ដំណឹងល្អៈរដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជារួហើយ

 ដោយៈ គង់ ម៉ាលីនណា

       កូរ៉េៈ បន្ទាប់ពីការរង់ចាំ ទីបំផុតរដ្ឋសភាកូរ៉េ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកម្ពុជារួចរាល់ហើយ ដែលនឹងធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីទី២របស់កម្ពុជា អាចចូលជាធរមា​ននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។

សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាកាលពីថ្ងៃទី២៧ កញ្ញា ជាការធ្វើឡើងតំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។ នេះបើតាមការចុះផ្សាយរបស់ The Korea Times។

ប្រទេសកូរ៉េក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថា “រដ្ឋាភិបាលកូរ៉េ នឹងជូនដំណឹងដល់អ៊ីស្រាអែលនិងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានចូលជាធរមាន”។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា។ ៦០ថ្ងៃបន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។

ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមាន ប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរីចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕​

ក្រុមហ៊ុនរដ្ឋចិនលូកដៃអន្តរាគមន៍ជួយសាងសង់បង្ហើយគម្រោង ចំនួន៤របស់ Evergrande

ដោយៈ សុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន ដែលកំពុងជួបវិបត្តិ China Evergrande Group កំពុងធ្វើការជាមួយក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិការអចលនទ្រព្យមួយ ដែលគ្រប់គ្រងដោយរដ្ឋនៅក្រុងស៊ឹនជិន (Shenzhen) ដើម្បីសាងសង់បង្ហើយគម្រោងអភិវឌ្ឍន៍អច​លនទ្រព្យចំនួន៤នៅក្នុងទីក្រុងនេះ។

ក្រុមហ៊ុនទាំងពីរនេះ បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃច័ន្ទ ទី២៦ ខែកញ្ញាកន្លងមកថា យោងតាមការចង្អុលបង្ហាញពីអាជ្ញាធរ ក្រុមហ៊ុន Evergrande បានណែនាំឱ្យក្រុមហ៊ុន Shenzhen Longgang Ancheng Investment Operation Co Ltd ជួយសាងសង់បង្ហើយគម្រោងអភិវឌ្ឍន៍ចំនួន៤ ដែលស្ថិតនៅក្នុងសង្កាត់ឡុងកាង (Longgang) នៃក្រុងស៊ឹនជិន ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា។

ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរនិយាយថា ក្រុមហ៊ុនShenzhen Longgang Ancheng Investment Operation Co Ltd ដែលគ្រប់គ្រងដោយរដ្ឋ នឹងជួយសាងសង់បង្ហើយគម្រោងទាំងនេះ ដើម្បីធានាប្រគល់ផ្ទះជូនអ្នកទិញ។

ប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan បានថ្លែងកាលពីដើមខែនេះថា ការសាងសង់គម្រោងទាំងអស់ នៅទូទាំងប្រទេសចិន នឹងចាប់ផ្តើមឡើងវិញនៅចុងខែកញ្ញា នេះ។

ដោយត្រដាបត្រដួសខ្លាំង ព្រោះជាប់បំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande បានបង្ខំចិត្តផ្អាកការសាងសង់ ក្នុងគម្រោងជាច្រើនកាលពីចុងឆ្នាំ២០២១។

ក្រុមហ៊ុននេះបាននិយាយក្នុងខែនេះថា គិតត្រឹមពាក់កណ្តាលខែកញ្ញា គម្រោងចំនួន៣៨ក្នុងចំណោម៧០៦គម្រោង នៅទូទាំងប្រទេសចិន មិនទាន់បានបន្តការសាងសង់ឡើងវិញទេ៕ Reuters៕

ក្រុមហ៊ុនប៉េង ហួតគ្រុបនឹងប្រារពសិក្ខាសាលាសប្បុរសធម៌ដ៏ធំនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ជាមួយនឹងឱកាសចូលរួមដោយឥតគិតថ្លៃ

ដោយៈសហការី

ភ្នំពេញៈ “ឧស្សាហកម្ម ៤.0” គឺជាប្រធានបទចម្បង ដែលត្រូវបានពិភពលោក​ជជែកវែកញែកយ៉ាងទូលំទូលាយ និងបង្ហាញពីការត្រៀមខ្លួនទទួលផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី ៤ ឬ ៤.០ (Industrial Revolution 4.0) ផងដែរ។

ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលទើបចាប់ផ្តើម​ជជែកអំពី​បដិវត្តន៍ឧស្សាហកម្ម​​ជំនាន់ទី៤ នេះ ខណៈរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក៏បានទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤នេះ ព្រមទាំងមានគម្រោងរៀបចំផែន​ការរយៈពេលវែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការរៀបចំឯកសារសម្រាប់រដ្ឋាភិបាលឌីជីថលផងដែរ។

បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងធ្វើឱ្យ​កម្ពុជាផ្លាស់ប្ដូរ ស្ទើរគ្រប់វិស័យ និងសង្គម ជាពិសេសការរីកចម្រើន ផ្នែកសេដ្ឋកិច្ចឌីជីថលលើការងារ និងការបង្កើតអាជីវកម្មថ្មីតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមលើកឡើងពីអ្នកជំនាញឌីជីថលរបស់កម្ពុជាជាច្រើនរូប។​

ដើម្បីចូលរួមលើកកម្ពស់ ការីកចម្រើនផ្នែកសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ក្រុមហ៊ុនប៉េង ហួតគ្រុប នឹងរៀបចំព្រឹត្តិ​ការណ៍សិក្ខាសាលាសប្បុរសធម៌ដ៏ធំមួយស្ដីអំពី “ការវិវត្ត លើអាជីពការងារ និង មុខជំនួញក្នុងបរិថ ៤.០”  ដល់សាធារណជនចូលរួមដោយសេរី ក្នុងគោលបំណងបង្កើន ការយល់ដឹងដល់ពលរដ្ឋកម្ពុជា រួមមានអ្នកជំនួញ អ្នកបំម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងសិស្សនិស្សិត។ល។ អំពីទិដ្ឋភាពជារួម និងបញ្ហាប្រឈម ក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ពីឧស្សាហកម្ម៤.០។

ព្រឹត្តិការណ៍សិក្ខាសាលាសប្បុរសធម៌ដ៏ធំនេះ គឺនឹងត្រូវបានរៀបចំធ្វើឡើងតាមកាលបរិច្ឆេទដូចខាងក្រោម៖

  • កាលបរិច្ឆេទ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
  • ពេលវេលា៖ ម៉ោង៧:៣០ នាទីព្រឹក ដល់ ៥:០០ នាទីល្ងាច
  • ទីកន្លែង៖ ស្ថិតក្នុងទីតាំង អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល ក្នុងបុរីប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។
  • ក្នុងសិក្ខាសាលានេះ គឺមានការអញ្ជើញចូលរួមពីវាក្មិនកិត្តិយសជា

ច្រើនរូបពោពេញដោយចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចែកវិទ្យាឌីជីថល ពីស្ថានប័នឯកជន ដូចជាABA និង FWD Insurance​ រួមទាំងភិក្ខុវជិរប្បញ្ញោ គូ សុភាព ។ល។ ទន្ទឹមនឹងនេះ ក៏មានការដាក់តាំង Booth ជាច្រើនពីដៃគូរសហការ ដើម្បីបង្ហាញពីឱកាសការងារ ការផ្ដល់នូវផលិត​ផល និងសេវាកម្មរបស់ខ្លួនជាច្រើនសម្រាប់អ្នកចូលរួមផងដែរ។

គិតមកដល់ពេលនេះ មានចំនួនអ្នកចុះឈ្មោះចូលរួមប្រមាណ១ពាន់នាក់ ខណៈការបើកទទួលចុះឈ្មោះចូលរួមនេះ គឺនូវបន្តរហូតដល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ សូមរួសរាន់ឡើង កន្លែងគឺនៅតិចជាង៥% តែប៉ុណ្ណោះ។

សូមចុចត្រង់នេះដើម្បីចុះឈ្មោះ https://phconference.penghuoth.com  និងរក្សា QR កូដ ដើម្បីបង្ហាញនៅថ្ងៃចូលរួមកម្មវិធី។

សូមចុចត្រង់នេះសម្រាប់ទីតាំង https://goo.gl/maps/1qM3iitfNNNywKAt6៕

 

 

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃត្រូវបានជំរុញឱ្យវិនិយោគនៅកម្ពុជា

ដោយ: លាងហួរ

ប្រទេសថៃ: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃ (EV) ត្រូវបានជំរុញឱ្យនាំចេញយានយន្ត ឬវិនិយោគក្នុងប្រទេសកម្ពុជា ខណៈដែលរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការសម្រាប់ការប្រើប្រាស់រថយន្ត EV បន្ថែមទៀតក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៃឥន្ធនៈហ្វូស៊ីល។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP)បានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា ​កំពុង​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​រថយន្តEV ព្រោះ​រថយន្ត​នេះ​នឹង​មាន​ការ​ពេញ​និយម​ទៅ​ថ្ងៃ​អនាគត។

មន្រ្តីនាយកដ្ឋាននេះបាននិយាយថា រដ្ឋាភិបាលកម្ពុជា កំពុងទាក់ទាញវិស័យឯកជន ជាពិសេសពីសហរដ្ឋអាមេរិក ដើម្បីវិនិយោគលើស្ថានីយ៍សាក EV នៅទូទាំងប្រទេស។

មន្រ្តីនាយកដ្ឋាននេះបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏បានផ្សព្វផ្សាយជាសាធារណៈ អំពីអត្ថប្រយោជន៍នៃរថយន្តEV ក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសការចំណាយទាបនៃការសាកEV។

របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបញ្ជាក់ថា ការសាក EV មានតម្លៃត្រឹមតែ៤ដុល្លារ ក្នុង១០០គីឡូម៉ែត្រ បើធៀបនឹងហ្វូស៊ីល  តម្លៃប្រេងឥន្ធនៈលើសពី១០ដុល្លារក្នុង១០០ គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជារំពឹងថា ឧស្សាហកម្ម EV នឹងកើនឡើងបន្ថែមទៀត។

ទោះជាយ៉ាងនេះក្តី មានការប្រឈមជាច្រើន សម្រាប់ការផ្លាស់ប្តូរ EV របស់កម្ពុជា ដូចជាសេវាកម្មថែទាំ បុគ្គលិកដែលមានជំនាញ ក្នុងការផ្ទុកថ្ម និងលទ្ធភាពទទួលបានស្ថានីយ៍សាកថ្ម៕

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃត្រូវបានជំរុញឱ្យវិនិយោគនៅកម្ពុជា

ដោយ: លាងហួរ

ប្រទេសថៃ: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃ (EV) ត្រូវបានជំរុញឱ្យនាំចេញយានយន្ត ឬវិនិយោគក្នុងប្រទេសកម្ពុជា ខណៈដែលរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការសម្រាប់ការប្រើប្រាស់រថយន្ត EV បន្ថែមទៀតក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៃឥន្ធនៈហ្វូស៊ីល។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP)បានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា ​កំពុង​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​រថយន្តEV ព្រោះ​រថយន្ត​នេះ​នឹង​មាន​ការ​ពេញ​និយម​ទៅ​ថ្ងៃ​អនាគត។

មន្រ្តីនាយកដ្ឋាននេះបាននិយាយថា រដ្ឋាភិបាលកម្ពុជា កំពុងទាក់ទាញវិស័យឯកជន ជាពិសេសពីសហរដ្ឋអាមេរិក ដើម្បីវិនិយោគលើស្ថានីយ៍សាក EV នៅទូទាំងប្រទេស។

មន្រ្តីនាយកដ្ឋាននេះបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏បានផ្សព្វផ្សាយជាសាធារណៈ អំពីអត្ថប្រយោជន៍នៃរថយន្តEV ក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសការចំណាយទាបនៃការសាកEV។

របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបញ្ជាក់ថា ការសាក EV មានតម្លៃត្រឹមតែ៤ដុល្លារ ក្នុង១០០គីឡូម៉ែត្រ បើធៀបនឹងហ្វូស៊ីល  តម្លៃប្រេងឥន្ធនៈលើសពី១០ដុល្លារក្នុង១០០ គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជារំពឹងថា ឧស្សាហកម្ម EV នឹងកើនឡើងបន្ថែមទៀត។

ទោះជាយ៉ាងនេះក្តី មានការប្រឈមជាច្រើន សម្រាប់ការផ្លាស់ប្តូរ EV របស់កម្ពុជា ដូចជាសេវាកម្មថែទាំ បុគ្គលិកដែលមានជំនាញ ក្នុងការផ្ទុកថ្ម និងលទ្ធភាពទទួលបានស្ថានីយ៍សាកថ្ម៕

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃត្រូវបានជំរុញឱ្យវិនិយោគនៅកម្ពុជា

ដោយ: លាងហួរ

ប្រទេសថៃ: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃ (EV) ត្រូវបានជំរុញឱ្យនាំចេញយានយន្ត ឬវិនិយោគក្នុងប្រទេសកម្ពុជា ខណៈដែលរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការសម្រាប់ការប្រើប្រាស់រថយន្ត EV បន្ថែមទៀតក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៃឥន្ធនៈហ្វូស៊ីល។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP)បានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា ​កំពុង​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​រថយន្តEV ព្រោះ​រថយន្ត​នេះ​នឹង​មាន​ការ​ពេញ​និយម​ទៅ​ថ្ងៃ​អនាគត។

មន្រ្តីនាយកដ្ឋាននេះបាននិយាយថា រដ្ឋាភិបាលកម្ពុជា កំពុងទាក់ទាញវិស័យឯកជន ជាពិសេសពីសហរដ្ឋអាមេរិក ដើម្បីវិនិយោគលើស្ថានីយ៍សាក EV នៅទូទាំងប្រទេស។

មន្រ្តីនាយកដ្ឋាននេះបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏បានផ្សព្វផ្សាយជាសាធារណៈ អំពីអត្ថប្រយោជន៍នៃរថយន្តEV ក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសការចំណាយទាបនៃការសាកEV។

របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបញ្ជាក់ថា ការសាក EV មានតម្លៃត្រឹមតែ៤ដុល្លារ ក្នុង១០០គីឡូម៉ែត្រ បើធៀបនឹងហ្វូស៊ីល  តម្លៃប្រេងឥន្ធនៈលើសពី១០ដុល្លារក្នុង១០០ គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជារំពឹងថា ឧស្សាហកម្ម EV នឹងកើនឡើងបន្ថែមទៀត។

ទោះជាយ៉ាងនេះក្តី មានការប្រឈមជាច្រើន សម្រាប់ការផ្លាស់ប្តូរ EV របស់កម្ពុជា ដូចជាសេវាកម្មថែទាំ បុគ្គលិកដែលមានជំនាញ ក្នុងការផ្ទុកថ្ម និងលទ្ធភាពទទួលបានស្ថានីយ៍សាកថ្ម៕

ក្រុមហ៊ុនអចលនទ្រព្យទី១របស់សឹង្ហបុរីបើកសម្ភោធជាផ្លូវការនៅកម្ពុជា

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុន PropNex Cambodia ដែលជាផ្នែកមួយនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលបានចុះបញ្ជីស្របច្បាប់ធំជាងគេលេខមួយរបស់ប្រទេសសិង្ហបុរី បានប្រារព្ធពិធីបើកសម្ពោធ ជាផ្លូវការនៅក្នុងសណ្ឋា​គារ Raffles Hotel Le Royal នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ជាមួយនឹងជំនឿលើការបន្ថែមតម្លៃ និងការផ្តល់នូវសេវាកម្មដ៏ល្អបំផុត PropNex ដែលដឹកនាំដោយក្រុមអ្នកគ្រប់គ្រង ដែលមានទស្សនៈវិស័យច្បាស់លាស់បាន និងកំពុងបំពាក់បំប៉ន ដល់ក្រុមអ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកជាច្រើន។

ការរួមបញ្ចូលគ្នាដ៏ជោគជ័យនេះ បាននាំឱ្យមានកំណើនខាងអាជីវកម្មដ៏អស្ចារ្យ និងការពង្រីកតំបន់ប្រកបអាជីវកម្ម របស់ខ្លួនបន្ថែមទៀត។ PropNex Cambodia មានសេវាកម្មអចលនទ្រព្យ ដែលមានវិសាលភាពពេញលេញ ដូចជា ទីផ្សារសម្រាប់គម្រោងផ្សេងៗ ការជួលផ្ទះ និងអគារពាណិជ្ជកម្ម ការវិនិយោគលើដីធ្លី ការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សា និងស្រាវជ្រាវលើអចលនាទ្រព្យ និងការគ្រប់គ្រងលើអចលនទ្រព្យជាដើម។

ពួកគេប្រាថ្នាចង់ឱ្យក្រុមភ្នាក់ងារ អចលនទ្រព្យរបស់ពួកគេពេញដោយក្រុមភ្នាក់ងារអចលនទ្រព្យ ដែល មាន ក្រម សីលធម៌ និង មាន បទ ពិសោធ ខ្ពស់ក្នុងការមើល ថែទាំ និង យក ចិត្ត ទុក ដាក់ លើ អតិថិជន យកអតិថិជន ជា អាទិភាព។  នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia មានភ្នាក់ងារអចលនទ្រព្យជំនាញ របស់ខ្លួនសរុបចំនួន400 នាក់ ហើយក្រុមហ៊ុនសង្ឃឹមថា ក្រុមហ៊ុននឹងសម្រេចបាននូវបុគ្គលិកផ្នែកលក់សរុបចំនួន1000 នាក់នៅឆ្នាំក្រោយ ឆ្នាំ2023ខាងមុខនេះ។

លោកAlan Neo ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធក្រុមហ៊ុនកាលពីថ្ងៃទី២៣ កញ្ញាកន្លងមកថា “PropNex បានមកដល់ប្រទេសកម្ពុជា ក្នុងខែឧសភា ឆ្នាំ2021។ យើងបានជ្រើសរើសបើកដំណើរការ ទៅភ្នាក់ងាររបស់យើងនៅទីនេះ ក្នុងអំឡុងពេលCovid ព្រោះក្នុងអំឡុងពេលនោះ វាជាឱកាសថ្មីមួយទៀតរបស់យើង។

លោកបន្តថា “កម្ពុជា ជា ទីផ្សារ ដែល កំពុង រីកចម្រើនខ្លាំង ហើយនៅ ខ្វះ  ភ្នាក់ងារដែលមានវិជ្ជាជីវៈ ជាច្រើន”។ លោកបន្តថា “យើងជឿជាក់ថាអចលនទ្រព្យនៅទីនេះ នឹងមានការរីកចម្រើនយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

លោកAlan Neoបានបន្តថា យើង ជា ភ្នាក់ងារ អចលន ទ្រព្យ  ដែល បានចុះ បញ្ជី ត្រឹមត្រូវ លំដាប់លេខ១របស់ សិង្ហបុរី។ យើងផ្តល់នូវសេវាកម្មទូលំទូលាយលើការលក់គម្រោង ការវិនិយោគលើដីធ្លី ផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់។ គោលដៅ និងបំណងប្រាថ្នារបស់យើងសម្រាប់ពេលអនាគត គឺយើងនឹងក្លាយជាទីភ្នាក់ងារដ៏ជំនាញលំដាប់ពិភពលោក។

លោកបន្តថា “យើងចង់ជួយដឹកនាំមនុស្សជំនាន់ក្រោយ អោយមានជំនាញលើអចលនទ្រព្យច្បាស់លាស់។ យើង បាន និង កំពុង បង្កើត មជ្ឈមណ្ឌល បណ្តុះបណ្តាល ដែល ទទួលស្គាល់ ដោយ រដ្ឋាភិបាល ប្រទេសសិង្ហ បុរី ក៏ដូចជា ការនាំយកនូវ ប្រព័ន្ធ IT របស់ប្រទេស សិង្ហ បុរី មកកាន់ ប្រទេស កម្ពុជា ជា លើកដំបូង  ដែលមិន ធ្លាប់មាននៅ ក្នុង ប្រទេសកម្ពុជាកន្លងមក”។លោកបន្តថា “រឿងដ៏គួរឱ្យរំភើបជាច្រើនទៀតនឹងមកដល់ប្រទេសមួយនេះ ហើយយើងសង្ឃឹមថា អ្នកនឹងមើលឃើញពីភាពរីកចម្រើនទាំងនេះជាមួយយើង យើង នឹង បន្ត ជ្រើសរើស ដៃគូ សហាការ ដែលត្រឹមត្រូវ ឧស្សាហ៍ព្យាយាម និងផ្តល់នូវសេវាកម្ម ពេញលេញ”។

ជាមួយគ្នានេះ លោកស្រី អាន ធីតា នាយកគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia បានថ្លែងពីគោលបំណង និងគោលដៅរបស់លោកស្រីសម្រាប់ឆ្នាំខាងមុខថា “គោលដៅរបស់យើងសម្រាប់ឆ្នាំខាងមុខនេះ គឺអនុវត្តន៍ នូវកម្មវិធីបណ្តុះបណ្តាល ដ៏ទូលំទូលាយរបស់យើង បន្តយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់យើង និងចូលរួមចំណែកផ្តល់ត្រឡប់ទៅអោយប្រទេសរបស់យើងវិញ ដោយជួយដល់ក្រុមភ្នាក់ងារអចលនទ្រព្យរបស់យើង ដោយមានការបង្ហាត់បង្រៀនពួកគេ ឱ្យក្លាយទៅជាក្រុមការងារដ៏រឹងមាំ ដើម្បីជួយដល់អតិថិជនទាំងអស់របស់យើង ប្រកបដោយវិជ្ជាជីវៈខ្ពស់។

លោកស្រីបន្តថា “យើងបានធ្វើផ្តល់ពត៍មានជូនអតិថិជន របស់យើងទាំងអស់តាមរយះ ការចេញផ្សាយនូវ បច្ចុប្បន្នភាព ទីផ្សារ អចលនទ្រព្យ ពីមួយដំណាក់កាលទៅមួយដំណាក់កាល”។

ក្នុងកម្មវិធីពិសេសនេះ ក្រុមហ៊ុនបានផ្តល់រង្វាន់ដល់ភ្នាក់ងារអចលនទ្រព្យឆ្នើម ដែលឈ្នះពានរង្វាន់ពីក្រុមហ៊ុន PropNexian Champions មានចំនួន54នាក់ សម្រាប់ឆ្នាំ2020 ដល់ខែមីនា ឆ្នាំ2022កន្លងទៅនេះ។

ពិធីសម្ភោធក្រុមហ៊ុនដ៏ធំនេះ ក៏មានការចូលរូមថ្លែងសន្ទរកថា ពីលោក Alan Lim ស្ថាបនិកក្រុមហ៊ុន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនPropNex និងលោក Lim Yong Hock នាយកប្រតិបត្តិសំខាន់នៃក្រុមហ៊ុន។ ការថ្លែងសុន្ទរកថារបស់គណៈធិបតីកិត្តិយស ពីលោកម៉ី វ៉ាន់ រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង លោក Alvin Koh អនុប្រធានបេសកកម្ម និងតំណាងឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរី ប្រចាំប្រទេសកម្ពុជា លោកជំទាវ Teo Lay Chengផងដែរ៕

ក្រុមហ៊ុនអាមេរិកធំមួយគ្រោងឈានជើងចូលមកវិនិយោគអចលនទ្រព្យក្នុងខេត្តចំនួន៥

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុន Double Door ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសម្លឹងឃើញសក្តានុពល និងកាលានុវត្តភាពខ្ពស់ នៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគក្នុងវិស័យនេះនៅក្នុងខេត្តចំនួន៥។

លោកស្រី Amy Kwan ស្ថាបនិករបស់ក្រុមហ៊ុន Double Door បានសំដែងការចាប់អាម្មណ៍យ៉ាងខ្លាំង ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារសម្លឹងឃើញសក្តានុពល និងកាលានុវត្តភាពខ្ពស់ ពិសេសគឺការប្រើប្រាស់វិស័យបច្ចេកវិទ្យា សម្រាប់ដោះស្រាយបញ្ហានានា ក្នុងវិស័យអចលនទ្រព្យ។

លោកស្រីបានលើកឡើងថា កម្ពុជាគឺជាប្រទេសទី១ ដែលលោកស្រីបានជ្រើសរើសធ្វើដំណើរទស្សនៈកិច្ច ក្នុងចំណោមប្រទេសនានានៅទ្វីបអាស៊ី ដោយសារកម្ពុជាជាប្រទេស ដែលមានភាពទាក់ទាញខ្លាំង ហើយប្រទេសពីរទៀតគឺ វៀតណាម និងឥណ្ឌា។

លោកស្រីបានមានប្រសាសន៍ថា “ខេត្តចំនួន៥នៅកម្ពុជាដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ហើយដែលលោកស្រី បានធ្វើទស្សនៈកិច្ចរួចរាល់ហើយនោះ គឺរាជធានីភ្នំពេញ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប”។

លោកស្រីបានសម្លឹងឃើញថា ទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ហាក់មានសភាពជាប់គាំង ជាហេតុធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើន កំពុងសម្លឹងរកកាលានុវត្តភាពវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេស ហើយលោកស្រីមានឆន្ទៈ រួមចំណែកក្នុងការកៀងគរ អ្នកដែលមានលទ្ធភាពទិញអចលទ្រព្យ ពីសហរដ្ឋអាមេរិកមកកម្ពុជា ព្រមទាំងធ្វើឲ្យកម្ពុជាក្លា​យជាទីផ្សារអចលនទ្រព្យ ដែលកាន់តែមានភាពទាក់ទាញ សម្រាប់ពលរដ្ឋអាមេរិក។

លោក មាស សេងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាន ស្វាគ​មន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រី Amy Kwan ក៏ដូចជាក្រុមហ៊ុន Double Door នៅកម្ពុជា ដោយបានពន្យល់ និងផ្តល់ជាអនុសាសន៍ដល់លោកស្រី ពាក់ព័ន្ធនឹងការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ដោយបានចង្អុ​លបង្ហាញឲ្យលោកស្រី បានស្គាល់អំពីជនបង្គោល តួអង្គសំខាន់ៗ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ ស្នើសុំអាជ្ញាប័ណ្ណអចលនវត្ថុ ព្រមទាំងស្វែងយល់ឲ្យកាន់តែលម្អិតបន្ថែមទៀត អំពីវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកក៏បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំពិព័​រណ៍ពាណិជ្ជកម្មនានាជាប្រចាំ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការចាប់ដៃគូអាជីវកម្ម និងបង្កើតឲ្យមានកាលានុវត្តភាពក្នុងការវិនិយោគរួមគ្នា។

ក្រុមហ៊ុន Double Door ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ នៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហានានា ក្នុងវិស័យអចលនទ្រព្យ។ Double Door គឺជាក្រុមហ៊ុនផ្តោតតែលើទីផ្សារអចលនទ្រព្យ នៅក្រៅសហរដ្ឋអាមេរិក ដោយមិនផ្តោតលើអចលនទ្រព្យ ក្នុងទីផ្សារសហរដ្ឋអាមេរិកឡើយ៕

សម្ដេច​តេជោ​ផ្ដល់​អនុសាសន៍​ចំនួន៥​ដើម្បីជំរុញ​វិស័យ​ទេសចរណ៍

ដោយៈ វឌ្ឍនៈ ​

ភ្នំពេញៈ នៅក្នុងឱកាស​អបអរសាទរទិវា​ ទេសចរណ៍​ពិភពលោក​ឆ្នាំ ២០២២​ ក្រោម​ប្រធាន​បទ  គិតគូរឡើង​វិញពីទេសចរណ៍ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ​បាន​ផ្ដល់​អនុសាសន៍​ចំនួន​៥ ដើម្បីជំរុញ​វិស័យ​នេះ​ឱ្យ​រើបឡើង​វិញ​ជា​បន្តបន្ទាប់។

អនុសាសន៍​សម្ដេចទាំង​៥ ​ដែល​សម្ដេច​បានផ្ដល់​ក្នុង​លិខិត​អបអរសាទរ​នោះ​រួមមាន​ ទី១. ជំរុញ​ពិពិធកម្ម​ការអភិវឌ្ឍ​ផលិតផល និងគោលដៅទេសចរណ៍  ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ភាពទាក់ទាញ​ គំនិត​ច្នៃប្រឌិ​ត​ និងនុវានុវត្តន៍ ព្រមទាំង​ជំរុញ​ពិពិធកម្ម​ ការផ្សព្វផ្សាយ​ តាមគ្រប់រូបភាព​ខណៈ​ដែល​ថ្មីៗនេះ កម្ពុជា​ត្រូវ​បាន​ទេសចរអន្តរជាតិ​ បោះឆ្នោត​ផ្ដល់មតិគាំទ្រ និងទទួល​ពាន​រង្វាន់ ពីអង្គភាព​រង្វាន់ទេសចរណ៍​ពិភពលោក ជាគោលដៅទេសចរណ៍​វប្បធម៌នាំមុខក្នុងទ្វីប​អាស៊ី ឆ្នាំ២០២២ និងគោលដៅ​ទេស​ចរណ៍​យុវជន ​នាំមុខ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ២០២២ ។

ទី២ ជំរុញការ​កសាងផែនការរួមគ្នា ការ​ប្រើប្រាស់​រួមគ្នា​ និងអភិបាល​កិច្ច​ស៊ីសង្វាក់​រួមគ្នា ដោយឈរ​លើ​អភិក្រម​ ពីក្រោមឡើងលើ​ នៅតាម​គោលដៅទេសចរណ៍អាទិភាព ក្នុងនោះ​ត្រូវពង្រឹង​ការ​រៀបចំ​យន្តការ ​គ្រប់គ្រង​គោ​លដៅ​ទេសចរណ៍ ដែលអនុញ្ញាតឱ្យគ្រប់ភាគី​ពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍​ទេសចរណ៍​ ពិសេស​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ទេសចរណ៍ ​គ្រប់កម្រិត​ទាំង​ខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម​ឱ្យមានការ​រួម​គិត រួម​ធ្វើ​ រួម​ទទួល​ខុសត្រូវ ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ទេសចរណ៍​ និងការ​បង្កើន​ភាពប្រកួត​ប្រជែង​គោលដៅរបស់ខ្លួន ។

ទី៣ ផ្ដល់អាទិភាព​ដល់​ការ​ជំរុញ​ឌីជីថលូបនីយកម្ម នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា ដើម្បី​ពង្រឹង​ភាពធន់​ ចីរភាព​ គុណភាព​ និងឧត្តម​ភាព​ប្រកួត​ប្រជែង​ ចូលរួម​គាំទ្រ​ដល់ការកសាងសេដ្ឋកិច្ច សង្គម​ឌីជីថល​ សេដ្ឋកិច្ច​ច្នៃប្រឌិត សេដ្ឋកិច្ច​ចក្រា និងសេដ្ឋកិច្ច​បៃតង​នៅកម្ពុជា ។​

ទី៤ ជាមួយ​នឹង​ការ​ប្រែប្រួល​ដ៏ឆាប់រហ័ស​ នៃឧស្សាហកម្ម​ធ្វើដំណើរ​ និងទេសចរណ៍ ដែលបានធ្វើឱ្យ​ប្រើប្រាស់​លើ​ទិដ្ឋភាព នៃទីផ្សារ​ការងារ​សម្រា​ប់បុគ្គលិក​ ដោយក្នុងនោះ​តម្រូវការ​អ្នកជំនាញ​ទេសចរណ៍ ដែលមាន​ចំណេះដឹង​ និងជំនាញថ្មីៗ​ ដែលទាមទារ​ឱ្យ​មាន​ពង្រឹង​ការ​បណ្ដុះបណ្ដាល​និង​តម្រង់ទិស​ ទាំង​ការពង្រឹង​ជំនាញ​ដែលមានស្រាប់​ និង​បណ្ដុះបណ្ដាល​ជំនាញបន្ថែម ដើម្បីផ្ដល់លទ្ធភាព​ឱ្យ​កម្លាំងពលកម្ម ​ក្នុងវិស័យ​ទេសចរណ៍​មានសមត្ថភាព​ និងលទ្ធភាពគ្រប់គ្រាន់​ ក្នុងការ​បត់បែនទៅតាម​ទិន្នាការ​ទេសចរណ៍ ។

ទី៥ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ ក្នុង​ក្របខណ្ឌ​ទ្វេភាគី និងពហុភាគី រួមមានកិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ក្នុងក្របខណ្ឌអាស៊ាន អេកម៉ិក CLMV ( កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម​) ក្នុង​ក្របខណ្ឌ កិច្ច​សហប្រតិបត្តិការ​មេគង្គ​ ក៏ដូចជា ​កិច្ចសហប្រតិបត្តិការ​ជាមួយអង្គការ​ទេសចរណ៍​ពិភពលោក និង​សហ​ម​ន៍​​ទេសចរណ៍​អន្តរជាតិ ជាច្រើនផ្សេងទៀត ដើម្បីទ្រទ្រង់​ដល់ការ​ជំរុញ​លំហូរទេសចរអន្តរជាតិម​ក​កម្ពុជា ។

សម្ដេច​បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យ​ទេសចរណ៍ឱ្យ​ក្លាយ​ជា​វិស័យ​សេដ្ឋកិច្ច សង្គម​ដ៏​ចម្បង​មួយសម្រា់ប​កម្ពុជា ​គឺទាមទារ​ឱ្យមាន​ការ​គិតគូរ​ឱ្យ​បានគ្រប់ជ្រុងជ្រោយ​​ ដែលជានិច្ច​កាល​ រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់​ខ្ពស់ ​ទៅលើការធានា​ចីរភាព​កំណើន ​នៃវិស័យ​ដ៏​មានសារ​សំខាន់នេះ។ ​ចំនុច​នេះ ​ទាម​ទារ​ចាំបាច់​ឱ្យ​មានកា​របន្ត​គិតគូរ​លើការ​ជំរុញ​ពិពិធកម្ម​ គំនិត​ច្នៃប្រឌិត​ នវានុវត្តន៍​ ដើម្បីធានា​ភាពប្រកួត​ប្រជែង​នៃវិស័យ​ទេសចរណ៍​កម្ពុជា​នៅក្នុង​កម្រិត​តំបន់ និង​សកលលោក៕

 

 

ធនាគារពិភពលោកដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២២នេះ

ដោយៈ សុខុម

ភ្នំពេញ: វាជាដំណឹងដ៏គួរឱ្យសាទរមួយ ដែលធនាគារពិភពលោក (World Bank) បានបង្កើនការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដល់៤,៨%នៅក្នុងឆ្នាំ២០២២នេះ បើធៀបនឹងការព្យាករ៤,៥% របស់ធនាគារនេះកាលពីខែមេសា។

ការដំឡើងការព្យាករណ៍ របស់ធនាគារពិភពលោកមួយនេះ ធ្វើឡើង ស្របពេលតម្រូវការ ទូទាំងពិភពលោកកាន់តែធ្លាក់ចុះ ហើយថ្លៃទំនិញកាន់​តែកើនឡើង។

របាយការណ៍របស់ធនាគារពិភពលោកស្ដីពី បច្ចុប្បន្នសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (World Bank East Asia and Pacific Economic Update) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា បង្ហាញថា កត្តាជំរុញកំណើន ដែលផ្តោតលើការនាំចេញ ជាពិសេសវិស័យកាត់ដេរ ស្បែកជើង ទំនិញធ្វើដំណើរ និងឧស្សាហកម្មផលិតកង់ ព្រមទាំងកសិកម្ម បានបន្តជួយគាំទ្រ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា។

របាយការណ៍ដដែលបង្ហាញថា ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២២ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា ទទួលបានសន្ទុះដោយសារការវិនិ​យោគ និងទំហំពាណិជ្ជកម្មបានកើនឡើង។ របាយការណ៍នេះបន្ថែមទៀតថា តម្លៃគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានអនុម័តឈានដល់៣១៥លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២២។

លោក Aaditya Mattoo អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងបែបសុទិដ្ឋិ​និយមថា ភាពជោគជ័យរបស់កម្ពុជា នៅក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩ បានជួយឱ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុករស់រវើកឡើងវិញ និងបានធ្វើឱ្យការនាំចេញទំនិញកើនឡើង។

យោងតាមរបាយការណ៍បានឱ្យដឹងថា អតិផរណារបស់កម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងដល់៦%នៅឆ្នាំនេះ ដោយសារតែការឡើងថ្លៃចំណីអាហារ និងប្រេងឥន្ធនៈ មុនពេលធ្លាក់ចុះមកនៅត្រឹម៤,២%វិញនៅឆ្នាំក្រោយ។

របាយការណ៍ដដែលបង្ហាញថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់កម្ពុជា រំពឹងទទួលបានកំណើន៥,២% ដោយសារតម្រូវការប្រើប្រាស់កើនឡើង ខណៈអត្រាមានការងារធ្វើកើនឡើង រួមជាមួយនឹងតម្រូវការប្រើប្រាស់រដ្ឋាភិបាលកើនឡើងខ្លាំងអំឡុងឆ្នាំ ដែលត្រូវរៀបចំការបោះឆ្នោតនេះ៕ Xinhua៕