Grand Annual Cambodia-China Cultural and Tourism Promotion Event

By MoT

Phnom Penh.H.E. HUOT Hak, Minister of Tourism, presided over and delivered the opening address at the Cultural and Tourism Promotion Night Event “Clouds Accompany the Moon, Deep Friendship Between Good Neighbors”.

 

The ceremony was held under the high presidency of H.E. EK Sam Ol, Supreme Privy Councilor to His Majesty the King, Member of the Standing Committee of the Cambodian People’s Party Central Committee, and President of the Cambodia-China Friendship Association; H.E. SOK Chenda Sophea, Deputy Prime Minister; H.E. WANG Wenbin, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to the Kingdom of Cambodia; and H.E. PENG Bin, Deputy Minister of Publicity of the CPC Yunnan Provincial Committee and Director of the Spiritual Civilization Construction Office of the CPC Yunnan Provincial Committee. The event was organized to celebrate the Mid-Autumn Festival 2026 and the Cambodia-China Tourism Year 2025, attended by Excellencies, Lok Chumteavs, Neak Oknhas, Oknhas, representatives of relevant ministries and institutions, national and international distinguished guests, Chinese delegations, influencers, Chinese private sector representatives, artists, and content creators totaling over 600 participants at the Koh Pich Convention and Exhibition Center.

On this solemn and grand occasion, the Minister expressed his sincere appreciation and deep gratitude to the Embassy of the People’s Republic of China to Cambodia, the Phnom Penh Capital Administration, private tourism sectors from both Cambodia and China operating in Cambodia-China tourism business, artists, and all relevant stakeholders who collaborated to organize and participate in this Night Event “Clouds Accompany the Moon, Deep Friendship Between Good Neighbors” with great solemnity and splendor.

The Minister emphasized that Cambodia and China are ironclad friends with a long-standing historical relationship spanning over a thousand years, sharing similar cultures and traditions. Through the Diamond Hexagon Cooperation, tourist exchanges, and people-to-people ties serve as an indispensable bridge. In this context, the Cultural and Tourism Promotion Night Event “Clouds Accompany the Moon, Deep Friendship Between Good Neighbors” marks another milestone and a new historical chapter towards deeper and closer relations between Cambodia and China. It active supports the implementation of the “Cambodia-China Tourism Year” campaign and the Belt and Road Initiative (BRI), acting as a vital catalyst in connecting and promoting the rich cultural and traditional tourism of both nations, particularly fostering people-to-people exchanges and boosting two-way tourist traffic.

The event featured diverse joint cultural and artistic performances from Cambodia and China, including the combined musical performance “Clouds Accompany the Moon,” the dance “Moonlight Rays,” the traditional Khmer dance “Blessing Dance,” the Khmer folk dance “Fishing Dance,” sharing stories of Cambodia-China friendship, joint Street Dance performances by Cambodian and Chinese youth, and numerous collaborative songs reflecting the cultural traditions and deep bond of friendship between the peoples of both nations.

 

The Minister reaffirmed the temporary visa exemption for Chinese citizens from June 15 to October 15, 2026, aimed at facilitating travel and attracting more Chinese tourists to Cambodia, especially during the “Visit Cambodia in the Green Season” campaign. He extended a warm invitation to Chinese tourists and investors to visit and invest in Cambodia, highlighting that Cambodia is a safe, friendly, brotherly, and warm destination in line with the campaign “Cambodia: Kingdom of Wonder, Feel the Warmth.”.

ក្រុមហ៊ុនអន្តរជាតិ​ធំ​មួយ​ស្វែងយល់​ពី​កាលានុវត្តភាព​នៃ​ច្បាប់​វិនិយោគ​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ដោយៈ ចំណាន

ភ្នំពេញៈ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Chery Automobile Group Chery Automobile Co., Ltd. ដឹកនាំដោយលោក YURUI ZHAO អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន OMADA (CHERY)។

គណៈប្រតិភូរបស់ក្រុមហ៊ុន Chery Automobile Group បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីទីផ្សាររថយន្ត បរិយាកាសវិនិយោគ និងឱកាសអភិវឌ្ឍន៍អាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់អំពីការគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួ​លបរិយាកាសវិនិយោគ និងការផ្តល់កិច្ចសម្រួលច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីឱ្យការវិនិយោគរបស់ក្រុមហ៊ុន ទទួលបានជោគជ័យ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

 

អ្នក​ជំនាញ​ចង្អុល​បង្ហាញ​ប្រភេទ​អចលនទ្រព្យ​ដែល​គួរ​វិនិយោគ​ក្នុង​បរិបទ​ទីផ្សារ​បែប​នេះ​

ដោយៈ ចំណាន

   ភ្នំពេញៈ ប្រសិនបើអ្នកមានលំហូរប្រាក់ដ៏រឹងមាំ និងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា អ្នកជំនាញប្រាប់ឲ្យលោក អ្នកគួរពិចារ​ណាលើចំណូល (ពីការជួល) បូករួមនឹងការកើនឡើងនៃតម្លៃដីធ្លីក្នុងរយៈពេលវែង ជាជាងការទិញអចលនទ្រព្យ ដោយសារតែវាមានតម្លៃថោក។

ផ្អែកលើព័ត៌មានទីផ្សារបច្ចុប្បន្ន ខាងក្រោមនេះគឺជាប្រភេទសំខាន់ៗដែលគួរស្វែងយល់៖ ផ្ទះអាជីវកម្ម ឬអចលនទ្រព្យពាណិជ្ជកម្មខ្នាតតូចដែលបង្កើតចំណូល។​ ស្វែងរកតំបន់ដែលមានសហគមន៍រស់នៅ និងមានអាជីវកម្មដំណើរការស្រាប់។ គោលដៅគឺទទួលបានចំណូលពីការជួលហាង ឬការិយាល័យ បូករួមនឹងសក្តានុពលនៃការកើនឡើងតម្លៃដី។

អ្នកជំនាញបានព្រមានឲ្យមានការ ប្រុងប្រយ័ត្នជាពិសេសចំពោះបញ្ហាគ្មានអ្នកជួល (vacancy) និងតម្លៃជួលជាក់ស្តែងដែលអាចទទួលបាន។

អចលនទ្រព្យលំនៅដ្ឋានខ្នាតតូច សម្រាប់ទីផ្សារអ្នកមានចំណូលមធ្យម គឺលំនៅដ្ឋានដែលមានតម្លៃសមរម្យ ឬកម្រិតមធ្យម នៅតែជាផ្នែកដ៏សំខាន់នៃតម្រូវការក្នុងទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Knight Frank រាយការណ៍ថា ផ្នែកលំនៅដ្ឋានកម្រិតមធ្យមមានចំនួនប្រហែល៦០% នៃការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានស្រាប់ (ប្រភេទផ្ទះជាប់ដី) នៅឆមាសទី២ ឆ្នាំ ២០២៥។ ជំនួសឱ្យការទិញវីឡាប្រណីតៗ សូមពិចារណាលើអចលនទ្រព្យ ដែលគ្រួសារកម្ពុជាទូទៅអាចមានលទ្ធភាពជួល ឬទិញបាន។

ដីដែលមានទីតាំងយុទ្ធសាស្ត្រ សម្រាប់រយៈពេល៥ ទៅ ១០ ឆ្នាំ ឬលើសនេះ។ ប្រសិនបើលំហូរប្រាក់របស់អ្នកអនុញ្ញាត ឱ្យអ្នករក្សាទុកដី បានដោយមិនចាំបាច់ខ្ចីប្រាក់ច្រើនពេក ការវិនិយោគលើដីអាចផ្តល់ឱកាសទទួលបានផលចំណេញពីការពង្រីកទីក្រុង។

ទិន្នន័យតម្លៃដែលដាក់លក់ នាពេលបច្ចុប្បន្នបង្ហាញថា តម្លៃដីនៅតំបន់ដូចជា កំបូល ដង្កោ និងព្រែកព្នៅ មានកម្រិតទាបជាងតំបន់កណ្តាលរាជធានីភ្នំពេញយ៉ាងខ្លាំង។

ចំណុចសំខាន់មិនមែនគ្រាន់តែទិញដីថោកនោះទេ ប៉ុន្តែដីនោះគួរតែមានផ្លូវធ្វើដំណើរល្អ មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ មានសក្តានុពលអភិវឌ្ឍន៍ និងមានកត្តាជំរុញតម្រូវការជាក់ស្តែងនាពេលអនាគត។
តំបន់ក្រុងតាខ្មៅ ឬតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ តំបន់នេះគួរឱ្យចាប់អារម្មណ៍ ជាពិសេសសម្រាប់ការសិក្សាស្វែងយល់ ដោយសារមានគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ។

របាយការណ៍បច្ចុប្បន្នបានកំណត់យកក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកៀនស្វាយ ជាតំបន់ដែលទទួលបានការចាប់អារម្មណ៍ នៅជុំវិញព្រលានយន្តហោះ ខណៈពេលដែលមានការពិភាក្សា អំពីការអភិវឌ្ឍផ្នែកដឹកជញ្ជូន (logistics) ពាណិជ្ជកម្ម និងលំនៅដ្ឋានផងដែរ។

អ្នកជំនាញប្រាប់ឲ្យលោក អ្នកផ្តោតលើដីដែលនៅជិតបណ្តាញដឹកជញ្ជូនដែលមានស្រាប់ ឬមានគម្រោងសាងសង់ ជាជាងទិញដីនៅឆ្ងាយដោយសារតែតម្លៃថោក៕

កម្ពុជា ​ចិន​ប្រារព្វ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​វប្បធម៌ ​និង​ទេសចរណ៍​កម្ពុជា​

ដោយៈ ម៉ាណា

   ភ្នំពេញៈ ព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិនដ៏ធំ និងដ៏ទាក់ទាញប្រចាំឆ្នាំ “ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ” ឆ្នាំ២០២៦ ជួយជំរុញកំណើនភ្ញៀវទេសចរចិនមកលេងកម្ពុជាកាន់តែច្រើន។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍ស្រមោលសរាត្រី ផ្សព្វផ្សា​យវប្បធម៌ និងទេសចរណ៍ “ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ” ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងលោកវ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចំាកម្ពុជា និងលោក Peng Bin អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ នៃគណៈកម្មាធិការបក្សខេត្តយូណាន ដែលរៀបចំឡើងក្នុងឱកាសអបអរសាទរបុណ្យសែនព្រះខែឆ្នាំ២០២៦ និងឆ្នាំទេសចរណ៍កម្ពុជា–ចិនឆ្នាំ២០២៥។

ក្នុងឱកាសដ៏ឱឡារិក និងអធិកអធមនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដ៏ស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះស្ថានទូត នៃ​សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា ផ្នែកឯកជនក្នុងវិស័យ​ទេសចរណ៍​ចិន ដែលបាននិងកំពុងធ្វើធុរកិច្ចក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន សិល្បករ-សិល្បការិនី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបាន​សហការ​រៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ស្រមោលសរាត្រី “ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ” នេះ ប្រកបដោយភាពឱឡារិក និងអធិកអធម។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “កម្ពុជា និងចិន គឺជាមិត្តដែកថែប ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ជាងមួយពាន់ឆ្នាំមកហើយ និងមានវប្បធម៌ ប្រពៃណីទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា និងតាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទេសចរ និងទំនាក់ទំនងប្រជាជននិងប្រជាជន គឺជាស្ពានដ៏សំខាន់ដែលមិនអាចខ្វះបាន”។

ក្នុងន័យនេះ ព្រឹត្តិការណ៍ស្រមោលសរាត្រីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ “ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ” គឺជាការបោះជំហាន និងការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ទំនាក់ទំនងកាន់តែស៊ីជ្រៅ និងជិតស្និទ្ធរវាងកម្ពុជា-ចិន ក៏ដូចជាចូលរួមអនុវត្តយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” និងចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន ដែលនឹងក្លាយជាចលករយ៉ាងសំខាន់បន្ថែមទៀត ក្នុងការតភ្ជាប់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ របស់ប្រទេសយើងទាំងពីរ ជាពិសេសជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងការបង្កើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើង។​

ព្រឹត្តិការណ៍នេះ ក៏បាននាំមកនូវការសម្តែងសិល្បៈ និងវប្បធម៌ចម្រុះពីកម្ពុជា និងចិន រួមមានការប្រគំតន្ត្រីរួម “ពពកកំដរព្រះច័ន្ទ” របាំ “កាំរស្មីព្រះចន្ទ” របាំបុរាណខ្មែរ “របាំជូនពរ” របាំប្រជាប្រិយខ្មែរ “របាំអ្នកនេសាទ” ការចែករំលែករឿងរ៉ាវអំពីមិត្តភាពកម្ពុជា–ចិន, ការសម្តែង Street Dance រួមរវាងយុវជនកម្ពុជា–ចិន និងបទចម្រៀងរួមជាច្រើន ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី ក៏បញ្ជាក់ជូនសាជាថ្មី ពីការលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ជាពិសេសក្នុងយុទ្ធនាការ  “ទស្សនាកម្ពុជានារដូវបៃតង” ព្រមទាំងបានអញ្ជើញភ្ញៀវទេសចរ និងវិនិយោគិនចិន មកទស្សនាកម្ពុជា និងវិនិយោគនៅកម្ពុជា ព្រោះកម្ពុជា គឺជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព មិត្តភាព ភាតរភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ”៕

រដ្ឋមន្រ្តី​បី​រូប​ចូលរួម​ផ្សព្វ​ផ្សាយ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ ​”ភូមិ​ហ្វ្រង់​កូហ្វូ​នី​”

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ និងលោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំ ព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនី។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក​ជំទាវ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុសហប្រធានក្រុមការងារផ្នែកឯកជន “ក្រុមខ”  “ផ្នែកទេសចរណ៍” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា រួមនឹងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍នេះ។

លោកជំទាវ អ៊ាត សោភា​ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រិតបត្តិការអន្តរជាតិ ក៏មានវត្តមានក្នុងសិក្ខាសាលានេះផងដែរ។

សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថាន សមាគម និងក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃការធ្វើជាម្ចាស់ផ្ទះនៃ “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦” និងព្រឹត្តការណ៍អម  “ភូមិហ្វ្រង់កូហ្វូនី”។

ការរៀបចំព្រឹត្តិការណ៍ “ភូមិហ្វ្រង់កូហ្វូនី” (Village de la Francophonie) នឹងត្រូវប្រព្រឹត្តទៅចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ។ នៅក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី នឹងមានការរៀបចំសកម្មភាពសំខាន់ៗមួយ ចំនួនរួមមាន៖ ទី១៖ ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF)ទី២៖ ទីតាំងសម្ដែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្ដែងពីប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី។

ទី៣៖ ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិក អង្គការហ្វ្រង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ។ ទី៤៖ ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់ ទី៥៖ ទីតាំងរៀបចំភូមិអាហារហ្វ្រង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំង បង្ហាញម្ហូបអាហារ ខ្មែរ និងម្ហូបអាហារនៃបណ្ដាប្រទេសហ្វ្រង់កូហ្វូនី និងសកម្មភាពអមជាច្រើនទៀត៕

តើ​ទីក្រុងណា​ខ្លះ​នៅ​ប្រទេសចិន​ដែល​ទីផ្សារអចលនទ្រព្យចាប់​ផ្តើម​ងើប​ឡើង​វិញ?​

ដោយ៖ ចំណាន

   ប្រទេសចិនៈ ប្រសិនជានិយាយដល់ ការចាប់ផ្តើមមានការកើនឡើង” លើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន គឺនិយាយសំដៅលើទីក្រុងនានាក្នុងប្រទេសចិន ដែលទីក្រុងខ្លះចាប់ផ្តើមមានទីផ្សាររសរវើកឡើងវិញបណ្តើរៗ។

១. ទីក្រុងសៀងហៃ

ទីក្រុងដែលគួរតាមដាន គឺទីក្រុងសៀងហៃ ដែលទីផ្សារអចលនទ្រព្យ មានសញ្ញានៃការងើបឡើងវិញដំបូង ដ៏ច្បាស់លាស់បំផុត
កា​រិ​យាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS)បានរាយការណ៍ថា នៅខែកក្កដា ឆ្នាំ ២០២៦ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងសៀងហៃ បានកើនឡើង០,២% បើធៀបនឹងខែមុន។

របាយការណ៍របស់ PwC/ULI ស្តីពី “និន្នាការដែលកំពុងលេចឡើងក្នុងវិស័យអចលនទ្រព្យ នៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៦” បានពណ៌នាទីក្រុងសៀងហៃថា ជាទីផ្សារអចលនទ្រព្យ ដែលមានភាពធន់ និងមានសន្ទនីយភាព (ងាយស្រួលទិញលក់) ខ្លាំងបំផុតរបស់ប្រទេសចិន ដោយទទួលបានការគាំទ្រ ពីទីផ្សារមូលធនដ៏រឹងមាំ និងតម្រូវការចម្រុះ។

គុណសម្បត្តិរបស់ទីក្រុងនេះរួមមាន ឱកាសការងារ វិស័យហិរញ្ញវត្ថុ អាជីវកម្មអន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការខ្លាំងលើលំនៅដ្ឋានដែលមានគុណភាពខ្ពស់។


២. ទីក្រុងសិនជិន (Shenzhen)

តម្លៃផ្ទះថ្មីនៅទីក្រុងនេះ កាលពីខែកក្កដា ឆ្នាំ ២០២៦ បានកើនឡើង០,២% បើធៀបនឹងខែមុន យោងតាមទិន្នន័យរបស់NBS។

ទីក្រុងសិនជិន ទទួលបានអត្ថប្រយោជន៍ពីវិស័យបច្ចេកវិទ្យា វិស័យផលិតកម្ម ការងារដែលមានប្រាក់ចំណូលខ្ពស់ និងទីតាំងយុទ្ធសាស្ត្រនៅក្នុងតំបន់ Greater Bay Area។

៣. ក្វាងចូវ (Guangzhou)

តម្លៃផ្ទះថ្មីនៅទីក្រុងមួយនេះ កាលពីខែកក្កដា ឆ្នាំ ២០២៦ បានកើនឡើង ០,១% បើធៀបនឹងខែមុន។

ទីក្រុងនេះក៏ទទួលបានអត្ថប្រយោជន៍ ពីសេដ្ឋកិច្ចនៃតំបន់ Greater Bay Area ផងដែរ ទោះបីជាការងើបឡើងវិញរបស់ខ្លួននៅតែមិនមានភាពស្មើគ្នាក៏ដោយ។


៤. ហាំងចូវ (Hangzhou)

ទីក្រុងហាំងចូវ គួរតែត្រូវបានតាមដាន ដោយសារតែសេដ្ឋកិច្ចបច្ចេកវិទ្យារបស់ខ្លួន និងការតភ្ជាប់ជាមួយតំបន់សៀងហៃ/តំបន់ដីសណ្តទន្លេយ៉ាងសេ (Yangtze River Delta)។

ទិន្នន័យរបស់NBS បង្ហាញពីស្ថិរភាពខ្លះៗពីមួយខែ ទៅមួយខែ ប៉ុន្តែវាមិនទាន់បង្ហាញពីការងើបឡើងវិញ នៃតម្លៃយ៉ាងច្បាស់លាស់ និងទូលំទូលាយនៅឡើយទេ។

ទោះជាយ៉ាងណា អ្នកជំនាញមិនទាន់ចាត់ទុកស្ថានភាពនេះថាជាការកើនឡើងខ្លាំងនៃវិស័យអចលនទ្រព្យ នៅទូទាំងប្រទេសចិននោះទេ។

ទីភ្នាក់ងារព័ត៌មានReuters បានរាយការណ៍នៅខែកញ្ញា ឆ្នាំ ២០២៦ ថា តម្លៃផ្ទះថ្មីនៅទូទាំងប្រទេសចិន នៅតែបន្តធ្លាក់ចុះ ដោយទីក្រុងលំដាប់ទី២ និងទី៣ មានសភាពខ្សោយជាង។

ការស្ទង់មតិនេះ បានផ្តោតទៅលើស្ថាប័នចំនួន១១ ក៏បានព្យាករណ៍ថា តម្លៃផ្ទះនៅប្រទេសចិននឹងធ្លាក់ចុះជារួមនៅឆ្នាំ ២០២៦ និង ២០២៧ផងដែរ៕

ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ចំនួន៣ ​កំពុង​សមាហរណកម្ម​ទីក្រុង​ និងស្រុក​ចំនួន​២​នៅ​ប៉ែក​ខាង​កើត​រាជធានី ​និង​កំណើន​ប្រជាសាស្រ្ត

ដោយៈ ចំណាន

   ភ្នំពេញៈ មូលដ្ឋានគួរឱ្យជឿជាក់មួយក្នុងការរំពឹងទុកថា នឹងមានសម្ពាធកាន់តែខ្លាំងឡើង ទាក់ទងនឹងចំនួនប្រជាជន និងការអភិវឌ្ឍនៅក្នុងទីក្រុងអារីក្សត្រ និងស្រុកល្វាឯមនាពេលអនាគត បន្ទាប់ពីស្ពានចំនួន២ នឹងសាងសង់បញ្ចប់។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មិនទាន់ការសិក្សាណាមួយថា ចំនួនមនុស្សនឹងទៅរស់នៅក្រុងអរិយក្សត្រ ស្រុកល្វា​ឯម និងស្រុកកៀនស្វាយកើនឡើងកម្រិតណានៅឡើយទេ។

ដោយសារមិនទាន់រកឃើញ ការព្យាករណ៍ផ្លូវការរបស់រដ្ឋាភិបាល ដែលបង្ហាញពីចំនួនប្រជាជនជាក់លាក់ សម្រាប់ឆ្នាំ ២០៣០ ឬ ២០៤០ នៅក្នុងតំបន់ទាំងនោះ។

១. ផែនការរបស់រដ្ឋាភិបាល លើការតភ្ជាប់រវាងទីក្រុងអរីយក្សត្រ និងភ្នំពេញ

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងកាលពីខែធ្នូ ឆ្នាំ ២០២៤ ថា រដ្ឋាភិបាលកំពុងពិចារណា លើការតភ្ជាប់បន្ថែមមួយទៀត ដែលអាចជាស្ពាន ឬផ្លូវតភ្ជាប់ឆ្លងកាត់ទឹក ឬក្រោមទឹក រវាងតំបន់ទីក្រុងរណបអារីក្សត្រថ្មី និងកោះនរា។ លោកក៏បានជំរុញឱ្យមានការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់បៃតង នៅតំបន់ភាគខាងកើតទន្លេមេគង្គ ដើម្បីត្រៀមខ្លួនសម្រាប់ការរីកចម្រើននាពេលអនាគតផងដែរ។

ការតភ្ជាប់រវាងទីក្រុងអរីយក្សត្រ និងភ្នំពេញ
ការតភ្ជាប់រវាងទីក្រុងអរីយក្សត្រ និងភ្នំពេញ

២. ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ស្ពានដែលបានគ្រោងទុកនេះ នឹងតភ្ជាប់តំបន់ត្រើយខាងលិចនៃរាជធានីភ្នំពេញទៅកាន់អារីក្សត្រ ដែលនឹងផ្តល់នូវផ្លូវតភ្ជាប់ដ៏សំខាន់មួយទៀត។ រដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរថា កំពុងពិចារណាលើការសាងសង់ស្ពានបន្ថែមទៀត នៅពេលដែលចំនួនប្រជាជន និងសកម្ម ភាពសេដ្ឋកិច្ចមានការកើនឡើងឆ្ពោះទៅទិសខាងកើត។

ទោះជាយ៉ាងណា គម្រោងសាងសង់ស្ពាននេះ ត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារ និងអាចលុបចោលនាពេលអនាគត ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលមិនទាន់ប្រកាសពីការលុបចោល ឬសាងសង់នាពេលណានោះទេ។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

៣. ស្ពានដីឥដ្ឋ-ថ្មគរ

ស្ពាននេះមានសារៈសំខាន់ជាពិសេស សម្រាប់ស្រុកល្វាឯម។ គិតត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរាយការណ៍ថា គម្រោងនេះសម្រេចបានលទ្ធផល ៤៧,៦% ហើយ។

គម្រោងស្ពាននេះ គឺជាការតភ្ជាប់ដែលមានប្រវែងសរុប៣,៧ គីឡូម៉ែត្រ រួមទាំងស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រវែង១,៦ គីឡូម៉ែត្រ ដោយចំណាយថវិកាប្រហែល២៣០ លានដុល្លារ ដើម្បីតភ្ជាប់តំបន់ដីឥដ្ឋក្នុងស្រុកកៀនស្វាយ ទៅកាន់តំបន់ថ្មគរក្នុងស្រុកល្វាឯម។

ក្រៅពីនេះ ក៏មានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនីតភ្ជាប់រវាងស្រុកល្វាឯម និងអរីយក្សត្រផងដែរ រួមទាំងខ្សែបញ្ជូនថាមពលអគ្គិសនីប្រវែង១៥គីឡូម៉ែត្រ ដែលបង្ហាញថាផែនការហេដ្ឋារចនាសម្ព័ន្ធ កំពុងពង្រីកទៅកាន់ច្រករបៀងភាគខាងកើតនេះ។

ស្ពានដីឥដ្ឋ-ថ្មគរ
ស្ពានដីឥដ្ឋ-ថ្មគរ

៤.​ មូលហេតុដែលចំនួនប្រជាជនអាចនឹងកើនឡើង

ចំណុចសំខាន់គឺការតភ្ជាប់ រដ្ឋាភិបាលផ្ទាល់បានចាត់ទុកតំបន់ភាគខាងកើតទន្លេមេគង្គថា “ជាតំបន់ដែលមានលទ្ធភាពខ្ពស់” សម្រា​ប់ការអភិវឌ្ឍពង្រីកទីក្រុង និងរំពឹងថាការអភិវឌ្ឍនឹងងាកទៅរកទិសខាងកើត នៅពេលដែលតំបន់ភាគខាងលិច នៃរាជធានីភ្នំពេញមានការអភិវឌ្ឍសំណង់ពេញលេញ។

ចក្ខុវិស័យដែលបានកំណត់ គឺការផ្លាស់ប្តូរតំបន់នេះ ពីតំបន់ដែលភាគច្រើនជាដីកសិកម្ម ទៅជាតំបន់សម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម និងសកម្មភាពឧស្សាហកម្ម។ ដូច្នេះ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតានដានដំណើរវិវត្តន៍ លើវិស័យនេះជាច្រើនឆ្នាំ បានមើលឃើញពីខ្សែបណ្តោយតំបន់នេះ (corridor) ប្រហាក់ប្រហែលនឹងទម្រង់បែបនេះ  គឺការតភ្ជាប់ពីភ្នំពេញ មកកាន់ទីក្រុងនរា ឆ្ពោះទៅកាន់ទីក្រុងអរិយក្សត្រ  ភ្ជាប់ជាមួយស្រុកល្វាឯម និងស្រុកកៀនស្វាយ​/ថ្មគរ។

លោកបញ្ជាក់ថា “នៅពេលដែលគម្រោងស្ពាន ផ្លូវថ្នល់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មីៗត្រូវបានបញ្ចប់ ការធ្វើដំណើរនឹងកាន់តែងាយស្រួល ហើយអ្នកអភិវឌ្ឍន៍នឹងមានហេតុផលកាន់តែច្រើនក្នុងការសាងសង់លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម”។

ចំណុចសំខាន់ដែលត្រូវកត់សម្គាល់ គឺរដ្ឋាភិបាលមានឯកសារច្បាស់លាស់ អំពីផែនការហេដ្ឋារចនាសម្ព័ន្ធ និងការរំពឹងទុកលើការអភិវឌ្ឍ ប៉ុន្តែវាមិនមែនជាការធានាថា តំបន់អរិយក្សត្រ ឬល្វាឯមនឹងមានអត្រាកំណើនប្រជាជន ក្នុងកម្រិតណាមួយជាក់លាក់នោះទេ។

សម្រាប់ការសិក្សាស្រាវជ្រាវ ផ្នែកអចលនទ្រព្យរបស់អ្នក លោកយិន លាងគង់បានចង្អុលឲ្យតាមដានសូចនាករចំនួនបី ជាជាងមើលតែលើចំនួនប្រជាជនតែមួយមុខ ទី១ ការបញ្ចប់ការសាងសង់ស្ពានថ្មី។ ទី២ ការកែលម្អផ្លូវថ្នល់ និងទី៣ ការចូលរស់នៅ ឬការប្រើប្រាស់ជាក់ស្តែងនៃលំនៅដ្ឋាន/តំបន់ពាណិជ្ជកម្ម។

លោកបញ្ជាក់ថា “មូលដ្ឋនទាំងនេះ នឹងបង្ហាញថាតើកំណើនដែលបានព្យាករណ៍ សម្រាប់តំបន់ត្រើយខាងកើតទន្លេមេគង្គនោះ កំពុងក្លាយជាការពិតដែរឬទេនាពេលអនាគត”?៕

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia
លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia

សភាពាណិជ្ជកម្ម​ព្រាង​យុទ្ធសាស្ត្រ​អន្តរកាល​ដោយ​រលូន​លើ​វិស័យពាណិជ្ជ​កម្ម​សម្រាប់​ការ​ចាក​ចេញ​ពី​LDC​របស់​កម្ពុជា​

ដោយៈ ម៉ាណា

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសភាពាណិជ្ជក​ម្ម បានកិច្ចពិភាក្សាដើម្បីរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រអន្តរកាល ដោយរលូនលើវិស័យពាណិ​ជ្ជកម្ម សម្រាប់ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណា​ង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា អមដោយ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក Paul Baker ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោង EU-German GATE។

កិច្ចពិភាក្សានេះមានគោលបំណង ប្រមូលធាតុចូលសំខាន់ៗពីវិស័យឯកជន ពាក់ព័ន្ធនឹងកង្វល់ បញ្ហាប្រឈម និងវិស័យអាទិភាព ដើម្បីរួមចំណែកក្នុងការរៀបចំសេចក្តីព្រាង យុទ្ធសាស្ត្រអន្តរកាលដោយរលូនលើវិស័យពាណិជ្ជកម្ម (Smooth Transition Strategy on Trade Sector) សម្រាប់ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation)។

យុទ្ធសាស្ត្រនេះទទួលបានការគាំទ្រពី ក្រសួងពាណិជ្ជកម្ម និងសហការជាមួយ​GIZ ក្នុងការវាយតម្លៃលើការផ្លាស់ប្តូរគោលនយោ បាយ និងបទប្បញ្ញត្តិ ការចូលទីផ្សារ ផលប៉ះពាល់តាមវិស័យ ឱកាសធ្វើពិពិធកម្មទីផ្សារ និងផលិតផល ព្រមទាំងការរៀបចំផែនទីបង្ហាញផ្លូវ និងក្របខណ្ឌតាមដាន និងវាយតម្លៃ។

សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមតំណាងឱ្យវិស័យឯកជន សូមស្វាគមន៍ ចំពោះការរៀបចំយុទ្ធសាស្ត្រអន្តរកាល ដោយរលូនរបស់កម្ពុជា និងត្រៀមខ្លួនជាស្រេចក្នុងការសហការ យ៉ាងជិតស្និទ្ធជាមួយ ក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា យុទ្ធសាស្ត្រនេះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អាជីវកម្មកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម។

សភាពាណិជ្ជកម្មកម្ពុជាជឿជាក់ថា កិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ជាការពង្រឹងសមត្ថភាព និងការបន្តគាំទ្រដល់ការចូលទីផ្សារ នឹងមានសារៈសំខាន់ក្នុងការធានាឱ្យដំណើរការផ្លាស់ប្តូររបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពធន់ និងចីរភាព៕

MoT&Genrich Investment Co., Ltd. Sign MoU on Sustainable Tourism Development Cooperation

By MoT

       Phnom Penh. H.E. HUOT Hak, Minister of Tourism, granted a courtesy call to Mr. Lim Lork Johnson, Chief Executive Officer (CEO) of Genrich Investment Co., Ltd., along with his senior executive delegation, to pay a courtesy call and hold in-depth discussions on establishing cooperation between the Ministry of Tourism and Genrich Investment Co., Ltd. related to research and sustainable tourism development, environmental conservation, carbon credits, and climate solutions in Cambodia. The two parties also signed a Memorandum of Understanding (MoU) at the Ministry of Tourism headquarters.

 

On this significant occasion, the Minister expressed high appreciation, praise, and gratitude to Genrich Investment Co., Ltd. for its excellent initiative aimed at developing Cambodia’s tourism sector sustainably.

 

The Minister also requested that the company continue supporting and promoting Cambodia’s natural tourism and ecotourism potential through its partner networks and media channels, encouraging investment opportunities in sustainable tourism projects that link natural resource conservation, environmental protection, and natural tourism development. Furthermore, he requested support for organizing familiarization trips (FAM Trips) for international partners and investors to further explore Cambodia’s tourism potential.

 

Additionally, the Minister highlighted Cambodia’s political, economic, social, and tourism landscape, emphasizing that Cambodia continues to maintain peace, stability, security, and public order, which serve as a solid foundation for tourism development and investment attraction. He noted that the Royal Government of the 7th Legislature, under the wise and visionary leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of Cambodia, considers tourism a priority sector to drive national economic growth and improve citizens’ livelihoods in line with the Pentagonal Strategy – Phase I.

Mr. Lim Lork Johnson expressed his gratitude for the warm welcome extended by the Ministry of Tourism and reaffirmed the company’s commitment to strengthening cooperation with the ministry in studying and developing projects related to sustainable climate solutions, carbon credits, environmental restoration, and ecotourism in Cambodia, in compliance with the active laws and regulations of the Kingdom of Cambodia.

 

ហ្វីលីពីន​ក្លាយ​ជា​គោល​ដៅដ៏​ទាក់​ទាញ​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យអចលនទ្រព្យ​នៅ​ឆ្នាំ​២០២៧​

ដោយៈ ចំណាន

   ម៉ានីលៈ ហ្វីលីពីន បាននិងកំពុងបង្ហាញខ្លួនជាប្រទេស មានសក្តានុពល ទាក់ទាញលំហូរទុនវិ​និយោគផ្ទាល់ពីបរទេស ទោះបីជាមិនអាចនិយាយបានថា គ្រប់ផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យនឹងទទួលបានលទ្ធផលល្អប្រសើរក៏ដោយ។

មូលហេតុដែលវិនិយោគិន អាចនឹងចាប់អារម្មណ៍លើប្រទេសហ្វីលីពីននៅឆ្នាំ ២០២៧ ដោយសារកំណើនសេដ្ឋកិច្ចប្រទេសនេះ ត្រូវបានព្យាករថានឹងមានភាពរឹងមាំជាងមុន។

ធនាគារពិភពលោក (World Bank) ព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP)របស់ហ្វីលីពីននឹងមានកម្រិត ៥,៣% នៅឆ្នាំ២០២៦ និង៥,៤% នៅឆ្នាំ ២០២៧។

ស្ថាប័ននេះបានបញ្ជាក់ជាពិសេសថា តម្រូវការក្នុងស្រុកដ៏រឹងមាំ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការកែទម្រង់នានា គឺជាកត្តាជំរុញដល់កំណើននេះ។

ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរំពឹងថានឹងកើនឡើង
ថវិកាដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៧ រួមមានទឹកប្រាក់ចំនួន ៦៤៣,៩៥ ពាន់លានប៉េសូ (₱) សម្រាប់ក្រសួងសាធារណការ និងផ្លូវហាយវេ (DPWH) ដែលកើនឡើង ២១,២៩% បើធៀបនឹងថវិកាដែលបានបែងចែកសម្រាប់ឆ្នាំ ២០២៦។

រដ្ឋាភិបាលបានលើកឡើងថា កម្មវិធីហេដ្ឋារចនាសម្ព័ន្ធនេះមានគោលបំណងកែលម្អការតភ្ជាប់ និងកាត់បន្ថយថ្លៃដើមផ្នែកដឹកជញ្ជូន និងការធ្វើដំណើរ។

ចំណុចនេះអាចបង្កើតឱកាស នៅតាមបណ្តោយផ្លូវដឹកជញ្ជូនសំខាន់ៗ តំបន់ឧស្សាហកម្ម វិស័យដឹកជញ្ជូន និងការអភិវឌ្ឍគម្រោងចម្រុះ (mixed-use development)។ សន្ទុះនៃការវិនិយោគពីបរទេស អាចមើលឃើញយ៉ាងច្បាស់រួចទៅហើយ ការវិនិយោគពី​បរទេ​សដែលត្រូវបានអនុម័ត នៅក្នុងប្រទេសហ្វីលីពីនមានចំនួន ១១៥,២០ ពាន់លានប៉េសូ (₱) នៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ ដែលកើនឡើង ៦៨,២% បើធៀបនឹងឆ្នាំមុន។

សកម្មភាពក្នុងវិស័យអចលនទ្រព្យមានចំនួន ១១,០៩ ពាន់លានប៉េសូ (₱)ឬស្មើនឹង ៩,៦% នៃការវិនិយោគពីបរទេសដែលត្រូវបានអនុម័តនៅក្នុងត្រីមាសនោះ។

វិនិយោគិនបរទេសមានភាពបត់បែន កាន់តែច្រើនសម្រាប់គម្រោងរយៈពេលវែង អង្គការ OECD បានកត់សម្គាល់ថា ច្បាប់ស្តីពីការជួលសម្រាប់វិនិយោគិនឆ្នាំ ២០២៥ (Investors’ Lease Act of 2025) បានពង្រីករយៈពេលជួលអតិបរមា ដល់៩៩ឆ្នាំ ដែលជួយកែលម្អក្របខ័ណ្ឌ សម្រាប់ការវិនិយោគពីបរទេសក្នុងរយៈពេលវែង។
វិនិយោគិនជប៉ុនកំពុងសិក្សាស្វែងយល់ ជាពិសេសអំពីវិស័យអចលនទ្រព្យនៅហ្វីលីពីន។

នៅឆ្នាំ ២០២៥ ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាវិនិយោគហ្វីលីពីន (BOI) អំពីឱកាសសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ជប៉ុន។

ក្រុមប្រឹក្សាវិនិយោគហ្វីលីពីន (BOI) បានលើកឡើងពីឱកាសវិនិយោគ លើអចលនទ្រព្យសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងជាពិសេសគឺអចលនទ្រព្យសម្រាប់ឧស្សាហកម្ម៕