អ្នកឧកញ៉ាលី ហួរៈយើងគួររៀនសម្របខ្លួននឹងបញ្ហានិងបន្តចាក់វាក់សាំងបង្ការ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានថ្លែងថា ស្ថានភាពបែបនេះ យើងគួរសម្របខ្លួននឹងបញ្ហា ហើយត្រូវបន្តការពារពីជំងឺកូវីដ១៩ ប្រភេទថ្មី។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី១២ មករានេះថា ដោយសារស្ថានភាពទប់ស្កាត់ជំងឺយើង មានភាពប្រសើរខ្លាំងធៀបជាមួយប្រទេសជិតខាង ដោយសារការដឹកនាំរបស់សម្តេចតេជោ ។​ហេតុនេះយើង មិនសូវមានការភ្ញាក់ផ្អើល នឹងការមកដល់ននៃមេរោគអូមីក្រុងទេ ប៉ុន្តែយើងត្រូវតែបង្ការ និងការពារ។

អ្នកឧកញ៉ាបានបន្តថា “ស្ថានភាពអភិវឌ្ឍន៍ និងការលក់លំនៅដ្ឋាននាពេលនេះ មិនទាន់រងផលប៉ះពាល់ខ្លាំងនោះទេ ហើយផលប៉ះពាល់របស់វាខ្លាំងឬតិច ក្នុងកម្រិតណា យើងរង់ចាំមើលសិន”។ អ្នកឧកញ៉ាបានបន្តថា “ជាក់ស្តែងឆ្នាំ២០២២នេះ មានបុរីជាច្រើនទាំងថ្មី ទាំងចាស់បានកើនឡើងច្រើនណាស់ បើធៀបនឹងឆ្នាំមុន”។

និយាយដល់តម្រូវការ និងការផ្គត់ផ្គង់ អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ធម្មតានៅពេលមានការសាងសង់ មានន័យថា ពួកគេសម្លឹងមើលឃើញអ្នកទិញហើយ ពិសេសយើងមើលឃើញថា និន្នាការទីផ្សារនៅតែបន្តប្រសើរនាពេលខាងមុខ ដោយសារសេដ្ឋកិច្ចរបស់យើង នឹងងើបឡើង​វិញ ខណៈជំងឺកូវីដថ្មីអូមីក្រុង ទំនងជាមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពេកនោះទេ”៕

International consultants’ poll: Promising outlook for property market in 2022

 

It has been two years since the outbreak of Covid-19. Countries are reopening their borders as the world is adapting to the new normal and dealing with the crisis, on the back of improving vaccination rates around the globe.

Despite the pandemic, some countries have seen strong growth in their real estate markets, particularly in the industrial and residential segments. As workers gradually return to work, the office space in some markets is seeing improved momentum. As for the retail and hotel segments, the markets are expected to slowly recover.

Across Phnom Penh, the real estate market has trended down moderately during 2021. While the direct impact of Covid-19 increased markedly in the early part of the year compared with 2020, much of the impact from reduced foreign demand had already been baked into 2020’s results.

Condominium developers have been offering attractive discounts and improved payment plans, however, rents remain keenly susceptible to downward movement on the back of supply growth. Landed residential markets have had a quieter year, while office and retail spaces have seen reasonable take-up, but rents remain soft due to oversupply issues.

The Siem Reap market (home of Angkor Wat) has suffered considerable impact from the sustained lack of tourism, with many hotels closed and employment opportunities reduced. However, a wholesale reset in prices means that Siem Reap is now looking well placed to take advantage of opportunities to recapture visitors as the country reopens, as well as a push towards diversification of its economy.

We still take a cautious approach to forecasting in 2022. The optimism of early 2021 has been tempered by experience and greater visibility of the structural challenges facing the established commercial and residential markets in the capital. As such, we forecast that 2022 will remain subdued in terms of pricing and rental performance. However, activity levels among international investors may again pick up, with demand focused on cheaper but still strategically located assets that can be banked for later.

Activity is also likely to be greater in less traditional sectors such as industrial and logistics, healthcare and education. The hospitality industry is already starting to show signs of a new development push, especially in central Phnom Penh, with the focus centred on building for branded operators.

I believe that with the fundamental improvements we are witnessing in Cambodia’s infrastructure, the industrial and logistics markets will be the most attractive next year. Well-located and well-priced parcels on the edge of urban areas are likely to fare well for the development of affordable housing projects aimed at the rising lower-middle class. Traditional sectors for foreign investment, including the mid-range and high-end condominium market, are likely to remain pretty sluggish, at least for the first six months of the year. Leasing in the commercial markets will likely pick up following the realignment of rents that is ongoing, but the volume of supply to be delivered will mean widespread rental growth will not return for some time.

Cambodia’s strength in rolling out its Covid-19 vaccination programme has been exceptional, but the risk of further issues remains due to lack of healthcare capacity. If the vaccines can contain the coronavirus and travel resumes, we expect some more momentum in the sale of land parcels for industrial and affordable residential development, as well as for strategic land banking. Our research indicates that a situation in which funding becomes more scarce has the most potential to act as a drag on market momentum. However, due to the dynamics of the domestic banking sector, we believe this is more likely to be contained to the financing of construction, rather than mortgage lending.

Source: The Edge Markets

អ្នកជំនាញអន្តរជាតិបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យនៅកម្ពុជាសម្រាប់ឆ្នាំ២០២២

ដោយៈសុខុម

ភ្នំពេញ: នៅទូទាំងរាជធានីភ្នំពេញ ទីផ្សារអចលនទ្រព្យមាននិន្នាការធ្លាក់ចុះក្នុងកម្រិតមធ្យមអំឡុងឆ្នាំ២០២១ ដោយផលប៉ះពាល់ផ្ទាល់ដោយ​សារវិបត្តិកូវីដ-១៩ បានកើនឡើងគួរឱ្យកត់សម្គាល់ នៅដើមឆ្នាំដដែលនេះ បើធៀបនឹងឆ្នាំ២០២០។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូបាន និងកំពុងផ្តល់ជូននូវការបញ្ចុះតម្លៃដ៏គួរឱ្យទាក់ទាញ និងបានកែសម្រួលការទូទាត់កាន់តែប្រសើរ។ ទោះជាយ៉ាងណា ការជួលនៅតែងាយនឹងធ្លាក់ចុះខ្លាំង ដោយសារកំណើននៃការផ្គត់ផ្គង់ក្នុងទីផ្សារ។ នេះបើយោងតាមការលើកឡើងរបស់លោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យអន្តរជាតិធំបំផុតប្រចាំកម្ពុជា CBRE Cambodia។

អ្នកជំនាញអន្តរជាតិជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា ទីផ្សារលំនៅដ្ឋានប្រភេទទាបៗ ហាក់មានសភាពស្ងប់ស្ងាត់ជាងធម្មតា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈទីផ្សារការិយាល័យ និងកន្លែងលក់រាយមានសន្ទុះកើនឡើងគួរសម ប៉ុន្តែតម្លៃជួលនៅតែធូរថ្លៃ ដោយសារការផ្គត់ផ្គង់លើសទីផ្សារ ឬច្រើនពេក។

ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការដាំក្បាលចុះ រយៈពេលវែងនៃវិស័យទេសចរណ៍ ដោយស  ណ្ឋា​គារជាច្រើនត្រូវបានបិទ ហើយឱកាសការងារបានធ្លាក់ចុះ។ ទោះជាយ៉ាងណា ខេត្តសៀមរាប មានស្ថានភាពប្រសើរឡើងវិញច្រើន ក្រោយបើកប្រទេសឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ព្រមទាំងការជំរុញឆ្ពោះទៅរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

លោក James Hodge លើកឡើងថា “យើងនៅតែរក្សាការប្រយ័ត្នប្រយែង ចំពោះការព្យាកររបស់យើងសម្រាប់ឆ្នាំ២០២២នេះ”។លោកបន្តថា “សុទិដ្ឋិនិយមកាលពីដើមឆ្នាំ២០២១ ត្រូវបានកាត់បន្ថយដោយបទពិ​សោ​ធន៍ និងការមើលឃើញកាន់តែច្រើននូវបញ្ហាប្រឈមនានា ដែលទីផ្សារអគារពាណិជ្ជកម្ម និងលំនៅដ្ឋានក្នុងរាជធានីភ្នំពេញកំពុងប្រឈមមុខ”។

លោកបានបន្ថែមថា “ដូចនេះហើយ យើងព្យាករថាឆ្នាំ២០២២ នឹងនៅតែធ្លាក់ចុះពាក់ព័ន្ធនឹងតម្លៃ និងការជួល។ ទោះជាយ៉ាងណា សកម្មភាពរបស់បណ្ដាវិនិយោគិនអន្តរជាតិ អាចនឹងកើនឡើងជាថ្មីម្តងទៀត ដោយតម្រូវការនឹងផ្តោតលើអចលនទ្រព្យដែលមានតម្លៃធូរថ្លៃ”។

សកម្មភាពសេដ្ឋកិច្ច ក៏ទំនងជាកើនឡើងផងដែរ នៅក្នុងវិស័យដូចជាឧស្សាហកម្ម និងភ័ស្តុភារ ការថែទាំសុខភាព និងការអប់រំ។ ហើយឧស្សាហកម្មបដិសណ្ឋារកិច្ច កំពុងចាប់ផ្តើមបង្ហាញសញ្ញាជំរុញ ការអភិវឌ្ឍថ្មីរួចទៅហើយ ជាពិសេសនៅកណ្តាលរាជធានីភ្នំពេញ។

ដោយមើលឃើញការប្រសើរឡើង ជាមូលដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា អ្នកជំនាញរូបនេះជឿជាក់ថា ទីផ្សារឧស្សាហកម្ម និងភ័ស្តុភារ នឹងមានភាពទាក់ទាញបំផុតនៅឆ្នាំ២០២៣។ ដីដែលមានទីតាំងល្អ និងតម្លៃសមរម្យ នៅជាយរាជធានីភ្នំពេញ ទំនងជាផ្តល់ផលល្អសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់គោលដៅអតិថិជនដែលមានប្រាក់ចំណូលទាប។

វិស័យសម្រាប់ការវិនិយោគពីបរទេស រួមទាំងទីផ្សារខុនដូកម្រិតមធ្យម និងកម្រិតខ្ពស់ ទំនងជានៅតែធ្លាក់ចុះគួរសម យ៉ាងហោចណាស់៦ខែដំបូងនៃឆ្នាំ២០២២។ ការជួលនៅក្នុងទីផ្សារអគារពាណិជ្ជកម្ម ទំនងជានឹងកើនឡើង។

ទន្ទឹមនេះអ្នកជំនាញអន្តរជាតិជាន់ខ្ពស់រូបនេះ បានកតោតសរសើរពីភាពខ្លាំងរបស់កម្ពុជា នៅក្នុងការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩៕  The Edge Markets៕

ខណៈស្ថានភាពនៅតែមិនច្បាស់លាស់អ្នកជំនាញស្នើឲ្យពលរដ្ឋពិចារណាលើបញ្ហាពីរ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ខណៈភាពមិនច្បាស់លាស់បន្តកើតមាន ដោយសារការរីករាលដាលមេរោគអូមីក្រុង អ្នកជំនាញអចលនទ្រព្យ បានស្នើឲ្យប្រជាពលរដ្ឋគួរពិចារណាលើរឿងសំខាន់ៗចំនួនពីរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១២ មករានេះថា ក្នុងស្ថានភាពពេលនេះ សកម្មភាពវិនិយោគទិញលក់ ក្នុងវិស័យអចលនទ្រព្យ មិនទាន់រងផលប៉ះពាល់ខ្លាំងនៅឡើយទេ ប៉ុន្តែលំហូរទុនវិនិយោគពីបរទេសនឹងបន្តជាប់គាំង។

លោកបន្តថា “ក្នុងកាលៈទេសៈបែបនេះ អ្នកវិនិយោគគួរតែបន្តវិនិយោ​គ ប៉ុន្តែត្រូវរក្សាលុយខ្លះ ដើម្បីទប់ទល់ស្ថានភាពគាំងលំហូរសាច់ប្រាក់”។ លោកបន្តថា “យើងមិនគួរផ្តោតលើបញ្ហាច្រើនពេកទេ តែគួរផ្តោតលើការដោះស្រាយបញ្ហាទើបប្រសើរេះជាង”។

លោកច្រឹក សុខនីមបានបន្តថា យើងត្រូវប្រុងប្រយ័ត្ន បើទោះជាស្ថានភាពជារួម នៅតែមិនទាន់រងផលប៉ះពាល់ខ្លាំងក្តី តែផលអវិជ្ជមានតិចតួចប្រាកដជាកើតមាន។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងស្ថានភាពដែលមិនមានភាពច្បាស់លាស់បែបនេះ ទាមទារឲ្យមានការចូលរួមជួយពីក្រុមហ៊ុនអភិវឌ្ឍន៍ និងពីរដ្ឋាភិបាល តាមរយៈការលើកលែងពន្ឋមួយចំនួនបន្តទៀត ខណៈរដ្ឋាភិបាលបានជួយលើវិស័យ ដែលបានរងផលប៉ះពាល់ជាច្រើនរួចមកហើយ។

អ្នកស្រីបន្តថា “ប្រឈមនឹងភាពមិនច្បាស់លាស់ និងមិនអាចព្យាករ​ណ៍បានពីអនាគត ដោយសារការរីករាលដាលជំងឺអូមីក្រុង ប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នទាក់ទងនឹងការចំណាយ គួរចំណាយអ្វីដែលគួរចំណា​យ និងមិនគួរចំណាយលើអ្វីមិនគួរចំណាយនោះទេ”។

ទោះជាយ៉ាងណាលោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAMATAK Property Serviceបានសម្តែងសុទិដ្ឋិនិយមជាងនេះ ដោយបានមានប្រ​សា​សន៍ថា ជំងឺកូវីដប្រភេទអូមីក្រុង មិនមានសភាពធ្ងន់ធ្ងរពេកទេ វាមិនទាន់បានសម្លាប់មនុស្សច្រើនទេ ហេតុនេះយើងមិនគួរជ្រួលច្របល់ច្រើនពេកឡើយ។

អ្នកស្រីបន្តថា “ខ្ញុំជឿថាជំងឺនេះនឹងបញ្ចប់នៅពេលឆាប់ៗនេះ ហេតុនេះប្រជាពលរដ្ឋគួរតែសាំនឹងវាហើយ តែយើងត្រូវបន្តពាក់ម៉ាស់ លាងដៃនឹងអាកុល និងអនុវត្តន៍វិធានការណ៍បីកុំ និងបីការពាររបស់រដ្ឋាភិបាល”៕

ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់៤,៥ភាគរយ ក្នុងឆ្នាំ២០២២ និងរំពឹងស្ថិតក្នុងរង្វង់៥,៥ភាគរយ ក្នុងឆ្នាំ២០២៣

ដោយៈសូរិយា

ភ្នំពេញ: យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះរំពឹងទទួលបានប្រមាណ៤,៥ភាគរយ និងប្រមាណ៥,៥ភាគរយនៅឆ្នាំ២០២៣។

របាយការណ៍ដដែលនេះបានបន្តថា សេដ្ឋកិច្ចរបស់កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មិនត្រូវបានគេរំពឹងថានឹងងើបឡើងវិញដល់កម្រិតមុនជំងឺរាតត្បាត រហូតដល់ឆ្នាំ២០២២ឬឆ្នាំ២០២៣ឡើយ។

វត្តមាននៃវីរុសបំប្លែងថ្មី អូមីក្រុង អាចរំខានដល់ការងើបឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ និងទេសចរណ៍ស្របគ្នានឹងហានិភ័យហិរញ្ញវត្ថុ ដែលបានកើនឡើងជាមួយនឹងកំណើននៃបំណុល និងភាពងាយរងគ្រោះពីគ្រោះធម្មជាតិ និងព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុ។

របាយការណ៍បានបន្តទៀតថា ការប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ១៩ អាចនឹងធ្វើឱ្យការស្តារសេដ្ឋកិច្ចរបស់កម្ពុជាមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ ក្រោយពីនៅឆ្នាំ២០២១ ត្រូវបានកែសម្រួលពី៤ភាគរយ មកនៅត្រឹមជាង២ភាគរយវិញ បន្ទាប់ពីវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលត្រូវបានព្យាករណ៍ថា បានផ្តល់ការងារប្រហែល២លានកន្លែង និងបានរួមចំណែកមួយភាគបួន នៃផលិតផលសរុបក្នុងស្រុក ក្នុងអំឡុងមុនពេលជំងឺរាតត្បាត ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។

បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់៥,៥ភាគរយក្នុងឆ្នាំ ២០២២ នេះដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។

ចំណែកប្រមុខ រដ្ឋាភិបាលកម្ពុជារំពឹងថាកម្ពុជានឹងអាចមានកំណើនសេដ្ឋកិច្ចលើស៥ភាគរយ នៅឆ្នាំ២០២២ ដោយសារការជម្រុញការនាំចេញផលិតផលកសិកម្ម៕

តម្រូវការជួលអចលនទ្រព្យកើនតិចតួច ក្រោយបើកប្រទេសរយៈពេលជាង២ខែកន្លងមក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ អស់រយៈពេលជាង២ខែមកហើយដែលរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ ក្រោយស្ថានភាពកូវីដ១៩បានធូរស្រាល ប៉ុន្តែសកម្មភាពនៃការវិនិយោគសកម្មភាពអាជីវកម្មនៅតាមវិស័យមួយចំនួននៅតែប្រឈមនឹងបញ្ហាដដែល ជាក់ស្ដែងតម្រូវការជួលអចលនទ្រព្យដូចជា ដីធ្លី ផ្ទះខុនដូ អគារការិយាល័យមានកំណើនតិចតួចប៉ុណ្ណោះ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ក្រោយពេលកម្ពុជាបានបើកប្រទេសឡើងវិញ សកម្មភាពអាជីវកម្មក៏ដូចជាការវិនិយោគនានា បានចាប់ផ្ដើមឡើងវិញ ប៉ុន្តែមិនទាន់ទូលំទូលាយនៅឡើយទេ។ ក្នុងនោះ តម្រូវការនៃការជួលអចលនទ្រព្យពីសំណាក់វិនិយោគិននិងអាជីវករក្នុងស្រុកឃើញថាចាប់ផ្ដើមមានតិចតួចឡើងវិញ មិនទាន់មានច្រើនទេ ដោយសារតែវិនិយោគិនបរទេសនៅតែមិនទាន់អាចចូលមកកម្ពុជាបានច្រើនដូចមុនវិបត្តិ ដូច្នេះតម្រូវការទាំងនោះភាគច្រើនគឺជាអ្នកក្នុងស្រុក។

លោកបន្តថាម្យ៉ាងវិញទៀត វិបត្តិបានអូសបន្លាយអស់រយៈពេលជិត២ឆ្នាំ អញ្ចឹងហើយនៅពេលបើកប្រទេសវិញភ្លាមៗ ក៏មិនទាន់អាចមានសកម្មភាពខ្លាំងភ្លាមដែរ។ ត្រឹមរយៈពេលជាង២ខែ ពោលគឺចាប់ពីដើមខែវិច្ឆិកា២០២១កន្លងទៅ គឺជារយៈពេលខ្លីប៉ុណ្ណោះ សម្រាប់ធ្វើឱ្យវិស័យសេដ្ឋកិច្ចយើងមានសន្ទុះខ្លាំង យើងត្រូវការពេលវេលា។

លោកបន្ថែមថា ស្ថានភាពកូវីដ១៩ចាស់ៗមិនទាន់ចប់ស្រួលបួលផង យើងក៏ជួបជាមួយនឹងកូវីដ១៩ប្រភេទអូមីក្រុងថ្មីបន្ថែមទៀត ដែលធ្វើឱ្យសកម្មភាពនៃការវិនិយោគមកពីបរទេសបន្តប្រឈមនឹងបញ្ហា។ ដូច្នេះហើយការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២នេះ ក៏នៅតែបន្តរំពឹងទៅលើវិនិយោគិនក្នុងស្រុកនិងអតិថិជនក្នុងស្រុកដដែល ដូចជាការអភិវឌ្ឍបុរី សំណង់លំនៅឋាន និងខុនដូផ្ដោត ជាដើម។

យ៉ាងណាក្ដីលោករំពឹងថា អូមីក្រុងនឹងមិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរដូចកាលឆ្នាំ២០២១នោះទេ ព្រោះ រាជរដ្ឋាភិបាលកម្ពុជាមានវិធានការនិងបទពិសោធន៍ក្នុងការទប់ស្កាត់និងប្រឆាំងវារួចហើយ។
លោកឡុង គឹមសួគ៌អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបក៏បានឱ្យដឹងផងដែរថា ការវិនិយោគឆ្នាំ២០២២នេះ អាចនឹងមានកំណើនតិចតួច មិនអាចស្ទុះងើបឡើងលឿនដូចមុនកូវីដ១៩នោះទេ។ តែយ៉ាងណាការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាមិនបានផ្អាកសកម្មភាពទាំងស្រុងនោះឡើយ ពោលសកម្មភាពនៅតែមានជាបន្តបន្ទាប់ ដដែល៕

ពិព័រណ៍និងសិក្ខាសាលាអចលនទ្រព្យកម្ពុជានឹងប្រារពធ្វើលើកទី១បន្ទាប់ពីវិបត្តិកូវីដ១៩

ដោយៈសហការី

ភ្នំពេញៈ  ពិព័រណ៍និងសិក្ខាសាលាអចលនទ្រព្យកម្ពុជា នឹងប្រារពធ្វើជាលើកទី១ នេះនិងធ្វើឡើងក្រោមប្រធានបទ នៃការ“វិនិយោគដ៏ឆ្លាតវ័យក្នុងវិស័យអចលនទ្រព្យ”។

លោកអ្នកអាច ទស្សនាការដាក់បង្ហាញអចលនទ្រព្យចំនួនជិត ៣០ គម្រោងក្នុងថ្ងៃតែមួយ ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ តំលៃអចលនទ្រព្យចាប់ពី២០,០០០ដុល្លារ ព្រមទាំងការផ្ដល់ជូនពត័មានលំអិតទាក់ទងនឹងគម្រោងអចលនទ្រព្យនីមួយៗ។

ជាពិសេសទស្សនាស្ដង់ពិព័រណ៍ដោយឥតគិតថ្លៃ មានការ Free ការដូរ ៣០០ រង្វាន់ និងទស្សនាការសំដែងល្ខោនខោល លេងហ្គម សប្បាយៗ

  • កាលបរិច្ឆេទ១៥-១៦មករា​ ២០២២
  • វេលាម៉ោង​៖ ១០ព្រឹក ៩យប់​​
  • ចូលរួមដោយសេរី
  • ទីតាំង​៖ ផ្សារទំនើបអុីអនម៉លសែនសុខ (ជាន់ផ្ទាល់ដី)​

គម្រោងដែលចូលរួមមានដូចជា បុរី Arata និង Maha Boeng Trea ខុនដូ Royal Platinum និង D’ Seaview ខុនដូ R&F ខុនដូMorgan បុរី Sovannaphumi Residence អេបស្វែងរកទិញអចលទ្រព្យ Compass ក្រុមហ៊ុនអចលនទ្រព្យ Pointer ក្រុមហ៊ុនអចលនទ្រព្យ ERA

ខុនដូ TK Star ខុនដូ La Vista ខុនដូVue Aston ខុនដូSky31 ខុនដូ Sports Village បុរី Elysee ទីក្រុង Elite Town 3 ទីក្រុង Norea City

បុរី Diamond Bay Garden ទីក្រុង Chroy Changvar Satellite City

ទីក្រុង New Hope City ទីក្រុង Tourism City បុរី Kien Svay Plaza ។ល។

លើសពីនេះទៀត ចំពោះលោក អ្នកដែលចង់ស្វែងយល់បន្ថែមលើការវិនិយេាគអចលនទ្រព្យ លោក អ្នកក៏អាចចូលរួមសិក្ខាសាលាអនឡាញ ដែលមានអ្នកជំនាញល្បីៗនៃវិស័យ អចលនទ្រព្យនៃប្រទេសកម្ពុជា ដូចជា៖

  • លោក​ ខន គង្គា អគ្គនាយក នៃ ក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia
  • លោកងួន ឆាយលាង​​​ នាយកប្រតិបត្តិនៃ ក្រុមហ៊ុនអចលនទ្រព្យ POINTER
  • លោក សន សំរេចភារៈ ​ អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ នៃបុរីមហាបឹងទ្រា
  • អ្នកនាង គឹម គិនកេសា នាយករង ផ្នែកស្រាវជ្រាវ   និងប្រឹក្សាយោបល់

នៃក្រុមហ៊ុន CBRE Cambodia

កាលបរិច្ឆេទ៖ ១៤ មករា​ ២០២២ វេលាម៉ោង៖ ៥ល្ងាច ដល់ ៨:៣០យប់ តាមរយ:៖ Zoom ចូលរួមដោយសេរី

តំណរចុះឈ្មោះសិក្ខាសាលាអនឡាញ : https://bit.ly/PCPby360

សម្រាប់ពត័មានបន្ថែមសូមចូលតំណរតេឡេក្រាមគ្រុបនេះ៖​ http://bit.ly/PropertyTalk36

ទំនាក់ទំនងអ្នករៀបចំកម្មវិធី៖ ០១២ ៣០២ ៣៨២ / ០១០ ៥១៤ ១៤៣។​ សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា ទំព័រហ្វេសប៊ុក៖ https://www.facebook.com/360ads.events

ស្ពានមិត្តភាពកម្ពុជា កូរ៉េ ស្វាយជ្រុំគ្រោងនឹងចា់បផ្ដើមសាងសង់នៅឆ្នាំក្រោយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនៅចំនុចស្វាយ ជ្រុំ បានសិក្សាជិតចប់រួចរាល់ហើយ នឹងគ្រោងសាងសង់នៅឆ្នាំ២០២៣ខាង​មុខនេះ។

ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋមកាន់រាជធានី និងពីរាជធានីទៅកាន់អរិយក្សត្រ និងតំបន់ត្រើយខាងកើតទន្លេ ។ នេះបើតាមលោកស៊ុន ចាន់ថុលរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។

លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងសិក្សាពីផលប៉ះពាល់និងការចំណាយ ដោយក្នុងនោះការសិក្សាមានជម្រើសពីរ ទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ខណ្ឌជ្រោយចង្វារទៅកាន់ស្វាយជ្រុំតែម្ដង និងជម្រើសទី២ ត្រូវភ្ជាប់ពីម្ដុំផ្សារចាស់ ទៅសណ្ឋាគារសុខាភ្នំពេញ ត្រើយខាងកើត រួចហើយភ្ជាប់បន្តទៅកាន់អរិយក្សត្រ ហើយជម្រើសទី២នេះ ត្រូវសង់ស្ពានចំនួន២ទើបទៅដល់ស្វាយជ្រុំ។

លោកបន្តថា “សម្រាប់ការជ្រើសរើសយកជម្រើសណាមួយនោះ គឺត្រូវសិក្សាលើផលប៉ះពាល់តិចតួច និងចំណាយថវិកាតិចជាជម្រើសអាទិភាព”។

លោកស៊ុន ចាន់ថុលបានលើកឡើងថា ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីវិបត្តិ និងធ្វើឱ្យការចំណាយរបស់រដ្ឋាភិបាលកើនឡើងខ្ពស់ក្ដី ក៏កម្ពុជានៅតែសន្សំថវិកា ដើម្បីសាងសង់ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានថ្លែងថា បើសិនជាគ្មានកូវីដ១៩ទេ កម្ពុជាអាចសល់ថវិកាសង់ស្ពានបានរហូតដល់ជិត២០ស្ពានឯណោះ ហើយដោយសារតែកូវីដ១៩នេះ ទើបគម្រោងសាងសង់ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវពន្យារនិងអាក់ខាន ដើម្បីយកថវិកាមកដោះស្រាយបញ្ហាចំពោះមុខវិញ។

សម្រាប់គម្រោងសាងសង់ស្ពាន ទៅកាន់តំបន់ស្វាយជ្រុំនេះដែរ ក៏នឹងជំរុញឱ្យសក្ដានុពល នៃការវិនិយោគអចលនទ្រព្យដីធ្លី នៅតំបន់នោះនឹងមានសន្ទុះ និងកំណើនមួយកម្រិតទៀតដែរ និងជឿជាក់ថាតំបន់នោះ នឹងមានការអភិវឌ្ឍលឿនរហ័ស ស្របពេលតំបន់អរិយក្សត្រស្វាយជ្រុំ ក៏ស្ថិតនៅមិនឆ្ងាយពីភ្នំពេញ គ្រាន់តែបច្ចុប្បន្ននេះ រាល់ការធ្វើដំណើរត្រូវឆ្លងសាឡាង និងមានភាពយឺតយ៉ាវ៕

អគារពាណិជ្ជកម្មចម្រុះ៤៥ជាន់ ជីប ម៉ុង ថៅវើ កំពុងត្រៀមបង្ហាញខ្លួនកណ្តាលក្រុងភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកឈរជើងក្នុងទីផ្សារកម្ពុជាអស់រយៈកាល៤ទសវត្សរ៍មកហើយ កំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការវិនិយោគលើអគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់៤៥ជាន់ “ជីប ម៉ុង ថៅវើ” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់។

បើតាមក្រុមហ៊ុន អគារជីប ម៉ុង ថៅវើ នេះសាងសង់ដោយទុនវិនិយោគប្រមាណ២៣០លានដុល្លារសហរដ្ឋអាមេរិក បានបញ្ចុះបឋមសិលាបើកការដ្ឋានកាលពីដើមឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសរុប ១៤ ០៤២ ម៉ែត្រការ៉េ។ គិតត្រឹមដើមឆ្នាំ២០២២នេះ អគារបានសម្រេចការសាងសង់ជាង៦០% និងកំពុងត្រៀមខ្លួនឈានទៅដល់ការបង្អួតខ្លួនជាផ្លូវការនាចុងឆ្នាំ២០២២នេះ។

អគារកម្ពស់ ១៨៥ ម៉ែត្រនេះ នឹងប្រមូលផ្ដុំទៅដោយពាណិជ្ជកម្មចម្រុះដោយក្នុងនោះនឹងមានវត្តមានសំខាន់ៗដូចជាសណ្ឋាគារលំដាប់ពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បូករួមនឹងពាណិជ្ជកម្មធំពីររបស់ជីប ម៉ុង គឺ ជីប ម៉ុង រីថែល និងធនាគារ ជីប ម៉ុង។

នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏នឹងមានលក្ខណៈដ៏សម្បូរបែបដូចជា ការិយាល័យទំនើប រោងភាពយន្តខ្នាតធំ និងពាណិជ្ជកម្មផ្សេងៗទៀតដែលនឹងចូលរួមពង្រីកសក្ដានុពលសេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគជាតិនិងអន្តរជាតិ ក៏ដូចជាដើម្បីឆ្លើយតបនឹងបរិបទនៃការរស់នៅបែបថ្មីទំនើបទាន់សម័យ តាមរយៈការផ្សារភ្ជាប់ផ្នែកបដិសណ្ឋារកិច្ច ការបំពេញការងារ ការកម្សាន្ត និងបណ្ដុំពាណិជ្ជកម្មនានា ក្រោមដំបូលអគារតែមួយ៕

Myanmar teak exports to US still funding military rule: Watchdog

US companies continue to import teak, a valuable hardwood, from Myanmar despite sanctions imposed by Washington following the military takeover of the country last year, according to a watchdog group.

Justice for Myanmar, a human rights group, found that US companies were importing the wood from Myanmar as recently as December, despite sanctions being put in place in April. The group said in a report released on Tuesday the companies appeared to skirt sanctions by buying through intermediaries.

In total, almost 1,600 tonnes of timber reached US companies between February and November last year, the group said, citing figures from global trade database Panjiva.

“The timber arrived in 82 different shipments … largely consisting of teak board and scantling that are used for shipbuilding, outdoor decking and furniture,” said the group, which urged the US and other governments to crack down on the teak trade to better stem the flow of funds to Myanmar’s military leadership.

“It is likely that even more teak is being exported to the US via third countries such as China,” the report said.

The US Treasury sanctions, which were announced on April 21, 2021, ban dealings with Myanmar Timber Enterprise, a state-owned company under the country’s Ministry of Natural Resources and Environmental Conservation. The company oversees all exports of timber from Myanmar and sells to private companies through auctions.

The European Union imposed similar sanctions in June.

Timber is one of resource-rich Myanmar’s most valuable industries, bringing in millions of dollars a year in taxes and export revenues.
According to the Extractive Industries Transparency Initiative, a global monitoring group, Myanmar received almost $100m in revenues from taxes and royalties on the timber trade in the 2017-18 financial year, while revenues for the entire forestry industry totalled $322m.

Myanmar’s military, led by Senior General Min Aung Hlaing, alleging election fraud, overthrew the elected government of Aung San Suu Kyi’s National League for Democracy in February of 2021.

Rights observers say nearly 1,500 people have been killed and about 11,500 have been arrested in subsequent military crackdowns.

On Monday, the 76-year-old Aung San Suu Kyi, a Nobel Peace Prize laureate, was sentenced to four years in prison on top of a prior two-year sentence she was ordered to serve on charges critics say are politically motivated.

Rights group Amnesty International called the new convictions “the latest act in the farcical trial against the civilian leader”.

SOURCE: NEWS AGENCIES