វិបត្តិលំនៅដ្ឋានរបស់ប្រទេសអូស្ត្រាលីមានស្ថានភាពធ្ងន់ធ្ងរ ខណៈប្រជាជនខ្វះលទ្ធភាពហិរញ្ញវត្ថុ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ប្រជាជននៅប្រទេសអូស្ត្រាលីត្រូវការទំហំប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងតិច១៣មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំ(ប្រហែល៨១.៧០០ដុល្លារអាមេរិក) ទើបមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីជួលផ្ទះ។

សម្រាប់ប្រជាជនអូស្ត្រាលី ដែលរកបានប្រាក់ចំណូលតិចជាង១៣មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំ អាចប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងការជួលលំនៅដ្ឋាន។នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​យុទ្ធនាការ Everybody’s Home។

យុទ្ធនាការ “Everybody’s Home” ជាយុទ្ធនាការជាតិដើម្បីបញ្ចប់វិបត្តិលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី។

សម្រាប់អ្នក ដែលរកប្រាក់ចំណូលបានចំនួន៧មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំៗ នោះពួកគេនឹងត្រូវចំណាយប្រាក់ចំណូលជាង៥០ភាគរយលើការជួលលំនៅដ្ឋានក្នុងប្រទេសអូស្ត្ត្រាលី។

ដោយឡែក សម្រាប់អ្នក ដែលរកបានប្រាក់ចំណូលត្រឹមតែ៤មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំ អាចនឹងត្រូវបង្ខំចិត្តចំណាយប្រាក់ចំនួនជាង៧០ភាគរយនៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ពួកគេដើម្បីជួលផ្ទះ។

លោកស្រី Maiy Azize អ្នកនាំពាក្យរបស់យុទ្ធនាការ Everybody’s Home បានលើកឡើងថា ការសិក្សាស្រាវជ្រាវនេះបង្ហាញឱ្យឃើញពីគម្លាតដ៏ធំរវាងទំហំប្រាក់ចំណូល និងតម្លៃជួលលំនៅដ្ឋាន ដែលហក់ឡើងកាន់តែខ្ពស់។

តួយ៉ាង ការជួលលំនៅដ្ឋាននៅទីក្រុងស៊ីដនីមានតម្លៃស្មើនឹងចំនួន១០២ភាគរយនៃប្រាក់ចំណូលរបស់មនុស្សម្នាក់ ដែលរកបានចំណូល៤មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំ។

លោកស្រី Karen Walsh នាយកប្រតិបត្តិក្រុមហ៊ុន National Shelter បានថ្លែងប្រាប់កាសែត ABC ថា “ប្រជាជនអូស្ត្រាលីជាច្រើនកំពុងត្រូវបានទុកចោលក្នុងស្ថានភាពអស់សង្ឃឹម”។

លោកស្រី​បាន​បន្ថែមថា​ “គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ​តែ​បន្ត​ត្រូវ​បាន​គេ​បង្ខំឱ្យចាកចេញ​ពី​លំនៅដ្ឋានជួលឯកជន។​ ពួកគេ​មាន​ហានិភ័យ​ខ្ពស់​នៃ​ភាពគ្មាន​ផ្ទះ​សម្បែង ដោយ​សារកង្វះ​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​សង្គម​”៕ប្រភព: Vnexpress៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានលក់មាសចេញវិញដើម្បីទទួលបានប្រាក់ចំណេញពីការវិនិយោគមាស បន្ទាប់ពីតម្លៃមាសបានហក់ឡើងខ្ពស់នាពេលថ្មីៗនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១ភាគរយដល់៣០១៦,៧៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយដល់៣០២២,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៧,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,២៩ពិន្ទុនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,១៨ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៥ភាគរយដល់៣៤,២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១៩ភាគរយដល់៩៧២,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៩ភាគរយដល់៩៥៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក៕

សម្ដេចធិបតីលើកឡើងពីសក្ដានុពលសំខាន់ៗរបស់ខេត្តព្រះសីហនុ

0

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយ ដែលត្រូវការការកសាងជាបន្តទៅមុខទៀតជានិច្ច ខណៈខេត្តនេះ គឺជាខេត្តនាំមុខគេ ដែលមានកំពង់ផែទឹកជ្រៅ។ សម្តេចធិបតី បានថ្លែងបែបនេះ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ គឺមានសមត្ថភាពទទួលការចូលចត របស់នាវាដឹកទំនិញធំៗលើពិភពលោក អាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ១លាន TEUs ជាលើកដំបូង នេះជាមោទនភាពណាស់សម្រាប់កម្ពុជា។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅក្នុងឱកាសជំនួបជាមួយនាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា វៀតណាម និងឡាវ គឺលោកស្រីនាយិកា បានមើលឃើញពីចំណុចសំខាន់ក្នុងការអភិវឌ្ឍរីកចម្រើន គឺត្រូវមានធនធានមនុស្ស ហើយធនាគារពិភពលោក នឹងបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ខាងមុខនេះ៕

Vietnam’s real estate: Rising star in Southeast Asia

0

Vietnam’s property market is set to rebound strongly in 2025, driven by improved investor confidence, lower borrowing costs, and heightened transaction activity across key segments.

Industry experts have pointed to Vietnam’s economic recovery, a thriving office and residential market, and surging demand for industrial real estate as significant factors solidifying the country’s status as a prime investment destination in Southeast Asia.

According to JLL’s Vietnam Real Estate Market Outlook 2025 report, Vietnam remains one of Asia’s fastest-expanding economies despite global uncertainties. In 2024, the country achieved a record 25.4 billion USD in disbursed foreign direct investment (FDI), marking a 9.4% increase year-on-year. Key infrastructure projects have played a crucial role in boosting growth across emerging property hotspots nationwide.

Trang Le, Head of Consulting and Research at JLL Vietnam, highlighted that Vietnam’s sustained economic growth, coupled with an improved investment climate, a rising middle class, and increasingly experienced investors, is enhancing the country’s appeal as a standout real estate market in the region.

Will Tran, Head of Office Leasing Advisory at JLL Vietnam, noted that businesses are increasingly seeking premium and modern workspaces that enhance productivity while meeting sustainability criteria, a trend driving demand for high-end office spaces.

Vietnam’s housing market, which hit a low point in 2024, is forecasted to recover robustly. Experts attribute this to policy reforms aimed at improving transparency and expediting project approvals, which are expected to boost new housing supply.

Developers and investors continue to focus heavily on Hanoi and Ho Chi Minh City, while also exploring surrounding satellite areas where housing demand is rising steadily.

Vietnam has also strengthened its position as a manufacturing powerhouse in Southeast Asia. The country is benefiting from proactive local policy adjustments, global supply chain shifts, and ambitious infrastructure development plans, further elevating its attractiveness in the industrial and logistics sectors.

Van Nguyen, Head of Transactions for Northern Vietnam at JLL, noted that Vietnam’s industrial market and supply chain are flourishing, with FDI reaching a record 25.4 billion USD in 2024. The manufacturing and real estate sectors remain the top recipients of these investments. As improved infrastructure encourages expansion beyond traditional hubs, Vietnam is seeing a rise in high-tech, eco-friendly industrial parks, enhancing its role in the global supply chain.

Source: Vietnam Plus

តើអាផាតមុិនសម្រាប់ជួល និងទិញនៅរាជធានីភ្នំពេញមានតម្លៃដូចម្តេច?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ទីក្រុងភ្នំពេញជា​រាជធានី និង​ជា​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅច្រើន​ជាងគេបំផុត​នៅក្នុងប្រទេស​កម្ពុជា ព្រមទាំងក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ឧស្សាហកម្ម និងវប្បធម៌របស់កម្ពុជា។

រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យចូលមកទស្សនា រួមមានដូចជាព្រះបរមរាជវាំង វត្តភ្នំ វត្តព្រះកែវមរកត សារមន្ទីរជាតិ និងបណ្តុំសំណង់អគារចាស់ៗ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង។

ដោយឡែក ថ្លៃចំណាយលើការរស់នៅក្នុងរាជធានីភ្នំពេញក៏មានកម្រិតខ្ពស់ផងដែរ។តួយ៉ាង ការជួលអាផាតមុិនមានបន្ទប់គេងចំនួន១នៅចំកណ្តាលរាជធានីមួយនេះមានតម្លៃជាមធ្យមប្រមាណ៥១០,៤០ដុល្លារក្នុងមួយខែ។

ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងចំនួន៣ នៅចំកណ្តាលរាជធានីភ្នំពេញមានតម្លៃជាមធ្យមប្រមាណ១.០៣៦ដុល្លារក្នុងមួយខែ។ នេះបើយោងតាមការចុះផ្សាយដោយវេបសាយ Numbeo ដែលជាមូលដ្ឋានប្រមូលទិន្នន័យអចលនទ្រព្យអនឡាញ។

ជាមួយគ្នានេះ ការជួលអាផាតមុិនមានបន្ទប់គេងចំនួន១ នៅខាងក្រៅតំបន់កណ្តាលរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន២៨៩,៥៧ដុល្លារក្នុងមួយខែ ខណៈការជួលអាផាតមុិនមានបន្ទប់គេងចំនួន៣,នៅខាងក្រៅតំបន់កណ្តាលរាជធានីភ្នំពេញ មានតម្លៃជាមធ្យមប្រមាណ៥៩១,៧៥ដុល្លារក្នុងមួយខែ។

ដោយឡែក អាផាតមុិនសម្រាប់លក់នៅចំកណ្តាលរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន២.៤២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិនសម្រាប់លក់នៅខាងក្រៅតំបន់កណ្តាលរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន១.៥១៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែក ប្រាក់ខែសុទ្ធប្រចាំខែជាមធ្យម(បន្ទាប់ពីបង់ពន្ធរួច)របស់អ្នករស់នៅរាជធានីភ្នំពេញមានចំនួន៣៤៦,២៧ដុល្លារក្នុងមួយខែ។ នេះបើយោងតាមទិន្នន័យរបស់គេហទំព័រ Numbeo ដែលបានធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយបង្អស់ត្រឹមខែមីនា ឆ្នាំ២០២៥៕ប្រភព: Numbeo៕

មន្រ្តីខ្ពស់កម្ពុជា និងADBពិភាក្សាលើការលើកកំពស់បរិយាកាសវិនយោគនិងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB ពិភាក្សាជុំវិញកត្តាពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពប្រកួតប្រជែងសម្រាប់កម្ពុជា។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB ) ដឹកនាំដោយ លោក  Anthony Gil ប្រធានស្តីទីការិយាល័យតំណាង ADB ប្រចាំនៅកម្ពុជា, លោក Sion Mortin តំណាងក្រុមការងារមកពីទីស្នាក់ការកណ្តាលធនាគារADB ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាព្រឹកនេះ ត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញ ការត្រៀមរៀបចំវេទិកាទាក់ទងនឹងពាណិជ្ជកម្ម ប្រកបដោយចីរភាពរបស់ADB ដែលនឹងប្រព្រឹត្តឡើងនាពេលខាងមុខ។ និយាមការថ្មីៗសម្រាប់ការតាក់តែង ឬកំណែទម្រង់ច្បាប់ និងគោលនយោបាយនានា ឱ្យស្របតាមនិន្នាការសកល និងកត្តាពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញលើកកម្ពស់បរិយាកាសវិនិយោគ បង្កើនភាពប្រកួតប្រជែងនិងទាក់ទាញវិនិយោគថ្មីៗ ឱ្យជ្រើសរើសកម្ពុជាជាទីតាំងបោះទុន ក្នុងបរិការណ៍ពិភពលោក និងស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។

នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភADB ដែលមានវត្តមាន។ ទន្ទឹមនេះ លោកបានលើកឡើងអំពីច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលត្រូវបានទទួលស្គាល់ថា ជាច្បាប់វិនិយោគសេរី និងប្រកបដោយការលើកទឹកចិត្តខ្ពស់ សម្រាប់វិនិយោគិន បើធៀបទៅនឹងច្បាប់វិនិយោគ នៃបណ្តាប្រទេសនានានៅក្នុងតំបន់ ប៉ុន្តែកម្ពុជាក៏នៅតែមានតម្រូវការជាចាំបាច់ ក្នុងការអភិវឌ្ឍគុណសម្បត្តិវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment – FDI)។

លោកស៊ុន ចាន់ថុលបានបន្ថែមថា ដើម្បីជាការសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើសុំវិនិយោគ និងដើម្បីចូលរួមជំរុញការអនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលអនុញ្ញាតឱ្យវិនិយោគមានលទ្ធភាព ដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងពេលវេលាតាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ជាមួយគ្នានេះគណៈប្រតិភូ ADB លើកឡើងអំពី យន្តការប្រព័ន្ធតាមដាន(Traceability) ដែលមានសមត្ថភាពក្នុងការតាមដានផលិតផល(ពិសេសផលិតផលកសិកម្ម) សម្ភារៈ ឬព័ត៌មានពាក់ព័ន្ធគ្រប់ដំណាក់កាល និងផ្តល់នូវភាពច្បាស់លាស់ នៃការធ្វើដំណើររបស់ផលិតផល បង្កើនតម្លាភាព និងការយល់ដឹងអំពីខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីធានាបាននូវផលិតផល ដែលមានគុណភាព សមស្របតម្រូវការទីផ្សារនាំចេញ។

តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាADB នឹងបន្តផ្តល់កិច្ចសហការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត ពិសេសលើការផ្តល់យោបល់ពាន់ព័ន្ធ នឹងការរៀបចំគោលនយោបាយ ការគាំទ្រកំណែទម្រង់គោលនយោបាយ និងការរៀបចំយុទ្ធសាស្រ្តនានា ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត ក្នុងរយៈពេលពីរឆ្នាំខាងមុខ៕

IFCគាំទ្រកម្ពុជាលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ឋដើម្បីជម្រុញសេដ្ឋកិច្ច

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដឹកនាំដោយ លោក Thomas Lubeck ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង និងខាងកើត។

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ លើគម្រោងនានា ក៏ដូចជា ការផ្តល់អនុសាសន៍ណែនាំ ទៅលើការសិក្សាគម្រោងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation )ពាក់ព័ន្ធនឹងការលើកកម្ពស់ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវថ្នល់ ភស្តុភារកម្ម ផ្លូវទឹក ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជា សំដៅរួមចំណែកកាន់តែមានភាពល្អប្រសើរឡើងសំដៅរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើ នថែមទៀត។

ជំនួបនាឱកាសនោះ គណៈប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក៏បានលើកពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ដោយបានធ្វើបទបង្ហាញខ្លីអំពីទីតាំងដីដ៏មានសក្តានុពល ដែលបាននិងកំពុងសិក្សាដោយក្រុមការងារជំនាញរបស់ IFC។ ក្នុងកិច្ចពិភាក្សាអំពីវឌ្ឍនភាពគម្រោង SHV-LC ក៏បានលើកឡើងអំពីវិធានគន្លឹះមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍគម្រោង SHV-LC ឱ្យលេចចេញជារូបរាងនាពេលខាងមុខដ៏ឆាប់ៗនេះ ដោយហេតុថាគម្រោងនេះ នឹងផ្តល់អំណោយផលរួមចំណែក កំណើនសេដ្ឋកិច្ច និងការរីកចម្រើននៃវិស័យ ដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងកំពង់ផែសមុទ្រ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីសមិទ្ធផល និងគម្រោងនានាដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបាននាពេលកន្លងមក និងកំពុងអនុវត្ដជាច្រើនរួមមាន ការចូលរួមអនុវត្តទិសដៅគោលនយោបាយជាតិ ជាពិសេ សការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ការរៀបចំកសាងផែនការមេ ការរៀបចំឯកសារច្បាប់ពាក់ព័ន្ធនានា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានាទូទាំងប្រទេស៕

គំរោងជាង១០០លានដុល្លារត្រូវបានពិភាក្សាលើសំណើរស្នើ សុំវិនិយោគនៅមូលដ្ឋានរាជធានី ខេត្តចំនួន៦

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា​លើសំណើ សុំ​ចុះបញ្ជីគម្រោងវិនិយោគ​ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន១។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារ អាចបង្កើតការងារបានប្រមាណ៤.៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (កែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ផលិតអំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនី ផលិតអំពូលភ្លើងគ្រប់ប្រភេទ ផលិតគ្រឿងអេទ្បិចត្រូនិក និងសម្ភារៈបរិក្ខារបន្ទាប់បន្សំគ្រប់ប្រភេទ ផ្គុំដំទ្បើងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ ផលិតផលិតផលពីក្រដាស ផលិតឧបករណ៍បរិក្ខារពេទ្យ ផលិតគ្រឿងបង្គុំឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ និងការបន្ថែមមុខសញ្ញាបោកគក់សម្លៀកបំពាក់) វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (បង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន៨០គ្រែ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (បង្កើតរមណីយដ្ឋានចម្រុះ)។

គម្រោងវិនិយោគទាំងនេះ នឹងបោះទីតាំងវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង៕

សម្តេចធិបតីនឹងអញ្ជើញជាអធីបតីសម្ភោធកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាថ្ងៃទី៣ មេសាខាងមុខ

0

ដោយៈ ម៉ាណា

    កំពតៈ ប្រសិនជាគ្មានការប្រែប្រួលទេនោះ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធកំពង់ផែទេសចរណ៍អន្តរជាតិនាថ្ងៃទី៣ មេសាខាងមុខ។

ជាមួយគ្នានេះ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធី សម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត កាលពីថ្ងៃទី២៤ មិនាកន្លងមកនេះ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាព និងការត្រៀមលក្ខណៈ នៃការរៀបចំពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសច​រណ៍អន្តរជាតិកំពត ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី៣ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

  

Hong Kong property demand aided by stamp duty cuts, but stocks and interest rates are key

0

The market’s long-term recovery depends on interest rate trends, as homebuyers remain cautious amid the US-China trade war, experts say.

Hong Kong’s residential property market is showing signs of improvement following the government’s decision to lower the stamp duty for small flats, but market experts believe a buoyant stock market has played a greater role in boosting market confidence and that interest rate trends remain crucial.

The Hong Kong government reduced the stamp duty on the sale of flats worth up to HK$4 million (US$515,000) to just HK$100, down from HK$60,000, Financial Secretary Paul Chan Mo-po announced in his budget address on February 26. The previous threshold was for homes worth up to HK$3 million.
“The new policy did help to improve the residential market as the sell-through rate of those small flats in recent new launches in the first-hand market was good,” said Buggle Lau Ka-fai, chief analyst at Midland. “But it may not be the main reason for the uptick in transactions.”

Centaline Mortgages said as of March 20, transactions of flats between HK$3 million to HK$4 million increased by 1.9 times over the same period in February this year and up 3.5 times year on year.

Hong Kong has seen strong weekend sales over the past three weeks. Last Saturday, 228 available flats at the new Tai Po residential project developed by Vanke Hong Kong were sold. Sun Hung Kai Properties’ Yoho West Parkside development in Tin Shui Wai also saw batches of units quickly snatched up by buyers.

Source: SCMP