អបអរសាទរៈជើងហោះហើរអន្តរជាតិពីអាកាសចរណ៍ Singapore Airlines បានមកដល់កាសយានដ្ឋានអន្តរជាតិសៀមរាបហើយ

ដោយៈកុសមា

 សៀមរាប: អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានស្វាគមន៍ជើងហោះហើរអន្តរជាតិលើកដំបូង ដោយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែល បានហោះចេញពីប្រទេសសិង្ហបុរី មកកាន់ខេត្តសៀមរាប។

ការមកដល់អាកាសយានដ្ឋាន របស់អាកាសចរណ៍នេះ គឺជាក្រុមហ៊ុន​អាកាសចរណ៍ដំបូងគេ ជាមួយអ្នកដំណើរចំនួន៦៧នាក់ បន្ទា​ប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប មិនមានជើងហោះហើរចុះចតអស់ រយៈពេលជាង២០ខែមកហើយ ដោយសារតែជំងឺកូវីដ១៩។

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ ពីបានទទួលស្វាគមន៍អ្នកដំណើរ មកពីបរទេសជាលើកដំបូងនេះថា ខេត្តសៀមរាបអស់ រយៈពេលពីរឆ្នាំហើយ យើងមិនបានទទួលភ្ញៀវទេសចរបរទេស ឬការចុះចតនៅក្នុង ព្រលានយន្តហោះអន្តរជាតិរបស់យើងនោះទេ។ នេះជាលើកដំបូង ដែលបានឃើញភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅខេត្តសៀមរាប។

លោកសង្ឃឹមថា “នឹងមានភ្ញៀវទេសចរបរទេស ជាបន្តទៀតមកកម្សា​ន្តនៅ ខេត្តសៀមរាប ព្រោះបើតាមការរាយការណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ថា មានភ្ញៀវទេសចរបានទៅកក់សំបុត្រមកទស្សនានៅក្នុងខេត្តសៀមរាប ជាបន្តបន្ទាប់ទៀតហើយ”។លោកបន្តថា “ឥឡូវនេះ សេដ្ឋកិច្ចនៅខេត្តសៀមរាប ចាប់ផ្តើមដំណើរការល្អឡើងវិញជាបណ្តើរៗ ព្រោះភ្ញៀវទេសចរក្រុងស្រុក ក៏បានមកកម្សាន្តនៅខេត្តសៀមរាបកើនឡើង ជាបន្តបន្ទាប់ រីឯភ្ញៀវទេសចរបរទេស ក៏បានចាប់ផ្តើមចូលមកទស្សនាខេត្តសៀមរាបយើងដែរ”។

ជាមួយគ្នានេះ នៅតាមបណ្តាក្រុង-ស្រុក នៃខេត្តសៀមរាប ក៏បានត្រៀមរៀបចំកម្មវិធី ឆ្លងឆ្នាំសកល ហើយសណ្ឋាគារជាច្រើនក៏បានបើកឡើងវិញ ដោយឥឡូវនេះ មានការកក់ បន្ទប់ស្នាក់នៅជាច្រើនផងដែរ។

លោកទៀ សីហាបានបន្តថា នៅថ្ងៃទី១៧នេះ ក្រៅពីក្រុមហ៊ុនអាកា សចរណ៍ Singapore Airlines ក៏មានក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines)មួយទៀត ដែលនិងដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាបយើងនេះដែរ។

ភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរកម្សាន្តបាន បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែរទាំ និងព្យា​បាលតាមការជ្រើសរើស មន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ បើលទ្ធផលវិជ្ជមានតែពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង៕

ROYAL LIVING PLAZA ជាអគារតែមួយគត់ដែលមានកម្ពស់១៧៨ម៉ែត្រ skyshop ប្លង់រឹង

 

ភ្នំពេញ ៖ បន្ទាប់​ពីលោក Chhorn Sovannareach ក្លាយជាតំណាងទូតសុឆន្ទៈរបស់ផ្សារទំនើបពាណិជ្ជកម្មROYAL LIVING PLAZA ធ្វើឱ្យគម្រោងនេះ មានភាពទាក់ទាញកាន់តែ​ខ្លាំង ។

ជាអគារតែមួយគត់ដែលមានកម្ពស់១៧៨ម៉ែត្រ skyshop ដែលមានប្លង់រឹង ហើយវាក៏ជា “ស្តេចលក់”ក្នុងចំណោមហាងនានាក្នុងរាជធានីភ្នំពេញផងដែរ ការទិញឥតឈប់ឈរ ធ្វើអោយការលក់ហាងពាណិជ្ជកម្មនៅទីក្រុងភ្នំពេញមានសន្ទុះរឹតតែខ្លាំងក្លា។

កត្តាដែលជំរុញឱ្យគម្រោងមួយនេះ​កាន់តែមានភាពទាក់ទាញនោះ រួមមាន​

-ROYAL LIVING PLAZA ជម្រើសដំបូងនៃការវិនិយោគ skyshop ប្លង់រឹង ៖ Skyshop ROYAL LIVING PLAZA ស្ថិតលើទីតាំងដែលមានកិត្យានុភាពកម្ពស់១៧៨ម៉ែត្រ មានតែមួយគត់នៅរាជធានីភ្នំពេញ និងមានអត្តសញ្ញាណច្បាស់លាស់ ។

-បរិស្ថានល្អប្រណិត ទេសភាពដែលគ្មានគូប្រៀប គឺជាសសៃឈាមតែមួយ ការជួបជុំនៅ​ស្កាយបារ ហាងកាហ្វេ ភោជនីដ្ឋានម៉ាកល្បី រោងកុនប្រណិត……..​នៅជុំវិញជនបរទេស១៥ម៉ឺននាក់ គឺជាជម្រើសដំបូងសម្រាប់អ្នកមានលុយ ។

ហាងពាណិជ្ជកម្ម កម្មសិទ្ធប្លងរឹង ១យូនីតតម្លៃចាប់ពី ២២០០០ដុល្លា ក្រុមហ៊ុនគ្រប់គ្រងពាណិជ្ជកម្មរបស់អ្នកអភិវឌ្ឍន៏បានផ្តល់ជូននៅសេវា ជួយជូល ចំណេញដោយគ្មានការព្រួយបារម្ភ ជ្រើសរើសពាណិជ្ជករជួលដែលមានសមត្ថភាព តម្លៃជួលរឹតតែបានខ្ពស់ មនុស្សពេញទីក្រុងដណ្តើមគ្នាវិនិយោគ។

ROYAL LIVING PLAZA អតិថិជនច្រើន អតិថិជនជួលច្រើន ចំណូលបានពីការជួលក៏ខ្ពស់ ។នៅមានការវិនិយោគ GROUND SHOP តម្លៃជាង១០មឺនទៅ២០ម៉ឺនជាង ក៏សាកសមទិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។

ប្រម៉ូលសិនពិសេស ស្វាគមន៏ឆ្នាំថ្មី

មីង​យូគ្រុប ជាក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានចូលរួមយ៉ាងស៊ីជម្រៅក្នុងវិស័យ អចលនទ្រព្យរបស់ប្រទេសចិនអស់រយៈពេល 14 ឆ្នាំមកហើយ ឥទ្ធិពលខ្លាំងខ្លា សម្បូរដោយបទពិសោធន៏ ព្រមទាំងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ។ មីងយូគ្រុប សំលឹងឃើញសក្តានុពលនៃការរីកចំរើនក្នុងទីក្រុងភ្នំពេញនាពេលអនាគត បានរៀបយុទ្ធសាស្ត្រ “ចាក់ឫសចូលក្នុងទីក្រុងភ្នំពេញ”។ ហើយបានបង្កើតគម្រោង“ROYAL SKY LAND” ជាអគារខុនដូដែលមានកម្ពស់១៧៨ម៉ែត្រខ្ពស់កប់ពពក  រីករាយជាមួយនិងផ្សារទំនើបដ៏ស៊ីវិល័យ “ROYAL LIVING PLAZA”ពួកយើងនៅតែបន្តរការគាំទ្រ នៅលើ “ឧត្តមគតិសាងសង់ផ្ទះល្អ” និងផ្នត់គំនិតបង្កើតលំនៅដ្ឋានប្រណិត បោះយុថ្កានៅទីក្រុងភ្នំពេញនិងបើកដំណើរការ គម្រោងដែលមានគុណភាពបន្ថែមទៀត របស់ “BOYUE”។

ទន្ទឹមនេះដែរ ពួកយើងកំពុងតែរៀបចំបង្កើតក្លឹបអចលនទ្រព្យដំបូងគេនៅក្រុងភ្នំពេញ “ក្លឹបBOYUE”ដែលបម្រើសេវាកម្មដល់ម្ចាស់អាជីវកម្មកម្រិតខ្ពស់ និងបង្កើតជីវភាពរស់នៅកាន់តែប្រសើរឡើង។ មីងយូគ្រុប និងអភិវឌ្ឍន៍ភ្នំពេញអោយកាន់តែប្រសើរទ្បើង

ធនាគារ ហត្ថា ដំឡើងប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ដើម្បីបង្កើនគុណភាពខ្ពស់លើសេវាអេធីអឹម និងសេវាធនាគារឌីជីថល

 

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១៖ ស្របទៅតាមចក្ខុវិស័យ និងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវប្រណិតភាពនៃសេវាធនាគារ តាមរយៈភាពទាន់សម័យ រហ័ស ងាយស្រួល និងទំនុកចិត្តខ្ពស់ ធនាគារ ហត្ថា តែងយកចិត្តទុកដាក់បំផុតទៅលើការផ្តល់នូវសេវាធនាគារឌីជីថលជាមួយបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតដើម្បីបំពេញនូវតម្រូវការទីផ្សារក៏ដូចជាការចង់បានរបស់អតិថិជន។ ជាការឆ្លើយតបទៅនឹងរាល់ភាពចាំបាច់ខាងលើ ធនាគារ ហត្ថា នឹងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម ទៅកាន់ជំនាន់ចុងក្រោយបំផុតក្នុងគោលបំណងបម្រើសេវាជូនអតិថិជនឱ្យកាន់តែប្រសើរ។ តាមរយៈការធ្វើទំនើបកម្មនេះ ប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នចាប់ពី ម៉ោង ៨:០០ នាទីយប់ ថ្ងៃអាទិត្យ ទី១៩ ដល់ម៉ោង ៩:០០ នាទីព្រឹក ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១។

អំឡុងពេលនេះ អតិថិជន និងសាធារណជនទាំងអស់អាចបន្តរីករាយក្នុងការធ្វើប្រតិបត្តិការនៅគ្រប់ការិយាល័យសាខា ធនាគារ ហត្ថា ទាំង១៧៧ ទូទាំងប្រទេស សេវា Hattha Mobile ប្រព័ន្ធបាគង ការសងឥណទានតាមភ្នាក់ងារវីង និងការទូទាត់ផ្សេងៗទៀតដែលនៅដំណើរការជាធម្មតា លើកលែងតែសេវាផ្ទេរប្រាក់ទៅអេធីអឹម ផ្អាកដំណើរការកាតអេធីអឹម និងបញ្ចូលទឹកប្រាក់ទូរសព្ទតាមរយៈលេខកូដ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យ ធនាគារ ហត្ថា ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទលេខ ១៨០០ ២១២​ ២២២ ឬ ០២៣ ៩៩៩ ២៦៦។

 

 

Alibaba កំណត់លក់ឱ្យបាន១០០ពាន់លានដុល្លារសម្រាប់ទីផ្សារ E-Commerce នៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២

ដោយៈសុខុម

សៀងហៃ: ក្រុមហ៊ុនយក្សAlibaba របស់ប្រទេសចិន បានកំណត់គោលដៅលក់ទំនិញសរុប (GMV) ឱ្យបានរហូតដល់១០០ពាន់លានដុល្លា​រអាមេរិក សម្រាប់ក្រុមហ៊ុន Lazada ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) របស់ខ្លួនក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១៧ ធ្នូ នេះ។

គោលដៅប្រកបដោយមហិច្ឆតា ដែលត្រូវបានចែករំលែកជាមួយបណ្ដាវិនិយោគិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ និងក្រោយមកត្រូវបានចែករំលែក តាមរយៈបទបង្ហាញ តាមអនឡាញជាសាធារណៈនេះ នឹងបង្កើនការប្រកួតប្រជែងយ៉ាងស្វិតស្វាញ សម្រាប់ក្រុមហ៊ុនយក្សមួយនេះ ដែ​លបានហក់ចូលទីផ្សារ ក្នុងតំបន់នេះ តាមរយៈការទិញយកអាជីវកម្មក្នុងឆ្នាំ២០១៦។

យោងតាមបទបង្ហាញដដែលបង្ហាញថា បុត្រសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកLazada រកចំណូលបាន២១ពាន់លានដុល្លារអាមេរិក ពីការលក់ទំនិញសរុប (GMV) គិតពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២១។ ក្រុមហ៊ុននេះក៏សង្ឃឹមដែរថា នឹងបម្រើអតិថិជនបាន៣០០លាននាក់ ដែលជាការកើនឡើងទ្វេដង បើធៀបនឹងចំនួនអតិថិជនបច្ចុប្បន្នរបស់ខ្លួន។

បើធ្វើការប្រៀបធៀប Sea Ltd’s Shopee ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារតំបន់រកចំណូលបាន៣៥,៤ពាន់លានដុល្លារអាមេរិក ពីការលក់ទំនិញសរុប (GMV) សម្រាប់ពេញមួយឆ្នាំសារពើពន្ធ២០២០។

បទបង្ហាញដដែលបង្ហាញថា បុត្រសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក Lazada ដាក់ចំណាត់ថ្នាក់ខ្លួនថាជាប់លេខ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីក្រុមហ៊ុន MercadoLibre Inc និង ក្រុមហ៊ុន Sea Ltd’s Shopee។

ក្រុមហ៊ុន Lazada បានធ្វើការរុះរើរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំកំពូលប៉ុន្មា​នលើករួចមកហើយ ចាប់តាំងពីខ្លួនត្រូវបានAlibabaទិញយក ដោយនាយ​កប្រតិបត្តិ ឬCEO ដល់ទៅ២រូបបានចុះចេញពីតំណែង មុនពេលលោក Chun Li ដែលជា CEO បច្ចុប្បន្ន ចូលកាន់តំណែងជំនួសក្នុងឆ្នាំ២០២០៕  Reuters៕

អាជីវកម្មក្នុងវិស័យទេសចរណ៍តូចៗចាប់ផ្តើមងើបឡើងវិញបណ្តើរៗ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា អាជីវកម្មតូចៗក្នុងវិស័យទេសច​រណ៍ចាប់ផ្តើម​ងើបឡើងវិញ និងមានភាពជឿជាក់។

ក្រោយពេលប្រកាសបើកភ្លាមៗមតិជាតិជាច្រើន ជាពិសេសអ្នករកស៊ី វិនិយោគិនធុរជននិងអាជីវករ បានសា្វគមន៍ ហើយក៏ត្រេកអរយ៉ាងខ្លាំងដល់ការបើកប្រទេស ពីសំណាក់រាជរដ្ឋាភិបាល ក្នុងវិស័យទេសចរណ៍ហាក់មានបង្ហាញពីការសាទរជាងគេ ក្នុងចំណោមអ្នកប្រកបរបរ ក្នុងវិស័យនានាក្នុងប្រទេសកម្ពុជា។

លោកស្រី ឆាយ ស៊ីវលីនបានបន្តថា ការបើកប្រទេសឡើងវិញរបស់កម្ពុជា គឺជាក្ដីសង្ឃឹមតែមួយ ដែលជួយស្រោចស្រង់ វិស័យទេសចរណ៍ឱ្យងើបឡើងវិញ ហើយជាការកកត់សម្គាល់ ក្រោយពេលរាជរដ្ឋាភិបាល ប្រកា​សបើកប្រទេសភ្លាម អាជីវកម្មតូចៗក្នុងទេសចរណ៍ ក៏បានចាប់ផ្ដើមដំណើរការភ្លាមៗ ដោយភាពជឿជាក់ ហើយអាជីវកម្មធំៗក៏ត្រូវបានរំពឹងថានឹងស្ទុះងើបនៅបន្តបន្ទាប់ផងដែរ។

ក្រៅពីវិស័យទេសចរណ៍អ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យក៏ដូចគ្នាដែរ ក៏ស្វាគមន៍ចំពោះ រដ្ឋាភិបាលក្នុងការសម្រេចចិត្តនៅពេលនេះ ។

លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនឡាក់គី ក៏បានឱ្យដឹងថា វាគឺជាការល្អប្រសើរខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ច នៅពេលរដ្ឋាភិបាលបានសម្រេ​ចចិត្តបើកប្រទេស ហើយនឹងរំពឹងថាវិស័យអចលនទ្រព្យ ដូចជាការទិញលក់ ការសាងសង់អគារ បុរីនិងតម្រូវការដីធ្លីនឹងងើបឡើងវិញ នៅពេលឆាប់ៗជាពិសេសនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

មិនត្រឹមតែមតិជាតិប៉ុណ្ណឹងទេ បានស្វាគមន៍ និងសាទរចំពោះរដ្ឋាភិបាលដែលសម្រេចបើកប្រទេស អន្តរជាតិក៏បានកោតសរសើរកម្ពុជា ក្នុងការបើកប្រទេសក្រោយស្ថានភាពកូវីដ១៩បានធូរស្រាលដែរ។

លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំប្រទេសកម្ពុជា ក៏បានកោតសរសើរដល់កម្ពុជា ដែលបានបើកប្រទេសឡើងវិញ ហើយលោ​កក៏បាននិយាយថា ការបើកប្រទេសរបស់កម្ពុជា នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសផ្សេងៗទៀតកាន់តែមានសន្ទុះ ក្នុងនោះទំនាក់ទំនងរបស់ និងបារាំងក៏នឹងកាន់តែជិតស្និទ្ធខ្លាំងឡើង ខណៈវិនិយោគិនបារាំងនៅកម្ពុជា ក៏បាននិងកំពុងស្វែងកការវិនិយោគនានា ក្នុងប្រទេសកម្ពុជាបន្ថែម បន្ទាប់ពីមានការបើកទូលាយរបស់កម្ពុជា៕

កំពតរីវើផាកទស្សនទាននៃការអភិវឌ្ឈថ្មីត្រៀមស្វាគមន៍ទេសចរណ៍និងលើកកំពស់សេដ្ឋកិច្ចខេត្តកំពត

ដោយៈ សុផារី

កំពតៈ ខេត្តកំពតមានភាពទាក់ទាញខ្លាំង លើវិស័យទេសចរណ៍ ដែលតម្រូវឱ្យមានការបង្កើតសេវាកម្មថ្មីៗ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

មួយរយៈចុងក្រោយនេះ មានគម្រោងជាច្រើន បានចាប់ផ្តើមពុះជាដីឡូតិ៍លំហែកាយ ដែលមានលក្ខណៈខុសៗ ទៅតាមសក្តានុពលទីតាំង ខ្លះលំហែកាយក្បែរមាត់ព្រែក ខ្លះជាប់ជើងភ្នំ ជាដើម។ ជាក់ស្តែង គម្រោងកំព​តរីវើផាក បាននឹងកំពុងអភិវឌ្ឍន៍ លើផ្ទៃដីទំហំជាង៤០ហិកតា មានទីតាំងស្ថិតនៅភូមិអន្លង់គគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investments Group និងជាស្ថាបនិកគម្រោងកំពតរីវើផាក បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា កំពតរីវើផាក ទើបតែចាប់ផ្តើមបានមួយខែប៉ុណ្ណោះ ស្ថិតនៅក្នុងដំណាក់កា​ល​នៃការរៀបចំនៅឡើយ ដោយមិនទាន់ចេញលទ្ធផលអ្វី ជាដុំកំភួននៅឡើយ  តែគោលដៅចុងឆ្នាំ លោកនឹងរៀបចំឲ្យបានប្រសើរជាងមុន ដោយចំណាយពេលប្រមាណជា២ឆ្នាំ និងដំណើរការគម្រោងនេះតែម្តង។

លោកបន្តថា ហេតុផលដែលលោកជ្រើសរើសទីតាំងនេះ ដោយសារតែស្រុកទឹកឈូមានវិសាលភាពធំ ហើយលោកបណ្ឌិតគ្រោង នឹងអភិវឌ្ឍន៍ដីនៅជុំវិញតំបន់នេះ ឱ្យបានប្រមាណ១០០ហិកតា ដោយលោកធ្វើការអភិ​វឌ្ឍលើដី៤០ហិកតាសិន។ តាមពិតទៅគម្រោងនេះ ស្ថិតនៅក្បែរក្រុងកំពត ចម្ងាយតែ៣ ទៅ៤គីឡូម៉ែត្រប៉ុណ្ណោះ សម្រាប់បងប្អូនដែល អញ្ជើញពីភ្នំពេ​ញមកគម្រោងនេះ កាន់តែងាយស្រួលមែនទែន ហើយបើចេញពីក្រុងកំពត មកចម្ងាយតែ៣គីឡូម៉ែត្រប៉ុណ្ណោះ នឹងដល់គម្រោងកំពតរីវើផាក អាចនិយា​យបានថាដីនៅតំបន់នេះ មានសក្តានុពលខ្លាំង និងជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៃក្រុងកំពត។

លោកបណ្ឌិតបន្តថា លក្ខណៈពិសេសរបស់គម្រោងនេះ គឺផ្តោតវិសា​លភាពនៃទីតាំង ជិតក្រុងកំពត នៅប៉ែកខាងកើត និងខាងជើង ដូច្នេះហើយទីតាំងនេះអំណោយ ផលល្អសម្រាប់បងប្អូន ពីព្រោះថាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងវិស័យទេសចរណ៍ជាគោល។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា បើវិភាកលើក្រាហ្វិកទេស​ចរណ៍ឃើ​ញថា វិស័យទេសចរណ៍ផ្តោតលើ ក្រុងកំពតមានប្រមាណ៧៥% ក្នុងនោះមានឆ្នេរ ភ្នំ ព្រែក កំពតរីវើផាក នៅជាប់ទឹកសមុទ្រស្រាប់ ដែលយើងអាចជិះទូកលេងកំសាន្តបាន ជិះអូប័របាន ស្ថិតនៅក្នុងតំបន់មានផាសុកភាព ខ្យល់អាកាស បរិយាកាស សោភណ្ឌភាព និងសុវត្ថិភាពខ្ពស់ អតិថិជនមិនមានការព្រួយបារម្ភអ្វីទាំងអស់។

កំពតរីវើផាក គ្រោងនឹងបង្កើតព្រែកសប្បនិមិត្តបន្ថែមទៀតជាមួយការ​

សាងសង់ស្ពានថ្មី សួនកំសាន្ត និងរៀបចំដីឡូតិ៍លំហែនីមួយៗ ឱ្យជាប់មាត់ព្រែកកំពតទាំងអស់។

ជាមួយនឹងសុទិដ្ឋិនិយម លើចក្ខុវិស័យរយៈពេលវែង លោកបណ្ឌិតបានអះអាងថា គម្រោងនេះនឹងលក់បានជោគជ័យ ដោយសម្អាងកត្តាមួយចំនួន ដូចជា គម្រោងនៅក្បែរទីរួមខេត្តកំពតស្រាប់ តែ៣គីឡូប៉ុណ្ណោះ នៅជាប់ក្រុង មានបរិយាកាសល្អ វិសាលភាពដីក៏មានធំ ងាយស្រួលអភិវឌ្ឍន៍ ចឹងមិនត្រឹមតែ មានដីឡូតិ៍លំហែទេ យើងនៅមានរីស៊តលំហែ។

គម្រោងនេះ និងទាក់ទាញអ្នកទេសចរណ៍ច្រើន តាមរយៈការបង្កើតសេវា​កម្មទេសចរណ៍ផ្សេងៗ ដូចជា សេវាកម្មផ្សារទឹក ឬផ្សារណាត់សម្រាប់ពេលចុងសប្តាហ៍ ដែលភ្ញៀវអាចមកញាំអាហារនៅមាត់ព្រែក អាចជិះទូកលេងតាមមាត់ព្រែក ក៏ដូចជាជួលទូកជិះកំសាន្តតាមមាត់ព្រែក ជាការជួយជម្រុញទេសចរណ៍របស់ខេត្តកំពត កាន់តែរីកចម្រើនជាងមុន។

លោកបណ្ឌិតមានក្តីសង្ឃឹមថា “អតិថិជន ប្រាកដជាមានភាពជឿជាក់និងគាំទ្រនូវការបង្កើតសេវាកម្ម ទេសចរណ៍នៅក្នុងគម្រោងមួយនេះ ព្រោះខេត្តកំពត មានផ្នែកសំខាន់ៗទាក់ទាញ ដូចជា ភ្នំ ព្រែក ឆ្នេរជាដដើម”។

លោកមានប្រសាសន៍ថា យើងឃើញខេត្តមួយចំនួន នៅឆ្ងាយពីក្រុងមែនទែន  ដូច្នេះពេលដែលគាត់ទៅលេង ពួកគាត់ត្រូវចំណាយពេលវេលាយូរ តែសម្រាប់ខេត្តកំពតនៅជិតមែនទែន  ងាយស្រួលធ្វើដំណើរទៅមក ចំណែកផ្លូវជាតិលេខ៣ ក៏បានសាងសង់រួចរាល់ហើយដែរ ដូច្នេះពិតជាងាយស្រួលមែនទែន។

លោកបណ្ឌិតតេង រិទ្ឋីបានបញ្ជាក់ថា ដោយសារព្រែកមានភាពខុសៗគ្នា ដូច្នេះការអភិវឌ្ឍក៏តាមសក្តានុពលទីតាំង។ សម្រាប់គម្រោងរបស់លោក លោកនឹងបង្កើតព្រែកសប្បនិមិត្មបន្ថែម ដោយមិនលុបបឹង ឬលុបព្រែកទេ ប៉ុន្តែបង្កើតព្រែកបន្ថែម។ ដូច្នេះអតិថិជនរឹតតែងាយស្រួល ខាងមុខក៏មានព្រែក ខាងក្រោយក៏មានព្រែក និងងាយស្រួលចេញចូលរថយន្ត ពិសេសអាចលំហែកាយជាមួយទេសភាពស្អាត ខ្យល់ធម្មជាតិ បង្កើតអារម្មណ៍Relax ជាមួយធម្មជាតិនៃទឹក ហើយអាចចតអូប័រ ឬក៏ម៉ូតូទឹក នៅខាងក្រោយផ្ទះរបស់គាត់បាន​​ផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានសម្តែងការគាំទ្រគំរោងកំពតរីវើផាក នឹងក្លាយជាផលិតផលទេស​ចរណ៍ថ្មី នៅក្នុងខេត្ត ស្របពេលខេត្តនេះមានសក្តានុពល ទេសចរណ៍ខ្លាំង ធៀបជាមួយបណ្តាខេត្តជាប់តំបន់ឆ្នេរដទៃទៀត ជាក់ស្តែងអំឡុងវិបត្តិកូវីដ១៩ ខេត្តនេះបាត់បង់ភ្ញៀវទេសចរណ៍ ប្រមាណ៣០ភាគរយប៉ុណ្ណោះ ខណៈខេត្តដទៃទៀតបាត់បង់ច្រើនជាងនេះ។

លោកបន្តថា “ខេត្តកំពតមានផលិតផលទេសចរណ៍ច្រើន ពិសេសទេ​សចរណ៍ធម្មជាតិ ប៉ុន្តែខេត្តក៏ត្រូវការរមណីយដ្ឋានទេសចរណ៍ កែច្នៃបន្ថែមទៀតផងដែរ”៕

សិក្សាយុទ្ឋសាស្រ្តសំខាន់ៗដើម្បីលក់ផ្ទះឆាប់ដាច់លឿន

ដោយ: ម៉ាលីស

ភ្នំពេញ: តើអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ ត្រូវការលក់ផ្ទះឲ្យបានឆាប់ដាច់ទេ? អ្នកបានគិតហើយក៏ធ្វើរឿងជាច្រើន តាមដែលអាចធ្វើបានដូចជា សម្អាតសំរាម ដុសលាងសម្ភារៈ ឬជួសជុលរបស់របរផ្សេងៗ។

អ្នកក៏អង្គុយចាំមើលថា មានអ្នកទិញដែលហ៊ានឲ្យតម្លៃថ្លៃមកទិញផ្ទះអ្នក។ មើលទៅអ្នកច្បាស់ជាអន្ទះអន្ទែងណាស់ហើយ។ ដូច្នេះមានអ្វីផ្សេងទៀតទេដែលអ្នកគួរ ធ្វើដើម្បីទទូលបានតម្លៃខ្ពស់? ចម្លើយគឺ មាន!។

មានកត្តាសាញ្ញមៗមួយចំនួន ដែលអ្នកអាចធ្វើដើម្បីលក់ឆាប់ដាច់ហើយមិនប៉ះពាល់ដល់ ប្រាក់ចំណេញរបស់អ្នកដែលខាងក្រោម៖

១. ទិដ្ឋភាពដែលទាក់ទាញ

លោកអ្នកប្រហែលធ្លាប់ឮពាក្យថា ភាពទាក់ទាញដំបូងដក់ជាប់ចិត្តយូរ។ វាចំាបាច់ណាស់ ដើម្បីជួយឲ្យផ្ទះអ្នកលក់ឆាប់ដាច់។ ឬក៏អាចនិយាយម្យ៉ាងទៀតថា តើអ្នកនឹងមានអារម្មណ៍ដូចម្តេច ពេលដែលគេជិះកាត់ផ្ទះរបស់អ្នកជាលើកដំបូង?។

លោកអ្នកគួរតែចេញទៅឈរនៅមុខផ្ទះ ហើយពិចារណាពីរូបរាងនិងទិដ្ឋភាពផ្ទះរបស់អ្នក។ បើនៅតែមិនទាន់អស់ចិត្ត លោកអ្នកអាចរកមនុស្សពីរបីនាក់មកជួយមើលថែមទៀត។ ហើយបើអាចធ្វើការជួសជុលលើអ្វីដែលអ្នកឃើញថាចាំបាច់ នោះកាន់តែប្រសើរ។

សូមធានាឲ្យបានថា ទិដ្ឋភាពខាងមុខផ្ទះរបស់អ្នក មានសណ្តាប់ធ្នាប់និងស្អាត។ ព្រមទាំងផ្លូវចូលផ្ទះនិងបរិវេនជុំវិញផងដែរ។ ទិដ្ឋភាពខាងក្រៅនឹងទាក់ទាញអ្នកទិញ ឲ្យពិចារណាផ្ទះរបស់អ្នក ហើយបើអ្នកសម្អាតបរិវេនខាងក្នុងបានប្រសើរទៀតនោះ នឹងជំរុញចិត្តគេឲ្យចូលមើលក្នុងផ្ទះ។

២. យល់ពីគោលដៅនៃការលក់

នេះជាចំនុចសំខាន់មួយ ដែលនឹងធ្វើឲ្យផ្ទះលោក អ្នកលក់ឆាប់ដាច់។ លោកអ្នកត្រូវដឹង ពីចំនុចសំខាន់របស់ផ្ទះលោកអ្នក។ យើងដឹងហើយថាផ្ទះនីមួយៗមានភាពល្អប្លែកខុសៗគ្នា។ តើអ្នកនៅចំាទេថា ហេតុអ្វីបានជាអ្នកសំរេចចិត្តទិញផ្ទះមួយនេះ? តើភ្ញៀវដែលមកលេងផ្ទះអ្នកចូលចិត្ត អ្វីពីផ្ទះមួយនេះ? បើអ្នកពិបាករកហេតុផលល្អពីផ្ទះរបស់អ្នក លោកអ្នកអាចសួរយោបល់ពីអ្នកជំនាញអចលនទ្រព្យ។

ការកំណត់គោលដៅ នៃការលក់មានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយដល់អ្នកទិញ។ តើវាមានទំធំដូចម្តេច? នៅជិតផ្សារ? នៅជិតសាលា? ឬតំបន់ប្រជុំជន? កត្តាទាំងនេះនឹងធ្វើឲ្យផ្ទះលោកអ្នកមានតម្លៃ។

៣. ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាជាផ្ទះថ្មីរបស់គេ

សូមធ្វើអារម្មណ៍ថា វានឹងមិនមែនជាផ្ទះអ្នកទៀត។ យើងដឹងថាអ្នកមានអនុស្សាវរីយ៍ច្រើន។ តែបើចង់លក់ឆាប់ដាច់ ត្រូវតែដាក់ចិត្តថា វានឹងលែងជារបស់អ្នកឆាប់ៗនេះ។ ធ្វើបែបនេះ មានន័យថាអ្នកកំពុងធ្វើអ្វីដែលទាក់ទាញអ្នកទិញ។ លោកអ្នកអាចដកទុករូបថតគ្រួសារ របស់របរផ្ទាល់ខ្លួន ។ល។

សូមចងចំាថា អ្នកត្រូវធ្វើយ៉ាងណាឲ្យអតិថិជន ដែលមកមើលមានអារម្មណ៍ថាជាផ្ទះថ្មីរបស់គេ មិនមែនជារបស់អ្នកទៀតទេ។ សូមធ្វើឲ្យផ្ទះអ្នកមានភាពសាញ្ញម ហើយនិងស្អាត ព្រមទាំងប្រមូលរបស់របរទុកឲ្យបានស្អាត។ ជាមួយគ្នានេះផងដែរ កុំភ្លេចធ្វើឲ្យមានភាពកក់ក្តៅ ដល់អតិថិជនពេលដែលគេចូលមកមើលផ្ទះអ្នក។

៤. ប្រយ័ត្នក្លិនស្អុយ

រឿងបន្តិចបន្តួច អាចធ្វើឲ្យអតិថិជនដកចិត្ត។ ក្លិនស្អុយអាចធ្វើឲ្យញើ​សឈាម នៃការរៀបចំរបស់អ្នកទាំងអម្បាលម៉ាន កា្លយជាអសាបង់។ សូមព្យាយាមកំចាត់ក្លិនអាក្រក់ទាំងឡាយដោយ៖

-សម្អាតកន្លែងលាងចាននិងកន្លែងបង្ហូរសំណល់

-ធ្វើឲ្យមានខ្យល់ចេញចូល

-សម្អាតកន្លែងចម្អិនអាហារឲ្យបានស្អាត

-សម្អាតកំរាលព្រំ (បើមាន)

-យកគ្រឿងសង្ហារឹមចាស់ៗចេញ

យើងអាចនិយាយបានថា ក្លិនល្អនៅក្នុងផ្ទះមានភាពទាក់ទាញ ដល់អ្នកទិញ។ បើអ្នកមិនដឹងដាក់ក្លិនអ្វីឲ្យក្រអូបល្អទេ លោកអ្នកប្រហែលអាចសាកល្បងឆុងកាហ្វេ ដែលឈ្ងុញពេលដែលអតិថិជនចូលមក។

៥. កំណត់តម្លៃឲ្យសមរម្យ

ការកំណត់តម្លៃសមរម្យជាកត្តាមួយ ដែលនឹងមានឥទ្ធិពលលើល្បឿននៃការលក់របស់អ្នក។ ចំណុចនេះហើយ ដែលអ្នកត្រូវការអ្នកអចលនទ្រព្យជួយ។ មានមនុស្សជាច្រើនគិតថា ការជៀសវាងអ្នកអចលនទ្រព្យអាចចំណេ​ញប្រាក់ តែតាមពិត អ្នកអចលនទ្រព្យអាចរកអតិថិជន ដែលមានសក្តានុពលខ្ពស់ សម្រាប់អ្នកបានឆាប់រហ័សទៅវិញទេ។

វាមានសារៈ ប្រយោជន៍មួយចំនួន អំពីអ្នកអចលនទ្រព្យ។ ពិតណាស់ការកំណត់តម្លៃសមរម្យវាជាផ្នែកមួយសំខាន់។ ដោយសារតែអ្នកអចលនទ្រព្យ នឹងទទួលបានកំរៃជើងសារពីលោកអ្នក នោះពួកគេនឹងព្យាយាមលក់ផ្ទះរបស់អ្នកឲ្យបានតម្លៃអតិបរមា ក្នុងពេលវេលាសមស្របមួយ។ ស្របជា​មួយនឹងបទពិសោធន៍ និងចំនេះដឹងពីទីផ្សារ ពួកគេអាចកំនត់ថ្លៃ ដែលសមស្របនឹងទីផ្សារបច្ចុប្បន្ន បានប្រសើរជាងលោកអ្នក។

ពួកគេក៏មានបណ្តាញជាច្រើន ដែលអាចនឹងធ្វើឲ្យការផ្សព្វផ្សាយពីផ្ទះរបស់អ្នកបានទូលំទូលាយថែមទៀត។

សូមកុំកំណត់តម្លៃខ្ពស់ខ្លាំងពេក បើសិនជាអ្នកនឹងត្រូវបញ្ចុះមកវិញ។ តម្លៃផ្ទះខ្ពស់ពេកនោះ វានឹងស្ថិតនៅក្នុងបញ្ជីអចលនទ្រព្យ រយៈពេលយូរ ដែលវានឹងប៉ះពាល់ ដល់ប្រយោជន៍របស់អ្នកទៅវិញ។ បើសិនជាអ្នកសម្រេ​ចចិត្តចង់លក់ហើយ សូមកំណត់តម្លៃឲ្យសមរម្យថានឹងលក់តែម្តងទៅ៕

គម្រោងផ្សារជីស៊ី អូរឫស្សី បើកការដ្ឋានសាងសង់ការិយាល័យលក់ដ៏ទំនើបនិងធំសម្បើមមួយ

ដោយ៖ សុធារី

ភ្នំពេញ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនជីស៊ីស៊ី គ្រុប បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ការិយាល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី ដែលមានទំហំផ្ទៃដីរហូតដល់ ៣០០០ម៉ែត្រការ៉េ មុនពេលសាងសង់អគារដ៏ថ្មីស្រឡាងនៃផ្សារជីស៊ី អូរឫស្សី ដែលមានទីតាំងនៅតាមបណ្ដាយផ្លូវសហព័ន្ធរូស្ស៊ី។

ការិយាល័យនេះនឹងត្រូវបានសាងសង់ឡើងដោយរួមបញ្ចូលនូវលក្ខណៈពិសេសមួយចំនួនដូចជា ចំណតរថយន្ដដ៏ធំទូលាយ និងសួនច្បារដ៏ស្រស់បំព្រង។ នៅក្នុងថ្ងៃនេះផងដែរ ផ្សារជីស៊ី អូរឫស្សីបានប្រកាសជាសាធារណៈអំពីការចាប់ផ្ដើមកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ការិយាល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី អមជាមួយពិធីក្រុងពាលី របាំជូនពរ ព្រមទាំងការសម្ដែងម៉ុងសាយដើម្បីអបអរសាទរនិងសុំពរជ័យក្នុងការចាប់ផ្ដើមការសាងសង់។

ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ ផ្សារជីស៊ី អូរឫស្សីបានធ្វើការផ្ដល់ជូនយ៉ាងពិសេសចំពោះអតិថិជនដែលបានចុះឈ្មោះជាមួយនឹងផ្សារជីស៊ី អូរឫស្សីរួចអាចធ្វើការជ្រើសរើសតូបនៅជាន់ទីមួយ។ គួររម្លឹកផងដែរ ផ្សារជីស៊ី អូរឫស្សីបានបើកទទួលចុះឈ្មោះ តាំងពីដើមខែកញ្ញាឆ្នាំនេះមកម្ល៉េះ។ ដូច្នេះនេះជាឱកាសដ៏ល្អបំផុតម្រាប់អ្នកវិនិយោគទាំងអស់ ដើម្បីធ្វើជាម្ចាស់តូបនៅជាន់ទី១ នៃផ្សារជីស៊ី អូរឫស្សី ដែលមានតូបអាជីវកម្មសាកសមជាការវិនិយោគដ៏មានសក្តានុពលខ្ពស់មួយ ដែលធានានូវអត្រាប្រាក់ចំណេញខ្ពស់បំផុត និងមានអ្នកធ្វើដំណើរកាត់ច្រើនបំផុតបើធៀបទៅនឹងទីតាំងដទៃទៀត។ ជាន់ទី១ មានកម្ពស់រហូតដល់៦ម៉ែត្រ ដែលខ្ពស់ជាងជាន់ផ្សេងទៀត ព្រមទាំងមានច្រកចូលផ្លូវធំទូលាយ បើកទូលាយសម្រាប់ការធ្វើអាជីវកម្មចម្រុះកាន់តែច្រើន។

លោក Ricky Lai នាយកប្រតិបត្តិនៃក្រុមហ៊ុនជីស៊ីស៊ីគ្រុប បានមានប្រសាសន៍ថា “ការិយាលក់ថ្មីរបស់គម្រោងផ្សារជីស៊ី អូរឫស្សីត្រូវបានរំពឹងទុកថានឹងត្រូវបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២២ ខណៈពេលដែលផ្សាររបស់យើងនឹងដំណើរការនៅក្នុងឆ្នាំ២០២៤។ យើងជឿជាក់ថានៅពេលផ្សារជីស៊ី អូរឫស្សី បើកដំណើរការ យើងនឹងក្លាយជាផ្សារប្រពៃណីធំមួយ ដែលធ្វើឲ្យអ្នកទេសចរណ៏ទាំងអន្តរជាតិ និង អ្នកទេសចរណ៍ក្នុងស្រុកត្រូវតែមកទស្សនា ជាពិសេសប្រជាជនដែលស្ថិតនៅជុំវិញតំបន់នោះផងដែរ”។

លោកបានបន្ថែមទៀតថា ភ្ញៀវទាំងអស់ដែលនឹងអញ្ជើញមក ការិយាល័យតាំងបង្ហាញ ផ្សារជីស៊ី អូរឫស្សីយើងដែលមានទីតាំងនៅអគារអូឡាំព្យារស៊ីធី នៅក្នុងថ្ងៃបើកសម្ពោធបើកការដ្ឋានសាងសង់់ការិយាល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅរួមមាន កាដូបុណ្យណូអែលដ៍មានអត្ថន័យ ការបញ្ចុះតម្លៃដ៍ពិសេស រង្វាន់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះម៉ាក Samsung និងជាពិសេសទទួលបានការតុបតែងតូបជូនដោយឥតគិតថ្លៃរាល់ការចុះឈ្មោះក្នុងថ្ងៃនោះផងដែរ។

លោក Alex Yu ប្រធានជីស៊ីស៊ីគ្រុបបានមានប្រសាសន៍ថា នៅក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ថា ផ្សារជីស៊ី អូរឫស្សីមិនត្រឹមតែបង្កប់នូវមរតកស្ថាបត្យកម្ម និងប្រពៃណីខ្មែរប៉ុណ្ណោះទេ វាថែមទាំងអាចបង្កើតនូវការងារយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជាបន្ទាប់ពីគម្រោងនេះត្រូវបានសាងសង់រួច។

លោកបានមានប្រសាសន៍បន្ថែមថា “យើងធានាថា អតិថិជនរបស់យើងនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ជាពិសេសសម្រាប់អ្នកដែលពេញចិត្តសិល្បៈ និងវប្បធម៌ខ្មែរ ក៏ដូចជាទស្សនវិជ្ជានៃការធ្វើជំនួញអាជីវកម្មផងដែរ ហើយយើងក៏សម្លឹងមើលឃើញពីការបន្តមរតកសិល្បៈ វប្បធម៌ និងអាជីវកម្មប្រកបដោយភាពឈ្លាសវៃទៅកាន់មនុស្សជំនាន់ក្រោយ”។

លោកបានបន្ថែមថា “ខុសពីប្រទេសដទៃទៀត ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានសន្តិភាព និងស្ថិរភាព ហើយកត្តាទាំងនេះហើយដែលបន្តទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសអគារពាណិជ្ជកម្មដែលមានសក្ដានុពលក្នុងស្រុកបែបនេះ។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងបន្តនាំមកនូវការរីកចម្រើនបន្ថែមទៀត ហើយខ្ញុំរីករាយណាស់ដែល GCC បានចូលរួមចំណែកក្នុងការកសាងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយគ្របដណ្ដប់លើគ្រប់វិស័យ រួមមានភាពរីកចម្រើននៃសេដ្ឋកិច្ច សុខុមាលភាពសង្គម ស្ដង់ដារនៃការអប់រំ និងស្ថិរភាពនៃផ្នែកនយោបាយ”។

នាចុងបញ្ចប់នៃកម្មវិធី អ្នកគ្រប់គ្រងជាន់ខ្ពស់នៃផ្សារជីស៊ី អូរឫស្សី លោក Alex Yu លោក Ricky Lai លោក Chun You និងក្រុមការងារផ្សេងទៀតបានសម្ដែងនូវការថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានធ្វើការចុះឈ្មោះរួចរាល់ និងអរគុណចំពោះការគាំទ្រ និងជឿជាក់មកលើគម្រោងនេះ។ លោក Ricky Lai បានបញ្ជាក់ថា GCC នឹងប្ដេជ្ញាផ្ដល់ជូនអតិថិជននូវសំណង់ដែលមានស្ដង់ដារខ្ពស់ និងប្រកបដោយគុណភាព។

បច្ចុប្បន្ន GCC បានបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធនៅតាមបណ្ដាប្រទេសផ្សេងៗដូចជា ហុងកុង ចិន ម៉ាកាវ និងជប៉ុន។ យើងសូមធានាថា យើងនឹងបន្តភាពរីកចម្រើន និងបន្តពង្រីកទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជា សាំងហ្គាពួរ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាមជាដើម៕

Singapore’s additional stamp duty hike for foreigners ‘earth shattering’ for luxury market but unlikely to dampen demand from ultra rich

Singapore has raised additional stamp duties on private property purchases by foreigners and citizens buying their second home for the first time since 2018, seeking to cool a surge in housing prices and debt driven by housing loans.

In a late night announcement on Wednesday, a joint statement by two ministries and the central bank said foreigners buying their first home would face a 10 percentage point increase in additional buyers’ stamp duty (ABSD), bringing the tax from 20 per cent to 30 per cent of the purchase price.

Entities will pay 35 per cent, up from 25 per cent.
Singaporeans and permanent residents, who are eligible to buy public housing, do not face a tax hike for their first properties but do face a 5 per cent increase in stamp duties on their second and third properties.
The total debt servicing ratio was also reduced from 60 to 55 per cent. This means only 55 per cent of a borrower’s gross monthly income can go towards repaying his or her monthly total debt obligations.

One property agent told This Week In Asia that his client, a Chinese woman from a southeastern province, was kicking herself for not buying her dream home earlier.

The woman, whose children are studying in the city state, was set on a S$3 million apartment in central Singapore but was waiting for her husband to arrive next month to confirm the purchase.
Her stamp duty will now cost S$900,000 instead of S$600,000.

Authorities said a 9 per cent increase in the prices of private housing – which makes up about 20 per cent of the housing supply for Singapore’s 5.45 million population – since the first quarter of last year was a sign of the market’s buoyancy.
The resale market for public housing rose about 15 per cent over the same period.

Bloomberg reported that property sales hit S$32.9 billion (US$24 billion) in the first half of 2021, double what was recorded in Manhattan, driven by demand from the ultra-rich flocking to the business hub.

“If left unchecked, prices are likely to run ahead of economic fundamentals. This will increase the risk of a destabilising correction later on, that will hurt many households,” said Minister for National Development Desmond Lee.

In June, central bank chief Ravi Menon warned that the authorities were being “highly vigilant” and would step in before the market overheated as he outlined how property prices had risen above pre-pandemic levels even though economic growth had not fully recovered from Covid-19.

Then early this month, the Monetary Authority of Singapore said housing loans were driving an increase in household debt and urged Singaporeans to exercise prudence when taking on debt for property purchases.
In Wednesday’s announcement, authorities said the amount of loan a buyer could take for public housing was also capped at 85 per cent of the sale price.

ជប៉ុនប្រកាសបរិច្ចាគជាង ៣.០០០លានដុល្លារដល់ធនាគារពិភពលោកសម្រាប់ជួយបណ្ដាប្រទេសក្រីក្រ

ដោយៈសុខុម

តូក្យូ: ក្រសួងហិរញ្ញវត្ថុជប៉ុន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ ថា ប្រទេសជប៉ុន នឹងបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ៣,៤ពាន់លានដុល្លារអាមេរិក ដល់មូលនិធិមួយដែលមានឈ្មោះថា “សមាគមអភិវឌ្ឍន៍អន្តរជាតិ” (International Development Association) ហៅកាត់ IDA សម្រាប់ប្រទេសក្រីក្របំផុត ដើម្បីជួយប្រទេសទាំងនោះឱ្យងើបឡើងពីវិបត្តិកូវីដ-១៩។

IDA ដែលជាមូលនិធិមួយរបស់ធនាគារពិភពលោក ឬ World Bank នឹងប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួន ដើម្បីផ្តល់ជំនួយដល់ប្រទេសមានចំណូ​លទាបចំនួន៧៤ ដូចជា ការផ្តល់វ៉ាក់សាំង ការបង្កើតការងារដែលបានបាត់បង់អំឡុងវិបត្តិកូវីដ-១៩ និងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

ក្នុងកិច្ចប្រជុំតាម Video Conference រយៈពេលពីរថ្ងៃជាមួយបណ្ដាម្ចាស់ជំនួយ ដែលរៀបចំឡើងដោយប្រទេសជប៉ុន លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានថ្លែងថា “ពិភពលោកនៅតែបន្តប្រឈមមុខនឹងវិបត្តិ ដែលមិនធ្លាប់មានពីមុនមក ដោយសារតែវីរុសកូវីដ-១៩។ ហើយនេះគឺពេលដែលពិភពលោកត្រូវរួមសាមគ្គីគ្នា”។

ធនាគារពិភពលោក បានប្រកាសដាច់ដោយឡែកថា ខ្លួនបានសម្រេចលៃទុកកញ្ចប់ថវិកាថ្មី ដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន រហូតដល់ទៅ៩៣ពាន់លានដុល្លារសម្រាប់មូលនិធិនេះ។

ជាធម្មតាកញ្ចប់ថវិកាថ្មី ត្រូវបានផ្ដល់ឱ្យមូលនិធិ IDA រៀងរាល់៣ឆ្នាំ ម្តង ប៉ុន្តែដោយសារចំនួនថវិការបស់មូលនិធិនេះ ប្រើប្រាស់អស់ច្រើនពេកអំឡុងវិបត្តិកូវីដ-១៩ ទើបការផ្ដល់ឱ្យនេះ ធ្វើឡើងលឿនជាងសព្វដង១មួយឆ្នាំ។

កាលពីខែធ្នូ ឆ្នាំ២០១៩ បណ្ដាម្ចាស់ជំនួយបានព្រមព្រៀងធ្វើការបរិច្ចា​គសរុបជាទឹកប្រាក់ ៨២ពាន់លានដុល្លារ។ លើកនេះប្រទេសជប៉ុន និងម្ចាស់ជំនួយផ្សេងៗទៀត នឹងរួមគ្នាបរិច្ចាគសរុបចំនួន ២៣,៥ពាន់លានដុល្លារដល់មូលនិធិ IDA។

លោក David Malpass ប្រធានធនាគារពិភពលោក បានចេញសេចក្តីថ្លែងការណ៍ថា “សន្ដានចិត្តដ៏សប្បុរសធម៌ ពីបណ្ដាដៃគូរបស់យើង គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការជួយគាំទ្រ ដល់បណ្ដាប្រទេសក្រីក្រដើម្បីជួយឱ្យប្រទេសទាំងនោះងើបឡើងពីវិបត្តិកូវីដ-១៩”។

មូលនិធិ IDA ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ ផ្តល់ជំនួយដល់បណ្ដាប្រទេសក្រីក្របំផុត តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីការប្រាក់ទាប និងកម្ចីគ្មានការប្រាក់សម្រាប់គម្រោង និងកម្មវិធីនានាដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕ KYODO NEWS៕