តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ដោយសារការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក ខណៈក្រុមអ្នកវិនិយោគកំពុងសម្រុកទិញមាស នៅក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មសកលកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦៩ភាគរយដល់៣០០៤,២៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,០៩ភាគរយដល់៣០២២,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៨នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៤៩,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៤៦ពិន្ទុនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០២,៩៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៨ភាគរយដល់២៩,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១៦ភាគរយដល់៩០៩,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៦ភាគរយដល់៨៨៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១១:០០នាទីព្រឹក៕

តើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងប្រទេសចិនមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួនអ្វីខ្លះក្នុងត្រីមាសដំបូង?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅត្រីមាសទី១ ឆ្នាំ២០២៥នេះ ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងប្រទេសចិនបានជួបប្រទះនឹងការវិវឌ្ឍន៍ទៅមុខគួរឱ្យកត់សម្គាល់។ទន្ទឹមគ្នានេះ សេដ្ឋកិច្ចរបស់មហាអំណាចទាំង២មានទាំងចំណុចខ្លាំង និងចំណុចខ្សោយខុសៗគ្នា។

ខាងក្រោមនេះជាចំណុចខ្លាំង និងចំណុចខ្សោយនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ៖

តួយ៉ាង ទីផ្សារការងារនៅសហរដ្ឋអាមេរិកបានសម្រេចកំណើនយ៉ាងឆាប់រហ័ស ដោយនិយោជកបានបង្កើតការងារបន្ថែមចំនួន១៥១.០០០កន្លែងកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពធន់នៅក្នុងទីផ្សារការងារអាមេរិក។

បើទោះបីជាមានការថមថយចុះនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់នាពេលមុននេះ ដោយសារការព្រួយបារម្ភអំពីពន្ធគយ និងភាពមិនច្បាស់លាស់នៃគោលនយោបាយយ៉ាងណាក្តី ក៏ប៉ុន្តែការលក់រាយ និងការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនបានងើបឡើងវិញសន្សឹមៗ។

ជាក់ស្តែង ការលក់រាយនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រា០,២ភាគរយនៅខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងខែមករា ខណៈសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិកបានកើនឡើង០,៣ភាគរយនៅខែកុម្ភៈ។

ដោយឡែក ចំណុចខ្សោយ រួមមានការអនុវត្តន៍គោលនយោបាយដំឡើងពន្ធគយរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កឱ្យមានភាពមិនច្បាស់លាស់ ដោយជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងវិនិយោគិន។ពន្ធគយទាំងនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលយ៉ាងច្រើនសម្រាប់រដ្ឋាភិបាលអាមេរិក។

ប៉ុន្តែ ទោះជាយ៉ាងណា សង្ក្គ្រាមពន្ធគយរបស់លោក ត្រាំ បានបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើស្ថិរភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ជាមួយគ្នានេះ ធនាគារ Goldman Sachs បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២៥ ពីចំនួន២,២ភាគរយមកនៅត្រឹម១,៧ភាគរយ ដោយលើកឡើងពីការផ្លាស់ប្តូរគោលនយោបាយ និងការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។

យោងតាមការស្ទង់មតិរបស់សារព័ត៌មាន CNBC បានបង្ហាញថា កំណើនសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី១ ឆ្នាំនេះ នឹងកើនឡើងត្រឹមតែ០,៣ភាគរយប៉ុណ្ណោះបើធៀបនឹងកំណើន២,៣ភាគរយកាលពីត្រីមាសទី៤ ឆ្នាំមុន។

តើសេដ្ឋកិច្ចរបស់ប្រទេសចិនវិញ មានចំណុចខ្លាំង និងចំណុចខ្សោយអ្វីខ្លះនៅត្រីមាសទី១?។

សកម្មភាពរោងចក្ររបស់ប្រទេសចិនបានកើនឡើង ដោយសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្ម បានកើនឡើងដល់ចំនួន៥១,២ពិន្ទុនៅក្នុងខែមីនា ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ខែ។កំណើននេះត្រូវបានជំរុញដោយទំហំនៃការនាំចេញដ៏រឹងមាំ និងការកើនឡើងនៃតម្រូវការ។

ធនាគារកណ្តាលចិន(PBOC)បានចាក់បញ្ចូលទឹកប្រាក់ចំនួន៨០០ពាន់លានយ័នទៅក្នុងប្រព័ន្ធធនាគារកាលពីខែមីនា ក្នុងគោលបំណងរក្សាសាច់ប្រាក់ងាយស្រួល និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។

ចំណែក ចំណុចខ្សោយស្ថិតនៅត្រង់ថា ប្រទេសចិនកំពុងប្រឈមមុខនឹងហានិភ័យពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ដែលអាចជះផលអវិជ្ជមានដល់កំណើននៃវិស័យផលិតកម្មចិននាពេលអនាគត និងធ្វើឱ្យប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុននាំចេញធ្លាក់ចុះ។

ម៉្យាងទៀត សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែបន្តរងផលប៉ះពាល់ពីបញ្ហាទីផ្សារលំនៅដ្ឋាន កំណើននៃបំណុលរបស់រដ្ឋបាលមូលដ្ឋាន និងទំនុកចិត្តអតិថិជនធ្លាក់ចុះ។ កត្តាទាំងអស់នេះបង្កបញ្ហាប្រឈមដល់ការរក្សាសន្ទុះសេដ្ឋកិច្ចចិន។

ជារួម សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទទួលបានអត្ថប្រយោជន៍ពីទីផ្សារការងារដ៏រឹងមាំ និងភាពធន់នៃការចំណាយរបស់អ្នកប្រើប្រាស់ ទោះបីជាប្រឈមមុខនឹងបញ្ហាពីភាពមិនច្បាស់លាស់នៃគោលនយោបាយ និងភាពតានតឹងពាណិជ្ជកម្ម។

រីឯ សេដ្ឋកិច្ចរបស់ប្រទេសចិនបង្ហាញពីភាពខ្លាំងខាងផលិតកម្ម និងវិធានការគោលនយោបាយសកម្ម។ ប៉ុន្តែ សេដ្ឋកិច្ចចិននៅតែងាយរងគ្រោះ ដោយសារការដាក់សម្ពាធពាណិជ្ជកម្មខាងក្រៅ និងអតុល្យភាពសេដ្ឋកិច្ចផ្ទៃក្នុងស្រុក៕CNBC៕

ពាណិជ្ជករកម្ពុជា ម៉ាឡេស៊ីជាង៧លាននាក់នឹងទទួលបានផលប្រយោជ៍ពីដាក់ដំណើរការជាផ្លូវការនូវការទូទាត់តាមប្រព័ន្ឋQR Code

0

ដោយៈ គង់ ម៉ាណា

    ម៉ាឡេស៊ីៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ រវាងកម្ពុជា និងប្រទេសម៉ាឡេស៊ី។

ពិធីនេះបានធ្វើកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។

ការដាក់ឱ្យដំណើរការនេះ នឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត សម្រាប់ប្រជាជនម៉ាឡេស៊ី ដែលធ្វើដំណើរមកប្រទេសកម្ពុជា ដោយផ្ដល់នូវបទពិសោធន៍ ក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា។

លើសពីនេះ ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង៧លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ៕

ក្រុមហ៊ុនចិនធំមួយគ្រោងវិនិយោគលើដំណាំកសិឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួ​យគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd.ដែលគ្រោងវិនិយោគលើដំណាំស្វាយចន្ទី នៅខេត្តកំពង់ធំ។

លោកអគ្គលេខាធិការបានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហគ្រាស កែច្នៃ គ្រាប់ស្វាយចន្ទី កម្ពុ ណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក. (Kampu Nuts Agro Product Co., Ltd.) ស្ថិតនៅខេត្តកំពង់ធំ ដែលបានសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើង ហើយលោកអគ្គលេខាធិការក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលបានចំណាយពេលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ពិ​សេសនៅក្នុងឧស្សាហកម្មស្វាយចន្ទី។

លោកជា វុទ្ឋីបានបន្តថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍ ឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើ​តតំបន់កសិឧស្សាហកម្មស្វាយចន្ទី”។ លោកបន្តថា “តំបន់កសិឧស្សា​ហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្ត ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ដូចដែលមានចែង ក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀត”។

បន្ថែមលើនេះ លោកអគ្គលេខាធិការ ក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃ នៃឧស្សាហកម្មស្វាយចន្ទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគ កែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

ក្នុងន័យនេះ លោកជា វុទ្ឋី បានស្នើយ៉ាងទទូចឱ្យក្រុមហ៊ុនរួសរាន់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ ក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាញយកផលពីស្វាយចន្ទី ឱ្យអស់ពីសមត្ថភាព សំដៅបង្កើតតម្លៃបន្ថែមក្នុងស្រុកឱ្យកាន់តែច្រើន ពិសេស ការទទួលបានផលចំណេញទាំងអស់គ្នាពីវិស័យដែលកំពុងមានសក្តានុពលនេះ។

មានមតិក្នុងឱកាសកិច្ចប្រជុំ តំណាងគណៈប្រតិភូបានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ ដោយបានផ្តល់នូវព័ត៌មានលម្អិត នៃវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ បណ្តាក់ទុនវិនិយោគ។

តបតាមសំណើរបស់ខាងលើ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិ​និយម ក្នុងការគិតគូរបណ្តាក់ទុនវិនិយោគ នៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។

 ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញាអាជីវកម្ម ក្នុងវិស័យជាច្រើនរួមមាន កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល៕

ខេត្តកំពតត្រៀមបង្ហាញផលិតផលទេសចរណ៍ថ្មីមួយនៅលើ កំពូលភ្នំទ្វារ

0

ដោយៈ គង់ សូរិយា

    កំពតៈ វត្តមានប្រាសាទមាសលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ទឹកដីខេត្តកំពត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងប្រាសាទមាស និងអភិសេករូបសំណាកលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥កន្លងមកនេះ។

ពិធីនេះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកម៉ៅ ធនិន អភិបាលខេត្ត និងភរិយា និងមន្រ្តីពាក់ព័ន្ឋ។

ប្រាសាទមាស លោកជំទាវម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពុទ្ធបរិស័ទ គោរពប្រណិបត្តិលោកយាយម៉ៅផង និងជាកន្លែងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តផង ព្រោះទីតាំងនេះមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រ ជួរភ្នំ និងទីរួមខេត្តកំពតផងដែរ។

ការសាងសង់នេះ បានចូលរួមចំណែកអភិរក្សការកសាងកន្លែងជំនឿ លើកស្ទួយដល់ដល់វិស័យទេសចរណ៍ តាមបែបជំនឿសាសនា ព្រោះទីតាំងនេះ មានសក្តានុពលធម្មជាតិស្រាប់ ដែលអំណោយផលដល់ការទាក់ទាញភ្ញៀវទេសចរ ដែលបានប្រែក្លាយតំបន់នេះ ទៅជាគោលដៅទេសចរណ៍សំខាន់ថ្មីមួយទៀតរបស់ខេត្តកំពត៕

 

Hong Kong leader says city will sign more free trade pacts amid ‘ruthless’ US tariffs

0

HONG KONG: Hong Kong leader John Lee said on Tuesday (Apr 8) the city would sign more free trade pacts to diversify its risk amid a global trade war triggered by what he called “ruthless” US tariffs that he said were disrupting the world economic and trade order.

“The US no longer adheres to free trade, arbitrarily undermining the internationally established rules of world trade, and its ruthless behaviour damages global and multilateral trade,” Lee, who was sanctioned by the US in 2020 for his role in the rights crackdown in Hong Kong, told reporters.

Hong Kong, as an international trade hub, will be affected by US tariffs in the short term but Lee said it would continue to remain a free port, with the city not planning to impose any retaliatory tariffs on the US right now.

The latest additional US tariffs of 34 per cent that were imposed on China also apply to Hong Kong – which is no longer considered a separate trading entity by Washington amid a years-long crackdown under a sweeping national security law.

This coupled with an earlier 20 per cent tariff, means combined US tariffs on Hong Kong goods are now 54 per cent, Lee said.

In terms of mitigation, Lee said Hong Kong would seek to bolster trade and business linkages elsewhere including more free trade agreements in areas such as South East Asia and the Middle East. New Hong Kong trade offices would also be set up in Egypt, Türkiye and Cambodia, he added.

He said Hong Kong is in negotiations for investment agreements with Saudi Arabia, Bangladesh and Peru.

“We will seize the world’s major trend of geographical diversification proactively attracting foreign companies and capital to establish Hong Kong because Hong Kong can provide security and stability to investors,” Lee said.

Hong Kong earlier pledged support for small and medium enterprises amid the current difficulties.

Hong Kong’s Hang Seng Index was up 2.5 per cent in mid morning trade on Tuesday, after suffering its biggest drop since 1997 on Monday when shares slumped 13.2 per cent on fears the global trade war could trigger a recession.

Source: Reuters

ដំណឹងល្អ: តំបន់រដ្ឋបាលពិសេសហុងកុងគ្រោងបង្កើតការិយាល័យ​ពាណិជ្ជកម្មនៅកម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក John Lee ប្រធានប្រតិបត្តិរបស់តំបន់រដ្ឋបាលពិសេសហុងកុងបានមានប្រសាសន៍បង្ហើបឱ្យដឹងថា ការិយាល័យ​ពាណិជ្ជកម្ម​ហុងកុង​ថ្មី​នឹង​ត្រូវ​បានបង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រទេសតួកគី និង​​ប្រទេសអេហ្សុីប។

ជាមួយគ្នានេះ តំបន់រដ្ឋបាលពិសេសហុងកុងគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មដៃគូរបស់ខ្លួន ស្របពេលមានសង្រ្គាមពាណិជ្ជកម្មពិភពលោក ដែលបង្កឡើងដោយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។

រដ្ឋបាលតំបន់ទីក្រុងហុងកុងក៏បានប្រកាសបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យសម្រាប់ពលរដ្ឋកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលដាក់ពាក្យស្នើសុំទិដ្ឋាការចូលទៅកាន់ទីក្រុងហុងកុងច្រើនលើក (multiple-entry) ក្នុងគោលបំណងនៃការធ្វើដំណើរ និងការធ្វើអាជីវកម្ម។ទិដ្ឋាការនេះមានសពុលភាព៣ឆ្នាំ។

លោក Lee បានបន្តថា “សហរដ្ឋអាមេរិកលែងប្រកាន់ខ្ជាប់នូវគោលការណ៍ពាណិជ្ជកម្មសេរី ដោយរំលោភបំពានច្បាប់ពាណិជ្ជកម្មពិភពលោក។ សកម្មភាពនេះបានបំផ្លាញពាណិជ្ជកម្មសកល និងពហុភាគីនិយម”។

ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ នឹងរងផលប៉ះពាល់ ដោយសារការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលខ្លី។ ប៉ុន្តែ លោក Lee បានគូសបញ្ជាក់ថា ហុងកុងនឹងនៅតែជាកំពង់ផែសេរី ដោយទីក្រុងនេះមិនមានគម្រោងដាក់ពន្ធសងសឹកណាមួយលើសហរដ្ឋអាមេរិកនៅពេលនេះទេ។

អត្រាពន្ធថ្មីចំនួន៣៤ភាគរយ ដែលសហរដ្ឋអាមេរិកដាក់លើប្រទេសចិនក៏អនុវត្តន៍ចំពោះទីក្រុងហុងកុងផងដែរ។អត្រាពន្ធថ្មីនេះត្រូវបានបូកបន្ថែមពីលើពន្ធ ដែលបានចូលជាធរមានចំនួន២០ភាគរយ។ ដូច្នេះហើយ ការនាំចូលទំនិញហុងកុង និងទំនិញចិនទៅកាន់អាមេរិកត្រូវជាប់ពន្ធសរុប៥៤ភាគរយ។

លោក Lee បានអះអាងទៀតថា “យើងនឹងចាប់យកនិន្នាការនៃការធ្វើពិពិធកម្មភូមិសាស្រ្តលើពិភពលោកក្នុងការទាក់ទាញបណ្តាក្រុមហ៊ុនបរទេស និងឱ្យចូលមកបណ្តាក់ទុននៅក្នុងទីក្រុងហុងកុង ពីព្រោះយើងអាចធានាសន្តិសុខ និងស្ថិរភាពដល់អ្នកវិនិយោគ”៕ប្រភព: Reuters៕

Cross-border tourism in the Mekong region strong, despite regional challenges

0

In a time of geopolitical tensions, cross-border tourism in Southeast Asia remains a testament to the strength of regional cooperation and the commitment of neighbouring countries to bolster their tourism sectors.

Despite recent security concerns between Cambodia and Thailand, tourism officials in both countries remain focused on strengthening the people-to-people connections that have long been a cornerstone of their collaboration.

Dee Suvimol Thanasarakij, executive director of the Mekong Tourism Coordinating Office (MTCO), responded to questions regarding the impact of military confrontations at the Ta Moan Temple on tourism, noting that cooperation continues largely unaffected by broader political tensions.

“The governments do not have any issues when it comes to tourism collaboration,” she said, underscoring that tourism professionals are solely focused on facilitating cross-border travel.
“Tourism is about bringing people together, and that’s what we’re doing—connecting tourists from Thailand to Cambodia and vice versa,” she added.

Thanasarakij addressed a regional workshop in Siem Reap province, hosted by the International Organisation of La Francophonie (OIF), Cambodia, to launch a flagship initiative aimed at promoting sustainable tourism, Destination Eco-Talents, from March 26to 28.

According to the workshop attendees, tourism professionals remain focused on the mutual benefits that tourism brings to local communities in both countries, providing jobs and creating revenue streams that improve the livelihoods of countless families.

A major part of the regional tourism strategy is the creation of innovative travel routes that span multiple countries in the Mekong region.

One of the most notable initiatives is the GMS Tourism Plan 2030, a collaborative effort between Cambodia, Laos, Thailand and Vietnam.
Under the plan, new tourism trails have been developed to promote seamless travel across borders, with a focus on sustainable and community-based tourism.

“Through the Mekong Discovery Trail, travellers can explore the natural beauty and cultural richness of the region, from Cambodia’s Rattanakiri province to the serene landscapes of Laos and Thailand,” said Chuob Ratana, director of tourism development and planning.

“We are working on connecting tourists to local communities through immersive experiences like kayaking, trekking and eco-tourism activities, ensuring that tourism development is both sustainable and beneficial to rural communities,” he added.

Source: The Nation

មន្រ្តីជាន់ខ្ពស់បើកកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា- សហភាពអឺរ៉ុប

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham) ដែលទើបចូលកាន់តំណែង បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប ដោយមានការចូលរួមពី ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC) វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈ ដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទ ជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនអឺរ៉ុប។

ប្រធានបទទាំងនោះរួមមាន ជាអាទិ៍៖ (១)ការដឹកជញ្ជូន និងភស្តុភារកម្ម (២)កត្តាជំរុញលើកកម្ពស់សេដ្ឋកិច្ចបៃតង និងបទប្បញ្ញត្តិនានា(៣) វិស័យយានយន្ត(៤) នីតិវិធីពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ (៥) ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគ​មន៍យ៉ាងកក់ក្តៅ ជូនចំពោះវត្តមានរបស់ លោកGabriele Faja ដែលទើបចូលកាន់តំណែង ជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រ ក្នុងខែមីនាកន្លងទៅថ្មីៗ ក៏ដូចជាសម្តែងការស្វាគមន៍ ទៅកាន់ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័ន តំណាងវិស័យឯកជនអឺរ៉ុប ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ។

លោកឧបនាយករដ្ឋមន្រ្តីបានជម្រាបជូនអំពី កំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ ក.អ.ក. ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញ ពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោ​បាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះ ជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យនៃការបំពេញបេសកកម្មជុំរុញ និងទាក់ទាញវិនិយោគ(Investment Roadshow) ទៅកាន់សហភាពអឺរ៉ុប ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។

ជាមួយគ្នានេះ ពួកគេក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

តំណាងវិនិយោគិនអឺរ៉ុបរំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានជាលំដាប់ ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ថែមមួយកម្រិតទៀតផងដែរ។

ជាមួយគ្នានេះ លោក Tassilo Brinzer អតីតប្រធាន EuroCham កាលពីអាណត្តិមុន បានយកវេទិកានេះគោរពថ្លែងអំណរគុណ ទៅដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធពីគ្រប់ក្រសួងស្ថានប័ន ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដើម្បីដោះស្រាយនូវបញ្ហានានា ក្រោមការណែនាំចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងចំណាត់ការដ៏រហ័ស គួបផ្សំនឹងជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់៕

ក្រុមមន្រ្តីជាន់ខ្ពស់ចូលរូមពិធីតភ្ជាប់ស្ពានខ្ពស់ជាងគេនៅលើផ្លូវជាតិលេខ១០ជាផ្លូវការហើយ

0

ដោយៈ ម៉ាណា

    កោះកុងៈ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ក​ម្ពុជា លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល និងលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០  និងបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ ដល់១៧ ខែមេសា ឆ្នាំ២០២៥។

ពិធីនេះមានការអញ្ជើញចូលរូមពី ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

គម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០)  និងស្ពាននេះ នឹងត្រូវបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន សម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ឆ្លងកាត់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស .២០២៥ ខាងមុខនេះ។

ស្ពាននេះជាផ្នែកមួយ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបានប្រកាសបើកការដ្ឋានសាងសង់ ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានខ្ពស់ជាងគេនេះ ជាស្ពានទី២៨ ក្នុងចំណោមស្ពានសរុបចំនួន៣២ ដែលសាងសង់សម្រេចបាន៩៨% មានប្រវែង៥៣៧ម កម្ពស់៩០ម(ដោយគិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹងស្ពានទាំងសងខាងមានប្រវែង១០ម និងចំណុចកណ្តាលសងខាង នៃស្ពានមានទីធ្លាសម្រាប់សំចតថតរូបអនុស្សាវរីយ៍មានទទឹងសរុប១៥ម(ក្នុងប្រវែងសរុប១០ម ពង្រីកម្ខាង ២,៥ម)៕