China property shares, bonds slump as CIFI default report adds to sector woes

SHANGHAI :Investors dumped shares and bonds of Chinese property developers on Wednesday, after a media report that CIFI Holdings (Group) Co had defaulted added to worries over the crisis-stricken real estate sector.

Hong Kong-listed shares of CIFI Holdings plunged 32.3 per cent to a record low as of the market close on Wednesday, after credit intelligence provider Reorg reported that the Chinese developer had missed payment on certain non-standard debt.

In response to questions about the report, CIFI said it is actively seeking solutions, without giving further details. The company’s website said it was China’s eighth-largest listed developer last year.

The share slump, which came after CIFI’s chairman recently predicted “unprecedented” liquidity stress ahead, triggered savage sell-offs in the sector.

Stocks and bonds of other property developers also slumped.

An index tracking mainland developers listed in Hong Kong tumbled more than 6.4 per cent to record lows.

In Shanghai, bonds issued by property firms including CIFI Holdings, Sunac Real Estate and Gemdale Corp were among the biggest losers. The Shanghai Stock Exchange briefly suspended trading in a CIFI bond, citing abnormal fluctuations.

Investors are worried that the sector’s cash crisis is finally reaching CIFI, which had been considered one of the country’s few relatively resilient private developers, said Shujin Chen, head of China FIG Research at Jefferies.

“The overall fragile investment sentiment in the wake of the sterling drop and global monetary policy uncertainties certainly did not help,” she added.

Sharp stock market losses this week also show investors don’t expect fresh property stimulus measures to be announced during or immediately after the 20th Communist Party Congress to be held from Oct. 16.

CIFI Holdings missed payment of debt under a project company known as Tianjin Xingzhou Real Estate Development Co, Reorg reported, citing sources.

In a letter to employees dated Sept. 27, CIFI Chairman Lin Zhong said the company’s priority now is to survive, as property sales in China remain sluggish amid COVID-19 lockdowns, an economic slowdown, and a mortgage payment boycott.

“Hardship and ordeal will persist for quite a long period of time,” Lin said in the letter, which was widely distributed via social media and confirmed by the company.

Lin said mortgage boycotts have prompted many local authorities to tighten cash withdrawals from escrow accounts, further squeezing liquidity for property developers.

“Although we have more than 30 billion yuan ($4.14 billion)of cash sitting on the books, the overwhelming majority of it could not meet reasonable demand by companies,” CIFI’s letter said.

“In the coming months, CIFI’s cash flows will meet unprecedented challenges.”

A source with direct contact with Lin told Reuters that Lin is under immense pressure, as there’s no fresh, big policy support in sight, so “it’s unclear when the industry can see a gleam of hope.”

 

មូលបត្របំណុលក្នុងទីផ្សារអចលនទ្រព្យចិនដាំក្បាលចុះខ្លាំង ក្រោយធ្លាយដំណឹងគួរឱ្យព្រួយបារម្ភ

ដោយៈ សុខុម

សៀងហៃៈ ក្រុមវិនិយោគិនកាលពីថ្ងៃពុធ ទី២៨ ខែកញ្ញា បានសម្រុកលក់ចេញភាគហ៊ុន និងមូលបត្របំណុលបោះផ្សាយ ដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន។

វិបត្តិនេះបានកើតឡើង បន្ទាប់របាយការណ៍មួយបានអះអាងថា ក្រុមហ៊ុន CIFI Holdings (Group) Co បានខកខានទូទាត់បំណុលតាមពេលវេលាកំណត់ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះវិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ។

ភាគហ៊ុនរបស់ក្រុមហ៊ុន CIFI Holdings ដែលបានចុះបញ្ជីនៅហុងកុង បានដាំក្បាលចុះរហូតដល់ទៅ៣២,៣% គឺធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានកាលពីថ្ងៃពុធ បន្ទាប់ពីក្រុមហ៊ុនផ្ដល់សេវាស៊ើបអង្កេត ឥណទាន Reorg បានរាយការណ៍ថា ក្រុមហ៊ុនអភិវឌ្ឍន៍ចិនមួយនេះ បានខកខានការទូទាត់បំណុលមួយចំនួនធំ។

ជាការឆ្លើយតប ទៅនឹងការចោទសួរជុំវិញរបាយការណ៍នេះ ក្រុមហ៊ុន CIFI Holdings អះអាងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយយ៉ាងសកម្ម ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។

គេហទំព័ររបស់ក្រុមហ៊ុននេះអះអាងថា ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ចុះបញ្ជីធំបំផុតទី៨ នៅប្រទេសចិន កាលពីឆ្នាំមុន។

ការដាំក្បាលចុះយ៉ាងខ្លាំងនូវភាគហ៊ុននេះ បានធ្វើឱ្យក្រុមវិនិយោគិនសម្រុកលក់ភាគហ៊ុនចេញវិញ។ ភាគហ៊ុន និងមូលបត្របំណុល ដែលបោះផ្សាយដោយបណ្ដា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗទៀត ក៏បានដាំក្បាលចុះខ្លាំងដែរ។

សន្ទស្សន៍តាមដានក្រុមហ៊ុនអភិវឌ្ឍន៍ចិនដីគោក ដែលបានចុះបញ្ជីនៅហុងកុង បានធ្លាក់ចុះជាង៦,៤% ពោលគឺធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន។

នៅទីក្រុងសៀងហៃ មូលបត្របំណុលដែលបោះផ្សាយ ដោយក្រុមហ៊ុនអចលនទ្រព្យ រួមមាន ក្រុមហ៊ុន CIFI Holdings ក្រុមហ៊ុន Sunac Real Estate និងក្រុមហ៊ុន Gemdale Corp គឺដាំក្បាលចុះខ្លាំងជាងគេ។

ការខាតបង់យ៉ាងគំហុក នៅក្នុងទីផ្សារភាគហ៊ុននាសប្ដាហ៍នេះ ក៏បង្ហាញឱ្យឃើញដែរថា បណ្ដាវិនិយោគិនមិនរំពឹងថា នឹងមានការប្រកាសវិធានការថ្មី ដើម្បីជំរុញអចលនទ្រព្យនៅអំឡុងពេល ឬក្រោយពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែតុលា នោះឡើយ៕ Reuters៕

 

រដ្ឋាភិបាលថៃគ្រោងខ្ចីប្រាក់ជាង២១ពាន់លានដុល្លារសម្រាប់ឆ្នាំ សារពើពន្ធ២០២៣

ដោយ: លាងហួរ

បាងកក: ក្រសួងហិរញ្ញវត្ថុបាននិយាយ កាលពីថ្ងៃអង្គារទី២៧ ខែកញ្ញាថា រដ្ឋាភិបាលថៃគ្រោងខ្ចីប្រាក់ថ្មី ប្រហែល២១,៦៤ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៣ ចាប់ពីថ្ងៃទី១ខែតុលា ដើម្បីផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា ខណៈដែលខ្លួនព្យាយាម ជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខ្ចីប្រាក់នេះគឺជាផ្នែកមួយ នៃផែនការគ្រប់គ្រងបំណុល កាន់តែទូលំទូលាយនៅក្នុងឆ្នាំសារពើពន្ធ ដែលរួមបញ្ចូលផងដែរនូវបំណុល ដែលមានស្រាប់ចំនួន១,៧៤ពាន់ពាន់លានបាត (៤៥,៩២ពាន់លានដុល្លារ) និងការសងបំណុលចំនួន៣៦០ពាន់លានបាត។

ផែនការបំណុលសរុប ដែលត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ក៏រួមបញ្ចូលផងដែរនូវការខ្ចីប្រាក់ថ្មី ចំនួន២៣៣ពាន់លានបាតដោយសហគ្រាសរដ្ឋ និងទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀត។

ផែនការបំណុលឆ្នាំ២០២៣ ផ្តោតជាសំខាន់លើការជំរុញសេដ្ឋកិច្ចតាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រេងពិភពលោក និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ផ្សេងៗ​ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់​នៃ​តម្លៃ​ប្រេង​ខ្ពស់ ​និង​តម្លៃ​រស់នៅ​ខណៈ​អតិផរណា​ឡើង ​ដល់​កម្រិត​ខ្ពស់ ​មិនធ្លាប់មានក្នុង​រយៈពេល១៤ឆ្នាំកន្លងមក។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយថា  សេដ្ឋកិច្ចថៃនឹងកើនឡើងពី៣ទៅ៣,៥ភាគរយនៅឆ្នាំនេះ។ រដ្ឋាភិបាលបានព្យាករណ៍ ពីឱនភាពថវិកាចំនួន៦៩៥ពាន់លានបាត(១៨,៣៤ពាន់លានដុល្លារ)សម្រាប់ឆ្នាំសារពើពន្ធ។

បំណុលត្រូវបានគេរំពឹងថា នឹងមានចំនួន៦០,៤៣ភាគរយ នៃផលិត​ផលក្នុងស្រុកសរុប នៅចុងឆ្នាំសារពើពន្ធ នៅតែស្ថិតក្នុងដែនកំណត់ដែលបានអនុម័ត៧០ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕

តើអ្នកបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុត្រូវដឹងពីលក្ខខ័ណ្ឌអ្វីខ្លះ ដើម្បីបញ្ចៀសសបញ្ហាចរាចរណ៍

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញពីលក្ខខ័ណ្ឌ និងចំណេះដឹងមួយចំនួន ទាក់ទងនឹងការបើកបរយានយន្ត លើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

ផ្លូវល្បឿនលឿនប្រវែងជិត១៩០គីឡូម៉ែត្រ ដែលចំណាយទឹកប្រាក់​សាងសង់អស់ ប្រមាណ២០០០លានដុល្លារអាមេរិកនេះ នឹងបើកឲ្យប្រើប្រាស់សាកលក្បងចាប់ពីថ្ងៃទី១ តុលា ខាងមុខនេះ។

ក្រសួងសាធារណៈការបានបង្ហាញពី លក្ខខណ្ឌគួរយល់ដឹងអំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ

ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា ) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖

អប្បបរមា អតិបរមា

(យឺតបំផុត) (លឿនបំផុត)

– ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល

– ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់ មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ។

– ល្បឿន 60 – 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត។

*ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលើ។

ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

“ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។

#ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕

 

 

សម្តេចតេជោបញ្ជាក់ជំហរប្រកាន់យកនូវគោលនយោបាយចិនតែមួយយ៉ាងម៉ឹងម៉ាត់

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែប្រកាន់គោលនយោបាយចិនតែមួយឥតងាករេ ទោះបីកន្លងមកមានសំណើសុំបង្កើតស្ថានបេសកម្មតៃវ៉ាន់ ក្រោមហេតុផល ដើម្បីសម្រួលទៅដល់ស្ត្រីខ្មែរជាច្រើននាក់រៀបការជាមួយនឹងបុរសតៃវ៉ាន់។

ក្រោយមក សម្ដេចបានបញ្ជាឱ្យយកឯកសារសំណើរសុំបង្កើតស្ថានបេសកកម្មតៃវ៉ាន់ប្រចាំកម្ពុជាទៅដុតចោល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងយ៉ាងនេះនៅក្នុង “វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស” ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា គេមិនអាចយកបញ្ហាការជួញដូរមនុស្ស ឬបញ្ហាការរៀបការក្ដី មកបង្ខំកម្ពុជាឱ្យអនុវត្តនូវនយោបាយចិនពីរបានទេ។ សម្តេចបានថ្លែងថា “មិនអាចយកបញ្ហាការជួញដូរមនុស្ស ការរៀបការដោយស្ម័គ្រចិត្តក្ដី ឬដោយបង្ខំក្ដី យកមកបង្ខំឱ្យកម្ពុជា អនុវត្តនូវគោលនយោបាយចិនពីរបានទេ។ […] កម្ពុជាទទួលដាក់នូវស្ថានទំនាក់ទំនងការទូត តែជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ”។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា “អ្នកកុំយកបញ្ហារឿងស្ដ្រីប៉ុន្មានរយប៉ុន្មានពាន់នាក់ យកមកបង្ខំឱ្យខ្ញុំទទួលដាក់បេសកកម្ម ដើម្បីថាមកដោះស្រាយការបញ្ជាក់ចេញពីការិយាល័យរបស់គេ នៅទីក្រុងភ្នំពេញ ដើម្បីបង្កើតភាពស្របរស់នៅតៃវ៉ាន់”៕

​​​លោកពូ ទីនត្រៀមប្រកាសកាត់បញ្ចូលតំបន់ចំនួន៤ក្នុងប្រទេសអ៊ុយក្រែន ទៅជាទឹកដីរបស់ខ្លួននៅពេលឆាប់ៗនេះ

ដោយៈ សុខុម

អន្តរជាតិ: នៅលើទីលានក្រហម ឬ Red Square ដ៏ល្បីល្បាញនៃទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ឆាកវេទិកាមួយដែលមានផ្ទាំងអេក្រង់វីដេអូធំៗ ត្រូវបានដំឡើង ជាមួយនឹងផ្ទាំងប៉ាណូដែលសរសេរថា “តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia តំបន់ Kherson នឹងក្លាយជាទឹកដីរបស់រុស្ស៊ី”។

តាមពិតទៅ តំបន់ទាំង៤ខាងលើនេះ ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ពោលគឺជាទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែត្រូវបានកងកម្លាំងរុស្ស៊ី វាយដណ្ដើមកាន់កាប់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែកញ្ញា។

ឆាកវេទិកាខាងលើនេះ ត្រូវបានរៀបចំទុករួចជាស្រេច ខណៈតាមសេចក្ដីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រៀមខ្លួនប្រកាសជាផ្លូវការនូវការ ដាក់បញ្ចូលតំបន់ត្រួតត្រាទាំង៤ នៅក្នុងប្រទេ​សអ៊ុយក្រែន នេះជាឧបសម្ព័ន្ធ ឬបានសេចក្ដីថាប្រកាស កាត់បញ្ចូលតំបន់ទាំងនេះជាទឹកដីរបស់រុស្ស៊ី នៅប៉ុន្មានថ្ងៃខាងមុខ។

ជុំវិញរឿងនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសជំហរប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា ប្រទេសអាល្លឺម់ង់ នឹងមិនទទួលស្គាល់ដាច់ខាត នូវការធ្វើប្រជាមតិណាមួយជុំវិញការកាត់តំបន់ត្រួតត្រា នៃប្រទេសអ៊ុយក្រែន ចូលជាទឹកដីរបស់រុស្ស៊ី។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានឱ្យដឹងថា លោក Olaf Scholz បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ នឹងបន្តជួយគាំទ្រអ៊ុយក្រែន ទាំងផ្នែកហិរញ្ញវត្ថុ ផ្នែកនយោបាយ និងផ្នែកមនុស្សធម៌ ហើយនឹងបន្តជួយគាំទ្រអ៊ុយក្រែន នៅក្នុងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការផ្ដល់សព្វាវុធផងដែរ។

ទន្ទឹមនឹងនេះ ប្រធាធិបតីនៃប្រទេសស៊ែប៊ី ក៏បានប្រកាសជំហរមិនទទួលស្គាល់ដែរ នូវលទ្ធផលនៃការធ្វើប្រជាមតិ នៅក្នុងតំបន់ទាំង៤របស់អ៊ុយក្រែន ដែលត្រូវបានកងកម្លាំងរុស្ស៊ី កាន់កាប់ដោយអន្លើឬផ្នែកខ្លះ៕ Aljazeera៕

ទីតាំង បរិស្ថានបៃតងជាចំណុចទាក់ទាញដែលអ្នកទិញលំនៅដ្ឋាន គួរពិចារណា

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ទីតាំងពិតជាមានសារៈសំខាន់ណាស់ ក្នុងការរស់នៅ ពិសេ​ស ផ្តល់ភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរដែលមិនសូវប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍។

ការរស់នៅជាមួយបរិស្ថាន មានព្រែកធម្មជាតិ មានតំបន់បៃតង ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព ជារសនិយមសម័យថ្មីរបស់អ្នកមានជីវភាពខ្ពស់ ឬអ្នកមានប្រាក់ច្រើន។

ការសាងសង់លំនៅដ្ឋាន ប្រកបដោយភាពយូនីកបែបClassic ដោយមិនផ្តោតការចំណេញតែមួយមុខ បាននិងកំពុងក្លាយជាទស្សនទានអភិវឌ្ឍន៍របស់សហគ្រិនវ័យក្មេង ដែលបានប្រឡូកក្នុងវិស័យនេះ រយៈពេលយូរមកហើយ។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារភាពជាភ្នាក់ងារអចលនទ្រព្យរយៈពេលជាង១០ឆ្នាំ លោកជំទាវបានយល់ និងដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជន ពិសេសអ្នកមានជីវភាពធូរធារថា ពួកគាត់ចង់បានអ្វី និងត្រូវការអ្វី។

លោកជំទាវបន្តថា “ហេតុនេះហើយ ទើបក្រុមហ៊ុនបានវិនិយោគ បុរីវិមានសំណាង ដោយផ្តោតលើអ្នកមានជីវភាពខ្ពស់ ប៉ុន្តែមិនដាក់ប្រាក់ចំណេញជាអាទិភាពទី១ឡើយ”។ លោកជំទាវបន្តថា “ការវិនិយោគបុរីវិមានសំណាង យើងផ្តោតលើគុណភាព សោភ័ណភាព និងបរិស្ថានរស់នៅមនោរម្យក្នុងលំនៅដ្ឋាននិមួយៗ ជាមួយការរចនា ដែលមានតម្លៃខ្ពស់ជាងលំនៅដ្ឋាននៅតាមបុរីដទៃពី២០ ទៅ៣០ភាគរយ”។

ជាមួយនឹងដងព្រែកធម្មជាតិ សួនច្បារលំហែរ ដើរហាត់ប្រាណ និងស្ទូចត្រីកំសាន្ត នៅពេលឈប់សំរាកពីការងារបាន និងកំពុងបំពេញនូវរសនិយម និងការសំរាកចុងសប្តាហ៍ បន្ទាប់ពីនឿយហត់ពីការងារ។

លោកជំទាវគង់ សំណាងបានបន្តថា ជាមួយជម្រើសវីឡាដ៏ស្កឹមស្កៃនៃគម្រោងវីឡាទោលក្នុង​​ បុរី​វិមានសំណាង​ ដែលផ្តល់ជូនលោកអ្នកនូវការរស់នៅជាមួយបរិយាកាសបែបធម្មជាតិ ឯកជនភាព ឧត្តមភាព និងភាពងាយស្រួលក្នុងការរស់នៅ និងបានរចនាឡើងសមស្របទៅដល់ការប្រើប្រាស់ជាប្រចាំ។

លោកជំទាវបន្តថា “បុរីវិមានសំណាង មិនត្រឹមតែជាផ្ទះ តែជាបណ្តុំលំនៅឋាន ដែលផ្តល់អោយលោកអ្នកនូវបែបផែន នៃការរស់នៅជាមួយធម៌ជាតិពណ៌បៃតង”៕

 

ទីតាំង បរិស្ថានបៃតងជាចំណុចទាក់ទាញដែលអ្នកទិញលំនៅដ្ឋាន គួរពិចារណា

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ទីតាំងពិតជាមានសារៈសំខាន់ណាស់ ក្នុងការរស់នៅ ពិសេ​ស ផ្តល់ភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរដែលមិនសូវប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍។

ការរស់នៅជាមួយបរិស្ថាន មានព្រែកធម្មជាតិ មានតំបន់បៃតង ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព ជារសនិយមសម័យថ្មីរបស់អ្នកមានជីវភាពខ្ពស់ ឬអ្នកមានប្រាក់ច្រើន។

ការសាងសង់លំនៅដ្ឋាន ប្រកបដោយភាពយូនីកបែបClassic ដោយមិនផ្តោតការចំណេញតែមួយមុខ បាននិងកំពុងក្លាយជាទស្សនទានអភិវឌ្ឍន៍របស់សហគ្រិនវ័យក្មេង ដែលបានប្រឡូកក្នុងវិស័យនេះ រយៈពេលយូរមកហើយ។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារភាពជាភ្នាក់ងារអចលនទ្រព្យរយៈពេលជាង១០ឆ្នាំ លោកជំទាវបានយល់ និងដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជន ពិសេសអ្នកមានជីវភាពធូរធារថា ពួកគាត់ចង់បានអ្វី និងត្រូវការអ្វី។

លោកជំទាវបន្តថា “ហេតុនេះហើយ ទើបក្រុមហ៊ុនបានវិនិយោគ បុរីវិមានសំណាង ដោយផ្តោតលើអ្នកមានជីវភាពខ្ពស់ ប៉ុន្តែមិនដាក់ប្រាក់ចំណេញជាអាទិភាពទី១ឡើយ”។ លោកជំទាវបន្តថា “ការវិនិយោគបុរីវិមានសំណាង យើងផ្តោតលើគុណភាព សោភ័ណភាព និងបរិស្ថានរស់នៅមនោរម្យក្នុងលំនៅដ្ឋាននិមួយៗ ជាមួយការរចនា ដែលមានតម្លៃខ្ពស់ជាងលំនៅដ្ឋាននៅតាមបុរីដទៃពី២០ ទៅ៣០ភាគរយ”។

ជាមួយនឹងដងព្រែកធម្មជាតិ សួនច្បារលំហែរ ដើរហាត់ប្រាណ និងស្ទូចត្រីកំសាន្ត នៅពេលឈប់សំរាកពីការងារបាន និងកំពុងបំពេញនូវរសនិយម និងការសំរាកចុងសប្តាហ៍ បន្ទាប់ពីនឿយហត់ពីការងារ។

លោកជំទាវគង់ សំណាងបានបន្តថា ជាមួយជម្រើសវីឡាដ៏ស្កឹមស្កៃនៃគម្រោងវីឡាទោលក្នុង​​ បុរី​វិមានសំណាង​ ដែលផ្តល់ជូនលោកអ្នកនូវការរស់នៅជាមួយបរិយាកាសបែបធម្មជាតិ ឯកជនភាព ឧត្តមភាព និងភាពងាយស្រួលក្នុងការរស់នៅ និងបានរចនាឡើងសមស្របទៅដល់ការប្រើប្រាស់ជាប្រចាំ។

លោកជំទាវបន្តថា “បុរីវិមានសំណាង មិនត្រឹមតែជាផ្ទះ តែជាបណ្តុំលំនៅឋាន ដែលផ្តល់អោយលោកអ្នកនូវបែបផែន នៃការរស់នៅជាមួយធម៌ជាតិពណ៌បៃតង”៕

ការកើនឡើងនៃកម្ចីឥណទានក្នុងវិស័យអចលនទ្រព្យអាចបង្កជាហានិភ័យដល់វិស័យនេះ?

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការផ្ដល់កម្ចីទៅក្នុងវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាពី បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ ដែលការកើនឡើងនេះ អាចបង្កជាហានិភ័យដល់វិស័យអចលនទ្រព្យផងដែរ បើសិនជាការគ្រប់គ្រងមិនបានត្រឹមត្រូវនោះ។

របាយការណ៍របស់ធនាគារពិភពលោក កន្លងមកបានបង្ហាញពីការព្រួយបារម្ភចំពោះ ការកើនឡើងនៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាខ្ពស់ ដែលអាចជាហានិភ័យ ពីព្រោះតែការវិនិយោគលើអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាភាគច្រើន គឺលំហូរទុនវិនិយោគពីខាងក្រៅប្រទេស។

របាយការណ៍របស់ធនាគារពិភពលោក បានបន្តក្រើនរំលឹកដល់បណ្ដាធនាគារ ដែលផ្ដល់កម្ចីដល់វិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ហើយបើសិនជាវិស័យអចលនទ្រព្យ មានបញ្ហាអ្វីមួយនោះ វាក៏នឹងបង្កជាហានិភ័យដល់វិស័យហិរញ្ញវត្ថុផងដែរ ។

លោកង៉ូវ ប៊ុនថន ប្រធានផ្នែកឥណទាននៃធនាគារពាណិជ្ជឈីហ្វ បានលើកឡើងផងដែរថា វិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ គឺមានទំនាក់ទំនងគ្នាដែលមិនអាចខ្វះបាន ហើយបើសិនជាការផ្ដល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅវិស័យអចលនទ្រព្យ និងធ្វើឱ្យវិស័យអចលនទ្រព្យរីកចម្រើន នោះវិស័យធនាគារ ក៏នឹងរីកចម្រើនដូចគ្នាដែរហើយបើសិនជាកម្ចី យកទៅប្រើប្រាស់មានបញ្ហា វាក៏នាំមកនូវបញ្ហាដល់វិស័យធនាគារនិងហិរញ្ញវត្ថុទៅជាមួយដែរ។

លោកបន្តថា “រហូតមកដល់ពេលនេះ បណ្ដាធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ នៅតែបន្តផ្ដល់កម្ចីដល់វិស័យអចលនទ្រព្យ ក្នុងនោះរួមមានកម្ចីសម្រាប់ទិញលំនៅឋាន ដែលមានចំណែកធំជាងគេ ក្នុងចំណោមអចលនទ្រព្យទាំងមូល”។លោកបន្តថា “ការបន្តផ្ដល់ឥណទានជាបន្តបន្ទាប់នេះដែរ បានជំរុញឱ្យកំណើននៃកម្ចី ក្នុងវិស័យអចលនទ្រព្យ បានកើនឡើងដូចគ្នាផងដែរ”។

ជាមួយគ្នានេះ អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានថ្លែងប្រាប់តាមទូរសព្ទនៅរសៀលថ្ងៃទី២៨ កញ្ញា ២០២២ឱ្យដឹងថា ការផ្ដល់កម្ចីច្រើនលើសលប់ទៅលើវិស័យអ្វីមួយនោះ វានឹងប៉ះពាល់ជៀសមិនផុតឡើយ ហើយការផ្ដល់កម្ចីទៅដល់អចលនទ្រព្យ ក៏ត្រូវមើលដែរថាតើការយកកម្ចីនោះ ទៅប្រើប្រាស់ចំគោលដៅដែរឬទេ ។

អ្នកនាងបន្តថា “ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏គួរតែមានវិធានការនិងធ្វើការវាយតម្លៃ លើអចលនទ្រព្យនោះជាប្រចាំដែរ ពីព្រោះក្នុងស្ថានភាពបែបនេះ អចលនទ្រព្យមានការប្រែប្រួលតម្លៃ ក៏មានការប្រែប្រួលនិងទាម​ទា​រឱ្យមានការវាយតម្លៃ អាចមួយឆ្នាំឬ៣ឆ្នាំឬក៏៥ឆ្នាំម្ដង”។

យ៉ាងណាក្ដីក្នុងឆ្នាំ២០២២នេះ បើទោះបីជាស្ថានភាពនៃវិស័យអចល​នទ្រព្យ មិនទាន់ត្រូវបានងើបឡើងដូចមុនវិបត្តិ តែសកម្មភាពនៃការវិនិយោគ  និងការហូរចូលនៃវិនិយោគិនបរទេស ចូលមកកម្ពុជាក៏ឃើញថាបានចាប់ផ្ដើមឡើងវិញ ជាពិសេសក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តសក្ដានុពលមួយចំនួន ។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណ បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ឥណទានប្រៀបដូចជាខ្លាញ់ក្នុងខ្លួនមនុស្ស ហើយរាងកាយមនុស្សក៏ត្រូវការខ្លាញ់ ដើម្បីទ្រទ្រង់រាងកាយដែរ ប៉ុន្តែកាលណារាងកាយមានខ្លាញ់ច្រើនពេក ក៏មានបញ្ហាផងដែរ។

លោកបន្តថា “ហេតុនេះការផ្តល់ឥណទានក្នុងវិស័យនេះ ក៏គួរមានការប្រុងប្រយ័ត្ន និងថ្លឺងថ្លែងផងដែរ”៕

មន្ត្រីជំនាញណែនាំឱ្យពលរដ្ឋនៅសងខាងផ្លូវល្បឿនលឿនបញ្ឈប់សកម្មភាពលួចកាត់របងលួសដើម្បីឲ្យសត្វពាហនៈឆ្លងកាត់

ដោយៈ សុផារី

ព្រះសីហនុៈ  កាលពីពេលថ្មីៗនេះ មានការលើកឡើងពីការព្រួយបារម្ភលើការធ្វើដំណើរលើផ្លូវល្បឿនលឿន ដោយសារមានប្រជាពលរដ្ឋមួយចំនួនបានព្រលែងសត្វពាហនៈដើរឆ្លងកាត់ និងដឹកសត្វពាហនៈឆ្លងកាត់ ដែលនឹងបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ និងជាទង្វើខុសច្បាប់ផងដែរ។

មន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះណែនាំប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុឱ្យបញ្ឈប់សកម្មភាព កាត់របងបន្លាលួសសុវត្ថិភាព ដើម្បីឆ្លងចេញចូល និងដឹកសត្វពាហនៈ លើផ្លូវល្បឿនលឿននេះបន្តទៀត ចាប់ពីពេលនេះ ជៀងវាងបង្កគ្រោះថ្នាក់ និងរងទោសទណ្ឌតាមច្បាប់។

លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួងសាធារណការ និងដឹងជញ្ជូន ដោយមានការចូលរួមពីតំណាង ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន នៅថ្ងៃទី២៨ ខែកញ្ញានេះ បានចុះត្រួតពិនិត្យ និងអប់រំណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពកាត់របងបន្លាលួស សុវត្ថិភាពតាមផ្លូវល្បឿនលឿនភ្នំពេ​ញ -ព្រះសីហនុ ដើម្បីដើរឆ្លងកាត់ និងដឹកសត្វពាហនៈឆ្លងកាត់ ព្រោះកន្លងមកគណៈកម្មការដោះស្រាយផលប៉ះពាល់ បានដោះស្រាយតាមគោលការណ៍រួចរាល់ហើយ ប្រជាពលរដ្ឋទាំងនោះ ក៏បានទទួលយកថវិកាសំណងរួចរាល់ហើយដែរ។

មន្ត្រីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែបញ្ឈប់សកម្មភាព ល្មើសច្បាប់នេះជាបន្ទាន់ ហើយអាជ្ញាធរមូលដ្ឋាន ក៏ត្រូវសហការចុះធ្វើការអប់រំណែនាំបន្ថែម។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានជួបពិភាក្សា ជាមួយក្រុមហ៊ុនសាងសង់ ក្នុងការស្វែងរកដំណោះស្រាយ សមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ ខណៈប្រជាពលរដ្ឋមួយចំនួន បន្ទាប់ពីក្រុមហ៊ុនធ្វើរបងលួសបិទ សងខាងផ្លូវល្បឿនលឿនក៏ដោយ  ក៏នៅមានលួចកាត់របង ដើម្បីអាស្រ័យផលពីផ្លូវ ធ្វើជាច្រកចេញចូលផ្ទះ តាមផ្លូវល្បឿនលឿន លែងសត្វគោក្របីឱ្យចូលស៊ីស្មៅ ចូលច្រូតស្មៅ និងចេញចូលតំបន់ហាមឃាត់ ដែលមានព័ទ្ធរបង ដើម្បីជួបជុំហូបអាហារក្បែរផ្លូវល្បឿនលឿន ថែមទៀតផង ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។

កន្លងមក លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូន ក៏ធ្លាប់បានជម្រាបដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍ទៅអាជ្ញាធរតាមមូលដ្ឋានឱ្យជួយអប់រំប្រជាពលរដ្ឋ ឱ្យបញ្ឈប់សកម្មភាពលួចកាត់របងលួសនៅផ្លូវល្បឿនលឿន ដែលទុកសម្រាប់ទប់ស្កាត់ កុំឱ្យមានសត្វពាហនៈឆ្លងកាត់នេះផងដែរ។

ទោះជាយ៉ាងណារហូតមកទល់ពេលនេះ មិនទាន់មានអន្តរាគមន៍ណាមួយពីអាជ្ញាធរមូលដ្ឋាននៅឡើយទេ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ដោយកំណត់ឱ្យបើកបរ ក្នុងល្បឿនចាប់ពី៦០គីឡូម៉ែត្រ ដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕