សិក្សាស្វែងយល់ដំណើរការនៃការចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិជាប្រព័ន្ធ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដោយមិនចាំបាច់មានការស្នើសុំពីម្ចាស់ដីឡើយ។ រដ្ឋាភិបាលជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំណាមួយ ដែលត្រូវធ្វើការចុះបញ្ជីដីធ្លី។

នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ត្រូវចែកចេញជា ៥ដំណាក់កាលសំខាន់ៗ៖

ដំណាក់កាលទី១ ត្រៀមរៀបចំ៖ អាជ្ញាធរត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងឃុំ ឲ្យបានជ្រាបអំពីការចុះបញ្ជីដីធ្លីនេះ ដើម្បីឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមក្នុងដំណើរការនេះ។ គណៈកម្មការមួយត្រូវបង្កើតឡើង ដើម្បីជួយដល់ដំណើរការនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។ គណៈកម្មការនេះមានសមាសភាពដូចតទៅ អភិបាលខេត្ត-ក្រុង ជាប្រធាន អភិបាលស្រុក-ខ័ណ្ឌ ជាសមាជិក ប្រធានក្រុមបច្ចេកទេសវាស់វែង ជាសមាជិក មេឃុំ-ចៅសង្កាត់ ឬតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ជាសមាជិក គ្រប់មេភូមិទាំងអស់ នៅក្នុងឃុំ-សង្កាត់ ជាសមាជិក ចាស់ព្រឹទ្ធាចារ្យ ២រូប ដែលស្គាល់ប្រវត្តិដី នៅក្នុងឃុំ ជាសមាជិក។

ដំណាក់កាលទី២ វាស់វែង និងកសាងប្លង់សុរិយោដី ៖ ម្ចាស់ដី គឺជាអ្នកកំណត់ព្រំ ជាមួយអ្នកជិតខាង។ ចំណែក មន្រ្តីបច្ចេកទេស គ្រាន់តែជាអ្នកចុះទៅវាស់វែង ទៅតាមព្រំ ដែលចង្អុលបង្ហាញ ដោយម្ចាស់ដីតែប៉ុណ្ណោះ។ ដូច្នេះ នៅក្នុងដំណាក់កាលនេះ ការចូលរួមចំណែកពីម្ចាស់ដី មានសារៈសំខាន់ណាស់។

ម្ចាស់ដី ក៏ត្រូវត្រៀមនូវឯកសារចាំបាច់មួយចំនួនផងដែរ។ ឯកសារទាំងនេះ រួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ បណ្តាំមរតក សាលក្រមតុលាការ លិខិតទិញ-លក់ ។ល។

ដំណាក់កាលទី៣ ផ្សព្វផ្សាយ៖ អាជ្ញាធរ ត្រូវធ្វើការបិទផ្សាយជាសាធារណៈ នូវប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដើម្បីឲ្យប្រជាពលរដ្ឋពាក់ព័ន្ធអាចធ្វើការត្រួតពិនិត្យ និងតវ៉ាសុំធ្វើការកែប្រែ ប្រសិនបើមានកន្លែងមិនត្រឹមត្រូវ។ នៅក្នុងដំណើរការចុះបញ្ជីនេះ ប្រសិនបើកើតមានវិវាទណាមួយ ដូចជា វិវាទរឿងព្រំដីជាដើម ភាគីជម្លោះអាចសុំឲ្យគណៈកម្មការរដ្ឋបាលជួយដោះស្រាយ និងសម្រុះសម្រួលឲ្យ ដោយមិនចាំបាច់ប្តឹងផ្តល់គ្នា ទៅដល់តុលាការនោះទេ។

ដំណាក់កាលទី៤ វិនិច្ឆ័យ និងសម្រេច ៖ មានពាក់ព័ន្ធតែជាមួយស្ថាប័នរដ្ឋតែប៉ុណ្ណោះ។ ផុតរយៈពេល ៣០ថ្ងៃ ដែលបើកឲ្យមានការតវ៉ា មន្រ្តីមានសមត្ថកិច្ច ត្រូវធ្វើការពិនិត្យ ទៅលើប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី។ ដីទាំងឡាយណា ដែលមិនជាប់មានទំនាស់ ហើយមិនមែនចូលជាដីរបស់រដ្ឋ នឹងត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី ហើយប្រធានមន្ទីរភូមិបាលខេត្ត-ក្រុង នឹងចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិស្ថាពរ។

ដំណាក់កាលទី៥៖ ការចែកប័ណ្ណ ក្រោយពីអាជ្ញាធរចុះហត្ថលេខាចេញប័ណ្ណហើយ ប័ណ្ណទាំងនេះនឹងត្រូវចែកជូនដល់ម្ចាស់ដីវិញ។ ម្ចាស់ដីត្រូវទៅទទួលប័ណ្ណ ដោយផ្ទាល់ដៃ ហើយប័ណ្ណនេះគឺជាប័ណ្ណកម្មសិទ្ថិស្ថាពរ៕

ក្រុមហ៊ុន Show Up Real Estate ទទួលបានជោគជ័យលើគម្រោងទី៩និងត្រៀមបោះទុន៥លានដុល្លារបន្ថែម

ដោយៈ សុធារី

កណ្តាលៈ ក្រុមហ៊ុនShow Up Real Estateបានទទួលជោគជ័យលើគម្រោងទី៩របស់ខ្លួន ជាមួយនឹងផែនការពង្រីកទុនបន្ថែម ចំនួន៥លានដុល្លារបន្ថែមទៀត ខណៈក្រុមហ៊ុននេះបាន និងកំពុងឆ្ពោះទៅមុខយ៉ាងសកម្ម។

ការពង្រីកនិងស្ថាបនាបញ្ចប់ផ្លូវជាតិលេខ៣ បាននិងកំពុងធ្វើឲ្យតំបន់នេះមានការរីកចម្រើនយ៉ាងខ្លាំង ដែលបច្ចុប្បន្ន មានគំរោងដីឡូត៍ បុរី លំនៅដ្ឋាន និងរោងចក្រសហគ្រាសជាច្រើនបាន និងកំពុងចូលមកកាន់តំបន់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់នេះ បានសាងសង់បញ្ចប់ និងត្រៀមស ម្ភោធដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។

ជាក់ស្តែង ក្រុមហ៊ុន Show Up Real Estate បាននិងកំពុងវិនិយោគដីឡូត៍លំនៅដ្ឋាន​ Show Up Land និងគំរោង Show Up Villar បានទទួលជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុននេះចំណាយប្រាក់ ប្រមាណ៥លានដុល្លារវិនិយោគលើគម្រោងនេះ។

ជាការថ្លែងអំណរគុណដល់អតិថិជន ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានផ្តល់រង្វាន់ធំ ដល់អតិថិជនកាលពីចុងសប្តាហ៍មុន ដែលជាការលើកទឹកចិត្តដ៏សំខាន់ដល់អតិថិជន ក៏៏ដូចជាភ្នាក់ងារលក់គម្រោងនេះ។

លោកអ៊ិន ណាង អគ្គនាយកក្រុមហ៊ុន Show Up Real Estate បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ធ្នូនេះថា ជាមួយនឹងផែនការយុទ្ឋសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ យើងបានប្រែក្លាយពីក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យ មកជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខ្លួនឯង ដោយបច្ចុប្បន្ន យើងបានបញ្ចប់គម្រោងធំៗចំនួន៨ហើយ និងកំពុងបន្តពង្រីកឧត្តមភាពសម្រាប់គម្រោងទី៩នេះ។

លោកបន្តថា គំរោងទី៩នេះ ស្ថិតនៅទីតាំងគម្រោង ដែលមានភាពអំណោយផលដល់ការរស់នៅ ការវិនិយោគធ្វើអាជីវកម្ម តំបន់ស្ថិតនៅជុំវិញគម្រោងនេះ មានបន្ទប់ជួល ដោយសារមានបណ្តុំរោងចក្រ សហគ្រាស សាលារៀន មណ្ឌលសុខភាព មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មបំរើឲ្យការរស់នៅជាច្រើនទៀតដូចជា រមណីយដ្ឋាន ភោជនីយដ្ឋានជាដើម។

លោក អ៊ិន ណាងបានបន្តថា អ្នកវិនិយោគនៅក្នុងគម្រោងនេះ នឹងមានភាពចំណេញខ្ពស់នាពេលអនាគត ព្រោះតំបន់នេះនឹងក្លាយជាទីក្រុងថ្មីមួយ ដោយសារកំណើនប្រជាពលរដ្ឋ កំណើនការធ្វើដំណើរ កំណើននៃការវិនិយោគនៅក្នុងតំបន់នេះ ពីវិនិយោគិនជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោក ព្រំ សុធា ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Show Up Real Estate បានបង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងនៅក្នុងគម្រោងថ្មីនេះ ដោយលោកអះអាងថា បើទោះជាបញ្ហាកូវីដ១៩ នៅតែជាឧបសគ្គ តែសន្ទុះនៃការលក់ចេញនៅតែរលូន ដោយសារតែគម្រោងរបស់ក្រុមហ៊ុនមួយៗ សុទ្ធតែស្ថិតនៅទីតាំងប្រជុំជន ហើយលក្ខខណ្ឌនៃការបង់រំលស់ក៏ងាយស្រួល។ ដីឡូតិ៍នៅក្នុងគម្រោងថ្មីនេះ គឺមានតម្លៃចាប់ពី៨០០០ដុល្លាអាមេរិក។

ចំណែកផ្ទះវីឡាទំនើប គឺមានតម្លៃចាប់ពីជាង ៤០,០០០ដុល្លាអាមេរិក ដែលតម្លៃនៃការដាក់ចេញនេះ អំណោយផលបំផុតសម្រាប់អ្នកចង់បានផ្ទះ និងដីក្នុងតម្លៃទាប នៅតំបន់ផ្សារដើមរការ។

លោកថា ដោយផ្តោតលើការទទួលខុសត្រូវផ្នែកសង្គម ទើបក្រុមហ៊ុន Show Up Real Estate បានគិតគូជាចម្បង ដល់សហគមន៍របស់យើង តាមរយៈការសាងសង់ផ្ទះលើទំហំដី១០ គុណនឹង២០ម៉ែត្រ ទំហំផ្ទះ៧ គុណនឹង១១ម៉ែត្រ ហើយទីធ្លាមុខផ្ទះសល់ទំហំ៧ម៉ែត្រ ដោយមានបន្ទប់គេង២ និងបន្ទប់ទឹកចំនួន៣ បន្ទប់ទទួលភ្ញៀវ១ និងផ្ទះបាយ១ និងចំណតរថយន្ត១។

លើសពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវសម្ភារៈផ្ទះបាយមួយកំភ្លេ ផ្តល់ជូនប្លង់ស្របច្បាប់១០០ភាគរយ។

ជាមួយនឹងលក្ខខណ្ឌ ការផ្ដល់ជូននូវតម្លៃសមស្រប លក្ខខណ្ឌបង់រំលស់ងាយស្រួល និងការផ្ដល់ជូននូវហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងក្រៅគម្រោងច្បាស់លាស់ លើសពីការសន្យា គម្រោង Show Up Real Estate
បានលក់ដាច់ដល់ទៅ៧០ភាគរយ ត្រឹមថ្ងៃបើកសម្ភោធគម្រោងថ្មីជាផ្លូវការនេះ។

លោកព្រំ សុធាបានបន្តថា “យើងបាននឹងកំពុងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៌នៅមូលដ្ឋាន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់បណ្តាញអគ្គិសនី ទឹក និងចូលរួមអអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន”។លោកបន្តថា “គោលដៅរបស់យើង គឺចូលរួមអភិវឌ្ឍន៍៍សហគមន៍ សង្គម ប្រកដដោយការទទួលខុសត្រូវ ដើម្បីជំរុញគម្រោងឲ្យមានភាពរីកចំរើនប្រកបដោយចីរភាព”។

ជាការលើកទឹកចិត្ត ម្ចាស់គម្រោងបានផ្ដល់រង្វាន់ធំ ជូនដល់អតិថិជនរួមមាន រង្វាន់ Toyota Prius មួយគ្រឿង ទូរទឹកកក៣គ្រឿង និង Iphone 12 Pro Max 2 គ្រឿង និង រង្វាន់ផ្សេងៗជាច្រើនទៀត៕

មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ ប្រារព្ធពិធីអបអបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសងអាគារទី២

 

 ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែ ​ធ្នូ​ ឆ្នាំ ២០២១ មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ បានប្រារព្ធពិធីអបអបបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសងអាគារទី២។

នៅព្រឹកថ្ងៃទី ២៥ ខែ ​ធ្នូ​ ឆ្នាំ ២០២១ ផ្នែកចុងក្រោយនៃគម្រោងសាងសងអាគារទី២របស់មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ​​ ត្រូវបានសាងសងបញ្ចប់ជាស្ថាពរ។ ដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ​​ បានរៀបចំពិធីអបអរយ៉ាងអធិកអធម។

ការបញ្ចប់គម្រោងសាងសង មិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាចំណុចចាប់ផ្តើមថ្មីមួយ។ ក្រុមហ៊ុន អចលនទ្រព្យ ព្រីនស៍ ហ័នយូ សន្យាថានឹងកាន់តែយកចិត្តទុកដាក់ ផ្តោតសំខាន់លើផលិតផល ធានាគុណភាពជាមួយនឹងភាពជាក់លាក់ ជូនអតិថិជន នាពេលអនាគត។

មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ មានទីតាំងសក្តានុពល ជិតនឹងគម្រោងណាហ្កាទី៣

គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ មានទីតាំងនៅតំបន់ពាណិជ្ជកម្ម (CBD) ក្នុងខណ្ឌ ចំការមន រាជធានីភ្នំពេញ។​  គម្រោងនេះនៅជិតនឹងកាស៊ីណូណាហ្កាទី១ ទី២ និងគម្រោងណាហ្កាទី៣ដែលកំពុងសាងសង ដោយធ្វើ​ដំណើរ​​ថ្មើជើង​ត្រឹមតែ ៣ នាទីប៉ុនណ្ណោះ វាមានភាពងាយស្រួលក្នុងការរស់នៅ។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះមានទីតាំងនៅជិតតំបន់ស្នូលក្នុងខណ្ឌបឹងកេងកង១ ជុំវិញមានស្ថានទូតនៃប្រទេសចំនួន ៣១ ដូចជា ស្ថានទូតរុស្ស៊ី ស្ថានទូតអូស្ត្រាលី ស្ថានទូតកូរ៉េខាងត្បូង និងស្ថានទូតជប៉ុនជាដើម។

គម្រោងនេះមានទីតាំងនៅជិតស្ថាប័នធំៗដូចជា ក្រសួងកសិកម្ម ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ រដ្ឋសភា និងក្រសួងការបរទេសជាដើម។ ជុំវិញគម្រោងនេះមានផ្សារទំទើប និងកន្លែងកម្សាន្តជាច្រើនដូចជា ហាងលក់ផលិតផលរួច ផ្សារទំនើបអ៊ីអន១ កោះពេជ្រ មាត់ទន្លេ  វិមានឯករាជ្យនិងទីតាំងសំខាន់ជាច្រើនទៀត។

ការសាងសង់ខុនដូ​វរជន ​មាន​ប្រាក់​ចំណូល​ពី​ការ​ជួល​ខ្ពស់​ពី8%ទៅ10%

មជ្ឈមណ្ឌល ព្រឺនស៍ ហ័រយូ ត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ជាមួយនឹងគំនិតនៃ “ជីវិតដ៏ប្រណីត” ដែលជាពហុអគារទីក្រុងលំដាប់ពិភពលោកមានទំហំ 140,000ម៉ែត្រការ៉េ មានទំហំសម្បូរចាប់ពី40-82ម៉ែត្រការ៉េនៃប្រភេទផ្ទះLOFT ដែលមានកម្ពស់5,4ម៉ែត្រមានតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ ទិញមួយជាន់ទទួលបានពីរជាន់ មានទំហំ31-105ម៉ែត្រការ៉េនៃខុនដូផ្លាទីនដែលតុបតែងសម្រេច ជ្រើសរើសម៉ាកសញ្ញាលំដាប់ពិភពលោកទីមួយ បំពាក់ដោយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះយ៉ាងពេញលេញ អាចចូលស្នាក់នៅបាន ដែលអាចបំពេញតម្រូវការផ្សេងៗគ្នានៃពាណិជ្ជករឆ្នើម ទេសចរកណ៍ស្នាក់នៅ ការរស់នៅឯកជន និងការវិនិយោគជាដើម។បាននាំចូលគ្រឿងសង្ហារិមលំដាប់អន្តរជាតិក្នុងការតុបតែង។

ជាមួយនឹងទីតាំងល្អបំផុតមានតែមួយគត់ និងគុណភាពផ្ទះមានស្រាប់ដ៏កម្រ រួមជាមួយពហុឧបករណ៍បំពាក់ដ៏ទូលំទូលាយ បន្ទាប់ពីមជ្ឈមណ្ឌលព្រឺនស៍ហ័រអ៊ីប្រគល់ផ្ទះ ត្រូវបានគេរំពឹងថានឹងមានផលជួលប្រចាំឆ្នាំខ្ពស់រហូតដល់8%-10% ការកើនឡើងតម្លៃលំនៅឋានប្រចាំឆ្នាំជាមធ្យមគឺប្រហែល15% ទទួលបានផលត្រឡប់មកវិញដ៏ល្អលើការវិនិយោគ និងសក្តានុពលខ្លាំងនៃការឡើងថ្លៃ ដែលធ្វើឱ្យគម្រោងនេះក្លាយជាជម្រើសវិនិយោគដ៏ពេញនិយមបំផុតនៅក្នុងតំបន់ ។

មជ្ឈមណ្ឌលព្រឺនស៍ហ័រយូ នឹងកាន់កាប់ដោយខ្លួនឯងនូវកន្លែងពាណិជ្ជកម្មហាងទំនិញទំហំ30,000ម៉ែត្រការ៉េ ដើម្បីសាងសង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទាន់សម័យបែបសិល្បៈដំបូងគេនៅភ្នំពេញ – ព្រឺនស៍ ម៉ល (ភ្នំពេញ) ។ ជាមួយនឹងការរៀបចំស្ថាបត្យកម្មដែលអាចបត់បែនបាន និងការរួមបញ្ចូលអាជីវកម្មចម្រុះ នឹងបង្កើតបរិយាកាសធុរកិច្ចអន្តរជាតិ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់មនុស្សស៊ីវីល័យ បុគ្គលិកជាន់ខ្ពស់ ពាណិជ្ជករ និងមនុស្សមានចំណូលធម្យមក្នុងរាជធានីភ្នំពេញ បង្កើតបរិយាកាសប្រើប្រាស់ពិសេសប្លែកតែមួយគត់ និងបទពិសោធន៍ប្រើប្រាស់ដ៏គួរឱ្យភ្ញាក់ផ្អើល ។

ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យ ព្រឺនស៍ ហ័រយូ សាងសង់ប្រទេសកម្ពុជាឲ្យស្រស់ស្អាត

ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យ ព្រឺនស៍ ហ័រយូ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប ។ ក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប គឺជាក្រុមហ៊ុនវិនិយោគអន្តរជាតិចម្រុះ ដែលយកប្រទេសកម្ពុជាជាមូលដ្ឋាន នឹងមានអាជីវកម្មវិនិយោគជុំវិញពិភពលោក ។ វិសាលភាពអាជីវកម្មគ្របដណ្តប់លើការអភិវឌ្ឍន៍អចលនទ្រព្យ ប្រតិបត្តិការអចលនទ្រព្យពាណិជ្ជកម្ម សណ្ឋាគារលំដាប់ខ្ពស់ ធនាគារ និងវិស័យជាច្រើនទៀត ដែលមានដើមទុនច្រើន និងទស្សនវិស័យអភិវឌ្ឍន៍ទូលំទូលាយ ។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យ នៃក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យព្រឺនស៍ហ័រយូ បានប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍”សាងសង់ប្រទេសកម្ពុជាឲ្យស្រស់ស្អាត” ចាក់គ្រឹះនៅកម្ពុជា ដោយប្រើប្រាស់ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុជាមូលដ្ឋាន ជាយុទ្ធសាស្ត្របានរៀបចំឲ្យមានគម្រោងមជ្ឈមណ្ឌលព្រឺនស៍ហ័រអ៊ី ព្រឺនស៍ ម៉ល ភូមិសំរោង ព្រឺនស៍ហ្គោលឌិនប៉េ និងគម្រោងឈានមុខទីក្រុងជាច្រើនទៀត​បានក្លាយជាសហគ្រាសឈានមុខគេក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ នៅពេលអនាគតក្រុមហ៊ុនសម្ព័ន្ធនេះនឹងបន្តខិតខំប្រឹងប្រែងបង្កើតផលិតផលលំនៅដ្ឋានលំដាប់ខ្ពស់កាន់តែច្រើន និងកាន់តែប្រសើរឡើងសម្រាប់អតិថិជនជាម្ចាស់ផ្ទះ និងជួយដល់ការអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសកម្ពុជា។

រីករាយជាមួយការសម្រាកលម្ហែកម្សាន្តក្នុងក្រុងកំពត “តាមបែបជីវិតធ្វើការពីផ្ទះដ៏ងាយស្រួល” នៅបុរីហ្គ្រីនកំពត

 

ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅលើដែនដីខេត្តកំពត Meas Development Group (Cambodia) មានមោទនភាពក្នុងការបង្ហាញនូវគម្រោងលំនៅដ្ឋាន និងផ្ទះអាជីវកម្ម ដែលនាំមកជូនសម្រាប់ទីផ្សារវិនិយោគអចលនទ្រព្យកម្ពុជា ដោយ បុរី ហ្គ្រីន កំពត។

ជាមួយនឹងភាពជោគជ័យជាង ១៥ ឆ្នាំលើវិស័យសំណង់និងការអភិវឌ្ឍអចលនទ្រព្យ ខុនដូ ផ្សារពាណិជ្ជកម្ម និងផ្ទះអាជីវកម្ម ក្រុមហ៊ុន Meas Development Group (Cambodia) មានបំណងចូលរួមជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស ដែលកំពុងកើតមានរួចជាស្រេចនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងខេត្តកំពត ដោយក្នុងនោះរួមមានវិស័យដឹកជញ្ជូន កសិកម្ម ថាមពល ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា និងជាមជ្ឈមណ្ឌលទេសចរណ៍នៃឧបទ្វីបឥណ្ឌូចិនមួយផងនោះ។

បុរី ហ្គ្រីន ត្រូវបានរចនាឡើងសម្រាប់វិនិយោគិនឆ្លាតវៃ ដែលស្វែងរកនូវបទពិសោធន៍រស់នៅប្រកបដោយភាពស្រស់បំព្រង សុខដុម និងបែបធម្មជាតិនៃទីក្រុងកំពត រួមជាមួយទីតាំងដ៏មានសក្តានុពល ដែលអចលនទ្រព្យនៅក្នុងបុរី នឹងអាចជួយទ្រទ្រង់ដល់សកម្មភាពពាណិជ្ជកម្ម ពោលគឺអតិថិជនអាចបើកអាជីវកម្មនៅជាន់ទី នៃផ្ទះរបស់ពួកគាត់បាន ដែលជាកត្តាមួយផ្តល់នូវទំនុកចិត្តដ៏កក់ក្តៅក្នុងការទាញយកផលចំណេញត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស សម្រាប់ការវិនិយោគរបស់ពួកគាត់។

ជាមួយភាពទំនើបឡូយឆាយបែបផ្តាច់មុខនិងឯកជន បុរី ហ្គ្រីន មានផ្តល់ជូននូវគេហដ្ឋានបែបប្រណីតចំនួនប្រហាក់ប្រហែល ១៥០ខ្នង អមដោយហេដ្ឋារចនាសម្ព័ន្ធសហគមន៍លំដាប់ពិភពលោក។ ជាមួយការលក់សម្រេចបានជាង ៥០% ដែលមកទល់បច្ចុប្បន្ននេះ បុរី ហ្គ្រីន គ្រោងនឹងប្រគល់គេហដ្ឋានជូនដល់ម្ចាស់ភ្លាមៗនាខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ដោយក្នុងនោះបុរីបានផ្តល់ជូននូវជម្រើសជាច្រើនដូចជា ផ្ទះអាជីវកម្មជម្រើស ២ជាន់ និង៣ជាន់ ផ្ទះល្វែងជាប់គ្នា និងផ្ទះវីឡាជាដើម ដល់វិនិយោគិនថ្មីៗ ដែលទើបអញ្ជើញមកដល់ទឹកដីខេត្តកំពតផងដែរ។

កំពត ជាខេត្តមួយ ដែលតំណាងឱ្យដែនដីដ៏ស្រស់ស្អាតបែបធម្មជាតិដ៏ប្រណិតបំផុតមួយ ល្អសក្តិសមសម្រាប់វិនិយោគិនដែលមានបំណងចង់បានផ្ទះអាជីវកម្ម ដែលពួកគាត់ពុំមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការជាវគេហដ្ឋាននៅតំបន់ប្រជុំជនធំៗដូចជារាជធានីភ្នំពេញ ឬក្រុងព្រះសីហនុជាដើម។ បុរី និងធនាគារជាដៃគូ មានផ្តល់ជូននូវគោលការណ៍ទូទាត់ប្រាក់ដែលមានភាពបត់បែនបំផុត ពោលគឺមានចាប់ពី ២០០ ដុល្លារក្នុងមួយខែឡើងទៅ ដែលអនុញ្ញាតឱ្យវិនិយោគិនឆ្លាតវៃ អាចដាក់អគារសម្រាប់ជួល ឬបើកអាជីវកម្ម ដើម្បីបានចំណូលត្រឡប់មកវិញ សម្រាប់ទូទាត់សងជូនធនាគារយ៉ាងងាយស្រួលបំផុត។ 

ជាមួយលទ្ធភាពធ្វើដំណើរឆ្លងកាត់ពីផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងកំពតដែលទើបនឹងអភិវឌ្ឍនាពេលថ្មីៗផងនោះ បានធ្វើឱ្យសកម្មភាពនៃការបើកអាជីវកម្មនៅក្នុងបុរីហ្គ្រីន មានសភាពអ៊ូរអរជាខ្លាំង ហើយការជួលហាងដោយយីហោល្បីៗក៏មានសន្ទុះខ្លាំងប្រហាក់ប្រហែលគ្នា ពោលគឺជម្រុញឱ្យមានការកើនឡើងនូវតម្លៃនៃការជួល និងការកាន់កាប់អគារនៅក្នុងតំបន់ជុំវិញ។ អតិថិជន ដែលអញ្ជើញមកកាន់សហគមន៍ដ៏ស្ងប់ស្ងាត់របស់បុរី ហ្គ្រីន មានដូចជាមកពីផ្សារកណ្តាលនៃខេត្តកំពត ស្ថានីយ៍រថភ្លើងកំពត និងសង្កាត់ពាណិជ្ជកម្មនៅតាមផ្លូវជាតិលេខ ជាដើម។ ការបញ្ចប់ការសាងសង់ផ្សារទំនើប Furi Mall នៅច្រកចូលបុរីហ្គ្រីន នាឆ្នាំ ២០២២ មុខនេះ ក៏ជាគុណសម្បត្តិដ៏ល្អវិសេសមួយទៀត បន្ថែមទៅលើលទ្ធភាពទទួលបានប្រាក់ចំណូលត្រឡប់មកវិញសម្រាប់ផ្ទះអាជីវកម្ម នឺងជីវិតប្រកបដោយភាពសុខដុមរបស់ម្ចាស់គេហដ្ឋាន។

ការលក់បញ្ចុះតម្លៃក្នុងរដូវកាលដំណាច់ឆ្នាំនេះ គឺមានផ្តល់ជូនដល់អតិថិជន ដោយមានកំណត់ និងទៅលើប្រភេទគេហដ្ឋានមួយចំនួន រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទមកកាន់ផ្នែកប្រឹក្សារបស់បុរី ហ្គ្រីន ចាប់ពីថ្ងៃនេះតទៅរហូតដល់រដូវកាលដំណាច់ឆ្នាំត្រូវបានបញ្ចប់ ដើម្បីស្វែងយល់បន្ថែមអំពីការធ្វើឱ្យក្តីសុបិននៃការវិនិយោគអចលនទ្រព្យរបស់អ្នកក្លាយជាការពិត និងការសម្រាកលម្ហែកម្សាន្តតាមបែបជីវិតធ្វើការពីផ្ទះដ៏ងាយស្រួលនាទឹកដីខេត្តកំពតដ៏ស្រស់ស្អាតនៅឆ្នាំ ២០២២។ 

បុរីហ្គ្រីន សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Meas Development Group អភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០១។ 

#BoreyGreen

#WorkFromHomeLife

#EscapeToKampot

ព័ត៌មានសម្រាប់ទំនាក់ទំនង៖

ប្រព័ន្ធសែលកាត៖ +៨៥៥ ៨៩ ២៧២ ១២៤

ប្រព័ន្ធស្មាត៖ +៨៥៥ ១០ ២៧២ ១២៤

ទាញយកព័ត៌មានទាំងស្រុងនៅទីនេះ៖ www.boreygreen.com 

Meas Development Group (Cambodia).

Borey Green Kampot, NR3 / Train Station Ring-Road,

Svay Tom Village, Sangkat Krang Ampil,

Krong Kampot 70802

Kingdom of Cambodia

—————————————-

Escape to a “work-from-home life” in Kampot city in 2022, with Borey Green Kampot.

With the swift development of Kampot Province, Meas Development Group (Cambodia) are proud to present another residential/retail project offering to the Cambodian real estate investment market: Borey Green Kampot.

With over 15 year’s success in construction and development in the central Phnom Penh condominium, commercial and retail market, Meas Development is eager to support the swift economic growth already happening in the Southern Coast of Cambodia and Kampot Province, an emerging logistics, agriculture, energy and tourism hub of Indochina.

Borey Green was designed for smart investors seeking both an elegant, peaceful and natural living experience in the idyllic city of Kampot, in a prime location where the property will support commercial activities on the first floor sufficient to see a strong immediate return on their investment.

A boutique, exclusive and private development, Borey Green totals less than 150 luxury homes and world-class community infrastructure. Already fifty percent sold out, Borey Green will handover to homeowners as soon as April 2022, and offers a range of two and three story shophouses, link houses and Villa homes to a new generation of Kampot investors.

Kampot represents a clean, natural and luxurious frontier for shophouse investors who find themselves financially out-of-reach from buying in traditional urban hubs such as Phnom Penh or Sihanoukville. Flexible payment structures, as low as $200 per month, are offered by Borey Green Kampot and supporting banks, allowing smart investors to use this rental or retail return to easily offset bank finance repayments.

Accessible from both National Road 3 and the newly developed Kampot Ring Road, Borey Green is already seeing strong retail traffic and consistent brand outlet rental growth in both prices and occupancy in the surrounding areas. Customers flow into Borey Green’s tranquil community from the nearby Kampot Central Market, Kampot Train Station & NR3 Business District. The completion of the Furi Mall at the entrance to Borey Green in 2022 is another great addition to the project’s retail return prospects, and homeowner’s quality of life. 

New Year Countdown Discounts are available for a limited number of buyers and select units until December 31 2021 only. Call the Borey Green consultants today before the countdown ends to find out more about making your property investment dreams a reality, and escaping to a “work-from-home life” in beautiful Kampot in 2022.

Borey Green is thanks to Meas Development Group: Building Cambodia, Since 2001.

#BoreyGreen

#WorkFromHomeLife

#EscapeToKampot

Contact Information:

Cellcard: +855 089 272 124

Smart: +855 010 272 124

Download full information here: www.boreygreen.com

Meas Development Group (Cambodia).

Borey Green Kampot, NR3 / Train Station Ring-Road,

Svay Tom Village, Sangkat Krang Ampil,

Krong Kampot 70802

Kingdom of Cambodia

—————————————-

2022 年,与 Borey Green Kampot 一起逃离到贡布市的“在家工作生活”。

随着贡布省的快速发展,Meas Development Group (Cambodia) [Meas 发展集团(柬埔寨)]自豪地向柬埔寨房地产投资市场推出另一个住宅/零售项目:Borey Green Kampot [绿色贡布城]。

凭借在金边市中心公寓、商业和零售市场的建设和发展超过 15 年的成功经验,Meas Development 渴望支持柬埔寨南部海岸和贡布省已有的快速经济增长,一个新兴的物流、农业、能源和印度支那的旅游中心。

Borey Green 专为在田园诗般的贡布市寻求优雅、宁静和自然生活体验的聪明投资者而设计,该物业位于黄金地段,并将支持一楼的商业活动,足以让投资者的投资立即获得丰厚的回报。

作为精品、独家和私人开发项目,Borey Green 总共拥有不到 150 套豪宅和世界一流的社区基础设施。 已经售罄 50% 的 Borey Green 将于 2022 年 4 月尽快竣工移交给房主,并为新一代贡布投资者提供一系列两层和三层的店屋、联排屋和别墅屋。

对于那些发现自己在金边或西哈努克城等传统城市中心购买房产在经济上遥不可及的店屋投资者来说,贡布是一个干净、自然和奢华的前沿。 灵活的支付结构,每月低至 200 美元,由 Borey Green Kampot 和支持银行提供,允许聪明的投资者使用这种租金或零售回报来轻松抵消银行融资还款。

从 3 号国道和新开发的贡布环路均可到达,Borey Green 已经看到了强劲的零售流量,以及周边地区价格和入住率方面的品牌门店租金持续增长。客户从附近的贡布中央市场、贡布火车站和 NR3 商业区涌入 Borey Green 宁静的社区。 位于 Borey Green 入口处的 Furi购物中心将于 2022 年竣工,是该项目零售回报前景和房主生活质量的又一重要补充。

仅在 2021 年 12 月 31 日之前,有限数量的买家和部分单位可享受新年倒计时折扣。 立刻在倒计时结束前致电 Borey Green 顾问,以了解更多关于让您的房地产投资梦想成为现实,并在 2022 年逃离到美丽的贡布“家庭工作的生活”。

Borey Green 感谢 Meas Development Group:自 2001 年以来建设柬埔寨。

#Borey Green

#在家工作

#逃离到贡布

联系信息:

Cellcard:+855 089 272 124

Smart:+855 010 272 124

在此处下载完整信息:www.boreygreen.com

Meas 发展集团(柬埔寨)。

Borey Green Kampot, NR3 / 火车站环路,

Krang Ampil分区, Svay Tom 村,

贡布 70802, 柬埔寨王国

World economy to top US$100 trillion in 2022 for first time: Report

LONDON: The world’s economic output will exceed US$100 trillion for the first time next year and it will take China a little longer than previously thought to overtake the United States as the number one economy, a report showed on Sunday (Dec 26).

British consultancy Cebr predicted China will become the world’s top economy in dollar terms in 2030, two years later than forecast in last year’s World Economic League Table report.India looks set to overtake France next year and then Britain in 2023 to regain its place as the world’s sixth biggest economy, Cebr said.

“The important issue for the 2020s is how the world economies cope with inflation, which has now reached 6.8 per cent in the U.S.,” said Cebr deputy chairman Douglas McWilliams.

“We hope that a relatively modest adjustment to the tiller will bring the non-transitory elements under control. If not, then the world will need to brace itself for a recession in 2023 or 2024.”

The report showed Germany was on track to overtake Japan in terms of economic output in 2033. Russia could become a Top 10 economy by 2036 and Indonesia looks on track for ninth place in 2034.

Source: Reuters

រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានចិន ប្តេជ្ញាដោះស្រាយហានិភ័យនៃទីផ្សារលំនៅដ្ឋានដែលប្រឈមបញ្ហា

ដោយៈសុខុម

សៀងហៃ: រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ក្រុង-ជនបទនៃមហាយក្សចិន បានប្តេជ្ញាដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវហានិភ័យនានា ដែលបណ្តាលមកពី ការប្រគល់លំនៅដ្ឋានជូនអតិតិថិជន មានភាពយឺតយ៉ាវ ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យកំពូលៗមួយចំនួន ដើម្បីរក្សាស្ថិរភាពសង្គម។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua News Agency ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៥ ធ្នូ។

លោក Wang Menghui រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ក្រុង-ជនបទក៏បានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhuaថា ប្រទេសចិន នឹងរក្សាគោលនយោបាយ អចលនទ្រព្យរបស់ខ្លួនដោយសង្គតភាព និងស្ថិរភាព ខណៈពង្រឹងការសម្របសម្រួល ក្នុងវិស័យនានារួមមានហិរញ្ញវត្ថុ និងការគ្រប់គ្រងដីធ្លី និងទីផ្សារជាដើម។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន បានជួបវិបត្តិខ្វះសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំនេះ នៅពេលរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការក្ដៅលើវិស័យអចលនទ្រព្យដែលប៉ោងហើមខ្លាំង បណ្ដាលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពា​ក់បំណុលរុំកោះ ដូចជា ក្រុមហ៊ុន China Evergrande Group ជាដើមខកខានសងបំណុល តាមពេលវេលាកំណត់ជាបន្តបន្ទាប់។

ទោះបីជាក្រុមនិយ័តករអចលនទ្រព្យចិន បានបន្ធូរបន្ថយខ្លះៗនូវការរឹតបន្តឹង លើការផ្ដល់ហិរញ្ញប្បទានក្ដី ក៏លោក Wang Menghui បានច្រានចោលថា នឹងគ្មានការផ្លាល់ប្ដូរគោលនយោបាយនោះឡើយ។

លោក Wang Menghui គូសបញ្ជាក់ថា ប្រទេសចិន នឹងមិនប្រើប្រាស់វិស័យអចលនទ្រព្យជាឧបករណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលខ្លីឡើយ ហើយនឹងបន្តបង្ក្រាបលើការវិនិយោគ ក្នុងទម្រង់ទិញផ្ទះទុកលក់យកចំណេញ ដែលមិនមែនទិញសម្រាប់រស់នៅពិតប្រាកដ។

ផ្ទុយមកវិញ ប្រទេសចិន នឹងបង្កើតយន្តការមួយ ដើម្បីជំរុញការអភិវឌ្ឍរយៈពេលវែង សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ខណៈរក្សាស្ថិរភាពទីផ្សារ ព្រមទាំងតម្លៃដីធ្លី និងតម្លៃអចលនទ្រព្យផងដែរ។

លោក Wang Menghui បានថ្លែងថា មូលដ្ឋានគ្រឹះនៃទីផ្សារអច​លនទ្រព្យរបស់ប្រទេសចិន មិនបានផ្លាស់ប្តូរនោះទេ ដោយតម្រូវការទិញផ្ទះនៅតែរឹងមាំ ខណៈនគរូបនីយកម្ម នៅតែរក្សាល្បឿនយ៉ាងឆាប់រហ័ស។

កាលពីថ្ងៃសៅរ៍ ទី២៥ ធ្នូ ធនាគារកណ្តាលប្រទេសចិន បានប្រកាសថា ខ្លួននឹងការពារសិទ្ធិស្របច្បាប់របស់អ្នកទិញផ្ទះ និងលើកកម្ពស់ការរស់នៅរបស់ពួកគេឱ្យកាន់តែប្រសើរ ដោយប្តេជ្ញាថានឹងលើកកម្ពស់ ការអភិវឌ្ឍទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ប្រកបដោយនិរន្តរភាព៕Reuters៕

ផលទុនសរុបនៃសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងលើស១០០ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២

ដោយៈសុខុម

ក្រុងឡុងដ៍: ផលទុននៃសេដ្ឋកិច្ចរបស់ពិភពលោក នឹងកើនលើសពី១០០ទ្រីលានដុល្លារអាមេរិក ជាលើកដំបូងនៅឆ្នាំ២០២២ ហើយមហាយក្សចិន នឹងចំណាយពេលយូរជាងព្យាករមុនបន្តិច ទម្រាំវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាសេដ្ឋកិច្ចធំបំផុតទី១។ នេះបើយោងតាមរបាយការណ៍មួយបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២៦ ធ្នូ។

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ច និងធុរកិច្ច (Centre for Economics and Business Research (CEBR)) របស់អង់គ្លេស បានព្យាករថា ប្រទេសចិន នឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាសេដ្ឋកិច្ចធំបំផុតទី១ របស់ពិភពលោកនៅឆ្នាំ២០៣០ គឺយឺតជាង២ឆ្នាំបើធៀបនឹងរបាយការណ៍ព្យាករណ៍របស់ស្ថាប័ន World Economic League Table កាលពីឆ្នាំ២០២០។

មជ្ឈមណ្ឌល CEBR បាននិយាយថា ប្រទេសឥណ្ឌា ដែលបច្ចុប្បន្នជាសេដ្ឋកិច្ចធំបំផុតទី៦ របស់ពិភពលោក ទំនងជានឹងវ៉ាដាច់ប្រទេសបារាំង នៅឆ្នាំក្រោយ ហើយបន្ទាប់មកនឹងវ៉ាដាច់ប្រទេសអង់គ្លេស នៅឆ្នាំ២០២៣​ខាងមុខ។
លោក Douglas McWilliams អនុប្រធានមជ្ឈមណ្ឌល CEBR បានលើកឡើងថា “បញ្ហាសំខាន់សម្រាប់ទសវត្សរ៍ឆ្នាំ២០២០ គឺថាតើបណ្ដាសេដ្ឋកិច្ចពិភពរបស់ពិភពលោក ត្រូវរកវិធីបែបណាដើម្បីទប់ទល់នឹងអតិផរណា ដែលពេលនេះបានឈានដល់៦,៨%នៅក្នុងសហរដ្ឋអាមេរិក”។

ទន្ទឹមនេះលោកបានបន្ថែមទៀតថា “ប្រសិនបើទប់ទល់អតិផរណាមិនបានទេ ពិភពលោកនឹងត្រូវត្រៀមខ្លួន សម្រាប់វិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ឬ ឆ្នាំ២០២៤”។

របាយការណ៍ដដែលបង្ហាញថា ប្រទេសអាល្លឺម៉ង់ នឹងវ៉ាដាច់ប្រទេសជប៉ុន ក្នុងលក្ខខណ្ឌទិន្នផលសេដ្ឋកិច្ចនៅឆ្នាំ២០២៣។ ប្រទេសរុស្ស៊ី អាចនឹងជាប់ ក្នុងចំណោមសេដ្ឋកិច្ចកំពូលទាំង១០នៅឆ្នាំ២០៣៦ ហើយប្រទេ​សឥណ្ឌូណេស៊ី នឹងជាប់ចំណាត់ថ្នាក់លេខ៩ នៅឆ្នាំ២០៣៤៕ Reuters៕

ផ្លូវលេខ៥៩៨ចាប់ផ្តើមប្រែក្លាយជាតំបន់ CBD បណ្តើរៗ ខណៈវត្តមានផ្សារទំនើបចាប់ផ្តើមបង្ហាញខ្លួន

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ផ្លូវលេខ៥៩៨ ឬផ្លូវជា សុផារ៉ាបាននិងកំពុងវិបត្តន៍ខ្លួនបណ្តើរៗ ដោយប្រែក្លាយពីផ្ទៃបឹងល្ហល្ហេវ មកក្លាយជាតំបន់អភិវឌ្ឍន៍ជាមជ្ឈមណ្ឌ​លពាណិជ្ជកម្មបណ្តើរៗ (CBD) ។

បច្ចុប្បន្នមានគំរោងបុរីជាច្រើនបាន និងកំពុងបង្ហាញ និងត្រៀមបង្ហាញ​វត្តមាននៅលើផ្លូវនេះ ដែលមួយផ្នែកនៃផ្លូវនេះ ស្ថិតនៅក្នុងខ័ណ្ឌសែន សុខ និងមួយផ្នែកទៀត ស្ថិតក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកយិន លាងគង់ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងជាសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានតាមដានការវិវត្តន៍នៃសេដ្ឋកិច្ចសង្គម និងអចលនទ្រព្យនៅកម្ពុជាបានមាន​ប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ ធ្នូកន្លងមកថា ​វត្តមានផ្សារទំនើបជីប ម៉ុង បុរីប៉េង ហួត បុរីវិមានភ្នំពេញ ដែលបាននិងកំពុងពង្រីកវត្តមាននៅតំបន់នេះ បាន និងកំពុងទាក់ទាញអ្នកមានជីវភាពមធ្យមឡើង ចូលទៅរស់នៅតំបន់នេះកាន់តែច្រើន។

លោកបន្តថា “ឥទ្ធិពលនៃផ្សារទំនើប EAON Mall2 និងបុរីជាច្រើននៅតំបន់នេះ ដែលភាគច្រើនអ្នករស់នៅក្នុងបុរីទាំងនោះ ជាអ្នកមានជីវភាពមធ្យមឡើង បាននិងកំពុងធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មបណ្តើរៗ”។ លោកបន្តថា “វត្តមានក្រសួងសាធារណៈការ ក្រសួងរៀបចំ​ដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ឋជាច្រើនទៀត កំពុងឆ្ពោះទៅកាន់តំបន់ទំនប់កប់ស្រូវ ឬបឹងតាមោឃបាន និងកំពុងធ្វើឲ្យតំបន់ផ្លូវលេខ៥៩៨ក្លាយជាចំណុចឆ្លងកាត់ដ៏រសរវើក”។

លោកយិន លាងគង់បានបន្តថា ខណៈកាលពី១០ឆ្នាំមុនដីនៅតាមផ្លួវលេខ៥៩៨ ជាដីដែលមានតម្លៃត្រឹមចន្លោះ ៥០ទៅ១០០ដុល្លារ ប៉ុន្តែបច្ចុ ​ប្បន្នដីនៅជាប់ផ្លូវនេះ មានតម្លៃកើនឡើងដល់ចន្លោះពី៨០០ ទៅ១៣០០​ដុល្លាររួចទៅហើយ ក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា វត្តមានផ្សារទំនើបជីប ម៉ុង និងផ្សារតូចៗជាច្រើនទៀត និងភោជនីយដ្ឋានលំដាប់ខ្ពស់បាន និងកំពុងបង្ហាញវត្តមាននៅលើផ្លូវនេះ វានឹងផ្តល់នូវសក្តានុពលកាន់តែធំធេង និងរុញឃ្លាំងលក់គ្រឿងយន្ត ម៉ាស៊ីន​រថយន្ត និងសម្ភារៈបរិក្ខាមួយចំនួនចេញពីតំបន់នេះ នៅពេលឆាប់ៗខាងមុខនេះ។

តាមការសង្កេតជាក់ស្តែង បច្ចុប្បន្នការរីក​ចម្រើននៃសេដ្ឋកិច្ចសង្គម កំនើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ នឹងធ្វើឲ្យខ័ណ្ឌសែនសុខ និងខ័ណ្ឌឬស្សីកែវក្លាយជាតំបន់អភិវឌ្ឍន៍ សកម្មភាពពាណិជ្ជកម្មកាន់​តែ​សកម្ម និងរសរវើកនាពេលអនាគត។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solutions បានបង្ហាញថា ចំនួនប្រជាពលរដ្ឋចូលមករស់នៅក្នុងរាជធានីភ្នំពេញ នឹងកើនឡើងដល់៤,៥ ទៅ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ ដែលពេលនោះបែបផែន នៃការរស់នៅរបស់ប្រជាជនក្នុងទីក្រុងនេះ នឹងផ្លាស់ប្តូរយ៉ាងឆាប់ ​រហ័ស៕

ទីផ្សារសណ្ឋាគារក្នុងប្រទេសថៃ នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាដោយសារវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង

ដោយ សុខុម

បាងកក: ភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយសារវិធានការទប់ស្កាត់ការរីករាលដាល វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងបំបាក់ទឹកចិត្តបណ្ដាម្ចាស់សណ្ឋារគារ ដែលសង្ឃឹមថានឹងបានចំណេញប្រាក់ អំឡុងរដូវកាលទេសចរណ៍ ដែលមានមនុស្សធ្វើដំណើរកម្សាន្តច្រើនបំផុតប្រចាំឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃសៅរ៍ ទី២៥ ធ្នូ នេះ។

លោក Daecha Tangsin នាយករងប្រតិបត្តិនៃសណ្ឋាគារ Ramada Plaza Bangkok Menam Riverside បានថ្លែងកាលពីស ប្តាហ៍មុនថា “ស្ថានភាពសណ្ឋាគារ នៅតែប្រឈមភាពមិនប្រាកដប្រជា ទោះ​​បីជាបើកប្រទេសឡើងវិញ កាលពីខែវិច្ឆិកា និងឈានចូលដល់រដូលកាលបុណ្យក្ដី។ ចំនួនភ្ញៀវទេសចរន្តរជាតិ មិនកើនឡើងច្រើននោះទេ ជាពិសេសក្រោយផ្ទុះការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង”។

ក្នុងពេលជាមួយគ្នានេះ ខណៈការប្រារព្ធពិធីអបអរឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នៅកន្លែងជាច្រើនត្រូវបានលុបចោល ភ្ញៀវទេសចរក្នុងស្រុកមានការព្រួយបារម្ភកាន់តែខ្លាំង ដោយខ្លាចរអាក្នុងការចេញក្រៅ ដើម្បីអបអរសប្បាយ។

សណ្ឋាគារ Ramada Plaza Bangkok Menam Riverside ទទួលបានភ្ញៀវស្នាក់ នៅត្រឹមតែ៣០%ប៉ុណ្ណោះ សម្រាប់រដូវកាលបុណ្យឆ្លងឆ្នាំថ្មីនេះ ខណៈសណ្ឋាគារ ស្ថិតនៅតាមបណ្ដោយដងទន្លេផ្សេងៗទៀតទទួលបានភ្ញៀវស្នាក់នៅ ចន្លោះប្រមាណពី៣០% ទៅ៥០%។

លោក Daecha Tangsin លើកឡើងថា តម្រូវការរៀបចំប្រជុំ អង្គសន្និបាត និងពិព័រណ៍អន្តរជា តិមិនទាន់ត្រលប់មកវិញនៅឡើយទេ ប៉ុន្តែសណ្ឋា​គារនៅតែមានកិច្ចប្រជុំក្នុងស្រុក សិក្ខាសាលា និងអាពាហ៍ពិពាហ៍។

លោកបានបន្ថែមទៀតថា ប្រសិនបើប្រទេសថៃ អាចគ្រប់គ្រងការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង បាននៅត្រឹមខែមករា ដើមឆ្នាំ២០២២ នោះភ្ញៀវទេសចរមកពីតំបន់អាស៊ី ដោយមិនរាប់បញ្ចូលប្រទេសចិន អាចនឹងត្រលប់មកវិញអំឡុង ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅខែកុម្ភៈ។

លោក Thienprasit Chaiyapatranun អនុប្រធានសមាគមសណ្ឋា​គារថៃ (Thai Hotels Association (THA)) បានថ្លែងថា អត្រាភ្ញៀវស្នាក់នៅជាមធ្យម នៅតាមសណ្ឋាគារនានា ក្នុងក្រុងបាងកក នាពេលបច្ចុប្បន្នគឺមានប្រមាណចន្លោះពី៣០%ទៅ៤០%។

អនុប្រធានសមាគមសណ្ឋាគារថៃ រូបនេះបានគូសបញ្ជាក់ថា ទីផ្សារអន្តរជាតិ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវិធានការយ៉ាងតឹងរ៉ឹងនៅក្នុងការទប់ស្កាត់ការរីករាល វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ក្នុងប្រទេសថៃ ក៏ដូចជានៅបណ្ដាប្រទេសផ្សេងទៀត៕ Bangkok Post៕

បណ្ឌិតគីម ហ៊ាងបង្ហាញពីដី២ប្រភេទដែលអ្នកវិនិយោគមានឱកាសចំណេញច្រើន

ដោយ: សុផារី

ភ្នំពេញ: លោកបណ្ឌិតគីម ហ៊ាងបានបែងចែកដីជា៤ ប្រភេទ ដូចជា ១. ដីកសិកម្ម ២ ដីសម្រាប់ទេសចរណ៍ ៣ ដីសម្រាប់ឧស្សាហកម្ម និង៤ ដីសម្រាប់លំនៅដ្ឋាន។

លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍​ឲ្យដឹងកាលពីសប្តាហ៍មុនថា ដីសម្រាប់កសិកម្ម ជាប្រភេទដីបម្រើដល់ការដាំដុះ។ លោកយល់ថា ប្រសិនបើទិញដីកសិកម្ម ដើម្បីចំណេញ គឺជាគំនិតខុសមួយ ព្រោះតែដីកសិកម្ម មានចំនួននិងទំហំធំណាស់។

លោកបន្តថា ដីសម្រាប់ទេសចរណ៍ ជាប្រភេទដីដែលអាចបម្រើដល់ វិស័យទេសចរណ៍ នៅតំបន់ដែលមានមនុស្សទៅកំសាន្តច្រើន ដូចជាភ្នំ ទន្លេ និងសមុទ្រ។ ដីទេសចរណ៍នៅជិតតំបន់ភ្នំ មិនងាយឡើងថ្លៃ ព្រោះជាទូទៅដីនៅតាមតំបន់ភ្នំ មានទំហំធំរាប់ហិចតា។ ដីសម្រាប់ទេសចរណ៍នៅជិតទន្លេនិងសមុទ្រ អាចឡើងថ្លៃ ព្រោះមានចំនួនតិច។

ចំណែក ដីដែលអាចចំណេញខ្ពស់ គឺដីឧស្សាហកម្ម និងដីសម្រាប់លំនៅដ្ឋាន។

ដីសម្រាប់ឧស្សាហកម្មគឺ ដីដែលអាចធ្វើរោងចក្រ សហគ្រាស។ វាជាប្រភេទដីឡើងថ្លៃ ដោយសារ ការសាងសង់រោងចក្រ នាំមកនូវលំហូរមនុស្ស នោះសកម្មភាពសេដ្ឋកិច្ចក៏មានច្រើន នោះដីប្រាកដជាឡើងថ្លៃ។

ដីលំនៅដ្ឋាន ជាប្រភេទដីដែលអាចសាងសង់លំនៅដ្ឋាន បុរី ជាដើម។ លោកថា ដីប្រភេទនេះឡើងថ្លៃជាប្រចាំ ហើយងាយស្រួលលក់ចេញវិញ ដោយទទួលបានប្រាក់ចំណេញខ្ពស់បំផុត។

លោកបញ្ជាក់ថា “ដីលំនៅដ្ឋាន ជាដីចំណេញ និងងាយលក់។ ចំណែ​កដីឧស្សា​ហកម្ម ក៏ចំណេញដែរ តែនៅចាញ់ដីលំនៅដ្ឋាន។ ដីទេសចរណ៍ ទាល់តែជាប់សមុទ្រ ជាប់ទន្លេ។ ដីកសិកម្មទិញហើយ៥ឆ្នាំ លក់មិនដាច់ទេ”។

លោកបន្តថា “ដីផ្លូវល្បឿនលឿន មិនត្រឹមតែមិនចំណេញទេ តែនឹងជាប់គាំង ព្រោះផ្លូវល្បឿនលឿន មិនអនុញ្ញាតឱ្យមានការឈប់សម្រាកឡើយ”។

ចំណែកដីនៅតំបន់ព្រលានយន្តហោះ លោកយល់ថា ការទិញដីសម្រាប់ចំណេញនៅក្នុងតំបន់នេះ មិនមែនជាគំនិតល្អទេ ព្រោះដង់ស៊ីតេប្រជាជនកម្ពុជា ដែលមានប្រមាណ៣លាននាក់ក្នុងក្រុងភ្នំពេញ ហើយព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានចម្ងាយប្រមាណ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ម៉្យាងទៀត នៅជុំវិញតំបន់នោះ នៅមិនទាន់មានហេដ្ឋារចនាស ម្ព័ន្ធគ្រប់គ្រាន់ទេ។

លោកបណ្ឌិតគីម ហ៊ាងបានបន្តងា ដីនៅក្នុងតំបន់នោះមានទំហំធំណាស់ ដែលវាត្រូវការពេលវេលាប្រមាណ១០ ទៅ២០ឆ្នាំទៀត ដើម្បីបង្កើតដង់ស៊ីតេប្រជាជន និងអាជីវកម្មក្នុងស្រុកបាន។ នៅតាមប្រទេសអភិវឌ្ឍន៍ ប្រជាជន មិនចូលចិត្តទិញដី នៅជិតព្រលានយន្តហោះឡើយ ព្រោះរំខានដោយសារសម្លេង។

ដីក្រវាត់ក្រុងជាផ្លូវដែលធ្វើដំណើរ ដើម្បីរំដោះចរាចរណ៍ក្នុងក្រុង សម្រាប់ឡានធំៗ ធ្វើដំណើរបាន។ ដីក្រវាត់ក្រុង អាចឡើងថ្លៃដរាបណាមានដង់ស៊ីតេប្រជាជន។ ការទិញដីតាមតំបន់ក្រវាត់ក្រុង ជាគំនិតមិនខុស តែត្រូវការពេលវេលា ព្រោះដីក្រវាត់ក្រុងមានទំហំធំធេងណាស់។

ដីដែលចំណេញគឺដីដែលមានផ្សារ ក្រសួង មន្ទីររបស់រដ្ឋ ព្រោះ កន្លែងទាំងនោះមានមនុស្សទៅធ្វើការច្រើន ហើយត្រូវប្រាកដចិត្តថា ជាក្រសួងមន្ទីរដែលមានទំហំធំ ស្ថិតក្នុងទំហំដីមិនធំខ្លាំង៕