សម្តេច​តេ​ជោ​ជំរុញ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ពង្រឹង​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ និង​លើកទឹកចិត្ត​បញ្ជូន​អ្នក​បំពាន​ការបិទ​ខ្ទប់​ទៅ​តុលាការ

ដោយៈ គង់ ម៉ា​លីន

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ឲ្យ​សមត្ថកិច្ច​រឹតបន្តឹង​ការធ្វើដំណើរ និង​ការផឹកស៊ី ដោយ​អាជ្ញា​ធរមាន​សម​ត្ក​កិច្ច ក្នុងកំឡុងពេល​បិទ​ខ្ទប់ រាជធានី និង​ក្រុង​តាខ្មៅ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​មានប្រសាសន៍​ក្នុងពេល​កំពុង Live បន្ត​ផ្ទាល់​លើ​បណ្តា​ញ​ទំនាក់ទំនង​ផ្លូវការ​របស់​សម្តេច ដែល​ទើប​បញ្ចប់​មុននេះ​បន្តិច​ថា មាន​ព៌​ត​មាន​ទាក់ទង​នឹង​ការរត់​ព​ន្ឋ​មនុស្ស​តាម​រថយន្ត​ពេទ្យ ដែល​បញ្ហា​នេះ ជា​អា​ជ្អា​ធរមាន​សមត្ថកិច្ច​ត្រូវ​ពង្រឹង និង​អនុវត្តន៍​វិធានការ​រ​បិទ​ខ្ទប់​ឲ្យ​បាន ពិសេស​ត្រូវ​ចាត់វិធានការ​ណ៍៍​ចំពោះ​ការផឹក​ស៊ីតូច ធំ​នៅតាម​បណ្តា​ខេត្ត​នានា។

សម្តេច​បន្តថា “ខ្ញុំ​ចង់ឃើញ​ការចាប់​មនុស្ស​បញ្ជូនទៅ​តុលាការ ខ្ញុំ​លើកទឹកចិត្ត​អាជ្ញាធរ ត្រូវ​ចាប់​អ្នក​បំពាន​បំរាម​ទៅ​តុលាការ” ។ សម្តេច​បន្តទៀតថា “មានការ​ចម្លងជំងឺ​ពី​អ្នក​ទៅ​រាជធានី​ភ្នំពេញ នៅ​ស្រុក​ស្នូល ខេត្តក្រចេះ សំណួរ​សួរថា​តើ​ពួកគេ​ចាកចេញ​ដោយ​បៀ​ប​ណា?” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​បន្តថា  កម្ពុជា​បាន​ត្រៀមខ្លួន​ក្នុងការ​ពន្យា​ពេល​ការបិទ​ខ្ទប់​បន្តទៀត បើសិនជា​ការបិទ​ខ្ទប់​របស់​យើង​គ្មាន​ប្រ​សិ​ទ្ឋ​ភាព។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់់ ត្រូវ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ បើ​គ្មាន​ការចាំបាច់ បើសិន​ជាមាន​ការចេញ ត្រូវតែមាន​ភាពច្បាស់លាស់ មិនមែន​យក​លេស​រវល់​ហើយ​ចាកចេញ​នោះទេ។សម្តេច​បន្តថា “អ្នក​ចេញទៅ​ចូលឆ្នាំ​នៅតាម​បណ្តា​ខេត្ត ដាច់ខាត​មិនត្រូវ​ឲ្យ​ចូល​មកវិញ​ទេ បើ​ចូលមក​ត្រូវតែ​ចាប់ធ្វើ​ច​ត្តា​ឡី​ស័ក១៤ថ្ងៃ” ។

ស​ម្កេ​ច​បន្តថា “គ្មាន​ការយោគយល់​ទៀត​ទេ ត្រូវតែ​អនុវត្តន៍​ច្បាប់់ បើ​មនោ​សញ្ចេ​ត​នា​នោះ បំផ្លាញ​ដល់​ប្រទេសជាតិ យើង​មិនត្រូវ​អត់​ឪ​ន​ឲ្យ​នោះទេ” ។

តាម​ការសង្កេត​ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃនេះ គឺ​នៅតែមាន​ប្រជាពលរដ្ឋ​ចេញចូល និង​ធ្វើចរាចរ​ជាធម្មតា ពិសេស​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា សមត្ថកិច្ច​ដាក់កុង​ត្រូល​នៅតាម​ប៉ុ​ស្ត៍​និមួយៗ ចេញពី​រាជធានី​បានទទួល​លុយ​ពី​ប្រជាពលរដ្ឋ ពី​អ្នករត់​តាក់ស៊ី ដើម្បី​នាំ​ាំ​មនុស្ស​ចាកចេញ​នៅតាម​បណ្តា​ខេត្ត​នានា៕

វិភា​គៈ១៤ថ្ងៃ​ពេលវេលា​នៃ​ការទទួលខុសត្រូវ និង​សេចក្តី​មរណៈ

ដោយ​យិន លាង​គង់ៈ​ស្ថាបនិក​និង​អគ្គនាយក​គេហទំព័រ Propertyarea

ភ្នំពេញៈ មនុស្ស៣៨នាក់​ហើយ​បាន​បាត់​បង់ជីវិត ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩សរុប៥៤៨០នាក់ គិត​រហូត​មកទល់ពេលនេះ ខណៈ​ការឆ្លង​ជំងឺ​នេះ​ក្នុង​សហគមន៍៍​នៅតែមាន​សភាព​ធ្ងន់ធ្ងរ ដោយនៅ​ថ្ងៃទី១៦ មេសា​នេះ ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​មាន​ចំនួន​រហូតដល់២៦២នាក់។

ដោយ​មើលឃើញ​ស្ថានភាព​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ប​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ចំនួន១៤ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី១៤ដល់២៨មេសា​ខាងមុខនេះ។

ការបិទ​ខ្ទប់​នេះ វា​ជា​ពេលវេលា “នៃ​ការទទួលខុសត្រូវ កាតព្វកិច្ច ដែល​ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរ​រួម​អនុវត្តន៍ ចូលរួម​ទទួលខុសត្រូវ​លើ​វាសនា​របស់ខ្លួន ក្រុមគ្រួសារ​របស់ខ្លួន សង្គម និង​ប្រទេសជាតិ​របស់ខ្លួន” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​រាត្រី​ថ្ងៃទី១៤ មេសា​កន្លងមក​ថា ការបិទ​នេះ មិនមែន​មានន័យថា​ជាការ​ធ្វើបាប​ប្រជាពលរដ្ឋ​នោះដែរ តែ​កំឡុងពេល​បិទ​ខ្ទប់​នេះ នឹង​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញពី​លំនៅដ្ឋាន ក្នុងករណី​មិនចាំបាច់” ។

សម្តេច​បន្តថា “យើង​កំពុង​ស្ថិតនៅលើ​មាត់ជ្រោះ​មរណៈ​ហើយ បើ​មិន​ប្រឹងរ​រួមគ្នា​នឹង​ឈានទៅរក​មរណៈ” ។

សារ​ដ៏​ច្បាស់លាស់​នេះ បាននិងកំពុង​បង្ហាញ​សញ្ញា​ថា ពេលវេលា​នៃ​អន្តរកាល​នេះ ស្ថិតនៅលើ​មាត់ជ្រោះ​នៃ​សេចក្តីស្លាប់ និង​ការទទួលខុសត្រូវ​លើ​ជីវិត​របស់ខ្លួន ដែល​យើងម្នាក់ៗ ត្រូវតែ​រួមចំណែក​លើ​បញ្ហា​សង្គមជាតិ និង​ឆាកជីវិត​របស់ខ្លួន និង​រួមគ្នា​ដើម្បី​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​សោកសៅ​នេះ។

ប្រវត្តិសាស្ត្រ

សម្រាប់​ម​ជ្ឈឹ​ម​វ័យ ដែល​កើតមុន និង​បាន​ធំ​ដឹងក្តី​លើ​ព្រឹត្តិការណ៍៍១៧ មេសា ឆ្នាំ១៩៧៥ ពិតជា​បានដឹង​ពី​វិនាសកម្ម​និង​សោកនាដកម្ម នៃ​កល​យុគ​នោះ។ ប៉ុន្តែ​អ្នក​មិនបាន​ហែល​ឆ្លង​ព្រឹត្តិការណ៍​នោះ មិនបាន​ចងចាំ​ពី​សោកនាដកម្ម ដែល​កន្លងផុត​រយៈពេល៤៦ឆ្នាំ​កន​ន្ល​ង​មកនេះ​នោះទេ ប៉ុន្តែ​ព្រឹត្តិការណ៍​បិទ​ខ្ទប់​រាជធានី និង​ក្រុង​តាខ្មៅ​ក្នុង​រាត្រី​ថ្ងៃទី១៤ មេសា ដែលជា​ពេលវេលា​អំណរ​ឆ្នាំ​ថ្មី​របស់​ប្រជាពលរដ្ឋ ក៏បាន​ស្លោក​ស្រពោន និង ក្លាយជា​ពេលវេលា​ដ៏​សោកសៅ ដោយសារ​រដ្ឋាភិបាល​បិទ​រាជធានី​ទៅវិញ។

“ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញពីផ្ទះ​ក្នុងករណី​មិនចាំបាច់​នេះ មិនមែនជា​ដំណើការ​ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់ និង​រង​ការលំបាក​នោះដែរ” ។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន។

រដ្ឋមន្ត្រីក្រសួង​ព៌​ត​មាន​លោក​ខៀវ កា​ញ៉ា​រិ​ទ្ឋ​បាន​មានប្រសាសន៍ថា “១៧មេសា ឆ្នាំ១៩៧៥ជាការ​ចុះ​នរក ១៧មេសា ឆ្នាំ២០២១ ជាការ​ទប់​កុំ​ឲ្យ​ធ្លាក់​នរក” ។

ជាមួយនឹង​ការកើនឡើង​នូវ​ការឆ្លង​រាលដាល ដែលមាន​ល្បឿន​លឿន និង​មិនអាច​ប៉ាន់ប្រមាណ​បាន​នេះ ការបិទ​ខ្ទប់​រយៈពេល១៤ថ្ងៃ អាច​នឹងមាន​ប្រ​សិ​ទ្ឋ​ភាព​ឬ​យ៉ាងណា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ចូលរួម​ដោយផ្ទាល់ និង​ការចូលរួម​របស់​អាជ្ញា​ធរ​ដោយ​ប្រយោល។

ការបិទ​ខ្ទប់​អាច​នឹង​អូស​បន្លាយពេល?

ការដាក់ចេញ​វិធានការណ៍​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល​ពី​រស  ប្តា​ហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី១៤ ដល់២៨មេសា​ខាងមុខ ជាការ​សាកល្បង​មួយ ដើម្បី​ធ្វើ ឲ្យ​ប្រាកដថា ការរីក​រាលដាល​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍២០ កុម្ភៈ​អាច​គ្រប់គ្រង​បាន ហើយ​បើអ្វីៗមាន​ស្ថានភាព​ល្អប្រសើរ ការបិទ​ខ្ទប់​នឹង​បញ្ចប់់ ប៉ុន្តែ​បើ​ស្ថានភាព​នៅតែមាន​ការរីក​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ អ្វីៗអាច​នឹងមាន​ការពន្យា​ពេល។

អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​ក្នុង​សន្និសីទសារព៌តមាន​កា​លពី​រាត្រី​ថ្ងៃទី១៥ មេសា​កន្លងមក ដោយ​ព្រមាន​ថា ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​អាច​នឹង​ពន្យា​ពេល ប្រសិនជា​ការរីក​រាល​ជំងឺ​កូ​វីដ​នៅតែ​បន្ត​ធ្ងន់ធ្ងរ ដោយសារ​គ្មាន​ការចូលរួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ជាមួយគ្នានេះ លោក​បន្ត​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ និង​អនុវត្តន៍៍​តាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល ពិសេស​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល គឺ “៣កុំ ៣ការពារ” ។

ហេតុនេះ​ការបិទ​ញ្ច​ប់​ព្រឹត្តិការណ៍២០កុម្ភៈ និង​ការបិទ​ខ្ទប់​រយៈពេល១៤ថ្ងៃ​អាច​បញ្ចប់​តាម​ពេលវេលា​កំណត់​ឬ​យ៉ាងណា អាស្រ័យ​លើ​ការចូលរួម​អនុវត្តន៍៍​វិធានការណ៍​តឹងរ៉ឹង និង​ម៉ឺន​មាត់​របស់​អាជ្ញាធរ រាជធានី និង​ក្រុង​តាខ្មៅ ពិសេស​ការចូលរួម​ដោយ​ការទទួលខុសត្រូវ​រប​ស់​ប្រជាពលរដ្ឋ ពិត​ជាមាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន៕

ដំណឹងល្អៈវ៉ាក់សាំងចំនួនកន្លះលានដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃស្អែក

ដោយៈគង់ សូរិយា 

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបាន អះអាងថា វ៉ាក់សាំងSinovac ចំនួន៥០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះ។

ទីប្រឹក្សាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃ កម្ពុជា  និងជារដ្ឋលេខាធិការក្រសួងព៌តមានលោកជុំ កុសលបានមានប្រសាសន៍ឲ្យដឹងលើបណ្តាញ ទំនាក់ទំនងសង្គមរបស់លោកនាព្រឹកថ្ងៃទី១៦ មេសា នេះថា វ៉ាក់សាំង Sinovac ដែលកម្ពុជាបានទិញ នឹងមកដល់នៅថ្ងៃស្អែកនេះចំនួន៥០ម៉ឺនដូស។

យោងតាមពព៌តមានដែលយើងទទួលបាន នៅក្នុង ប្រព័ន្ឋតេឡេក្រាមឈ្មោះឯកសារសាធារណៈបានឲ្យដឹងកាលពីសប្តាហ៍មុនថា កម្ពុជានឹងទទួលបាន វ៉ាក់សាំង៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃ១៧ ខែមេសា និងទទួលបាន១,៥លានដូស នៅខែឧសភា ខាងមុខនេះ។ ជាមួយគ្នានេះ នៅខែមិថុនាខាងមុខ កម្ពុជានឹងទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដរហូត ដល់៣លានដូស និង២លានដូសនៅខែកក្កដា និងចំនួន១លានដូសទៀត នៅក្នុងខែសីហាផងដែរ។

ប្រជាជនកម្ពុជាបាន និងកំពុងវ៉ាក់សាំងកើនឡើង និងប្រជាជនកាន់តែច្រើនកំពុងចង់ទទួលបានវ៉ាក់សាំង ដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុង សហគមន៍នៃព្រឹត្តិ​ការណ៍២០កុម្ភៈកាន់តែច្រើន៕

ទោះជា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ តែ​ដំណើរ​ការចាក់​វ៉ាក់សាំង​នៅតែ​បន្ត

ដោយ:គង់ សូរិយា

ភ្នំពេញ: ទោះបី​វា​ជា​ថ្ងៃ​ទីមួយ​នៃ​ពិធីបុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​យ៉ាងណាក្តី  ក៏​អនុគណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ នៅតែ​ប​វន្ត​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ។

ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី១៤ មេសា​នេះ គណៈកម្មការ​វ៉ាក់សាំង​ខ័​ណ្ឌ​ដូនពេញ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ប្រមាណ២០០នាក់ នៅក្នុង​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន​ភ្នំ​ដ​ដូនពេញ ខណៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅតែ​បំពេញ​បេសកម្ម​ចាក់​វ៉ាក់សាំង​ជូន​ដល់​កម្មករនិយោជិត ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ និង​សមាគម​និយោជក​នៅតាម​រោងចក្រ សហគ្រាស​ជាធម្មតា។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​ក្នុងពេល​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ជូន​កម្មករ និយោជិត​នា​ព្រឹក​ថ្ងៃទី១៤ មេសា​នេះ​ថា ដោយសារ​ពេលនេះ នៅ​ទីក្រុង​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ស្ថានភាព​ឆ្លង និង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ កម្មករនិយោជិត និង​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​យកចិត្តទុកដាក់ និង​ផ្តល់​អាទិភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង។

លោក​បន្តថា “ពួកគាត់​ជា​ជន​ងាយ​រងគ្រោះ ងាយ​ឆ្លង និង​ងាយ​ចម្លងជំងឺ​កូ​វីដ១៩បំផុត” ។ លោក​បន្តថា “តាម​គម្រោង​យើង​នឹង​ចាក់​នៅ​តំបន់​វេ​ង​ស្រេង​ឲ្យ​បាន​ពី៧ ទៅ៨ម៉ឺន​នាក់ ក្នុងចំណោម១០ម៉ឺន​នាក់ ដែល​យើង​គ្រោង​ក្នុង​ជំហាន​ទី១ ប៉ុន្តែ​រោងចក្រ​មួយចំនួន ដែល​យើង​បានគ្រោង​រៀបចំ​បើក​ដាក់ឱ្យ​ដំណើរការ ត្រូវបាន​ដកថយ និង​ផ្អាក​ដំណើរការ​វិញ ដោយសារតែ​មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ១៩នេះ” ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​តំបន់​វេ​ង​ស្រេង​ទាំងមូល គឺ​ចាក់​បាន​ប្រមាណ៣ម៉ឺន​នាក់​ដែរ ក្នុងចំណោម​ផែនការ​ដែល​យើង​ចាក់​ឲ្យ​បាន ៨ម៉ឺន​នាក់ នៅក្នុង​តំបន់​ហានិភ័យ​ខ្ពស់​នេះ។

គិត​ចាប់ពី​ថ្ងៃទី៧ រហូត​ត្រឹម​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កម្មករនិយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ចាក់​បាន​ចំនួន ៦៥ ៨២៣នាក់ (បរទេស​ចំនួន២ ៦០៨នាក់) ក្នុងចំណោម​អ្នក​មកចាក់​ចំនួន ៦៨ ១១៩នាក់(បរទេស​ចំនួន ២ ៦២៨នាក់) ៕

ភាគហ៊ុននៅអាស៊ី ហក់ឡើងខ្ពស់ ដោយសារទិន្នន័យពាណិជ្ជកម្មដ៏គួរឱ្យសាទររបស់មហាយក្សចិន

ដោយ សុខុម

ហុងកុង: ទីផ្សាភាគហ៊ុនអាស៊ី បានហក់ឡើងខ្ពស់ នៅថ្ងៃអង្គារ ទី១៣ មេសានេះ បន្ទាប់ពីការនាំចេញ របស់មហាយក្សចិន មានសន្ទុះកើនឡើងខ្លាំងអំឡុង ខែមីនា ដើមឆ្នាំនេះ ហើយការនាំចូលក៏បានកើនឡើង ខ្ពស់ដែលធ្វើឱ្យបណ្ដាវិនិយោគិនមានសុទិដ្ឋិនិយមថា ការកើនឡើងតម្រូវការក្នុងស្រុកជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចកំពុងងើបឡើងពីវិបត្តិកូវីដ-១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets នេះឱ្យដឹងថា MSCI ដែលជា សន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុតរបស់អាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង០,៤% នៅ ថ្ងៃអង្គារនេះ។

នៅប្រទេសអូស្រ្តាលី សន្ទស្សន៍ផ្សារភាគហ៊ុន S&P/ASX200 មានសភាពនៅទ្រឹង ខណៈផ្សារ ភាគហ៊ុនជប៉ុន Nikkei បានហក់ឡើង១,១%។ ហើយ សន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng Index បានហក់ឡើងជិត១% ខណៈសន្ទស្សន៍ផ្សារ ភាគហ៊ុនរបស់មហាយក្សចិន CSI 300 Index បានហក់ឡើង០.៥%។

ចំណែកឯសន្ទស្សន៍ផ្សារភាគហ៊ុនកូរ៉េខាងត្បូង KOSPI 200 Index បានហក់ឡើងទ្វេដងរហូត ដល់១%។

តួលេខដែលបានចេញផ្សាយកាលពីថ្ងៃអង្គារនេះបង្ហាញថា ការនាំចេញរបស់មហាយក្សចិន បានកើនឡើង ខ្ពស់រហូតដល់ទៅ៣០,៦%នៅខែមីនា ចំណែកឯការ នាំចូលបានកើនឡើងរហូតដល់៣៨,១% បើ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចូលបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល៤ឆ្នាំ ដែលក្រុមអ្នកវិភាគនិយាយថា ការកើន ឡើងតម្រូវការក្នុងស្រុកឆ្លុះបញ្ចាំងពីការងើបឡើងក្រោយវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩។ លោក John Woods ប្រធានផ្នែកវិនិយោគប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នៃធនាគារស្វ‍៊ីស Credit Suisse បានលើកឡើងថា “ប្រទេសចិន កំពុងទទួលបាន អត្ថប្រយោជន៍ពីការងើបឡើងដំបូងយ៉ាងឆាប់រហ័សរបស់ខ្លួន ប៉ុន្តែទន្ទឹមនេះសេដ្ឋកិច្ចពិភពលោក ក៏កំពុង បង្កើនល្បឿន និងងើបឡើងផងដែរ ហើយនោះនឹង កាត់បន្ថយលទ្ធផលនាំចេញរបស់ប្រទេសចិន នៅក្នុង ត្រីមាសខាងមុខ”។

នៅក្នុងសហរដ្ឋអាមេរិក ឯណោះវិញ សន្ទស្សន៍ ផ្សារភាគហ៊ុន Dow Jones Industrial Average បានធ្លាក់៥៥,២ពិន្ទុ ឬ ០,១៦%។ ហើយផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះ៥០,១៩ពិន្ទុឬ ០,៣៦%។

លោក Eric Rosengren ប្រធានធនាគារ Boston Federal Reserve Bank ដែលស្ថិតក្រោមចំណុះ ធនាគារកណ្ដាល Federal Reserve របស់ សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី១២ មេសាថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចនឹង មានសន្ទុះងើបឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយប័ណ្ណ និងគោលនយោបាយសារពើពន្ធ ប៉ុន្តែទីផ្សារ ការងាររបស់ប្រទេសនេះនៅតែប្រឈមនឹងភាពទន់ខ្សោយនៅឡើយ៕

កិច្ចសហការ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការបង្កើន​គុណភាព​សេវា​ទូរគមនាគមន៍​នៅ​ទូទាំងប្រទេស

ដោយ សហការី

ភ្នំពេញ៖ ការថ្លែងអំណរគុណ​និង​កោតសរសើរ រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​ចូលរួម​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ថ្លែងអំណរគុណ​និង​សូម​កោតសរសើរ រដ្ឋបាល​ខេត្តសៀមរាប ដែល​បានផ្តល់​កិច្ចសហការ​ល្អប្រសើរ​ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដែល​តម្រូវឱ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ នៅ​ខេត្តសៀមរាប ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បង្គោល​អង់​តែ​ន និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា មុនពេល​សាងសង់។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​ខេត្តសៀមរាប​បន្ត​អនុវត្ត​វិធានការ និង​មាន​ចំណាត់ការ​ចំពោះ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណា​ដែល​មិន​គោរព​តាមច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត។ ក្នុងករណី​ចាំបាច់ រដ្ឋបាល​ខេត្តសៀមរាប​អាច​ជូនដំណឹង ឬ​ស្នើសុំ​កិច្ចសហការ​ជាបន្ទាន់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​មាន​ចំណាត់ការ​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ក្រសួង​សូម​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​រាជធានី  និង​ខេត្តផ្សេងៗទៀត​ចូលរួម​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តផ្សេងៗពាក់ព័ន្ធ​វិស័យ​ទូរគមនាគមន៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

កិច្ចសហការ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការបង្កើន​គុណភាព​សេវា​ទូរគមនាគមន៍​នៅ​ទូទាំងប្រទេស៕

កម្ពុជា​កំពុង​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ភស្តុភា​រកម្ម​ដើម្បី​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា កម្ពុជា​ត្រូវ​សិក្សា​ផែនការមេ​ថ្នាក់ជាតិ​ភស្តុភា​រកម្ម​ឱ្យបាន​ច្បាស់លាស់ ដើម្បីឱ្យ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា​កាន់​តែមាន​ការរីកចម្រើន។

ការលើកឡើង​បែបនេះ​ត្រូវបាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​រវាង​លោកស្រី​កុយ សុ​ដា​នី​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោកស្រី KAMEI Haruko តំណាង​ទីភ្នាក់ងារ​JICAប្រចាំ​កម្ពុជា ស្តីពី​កិច្ចដំណើរការ​នៃ​ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៃ​កម្ពុជា(ជំហាន​ទី២) តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​កាលពី​ម្សិលមិញ។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ធាតុ​ចូល មតិយោបល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែលជា​សមាជិក​សមាជិកា​នៃ​គណៈកម្មាធិការ​សម្របសម្រួល​រួម (Joint Coordinating Committee) សម្រាប់​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា ដើម្បី​បង្កើតជា​មូលដ្ឋាន​ទិន្នន័យ និង​ព័ត៌មាន​ក្នុងការ​អនុវត្ត​គម្រោង​នេះ​ឱ្យមាន​ភាពរលូន និង​ប្រសិទ្ធភាព​ខ្ពស់។

លោកស្រី​រដ្ឋលេខាធិការ​បាន​លើកឡើងថា ការបង្កើត​ផែនការមេ​ថ្នាក់ជាតិ​ភស្តុភារ​កម្ម​មាន​សារសំខាន់​ណាស់ យោងតាម​តម្រូវការ​ចាំបាច់​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលនយោបាយ​អភិវឌ្ឍន៍​ដើម្បី​បញ្ចុះតម្លៃ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​ប្រកបដោយ​ភាព​ប្រកួតប្រជែង ដែល​អាចឱ្យ​កម្ពុជា​មានឱកាស​ទាក់ទាញ​វិនិយោគិន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ។

លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​បន្ថែមថា ដើម្បីឱ្យ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា​កាន់​តែមាន​ការរីកចម្រើន កម្ពុជា​ត្រូវ​សិក្សា​ផែនការមេ​ថ្នាក់ជាតិ​ភស្តុភា​រកម្ម​ឱ្យបាន​ច្បាស់លាស់ ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព រួមគ្នា​ក្នុងការ​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ប្រព័ន្ធ​ដឹក​ជ​ញ្ចូ​ន​ប្រកបដោយ​ប្រសិទ្ធភាព គួរ​ជាទី​ទុកចិត្ត និង​ស្របតាម​ការផ្លាស់ប្តូរ និង​ទំនើបកម្ម​របស់​ពិភពលោក។

លោកស្រី​រដ្ឋលេខាធិការ​បានស្នើ​ឱ្យ​សមាជិក​សមាជិកា​គណៈកម្មាធិកា​រ​សម្របសម្រួល​រួម និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សហការ​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​ចូលរួម​ធ្វើយ៉ាងណា​ឱ្យ​គោលនយោបាយ​ភស្តុភា​កម្ម​ដំណើរការ​ទៅដោយ​រលូន និង​អាចធ្វើ​ការផ្លាស់ប្ដូរ​ព័ត៌មាន​ទិន្នន័យ ដោយ​លក្ខណៈ​រលូន​នៅក្នុង​ការអនុវត្ត​គម្រោង​នេះ។

ជាមួយគ្នានេះដែរ ដើម្បីឱ្យ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុ​ជាមាន​ការរីកចម្រើន​បាន រដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ភស្តុភា​រកម្ម (ឡូ​ជី​ស្ទីក) មាន​ភារកិច្ច​តាក់តែង​គោលនយោបាយ និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ក្នុង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​កម្ពុជា ដែល​រំពឹងថា​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ចរាចរណ៍​ទំនិញ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​បាន៕

ស្ថាបត្យកម្ម​ដ៏​កំពូល Burj Khalifa អគារ​កប់​ពពក​ខ្ពស់បំផុត​ក្នុង​លោក មាន​ប្រវត្តិ​បែបណា និង​គូរ​ប្លង់​ដោយ​ស្ថាបត្យករ​រូប​ណា?

ដោយៈ​ឧ​ត្ត​ម

ឌូ​បៃ:  ប្រិយមិត្ត​អ្នកអាន​មួយចំនួន​ប្រហែលជា បានដឹង​រួចមកហើយ​ថា អគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក គឺ​នៅក្នុង​ទីក្រុង​ឌូ​បៃ នៃ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ជា​ប្រទេសមួយ ដែល​ស្ថិតក្នុង​តំបន់​មជ្ឈិមបូព៌ា (Middle East) ប៉ុន្តែ​ប្រហែលជា​មិន​បានដឹង​ច្បាស់​ពី​ប្រវត្តិ​របស់​វា​ឡើយ។ អញ្ចឹង​តោះ! មក​ស្គា​ល់ពី​ប្រវត្តិ​របស់​វា​ទាំងអស់គ្នា!។

អគារ Burj Khalifa  ដែលមាន​កម្ពស់​សរុប​រហូតដល់​ទៅ៨២៩,៨ម៉ែត្រ ដោយ​មិន​រាប់បញ្ចូល​អង់​តែ​ន ប៉ុន្តែ​រាប់បញ្ចូល​ទាំង​ចុង​កំពូល​កម្ពស់២៤៤ម៉ែត្រ​នេះ បាន​យកឈ្នះ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ក្រុង​តៃប៉ិ (Taipei World Financial Center) ដែល​គេ​ស្គាល់​ទូទៅ​ថា Taipei 101 ក្លាយជា​អគារ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​នៅ​ឆ្នាំ២០០៩ ។

ដំណើរការ​សាងសង់​អគារ​នេះ បាន​ចំណាយ​អស់​ទុន​រហូតដល់​ទៅ១,៥ពាន់​លាន​ដុល្លារ​នេះ ដោយ​ការសាងសង់​បានចាប់ផ្ដើម​នៅ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០០៤ ហើយ​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៩ ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នព ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១០ ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ​ឱ្យ​ឈ្មោះថា Downtown Dubai ។

ការសម្រេច​សាងសង់​អគារ​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​សេចក្ដីសម្រេច​របស់​រដ្ឋា​ភិ​បាល ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​វិស័យ​ប្រេង និង​ដើម្បី​ធ្វើឱ្យ​ក្រុង​ឌូ​បៃ មានឈ្មោះ​ល្បីល្បាញ​ពាសពេញ​ពិភពលោក។

តាមពិតទៅ អគារ​នេះ​មានឈ្មោះ​ដើម​ថា Burj Dubai ប៉ុន្តែ​ក្រោយមក​បាន​ប្ដូរ​ឈ្មោះ​មកជា​អគារ Burj Khalifa វិញ នៅ​មុនពេល​សម្ពោធ​ជា​ផ្លូវការ ដើម្បី​គោរព​ដល់ Khalifa bin Zayed Al Nahyan ដែលជា​ស្ដេចត្រាញ់ នៃ​ក្រុង​អា​ប៊ូ​ដា​ប៊ី (Abu Dhabi) និង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​អារ៉ាប់​រួម​អ​មី​រ៉ា​ត។

អគារ​នេះ​ត្រូវបាន​ឌី​ហ្សា​ញ​ឡើង ដោយ​កំពូល​ស្ថាបត្យករ​ជនជាតិ​អាមេរិក លោក Adrian D. Smith មកពី​ក្រុមហ៊ុន​ស្ថាបត្យកម្ម នគរូបនីយកម្ម និង​វិស្វកម្ម​ពិភពលោក Skidmore, Owings & Merrill (SOM) ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

ក្រុមហ៊ុន​នេះ ធ្លាប់បាន​ឌី​ហ្សា​ញ​អគារល្បីៗជាច្រើន រួមមាន ទាំង​អគារ​កម្ពស់១០៨ជាន់​Willis Tower នៅ​ឈី​កា​ហ្គោ និង​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី នៅ​ញូវយ៉ក One World Trade Center ជាដើម។

ក្រុមហ៊ុន​ហូ​ឡង់ Hyder Consulting ត្រូវបាន​ជ្រើសរើស ឱ្យធ្វើជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​វិស្វកម្ម ចំណែកឯ​ក្រុមហ៊ុន​អារ៉ាប់​រួម​អេ​មី​រ៉ា​ត NORR Group Consultants International Limited ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​អ្នកគ្រប់គ្រង ផ្នែក​ស្ថាបត្យកម្ម​នៃ​គម្រោង​នេះ៕

ប្រធាន GRA ៖ សម័យកាល​កូ​វីដ​ជា​ឱកាសល្អ​សម្រាប់​អ្នកទិញ ប៉ុន្តែ​មិនមែនជា​ពេល​សម្រាប់​អ្នកលក់​អចលនវត្ថុ​នោះទេ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​បរិបទ​នៃ​ស្ថានភាព​ប្រឈម ទៅនឹង​វិបត្តិ​កូ​វី​ដដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​វិស័យ​នានា​ជាច្រើន រាប់ទាំង​សេដ្ឋកិច្ចជាតិ​ផងដែរ​នោះ សម្រាប់​ទីផ្សារ​អចលនទ្រព្យ ឬ​ការទិញ​លក់​អចលនវត្ថុ នៅតែ​បន្ត​មាន​សកម្ម​ភាពជា​បន្តបន្ទាប់។

សកម្មភាព​ទាំងនេះ អាច​កើតមានឡើង​រវាង​អ្នក ដែលមាន​តម្រូវការ​សាច់ប្រាក់​ដែលជា​ម្ចាស់​អចលនវត្ថុ និង​អ្នកទិញ​ដែលមាន​ទុន​គ្រប់គ្រាន់ សម្រាប់​វិនិយោគ​បន្ត​ក្រោយពេល​វិបត្តិ​ត្រូវ​បញ្ចប់។

ប្រធាន​សមាគមន៍​អចលនទ្រព្យ​សកល GRA លោក​សំ សុខ​នឿន បាន​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ថ្វី​ត្បិត​ទីផ្សារ​អចលនទ្រព្យ​រួម បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​ដូច​វិស័យ​ដទៃ ប៉ុន្តែ​សម្រាប់​ការទិញ​លក់​អចលនវត្ថុ​មួយចំនួន​នៅតែ​បន្ត​មាន​សកម្មភាព។

នៅក្នុង​កំឡុង​ពេលនេះ នៅក្នុង​ការទិញ​លក់​ភាគច្រើន កើតមាន​ដោយសារតែ​អ្នក​ដែលមាន​តម្រូវការ​សាច់ប្រាក់​បង្វិល​ជា​ចាំបាច់ និង​អ្នកមាន​លុយ​ដែល​រង់ចាំ​ទិញ​អចលនវត្ថុ​តម្លៃ​ទាប។

លោក​សំ សុខ​នឿន​បាន​បញ្ជាក់ថា “កូ​វីដ១៩ បានធ្វើឱ្យ​កើតមាន​វិបត្តិ​ហិរញ្ញវត្ថុ​លើ​មនុស្ស ក៏ដូចជា​អ្នករកស៊ី​ជាច្រើន” ។

លោក​បន្តថា ពេលនេះ​អាច​និយាយបានថា វា​ជា​ឱកាស​សម្រាប់​អ្នក​ដែលមាន​លុយ​គ្រប់គ្រាន់​ស្វែងរក ឬ​រង់ចាំ​ទិញ​អចលនវត្ថុល្អៗ ដែលមាន​តម្លៃ​ទាប សម្រាប់​ទុក​វិនិយោគ​បន្ត យកចំណេញ​ច្រើន​នៅក្រោយ​ពេលដែល​វិបត្តិ​មួយ​នេះ បានបញ្ចប់។ ប៉ុន្តែ​នៅក្នុង​ឱកាស​នេះ វា​មិនមែនជា​វេលា​ល្អ សម្រាប់​ម្ចាស់​អចលនវត្ថុ ក្នុង​ការលក់​ចេញ​នោះទេ។ នៅពេលដែល​ទីផ្សារ គ្មាន​អ្នកទិញ​ច្រើន តម្លៃនឹង​ត្រូវបាន​ចុះ​ទាប ដូច្នេះ​វា​អាច​កើតមាន​ចំពោះ​អ្នក​ដែល​ត្រូវការ​សាច់ប្រាក់​ចាំបាច់ បើទោះជា​ត្រូវ​លក់​ទាំង​ខាត​តម្លៃ​ដើម ក៏​ត្រូវតែ​បង្ខំចិត្ត​លក់​ដែរ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​សំ សុខ​នឿន​ក៏បាន​បន្ត​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​ទីផ្សារ​អចលនទ្រព្យ​កម្ពុ ជា​គឺ​ពិតជា​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ រហូត​ធ្វើឱ្យ​គម្រោង​សាងសង់​មួយចំនួន បង្ខំចិត្ត​ផ្អាក​ដំណើរការ ប៉ុន្តែ​ក៏មាន​គម្រោងធំៗផ្សេងទៀត​នៅតែ​បន្តសកម្មភាព​សាងសង់​ដដែល គ្រាន់តែ​បន្ថយល្បឿន​តែប៉ុណ្ណោះ។

លោក​បន្តថា គម្រោង​ដែល​នៅតែ​បន្ត​សាងសង់​រួមមាន ដូចជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្រិត​មធ្យម ក្រោម​ការវិនិយោគ​ពី​អ្នក​ក្នុងស្រុក និង​គម្រោងធំៗផ្សេងទៀត​ជា​គម្រោង​ដែល​បន្សល់ទុក​តាំងពី​ឆ្នាំ​ចាស់៕

អ្នកជំនាញៈ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិនទាន់​ឈានដល់​បន្ទាត់​ក្រហម​នៅឡើយ​ទេ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ  អ្នកជំនាញ​អចលនទ្រព្យ​បានឱ្យដឹងថា ស្ថិត​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​ប្រឈម​នឹង​ភាព​ថមថយ ដោយ​ជៀស​មិន​ផុត​នោះទេ ប៉ុន្តែ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​មួយចំនួន​នៅតែ​កើតមាន។

ប្រធាន​សមាគមន​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បានឱ្យដឹង​កាល​សប្តាហ៍​កន្លងមកនេះ​ថា វិស័យនេះ គឺ​មិនទាន់​ឈានដល់​បន្ទាត់​ក្រហម​នៅឡើយ​ទេ ខណៈ​វិនិយោគិន​ក្នុងស្រុក​នៅតែ​សំខាន់បំផុត ក្នុងការ​ជំរុញ​កំណើន​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ចកម្ពុជា។

ជាក់ស្ដែង​សម្រាប់​វិស័យ​អចលនទ្រព្យ ទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វីដ១៩ ដែល​ធ្វើ​ឲ្យ​វិនិយោគិន​ក្រៅ​ស្រុក​ខកខាន មិន​បានមក​វិនិយោគ​កម្ពុជា ប៉ុន្ដែ​សកម្មភាព​វិនិយោគិន​ក្នុងស្រុក​នៅ​ដំណើរការ។

លោក​បានឱ្យដឹងថា “អ្នកវិនិយោគ​ក្នុងស្រុក​នៅតែ​ដើរតួនាទី​សំខាន់ ក្នុងការ​ជំរុញ​កំណើន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​មួយ​ភាគ​ធំ។ សម្រាប់​វិបត្តិ​កូ​វីដ១៩នេះ ក៏​ជាការ​ផ្ដល់ឱកាស ក្នុងការ​រៀនសូត្រ​អំពី​ភាព​ប្រឈម ក្នុង​វិបត្តិ​បញ្ហា​លើ​ពិភពលោក​ផងដែរ។ លោក​បន្តថា “បន្ទាប់ពី​ឆ្លងកាត់​វិបត្តិ​នេះ នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ ចាស់ទុំ និង​អាច​ដោះស្រាយ​នៅពេល​មាន​វិបត្តិ នៅពេលក្រោយៗទៀត” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បញ្ជាក់ថា អ្នកវិនិយោគ​នឹង​ចាប់ផ្ដើម​ធ្វើដំណើរ នៅពេល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩ និង​ប្រទេស​ដែល​ត្រូវ​ទៅ​វិនិយោគ មាន​វ៉ាក់សាំង​ដូចគ្នា។ បច្ចុប្បន្ន​ទោះបី​កម្ពុជា ទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩រួចរាល់​ក្ដី ប៉ុន្ដែ​ប្រទេស​ដទៃទៀត​មិនទាន់ ទទួលបាន​ពេញលេញ។

លោក​បន្ដថា “ខ្ញុំ​មើលឃើញថា អចលនវត្ថុ​កម្ពុជា អាច​ប្រឈម​នឹង​ការ​ថមថយ​ខ្លះ ដោយសារ​វិបត្តិ​កូ​វីដ១៩ ប៉ុន្ដែ​វិស័យនេះ​មិនទាន់​ឈានដល់​បន្ទាត់​ក្រហម ឬ​ការដួលរលំ​នោះទេ។

និយាយ​ពី​វិស័យ​អចលនទ្រព្យ មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ក៏​ធ្លាប់បាន​ឲ្យ​ដឹងថា វិស័យនេះ ជា​ជ​ន្ទ​ល់​យ៉ាងរឹងមាំ ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេល​នៃ​ការរីក​រាល​ដាន នៃ​ជំងឺ​កូ​វីដ១៩ផងដែរ៕