គម្រោង​អភិវឌ្ឍន៍ធំៗរបស់​រដ្ឋាភិបាល​ដែល​នៅ​បន្ត​មាន​សកម្មភាព​ក្នុង​ឆ្នាំ២០២១នឹង​ជំរុញ​អចលនទ្រព្យ​រីកចំរើន​នៅ​ឆ្នាំ​បន្ទាប់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នាពេល​បច្ចុប្បន្ន សកម្មភាព​សាងសង់​សំណង់ធំៗរបស់​វិស័យ​ឯកជន ដែល​កំពុង​បន្ត​ដំណើរការ​នៅក្នុង​ឆ្នាំ២០២១នេះ នឹង​ក្លាយជា​ចលករ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការជួយ​ជំរុញឱ្យមាន​ភាព​រីកចំរើន លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​ឆ្នាំ​បន្ទាប់ ខណៈដែល​ការប្រើប្រាស់​វ៉ាក់សាំង​ទប់ស្កាត់ និង​ឈានទៅ​លុបបំបាត់​ជំងឺ​កូ​វីដ១៩ កំពុង​ចែកចាយ​លើ​សាកលលោក។

អគ្គនាយក​ក្រុមហ៊ុន Century21 Advance លោក​ឡុង គឹមសួគ៌ បាន​ប្រាប់ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា នៅក្នុង​មួយរយៈ​ចុងក្រោយ​នេះ ទោះជា​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ ប៉ុន្តែ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​មិនត្រូវ​បាន​ផ្អាក​សកម្មភាព​នោះឡើយ។

លោក​ថ្លែងថា “គម្រោងធំៗរបស់​រាជរដ្ឋាភិបាល ដូចជា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ព្រ​លា​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង គម្រោង​ផ្លូវ​ល្បឿ​លឿន​ភ្នំពេញ-ព្រះសីហនុ ជាដើម​មិន​ត្រូវបាន​បង្អាក​ដោយ​ជំងឺ​កូ​វីដ១៩ នោះទេ” ។ លោក​បន្តថា “ក្រៅពីនេះ នៅមាន​ដូចជា​គម្រោង​ផ្លូវជាតិ​លេខ២  គម្រោង​ផ្លូវជាតិ​លេខ៣ គម្រោង​ផ្លូវ​ទាំង៣៨ខ្សែ​នៅ​ទូទាំង​ក្រុង​សៀមរាប និង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទីតាំងផ្សេងៗទៀត ដែល​ទាំងនេះ គឺជា​ចលករ​យ៉ាងសំខាន់ ក្នុង​ការជួយ​ជំរុញ​ដល់​វិស័យ​អចលនទ្រព្យ​ឱ្យមាន​ភាព​រីកចំរើន ជាពិសេស​តម្រូវ​ការប្រើ​ប្រាស់​ដីធ្លី” ។

លោក​បញ្ជាក់ថា អ្វីដែល​សំខាន់​ជាង​នេះ គឺ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ចំពោះ​ការអភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីកចំរើន ដែលជា​គំរូ​មាន ដូចជា គម្រោង​អភិវឌ្ឍន៍​នៅ​ទីក្រុង​ភ្នំពេញ គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ គម្រោង​នៅ​សៀមរាប ខេត្តកំពត-កែប​ជាដើម ក៏​នឹង​ជួយ​ឱ្យ​វិស័យ​អចលនទ្រព្យ​រីកចំរើន​ដែរ។

លោក​បណ្ឌិត​គី សិរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក៏​ធ្លាប់បាន​ទទួលស្គាល់​ដែរ​ថា ទោះ​ស្ថិតនៅក្នុង​វិបត្តិ​ដែល​កំពុង​ប្រឈម ទៅនឹង​ជំងឺ​កូ​វីដ១៩នៅក្នុង​ប្រទេស ក៏​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មិនមាន​ការធ្លាក់ចុះ​ខ្លាំង​ដល់​កម្រិត​សូន្យ​នោះដែរ ប៉ុន្តែ​វា​នឹង​អាចមាន​ដំណើរការឡើង​វិញ​បន្តិចម្ដងៗ ក្រោយពេល​ជាបណ្តើរៗ ក្រោយពេល​វិបត្តិ​ត្រូវបាន​ទប់ស្កាត់​បានជា​សាកល។

លោក​បណ្ឌិត​បន្តថា “វិស័យនេះ ក៏​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​បន្ថែមទៀត ដូចជា ផ្ទះល្វែង ខុន​ដូ និង​ដីធ្លី​ក្នុងតម្លៃ​ដែលមាន​ការគ្រោងទុក អ៊ីចឹង កាលណា​តម្លៃ​អចលនទ្រព្យ​មិនទាន់បាន​ឡើង និង​មិនទាន់មាន​សន្ទុះ​ឡើង​លឿន” ។ លោក​បន្តថា “ដូច្នេះ​ការទិញ​លក់​អចលនទ្រព្យ​នៅក្នុង​រដូវ​កាល​មួយ​នោះ នឹង​ក្លាយជា​ឱកាស​ចំណេញ​បន្ថែម​សម្រាប់​ពួកគាត់។ ប៉ុន្តែ​អ្វីដែល​សំខាន់​នៅពេលនេះ គឺ​ការចូលរួម​ទាំងអស់គ្នា​ក្នុង​ទប់ស្កាត់​ការ​រាតត្បាត​ក្នុង​សហគមន៍​ដែល​កំពុង​ព្រួយបារម្ភ” ៕

ចំណេះដឹង​ថ្មីៈ មុន​ទិញ​ផ្ទះ​បង់​រំលស់ ត្រូវ​ពិចារណា​ចំណុច​ទាំងនេះ​ជាមុនសិន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តម្រូវការ​លំនៅឋានរ​បស់​ពលរដ្ឋ​កម្ពុ​ជាមាន​សន្ទុះ​យ៉ាងខ្លាំង ជាពិសេស​គូ​ស្វាមី ភរិយា ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មីថ្មោង ដែល​ចាំបាច់​ត្រូវតែ​បំពេញតម្រូវការ​ស្នាក់នៅ​ឱ្យបាន​សមរម្យ។

ប្រការ​នេះហើយ​បានធ្វើ​ឲ្យ​ហ៊ុន​ជាច្រើន បានចាប់ផ្តើម​សាងសង់​លំនៅឋាន ដូចជា​ជា​បុរី បណ្តុំ​លំនៅឋាន​ជា​ផ្ទះល្វែង និង​ខុន​ដូរ​ជាដើម ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ប៉ុន្តែ​ការសាងសង់​មួយចំនួន ហាក់​មិន​ស្របទៅតាម​លក្ខ​ណ្ឌ និង​ទីតាំង​ដែល​បង្ករ​ផល​អាក្រក់​ដល់​អ្នក​ទិញយក​ទៅ​រស់នៅ​បន្ត។

ដើម្បី​ជៀសវាង​នូវ​ចំណុច​អវិជ្ជមាន​ខាងលើនេះ អ្នកទិញ​ត្រូវ​គិតពិចារណា និង​យល់​ទៅលើ​ចំណុចសំខាន់ៗមួយចំនួន មុននឹង​ឈានដល់​ការសម្រេចចិត្ត​ទិញ មិន​ថា​ចំពោះ​ការទិញ​ដោយ​បង់លុយ​ផ្ដាច់ ឬ​ទិញ​ដោយ​ការបង់​រំ​លោះ​ដ៏​ដោយ ។ ចំណុច​សំខាន់​ទាំងអស់នោះ​រួមមាន​ដូចជា

១)លំនៅឋាន​នៅ​ជិត​ផ្សារ និង​សាលារៀន

លោក-អ្នកទិញ​លំនៅឋាន ត្រូវ​គិតដល់​ទីតាំងនៅ​ឋាន​ដែល​ជិត​ផ្សារ និង​សាលារៀន​ដើម្បី​មាន​ភាពងាយស្រួល​ក្នុង ធ្វើដំណើរ​ទៅ​ផ្សារ​ទិញ​របស់របផ្សេងៗ និង​មាន​ភាពងាយស្រួល​ជូន​កូន ទៅ​សាលារៀន​កុំ​ឲ្យ​មាន​ហានិភ័យ​ទៅ​ថ្ងៃក្រោយ។

២)លំនៅឋាន​នៅ​ជិត​កន្លែងធ្វើការ

លោក-អ្នកទិញ​លំនៅដ្ឋាន ត្រូវ​គិតដល់​ទីតាំងនៅ​ឋាន ដែល​នៅ​ជិត​កន្លែងធ្វើការ​របស់​អស់លោកអ្នក ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ដំណើរ និង​ចំណាយពេល​តិច ព្រោះថា បច្ចុប្បន្ន​បញ្ហា​កកស្ទះ​ចរាចរណ៍ បង្ក​ឲ្យ​អស់លោកអ្នក​ខាត​ពេល និង​ចំណាយ​ច្រើន​ជាដើម។

៣)លំនៅឋាន​នៅជាប់​នឹង​ផ្លូវធំ

លំនៅឋាន​នៅជាប់​នឹង​ផ្លូវធំ មាន​ភាពងាយស្រួល ក្នុង​បង្កើត​មុខរបរ​អាជីវកម្មផ្សេងៗ ព្រោះ​មាន​មនុស្ស​ចេញចូល និង​ធ្វើដំណើរ​ឆ្លងកាត់​ច្រើន។

៤) លំនៅឋាន​មាន​សុវត្ថិភាព

បញ្ហា​សុវត្ថិភាព គឺជា​រឿង​ចម្បង​របស់​មនុស្ស ចឹ​ង​ទេ​លោកអ្នក​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ល្អិតល្អន់ ទៅលើ​ការសាងសង់​លំនៅឋាន មាន​លក្ខណៈ​គ្រប់គ្រាន់ និង​បច្ចេកទេស​ត្រឹមត្រូវ​តាម​ស្តង់​ស្តារ រួមទាំង​ប្រព័ន្ធ​លូ ទឹក​និង​ភ្លើង​ដែរឬទេ? ម្យ៉ាងទៀត​ត្រូវ​មើល​ជុំ​ហ្នឹង​មាន​បញ្ហា​ចោរកម្ម និង​បញ្ហាផ្សេងៗទៀត ដែល​បង្ករ​ឪ្យ​មាន​ហានិភ័យ​ទៅ​ថ្ងៃក្រោយ។

៥) បរិយាកាស​គួរអោយ​ចង់​រស់នៅ និង មាន​តំលៃ​សមរម្យ

ចំណុច​ក្រោយនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អស់លោកអ្នក​មានបំណង​ក្នុង​ការទិញ​លំនៅឋាន ត្រូវ​គិតពី​បរិយាកាស និង​បរិស្ថាន​ជុំវិញ​ល្អ គួរ​ឲ្យ​ចង់​រស់នៅ​ដែរ​ទេ?។ សម្រាប់​តម្លៃ​លំនៅឋាន​វិញ សាក​សម​ជាមួយនឹង​លទ្ធភាព​នៃ​ចំណូល​របស់​យើង​ដែរឬទេ?៕

រដ្ឋាភិបាល​ច្រានចោល​គំរោង​អភិវឌ្ឍន៍​តម្លៃ ៣៥០លាន​ដុល្លារ​របស់​ក្រុមហ៊ុន Naga Corp ក្នុង​ក្រុង​សៀមរាប

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ​បានសម្រេច​ច្រានចោល​សំណើរ​វិនិយោគ​បឹង​អច្ឆរិយៈ​របស់​ក្រុមហ៊ុន Naga Corp ដែលមាន​តម្លៃ​រហូតដល់៣៥០លាន​ដុល្លារ​អាមេរិក។

នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន​ណាហ្គា ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំជាងគេ​នៅ​កម្ពុជា បានប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ នៅលើ​ទឹកដី​ខេត្តសៀមរាប គឺ​គម្រោង Angkor Lake of Wonder ដែល​មានន័យថា «បឹង​អច្ឆរិយៈ​អង្គរ»។ ដ្បិត​ក្រុមហ៊ុន​ប្រកាសថា គម្រោង​នេះ​ពុំមាន​បញ្ចូល​ល្បែង​ក៏ពិតមែន តែ​មហាជន​មួយចំនួន​បារម្ភ​ថា វា​នឹង​អាច​ប៉ះពាល់​ដល់​រមណីយដ្ឋាន​អង្គរ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គម្រោង​ដ៏​ធំ​នេះ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​គម្រោង​អភិវឌ្ឍន៍ បឹង​អច្ឆរិយៈ​អង្គរ​នៅ​ថ្ងៃទី២៣ មិនា​នេះ។

ក្រសួង​វប្បធម៌​បានបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​ថា គម្រោង​របស់​ក្រុមហ៊ុន​ណាហ្គា​ខ​ប ពុំ​អាចអនុវត្ត​បានទេ​នៅក្នុង​បរិបទ​នេះ។

ការប្រកាស​បដិសេធ​នេះ គឺ​ក្រោយ​ពេលដែល​ក្រសួង​វប្បធម៌​បាន​ប្រជុំ និង​ស្ដាប់​យោបល់​ពី​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី-អង្គរ ក៏ដូចជា​អ្នកជំនាញការ «Ad Hoc» និង​អង្គការ​យូណេស្កូ ដោយ​យល់ថា​គម្រោង​នេះ អាចមាន​ផលប៉ះពាល់​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ។

ក្រុមហ៊ុន​ណាហ្គា បានប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​ឈ្មោះថា «បឹង​អច្ឆរិយៈ​អង្គរ» ក្នុង​ទំហំ​ទឹកប្រាក់៣៥០លាន​ដុល្លារ នៅលើ​ផ្ទៃដី៧៥ហិកតា ដែលមាន​ចម្ងាយ​ប្រមាណ៥០០ម៉ែត្រ ពី​តំបន់​រមណីយដ្ឋាន​អង្គរ។

ក្រុមហ៊ុន​បញ្ជាក់ថា គម្រោង​នេះ​មានការ​រៀបចំ​ជា​សួន​ទឹក ផ្សារ​រាត្រី សណ្ឋាគារ ភោជនីយដ្ឋាន​ជាដើម ដែល​គ្រោង​នឹង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប​ឱ្យ​កាន់តែ​ប្រសើរឡើង៕

កំណើនទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា អាចកម្រើកឡើងវិញនៅចុងឆមាសី២ឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ និងទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ដែលស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លងចាប់តាំងពីដើមឆ្នាំ២០២០មកនោះ អាចនឹងចាប់ផ្តើមមានកម្រើកឡើងវិញនៅក្នុងអំឡុងចុងឆមាសទី២ ឬដើមឆ្នាំ២០២២ ក្រោយការទប់ស្កាត់ការរាលដាលជំងឺឆ្លងទទួលបានប្រសិទ្ធភាពខ្ពស់ជាសាកល។

តាមការព្យាករណ៍របស់នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រីអាន សុធីតា កាលបីពេលថ្មីៗនេះបានឱ្យដឹងថា ប្រសិនបើបញ្ហានៃការរីករាលដាលនៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ យ៉ាងហោចណាស់អាចពន្យាពេលរហូតដល់ចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំក្រោយទើបសកម្មភាពវិនិយោគទៅលើគម្រោងថ្មីចាប់ផ្តើមមាននៅកម្ពុជាឡើងវិញ។

លោកស្រីអាន សុធីតា បានមានប្រសាសន៍ថា “សកម្មភាពសាងសង់នៅពេលបច្ចុប្បន្នភាគច្រើនជាគម្រោងដែលបន្សល់ទុកតាំងពីឆ្នាំចាស់ ហើយមួយចំណែកទៀតជាគម្រោងដែលផ្តួចផ្តើមឡើងដោយអ្នកអភិវឌ្ឍន៍ក្នុងស្រុកប៉ុណ្ណោះ ដោយឡែកគម្រោងថ្មីមកពីក្រៅស្រុកបន្ថែមដូចជានៅមិនទាន់មាននៅឡើយនោះទេ។ សម្រាប់ទុនវិនិយោគក្នុងស្រុកដែលវាមានកំណើនទុនក្នុងវិស័យសំណងតិចភាគរយណាស់បើប្រៀបទៅនឹងទុនវិនិយោគដែលទទួលបានពីក្រៅប្រទេស”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ធ្លាប់បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២០ និងបន្តមកដល់ឆ្នាំ២០២១នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់លំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។

លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាននៅពេលនេះ គឺជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់។ ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ ដោយការប្រើប្រាស់វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ គម្រោងវិនិយោគនានានឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះត្រូវបានបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំនេះ នោះសកម្មភាពវិនិយោគនៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅដើមឆ្នាំបន្ទាប់”៕

គម្រោង “ភូមិកីឡា” ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបម្រើដល់អត្តពលិករាប់ពាន់នាក់នៅស៊ីហ្គេមឆ្នាំ២០២៣

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងសាងសង់ភូមិកីឡា ដែលត្រូវសាងសង់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី រាបពាន់នាក់ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣។

ភូមិកីឡា ឬដែលគេនិយមហៅថា បុរីកីឡា ជាតម្រូវការក្នុងការសាងសង់ក្នុងកីឡដ្ឋានជាតិមរតកតេជោ ខណៈវាគឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងអំឡុងពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

តាមការបញ្ជាក់នៅលើទំព័រ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គម្រោងសាងសង់ភូមិកីឡា ឬបុរីកីឡា គឺជាការសហការជាមួយក្រុមហ៊ុនឯកជន World Bridge Sport Village ដោយនៅក្នុងគម្រោងសាងសង់ភូមិកីឡានេះ ឃើញថាមានសោភ័ណ្ឌភាព រចនាបទល្អ និងគោរពទៅតាមបទដ្ឋាននិយាមនៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវសាងសង់លើផ្ទៃដីទំហំប្រមាណ ៨ហិកតា ស្ថិតនៅផ្នែកខាងក្រោយពហុកីឡដ្ឋានជាតិមរតកតេជោ។

ភូមិកីឡា គឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងពេលស៊ីហ្គេម ដែលអាចរក្សានូវសុវត្ថិភាព ការគ្រប់គ្រងជាដើម។ ភូមិកីឡានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យក្រុមហ៊ុន World Bridge Sport Village ដែលជាក្រុមហ៊ុនធ្លាប់មានស្នាដៃកសាងអគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងភូមិកីឡានេះ នឹងរៀបចំឲ្យមានសារមន្ទីរស៊ីហ្គេម ដែលនឹងអាចផ្ទុកអនុស្សាវរីយ៍ទាំងឡាយនៅក្នុងសារមន្ទីរស៊ីហ្គេម សម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស និស្សិត ក៏ដូជាមហាជនទូទៅជំនាន់ក្រោយៗ អាចស្វែងរកការស្រាវជ្រាវនៅទីនោះបាន។

ភូមិកីឡានេះ នឹងត្រូវប្រគល់ជូន CAMSOC នាចុងឆ្នាំ២០២២ សម្រាប់ការរៀបចំប្រើប្រាស់ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលតាមការគ្រោងទុក នឹងអាចមានអត្តពលិកប្រមាណ ៧០០០នាក់ រួមទាំងប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ ៣០០០នាក់ទៀត សរុបប្រមាណ១ម៉ឺននាក់ នៅក្នុងភូមិកីឡាតែមួយនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ថែរក្សាសុវត្ថិភាព ក៏ដូចជាអាចហូបចុក ស្នាក់នៅជុំគ្នា ព្រមទាំងងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) លើកទី៣២ ដែលកម្ពុជា ត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

ពហុកីឡដ្ឋានមរតកតេជោនឹងបញ្ចប់ការបំពាក់កៅអីអង្គុយទស្សនានៅត្រឹម ខែមេសាខាងមុខនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងការពន្លឿនល្បឿននៃការសាងសង់ ដើម្បីអាចបញ្ចប់ទៅតាមការគ្រោងទុក និងត្រៀមស្វាគមន៍កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ពេលខាងមុខនេះ។

ពហុកីឡដ្ឋានមរតកតេជោដ៏ធំប្រចាំប្រទេស ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ ក្នុង​បរិវេណទីក្រុងរណបលីយ៉ុងផាត់ បច្ចុប្បន្នកំពុងរៀបចំ និងបំពាក់សម្ភារៈអង្គុយទស្សនាដែលរួមមានកៅអីសុវត្ថិភាពជាដើម គ្រោងនឹងបញ្ចប់ការបំពាក់នៅត្រឹមអំឡុងខែមេសាខាងមុខនេះ ខណៈដែលគម្រោងទាំងអស់សម្រេចបានជាង៩០ភាគរយ។

គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ការបំពាក់កៅអីសម្រេចបានចំនួន១២០០០កៅអី ខណៈកៅអៅអង្គុយសម្រាប់កីឡដ្ឋានធំ(Main Stadium) គឺនៅសល់ ៤០.០០០កៅអីទៀត ដោយក្នុង១ថ្ងៃៗសម្រេចបានប្រមាណ៨០០កៅអី ហើយការបំពាក់កៅអីនេះ នឹងអាចហើយរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១។

អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ពហុកីឡដ្ឋានដ៏ទំនើបនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន គ្រោងចំណាយថវិកា១៥៨លានដុល្លារ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទី ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។

ចំពោះការដាំស្មៅលើទីលានបាល់ទាត់ គឺបានដាំពេញទីលានរួចរាល់ហើយ នៅសល់តែផ្លូវរត់អត្តពលកម្ម អមជុំវិញទីលានបាល់ទាត់ប៉ុណ្ណោះ ដែលតាមផែនការរៀបចំតុបតែងនានា កំពុងពន្លឿនឱ្យបានឆាប់រហ័សផងដែរ។

លោកអគ្គលេខាធិការបន្ថែមថា ខាងភាគីចិនកំពុងពន្លឿនផែនការសាងសង់នេះឱ្យបានឆាប់រហ័ស ដោយទាំងវិស្វករ កម្មករចិន-ខ្មែរទាំងអស់ ត្រូវបានអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឱ្យចេញចូលនោះទេ ពោលគឺអ្នកធ្វើការសាងសង់កីឡ​   ដ្ឋានធំនេះ ស្នាក់នៅ ហូបចុក នៅទីនេះតែម្តង។

ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកន្លែងប្រកួតកីឡាមួយភាគធំ នៅទៅនោះដែរ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ថ្នាក់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ខ្លួន។

កីឡដ្ឋាននេះ បានបើកការដ្ឋានសាងសង់ ចាប់តាំងពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ធនាគារ ហត្ថា អនុវត្តវិធានការការពារជំងឺកូវីដ១៩ យ៉ាងម៉ឺងម៉ាត់ដើម្បីការពារសុវត្ថិភាពអតិថិជន និងបុគ្គលិក

ក្នុងនាមជា​ស្ថាប័នមួយ​ដែល​តែង​តែផ្តោត​យក​ចិត្តទុក​ដាក់​ខ្ពស់​លើ​សុខុមាលភាព​អតិថិជន និង​បុគ្គលិក​របស់​ខ្លួន ធនាគារ ហត្ថា បាន​ធ្វើការ​អនុវត្ត​វិធានការ​ការពារជំងឺកូវីដ១៩ ​តាម​អនុសាសន៍​របស់​រាជ​រដ្ឋាភិបាល ក៏​ដូចជា​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់​បំផុត។ ការ​អនុវត្ត​វិធានការនេះ​គឺមិន​មែន​ទើប​តែចាប់ផ្តើម​ធ្វើ​នោះទេ ធនាគារ​ ហត្ថា​បាន​អនុវត្ត​ចាប់​តាំងពីមានការរក​ឃើញវត្តមានជំងឺកូវីដ១៩ ដំបូង​នៅក្នុងប្រទេសកម្ពុជាមកម្ល៉េះ។

ជាការ​ឆ្លើយ​តបទៅនឹង​ការ​ឆ្លង​ចូល​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​២០កុម្ភៈ ដែល​ការ​ចម្លង​ហាក់​ដូចជាមាន​សភាព​ធ្ងន់​ធ្ងរ​ជាង​ព្រឹត្តិការណ៍​មុនៗ ធនាគារ ហត្ថា បាន​ចាត់​វិធាន​ការ​ភ្លាមៗ ដើម្បី​ការពារ​សុវត្ថិភាព​អតិថិជន និង​បុគ្គលិក​របស់​ខ្លួន ដែល​សកម្មភាព​ទាំងនោះ​រួម​មាន៖

១. ធ្វើការ​ផ្សព្វផ្សាយវិធានការ​ការពារ ៣កុំ និង៣ការពារ ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលទៅកាន់​បុគ្គលិក​ទាំង​អស់ ព្រម​ទាំង​អតិថិជន​។

២. បិទ​ QR code​ “ទប់ស្កាត់កូវីដ១៩-Stop COVID-19” នៅ​គ្រប់​ការិយាល័យ​សាខា​ទាំង​អស់ និង​តម្រូវ​ឱ្យ​អតិថិជន ព្រម​ទាំង​បុគ្គលិក​ទាំង​អស់​ធ្វើ​ការ​ស្កេន រាល់​ពេល​ចូល​ការិយាល័យ​នីមួយៗ។

៣. ធ្វើការ​វាស់​កំដៅ​ និង​បាញ់​អាកុលបុគ្គលិក​មុន​ពេល​ចូល​ការិយាល័យម្តងៗ (ពេលព្រឹក និងពេល​ថ្ងៃ) និង​តម្រូវ​ឱ្យ​បុគ្គលិកពាក់ម៉ាស់ និង​របាំង​មុខ​ជាប់​ជានិច្ច​នៅ​ក្នុងបរិវេណ​ការិយាល័យ​ធានាគារ។

៤. ​អតិថិជន​ដែល​ចូល​ការិយាល័យ​ត្រូវ​ធ្វើការ​វាស់​កំដៅ និង​បាញ់​អាកុលជាមុន​ ព្រម​ទាំង​​តម្រូវ​ឱ្យ​ពាក់​ម៉ាស់។​​

៥. កំណត់​គម្លាតដល់​អតិថិជនដែល​ត្រូវ​អង្គុយ​ចាំធ្វើ​ប្រតិបត្តិការ​បាន​ត្រឹម​ត្រូវ។

៦. ផ្លាស់​ប្តូរ​ការ​ប្រជុំ និង​វគ្គបណ្តុះ​បណ្តាល​ផ្សេងៗ​ពី​ការ​ជួប​ផ្ទាល់​ទៅ​ជា​អនឡាញ (Online)​ វិញ។

៧. រៀបចំចាត់ចែងបុគ្គលិក​មួយ​ចំនួន​ឱ្យធ្វើការ​ពីផ្ទះ ដើម្បីកាត់បន្ថយការ​ជួបផ្ទាល់​​ និង​រក្សាគម្លាតសង្គម​ឱ្យបាន​ល្អ​ក្នុង​ការិយាល័យ។

៨. បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងការិយាល័យជា​ទៀង​ទាត់។

សកម្មភាព​ទាំង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យក​ចិត្តទុក​ដាក់​ចូលរួម​ទប់​ស្កាត់​ការរីក​រាល​ដាលជំងឺកូវីដ​១៩ នៅ​ប្រទេសកម្ពុជា។ បន្ថែម​ពីលើ​នេះ​ ធនាគារ ហត្ថា​ក៏ធ្លាប់​បាន​បរិច្ចាគ​ថវិការ​ចំនួន​២០០,០០០,០០០​រៀលដើម្បី​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល ទិញ​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ ចាក់​ជូន​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ។

ការចូលរួម​​ទប់ស្កាត់ជំងឺកូវីដ១៩ គឺជា​ការ​ជួយ​ខ្លួនឯង ជួយ​ក្រុម​គ្រួសារ និង​ជួយ​សង្គមជាតិ​យើង​ទាំងមូល​។ ទាំងអស់គ្នា​អនុវត្ត ​៣កុំ និង​៣ការពារ ដើម្បី​កម្ពុជា​ជៀស​ផុត​ពីការ​ចម្លងជំងឺកូវីដ។

Le Condé BKK1 ចូលរួមអបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនា ឆ្នាំ២០២១

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖

ក្នុងឱកាសប្រារព្វទិវាពញរៃឈើអន្តរជាតិ ២១មីនា ឆ្នាំ២០២១ ដែលត្រូវបានប្រារព្ធទូទាំងសកលលោក ក្រុមការងារ Le Condé BKK1 បានចូលរួមផងដែរតាមរយៈការប្រើប្រាស់ពាក្យស្លោកផ្សេងៗនៅតាមដើមឈើក្នុងតំបន់បឹងកេងកង១ ដើម្បីជួយផ្សព្វផ្សាយបន្ថែមក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើ ដែលអាចគាំពារ និងធ្វើឲ្យយើងគ្រប់គ្នារស់នៅប្រកបដោយនិរន្តរភាព។

តំណាងក្រុមការងារ Le Condé BKK1 បានប្រាប់ឱ្យដឹងថា ព្រៃឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងៗទៀត ដូចនេះយើងត្រូវរួបរួមគ្នាស្រឡាញ់ និងការពារធនធានធម្មជាតិដែលយើងមានឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

ប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានអ្នកជំនាញវាយតម្លៃថា មានភាពប្រសើរឡើងមួយកម្រិត។ វត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិមានការកើនឡើង នេះក៏ដោយសារតែលទ្ធផលនៃការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួកសត្វព្រៃមានភាពប្រសើរឡើង ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព។
ចំនុចវិជ្ជមានទាំងនេះ កើតឡោះងដោយសារតែមានការខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញ អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ធម្មជាតិ។

កាលពីឆ្នាំមុន ក្រុមការងារ Le Condé BKK1 ក៏បានចូលរួមនៅក្នុងសកម្មភាពអបអរសាទរទិវាព្រៃឈើអន្តរជាតិផងដែរ តាមរយៈការរប្រើប្រាស់ពាក្យស្លោកផ្សេងៗ ដាក់នៅតាមដើមឈើក្នុងតំបន់រាជធានីភ្នំពេញ រួមជាមួយនឹងសកម្មភាព ដាំដើមឈើនៅតាមសហគមន៍នានាដែលអាចចុះទៅដល់ ហើយក៏មានការចែកអំណោយដល់ប្រជាជនដែលក្រីក្រផងដែរ។

មួយវិញទៀត ក្នុងនាមជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ដោយមើលឃើញពីតម្រូវការពិតប្រាកដនៃពិភពបៃតងនេះ គម្រោងអភិវឌ្ឍន៍ Le Condé BKK1 ក៏បានរចនាជាមួយសួនច្បារបៃតងនៅជាន់ទី៣២ ដែលមានទំហំដល់ទៅជាង១០០០ម៉ែត្រការ៉េ ដើម្បីផ្គត់ផ្គង់តម្រូវការនេះដល់អ្នករស់នៅទាំងអស់ប្រកបដោយភាពស្រស់ស្រាយបែបធម្មជាតិ។

ជាចុងក្រោយ យើងទាំងអស់គ្នាត្រូវការពារ និងថែរក្សាធនធានធម្មជាតិ និងព្រៃឈើឲ្យបានស្ថិតស្ថេរសម្រាប់អនាគត ដែលទាំងអស់នេះនឹងផ្តល់ផលវិជ្ជមានទាំងសុខភាព និងសោភ័ណភាព ព្រមទាំងបរិស្ថានទាំងអស់ដែលនៅជុំវិញខ្លួន។ សូមរួបរួមគ្នាការពារ និងអភិរក្សព្រៃឈើ ដើម្បីសហគមន៍ និងមនុស្សជំនាន់ក្រោយ!

ជាចុងក្រោយ យើងទាំងអស់គ្នាត្រូវការពារ និងថែរក្សាធនធានធម្មជាតិ និងព្រៃឈើឲ្យបានស្ថិតស្ថេរសម្រាប់អនាគតយើង។ ទាំងអស់នេះនឹងផ្តល់ផលវិជ្ជមានដល់យើងផងដែរទាំងសុខភាព សោភ័ណ្ឌភាព ព្រមទាំងបរិស្ថានទាំងអស់នៅជុំវិញយើងផងដែរ។

រួមគ្នាការពារ និងអភិរក្សព្រៃឈើ ដើម្បីសហគមន៍យើង និងមនុស្សជំនាន់ក្រោយ!

ប្រតិបត្តិករ ៖ ទីផ្សារដីធ្លីតំបន់ផ្លូវជាតិលេខ៥១ និង៤១ ស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ក្នុងដំណាក់កាលនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនខុសគ្នាពីទីផ្សារដីធ្លីនៅតាមបណ្តាខេត្តក្រុងមួយចំនួនទៀតនោះឡើយ សម្រាប់សកម្មភាពទិញលក់ដីធ្លីនៅសងខាងផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤១ ដែលធ្លាប់តែមានភាពផុសផុលនោះពេលនេះកំពុងស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ មានតែអ្នកចង់លក់ ប៉ុន្តែគ្មានអ្នកចង់ទិញ ខណៈដែលតម្លៃបានឡើងថ្លៃខ្ពស់រួចទៅហើយ។

លោកសុខ ចន្ថានាយកគ្រប់គ្រងទីផ្សារ និងផ្នែកលក់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Cham Roen Realty ដែលមានគម្រោងដីឡូតិ៍ចំនួន៣ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលជាង១ខែកន្លងមកនេះ ការទិញលក់នៅក្នុងទីផ្សារដីធ្លីគឺមានភាពស្ងប់ស្ងាត់រហូតមិនអាចលក់ចេញសូម្បីមួយឡូតិ៍ ខុសប្លែកកាលពីដើមខែមករា ដែលក្នុងមួយខែអាចលក់បានមិនក្រោម១០ -១៥ឡូតិ៍។

លោកបញ្ជាក់ថា “ខ្ញុំជឿថា មិនមែនមានតែផ្លូវ៤១ ដែលខ្ញុំកំពុងកាន់គម្រោងលក់នេះទេដែលស្ងាត់ នៅតំបន់ផ្សេងទៀតក៏ស្ងាត់ដូចគ្នា ព្រោះក្នុងដំណាក់នេះគេមិនសូវចេញដើរក្រៅនោះទេ គេបារម្ភពីសុវត្ថិភាព។ ការឆ្លងលើកនេះ ខ្លាំងជាងពេលមុនៗ ដូច្នេះមិនសូវមានភ្ញៀវមកមើលគម្រោងទេ ដែលសូម្បីតែបុគ្គលិកខ្ញុំមួយចំនួនក៏ធ្វើការផ្សព្វផ្សាយតាមអនឡាញដែរ ទាល់តែមានភ្ញៀវណាត់ជួបទើបជូនមកមើល ប៉ុន្តែជាងមួយខែនេះស្ទើរតែគ្មានភ្ញៀវនោះទេ”។

យ៉ាងណាក៏ដោយលោកសុខ ចន្ថាបានបញ្ជាក់ថា ទោះជាមិនមានភ្ញៀវ និងលក់មានការធ្លាក់ចុះ ប៉ុន្តែតម្លៃមិនធ្លាក់ចុះនោះ ជាក់ស្ដែងដីឡូតិ៍ដែលលោកកំពុងកាន់លក់នៅពេលបច្ចុប្បន្នស្ថិតនៅក្បែរស្ពានគុណគ្រូ ក្បែរផ្លូវជាតិ៤១តែម្ដង នៅតែរក្សាតម្លៃចាប់ពី១៦០០០-២០០០០ដុល្លារក្នុងមួយឡូតិ៍ដដែល ហើយគម្រោងដីឡូតិ៍ដែលចុះពីផ្លូវជាតិ៤១ចូលទៅក្នុងភូមិចម្ងាយជាង៧០០ម៉ែត្រក៏ត្រូវដាក់លក់ជាង៩០០០-១២០០០ដុល្លារក្នុងមួយឡូតិ៍ដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Chailin Sear Realty Co,.Ltd លោក ស៊ា ឆៃលីន បានមានប្រសាសន៍ថា ស្ថិតនៅក្នុងដំណាក់កាលដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ស្ថានភាពនៃទីផ្សារដីធ្លីដែលស្ថិតនៅតំបន់ផ្លូវ៥១ មិនមានសកម្មភាពរស់រវើកដូចឆ្នាំ២០១៩នោះទេ។

លោកបានបន្តថា “ទាំងប្រភេទដីទំហំធំសម្រាប់គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម បណ្តុំលំនៅដ្ឋាន និងទំហំតូចសម្រាប់គម្រោងសាងសង់លំនៅដ្ឋានដាច់ដោយឡែក គឺមិនមានសកម្មភាពទិញលក់គួរឱ្យចាប់អារម្មណ៍នោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដូចគ្រាពាក់កណ្តាលឆ្នាំ២០២០ដូច្នោះដែរ”។

លោកបញ្ជាក់ថា “ក្រៅតែមិនមានសកម្មភាពទិញលក់ សម្រាប់តម្លៃដីធ្លីនៅទីតាំងខ្លះថែមទាំងមានការធ្លាក់ចុះខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ រហូតមានម្ចាស់ដីខ្លះដែលមានតម្រូវការលុយប្រញាប់បានដាក់លក់ដោយការបញ្ចុះតម្លៃរហូតដល់ជិត៥០ភាគរយក៏មានដែរ ប៉ុន្តែអ្វីដែលសំខាន់គឺមានតែអ្នកលក់ មិនមានអ្នកទិញ”។

លោកថា “យើងទទួលស្គាល់ថាវិស័យដីធ្លីនៅតំបន់ផ្លូវ៥១ នឹងមានគម្រោងអភិវឌ្ឍន៍ច្រើនជាពិសេសវិស័យឧស្សាហកម្ម ដែលនឹងមានការសាងសង់ជាឃ្លាំង ជារោងចក្រជាដើម ប៉ុន្តែដោយសារតែបញ្ហានៃជំងឺកូវីដបានអូសបន្លាយពេលវេលារបស់គម្រោងមួយចំនួនមិនអាចចាប់ដំណើរការបាន ជាពិសេសគម្រោងរបស់ក្រុមហ៊ុនដែលមានជនជាតិបរទេស ដូចជាជនជាតិចិនជាម្ចាស់ទុនតែម្ដង”៕

លោកបណ្ឌិតគីម ហ៊ាងលើកឡើងពីការប្រកាសរបស់រដ្ឋាភិបាលអំពាវនាវឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យជួយសម្រួលលក្ខខ័ណ្ឌបង់ប្រាក់ដល់អតិថិជន

ដោយៈលក្ខិណា

ភ្នំពេញៈ កាលពីថ្ងៃទី២២មីនា ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសរួមស្ដីពីលទ្ធផលកិច្ចប្រជុំ លើបញ្ហាអចលនវត្ថុនៅកម្ពុជា ដោយបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុនៅកម្ពុជា បន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ និងការលើកលែងមួយចំនួនទៀត។

នៅព្រឹកថ្ងៃទី២៣ មីនា ២០២១ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងបប្រធានKW Cambodia បានសរសេរលើបណ្ដាញសង្គមរបស់លោក ពាក់ព័ន្ធនឹងបញ្ហាដោយលើកឡើងក្នុងនាមជាអ្នកទិញផង អ្នកអភិវឌ្ឍន៍ផង ជាម្ចាស់ក្រុមហ៊ុនសំណង់ អ្នកម៉ៅការសំណង់ផង។

លោកបណ្ឌិត គីមហ៊ាងបានបន្តថា ក្នុងនាមអ្នកទិញផ្ទះ និងខុនដូ គឺពិតជាគាំទ្រ ១០០% តែបើក្នុងនាមអ្នកអភិវឌ្ឍន៌បុរីឬខុនដូ គឺពិតជាពិបាកទទូលយកណាស់ ដោយសា​រលុយសម្រាប់សាងសង់អោយចប់គំរោងនីមួយៗ គឺបានមកពីម្ចាស់គំរោងផ្ទាល់ខ្លួនខ្លះ បានមកពីកម្ចីធនាគារខ្លះ និងបានមកពីអ្នកទិញបង់ជាប្រចាំខែខ្លះ ហើយបើសិនជាការបង់ប្រចាំខែរបស់អ្នកទិញមានបញ្ហានោះ ម្ចាស់គំរោងជាច្រើន នឹងមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់ការសាងសង់តាមការកំណត់ទេ។

លោកឧកញ៉ាបណ្ឌិតបន្តថា  ក្នុងនាមធនាគារ អ្នកលក់សម្ភារៈសំណង់ អ្នកម៉ៅការសាងសង់ និងកម្មករសាងសង់ ពិតជាមានការព្រួយបារម្មខ្លាំងណាស់ ព្រោះបើសិនជាអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ មិនបានទទូលការបង់ប្រចាំខែពីអ្នកទិញទេ នោះពួកគាត់ក៏នឹងខ្វះលុយបង្វិលក្នុងការសងត្រលប់ទៅធនាគារ សងថ្លៃសម្ភារៈសំណង់ សងថ្លៃពលកម្ម និងការចំណាយផ្សេងទៀត ដោយពួកគាត់អាចបញ្ឈប់ការសាងសង់ ឬពន្យារពេលការសាងសង់ ហើយអាចធ្វើអោយចរន្តលុយសងធនាគារ ការប្រើប្រាស់សម្ភារៈសំណង់ និងការប្រើប្រាស់កំលាំងពលកម្មធ្លាក់ចុះ ដោយមនុស្សកាន់តែច្រើននឹងបាត់បង់ការងារ និងមុខរបរ ។

លោកបន្ថែម ក្នុងនាមពលរដ្ឋកម្ពុជាម្នាក់ មានការសប្បាយចិត្ត ដែលថ្នាក់ដឹកនាំប្រទេស យកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ពិសេសក្នុងស្ថានភាពលំបាក នៃCovid19 ។

លោកគីម ហ៊ាងបញ្ជាក់ថា ក្នុងនាមលោកជាអ្នកសិក្សារៀនសូត្រម្នាក់ យល់ឃើញថា ប្រកាសនេះគឺពិតជាសំខាន់ និងត្រឹមត្រូវ តែខុសពេល ព្រោះអ្វីដែលឧស្សាហកម្មដីធ្លី និងសេដ្ឋជាតិជាតិកម្ពុជា ត្រូវការពិតប្រាកដ គឺសេវាកម្មរដ្ឋបាលសាធារណៈ ដែលមានលឿន រហ័ស ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានការទទូលខុសត្រូវ ដោយត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសគឺការចូលរួមពីផ្នែកឯកជនផ្ទាល់តែម្តង។

ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលជារលកទី៣នៅក្នុងប្រទេសកម្ពុជាបានបង្ហាញសញ្ញាកាន់តែធ្ងន់ធ្ងរ ដោយរកឃើញអ្នកឆ្លងរៀងរាល់ថ្ងៃ និងមានចំនួនច្រើន ព្រមទាំងមានអ្នកស្លាប់ជាបន្តបន្ទាប់ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ៕