ដំណឹងល្អៈ នៅទីបំផុតសង្រ្គាមរុស្ស៊ី អ៊ុយក្រែបានត្រៀមបញ្ចប់ហើយក្រោមការសម្របសម្រួលពីលោកត្រាំ

0

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែមីនា បានឯកភាពធ្វើការជាមួយគ្នា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយរយៈពេលជាង៣ឆ្នាំ។

ទន្ទឹមនេះ មន្រ្តីអាមេរិក និងអ៊ុយក្រែន អាចជួបគ្នានៅទឹកដីអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗ។

បន្ទាប់ពីកិច្ចសន្ទនារវាងលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានឯកភាពបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឯកភាពជាមួយលោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

មន្រ្តីបច្ចេកទេសនៃប្រទេសទាំងពីរ នឹងជួបគ្នានៅទឹកដីអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗខាងមុខ។

លោកហ្សេលេនស្គីបានបញ្ជាក់ថា “ជំហានដំបូងសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលផ្សេងទៀត”។

លោក ហ្សេលេនស្គី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៨ ខែមីនា ក្រោយកិច្ចសន្ទនា តាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ជុំវិញការឯកភាពបញ្ឈប់ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយទទួលបទឈប់បាញ់ សម្រាប់កងទ័ពជួរមុខ ដោយគ្មានលក្ខខណ្ឌ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោកហ្សេលេនស្គី អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តបទឈប់បាញ់។

កន្លងមក លោក វ្លាឌីមៀ ពូទីន បានលើកឡើងថា បទឈប់បាញ់ ត្រូវតែចរចាឱ្យហ្មត់ចត់ ដើម្បីបង្ការអ៊ុយក្រែន បំពាក់អាវុធឡើងវិញ។

នៅក្នុងកិច្ចសម្ភាសមួយជាមួយអ្នកសារព័ត៌មាន ក្នុងថ្ងៃទី១៩ ខែមីនា ដដែល ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា លោក ត្រាំ បានយល់ពីអ៊ុយក្រែន ហើយមិនទទួលស្គាល់ដែនដី ដែលរុស្ស៊ីគ្រប់គ្រងឡើយ។

បើទោះលោក ត្រាំ និងលោក ពូទីន បានយល់ព្រមបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលក្តី ពាក្យចោទប្រកាន់គ្នាទៅវិញទៅមកលើការវាយប្រហារបន្តមាន។

ទីក្រុងមូស្គូ បានការពារថា ខ្លួនបានផ្អាកគម្រោងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន និងបានកម្ទេចដ្រូនរបស់ខ្លួនចំនួន៧ថែមទៀត ខណៈអ៊ុយក្រែនបរាជ័យ លើការផ្អាកការវាយប្រហារតាមផែនការរបស់ខ្លួន។ ចំណែកលោក ហ្សេលេនស្គី បានចោទរុស្ស៊ី បន្តវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ុយក្រែន។

ទោះបីលោក ត្រាំ និងលោក ពូទីន បានយល់ព្រមបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលក្តី ពាក្យចោទប្រកាន់គ្នាទៅវិញទៅមកលើការវាយប្រហារបន្តមាន។

នៅថ្ងៃទី១៩ ខែមីនា អ៊ុយក្រែន និងរុស្ស៊ី ដែលមានការសម្របសម្រួលពីអេមីរ៉ាតអារ៉ាប់រួម បានដោះដូរអ្នកទោសសង្រ្គាមម្ខាងៗ ១៧៥នាក់ ហើយរុស្ស៊ីបានអះអាងថា ខ្លួនបានដោះលែងជនជាតិអ៊ុយក្រែនដែលរងរបួសចំនួន២២បន្ថែម ដើម្បីបង្ហាញពីកាយវិការដ៏ល្អរបស់ខ្លួន។ ការដោះលែងនេះ កើតមានក្រោយកិច្ចពិភាក្សារវាងលោក ត្រាំ និងលោកពូទីនតាមទូរសព្ទ។

មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលឆ្នាំទី៤ហើយ ដោយទាហាននិងប្រជាជនស៊ីវិលរ៉ាប់ម៉ឺននាក់ បានស្លាប់បាត់​បង់ជីវិត ហើយរងរបួស។ ដែនដីអ៊ុយក្រែន ប្រមាណ២០ភាគរយ ត្រូវបានរុស្ស៊ីគ្រប់គ្រង៕

ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមលំដាប់ពិភពលោកសិក្សាលទ្ឋភាព វិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រតិភូក្រុមហ៊ុនIKEA ដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញបំណងមកវិនិយោគនៅកម្ពុជា។

    ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុននេះ នទទួលជួបពិភាក្សាការងារកាលពីថ្ងៃទី១៩ មិនា។

លោកអគ្គលេខាធិការបានស្វាគមន៍ គណៈប្រតិភូក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីគោលនយោបាយ ទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា របបនៃការលើកទឹកចិត្ត ដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។

ទន្ទឹមនឹងនេះ លោកជា វុទ្ឋី ក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុនIKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីឆាប់ទទួលបានផលចំណេញ។

ជាការឆ្លើយតប លោកGIAFAR SAFAVERDI បានថ្លែងថា នេះជាលើកទី១ ដែលក្រុមហ៊ុនIKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិ​យោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។

ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយ នៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។

នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ២៩ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនIKEA បានមានសកម្មភាពវិនិយោគ ក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី ម៉ាឡេស៊ីឥណ្ឌូនេស៊ី ថៃ និងវៀតណាម៕

ទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ាន កំពុងសម្របខ្លួនទៅនឹងបរិបទថ្មី ស្របពេលសេដ្ឋកិច្ចចិនធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ានកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីបញ្ហាសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសចិន ដែលនាំឱ្យមានភាពមិនច្បាស់លាស់ចំពោះការប្តេជ្ញាផ្តល់មូលនិធិរបស់រដ្ឋាភិបាលចិនដល់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធធំៗស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI)។

ទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើ វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ តួយ៉ាង ចំនួនភ្ញៀវទេសចរណ៍ចិនហូរចូលទៅកាន់ប្រទេសថៃបានធ្លាក់ចុះពី១២លាននាក់មុនផ្ទុះវិបត្តិជំងឺកូវីដ-១៩ មកនៅត្រឹមតែ៧លាននាក់ទៅ៨លាននាក់ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

វិស័យទេសចរណ៍ធ្លាប់បានចូលរួមចំណែកប្រមាណ១២ភាគរយដល់ទំហំផលទុនជាតិសរុប (GDP)របស់ប្រទេសថៃកាលពីឆ្នាំ២០២៣។

ការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរណ៍ចិនបានជះឥទ្ធិពលដោយផ្ទាល់ទៅលើអត្រាស្នាក់នៅសណ្ឋាគារ តម្រូវការលក់រាយ និងតម្លៃអចលនទ្រព្យនៅក្នុងគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសថៃ។

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់រដ្ឋាភិបាលចិន ដែលធ្លាប់ជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍន៍អចលនទ្រព្យនៅទូទាំងតំបន់អាស៊ាន បានប្រឈមមុខនឹងការត្រួតពិនិត្យថ្មី ស្របពេលដែលការព្រួយបារម្ភអំពីនិរន្តរភាពបំណុលមានការកើនឡើង។

តួយ៉ាង ស្ថានភាពរបស់ប្រទេសឡាវ អាចត្រូវបានគេចាត់ទុកថា ជាឧទាហរណ៍មួយ ដែលគួរពិចារណាដោយប្រុងប្រយ័ត្ន ខណៈប្រាក់កម្ចីមកពីប្រទេសចិនបានគ្របដណ្តប់ចំណែកជិត៥០ភាគរយនៃទំហំបំណុលបរទេសសរុបប្រមាណ១០,៥ពាន់លានដុល្លាររបស់ប្រទេសឡាវ។

ទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ាន កំពុងសម្របខ្លួនទៅនឹងបរិបទថ្មីទាំងនេះ ខណៈបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនបានព្យាយាមធ្វើពិពិធកម្មប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសហូរចូលទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។

ជាក់ស្តែង ប្រទេសវៀតណាមបានបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងឈានទៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយទីក្រុងវ៉ាសុីនតោន។នេះជាយុទ្ធសាស្ត្រមួយរបស់ទីក្រុងហាណូយ ក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើលំហូរដើមទុនវិនិយោគពីប្រទេសចិន។

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេលេខ១ក្នុងតំបន់អាស៊ានបានប្រឈមមុខជាមួយនឹងបញ្ហានៅក្នុងទីផ្សារអចលនទ្រព្យ ដោយសារការកាត់បន្ថយការនាំចូលទំនិញទៅកាន់ប្រទេសចិនបានជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចឥណ្ឌូនេសុី ខណៈការកើនឡើងនៃការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មបានបង្កការរាំងស្ទះដល់លំហូរទុនវិនិយោគ។

ឆ្លើយតបនឹងបញ្ហានេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេសុី និងអ្នកវិនិយោគកំពុងព្យាយាមស្វែងរកប្រភពមូលនិធិថ្មីជំនួស និងឆក់យកឱកាសទីផ្សារយ៉ាងសកម្ម។

ចំណែក វិស័យអចលនទ្រព្យរបស់ម៉ាឡេស៊ី រក្សាបាននូវលំនឹងយ៉ាងល្អប្រសើរ ព្រោះម៉ាឡេស៊ីបានធ្វើការបត់បែនយុទ្ធសាស្ត្ររបស់ខ្លួនឱ្យទាន់សភាពការណ៍ពិភពលោក។

ស្របពេលជាមួយគ្នានោះ ប្រទេសម៉ាឡេសុីបានរក្សានូវលក្ខខណ្ឌនៃការវិនិយោគដ៏ទាក់ទាញសម្រាប់បណ្តាអ្នកវិនិយោគអន្តរជាតិមកពីជុំវិញពិភពលោក៕ប្រភព: Evrimagaci.org៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈធនាគារកណ្តាលអាមេរិកបានបង្ហើបអំពីគោលបំណងក្នុងការកាត់បន្ថយអត្រាការប្រាក់ចំនួន២ដងនៅឆ្នាំនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៨ភាគរយដល់៣០៤៩,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥២ភាគរយដល់៣០៥៦,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៨,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៣,៣៧ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម១០៣,៤៣ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦៦ភាគរយដល់៣៤,៤៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០៨ភាគរយដល់១០១០,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៤ភាគរយដល់៩៦១,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

ក្រសួងទេសចរណ៍តែងតាំងលោកGAGAN Malikជាទូតសុឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានផ្តល់ការលើកទឹកចិត្ត តែងតាំងលោកGAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។

ក្នុងឱកាសជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា និងផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះ ដោយ​ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តតែងតាំងលោក GANGAN Malik ជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា​៕

កម្ពុជា ថៃជម្រុញការបើកច្រកទ្វារព្រំដែនថ្មីនៅឃុំថ្មដា ខេត្តពោធិសាត់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា និងលោក ណាក់តាផុង សាងួនជិទ អភិបាលខេត្តត្រាត បានប្រជុំពិភាក្សាទ្វេរភាគីស្តីពីការជម្រុញដំណើរការ បើកច្រកទ្វារព្រំដែនស្ពានជ័យជម្នះ (ច១) ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ច្រកទ្វារព្រំដែននេះ ស្ថិតនៅទល់មុខច្រកឆាំរ៉ាក ស្រុកមឿង ខេត្តត្រាត ដោយមានការចូលរួមពីប្រតិភូខេត្តត្រាត និងខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ។

លោក​ខូយ រីដា បានបញ្ជាក់អំពីលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិ​បត្តិការ ខេត្តយើងទាំង២ ក្នុងនាមប្រទេសជិតខាង មានទំនាក់ទំនងល្អ ទាំងផ្នែកកងកម្លាំងការពារព្រំដែន រក្សាបាននូវសន្តិសុខ សុវត្ថិភាព បង្កាទប់ស្កាត់បទល្មើស ឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ការរត់ពន្ធនិងការឆ្លងដែនខុសច្បាប់ ពុំមានកើតនៅក្នុងក្របខណ្ឌនៃខេត្តយើងទាំង២នោះឡើយ។

ចំពោះប្រធានបទដែលអង្គប្រជុំខេត្តទាំង២ ធ្វើការពិភាក្សាគ្នាថ្ងៃនេះ គឺការដំណើរការបើកច្រកទ្វាព្រំដែនស្ពានជ័យជម្នះ (ច១) – ឆាំរ៉ាក។

លោកខូយ រីដាបានលើកឡើងថា យោងតាមស្មារតី នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ និងកិច្ចប្រជុំរវាងកងទ័ពបញ្ជាការការពារព្រំដែន ច័ន្ទបុរីនិងត្រាត នៃព្រះរាជាណាចក្រថៃ និងយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤កន្លងទៅ គឺបានគាំទ្រ និងជម្រុញឱ្យខេត្តទាំង២ (ពោធិ៍សាត់-ត្រាត) បន្តធ្វើការពិភាក្សា ដើម្បីដំណើរការបើកច្រកទ្វាព្រំដែនស្ពានជ័យជម្នះ (ច១) – ទល់នឹងច្រកឆាំរ៉ាក ខេត្តត្រាត ក្នុងគោលដៅលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃខេត្តទាំង២ (ពោធិ៍សាត់-ត្រាត) ក៏ដូចសម្រាប់ក្របខណ្ឌប្រទេសទាំង២ (កម្ពុជា-ថៃ)។

ជាមួយគ្នានោះ ដើម្បីធានាឱ្យកិច្ចការងារដំណើរការ បើកច្រកទ្វានេះ ទៅបានដោយរលូន រដ្ឋបាលខេត្តពោធិ៍សាត់ បានពិនិត្យ និងត្រៀមរៀបចំអនុវត្តជាជំហានៗដូចជា៖ ធ្វើការកែលម្អ និងជួសជុលដំឡើងកម្រិតផ្លូវ ពីច្រកទ្វាមកតភ្ជាប់ផ្លូវជាតិលេខ៥៥ ការរៀបចំទីតាំងសម្រាប់បម្រើឱ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើ និងកិច្ចការចាំបាច់ផ្សេងៗមួយចំនួនទៀត។

ជាការឆ្លើយតបលោក ណាក់តាផុន សាងួនជិទ អភិបាលខេត្តត្រាត បានជម្រាបជូនថា ថ្ងៃនេះលោកបានដឹកនាំប្រតិភូមកប្រជុំ ដើម្បីពិភាក្សាលើបញ្ហាបើកច្រកទ្វារព្រំដែន(ច១)ឃុំថ្មដាស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់មុខនឹងច្រកឆាំរ៉ាក របស់ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងពិនិត្យមើលឱ្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលលើវិស័យអ្វីខ្លះ ដើម្បីបម្រើផលប្រយោជន៍ ជូនដល់ខេត្តទាំង២ទទួលបានចំណូល។

ជាទូទៅប្រជាជនថៃ ក៏ទទួលបានចំណូលផងដែរ លើវិស័យទេ​សចរណ៍ ដែលមានប្រជាជនកម្ពុជា ចូលទៅទស្សនាកំសាន្តនៅខេត្តត្រាត ក៏ដូចជាការផ្លាស់ប្តូរទំនិញគ្នា ទៅវិញទៅមក។ ហើយចំពោះបញ្ហាបើកច្រកទ្វាព្រំដែននេះ ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានជជែករួចហើយ និងប្រគល់ជូនថ្នាក់ក្រោមជាតិ ពិភាក្សាគ្នាបន្តដោះស្រាយ៕

ក្រុមហ៊ុនរបស់លោកដូណាល់ ត្រាំវិនិយោគទឹកប្រាក់១៥០០លានដុល្លារនៅប្រទេសវៀតណាម

0

ដោយៈ គង់ សូរិយា

    វៀតណាមៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលនាយកទូទៅនៃគម្រោង១.៥ពាន់លានដុល្លាររបស់Trump Organizationហើយ។

លោកបាននិយាយថា វៀតណាមនឹងពិចារណាវាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់គម្រោងនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយធានានូវផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ។

យោងតាមគេហទំព័ររដ្ឋាភិបាលបានឲ្យដឹងថា នារសៀលថ្ងៃទី១៨ ខែមីនា នាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោកCharles James Boyd Bowman អគ្គនាយកTrump Organizationប្រចាំនៅវៀតណាម ដែលជាសាជីវកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅទីស្នាក់ការរដ្ឋាភិបាល។

គម្រោងនៃអគារទីក្រុងទេសចរណ៍ធម្មជាតិកីឡា និងទីលានវាយកូនហ្គោល លំដាប់ខ្ពស់ក្នុងខេត្តHungYenមានទុនវិនិយោគសរុបប្រហែល១.៥ពាន់លានដុល្លារអាមេរិក ដែលស្នើឡើងដោយវិនិយោគិនដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន Hung Yen Investment and Development Group Corporation និង IDG Capital (តំណាងឱ្យTrump Organization) ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ចាប់តាំងពីវៀតណាម និងអាមេរិក ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ(ខែកញ្ញា ឆ្នាំ២០២៣) ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេរភាគី បានបន្តអភិវឌ្ឍប្រកបដោយចីរភាព។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគរបស់អាមេរិក នៅវៀតណាមនៅតែមានឱកាសច្រើនក្នុងការបន្តកើនឡើង។

នាយករដ្ឋមន្ត្រីរំពឹងថា អ្នកវិនិយោគអាមេរិក នឹងបង្កើនការវិនិយោគថ្មីនិងពង្រីកការវិនិយោគនៅវៀតណាម។

ដោយវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍របស់អង្គភាពអាជីវកម្ម ក្នុងការវិនិយោគលើគម្រោងនានា ក្នុងខេត្តHung Yen នាយករដ្ឋមន្ត្រីបាននិយាយថា ទីភ្នាក់ងារវៀតណាមនឹងពិចារណាយ៉ាងដោយហ្មត់ចត់ ដើម្បីជំរុញគម្រោងនេះឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានស្របតាមបទប្បញ្ញត្តិ ច្បាប់ពាក់ព័ន្ធធានាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ។ វៀតណាម ក៏កំពុងជំរុញកំណែទម្រង់បែបបទរដ្ឋបាល ធ្វើការសម្រេចចិត្តលឿនជាងមុន ដោយស្មារតីនៃពេលវេលាដ៏មានតម្លៃ លើកកម្ពស់ភាពឆ្លាតវៃ និងការសម្រេចចិត្ត នាំមកនូវផលិតផលជាក់លាក់ បរិមាណលទ្ធផលនិងអត្ថប្រយោជន៍។

នាយករដ្ឋមន្ត្រីបានស្នើថា Trump Organizationចាត់ទុកវៀតណាមជាមូលដ្ឋានធុរកិច្ចស្រាវជ្រាវ និងពង្រីកការវិនិយោគនិងសកម្មភាពធុរកិច្ចទៅកាន់តំបន់ និងវិស័យសក្តានុពលផ្សេងទៀត ដែលសហគ្រាសមានចំណុចខ្លាំង ហើយវៀតណាមចាប់អារម្មណ៍ និងផ្តល់អាទិភាពលើការផ្សព្វផ្សាយ ពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រសហគ្រាសវៀតណាម ដើម្បីចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ី និងខ្សែសង្វាក់ផ្គត់ផ្គង់នៅទូទាំងពិភពលោក៕

មន្រ្តីជាន់ខ្ពស់ជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗ និងស្នើពួកគេមកសិក្សាលទ្ឋភាពនិងឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុនវិនិយោគឆ្នើមៗ នៅក្នុងក្រុងចឹងចូវ និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពី កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន។

កិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពី កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ចែករំលែកឱកាសនៃការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ៊ឺណាន” ជាមួយនឹងគោលបំណង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក។ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនទាំងមូល ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ របស់សហគ្រាសឆ្នើមៗប្រចាំក្រុងចឹងចូវ សរុបប្រមាណជាង១០ក្រុមហ៊ុន និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ដោយឡែកការធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន និងសហគ្រាសខាងលើ គឺដើម្បីធ្វើការសិក្សាស្វែងយល់អំពីបេសកកម្ម ចក្ខុវិស័យ ខ្សែច្រវ៉ាក់ផលិតកម្ម ការគ្រប់គ្រងប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធនានា។

មានមតិស្វាគមន៍ លោកស្រី Li Fengzhi អភិបាលរងក្រុងចឹងចូវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញ មកធ្វើទស្សនកិច្ចនៅខេត្តហ៊ឺណាន។ ទន្ទឹមនឹងនេះ លោកជំទាវបានពិពណ៌នា ជូនគណៈប្រតិភូឱ្យបានជ្រាបអំពីបច្ចុប្បន្នភាពថ្មីៗ នៃការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចរបស់ក្រុងចឹងចូវ ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយដែលមានភាពខ្វាត់ខ្វែង និងតភ្ជាប់ទៅកាន់គ្រប់គោលដៅសំខាន់ៗ នៅទូទាំងផ្ទៃប្រទេស។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតស្ញប់ស្ញែង ជូនចំពោះភាពរីកចម្រើនរបស់ក្រុងចឹងចូវ ក្រោមការដឹកនាំតម្រង់ទិសពីសំណាក់រដ្ឋបាលក្រុង រដ្ឋបាលខេត្ត និងរដ្ឋបាលមជ្ឈិម។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានអញ្ជើញតំណាងសហគ្រាសវិនិយោគ កំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) និងសហគ្រាសឆ្នើមៗដទៃទៀតប្រចាំក្រុងចឹងចូវ ដែលមានមុខសញ្ញាវិនិយោគទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ឧស្សាហកម្ម, យានយន្ត, និងបច្ចេកវិទ្យាឌីជីថល ឱ្យអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាសមិទ្ធិលទ្ធភាព និងឈានដល់ការពិនិត្យ ឱកាសបណ្តាក់ទុនវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងស្វាគមន៍ជានិច្ច ក្នុងការផ្តល់កិច្ចសម្របសម្រួល និងការថែទាំគាំទ្រ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food) គឺជាសហគ្រាសដែលផ្តោតសំខាន់ លើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការវេចខ្ចប់ និងកែច្នៃសាច់ស្រស់ ដោយឡែកសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI) ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលមានទីតាំងនៅតាមបណ្តោយ ឬជាប់ពាក់ព័ន្ធនឹងគម្រោងផ្លូវសូត្រសម័យទំនើប ជាមួយនឹងគោលបំណង ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងទំនាក់ទំនងរបស់ប្រទេសចិន ទៅកាន់សកលលោក៕

China’s 4 golden flowers: how Beijing invests its US$3.2 trillion reserves

0

China held US$3.227 trillion of foreign exchange reserves at the end of February, the largest of its kind in the world. Managing this vast wealth are four offshore investment offices known as Hua’an, Huaxin, Hua’ou and Huamei within the State Administration of Foreign Exchange (SAFE).

The “four golden flowers”, as they are known in Chinese, refer to SAFE Investment Company in Hong Kong (Hua’an), the Investment Company of The People’s Republic of China (Singapore) (Huaxin), and similar units based in London (Hua’ou) and New York (Huamei).

A 2014 report published by China Forex, a SAFE-affiliated publication, described the four as part of the global layout of China’s foreign exchange reserves since the 1990s, exploring strategic investments in equities, emerging markets, and other sectors and assets.

“Our overseas offices have become key platforms for the diversification of foreign exchange reserves, establishing a global network that comprehensively covers markets, information, and personnel,” according to the article. “This has enhanced the investment management capabilities [of reserves] across different time zones and markets.”

The SAFE takes “safety, liquidity, value preservation and appreciation” as the management objective, while taking sustainability as the long-term goal. Since the implementation of centralised management in 1994, it has always adhered to the principle of diversification and decentralisation.

Source: SCMP

សម្តេចមហាបវរធិបតី៖ កម្ពុជា ថ្ងៃនេះ៥៥ឆ្នាំមុន ចាប់ផ្តើមរអិលចូលភ្លើងសង្គ្រាម តែ៥៥ឆ្នាំក្រោយ កម្ពុជាកំពុងមានសន្តិភាព ហើយបន្តជំរុញកិច្ចអភិវឌ្ឍន៍

0

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញដឹកនាំវេទិការាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃ១៨ ខែមីនា ចំខួប៥៥ឆ្នាំនៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឆ្លៀតទាញចំណាប់អារម្មណ៍អ្នកចូលរួមកម្មវិធីឱ្យចាប់អារម្មណ៍លើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនាំឱ្យកម្ពុជាខ្ទេចខ្ទាំអន្តរាយផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថា ថ្ងៃនេះកាលពី៥៥ឆ្នាំមុន កម្ពុជាបានចាប់ផ្តើមដំណើរជាមួយរបត់ថ្មី ដែលមានភាពមិនច្បាស់លាស់។ ប៉ុន្តែ៥៥ឆ្នាំក្រោយ កម្ពុជាកំពុងស្ថិតក្នុងម្លប់នៃសុខសន្តិភាព ហើយកំពុងបន្តប្រឹងប្រែង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ជាបន្តទៀត៕