តម្លៃដីធ្លី និងអចលនទ្រព្យផ្សេងៗទៀតនៅប្រទេសវៀតណាមកំពុងកើនឡើងនៅឆ្នាំ២០២៦តាមបណ្តាទីក្រុងធំៗ

ដោយៈ ចំណាន

    វៀតណាមៈ យោងតាមទិន្នន័យ និងរបាយការណ៍របស់ក្រុមហ៊ុន CBRE បានបង្ហាញថា តម្លៃដីធ្លី និងអចលនទ្រព្យនៅក្នុងទីក្រុងធំៗរបស់ប្រទេសវៀតណាមបានកើនឡើង រួមទាំងតម្លៃដីធ្លីលំនៅដ្ឋាន និងអត្រាជួលដីឧស្សាហកម្ម។

១. តម្លៃដីធ្លី និងអចលនទ្រព្យលំនៅដ្ឋាន និងទីក្រុង

ខណៈពេលដែលCBRE ជាធម្មតារាយការណ៍អំពីអចលនទ្រព្យ (ផ្ទះ/ខុនដូ) ជាជាងតម្លៃដីឆៅ និន្នាការទាំងនេះមានភាពពាក់ព័ន្ធ ពីព្រោះតម្លៃដីធ្លី គឺជាកត្តាជំរុញចម្បងនៃតម្លៃអចលនទ្រព្យ។

តម្លៃខុនដូនៅទីក្រុងហាណូយក្នុងឆ្នាំ២០២៤ បានកើនឡើងយ៉ាងខ្លាំង កើនឡើងប្រហែល៣៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាការកើនឡើងខ្ពស់បំផុតមួយក្នុងរយៈពេលប្រាំបីឆ្នាំ។

នៅទីក្រុងហូជីមិញ តម្លៃខុនដូបឋមបានកើនឡើងជិត ២៤% ពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍របស់CBRE បានសង្កេតឃើញសន្ទុះកើនឡើងយ៉ា​ងខ្លាំងនៃតម្លៃលំនៅដ្ឋាន ដែលជំរុញដោយការផ្គត់ផ្គង់ថ្មី មានកំណត់ និងតម្រូវការរឹងមាំនៅក្នុងទីក្រុងធំៗ។

ការអត្ថាធិប្បាយរបស់CBRE មួយចំនួនចង្អុលបង្ហាញពីការកើនឡើងជាបន្តបន្ទាប់ នៃតម្លៃលំនៅដ្ឋានក្នុងឆ្នាំ ២០២៥ (ការព្យាករណ៍ ~៨-១០% នៅទីក្រុងហូជីមិញ) ទោះបីជានេះនិយាយអំពីតម្លៃអចលនទ្រព្យជាជាងសន្ទស្សន៍តម្លៃដីសុទ្ធក៏ដោយ។

ផលប៉ះពាល់៖ ការកើនឡើងនៃតម្លៃផ្ទះជាទូទៅ ឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្លៃដី នៅក្នុងតំបន់ទីក្រុងស្នូល ដោយសារតម្លៃដីគឺជាសមាសធាតុសំខាន់នៃតម្លៃលំនៅឋានសរុប។

២. តម្លៃដីឧស្សាហកម្ម និងការជួល

របាយការណ៍របស់CBRE បានរាយការណ៍អំពីតម្លៃជួលដីឧស្សាហកម្ម ដែលជាសូចនាករតម្លៃដីសំខាន់មួយទៀត ជាពិសេសនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ច/ឧស្សាហកម្ម។

តម្លៃជួលដីឧស្សាហកម្ម នៅតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាមត្រូវបានព្យាករណ៍ថា នឹងកើនឡើងចន្លោះពី៥ទៅ៩% ក្នុងមួយឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នៅតំបន់ភាគខាងត្បូង ប្រហែល ៣-៧% ក្នុងមួយឆ្នាំ។

ទិន្នន័យកាលពីត្រីមាសថ្មីៗបានបង្ហាញថា តម្លៃដីឧស្សាហកម្មនៅក្នុងទីផ្សារTier 1 នៅភាគខាងជើងបានកើនឡើង ប្រហែល៤.៥% ធៀបនឹងឆ្នាំមុន ខណៈពេលដែលនៅភាគខាងត្បូង វាបានកើនឡើងប្រហែល១% ធៀបនឹងឆ្នាំមុន។

ការព្យាករណ៍របស់CBRE បានបន្តកំណើនមធ្យមនៃអត្រាជួលដីឧស្សាហកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលឆ្លុះបញ្ចាំងពីតម្រូវការដែលមានសុខភាពល្អពីវិស័យផលិតកម្ម និងភស្តុភារ៕

តើស្ថានភាពទីផ្សារសណ្ឋាគារនៅរាជធានីភ្នំពេញកំពុងមានការផ្គត់ផ្គង់លើសតម្រូវការឬយ៉ាងណា?

ដោយៈ ម៉ាណា

    ភ្នំពេញៈ ចំនួនកើនឡើងនៃបន្ទប់សណ្ឋាគារ និងភ្ញៀវអន្តរជាតិមកដល់រាជធានីភ្នំពេញកំពុងរត់ប្រណាំងគ្នា ជាមួយនឹងចំ​នួនបន្ទប់កើនឡើងខ្ពស់ អ្នកនៅក្នុងឧស្សាហកម្មនេះ ក៏មានការពន្យល់មិនច្បាស់​លាស់ផងដែរ។

នៅពាក់កណ្តាលឆ្នាំ២០២៥កន្លងមកនេះ ការផ្គត់ផ្គង់សណ្ឋាគារនៅទីក្រុងភ្នំពេញ បានពង្រីកដល់ប្រហែល១៦.៣៧២បន្ទប់ កើនឡើងប្រហែល៦% ពីមួយឆ្នាំទៅមួយឆ្នាំពីឆ្នាំ២០២៤ ដោយម៉ាកយីហោក្នុងស្រុក និងអន្តរជាតិបានបន្ថែមអចលនទ្រព្យថ្មីៗ។

ការផ្គត់ផ្គង់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងឆ្ពោះទៅរកប្រហែ​ល១៩.៣០០-១៩.៥០០ បន្ទប់នៅប្រហែលឆ្នាំ២០២៨ ខណៈដែលសណ្ឋាគារថ្មីៗដែលកំពុងសាងសង់បានបញ្ចប់។

ទីផ្សារមានសណ្ឋាគារកម្រិតមធ្យម/សេដ្ឋកិច្ច កម្រិតខ្ពស់ និងប្រណីត ដោយមានចំណែកសំខាន់នៅក្នុងផ្នែកកម្រិតមធ្យម ប៉ុន្តែមានកំណើនខ្លាំង នៅក្នុងសណ្ឋាគារប្រណីត/កម្រិតខ្ពស់ ខណៈដែលម៉ាកយីហោអន្តរជាតិបង្កើនវត្តមានរបស់ពួកគេ។

គម្រោងអភិវឌ្ឍន៍ធំៗថ្មីៗ ដូចជា Hotel101-Phnom Penh (700 បន្ទប់) ត្រូវបានគ្រោងទុក ដោយបន្ថែមទៅលើការផ្គត់ផ្គង់នាពេលអនាគត និងកំណត់គោលដៅទាំងតម្រូវការអាជីវកម្ម និងការកម្សាន្ត។

លើសពីនេះ និន្នាការទីផ្សារបានបង្ហាញថា ការផ្គត់ផ្គង់បានបញ្ជា​ក់ពីពីការពង្រីកជាលំដាប់ ដែលជំរុញដោយទំនុកចិត្តវិនិយោគ និងការងើបឡើងវិញនៃវិស័យទេសច​រណ៍​របស់ប្រទេសកម្ពុជា។

វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា បានងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីជំងឺកូវីដ-១៩ ដោយមានភ្ញៀវទេសចរអន្តរជាតិប្រហែល 6.7 លាននាក់ក្នុងឆ្នាំ2024 ដែលលើសពីចំនួនភ្ញៀវទេសចរមុនជំងឺរាតត្បាត។

ការបើកអាកាសយានដ្ឋាន អន្តរជាតិតេជោនៅចុងឆ្នាំ2025 បានបង្កើនសមត្ថភាពអាកាសចរណ៍ ទៅកាន់ទីក្រុងភ្នំពេញយ៉ាងខ្លាំង ដែលគាំទ្រដល់កំណើនបន្ថែមទៀត នៃការមកដល់របស់ភ្ញៀវទេសចរក្នុងឆ្នាំ 2025-26។

ការធ្វើដំណើរអាជីវកម្ម ការតភ្ជាប់ក្នុងតំបន់ ទេសចរណ៍កម្សាន្ត និងព្រឹត្តិការណ៍សន្និបាត/ពាណិជ្ជកម្ម សុទ្ធតែបានរួមចំណែកដល់តម្រូ​វ​ការសណ្ឋាគារកាន់តែខ្លាំងនៅក្នុងរាជធានី។

លើសពីនេះ ការកក់តាមអ៊ីនធឺណិត និងបណ្តាញចែកចាយឌីជីថលដែលកំពុងកើនឡើង កំពុងជួយសណ្ឋាគារទាក់ទាញទស្សនិកជនកាន់តែទូលំទូលាយ ជាពិសេសមកពីអាស៊ីអាគ្នេយ៍ និងលើសពីនេះ។

ខណៈពេលដែលនិន្នាការ នៃការកាន់កាប់មានភាពខុសប្លែកគ្នាទៅតាមប្រភេទអចលនទ្រព្យ និងរដូវកាល។

តំបន់ស្នូល ឬពេញនិយមដូចជា ខ័ណ្ឌដូនពេញ និងខ័ណ្ឌបឹងកេងកង ឃើញមានដំណើរការខ្លាំងជាង។

សណ្ឋាគារកម្រិតមធ្យម និងថ្នាក់សេដ្ឋកិច្ចទទួលបានអត្ថប្រយោ​ជន៍ពីតម្រូវការធ្វើដំណើរក្នុងតំបន់។

អចលនទ្រព្យប្រណីតពេលខ្លះធ្លាក់ចុះ ដោយសារតែការប្រកួតប្រជែង និងល្បឿននៃកំណើនភ្ញៀវទេសចរដែលចំណាយខ្ពស់ ប៉ុន្តែតម្រូវការកំពុងងើបឡើងវិញយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងឆ្នាំនៃជំងឺរាតត្បាត ទោះបីជាផ្នែកខ្លះ (ជាពិសេសការធ្វើដំណើរអាជីវកម្ម) អាចងាយនឹងរងផលប៉ះពាល់ ដោយស្ថានភាពសេដ្ឋកិច្ចទូលំទូលាយក៏ដោយ។

ទោះជាយ៉ាងណា កំណើនផ្គត់ផ្គង់នៅតែរឹងមាំ ដែលជំរុញដោយបំពង់អភិវឌ្ឍន៍ដ៏រឹងមាំ និងការចាប់អារម្មណ៍របស់វិនិយោគិន។

តម្រូវការក៏កំពុងកើនឡើងផងដែរ ដែលគាំទ្រដោយកំណើនទេសចរណ៍ និងការតភ្ជាប់ប្រសើរឡើងតាមរយៈអាកាសយានដ្ឋានថ្មី៕

ទីផ្សារខុនដូនៅក្រុងសៀមរាបមានតម្រូវការខ្ពស់ជាមួយនឹងកំណើនទេសចរណ៍ និងការវិនិយោគ

ដោយៈ គង់ សូរិយា

    សៀមរាបៈ តម្រូវការខុនដូនៅក្នុងទីក្រុងសៀមរាប បច្ចុប្បន្នមានភាពរឹងមាំ ហើយត្រូវបានគេរំពឹងថានឹងបន្ត ទោះបីជាវាជាទីផ្សារ មិនមានភាពពិសេស បើប្រៀបធៀបទៅនឹងទីក្រុងធំៗ ដូចជាទីក្រុងភ្នំពេញក៏ដោយ។

ទិន្នន័យខាងក្រោមនេះ ជារូបភាពច្បាស់លាស់នៃអ្វីដែលកំពុងកើតឡើងនៅចុងឆ្នាំ ២០២៥-២០២៦ ដោយផ្អែកលើទិន្នន័យទីផ្សារថ្មីៗ។

១. និន្នាការតម្រូវការបច្ចុប្បន្ន

នៅទីក្រុងសៀមរាប មានការផ្គត់ផ្គង់យូនីតខុនដូតិចតួច បើធៀបនឹងតម្រូវការមានភាពរឹងមាំ និងកើនឡើង។

យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ក្រុងសៀមរាបមានការផ្គត់ផ្គង់ខុនដូមានកម្រិតខ្លាំង ដោយមានតែគម្រោងខុនដូមួយចំនួនតូចប៉ុណ្ណោះដែលមាននៅក្នុងទីផ្សារ ដោយសារតែការរឹតបន្តឹងកម្ពស់អគារយ៉ាងតឹងរ៉ឹង ដើម្បីការពារតំបន់បេតិកភណ្ឌអង្គរវត្ត។ នេះរឹតត្បិតអ្នកអភិវឌ្ឍន៍ពីការសាងសង់ប៉មខ្ពស់ៗ ដែលជារឿងធម្មតានៅក្នុងទីក្រុងធំៗ។

ទោះបីជាមានស្តុកមានកំណត់ក៏ដោយ ខុនដូដែលមានស្រាប់បានលក់ដាច់ខ្លាំងជាប្រវត្តិសាស្ត្រ ដោយគម្រោងមួយចំនួនស្ទើរតែលក់អស់ក្នុងរយៈពេលពីរបីឆ្នាំ។

២. កត្តាជំរុញទេសចរណ៍ និងជួល

តម្រូវការត្រូវបានគាំទ្រដោយការងើបឡើងវិញ និងកំណើនទេស ចរណ៍ (ជំរុញដោយអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី និងការកើនឡើងនៃការធ្វើដំណើរអន្តរជាតិ) ដែលបង្កើតឱកាសជួលរយៈពេលខ្លីដ៏រឹងមាំ និងទិន្នផលជួលសមរម្យ (ជាញឹកញាប់ត្រូវបានរាយការណ៍ប្រហែល៧-៨%)។

សមត្ថភាពសម្រាប់អ្នកទិញបរទេស ក្នុងការកាន់កាប់អង្គភាពខុនដូស្របច្បាប់ ក៏ទាក់ទាញការវិនិយោគអន្តរជាតិផងដែរ ដោយផ្តោតតម្រូវការបរទេសទៅលើប្រភេទអចលនទ្រព្យនេះ។

៣. លក្ខខ័ណ្ឌទីផ្សារ

តម្លៃខុនដូនៅក្នុងទីតាំងសមរម្យ ជាធម្មតាមានចន្លោះពីមានតម្លៃ1,900 ដុល្លារ2,800 ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយយូនីតខុនដូជារឿយៗមានតម្លៃប្រហែល100,000 ដុល្លារ300,000+ ដុល្លារសម្រាប់បន្ទប់គេងមួយ ឬពីរបន្ទប់គេង។

ទិន្នផលជួលមានភាពទាក់ទាញ បើប្រៀបធៀបទៅនឹងទីផ្សារក្នុងតំបន់ជាច្រើន ជាហេតុផលដែលវិនិយោគិន សម្លឹងមើលខុនដូសម្រាប់ប្រាក់ចំណូលរយៈពេលវែង។

៤. ទីតាំងមានសារៈសំខាន់៖

ខុនដូ ដែលបានអភិវឌ្ឍន៍នៅជិតកណ្តាលទីក្រុង និងតំបន់ទេសចរណ៍មានតម្រូវការ និងការកើនឡើងខ្ពស់ ពីព្រោះភ្ញៀវទេសចរ និងអ្នកទស្សនាដែលស្នាក់នៅយូរជាងនេះ ចូលចិត្តទីតាំងកណ្តាល។

ដោយសារតែអ្នកអភិវឌ្ឍន៍ មិនអាចសាងសង់អគារខ្ពស់ៗបាន ហើយមានតែគម្រោងខុនដូមួយចំនួនតូចប៉ុណ្ណោះ ការផ្គត់ផ្គង់នៅតែមានកម្រិត ខណៈពេលដែលតម្រូវការ ជាពិសេសពីជនបរទេស និងអ្នកទស្សនាដែលស្នាក់នៅយូរនៅតែរឹងមាំ។

បើប្រៀបធៀបជាមួយទីក្រុងភ្នំពេញ ជាកន្លែងដែលការផ្គត់ផ្គង់ខុនដូមានទំហំផ្គត់ផ្គង់ច្រើន ហើយជួនកាលមានការផ្គត់ផ្គង់លើស ទីផ្សារខុនដូរបស់ខេត្តសៀមរាប មានទំហំតូចជាង និងជំរុញដោយទេសចរ​ណ៍ច្រើនជាង។

សម្រាប់រយៈពេលមធ្យម តម្រូវការត្រូវបានគេរំពឹងថា នឹងនៅតែមានស្ថេរភាព ឬកើនឡើងបន្តិចបន្តួច ជាពិសេសសម្រាប់អង្គភាពដែលមានទីតាំងល្អ ដែលមានសក្តានុពលជួលខ្លាំង និងទាក់ទាញដល់ជនបរទេស អ្នកចូលនិវត្តន៍ ឬវិនិយោគិនជួល៕

ក្រោយសោកនាដកម្មៈ រដ្ឋមន្រ្តីចុះពិនិត្យនិងត្រៀមសាងសង់ ឡើងវិញស្ពានមេទឹក

ដោយៈ ចំណាន

    ពោធិ៍សាត់៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា បាដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់។

ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្រ្តី បានចុះជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ព និងមន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកប៉េង ពោធិ៍នា បាដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក)
លោកប៉េង ពោធិ៍នា បាដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក)

ស្ពាននេះ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់  ដែលរងការខូចខាត ដោយសារការទម្លាក់គ្រាប់បែកពីយោធាថៃ នាពេលកន្លងមក។

បច្ចុប្បន្ន ក្រសួងបានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះស្ពានដែ​លរងការខូចខាត ក្រសួងនឹងរៀបចំផែនការស្តារឡើងវិញ។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ជួសជុល និងពង្រឹងបន្ថែម ស្ពានបេឡេត៍មេទឹក  និងសម្រួលផ្លូវក្បាលស្ពានឱ្យបានរឹងមាំ ដើម្បីសម្រួលចរា​ចរណ៍គ្រប់ប្រភេទឆ្លងកាត់៕

ស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់
ស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់
ស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់
ស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់

ជំទាវឧកញ៉ា គង់ សំណាងពន្យល់ពីចំណុចពិសេសៗរបស់បុរី វិមានសំណាង

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជំទាវឧកញ៉ា គង់ សំណាង បានលើកឡើងពី កត្តាធំៗ៣ដែលបុរី វិមានសំណាង ត្រូវបានអតិថិជនគាំទ្រ និងសរសើរមិនដាច់ពីមាត់។

    ចំណុចពិសេស និងលេចធ្លោទាំងនោះរួមមានដូចជា ទី១ បុរី វិមានសំណាង ស្ថិតនៅតំបន់ដែលមានសក្កដានុពលខ្ពស់ ខាងជើង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់២៥០០ម៉ែត្រ ដែលនៅជុំវិញហុំព័ទ្ធទៅដោយ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ផ្សារទំនើបម៉ាក្រូ សែនសុខ និងតំបន់អភិវឌ្ឍន៍បឹងតាមោក ដែលយើងបានឃើញថាក្រសួងជាច្រើនបានផ្លាស់ប្តូរទីតាំងមក។

ទី២ បុរី វិមានសំណាង មានម៉ូតវីឡាប្រណិតចំនួន៣គឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន ដែលបានរចនាម៉ូតតាមបែបក្លាសិក ដោយបានបញ្ចូលនូវការឌីស្សាញនូវម៉ូតបង្អួចធំៗ ដើម្បីស្រូបយកពន្លឺធម្មជាតិចូលទៅក្នុងផ្ទះ។

សម្រាប់វីឡាទោលបែបបារាំង ឬបែបក្លាសិកនេះត្រូវបានបំពាក់ទៅដោយល្បាក់ជ្រី និងក្បាច់រចនា ដែលបានបង្ហាញពីកិត្យានុភាពនៃការរស់នៅ ជាពិសេសការសាងសង់បែបនឹងមានតម្លៃថ្លៃ ប៉ុន្តែយើងចង់ផ្តល់បទពិសោធន៍ នៃការរស់នៅថ្មីដល់អតិថិជនទាំងអស់គ្នា។

ទី៣ បុរី វិមានសំណាង បានបន្តការសាងសង់ជារៀងរាល់ថ្ងៃ ជាពិសេសយើងបានប្រគល់ផ្ទះ ជូនទៅដល់អតិថិជនជាបន្តបន្ទាប់។ លោ​កជំទាវឧកញ៉ា បានបន្ថែមទៀតថា ចំណុចដែលយើងពិសេសជាងគេនោះគឺ គ្រប់ប្រភេទវីឡាទោលដ៏ប្រណិត របស់យើងទាំងអស់សុទ្ធតែមានប្លង់កម្មសិទ្ធិ ដែលធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្លាំងមកលើ បុរី វិមានសំណាង។

សម្រាប់អតិថិជនដែលចាប់អារម្មណ៍ លើវីឡាប្រណិតណាមួយនៃបុរី វិមានសំណាង សូមទំនាក់ទំនងមកក្រុមការងារលក់តាមរយៈលេខទូរស័ព្ទ 011 62 6789៕

ហេតុអ្វីត្រូវដូរកាតគ្រីថ្មី? សូមស្ដាប់ការពន្យល់របស់អ្នកនាំពាក្យក្រសួងសាធារណការ

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រសួងសាធារណការ ជាក្រសួងជំនាញ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលបានខិតខំរិះរកវិធីសាស្រ្តធ្វើយ៉ាងណាឱ្យការងារគ្រប់គ្រងយានជំនិះ ធានាបានភាពរឹងមាំ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទនៅកម្ពុជា ជាពិសេសទប់ស្កាត់អំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗក្នុងចេតនាទុច្ចរឹត។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងទៀតថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងបានធ្វើទំនើបកម្មទាំងប្រព័ន្ធចុះបញ្ជី ក៏ដូចជាការចេញបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះ ដោយមានបំពាក់ QR Code បន្ថែមទៀតដើម្បីកាត់បន្ថយការក្លែងបន្លំ និងងាយស្រួលដល់ការផ្ទៀងផ្ទាត់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចអនុវត្តច្បាប់។

ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើននៃបច្ចេកវិទ្យា ជនខិលខូចតែងរិះរកវិធីសាស្រ្តក្លែងបន្លំ ដែលបច្ចុប្បន្ននេះយើងសង្កេតឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះក្រសួងបានដាក់ចេញនូវវិធានការសុវត្ថិភាពបន្ថែមទៀតដោយបានធ្វើទំនើបកម្មបណ្ណសម្គាល់ប្រភេទថ្មីនេះ ដោយមានបង្កប់លក្ខណៈពិសេសសម្ងាត់ក្នុងបណ្ណងាយស្រួលក្នុងការពិនិត្យភាពត្រឹមត្រូវ និងមានការបែងចែកពណ៌បណ្ណរវាងទោចក្រយានយន្ត និងរថយន្តផងដែរ។

លោក ផន រឹម បានបន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរចនាលក្ខណៈពិសេសមួយចំនួន ដោយមិនអាចមើលបានដោយភែ្នកទទេបានឡើយ ហើយបានបង្កប់លក្ខណៈពិសេសសម្ងាត់ក្នុងបណ្ណ ដើម្បីការពារការក្លែងបន្លំ។ កន្លងមកក្រសួងក៏បានដាក់ចេញនូវកម្មវិធីតាមទូរស័ព្ទដៃ app «Vehicle Info» សម្រាប់មន្រ្តីនគរបាលមានសមត្ថកិច្ច ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យយានជំនិះក្នុងការអនុវត្តច្បាប់ផងដែរ។

ការចេញបណ្ណសម្គាល់ថ្មី គឺសម្រាប់ការចុះបញ្ជីយានជំនិះថ្មី ដោយចាប់អនុវត្តពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ តទៅ ចំពោះបណ្ណចាស់បងប្អូននៅបន្តប្រើប្រាស់បានធម្មតា។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់បានបណ្ណប្រភេទថ្មី អាចដាក់ពាក្យស្នើសុំប្តូរនៅតាមទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនរៀងរាល់ម៉ោងបំពេញការងារ៕

 

ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនរំពឹងបង្ហាញសញ្ញាវិជ្ជមាននៅឆ្នាំ២០២៦ ខណៈតម្រូវការនៅតែមាន

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងបង្ហាញសញ្ញាវិជ្ជមាននៅឆ្នាំ២០២៦ ស្របពេលមានការប្រែប្រួលនៃនិន្នាការរបស់អ្នកទិញ និងការវិនិយោគ ដែលនឹងជំរុញឱកាសវិនិយោគផ្នែកការិយាល័យ លំនៅឋាន ឧស្សាហកម្ម លក់រាយ និងបដិសណ្ឋារកិច្ច។

យោងតាមក្រុមហ៊ុន Colliers Philippines កំណើននឹងសម្រេចបានដោយផ្នែក ខណៈបណ្តាអ្នកអភិវឌ្ឍន៍ និងវិនិយោគិនសម្របខ្លួនទៅនឹងតម្រូវការ និងលក្ខខណ្ឌសេដ្ឋកិច្ចដែលកំពុងប្រែប្រួល។

ទីផ្សារការិយាល័យត្រូវបានគេព្យាករថា នឹងទទួលបានការផ្គត់ផ្គង់ថ្មីជាបន្តបន្ទាប់ ដោយការិយាល័យប្រហែល៣៥០.០០០ម៉ែត្រការ៉េនឹងចាប់ផ្តើមដំណើរការរវាងឆ្នាំ២០២៦ និងឆ្នាំ២០២៨។

ខណៈការផ្គត់ផ្គង់នៅតែមានកម្រិតទាបជាងកម្រិតមុនផ្ទុះជំងឺរាតត្បាត ក្រុមហ៊ុន Colliers បានវាយតម្លៃថា សកម្មភាពជួលនៅតែបន្តមានសន្ទុះ ដោយសារតម្រូវការជួលដោយបណ្តាក្រុមហ៊ុន Outsourcing ។

តំបន់ពាណិជ្ជកម្មសំខាន់ៗ ដូចជាតំបន់ Makati និងតំបន់ Bonifacio Global City ត្រូវបានគេរំពឹងថា នឹងជំរុញការងើបឡើងវិញនៃទីផ្សារការិយាល័យនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន ដោយសារការរួមបញ្ចូលគ្នានូវការិយាល័យ ការអភិវឌ្ឍលំនៅឋាន ហាងលក់រាយ និងការតភ្ជាប់បណ្តាញដឹកជញ្ជូន។

ចំពោះផ្នែកលំនៅឋាន ក្រុមហ៊ុន Colliers បានកត់សម្គាល់ឃើញមានលំនៅឋានប្រមាណ៣០.០០០យូនីត ដែលមិនទាន់លក់ចេញនៅទីក្រុងម៉ានីល។ ដើម្បីដោះស្រាយបញ្ហានេះ បណ្តាអ្នកអភិវឌ្ឍន៍កំពុងដាក់ចេញយុទ្ធសាស្ត្រនៃការលក់កាន់តែច្រើន រួមទាំងលក្ខខណ្ឌទូទាត់ប្រាក់ ដើម្បីទាក់ទាញអ្នកទិញដែលមានប្រាក់ចំណូលមធ្យម។

ទីផ្សារអចលនទ្រព្យឧស្សាហកម្មត្រូវបានគេរំពឹងថា នឹងនៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយតំបន់ Central Luzon នឹងផ្គត់ផ្គង់ដីឧស្សាហកម្មកាន់តែច្រើននាពេលខាងមុខរហូតដល់ឆ្នាំ២០២៨។

ក្រុមហ៊ុន Colliers បានអះអាងថា គោលនយោបាយជួលដីរយៈពេល៩៩ឆ្នាំឱ្យជនបរទេស ដែលរដ្ឋាភិបាលហ្វីលីពីនទើបអនុម័តថ្មីៗនេះ បានពង្រឹងភាពទាក់ទាញនៃការវិនិយោគឧស្សាហកម្មរយៈពេលវែង ជាពិសេសសម្រាប់ក្រុមហ៊ុនបរទេសក្នុងវិស័យផលិតកម្ម ភស្តុភារកម្ម ថាមពលកកើតឡើងវិញ និងឧស្សាហកម្មទាក់ទងនឹងឧបករណ៍អេឡិចត្រូនិក៕ប្រភព: Colliers៕

តើដីធ្លីនៅតាមទីក្រុងធំៗលើពិភពលោកមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ គិតត្រឹមដើមឆ្នាំនេះ?

ដោយ: សហសេវិក
អន្តរជាតិ: គិតត្រឹមដើមឆ្នាំ២០២៦ តម្លៃដីធ្លីនៅក្នុងរដ្ឋធានីធំៗរបស់ពិភពលោកមានភាពខុសគ្នាយ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងពីទ្រព្យសម្បត្តិ ដង់ស៊ីតេទីក្រុង និងទំហំសេដ្ឋកិច្ច។ តម្លៃដីធ្លីបានក្លាយជាសូចនាករនៃវិសមភាពសកល លំហូរវិនិយោគ និងនគរូបនីយកម្ម។

តួយ៉ាង តម្លៃដីនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី២៥.០០០ដុល្លារទៅ៣០.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងសិង្ហបុរី មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី២២.០០០ដុល្លារទៅ២៨.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុង Zurich នៃប្រទេសស្វីស មានទំហំទឹកប្រាក់ជាមធ្យមចំនួន២៤.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងហ្សឺណែវ មានទំហំទឹកប្រាក់ជាមធ្យមចំនួន២១.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ជាមធ្យមចំនួន២១.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងឡុងដិ៍នៃប្រទេសអង់គ្លេស មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៩.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៦.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងប៉ារីសនៃប្រទេសបារាំង មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៣.៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុងប៉េកាំង នៃប្រទេសចិនមានទំហំទឹកប្រាក់ជាមធ្យមចំនួន១៤.៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងសៀងហៃ មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៤.៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Visual Capitalist៕

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤

(សៀមរាប)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាប្រសិទ្ធិនាមជា «អ្នកម្ដាយមនុស្សធម៌» ដ៏មាននូវព្រហ្មវិហារធម៌ និងទឹកចិត្ដសណ្ដោះប្រណីដ៏មហាសាលដល់ប្រជាជនប្រុសស្រី ក្មេងចាស់ គ្រប់រូប ពិសេសកូនចៅប្រុសស្រី ដែលជួបនូវបញ្ហាខ្វះខាត និងងាយរងគ្រោះបំផុត គឺអ្នកម្ដាយមិនដែលនៅស្ងៀម ដោយមិនបានយកចិត្ដទុកដាក់នោះឡើយ មានតែខ្វល់ខ្វាយ និងជួយចែករំលែករាល់ការលំបាកឱ្យអស់ពីលទ្ធភាព ទាំងការផ្ដល់ជាកម្លាំងកាយ-ចិត្ដ ថវិកា ស្បៀងឧបភោគបរិភោគ សម្ភារចាំបាច់ ខ្លះក៏មានផ្ដល់នូវផ្ទះសម្បែង និងផ្ដល់ការសិក្សារៀនសូត្រដល់កុលធីតាខ្មែរដែលចង់សិក្សាតែគ្មានលទ្ធភាពផងដែរនាពេលកន្លងមកនេះ។

សម្រាប់ក្នុងការគ្រាដ៏លំបាកនៃបញ្ហាព្រំដែនមួយរយៈកន្លងមកនេះ ទឹកចិត្ដរបស់អ្នកម្ដាយ ស្ទើរមិនបានសម្រាន្ដយប់ថ្ងៃ ព្រួយបារម្ដកាន់តែខ្លាំងពីសុខទុក្ខរបស់ប្រជាពលរដ្ឋប្រុសស្រីគ្រប់រូបៗ ពិសេសរស់នៅតាមបណ្ដោយព្រំដែន ដែលត្រូវបង្ខំចិត្ដរត់ចេញពីផ្ទះសម្បែងដ៏កក់ក្ដៅរបស់ខ្លួន ទៅរកទីតាំងមានសុវត្ថិភាព ដើម្បីផុតពីគ្រាប់បែកទម្លាក់ ឬបាញ់គ្រប់រូបភាព និងពុលផ្សែងជាដើម ដែលបង្កឱ្យមានភាពអសន្ដិសុខ និងសុវត្ថិភាពរបស់ប្រជាជន មានទាំងស្លាប់ និងរបួស ក្នុងនោះរួមមានការពលីជីវិតរបស់វីរយុទ្ធជនយើងផងដែរ។

ដូច្នេះក្នុងគ្រាដ៏លំបាកមួយរយៈមកនេះ អ្នកម្ដាយបានយកចិត្ដទុកដាក់ទាំងយប់ថ្ងៃ ចាត់មន្ដ្រីក្រុមការងារកាកបាទក្រហមកម្ពុជា ចុះទៅជួយគ្រប់ទីតាំងដែលត្រូវការជួយ និងជំនួយនានា ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនយើង រួមទាំងវីរយុទ្ធជនការពារជាតិមាតុភូមិរបស់យើង ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចុះសួរសុខទុក្ខដល់ដោយផ្ទាល់ដល់ប្រជាជនភៀសសឹក និងវីរយុទ្ធជនដែលរងរបួសសម្រាកនៅតាមមន្ទីរពេទ្យនានា នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជាមានបទឈប់បាញ់ជាបន្ទាន់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកហើយក៏ដោយ ក៏នៅមានវីរយុទ្ធជនមួយចំនួននៅបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ ដូចនេះក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាពទី៤។

នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៥ របស់អ្នកម្តាយមនុស្សធម៌ផងដែរ ដើម្បីជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ, វីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា ដោយទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបនេះដែរ វីរយុទ្ធជន និងក្រុមគ្រួសារ បានលើកដៃប្រណម្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។

នាពេលនោះវីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។

ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកអំណោយមនុស្សធម៌ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនវីរយុទ្ធជនគ្រប់ៗរូបផងដែរ៕

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ហុងកុងរំពឹងស្ទុះងើបឡើងវិញ ខណៈការវិនិយោគហូរចូលយ៉ាងគំហុក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា កំណើននៃការវិនិយោគរបស់បណ្តាអ្នកវិនិយោគចិនដីគោកនឹងជំរុញឱ្យទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុងងើបឡើងវិញនៅក្នុងឆ្នាំ២០២៦។

ក្រុមហ៊ុន Colliers បានបន្តថា លំហូរទុនវិនិយោគពីអ្នកវិនិយោគចិនដីគោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំនៅត្រីមាសទី៤ ឆ្នាំ២០២៥ ហើយទំហំកិច្ចព្រមព្រៀងនៅឆ្នាំ២០២៦ អាចនឹងកើនឡើង១០ភាគរយ។

ដោយឡែក ចំពោះផ្នែកលំនៅឋានប្រណីត លំហូរដើមទុនវិនិយោគពីចិនដីគោកបានគ្របដណ្តប់ចំណែកចំនួនប្រមាណ៨០ភាគរយនៃការទិញផ្ទះ ដែលមានតម្លៃលើសពី១០០លានដុល្លារហុងកុងនៅក្នុងគម្រោង The Peak ។នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យ Centaline Property Agency។

ក្រុមហ៊ុន Colliers បាន​ឱ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​៣ខែ​ចុងក្រោយ​នៃ​ឆ្នាំ​មុន លំហូរដើមទុន​ពី​ចិនដីគោកកាន់កាប់ចំណែកប្រមាណ៦០ភាគរយ​នៃកិច្ចព្រមព្រៀង​ធំៗ របស់​ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងទីក្រុងហុងកុង។

លោក Thomas Chak អ្នកជំនាញនៅក្រុមហ៊ុន Colliers Hong Kong បាន​អះអាង​ថា ឆ្នាំ២០២៥ ជា​ចំណុច​របត់​មួយសម្រាប់ទីផ្សារអចលនទ្រព្យ​ពាណិជ្ជកម្ម​របស់​ទីក្រុងហុងកុង ដោយ​ការ​វិនិយោគ​សរុប​បាន​កើនឡើង១២ភាគរយ​ដល់៣៩ពាន់​លាន​ដុល្លារ​ហុងកុង។

លោក Chak រំពឹងថា សន្ទុះនេះនឹងឈានចូលដល់ឆ្នាំ២០២៦ ហើយយើងរំពឹងថា ការវិនិយោគនឹងកើនឡើងកាន់តែលឿន ខណៈបណ្តាអ្នកវិនិយោគងាកទៅចាប់យកឱកាសនៃការកំណត់តម្លៃឡើងវិញ (Repricing)៕ប្រភព: SCMP៕