មកស្គាល់ច្រកទាំង៨ទីតាំងដែលយានយន្ដអាចចាប់ផ្តើមធ្វើចរាចរណ៍ចេញ-ចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង បង្ហាញពីច្រកចេញ-ចូលទាំង៨ទីតាំង នៃការបើកឱ្យយានយន្ដចាប់ផ្តើមធ្វើចរាចរណ៍ចេញ-ចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ រយៈពេល០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង០៧:០០នាទីព្រឹកតទៅ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញានេះ បានបញ្ជាក់ទៀតថា ទីតាំងច្រកចេញ-ចូល ទាំងអស់រួមមានដូចជា៖

* ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ៣។

* ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ២៦។

* ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ៤៣។

* ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ៧៦។

* ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ១១៤។

* ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ១៣៥។

* ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ១៧២។

* ច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ១៨២៕

ក្រុមការងារអន្តរក្រសួងកំពុងធ្វើការលើគំរោងសាងសង់ស្ពានពីផ្សារាត្រី ទៅកាន់តំបនើអរិយក្សត្រ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ គំរោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ផ្សាររាត្រី ទៅកាន់តំបន់អរិយក្សត្របាននិងកំពុងសិក្សា និងពិភាក្សាក្នុងគណៈកម្មការអន្តរក្រសួង ដែលទទួលបន្ទុកលើគំរោងនេះ។

ប្រធានអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកគង់ វិមានបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៩ កញ្ញាថា ការ​សិក្សាដើម្បីសាងសង់ស្ពាននេះ ក្រុមការងារអន្តរក្រសួងកំពុងធ្វើការងារនេះ ប៉ុន្តែលទ្ឋផលបែបណា លោកមិនទាន់អាចបញ្ជាក់ឲ្យបានដឹងនៅឡើយទេ។

លោកបន្តថា “យើងកំពុងធ្វើការលើការងារនេះ ប៉ុន្តែការកំណត់ពេលវេលាសាងសង់ជាក់លាក់នាពេលណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីគំរោងស្ពាននេះកាលពីពេលថ្មីៗនេះ ដោយសម្តេចស្នើសុំឲ្យភាគីកូរ៉េជួយ​យកចិត្តទុកដាក់ លើដំណើរការសិក្សាសម្រាប់ស្ពានមួយនេះ។

សម្តេចតេជោក៏បានលើកឡើង ពីគំរោងរៀបចំទីក្រុងល្វាឯមផងដែរ ដោយសម្តេចបញ្ជាក់ថា ក្រុមការងាររដ្ឋាភិបាលកំពុងសិក្សា ដើម្បីបង្កើតទីក្រុងនេះនៅពេលខាងមុខ។

អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា នៅពេលមានស្ពាននេះសាងសង់នៅពេលខាងមុខ នឹងធ្វើឲ្យតំបន់អរិយក្សត្រមានភាពរីកចម្រើ​ន​ដោយស្ពាននេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ដែលប្រជាជនក្នុងស្រុកច្រើននឹងមកកាន់រាជធានីភ្នំពេញ ហើយភ្ញៀវអន្តរជាតិនឹងមកទស្សនាផងដែរ ដោយសារស្ពាននេះជាស្ពានយោងដោយខ្សែកាប ដែលនឹងមាន​សោភ័ណភាពស្អាត និងលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ។

លោកស្រីបន្តថា “វិស័ហយអចលនទ្រព្យនៅតំបន់នេះ មានភាពទាក់ទាញ ប៉ុន្តែតម្លៃដីធ្លីហាក់បានឡើងខ្ពស់បន្តិចរួចទៅហើយ”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់អរិយក្សត្រ ពិសេសដីធ្លីនៅតំបន់់នេះ បានឡើងថ្លៃខ្ពស់តាំងពី៥ឆ្នាំមុន នៅពេលរដ្ឋាភិបាលបង្ហើ​បពីគំោរោងសាងសង់ស្ពានតភ្ជាប់ទៅតំបន់នេះ។

អ្នកស្រីបន្តថា សម្រាប់ទីផ្សារបុរីនៅតំបន់នេះ ការទិញរកផលចំណេញនៅពេលអនាគត អាស្រ័យលើគំរោងនិមួយៗ ដែលពួកគេផ្តោតលើ Master Plan ហេដ្ឋារចនាសម្ព័ន្ឋ និងគុណភាពសំណង់”៕

   

លោកបណ្ឌិតហ៊ុន ម៉ាណែតអញ្ជើញបើកសម្ភោធរោងចក្រផលិតស្រោមដៃតម្លៃជាង៨០លានដុល្លារក្នុងក្រុងបាវិតនៅថ្ងៃនេះ

ដោយៈ សុផារី

ស្វាយរៀងៈ គម្រោងរោងចក្រផលិតស្រោមដៃ RMKH Glove ដែលមានតម្លៃជាង៨០លានដុល្លារអាមេរិក នឹងត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធីបតីភាពរបស់ លោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងគោក។

អភិបាលក្រុងបាវិត លោកលឹម សៀងហេន បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា រោងចក្រផលិតស្រោមដៃ ជាការវិនិយោគរបស់ក្រុមហ៊ុន RMKH Glove (Cambodia)Co., Ltd. ដែលមានទុនវិនិយោគច្រើនលានដុល្លារអាមេរិក នឹងត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធីបតីភាពរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត មកពីគណបក្សប្រជាជនកម្ពុជា។

រោងចក្រ RMKH Glove នេះមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង និងអាចបង្កើតការងារច្រើនកន្លែងដល់ប្រជាជននៅក្នុងមូលដ្ឋាន។

បើយោងតាមគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឱ្យដឹងថា ក្រុមហ៊ុន RMKH Glove (Cambodia)Co., Ltd. បានទទួលវិញ្ញាបនបត្រ លើគម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ មានទុនវិនិយោគប្រមាណ៨០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៧៨០កន្លែង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

  បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ចំនួន១២កន្លែង ប៉ុន្តែដំណើរការតែ៩កន្លែងប៉ុណ្ណោះ រួមមាន តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេសតាយ សេងបាវិត តំបន់សេដ្ឋកិច្ចពិសេសដ្រេហ្គន ឃីង (នាគរាជ) តំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល តំបន់សេដ្ឋកិច្ចពិសេសហាយផាក តំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀងហ្គីហ្គារីសស៍ តំបន់សេដ្ឋកិច្ចពិសេសអ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍ តំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ៕

គម្រោងវិនិយោគថ្មីៗចំនួន៤ទៀតសរុបទុនវិនិយោគជិត២២លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជិត២២លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ HOME STYLE LIVING CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន៦,៦ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣៨០កន្លែង។

២៖ MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៨៥០កន្លែង។

៣៖ GREEN LINK ELECTRIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ១.៥០០កន្លែង។

៤៖ RAINBOW LIGHTING CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អរ និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ១៧០កន្លែង៕

Billionaire Li Ka-shing’s CK Asset sells luxury Mid-Levels project to Singapore fund for US$2.6 billion in surprise deal amid market wobbles

Hong Kong’s richest tycoon Li Ka-shing is selling one of Asia’s priciest residential projects in the city to a Singapore-based wealth manager, surprising the market with one of the biggest deals amid a slump in the economy.

 

Li’s flagship property company CK Asset Holdings agreed to sell its project known as 21 Borrett Road at Mid-Levels for HK$20.8 billion (US$2.6 billion) to pocket a HK$6.3 billion profit, according to a stock exchange filing late on Wednesday.

 

 

The transaction is expected to be completed by March 2025, it added.The buyer, LC Vision Capital 1, is an offshore fund founded by Sino Suisse Capital, a closely held money manager run by Albert Liu, former head of high net-worth client management for China at UBS Asset Management.

 

The 21 Borrett Road luxury project comprises 152 residential units, 242 car parking spaces and 31 motorcycle parking spaces. CK Asset had earlier contracted to sell four residential units and eight car-parking spaces to third-part

y buyers.The transaction with Sino Suisse covers 148 unsold units, each with one accompanying car-parking space, and an additional 86 car and 31 motorcycle parking spaces, according to the filing.

 

The units were priced at HK$62,000 per square foot, while the excess car and motor parking spaces were pegged at HK$5 million and HK$300,000 each, respectively.It is a very good deal for CK Asset,” said Joseph Tsang, chairman of JLL in Hong Kong.

 

 

“Although on the surface the average price tag is below what it sold previously at the project, it is not an easy job to find one single buyer to take all the remaining units at one go in this market, which is at the beginning of a downside cycle.”

 

 

Hong Kong’s real estate market has been hit hard in recent years by the coronavirus pandemic in early 2020 and social unrest throughout 2019.

 

The ultra-luxury market, which is mainly supported by mainland Chinese buyers, has been in the doldrums under more than two years of border shutdown and travel restrictions. Luxury properties in Hong Kong depreciated faster than anywhere in the world in the first half of this year with a 3 per cent drop in capital value, according to Savills.

Source: South China Morning Post

ប្រទេសចិនបញ្ចេញទំហំទុន៤២ពាន់លានដុល្លារសម្រាប់ការចំណាយ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិនបានផ្តល់ថវិកាបន្ថែម ចំនួន៣០០ពាន់លានយ័ន(៤២ពាន់លានដុល្លារ) ដែលត្រូវបានបម្រុងទុកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈធនាគារគោលនយោបាយរដ្ឋចំនួនបី គិតត្រឹមថ្ងៃពុធ ទី២៨ ខែកញ្ញា នេះបើយោងតាមកាសែតផ្លូវការ Securities Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។

ការបង្កើនមូលនិធិគឺជាផ្នែកមួយ នៃការគាំទ្ររបស់អ្នកបង្កើតគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចធំទីពីរ របស់ពិភពលោកគឺប្រទេសចិន តាមរយៈការបោះពុម្ពបំណុល ដើម្បីផ្តល់មូលនិធិដល់គម្រោងការងារសាធារណៈធំៗ។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន កាលពីថ្ងៃទី ២៤ ខែសីហា បានផ្តល់ការជំរុញមួយចំនួនទៀត ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ របស់ប្រ​ទេសនេះ រួមទាំងការបង្កើនកូតាលើឧបករណ៍ហិរញ្ញប្បទាន គោលនយោ​បាយចំនួន៣០០ពាន់លានយ័ន។

កាសែតនេះបានរាយការណ៍ថា ធនាគារនៃប្រទេសចិនបានផ្តល់ប្រាក់ចំនួន៥០ពាន់លានយ័នរបស់ខ្លួន ដោយផ្តល់មូលនិធិទាំងស្រុងលើគម្រោងសំខាន់ៗចំនួន១០៦។

គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិនបានផ្តល់ប្រាក់កម្ចីចំនួន១០០ពាន់លានយ័ន លើគម្រោងចំនួន៧៣២។ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ធនាគារអភិវឌ្ឍន៍ចិន បានផ្តល់ប្រាក់កម្ចីចំនួន១៥០ពាន់លានយ័នលើគម្រោងចំនួន៤២១។

មូលនិធិពីមូលបត្របំណុលជាង៥០០ពាន់លានយ័ន ក្រោមកូតាចាប់ពីឆ្នាំ២០១៩ ដែលត្រូវបានលក់ដោយរដ្ឋបាល ក្នុងតំបន់នឹងត្រូវបានប្រើសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងត្រីមាសទី៤ដោយធានាបាននូវកំណើន នៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រហែល១០ភាគរយសម្រាប់ពេញមួយឆ្នាំ៕

មជ្ឈមណ្ឌលរថយន្តលំដាប់អន្តរជាតិតម្លៃ៥លានដុល្លារនឹងបង្ហាញខ្លួន នៅលើផ្លូវ៦០ម៉ែត្រ

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ មជ្ឈមណ្ឌលរថយន្ត(Cambodia Car Center)លំដាប់អន្តរជាតិ ដែលមានជាលើកដំបូងនៅកម្ពុជា ត្រៀមបង្ហាញខ្លួននៅលើមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រនាពេលខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុនMBT Cambodia Co, Ltd លោកខេង សុខាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៩ កញ្ញានេះថា ក្រុមហ៊ុនគ្រោងចំណាយទុនវិនិយោគលើគំរោងនេះ ក្នុងទំហំទឹកប្រាក់ចន្លោះពី៤,៥ ទៅ៥លានដុល្លារអាមេរិក ដែលនេះជាមជ្ឈមណ្ឌលរថយន្តដំបូងបំផុ តនៅកម្ពុជា នឹងធ្វើឡើងតាមស្តង់ដាអន្តរជាតិ។

លោកបន្តថា “មជ្ឈមណ្ឌលនេះនឹងជាកន្លែងOne Stop Service សម្រាប់រថយន្ត ដែលមានដូចជា សេវាកម្មទិញ លក់ ថែរទាំ លាងសំអាត កន្លែងបិតស្កុតរថយន្តជាដើម”។ លោកបន្តថា “អ្វីដែលពិសេស គឺមជ្ឈ​មណ្ឌលនេះ នឹងរៀបចំដេញថ្លៃរថយន្ត ដែលអ្នកមានបំណងលក់រថយន្តអាចយករថយន្តរបស់ខ្លួនមកដេញថ្លៃបាន ជាមួយនឹងការផ្តល់សេវាកម្មវាយតម្លៃរបស់រថយន្តពួកគេ ក្នុងភាពសុក្រិត និងសមស្របនឹងស្ថានភាពតម្លៃក្នុងទីផ្សារពិតប្រាកដ”។

មជ្ឈមណ្ឌលរថយន្តលំដាប់អន្តរជាតិនេះ ក៏មានហាងកាហ្វេ អាកហារដ្ឋាន និងការិយាល័យធ្វើការផងដែរ។ មជ្ឈមណ្ឌលនេះនឹងសាងសង់នៅលើផ្ទៃដីទំហំ២,៥ហិកតា មានទីតាំងនៅជាប់ជាមួយផ្សារទំនើបAEON Mall3 ស្ថិតនៅលើមហាវិថីសម្តេចតេជោ។

លោកខេង សុខាបានបន្តទៀតថា មជ្ឈមណ្ឌលរថយន្តនេះ ក៏នឹងផ្តល់ សេវាកម្មវាយតម្លៃ និងបង្ហាញពីព៌តមានលំអិតពីរថយន្តនិមួយៗ មុនដាក់ដេញថ្លៃប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍នៅលើផ្ទាំងប៉ាណូ ដែលនឹងដាក់តាំងបង្ហាញនៅខាងមុខមជ្ឈមណ្ឌលនេះ ដើម្បីឲ្យសាធារណៈជនបានជ្រាបព៌តមាន និងមក​ចូលរួមដេញថ្លៃនៅពេលថ្ងៃដេញថ្លៃមកដល់។

លោកបន្តទៀតថា មជ្ឈមណ្ឌលរថយន្តនេះ គ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២៣ខាងមុខនេះ ស្របពេលនឹងផ្សារទំនើបAEON Mall3បើកដំណើរការផងដែរ៕

មហាសេដ្ឋីកំពូលហុងកុងលក់គម្រោងអចលទ្រព្យតម្លៃ២,៦ពាន់លានដុល្លារដល់មូលនិធិសិង្ហបុរី

ដោយ: លាងហួរ

សិង្ហបុរី: មហាសេដ្ឋីមានបំផុតរបស់ហុងកុងលោក Li Ka-shing កំពុងលក់គម្រោងលំនៅឋានតម្លៃថ្លៃបំផុតមួយ នៅក្នុងទីក្រុងហុងកុង ទៅឱ្យអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី CK Asset Holdings បានយល់ព្រមលក់គម្រោង 21 Borrett Roadរបស់ខ្លួនក្នុងតម្លៃប្រមាណ២០,៨ពាន់លានដុល្លារហុងកុង (ឬស្មើនឹង២,៦ពាន់លានដុល្លារអាមេរិក)។

នេះបើយោងតាមការចុះផ្សាយរបស់ផ្សារហ៊ុន កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ ដោយប្រតិបត្តិការនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ខាងមុខ។

គម្រោងប្រណិតនេះមានលំនៅឋានចំនួន១៥២យូនីត ចំណតរថយន្ត២៤២ និងចំណតម៉ូតូ៣១។ មុននេះ ក្រុមហ៊ុនCK Asset បានចុះកិច្ចសន្យាលក់លំនៅដ្ឋានចំនួន៤ និងកន្លែងចតរថយន្ត៨ ទៅកាន់អ្នកទិញភាគីទីបី។

ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុង ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយជំងឺរាតត្បាតនៃកូវីដ១៩ នៅដើមឆ្នាំ២០២០ និងភាពចលាចលក្នុងសង្គមពេញមួយឆ្នាំ២០១៩។

ទីផ្សារអចលទ្រព្យប្រណិតបំផុត ទទួលបានការគាំទ្រជាចម្បង ដោយអ្នកទិញជនជាតិចិនដីគោកបានស្ថិតក្នុងភាពរអាក់រអួល ក្រោមរយៈពេលជាង២ឆ្នាំ ដោយសារការបិទព្រំដែន និងការរឹតបន្តឹងការធ្វើដំណើរ៕

 

 

ដំណឹងល្អ កម្ពុជានឹងទទួលបានចំណូលពីករណីប្រេងឆៅ៣០ម៉ឺនប៉ារែលដែលបាត់ក្នុងរយៈពេល៣០ថ្ងៃ

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជាបានដោះស្រាយបញ្ចប់ករណីប្រេងឆៅជិត៣០ម៉ឺនប៉ារែល ដែលត្រូវបានកប៉ាល់ផ្ទុកប្រេងបើករត់គេច ដោយក្នុងនោះចំណូលពីការលក់ប្រេងកំពុងស្ថិតក្នុងការវាយតម្លៃ ដែលនឹងទទួលចំណូលក្រោយរយៈពេល៣០ថ្ងៃ។

នេះបើយោងតាម លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

លោក ជៀប សួរ បានបញ្ជាក់ថា “ប្រេងឆៅរបស់កម្ពុជា ដែលបាត់ជិត៣០ម៉ឺនប៉ារែលនោះ បានផ្ទេរចេញពីកប៉ាល់ MT Strovolos ទៅកប៉ាល់មួយទៀតហើយ ប៉ុន្ដែការទូទាត់មានរយៈពេល៣០ថ្ងៃ ក្រោយពីការផ្ទេរនេះ”។

លោកបន្តថា “ថ្លៃប្រេងដែលលក់ មិនទាន់កំណត់ច្បាស់នោះទេ ដោយសារតែយើងឯកភាពគ្នា យកមធ្យមភាគថ្លៃ នៅក្នុងខែកញ្ញា។ ប៉ុន្ដែ ជារួមចំណូលពីការលក់ប្រេងនឹងទទួលបានក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីការផ្ទេរប្រេង និងការគិតគូរពីថ្លៃមធ្យមភាពប្រេង ដែលលក់បាន និងការទូទាត់លើការចំណាយផ្សេងៗ”។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីខែសីហាកន្លងទៅដោយវាយតម្លៃបឋមថា កម្ពុជាអាចទទួលចំណូលបានខ្ទង់២០លានដុល្លារអាមេរិក រួមទាំងប្រាក់តម្កល់៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy ក៏នឹងក្លាយជាចំណូលរបស់កម្ពុជាផងដែរ។

ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ទទួលបានសិទ្ធិបូមដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជាពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រោយមក ក្រុមហ៊ុននេះបានប្រកាសក្ស័យធន ហើយបានជួលនាវា MT Strovolos ហើយបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន២៩៥.០០០បារ៉ែល។ រាជរដ្ឋាភិបាលកម្ពុជា បានទាមទារយកប្រយោជន៍ ពីប្រេងឆៅទាំងនោះត្រឡប់មកកម្ពុជាវិញ រហូតទទួលបានលទ្ធផលដោយទទួលបានចំណែក៧០% ពីការលក់ប្រេងឆៅនេះ៕

សម្តេចតេជោព្រមានបិទក្រុមហ៊ុនឆ្នោតដែលបង្កើតឆ្នោតឡូតូនិងឆ្នោតកន្ទុយលេខទាំងអស់

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅក្រុមហ៊ុនទទួលសិទ្ធិអាជីវកម្មឆ្នោតទាំងឡាយថា ប្រសិនបើបើកឱ្យមានឡូតូ និងកន្ទុយលេខ នឹងត្រូវបិទអាជីវកម្មចោលតែម្តង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងយ៉ាងដូច្នេះនៅក្នុង “វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស” ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្ដេចតេជោថ្លែងថា ​​អ្វីដែលគ្រោះថ្នាក់​គឺកន្ទុយលេខ ដែលមានកន្ទុយលេខខ្មែរ ថៃ វៀតណាម ដែលសម្ដេចបាន​ព្រមានចំពោះ​ក្រុមហ៊ុនឆ្នោតស្របច្បាប់​ប្រសិនបើបង្កើត​ឱ្យមានឆ្នោតឡូតូ និងកន្ទុយលេខ ​ប្រឈមនឹងការបិទចោលទាំងស្រុង​នៅពេលខាងមុខ ព្រោះគ្មានចំណូលនោះទេ។

សម្តេចមានប្រសាសន៍បញ្ជាក់ថា “សូមផ្ដាំ​ទៅក្រុមហ៊ុនដែលបើកឆ្នោតទាំងប៉ុន្មាន បើសិនជាឆ្នោតរបស់ខ្លួន​ត្រូវបានលេង​ ជាល្បែងកាត់កង គឺប្រឈមនឹងការបិទ ហើយការបិទលើកនេះ ខ្ញុំគិតថា បិទចោល​ទាំងអស់តែម្ដងកុំឱ្យមានហ្មង ប៉ុន្តែយើងរកវិធីទប់វាមិនជាប់អារឿងឆ្នោតវៀតណាម នឹងឆ្នោតថៃ”។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ល្បែងមិននាំមកនូវជោគជ័យណាមួយសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ ហើយសំណូមពរប្រជាពលរដ្ឋឱ្យឈប់ហើយទុកថវិកាទិញសម្ភារសិក្សាឱ្យកូនទៅសាលារៀន៕