ចំណេះដឹងៈ តើអ្វីជាពន្ធលើការជួលអចលនទ្រព្យ

ដោយៈ សុផារី

ភ្នំពេញៈ ពន្ធលើការជួលអចលនទ្រព្យ គឺជាប្រភេទពន្ធដែលគិតលើថ្លៃឈ្នួលដែលបានមកពីការជួលដី អគារដែលសាងសង់លើដី ដូចជាអគារពាណិជ្ជកម្ម ឬឧស្សាហកម្ម និងលំនៅឋានលើទឹកជាដើម។

ពន្ធប្រភេទនេះ ត្រូវបានប្រមូលពីម្ចាស់ផ្ទះ ឬអ្នកជួលអចលនទ្រព្យដើម្បីជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់មូលដ្ឋាន។
ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានប្រកាសជារៀងរាល់ខែ ចាប់ពីថ្ងៃ ដែលកិច្ចព្រមព្រៀងជួល ត្រូវបានចុះហត្ថលេខា រវាងម្ចាស់ផ្ទះ និងអ្នកជួល។ ម្ចាស់ផ្ទះត្រូវតែប្រកាសពន្ធ លើការជួលអចលនទ្រព្យ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងជួល ឬការផ្លាស់ប្តូរកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងជួល ទៅនាយកដ្ឋានពន្ធដារ ដែលអចលនទ្រព្យនោះស្ថិតនៅ រួមជាមួយនឹងឯកសារកិច្ចព្រមព្រៀងជួលចម្លងមួយច្បាប់។

ក្នុងករណីដែលកិច្ចព្រមព្រៀងជួល ត្រូវបានបញ្ចប់ក្នុងរយៈពេលប្រហែ​ល១៥ថ្ងៃ ម្ចាស់ផ្ទះត្រូវតែប្រកាសជាលាយលក្ខណ៍អក្សរ ទៅកាន់នាយក ដ្ឋានពន្ធដារជាមុន។ ប្រសិនបើម្ចាស់ផ្ទះបដិសេធមិនបង់ពន្ធ អ្នកជួល (ក្រុមហ៊ុន) ត្រូវដកថ្លៃជួលអចលនទ្រព្យពីម្ចាស់ផ្ទះ ដើម្បីបង់ពន្ធនេះ ហើយរាល់វិញ្ញាបនបត្រប្រកាសពន្ធ ត្រូវបញ្ចូលកាលបរិច្ឆេទ និងហត្ថលេខាឱ្យបានត្រឹមត្រូវ។

ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានគិតក្នុងអត្រា១០ភាគរយនៃថ្លៃជួលសរុបនៃអចលនទ្រព្យនោះ។ ថ្លៃឈ្នួលអចលនទ្រព្យសរុប សំដៅលើតម្លៃដែលបានព្រមព្រៀងគ្នា ក្នុងកិច្ចសន្យាជួលរវាងម្ចាស់ផ្ទះ និងអ្នកជួល។ ដូច្នេះ ពន្ធលើការជួលអចលនទ្រព្យដែលត្រូវបង់ = ថ្លៃជួលអចលនទ្រព្យសរុប x ១០% ។

ទោះជាយ៉ាងណាក៏ដោយ ពន្ធនេះមិនរាប់បញ្ចូលប្រាក់កក់ ឬអចលនទ្រព្យដែលមានតម្លៃជួលក្រោម៥០០.០០០រៀលនោះទេ។

ឧទាហរណ៍៖ លោក ក ជួលផ្ទះមួយឲ្យលោក ខ ក្នុងតម្លៃ ៥០០ដុល្លារក្នុងមួយខែ។ លោក ខ ដាក់ប្រាក់កក់ចំនួន ១.៥០០ដុល្លារសម្រាប់ការជួសជុលផ្ទះ (ប្រសិនបើមានការខូចខាតណាមួយ) បន្ទាប់ពីកិច្ចសន្យាផុតកំណត់។ ទាំងលោក ក និងលោក ខ គឺជាបុគ្គល។ ដូច្នេះ ពន្ធលើការជួលអចលនទ្រព្យ = ៥០០ដុល្លារ x ១០% = ៥០ដុល្លារ។ លោក ក នឹងបង់ប្រាក់ចំនួន៥០ដុល្លារដល់នាយកដ្ឋានពន្ធដារ ដែលអចលនទ្រព្យនោះស្ថិតនៅ។

យ៉ាងណាម៉ិញ ប្រសិនបើលោក ខ គឺជាក្រុមហ៊ុនដែលជួលផ្ទះពីលោក ក លោក ខ នឹងទទួលខុសត្រូវលើការបង់ពន្ធ ដោយកាត់ទុកថ្លៃជួលពីលោក ក។

ក្នុងករណីលើកលែងមួយចំនួន ប្រសិនបើអចលនទ្រព្យរបស់អ្នកបង់ពន្ធរងការខូចខាត ឬអ្នកបង់ពន្ធស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិត ការបង់ពន្ធនេះអាចត្រូវបានពន្យារពេល ឬចំនួនប្រាក់ដែលត្រូវបង់នឹងត្រូវបានកាត់បន្ថយ ឬលុបចោលទាំងស្រុង៕

សម្តេចតេជោសម្រេចឲ្យសិស្សដែលឆ្លងជំងឺកូវីដ១៩ អាចប្រលងបាក់ឌុបបាន

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យសិស្សដែលមានជំងឺកូវីដ១៩ ហើយត្រូវប្រឡងបាក់ឌុបនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ អាចប្រឡងបាន ប៉ុន្តែត្រូវប្រឡងដាច់ដោយឡែក ក្នុងមន្ទីរព្យាបាលតែម្តង។

សម្តេចតេជោបានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញទទួ​លវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង២.៣៥លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីកាលពីល្ងាចថ្ងៃទី២៦​ ធ្នូកន្លងមកនេះ។

សម្តេចតេជោបានថ្លែថថា “ថ្ងៃនេះខ្ញុំក៏បានដោះស្រាយករណី ដែលមុននេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សដែលកើតកូវីដ គឺមិនអនុញ្ញាតឲ្យមានការចូលប្រឡង ខ្ញុំបានស្នើឲ្យមានការកែតម្រូវ ហើយអនុញ្ញាតឲ្យមានការចូលប្រឡង ក៏ប៉ុន្តែខ្ញុំក៏សុំស្នើកុំឲ្យវិទ្យាល័យបាក់ទូកដែលមុននេះ គ្រូនៅវិទ្យាល័យបាក់ទូកមានការស្លន់ស្លោ យើងមិនយកសិស្សទាំង២រូបនេះ ដែលបានចេញទៅប្រកួតកីឡា ដោយមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ទៅធ្វើការប្រឡងនៅវិទ្យាល័យបាក់ទូកទេ ប៉ុន្តែយើងនឹងរៀបចំចាត់ចែង ឲ្យមានការប្រឡងនៅមន្ទីរពេទ្យតែម្តង”។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន៣១,៤៣២នាក់។

សិស្សានុសិស្សទាំងអស់ ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស វាស់ក ម្តៅ ទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំ ប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡង ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

សារនៃសេចក្តីស្រលាញ់ ក្រមសីលធ៌មវិជ្ជាជីវៈជាអំណាច នៃស្នាមញញឹម  និងក្តីស្រលាញ់

សារនៃសេចក្តីស្រលាញ់

       ក្រមសីលធ៌មវិជ្ជាជីវៈជាអំណាច នៃស្នាមញញឹម  និងក្តីស្រលាញ់

       ពេលវេលារំកិលទៅមុខយ៉ាងលឿន ដូចហេមៈនារដូវរំហើយ។ រយៈពេល៣៦៥ថ្ងៃជិតកន្លងផុតទៅ ជាពេលដែលបានបន្សល់នូវរឿងរ៉ាវជាច្រើននៅឆ្នាំកន្លងមក ដែលមានទាំងសេចក្តីស្រលាញ់ អមជាមួយទុក្ខព្រួយដោយ​សារជំងឺកូវីដ១៩ ប៉ុន្តែវាបានធ្វើឲ្យយើងទាំងអស់គ្នារ៉ឹងមាំជាងមុន ខិតខំជាងមុន ក្នុងការជម្នះឆ្លងកាត់ពេលវេលាដ៏លំបាក និងសោកសៅ។

ទោះជាឆ្លងកាត់ពេលវេលាដ៏លំបាក សេដ្ឋកិច្ចធ្លាក់ចុះ និងកលយុគផ្លូវចិត្ត តែគេហទំព័រPropertyarea.asia នៅតែបន្តពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ ក្នុងការផ្តល់ព៌តមានរហ័ស មានភាពស៊ីជម្រៅ អាចទុកចិត្តបាន ហើយបន្តឈានឆ្ពោះទៅមុខយ៉ាងរ៉ឹងមាំ ដោយសារយើងប្រកាន់ខ្ជាប់នូវគុណតម្លៃមួយ។

ការឈរក្នុងវិថីសារគមនាគមន៍ ដែលកាន់តែមានភាពប្រកួតប្រជែង គេហទំព័រPropertyarea.asia នៅតែបន្តពង្រឹងការប្តេជ្ញាចិត្ត ក្នុងការផ្តល់ព៌តមានអចលនទ្រព្យ  សេដ្ឋកិច្ច ទេសចរណ៍ និងហិរញ្ញវត្ថុឈានមុខគេជា​មួយព៌តមានពិត ឥតលំអៀ​ង លឿន​ រហ័ស និងអាចទុកចិត្តបាន ព្រោះការផ្តល់ព៌តមានពិត លឿននរហ័សជាអំណាចមួយ ដែលផ្តល់ឲ្យអ្នកអាននូវស្នាមញញឹម ផ្តល់ឲ្យអ្នកអាននូវចំណេះដឹង និងនាំមកនូវអំណាចដ៏ស្ងៀមស្ងាត់មួយក្នុងវិជ្ជាជីវៈ។

ជាមួយចំណេះដឹង ជំនាញ បទពិសោធន៍ដ៏ជោគជាំក្នុងវិស័យនេះ គេហទំព័រPropertyarea.asia មិនត្រឹមតែជាស្ថាប័័នផ្តល់ព៌តមានបែបសាមញ្ញៗនោះទេ ប៉ុន្តែយើងបានផ្តល់ព៌តមានមានលក្ខណៈវិភាគស៊ីជម្រៅ សំរាប់អ្នកអាន យកទៅធ្វើជាត្រីវិស័យក្នុងការវិភាគពីសេដ្ឋកិច្ច សង្គម នយោបាយ និងទំនាក់ទំនងអន្តរជាតិលើពិភពលោកផងដែរ។

យើងនៅតែប្តេជ្ញាចិត្ត ក្នុងការបដិសេធជាដាច់ខាតនូវការសរសេរ ឬផ្តល់ព៌តមានណាមួយ ដែលមានលក្ខណៈបំពុល បំប៉ោង បំភ្លៃ បំភ្លើសជាដាច់ខាត ព្រោះវានឹងជាអាវុធដ៏មុតស្រួចសម្លាប់ខ្លួនឯង ប្រសិនជាយើងដើរខុសគន្លងវិជ្ជាជីវៈ និងក្រមសីលធ៌ម។

ពេលវេលាជិត២ឆ្នាំមកនេះ Propertyarea.asia មិនខុសពីស្ថាប័នដទៃទៀតដែរ យើងបានឆ្លងពេលវេលាដ៏លំបាក ការឈឺចាប់នៃការបាត់បង់បុគ្គលិក សហសេវិក ប៉ុន្តែយើងបានហែលក្នុងភាពលំបាករួមគ្នា និងចេះរីករាយក្នុងសេចក្តីទុកព្រួយ។

ជាមួយនឹងដំណើរឆ្ពោះទៅមុខ យើងកំពុងស្ថិតក្នុងពេលវេលាដ៏រីក​រាយមួយ ដែលយើងមានសហសេវិក ធ្វើការចេញពីក្តីស្រលាញ់ ពោរពេញដោយក្តីស្រលាញ់ និងឆន្ទៈដ៏មោះមុតបានរួមដំណើរជាមួយយើង ហើយយើងកំពុងរួមគ្នា ផ្តល់នូវព៌តមានកាន់តែស៊ីជម្រៅ កាន់តែអាចទុកចិត្តបាន និងកាន់តែជឿជាក់ ដើម្បីផ្តល់ជូនមិត្តអ្នកអាននូវព៌តមានមួយ ដែលអាច យកទៅប្រើប្រាស់ ជាមូលដ្ឋានសំរាប់​ការពិចារណា ប្រើប្រាស់ជាចំណេះដឹង និងប្រើប្រាស់ជាមូលដ្ឋាន សំរាប់វិភាគមុនសម្រេចចិត្ត វិនិយោគលើវិស័យអ្វីមួយ។

លើសពីនេះ យើងមិនដែលភ្លេចទេនូវគុណតម្លៃ នៃដៃគូពាណិជ្ជកម្មទាំងអស់ ដែលបាននិងកំពុងបន្តគាំាំទ្រគេហទំព័រនេះ ជារៀងរហូតមក ហើយ​យើងស្វាគមន៍ដៃគូពាណិជ្ជកម្មថ្មីៗ ដើម្បីជោគជ័យទាំងអស់គ្នា ព្រោះទស្ស​នវិទ្យារបស់យើង គឺផ្តល់ឲ្យដៃគូរបស់យើង ទទួលបានជោគជ័យជាមុន មុនស្ថាប័នរបស់យើងទទួលបានជោគជ័យ។

ក្នុងនាមថ្នាក់ដឹកនាំគេហទំព័រPropertyarea.asia សូមថ្លែងអំណរគុណជាពិសេសដល់ក្រុមការងារ សហសេវិកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មទាំងបញ្ញា ស្មារតី ដើម្បីឲ្យស្ថាប័ននេះរីកចម្រើន និងឆ្ពោះទៅមុខដោយស្វាហាប់ ជាមួយនឹងបេសកកម្មធំមួយ គឺប្រែក្លាយស្ថាប័ននេះជាវេទិកាជាតិមួយ ដែលអាចឲ្យអ្នកអានយកព៌តមានរបស់យើង ទៅប្រើប្រាស់ និងអាចយកទៅធ្វើជាចំណេះដឹង វិភាគ ពិចារណា សម្រាប់ការវិនិយោគ ក៏ដូចជាពង្រីកចំណេះដឹងរបស់លោក អ្នក។

ជាមួយនឹងភាពសោកសៅ នៃការបាត់បង់សមាជិកគ្រួសារ ដោយសារជំងឺកូវីដ១៩ និងការបាត់បង់សាច់សារលោហិត យើងសូមឧទ្ទិសនូវមរណៈទុក្ខ និងសេចក្តីសោកស្តាយ និងសេចក្តីក្រៀមក្រំ ជាមួយទឹកភ្នែកដ៏សោកសៅ។

ប៉ុន្តែជាមួយគ្នានេះ យើងក៏ត្រូវបន្តប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍របស់យើង ដើម្បីបញ្ចៀសបាននូវការឆ្លងរីករាលដាលមេរោគកូវីដ១៩ជាថ្មី។

និយាយចុះនិយាយឡើង ការឆ្លងកាត់ពេលវេលា រយៈពេលពីរឆ្នាំមកនេះ យើងហត់បន្តិចហើយ! តែយើងត្រៀមដើរឆ្លង ឆ្នាំចាស់ និងស្វាគមន៍៍នូវព្រះអាទិត្យថ្មី គំនិតថ្មី​ៗ និងទស្សនទានថ្មីៗទាំងអស់គ្នា ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យសារគមនាគមន៍កម្ពុជា សេដ្ឋកិច្ចសង្គមយើងឲ្យមាន់តែមានភាពរីកចម្រើន និងវិបុលភាពថែមទៀត។

ជាចុងបញ្ចប់ តាងនាមឲ្យថ្នាក់ដឹកនាំគេហទំព័រPropertyarea.asiaនាឱកាសបុណ្យណូអែល និងការឆ្លងឆ្នាំសកលដ៏រីករាយ នាពេលខាងមុខនេះ ខ្ញុំបាទសូមគោរពជូនពរសម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទទួលបាននូវសេចក្តីសុខ សុភមង្គលក្នុងឱកាសឆ្នាំថ្មី ជោគជ័យថ្មីៗនាឆ្នាំ២០២២ខាងមុខនេះ៕

សូមអរគុណ

 

 

ធនាគារកណ្ដាលព្រមានថា សេដ្ឋកិច្ចកូរ៉េខាងត្បូងកំពុងប្រឈមហានិភ័យ

ដោយៈ សុខុម

សេអ៊ូល: ពពុះលំនៅដ្ឋាន (Housing Bubble) ឬពពុះអចលនទ្រព្យ (Real Estate Bubble) នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាប្រវត្តិសាស្ត្រដែលបង្កហានិភ័យធំបំផុតដល់សេដ្ឋកិច្ច អំឡុងពេលកំពុងមានការរឹតបន្តឹងរូបិយវត្ថុ។

ធនាគារកណ្តាលកូរ៉េ (BOK) បានលើកឡើងក្នុងរបាយការណ៍ស្ដីពីស្ថិរភាពហិរញ្ញវត្ថុកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ ថា សន្ទស្សន៍ភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ (FVI) របស់ប្រទេសនេះ នៅក្នុងវិស័យអចលនទ្រព្យបានឈានដល់កម្រិត១០០ពិន្ទុ គិតត្រឹមដំណាច់ខែកញ្ញា ដោយកើនឡើង២,៧៧ពិន្ទុបើធៀបនឹងត្រីមាសមុន។

សន្ទស្សន៍ជិត១០០ពិន្ទុបង្ហាញថា ទីផ្សារអចលនទ្រព្យកំពុងតែឡើងកម្ដៅខ្លាំង។ តួលេខនេះគឺខ្ពស់បំផុត ចាប់តាំងពីធនាគារកណ្ដាលកូរ៉េ បានចាប់ផ្តើមចងក្រងទិន្នន័យបែបនេះ ក្នុងឆ្នាំ១៩៩៦មក។

ធនាគារកណ្តាលកូរ៉េ បានសន្មតថា ការហក់ឡើងយ៉ាងខ្លាំងនូវតម្លៃលំនៅដ្ឋាន បណ្ដាលមកពីអតុល្យភាពហិរញ្ញវត្ថុ ដែលកាន់តែធំឡើង បន្ទាប់ពីចំនួនគ្រួសារ កាន់តែច្រើនឡើងក្នុងប្រទេសនេះ បានសម្រុកខ្ចីលុយយកទៅទិញអាផាតម៉ិន និងលំនៅដ្ឋានប្រភេទផ្សេងៗទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ធនាគារកណ្ដាលកូរ៉េ ក៏បានព្រមានដែរថា វិបត្តិពពុះអចលនទ្រព្យអាចនឹងផ្ទុះឡើង ប្រសិនបើសេដ្ឋកិច្ចរងការវាយប្រហារ ពីវិបត្តិហិរញ្ញវត្ថុនៅខាងក្រៅ ដែលអាចបណ្ដាលឱ្យតម្លៃទ្រព្យសកម្ម ទូទាំងពិភពលោកដាំក្បាលចុះ។
ធនាគារនេះនិយាយទៀតថា “បើក្នុងករណីធ្ងន់ធ្ងរបំផុត សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ នឹងធ្លាក់ចុះ៣%ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១”។

លោក Lee Sang-hyeong ទេសាភិបាលធនាគារកណ្ដាលកូរ៉េ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុង សន្និសីទសារព័ត៌មានតាមអនឡាញថា “ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនឹងរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារវិបត្តិនានា ដែលអាចកើតមានឡើង ជាពិសេសនៅពេលដែលភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ បានរីកកាន់តែឡើងដោយសារ តែហេតុផលបែបនេះដូចជា អតុល្យភាពហិរញ្ញវត្ថុកាន់តែស៊ីជម្រៅជាដើម”។

ទោះជាយ៉ាងណា លោកបានធ្វើការកត់សម្គាល់ថា សេដ្ឋកិច្ចពិតប្រា​កដ មិនទាន់ឈានចូលដល់ដំណាក់កាលនេះនៅឡើយទេ ខណៈបំណុលគ្រួសារ និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ (FVI) មិនទាន់ធ្ងន់ធ្ងរ ដូចអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ី ក្នុងឆ្នាំ១៩៩៧ ឬវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨។

*ស្វែងយល់អំពីពពុះលំនៅដ្ឋាន ឬពពុះអចលនទ្រព្យ
ពពុះលំនៅដ្ឋាន ឬពពុះអចលនទ្រព្យ គឺជារយៈពេលដែលតម្រូវការលំនៅដ្ឋានកើនឡើងខ្លាំង ស្របពេលតម្លៃផ្ទះហក់ឡើងលើសកម្រិតមធ្យម។ នៅពេលតម្រូវការកើនលើសការផ្គត់ផ្គង់ ក្រុមអ្នកទិញផ្ទះទុកលក់យកចំណេ​ញ អាចនឹងបញ្ចេញលុយទៅក្នុងទីផ្សារលំនៅដ្ឋាន ដែលជំរុញឱ្យតម្លៃផ្ទះកាន់តែកើនឡើងទៀត។

នៅពេលការផ្គត់ផ្គង់ទាន់តម្រូវការ ពពុះលំនៅដ្ឋាន ឬពពុះអចលនទ្រព្យអាចនឹងផ្ទុះឡើង ហើយបណ្ដាលតម្លៃផ្ទះ និងការលក់ផ្ទះដាំក្បាលចុះយ៉ាងខ្លាំង៕ Korea Times៕

ការអភិវឌ្ឍតំបន់លំហែកាយនឹងជំរុញតម្លៃដីធ្លីមួយកម្រិតទៀត

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្ទះលំហែកាយដីលំហែកាយភាគច្រើន ត្រូវបានអភិវឌ្ឍន៍នៅតំបន់ដែលឆ្ងាយពីទីប្រជុំជន ជាលក្ខណៈឯកជន ហើយការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ នឹងជំរុញឱ្យដីធ្លីនៅតំបន់ជុំវិញនោះ កាន់តែមានហាងឆេងមួយកម្រិតទៀត។

ជាក់ស្ដែងបទពិសោធន៍កន្លងមក ដូចជា នៅខេត្តកំពត និងខេត្តមណ្ឌលគីរី បានធ្វើឱ្យតម្លៃដី ដែលមិនសូវមានការចាប់អារម្មណ៍ ក្លាយជាដីដែលមានហាងឆេងខ្ពស់ជាមុន។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate ដែលបានអភិវឌ្ឍន៍ដីលំហែកាយបូកគោលែន នៅក្នុងខេត្តកំពតបានឱ្យដឹងថា ការអភិវឌ្ឍតែងតែនាំមកនូវភាពរីកចម្រើន ហើយការអភិវឌ្ឍន៍ដីផ្ទះលំហែកាយរបស់លោក ដែលស្ថិតនៅក្នុងគម្រោងផ្លូវជាតិលេខ៤៣ នឹងជំរុញសក្ដានុពលនៅតំបន់នោះ កាន់តែមានសន្ទុះមួយកម្រិតទៀតផងដែរ ។

លោកបន្តថា “ការអភិវឌ្ឍដីផ្ទះលំហែកាយ ក៏នឹងផ្ដល់ប្រយោ​ជន៍ដល់ប្រជាជនក្នុងភូមិក្នុងតំបន់នោះផងដែរ ដូចជាការលក់ដូរផលិតផលកសិកម្មដែលដាំដុះបាន ហើយកសិករក្នុងតំបន់នោះ ក៏អាចដាំដុះបន្ថែមបង្កើនចំណូលក្នុងគ្រួសារផងដែរ”។

ជាមួយគ្នានេះ លោកផឹង សុភី អ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដីផ្ទះលំហែឧទ្យានកោះព្រែក ខេត្តកំពតក៏បានឱ្យដឹងថា មុននឹងចាប់ផ្ដើមអភិវឌ្ឍន៍គម្រោង អ្នកវិនិយោគត្រូវការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីផ្លូវធំទៅកាន់ទីតាំងគម្រោង ហើយនៅពេលមានការអភិវឌ្ឍផ្លូវបែបនេះ វាក៏នឹងជំរុញឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះ មានសន្ទុះមួយកម្រិតផងដែរ ។

ចំណែកលោកមាឃ ឬទ្ធីជ័យប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីក៏បានឱ្យដឹងផងដែរថា តម្លៃដីធ្លីនៅក្នុងខេត្តមណ្ឌលគីរីបានហក់ឡើងខ្ពស់ ក្រោយពេលមានវិនិយោគិនក្នុងស្រុកជាច្រើន ស្វែងរកទិញដីសម្រាប់អភិវឌ្ឍន៍ ជាផ្ទះលំហែកាយក៏ដូចជារីសតជាដើម ។

លោកបន្តថា “កាលពីមុនដីធ្លីក្នុងតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគីរី មិនសូវមានការចាប់អារម្មណ៍តម្លៃក៏ទាប តែពេលនេះតម្លៃបានហក់ឡើងមួយគុណជាពីរជាបីក៏មានដែរ ជាពិសេសនៅតំបន់ជិតរមណីយដ្ឋាន និងនៅជិតច្រកព្រំដែនកម្ពុជាវៀតណាម”។

លោកបន្តថា នៅពេលអនាគតខាងមុខនេះ ការវិនិយោគលើលំនៅឋានលំហែកាយក្នុងខេត្តមណ្ឌលគីរី នឹងកាន់តែមានច្រើនឡើង ហើយតម្រូវការដីធ្លី សម្រាប់អភិវឌ្ឍន៍ក៏នឹងមានច្រើន ដូច្នេះតម្លៃក៏កើនឡើងខ្ពស់ដែរ ជាពិសេសនៅពេលគម្រោងព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគីរីចាប់ផ្ដើមសាងសង់៕

ក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent ផ្ទេរភាគហ៊ុនតម្លៃជាង ១៦,៤ពាន់លានដុល្លារទៅឱ្យម្ចាស់ភាគហ៊ុន

ដោយៈ ស្រីលិះ

ប្រទេសចិនៈ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent បានប្រកា​សឱ្យដឹងថា ខ្លួននឹងផ្ទេរទូទាត់ភាគលាភ ដែលទទួលបានមកពីក្រុមហ៊ុន JD.com ឱ្យទៅ ម្ចាស់ភាគហ៊ុន ដែលត្រូវបានគេមើលឃើញថា Tencent ហាក់ដូចជា កំពុងតែកាត់បន្ថយឥទ្ធិពលរបស់ខ្លួន ក្នុងមានជាក្រុមហ៊ុនពា​ណិ​ជ្ជកម្មអេឡិចត្រូនិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Tencent នឹងផ្ទេរភាគហ៊ុន ដែល ខ្លួនកាន់កាប់នៅក្នុងក្រុមហ៊ុនJD.com មានតម្លៃប្រហែល១៦,៤ពាន់លានដុល្លារទៅឱ្យម្ចាស់ភាគហ៊ុន ដោយបានកាត់បន្ថយចំណែកភាគហ៊ុនរបស់ខ្លួនមកនៅត្រឹមប្រមាណ២,៣ភាគរយប៉ុណ្ណោះ ខណ:កន្លងមក Tencent គឺជាម្ចាស់ភាគហ៊ុនធំលំដាប់ទី២ របស់ JD.com បន្ទាប់ពី Walmart។

ក្រុមហ៊ុន Tencent បានចាប់ផ្ដើមវិនិយោគ ជាមួយនឹងក្រុមហ៊ុន JD.com កាលពីឆ្នាំ២០១៤ ដោយកាលពីពេលនោះត្រូវបានគេដឹងថា ក្រុមហ៊ុននេះ បានកាន់កាប់ចំណែកភាគហ៊ុនរហូតដល់២០ភាគរយ ហើយសម្រាប់ការដកខ្លួនចេញពី JD.comនៅពេលនេះ ត្រូវបានTencent បញ្ជាក់ថា “វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការដកខ្លួន ដោយសារតែក្រុមហ៊ុន e-commerce មួយនេះ (JD.com) បានឈានដល់ដំណាក់កាល ដែល អាចផ្ដល់ហិរញ្ញវត្ថុសម្រាប់ខ្លួនឯងបានហើយ”។

ការដកខ្លួនរបស់ Tencent នេះត្រូវបានគេមើលឃើញថា វាអាចពាក់ព័ន្ធ ទៅនឹងការបង្គ្រាប់ពីសំណាក់រដ្ឋាភិបាលចិន ព្រោះថានៅក្នុងរយ:ពេល មួយឆ្នាំក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់សម្ពាធមកលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ជាពិសេសគឺ Tencent និង Alibaba ហើយថ្មីៗនេះ បានព្រមានដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក មិនឱ្យមានការចូលផ្សារហ៊ុនបរទេសថែមទៀតផង។

បន្ទាប់ពី Tencent បានប្រកាសអំពីការផ្ទេរភាគហ៊ុននេះ ភាគហ៊ុនរបស់ JD.com បានធ្លាក់ចុះរហូតដល់ជាង១១ភាគរយ ដែលជាការធ្លាក់ចុះខ្លាំងបំផុតប្រចាំឆ្នាំ ប៉ុន្តែភាគហ៊ុនរបស់ Tencent បែរជាកើនឡើងជាង ៤ភាគរយវិញភ្លាមៗផងដែរ៕

ក្រុមហ៊ុន Vietnam Airlines នឹងចាប់ផ្តើមហោះហើរមកកម្ពុជានៅដើមឆ្នាំក្រោយ

ដោយៈសុផារី

ហាណូយៈ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់ប្រទេ​សវៀតណាម បានប្រកាសថា ខ្លួននឹងបន្តជើងហោះហើរ ពាណិជ្ជកម្មធម្មតាឡើងវិញ ទៅកាន់គោលដៅបរទេសចំនួន១៥ រួមមានទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប ចាប់ពីដើមឆ្នាំ២០២២ខាងមុខនេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ នេះ។

រដ្ឋាភិបាលវៀតណាម បានអនុម័តឱ្យបន្តជើងហោះហើរអន្តរជាតិនៅលើផ្លូវចំនួន៩ ចាប់ពីថ្ងៃទី១ ខែមករា និងចំនួន៦បន្ថែមទៀត ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ខាងមុខនេះតទៅ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានប្រកាសថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរ ចាប់ពីកាលបរិច្ឆេទទាំងនោះតទៅតែម្តង។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងចាប់ផ្តើមជើងហោះហើរ ទៅកាន់ទីក្រុងបាងកក (ប្រទេសថៃ) ប៉េកាំង/ក្វាងចូវ (ប្រទេសចិន) ភ្នំពេញ (កម្ពុជា) សាន់ហ្វ្រាន់ស៊ីស្កូ ឬឡូសអាន់ជឺលេស (សហរដ្ឋអាមេរិក) សេអ៊ូល (កូរ៉េខាងត្បូង) សិង្ហបុរី តៃប៉ិ (កោះតៃវ៉ាន់) តូក្យូ (ជប៉ុន) និងវៀងច័ន្ទ (ឡាវ) ខណៈខ្លួនកំពុងរង់ចាំការអនុម័តពី អាជ្ញាធរអាកាសចរណ៍ ដើម្បីចាប់ផ្តើមការលក់សំបុត្រ។

បន្ទាប់មក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ខ្លួនគ្រោងនឹងពង្រីកបន្ថែមទៅដល់ទីក្រុងហ្វ្រេងហ្វឺត (ប្រទេសអាល្លឺម៉ង់) ទីក្រុងហុងកុង គូឡាឡាំពួរ (ម៉ាឡេស៊ី) ម៉ូស្គូ (រុស្ស៊ី) ប៉ារីស (បារាំង) និងស៊ីដនី (អូស្ត្រាលី) ផងដែរ។

រាល់អ្នកដំណើរដែលមកដល់ទាំងអស់ លើកលែងតែកុមារអាយុក្រោម ០២ឆ្នាំ ត្រូវតែធ្វើតេស្ត PCR ឃើញលទ្ធផលអវិជ្ជមានចំពោះ កូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងមុនពេលចេញដំណើរ។

ប្រទេសវៀតណាម បានបិទព្រំដែនរបស់ខ្លួន និងផ្អាកជើងហោះហើរអន្តរជាតិកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដោយអនុញ្ញាតឱ្យតែប្រ​ជា​​​ពលរដ្ឋ អ្នកជំនាញបរទេស អ្នកវិនិយោគ និងកម្មករដែលមានជំនាញខ្ពស់ ចូលទៅ តាមរយៈជើងហោះហើរពិសេសរបស់ខ្លួនប៉ុណ្ណោះ៕

ខេត្តកំពតត្រៀមខ្លូនរួចជាស្រេចស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តឱកាសឆ្លងឆ្នាំសកល

ដោយៈ សុផារី

កំពតៈ អាជ្ញាធរខេត្តកំពត ត្រៀមខ្លួនសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្ត នាឱកាសឆ្លងឆ្នាំនាពេលខាងមុខ ដើម្បីឱ្យអ្នកទេសចរមក លេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្ត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា នៅក្នុងឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខ អាជ្ញាធរខេត្តកំពតបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ដែលពួកគាត់មកលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមិនភ័យខ្លាចក្នុងការធ្វើដំណើរកំសាន្ត ដោយពង្រឹងនូវសុវត្ថិភាពតាមរយ: ការអនុវត្តវិធា​នសុវត្ថិភាពទេសចរណ៍យ៉ាងខ្ជាប់ខ្ជួន។

លោកបន្តថា ផ្លូវធ្វើដំណើរមកកាន់តំបន់រមណីយដ្ឋានខេត្តកំពត គឺមានលក្ខណៈងាយស្រួល ដោយអាជ្ញាធរខេត្តបានបំពាក់អំពូល ភ្លើងនៅតាមដងផ្លូវសម្រាប់បំភ្លឺផ្លូវ ក្នុងការធ្វើដំណើរដើម្បីឱ្យភ្ញៀវទេសចរ អាចមក​លេង កម្សាន្តប្រកបដោយសុវត្ថិភាព ។

លោកបានបន្តទៀតថា នៅតាមតំបន់រមណីយដ្ឋាននីមួយៗ មន្ទីររួមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះអប់រំផ្សព្វផ្សាយ ដល់ម្ចាស់អាជីកម្ម ដែលផ្តល់សេវា សូមមេត្តាកុំដំឡើងថ្លៃ លើម្ហូបអាហារហួសហេតុពេក ដែលជាការបង្កើតនូវការមិនសប្បាយចិត្ត ទៅដល់អ្នកទេស ចរដែលមកលេងកម្សាន្ត ជាពិសេស គឺពង្រឹងនូវវិធានសុវត្តិភាពទេសចរណ៍ ដែលជាការងារសំខាន់បំផុតទាំងភ្ញៀវទេសចរ ទាំងអ្នកផ្តល់សេវា។

តំបន់រមណីយដ្ឋាននៅក្នុងខេត្តកំពតមាន ដូចជា រមណីយដ្ឋានភ្នំបូក​គោ ទឹកឈូ កំពង់ត្រាច ភ្នំឈ្ងោក ដូងទេរ ព្រែកត្នោត ព្រែកកំពត ឧទ្យានដងព្រែក ទឹកធ្លាក់តាដា ទំនប់ម្លិច សហគមន៍ត្រពាំងសង្កែ កសិទេសចរណ៍ ចម្ការម្រេច ជាដើម។

លោកសយ ស៊ីណុលបានមានប្រសាសន៍ថា “ការងារដែលចាំបាច់ខ្លាំង គឺបញ្ហាការបង្ការការអនុវត្តសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសច​រណ៍ ក្នុងការពង្រឹងនូវសុវត្ថិភាព តាមរយៈការអនុវត្តនូវវិធានសុវត្ថិភាពទេស​ចរណ៍ យើងបានធ្វើរួចទៅហើយ ហើយយើងកំពុងតែបន្តធ្វើ រហូតដល់ថ្ងៃបុណ្យក៏យើងនៅតែធ្វើ។

ទី២ សូមស្នើឱ្យភាគីបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរ ដែលគាត់ទៅកម្សាន្តចូលរួមការអនុវត្ត មានន័យថា សំខាន់យើងចង់បានគោលដៅរបស់យើង ជាគោលដៅសុវត្ថិភាព ដែលយើងចង់បានបំផុត ជាពិសេសគឺការអនុវត្តឱ្យបានខ្ជាប់ខ្ជួន លើវិធានការបីកុំបីការពារ របស់រាជរដ្ឋាភិបាលរបស់យើង៕

Three most potential areas in Phnom Penh to attract foreign investment

by: Sotheary

Phnom Penh: Phnom Penh is still the number one area to attract domestic and foreign investment, and there are three high-potential areas to attract foreign investors and encourage those three areas to have high real estate prices.

According to Charles Villar, Manager of KW Khmer Real Estate, in Phnom Penh, three areas are ranked top for investment, Boeung Keng Kang is the number one area in Phnom Penh and the land price in this area has risen steadily.

This makes some investors to find another location to invest, the second area, Toul Tompong, which has a lot of foreign investment. The third area in Phnom Penh is Toul Kork. Toul Kork has also seen high investment momentum in recent years, especially foreign-focused investment.

He added that all three areas are populated by foreigners, and investors who invest in these three areas focus on the development of high-rise buildings, in fact, we see in the three areas are building high-rise buildings.

“When land prices are higher, investment is more profitable, and building development is a way for investors to make more money from it,” he said. “They cannot take high-value land to build an apartment or a villa for sale.”

Neak Oknha Sear Rithy, a major real estate investor in Cambodia, also said that investment in high-rise buildings such as condominiums and offices is located in the center of the city, and the price of land in the city center is high, so the investment in the center cities need a lot of capital, but can also be profitable if the investment is clear enough.

Mr. Sorn Sieb also mentioned the development in the center of the city, advising real estate investors who want a quick return on investment should not invest near the city. Land prices in the city have already risen, so it can no longer jump fast, but if investment in the suburbs, the rate of increase will continue as more development develops.

MBK Partners pays US$1 billion for five maritime theme parks from Haichang to tap China’s growth potential in amusement parks

 

MBK Partners has bought five maritime theme parks in mainland China, as the North Asia-focused private equity group expands its portfolio to tap tourism growth in the world’s most populous nation.

The private-equity group, already an investor in Universal Studios Japan, paid 6.53 billion yuan (US$1.03 billion) for the five parks from Hong Kong-listed Haichang Ocean Park Holdings, and established HHAn Group to manage the assets. The parks are located in Chengdu, Qingdao, Wuhan and Tianjin, with the fifth under construction in Zhengzhou.

“[We are] committed to long-term investment in the industry and we firmly believe in its exciting outlook,” HHAn’s chief executive Gao Jie said in a statement to the South China Morning Post. “We will embrace an array of advanced technologies to accelerate digitalisation and empower operational efficiency, while focusing on the development and strategic cooperation of high-quality intellectual property assets, unleashing their strong value-add potential.”
The asset sale was part of the disposal programme by Haichang, based in the Liaoning provincial city of Dalian, to pare its debt. Shares of Haichang jumped 7.7 per cent in morning trading on the Hong Kong exchange to HK$2.93. The sale leaves Haichang with a maritime park – the largest of its kind in mainland China – built on the banks of Dishui Lake near the Yangshan deep water port Shanghai as its sole theme park.

China’s tourism industry had been decimated by the coronavirus pandemic, as lockdown measures, forced quarantines and a mostly closed border stopped international visitors and curtailed domestic travelling. Tourism revenue plunged 61.1 per cent to 2.23 trillion yuan last year.
Global tourist arrivals trickled to near zero since the Covid-19 pandemic began in early 2020, while domestic travelling shrank 52.1 per cent to 2.88 billion trips last year.

China’s tourism industry had been decimated by the coronavirus pandemic, as lockdown measures, forced quarantines and a mostly closed border stopped international visitors and curtailed domestic travelling. Tourism revenue plunged 61.1 per cent to 2.23 trillion yuan last year.

Global tourist arrivals trickled to near zero since the Covid-19 pandemic began in early 2020, while domestic travelling shrank 52.1 per cent to 2.88 billion trips last year.

MBK is zooming in on China, as the Chinese middle class is increasingly willing to spend on visits to world-class amusement parks amid their rising appetite for entertainment products and services. As many as 10 million visitors have been to Shanghai Disneyland in the 11 months since its July 2016 opening, according to the latest data.

Source: South China Morning Post