។

សេចក្តីសម្រេចចិត្តដែលលោកស៊ី ជីនពីង បានធ្វើឡើងនៅក្នុងអាណ​ត្តិថ្មីនេះ បានប្រថុយនឹងការកាត់បន្ថយសេដ្ឋកិច្ចចិន ក្នុងទំហំទឹកប្រាក់រហូតដល់៥ពាន់ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ។

នៅពេលដែលលោក ស៊ី ជីនពីន ក្លាយជាមេដឹកនាំរបស់ប្រទេសចិនក្នុងឆ្នាំ២០១២ លោកបានទទួលមរតកសេដ្ឋកិច្ច ដែលកំពុងលូតលាស់ក្នុងល្បឿនយ៉ាងលឿន ដោយសេដ្ឋកិច្ចចិននាពេលនោះ បានហក់ឡើងក្នុងល្បឿនជាមធ្យមប្រហែល៧ភាគរយក្នុងមួយឆ្នាំ។

បច្ចុប្បន្ននេះ ស្ថានភាពគឺខុសគ្នាគួរឱ្យកត់សម្គាល់ ហើយជាលើកដំបូងបង្អស់ ចាប់តាំងពីឆ្នាំ១៩៨៩ ប្រទេសចិននឹងមិនអាចសម្រេចគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ខ្លួនបាន។

ទោះជាយ៉ាងណាក៏ដោយ ការបន្ថយល្បឿននៃកំណើនសេដ្ឋកិច្ចមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច រួមទាំងការដាំក្បាលក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុរបស់រដ្ឋបាលក្នុងតំបន់មានបញ្ហា និងការកើនឡើងភាពអត់ការងារធ្វើរបស់យុវជនបានបង្ហាញថា ការធ្លាក់ចុះនេះអាចមានឫសគល់កាន់តែជ្រៅ។

ទោះបីជាប្រាក់ចំណូលរបស់មនុស្សម្នាក់នៅប្រទេសចិន នៅតែដើរពីក្រោយសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចចិនបានមើលឃើញពីភាពប្រសើរឡើង គួរឱ្យកត់សម្គាល់ក្នុងការច្នៃប្រឌិត និងពាណិជ្ជកម្ម ជាមួយនឹងភាពប្រសើរឡើងតិចតួច ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ។

ផ្ទុយទៅវិញ វឌ្ឍនភាពរបស់ប្រទេសចិន ក្នុងការអនុវត្តកំណែទម្រង់ដែលគាំទ្រដល់ការប្រកួតប្រជែងទីផ្សារ និងការបើកទូលាយនៃការវិនិយោគមានតិចតួចប៉ុណ្ណោះ។

ការរីកចំរើនរបស់ប្រទេសចិន ក្នុងការបើកចំហពាណិជ្ជកម្ម និងការច្នៃប្រឌិតទំនងជានឹងនៅតែបន្តកើតមាន។

សមាជបក្សលើកទី២០របស់ប្រទេសចិន មិនបានបង្ហាញសញ្ញាថាមានការផ្លាស់ប្តូរធំដុំ នៅក្នុងទិសដៅគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ ហើយលោកស៊ី ជីនពីងបានបង្ហាញក្នុងចក្ខុវិស័យរបសើលោកថា ពាណិជ្ជកម្ម និងការច្នៃប្រឌិតជាអាទិភាពសម្រាប់អាណត្តិទីបីរបស់លោក៕

ក្រុមហ៊ុនឌីសាញលំដាប់ពិភពលោកបង្ហាញប្លង់ស្ថាបត្យកម្មបុរីដ៏លេចធ្លោមួយនៅកម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុនរចនាប្លង់លំដាប់ពិភពលោក Zhucun Design ដែលមានមូលដ្ឋាននៅប្រទេសតៃវ៉ាន់ បាននឹងកំពុងបង្ហាញស្នាដៃក្នុងការរចនាប្លង់សម្រាប់គម្រោងបុរីដ៏ធំមួយនៅកម្ពុជា ខណៈក្រុមហ៊ុននេះទទួលបានរង្វាន់ជាច្រើនទាក់ទងនឹងការរចនាប្លង់ និង ស្ថាបត្យកម្ម។

ក្រុមហ៊ុន Zhucun Design ដែលបានបង្កើតឡើងនៅឆ្នាំ២០០៩ ទទួលបានពានរង្វាន់ជាច្រើនកម្មវិធី Design Award 2021 ពានរង្វាន់ពី A’Design Award & Competition ពានរង្វាន់ពី German Design Award 2021 ពានរង្វាន់ពី Architecture Masterprize ពានរង្វាន់ពី K-Design’20 ពានរង្វាន់ពី Good Design Award 2020 និងពានរង្វាន់ជាច្រើនទៀត។

អ្វីដែលពិសេសគម្រោង ជីប៊ី ក៏ត្រូវបានខាងក្រុមហ៊ុន Zhucun Design រចនាប្លង់ជូន ដែលមានការបោះទុនវិនិយោគលើទឹកប្រាក់ជាង 60លានដុល្លារអាមេរិក នឹងកំពុងបង្ហាញវត្តមាន នៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

អ្នកវិនិយោគបុរី ជីប៊ី លោកឧកញ៉ា តាំង គួងហាវ បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ដោយសារមើលឃើញពីសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយគៀកជាមួយព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានការកើនឡើងនូវកំណើនប្រជាជនចូលមករស់នៅតំបន់នេះកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគគម្រោងបុរីនេះឡើង ដោយផ្តោតលើ គុណភាព ប្រណិតភាព និង ភាពស៊ីវិល័យ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ ធ្វើឲ្យផ្ទះស្អាត ប្លែក ស្របទៅនឹងយុគសម័យថ្មី ជាពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។

លោកបន្តថា “បុរី ជីប៊ី មានតម្លៃចាប់ពី ១០ម៉ឺនដុល្លារ អាស្រ័យលើប្រភេទផ្ទះ ទំហំ និងតាមទីតាំងនីមួយៗ” ។

បុរី ជីប៊ី សាងសង់លើទំហំដីជាង ១០ហិចតា ជាមួយនឹងលំនៅដ្ឋានសរុប ៣៣១ ផ្ទះទន្ទឹមនឹងនោះមានការគ្រោងសាងសង់ ផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ល។ ដែលផ្លូវខាងមុខបុរីជាផ្លូវរដ្ឋកំពុងសាងសង់ ទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ៕