FTI foresees opportunities in Saudi Arabian mega-city

The Federation of Thai Industries (FTI ) sees a new business opportunity for Thai companies under the newly – forged Thai – Saudi trade cooperation that could lead . them to earn revenue in Riyadh’s ambitious plan to build the US $ 500 – billion mega – city of Neom.

 

The prospect follows the establishment of a Joint Business Council between the two countries to promote their trade under a memorandum of understanding recently signed by the Joint Standing Committee on Commerce, Industry and Banking and the Federation of Saudi Chambers of Commerce.

 

Laksanawisit said earlier he expected business deals between the two countries to reach 10 billion baht within a year of the council’s establishment .

 

” We first thought the value was high, but now it seems to me that the target may be too low , ” said Kriengkrai Thiennukul , chairman of the FTI , after taking a closer look at trade benefits , work and investments in Saudi Arabia , especially in its Neom smart city project .

 

Combining ” neo ” which means new and ” m ” , the first letter of the Arabic word for future , Neom will be located in a 26,500 – square kilometre area near the Red Sea and trade routes that use the Suez Canal , according to media reports .

 

The new city aims to depend less on oil and promote diverse businesses, which will be a new opportunity for Thai exporters , architects and interior designers . ” We can export construction materials to support this project, ” said Mr Kriengkrai . ” Work on interior design is expected to generate the most revenue.

 

Thailand has many great interior designers who can add value to Thai businesses. “Air conditioner manufacturers are another group that can benefit from Neom, Mr Kriengkrai said.

 

Thailand is a major air conditioner production base. In 2021 , the country’s air conditioner exports to Saudi Arabia were valued at $ 95.5 million , a year – on – year increase of 19.9 % , according to the FTI .

Mr Kriengkrai believes the Thai Saudi trade cooperation can pave the way for further opportunities for these businesses and boost exports of Thai food, which is already in high demand in Saudi Arabia.

 

Source: Bangkok Post

អ្នកជំនាញជំរុញការប្រើប្រភពថាមពលពន្លឺព្រះអាទិត្យនៅក្នុងវិស័យទេសចរណ៍

ដោយ៖ សុផារី

ភ្នំពេញ៖ អ្នកជំនាញផ្នែកបរិស្ថាន លើកឡើងថា ការរួមបញ្ចូលប្រភពថាមពលកកើតឡើងវិញ ដូចជា ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍ គឺជាវិធីសាស្រ្តដ៏ប្រសើរទាំងសម្រាប់បរិស្ថាន និងប្រតិបត្តិករទេសចរណ៍។

ការស្តារវិស័យទេសចរណ៍ឱ្យងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ត្រូវដាក់បញ្ចូលនូវភាពចាំបាច់ ក្នុងការបង្កើនភាពធន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។

ការលើកឡើងនេះ បន្ទាប់ពីគម្រោងក្រោមការឧបត្ថម្ភថវិកាដោយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ “ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន” ត្រូវបានដាក់ឱ្យដំណើរការ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

គម្រោងនេះមានគោលបំណងសម្របសម្រួលឱ្យមានដាក់បញ្ចូលការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពក្នុងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការអនុវត្តជម្រើសប្រព័ន្ធអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ការប្រើប្រាស់ក្នុងសណ្ឋាគារ ផ្ទះស្នាក់ទេសចរណ៍ធម្មជាតិ រមណីយដ្ឋានធម្មជាតិ និងទីតាំងទេសចរណ៍ធម្មជាតិតាមសហគមន៍។

លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ទាំងឡាយ សមាជិកទេសចរណ៍ធម្មជាតិតាមសហគមន៍ និងស្ថាប័នពាក់ព័ន្ធនានា ចូលរួមគាំទ្រការអនុវត្តន៍គម្រោងនេះ ដើម្បីជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាចូលរួម ក្នុងការអភិវឌ្ឍទេសចរណ៍បៃតង និងប្រកបដោយចីរភាពនៅកម្ពុជា។

លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានបង្ហាញពីការគាំទ្រ និងប្តេជ្ញាចិត្ត ក្នុងការជួយសមាជិករបស់សហព័ន្ធទេសចរណ៍កម្ពុជាចូលរួមកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គីសនី ក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ តាមរយៈការណែនាំឱ្យប្រើប្រាស់ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការគ្រប់គ្រងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព សំដៅគាំទ្រសមាជិកទាំងអស់ ក្នុងការស្តារអាជីវកម្មរបស់ពួកគេឡើងវិញ ឱ្យបានកាន់តែប្រសើរឡើង ក្រោយវិបត្តិកូវីដ-១៩។

លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF រំពឹងថា គម្រោងនេះនឹងជួយឱ្យអាជីវកម្មទេសចរណ៍ឆ្ពោះទៅមុខ ដោយអនុវត្តបទដ្ឋានមួយប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ប្រសើរជាងមុន ព្រមទាំងនឹងនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា៕

ការសាងសង់ព្រលានយន្តហោះសៀមរាបអង្គរអាចយឺតជាងផែនការដោយសារនយោបាយសូន្យកូវីដរបស់ចិន

ដោយ៖ សុផារី

សៀមរាប៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី សម្រេចបានជាង៤០%ហើយ តែលោកមានការបារម្ភថា ការសាងសង់អាចនឹងមានការយឺតយ៉ាវបន្តិចបន្តួចជាងផែនការដែលបានរំពឹងទុក។

លោក ស៊ីន ចាន់សិរីវុត្ថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា “គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន៤០,៦៧% ហើយ និងរំពឹងទុកថានៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះ នឹងសម្រេចបាន៧០%”។

យ៉ាងនេះក្តី លោកមានការបារម្ភថា ការសាងសង់ព្រលានយន្តហោះនេះ អាចនឹងមានការយឺតយ៉ាវបន្តិចបន្តួច ជាងផែនការដែលបានរំពឹងទុក ដោយសារតែគោលនយោបាយសូន្យកូវីដរបស់ចិន ដែលជាបច្ច័យអវិជ្ជមាន ដល់ច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់សម្ភារៈបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ការឡើងថ្លៃនៃសម្ភារៈមួយចំនួន និងការធ្វើដំណើរចេញ-ចូល របស់វិស្វករជំនាញ។

លោក ស៊ីន ចាន់សិរីវុត្ថា បន្តថា ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមកាងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់ (MOA-WG) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំដោយលោកបណ្ឌិត រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ដែលបានចុះទៅបំពេញបេសកកម្ម កាលពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២២។

លោកបញ្ជាក់ថា ក្នុងពេលចុះទៅបំពេញបេសកកម្មនោះ លោកបណ្ឌិត រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានមានមតិផ្តាំផ្ញើ និងណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវខិតខំព្យាយាម និងពន្លឿនការសាងសង់ ឲ្យបានរួចរាល់តាមផែនការ បើទោះបីជាជួបការលំបាក និងឧបសគ្គយ៉ាងណាក្តី។

អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារអាមេរិក។

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីផ្សេងៗ ជាយថាហេតុកើតឡើងទេនោះ៕

ក្រុមហ៊ុនថៃសម្លឹងឃើញឱកាសអាជីវកម្មនៅក្នុងគម្រោងទីក្រុងថ្មី របស់អារ៉ាប៊ីសាអូឌីត

ដោយ: លាងហួរ

បាងកក: សហព័ន្ធឧស្សាហកម្មថៃ(FTI) សម្លឹងឃើញឱកាសអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុនថៃ ក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថៃ-អារ៉ាប៊ីសាអូឌីត ដែលទើបបង្កើតថ្មី ដែលពួកគេអាចរកប្រាក់ចំណូល នៅក្នុងផែន ការប្រកបដោយមហិច្ឆតារបស់ទីក្រុងRiyadh ក្នុងការសាងសង់ទីក្រុងមេហ្គាNeomតម្លៃ៥០០ពាន់លានដុល្លារ។

ការរំពឹងទុកនេះ ធ្វើឡើងបន្ទាប់ពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចរួម រវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មរបស់ពួកគេ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ និងសហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយមុននេះថា លោករំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងឈានដល់១០ពាន់លានបាត ក្នុងរយៈពេលមួយឆ្នាំនៃការបង្កើតក្រុមប្រឹក្សានេះ។

ការរួមបញ្ចូលពាក្យ “neo” ដែលមានន័យថាថ្មី និង”m” ដែលជាអក្សរទីមួយ នៃពាក្យអារ៉ាប់សម្រាប់ពេលអនាគត  ទីក្រុង Neom នឹងមានទីតាំង នៅលើផ្ទៃដី២៦៥០០គីឡូម៉ែត្រការ៉េ ក្បែរសមុទ្រក្រហម និងផ្លូវពាណិជ្ជកម្មដែលប្រើប្រាស់ប្រឡាយSuez។

ទីក្រុងថ្មីនេះ គ្រោងកាត់បន្ថយការពឹងផ្អែកកាន់តែតិចលើប្រេង និងលើកកម្ពស់អាជីវកម្មចម្រុះ ដែលនឹងក្លាយជាឱកាសថ្មី សម្រាប់អ្នកនាំចេញថៃស្ថាបត្យករ និងអ្នករចនាខាងក្នុង។

លោក Kriengkrai បានថ្លែងថា យើងអាចនាំចេញសម្ភារសំណង់ដើម្បីគាំទ្រគម្រោងនេះ។

លោក Kriengkrai ជឿជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសថៃ និងអារ៉ាប៊ីសាអូឌីត អាចត្រួសត្រាយផ្លូវសម្រាប់ឱកាសបន្ថែមទៀតសម្រាប់អាជីវកម្មទាំងនេះ និងជំរុញការនាំចេញអាហារថៃ ដែលជាតម្រូវការខ្ពស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕

ការទិញផ្ទះដើម្បីវិនិយោគ ចំណុចគួរដឹង គួរវិភាគ និងស្ថានភាពចំពោះមុខ ដែលត្រូវពិចារណា

  ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុននេះ ការវិនិយោគលើលំនៅឋាន ដែលសំដៅដល់ការទិញទុកចំណេញ គឺជាឱកាសសម្រាប់អ្នកវិនិយោគ ដែលមានទុន ដោយទិញតែមួយឆ្នាំ ឬរយៈពេលតិចជាងនេះ អាចលក់ចេញវិញបានប្រាក់ចំនេញខ្ពស់។

ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរហើយ ព្រោះមកដល់ដំណាក់កាលនេះវិញ អ្នកវិនិយោគ គួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បិបញ្ជៀសហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ។

ការអភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មានច្រើនណាស់ទៅហើយ ក្នុងនោះដែរតំបន់ជាយក្រុង មានការអភិវឌ្ឍលំនៅឋានច្រើនជាងគេ ទាំងគម្រោងវិនិយោគតូចៗ និងគម្រោងវិនិយោគធំៗ ពីសំណាក់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ប៉ុន្តែការអភិវឌ្ឍគម្រោងលំនៅឋានទាំងនោះភាគច្រើន បានបង្កលក្ខណៈងាយស្រួលដល់អតិថិជនដោយអាចទិញផ្ទះបង់រំលស់។

គម្រោងខ្លះអាចទិញបង់រំលស់ រហូតដល់២០ឆ្នាំ ខ្លះ១៥ឆ្នាំខ្លះទៀត១០ឆ្នាំ ខណៈគម្រោងខ្លះទៀត បានផ្ដល់ការបង់រំលស់ជាដំណាក់កាលពេលណាផ្ទះនោះសង់រួចរាល់ អ្នកទិញត្រូវស្វះស្វែងរកប្រាក់មកបង្គ្រប់តែម្ដង។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានមើលឃើញថា ការទិញផ្ទះមានលក្ខណៈវិនិយោគ ដែលសំដៅដល់ទិញដើម្បី ទុកលក់ចំណេញកាលពីមុនវាឱកាស ប៉ុន្តែពេលនេះវាមិនគួរឱ្យធ្វើនោះទេ ជាពិសេសសម្រាប់អ្នកដែលមានចំណូលមធ្យមចុះក្រោម ពីព្រោះការទិញផ្ទះដើម្បី វិនិយោគនាពេលនេះគឺអាចមានហានិភ័យខ្ពស់។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងផងដែរថា ក្នុងស្ថានភាពនេះ អ្នកមានចំណូលទាប និងមធ្យមមិនគួរវិនិយោគអចលនទ្រព្យនោះទេ ជាពិសេសនោះការវិនិយោគលើលំនៅឋានរឹតតែមិនគួរវិនិយោគទៅទៀត ដោយសារតែស្ថានភាពនៅពេលនេះយើងមើលឃើញថា ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់នៅឡើយទេ ។​

លោកបន្តថា “បើសិនជាអ្នកមានចំណូលមធ្យម គាត់ចង់វិនិយោគលើអចលនទ្រព្យ ខ្ញុំសូមណែនាំឱ្យវិនិយោគលើដីធ្លីវិញ ហើយស្វែងរកដីណាដែលនៅមានតម្លៃទាប ទុករយៈណាមួយនោះសឹមលក់ចេញវិញ គឺអាចរកប្រាក់ចំណេញបាន”។

ជាមួយគ្នានេះ លោកផូន សុអុនដែន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន KH Land ក៏បានលើកឡើងថា បច្ចុប្បន្ននេះ អ្នកវិនិយោគលើដីធ្លីនិងលំនៅឋានមានភាពឆ្លាតវៃជាងមុនឆ្ងាយណាស់ ។ កាលពីមុនវិបត្តិ អ្នកទិញដីនិងផ្ទះ គឺមិនសូវគិតគូរយូរនោះទេ គាត់មើលតែគម្រោងណាដែលល្អគម្រោងណាដែលមានគេទិញច្រើន ឬមានគេណែនាំគាប់ជួនជាមួយនឹងគាត់ចង់ទៅកាន់តំបន់នោះផង គាត់ក៏បានដាក់ទុនវិនិយោគទិញតែម្ដង។

លោកបន្តថា “ប៉ុន្តែមកដល់ពេលនេះវិញ  មុននឹងគាត់សម្រេចចិត្តទិញផ្ទះនៅគម្រោងណាមួយនោះ គាត់ត្រូវគិតគូរពិចារណា និងចុះសិក្សាដោយផ្ទាល់ មានទាំងសាកសួរនាំច្រើនផងដែរ”។លោកបន្ថែមថា “ភ្លាមៗក៏គាត់មិនទាន់សម្រេចចិត្តទិញដែរ គាត់ត្រូវសិក្សាលើប្រាក់ចំណូលរបស់គាត់ថាតើអាចមានលទ្ធផលបង់បានដែរឬទេ ពីព្រោះថាគម្រោងមួយចំនួនគាត់បានផ្ដល់លទ្ធភាពបង់តាមធនាគារ ឬរំលស់ក្នុងរយៈពេលណាមួយ”។

បច្ចុប្បន្ននេះ យើងបានមើលឃើញថា មានគម្រោងអភិវឌ្ឍន៍លំនៅឋានខ្លះ ដែលជាគម្រោងឯកជនខ្នាតតូច ចាប់ផ្ដើមមានបញ្ហាហិរញ្ញវត្ថុដោយប្រមូលប្រាក់ពីអតិថិជនរួចហើយ តែមិនបន្តសាងសង់ផ្ដល់ជូនអតិថិជន។ គម្រោងខ្លះទៀតបានសាងសង់រួចរាល់ពិតមែន តែក្នុងគម្រោងមិនមានប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់ និងប្រើប្រាស់ប្រព័ន្ធអគ្គិសនីរបស់ឯកជន មានតម្លៃខ្ពស់ជាងអគ្គិសនីរបស់រដ្ឋជាដើម។ ទាំងនេះសុទ្ធតែជាចំណុច ដែលអតិថិជនមុននឹងទិញផ្ទះត្រូវគិតពិចារណាផងដែរ ។

សព្វថ្ងៃនេះយើងក៏បានមើលឃើញថា អតិថិជនដែលបានទិញផ្ទះពីគម្រោងអភិវឌ្ឍន៍មួយចំនួន បានប្រកាសលក់ផ្ទះវិញ ដោយសារតែមិនមានលទ្ធភាពក្នុងការបង់បន្តទៅកាន់ម្ចាស់គម្រោង ឬទៅកាន់ធនាគារដែលខ្លួនបានខ្ចីមកទិញផ្ទះនោះ ហើយសកម្មភាពនេះ កើតមានកាន់តែច្រើនឡើងៗដូច្នេះហើយទើបគម្រោងលំនៅឋានខ្លះសង់រួច មិនសូវមានមនុស្សទៅរស់នៅច្រើនអ៊ូរអរដូចការរំពឹងទុក៕

សម្តេចតេជោៈ វិបត្តិថ្មីៗមួយចំនួនកំពុងជំរុញឲ្យមាននិន្នាការពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក

ដោយៈសុផារី

សៀមរាបៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថា បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឲ្យមាននិន្នាការឆ្ពោះទៅរក ការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក។

សម្តេចបានបញ្ជាក់ថា “ប៉ុន្តែនេះមិនមានន័យថា បញ្ហាទាំងនេះ នឹងតម្រូវឲ្យបណ្ដាប្រទេសនៅក្នុងពិភពលោក ប្រើប្រាស់ជាឧបករណ៍គាំពារនិយម បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ឬខិតខំកសាងច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឲ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្ដាប់តូច ដែលជាបក្សពួកខ្លួននោះឡើយ”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងន័យនេះ អាស៊ានគួរតែរួមជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឲ្យមានការរៀបចំក្របខ័ណ្ឌ ជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបម្រើឲ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

នាពេលបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រក​បដោយចីរភាព២០៣០ ដែលអាស៊ានគួរពិចារណា លើគំនិតផ្ដួចផ្ដើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលសម្ដេចធ្លាប់បានលើកឡើងកន្លងមកនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យតំបន់អាស៊ាន អាចប្រែក្លាយខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច”៕

សម្តេចតេជោៈកិច្ចព្រមព្រៀងRCEP ត្រូវតែមានលេខាធិការដ្ឋានមួយដែលឯករាជ្យ ស្របពេលកម្ពុជាត្រៀមទទួលយកលេខាធិការដ្ឋាននេះ

   ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កម្ពុជាមានចំណាប់អារម្មណ៍ ក្នុងការទទួលយកលេចខាធិការដ្ឋានRCEP ស្របពេលសម្តេចជម្រុញឲ្យមាន លេខាធិការដ្ឋានរបស់ស្ថាប័ននេះ ដើម្បីសម្របសម្រួលការងារ។

ថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសជាដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជំរុញឲ្យមានការបង្កើតឲ្យមាន លេខាធិការដ្ឋានកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប-RCEP) មួយដែលឯករាជ្យ និងម្ចាស់ការ ដើម្បីដើរតួនាទី ក្នុងការងារសម្របសម្រួល ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ហើយកម្ពុជាមានចំណាប់អារម្មណ៍ ក្នុងទទួលយកលេខា​ធិការដ្ឋាននេះ

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នាសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

សម្តេចតេជោបានបន្តថា “អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនង ជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមា ពីកិច្ចព្រមព្រៀងRCEP”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារ សំដៅទាក់ទាញការចូលរួមពីបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ក្នុងកិច្ចព្រមព្រៀងនេះ។ ក្នុងន័យនេះ កិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ។ កម្ពុជានៅតែមានចំណាប់អារម្មណ៍ និងផ្ដល់គ្រប់លទ្ធភាព និងសម្បទាន ក្នុងការទទួលយកលេខាធិការដ្ឋាននេះ។

ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីដើមខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិ​ការដ្ឋានRCEP នេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច សម្រាប់លេខាធិការដ្ឋាននេះ នៅរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។

RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២២០០លាននាក់ ឬ៣០ភាគរយ នៃប្រជាជនពិភពលោក និងមានទំហំពាណិជ្ជកម្ម២៨ភាគរយ នៃទំហំពាណិ​ជ្ជកម្មនៅលើពិភពលោក៕

 

 

ប្រទេសកម្ពុជាកំណត់គោលដៅយុទ្ធសាស្រ្តចំនួន៤ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមនិងហានិភ័យរបស់អាស៊ាន

ដោយ៖ សុផារី

សៀមរាប៖ ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាមួយមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” បានផ្តោតអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យ​ទាំងអស់ ជាពិសេស ពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញការគាំទ្រ និងជឿជាក់ថា បានកំណត់គោលដៅយុទ្ធសាស្រ្តចំនួន៤ នៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន ទី១ ការពង្រឹង​ការតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទី២ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួត​ប្រជែងរបស់​អាស៊ាន ទី៣ ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងការប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និងទី៤ អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ។

សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (Opening Ceremony of the 54th ASEAN Economic Ministers’ (AEM) Meeting and Related Meetings) ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា នៅខេត្តសៀមរាប។

សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងពេលដែលពិភពលោកកំពុងតែប្រឈមឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរ​លើវិធានការច្បាប់ គោលការណ៍សកលភាវូបនីកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ការតភា្ជប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត ការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេចបានផ្តល់ជាអនុសាសន៍ថា ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោត​សំខាន់ការ​គិតគូលើយុទ្ធសាស្រ្តបញ្ហាថ្មីៗ រួមមាន ការវិវត្តរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល ការកាត់បន្ថយគម្លាតឌីជីថល​ក្នុងតំបន់ ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា ការលើកកម្ពស់សេដ្ឋកិច្ចបៃត ការការពារពលករចំណាកស្រុក ការអភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមជាដើម។

លើសពីនេះទៀត សម្តេចបានសង្កត់ធ្ងន់ថា អាស៊ានគួរតែបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈ ការទាញ​យកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង​ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) ដែលបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២៕

ប្រទេសកម្ពុជាបានបញ្ចប់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ត្រូវការទុនវិនិយោគជិត៥០ពាន់លានដុល្លារ

ដោយ៖ សុផារី

សៀមរាប៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលត្រូវការទុនវិនិយោគប្រមាណជិត៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ផែនការមេនេះ អនុវត្តគម្រោងប្រមាណ៣៣២គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន ព្រមទាំងបង្កើតការងារធ្វើនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុម ការងារប្រតិបត្តិប្រចាំតំបន់អាស៊ាន (Regional Action Group) នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF-World Economic Forum) ក្រោមប្រធានបទ៖ មាគ៌ារបស់អាស៊ាន ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយភាពរស់រវើក បរិយាបន្ន និងនិរន្តរភាព និងការប្រើប្រាស់ប្រព័ន្ធ ឌីជីថលសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ភាពធន់ និងការផ្លាស់ប្តូរ បៃតងរបស់សហគមអាស៊ាន។

កិច្ចប្រជុំនេះ បានផ្តោតការពិភាក្សាជាសំខាន់លើប្រធានបទចំនួន៣ រួមមាន ទី១ ការលើកកម្ពស់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ របស់អាស៊ានតាមរយៈបច្ចេកវិទ្យា ទី២ ការជំរុញឱ្យមានការផ្លាស់ប្តូរកំណើនបៃតង តាមរយៈបច្ចេកវិទ្យា និង ទី៣ មាគ៌ារបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល ប្រកបដោយភាពរស់រវើក បរិយាបន្ន និងនិរន្តរភាព។

លោកទេសរដ្ឋមន្ត្រី ក៏ជម្រាបជូនអំពីបញ្ហាប្រឈមទាក់ទងនឹងការអនុវត្តយន្តការច្រកចេញចូលតែមួយ (Single Window Single Inspection) និងបានលើកទឹកចិត្តឱ្យវិស័យឯកជនជំរុញរដ្ឋាភិបាលរបស់ខ្លួន ក្នុងការប្រើប្រាស់យន្តការនេះ សម្រាប់ការត្រួតពិនិត្យការដឹកជញ្ជូនទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅ តាមព្រំដែន និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងគម្រោងដាក់ដំណើរការជាបណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (Expressway PP-SHV) នៅដើមខែតុលា ឆ្នាំ២០២២ ដែលជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា អាចកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព៕

សម្តេចតេជោ៖ អាស៊ានប្រែក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៣ក្នុងទ្វីបអាស៊ី​ លំដាប់ទី៦ក្នុងសកលលោក

ដោយ៖ សុផារី

សៀមរាបៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា អាស៊ានប្រែក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៣ក្នុងទ្វីបអាស៊ី​ និងស្ថិតនៅលំដាប់ទី៦ក្នុងសកលលោក។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្តេចតេជោបានមានប្រសាសន៍ថា “ជាការពិត ក្នុងរយៈពេល៣០ឆ្នាំ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចាប់តាំងពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ក្នុងឆ្នាំ១៩៩២ និងឈានដល់ការអនុម័ត ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងឆ្នាំ២០២៥ អាស៊ានយើងបានរួមគ្នាជាធ្លុងមួយ ក្នុងការកសាងតំបន់នេះ ឱ្យទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម តាមរយៈការជំរុញការធ្វើសេរីភាវូបនីយកម្មស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគស្របតាមវិធានច្បាប់អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម”។

សម្តេចតេជោបន្តថា “កិច្ចខិតខំប្រឹងប្រែងរបស់យើងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចអភិវឌ្ឍអាស៊ានលើគ្រប់វិស័យ ជាពិសេសប្រែក្លាយអាស៊ាន ទៅជាមហាអំណាចសេដ្ឋកិច្ចធំ លំដាប់ទី៣ នៅទ្វីបអាស៊ី និងលំដាប់ទី៦ នៅក្នុងសកលលោក”៕